ស្តាប់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និយាយ​អ្វីខ្លះ​ពី​តំបន់​ឆ្នេរសមុទ្រ​ក្រោយ​មានការ​រិះគន់

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន​បាន​ឲ្យ​ដឹងថា កម្ពុជា​កំពុង​ខិតខំ​ទាក់ទាញ​អ្នកវិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក បង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗ អោយបាន​ច្រើន​ដើម្បី​បំរើ​ទេសចរ​ជាតិ​និង​អន្តរជាតិ។

ជាមួយគ្នានេះ​ការអនុញ្ញាតឱ្យ​វិស័យ​ឯកជន ធ្វើការ​វិនិយោគ​បង្កើត​ផ​លិ​ង​ផល​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​តំបន់ឆ្នេរ​សមុទ្រ នោះ​គឺ​ស្រប​នឹង​នយោបាយ​យុទ្ធសាស្ត្រ​អភិ​វ​ឌ្ឈ​ន៏ ទេសចរណ៍២០១២ ២០២០របស់​រាជ​រដ្ឋា​បាល។ រាល់​គំរោង​អភិវឌ្ឍ​ន៏​ណាក៏ដោយ ដែល​គោរព​អនុវត្ត​ន៏​តាម​គោលការណ៍​ណែនាំ នៃ​ការគ្រប់គ្រង​ឆ្នេរសមុទ្រ​របស់​រាជរ​ដ្ឋា​ភិ​បាល គួរ​ត្រូវបាន​លើកទឹកចិត្ត។

លោក​រដ្ឋមន្ត្រី​បន្តថា “នៅ​តំបន់​សមុទ្រ ទន្ទឹមនឹង​ការ​ខឹ​ត​ខំ​ថែរក្សា​ឆ្នេរ​ខ្សាច់ អោយបាន​ស្អាត ដើម្បី​ការកំសាន្ត​របស់​ទេសច​រ និង​កែសំរួល​ការអភិវឌ្ឍន៍​ខុសឆ្គង​កន្លងមក​ដែល​កំពុងមាន​គឺជា​កិច្ច​ការដែល​យើង​កំពុង​ខិតខំ​ធ្វើ។ លោក​បន្តថា “ព្រម​ជា​មូ​យ​នេះ​ក៏ត្រូវ​ខិតខំ​សិក្សា​រក​វិធី ទាក់ទាញ​អោយមាន​ការវិនិយោគ ជា​រមណីយដ្ឋាន​សំរាកលំហែ កំសាន្ត ការកសាង​ឲ្យ​មាន​ចំណតទូក ក្តោង Marina ។ល។ ទីតាំង​ពយ​កំ​ពេញ​នេះ​គឺ​សមស្រប​ណាស់​នឹង​ផែនការ​យុទ្ធសាស្ត្រ​នេះ។

តំបន់ឆ្នេរ​សមុទ្រ ដែល​រួមមាន៤ខេត្ត មាន​កោះ​ជាង៦០ ឆ្នេរ​ខ្សាច់ ឆ្នេរ ថ្ម​ធំ ថ្ម​តូច ប្រវែង ៤៤០គម ក៏ពិតមែន តែ​កន្លែង​ទាំងនោះ​ក៏​នៅ​ពុំទាន់​បាន​អភិវឌ្ឍន៍​ជា​កន្លែង​កំសាន្ត​សំរាប់​ទេសចរ​ទាំងអស់​នៅឡើយ ដោយ​កន្លែង​ខ្លះ​ពុំទាន់​មាន​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្លូវថ្នល់​ចូលទៅ​បាន។ ផ្ទុយទៅវិញ​កន្លែង​ខ្លះ​មាន​ផ្លូវ​ចូលទៅ​ហើយ តែ​ពុំទាន់​មានការ​វិនិយោគ ដែល​ចាំបាច់​ត្រូវមាន​អ្នកវិនិយោគ ដែលមាន​ស្នាដៃ​ជំនាញ និង​ប្រវត្តិ​យល់ដឹង​ពី​កា​រកា​ពារ បរិស្ថាន​ឆ្នេរសមុទ្រ​ច្បាស់លាស់​ល្អ​ទើប​អនុ​ញ្ញា​ត្តិ​បាន។

