ខេត្តសៀមរាបកំពុងរៀបចំតំបន់ចុងឃ្នាសមាត់បឹងទន្លេសាបជាផលិតផល ទេសចរណ៍ថ្មីមួយ

0

ដោយៈគង់ សូរិយា

 សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបបាននិងកំពុងរៀចំតំបន់ចុងឃ្នាស មាត់បឹងទន្លេសាប ខេត្តសៀមរាប ជាផលិតផលទេសចរណ៍៍ថ្មី ស្របតាមផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ រយៈពេលវែងរបស់រដ្ឋាភិបាល។

អភិបាលខេត្តសៀមរាប លោកទៀ សីហា កាលពីសប្តាហ៍មុនបាន​ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដើម្បីត្រៀ​មរៀបចំ និងអភិវឌ្ឍន៍កំពង់ផែមួយនេះ ឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍​វប្បធម៍ដែលមានភាព​ទាក់ទាញបំផុត។

រាជរដ្ឋាភិបាលកាលពីពេលកន្លងមក បានសម្រេចលុបចោលនូវគម្រោ​ងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ចុងឃ្នៀសរបស់ក្រុមហ៊ុនស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុង របស់ក្រុមហ៊ុនមួយនេះ កាលពីដំណាច់ខែពីដំណាច់ខែកក្កដា ឆ្នាំមុន។

លោកទៀ សីហា បានណែនាំដល់កម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលក្រុងសៀមរាប និងក្រុមការងារប្រចាំការនៅទីតាំងកំពង់ផែ ដែលបាន​ដកហូតកន្លងមកនោះ ត្រូវយកចិត្តទុកដាក់ និងពង្រឹងលើការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ និងដោះស្រាយបញ្ហានានា ដើម្បីសម្រួលដល់​ដំណើរការជាប្រក្រតី ជូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរនៅក្នុងទីតាំង និងសមាគមកាណូតដឹកភ្ញៀវឱ្យដំណើរការជាធម្មតា រហូតដល់មានការសម្រេចសារជាថ្មី ពីគណៈកម្មការអន្តរក្រសួង។

លោកទៀ សីហា ក៏បានណែនាំដល់ក្រុមការងារចម្រុះ យើងត្រូវធ្វើយ៉ាងណា ដើម្បីឲ្យទីនេះប្រែក្លាយ​ទៅជាតំ​បន់ទេសចរណ៍​វប្បធ៌ម ដែលមានភាពទាក់ទាញបំផុត។

យន្តការក្នុងការគ្រប់គ្រងបណ្តោះអាសន្ន កំពង់ផែចុងឃ្នៀសនេះ គឺគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារ​ពើភ័ណ្ឌ និងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនីនិងទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការរបស់គណៈកម្មការចម្រុះ ដែលមានឯកឧត្ដមអភិបា​លខេត្តជាប្រធាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here