កន្លែង​ខ្លះ​ដែល​ពុំមាន​ឆ្នេរ​ខ្សាច់ ក៏ត្រូវ​សិក្សា​បង្កើតអោយមាន​ឆ្នេរ​ខ្សាច់ ដូច​នៅ​ខេត្ត​កែប​ឆ្នេរ​ខ្សាច់ ដែលមាន​នៅក្នុង​ទីក្រុង​កែប​ប​ច្ចុ​ប្ប​ន្នឺ​មិនមែនជា​ឆ្នេរ​ខ្សាច់​ធម្មជាតិ នោះទេ គឹជា​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត ដែល​លោក​អភិបាល​ក្រុងកែប​ជំនាន់​មុន​ឆ្នាំ១៩៧០ យក​ខ្សាច់​ទៅ​ចាក់​បំពេញ​ដើម្បី​បង្កើតឡើង (ហើយ​ក្រោយមក​យើង ក៏​បន្ត​ថែរក្សា​ចាក់​បំពេញ​រហូតមក )ខណៈពេលដែល​ឆ្នេរ​ខ្សាច់​អង្កោល ដ៏​វែង​មាន​ក្នុង​ខេត្ត​នេះ ក៏​មិនទាន​អាច​រៀបចំ​បាន។ដូចនេះ​នៅ​តំបន់ឆ្នេរ​សមុទ្រ គោលដៅ​ដែល​ត្រូវ​យកចិត្តទុកដាក់ ថែរក្សា និង​អភិវឌ្ឍ​ន៏​មាន៣ គឺ កោះ ឆ្នេរ​ខ្សាច់ និង​ទីក្រុង​ជាប់​ឆ្នេរ។

លោក​រដ្ឋមន្ត្រី​ថោង ខុន​បាន​រំលឹក​ឡើង​នូវ​ទស្សនទាន​នៃ​ការអភិវឌ្ឍ ប្រកបដោយ​និរន្តរភាព​មួយ​ឃ្លា​ថា «អភិរក្ស​បម្រើឱ្យ​ការអភិវឌ្ឍ ការអភិវឌ្ឍ​បម្រើឱ្យ​ការអភិវឌ្ឍ» ដោយ​ប្រទេស​កម្ពុជា​សម្បូរ​ដោយ សក្តានុពល បេតិកភណ្ឌ វប្បធម៌ និង​ធម្មជាតិ​ដ៏​ល្អ​ស្អាត​ជាច្រើន​កន្លែង (ប្រាសាទបុរាណ ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត តំបន់​ទេសចរណ៍ធម្មជាតិ /អេកូ​ទេសចរណ៍​ជាដើម) ដែល​អាច​បង្កើតជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ​បាន​យ៉ាងច្រើន សម្រាប់​បច្ចុប្បន្ន និង​ទៅ​អនាគត ហើយ​ផលិតផល​ទេសចរណ៍​ទាំងនោះ នឹង​នាំមក​នូវ​ចំណូល​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចជាតិ បង្កើតឱ្យមាន​នូវ​ឱកាស​ការងារ រួមចំណែក​ក្នុងការ​កាត់​បន្ត​យ​ភាពក្រីក្រ កាត់បន្ថយ​ចំណាកស្រុក​លើកកម្ពស់​ជី​វ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

លោក​បន្តថា “ដូច្នេះ​រាល់​គំរោង​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍ ទោះបីជា​នៅក្នុង​កម្រិត​តូច មធ្យម ធំ ឬ​ទោះបី​នៅ​ទីកន្លែង​ណាក៏ដោយ ក៏ត្រូវ​បានគិត​គូ​រយ​ក​ចិត្ត​ទុកដាក់​ដល់​ការអភិរក្ស​ជាមុន ប៉ុន្តែ​ការអភិរក្ស​មិនមែន​មានន័យថា ជាការ​រារាំង​ដល់​ការអភិវឌ្ឍ​នោះទេ ខណៈដែល​គំរោង​អភិវឌ្ឍ​ន៏​ទាំងឡាយ​នោៈ ត្រូវបាន​បម្រើឱ្យ​ការអភិរក្ស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here