តើ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ចូលរួមចំណែក​អភិឌ្ឍន៍​វិស័យ​ទេសចរណ៍​ដូចម្តេច

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​ពិភពលោក​ទាំងមូល បាននិងកំពុង​យកចិត្តទុកដាក់​លើ​ដំណោះស្រាយ​បច្ចេកវិទ្យា និង​ឌីជីថល​លើ​គ្រប់​ទិដ្ឋភាព ទាំង​សេដ្ឋកិច្ច​ឌីជីថល (Digital Economy) ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) ការ​អភិ​ឌ្ឍ​វិស័យ​ទេសចរណ៍​ឆ្លាត​វៃ (Smart Tourism) តើ​កម្ពុជា​នឹង​ទាញយក​ផលប្រយោជន៍​ពី​វិស័យនេះ​យ៉ាងដូចម្តេច។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ ថោង ខុន​ បានលើកឡើង ក្នុង​ពិធី​ទិវា​ទេសចរណ៍​ពិភពលោក ក្រោម​ប្រធានបទ “វិស័យ​ទេសចរណ៍ និង​និន្នាការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល ដែល​បាន​ធ្វើឡើង​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី១ ខែតុលា​កន្លងមក​ថា បដិវត្តន៍​ឧស្សាហកម្ម​ទី៤ គឺជា​អនាគត​នៃ​ការកសាង​ទេសចរណ៍​ទីក្រុង​វ័យឆ្លាត ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​មានការ​ទំនាក់ទំនង​គ្នា​ជា​សាកល​លើ​គ្រប់ផ្នែក មិន​ត្រឹមតែ​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កត្តា​លិ​ករ​វិសាមញ្ញ​មួយ សម្រាប់​យុគ្គសម័យ​ឌីជីថល និង​ប្រព័ន្ធ​វ័យឆ្លាត ដោយ​ផ្តោត​សំខាន់​ទៅលើ​ឱកាស និង​ភាព​ប្រកួតប្រជែង ពោលគឺអ្វីៗគ្រប់យ៉ាង​ផ្អែកទៅលើ​បច្ចេកវិទ្យា ដែលជា​វេទិកា​ថ្មី​មួយ​នៃ​សេវាកម្ម​ទេសចរណ៍ ក្នុងការ​ផ្លាស់ប្តូរ​គំរូ​នៃ​ការទំនាក់ទំនង​ពាណិជ្ជកម្ម ឆ្ពោះទៅ​ការកាត់បន្ថយ​នូវ​ភាពអវិជ្ជមាន​សម្រាប់​ទេស​ចរ និង​សហគមន៍​ទេសចរណ៍។

លោក​បន្តថា “និន្នាការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល ផ្តល់​អត្ថប្រយោជន៍ និង​មាន​ឥទ្ធិពល​វិជ្ជមាន​យ៉ាងខ្លាំង ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច។

លោក​បន្តថា “វា​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​លើកកម្ពស់​បទពិសោធន៍​សម្រាប់​ទេសចរ។ ការប្រើប្រាស់​ប្រព័ន្ធ​រួមបញ្ចូល​គ្នា​វ័យឆ្លាត នៅលើ​ទូរ​សព្ទ​ដៃ​កាន់តែ​ពេញនិយម​សម្រាប់​ទេសចរ ដោយ​ផ្តល់នូវ​សេវា​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ការ​កក់​សំបុត្រ​មធ្យោបាយ​ធ្វើដំណើរ​តាម​យន្តហោះ រថយន្តក្រុង និង​រថភ្លើង កក់​បន្ទប់​សណ្ឋាគារ ភោជនីយ ដ្ឋា​ន ការ​ទូរ​ទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក ទិញ​ទំនិញ​តាម​អន​ឡាញ  កាន់តែ​ងាយស្រួល​សម្រាប់​ទេសចរ ដោយ​ប្រើតែ​ទូរ ស័ព្ទ​ដៃ និង​អ៊ីនធឺណិត គឺអាច​ធ្វើអ្វីៗបាន​គ្រប់យ៉ាង។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ស្របទៅនឹង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក នៃ​និន្នាការ​ទេសចរណ៍​ឆ្ពោះទៅ ប្រព័ន្ធ​ឌីជីថល និង​ប្រព័ន្ធ​វ័យឆ្លាត រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ឌីជីថល ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ លើ​ផ្នែក​បច្ចេកវិទ្យា “ការប្រើប្រាស់​នវានុវត្តន៍ និង​ភាពជឿនលឿន​បច្ចេកវិទ្យា សំដៅ​ពង្រឹងសមត្ថភាព​កម្ពុជា សម្រាប់​សមាហរណកម្ម​នៅក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក។

ក្នុង​បរិការណ៍​នេះ​ក្រសួង​ទេស ចរណ៍​កម្ពុជា បាន​នឹង​កំពុង​ផ្សារភ្ជាប់​ចក្ខុវិស័យ​ទេសចរណ៍​ឆ្នាំ២០៣០ រួមជាមួយ​ឧស្សាហកម្ម៤.០ ដែលមាន​លក្ខណៈ​គ្រប់ ជ្រុងជ្រោយ និង​បរិ​យា​ប័ន្ន និង​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ស្តីពី “ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​វ័យឆ្លាត ដោយបាន​នឹង​កំពុង​អនុវត្ត ការចុះបញ្ជី​ប្រព័ន្ធ​អាជ្ញា​បណ្ណ​ទេសចរណ៍​តាម​ប្រព័ន្ធ​អន​ឡាញ ប្រព័ន្ធ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​តាម​អន​ឡាញ ប្រព័ន្ធគ្រប់គ្រង​មគ្គទ្ទេសក៍​ទេសចរណ៍​តាម​អន​ឡាញ ប្រព័ន្ធ​វាយតម្លៃ​ចលនា​ប្រលងប្រណាំង “ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ” តាម​ប្រព័ន្ធ QR Code និង​ប្រព័ន្ធ​ទូរស័ព្ទ​វ័យឆ្លាត (Mobile App) ព្រមជាមួយ​ការរីកចម្រើន​នៃ​មធ្យោបាយ​ទូទាត់​សម្រាប់​ទេសចរ តាម​ប្រព័ន្ធ QR Code មធ្យោបាយ​ដឹកជញ្ជូន​វ័យឆ្លាត (Pass App, Uber, Grab..) នៅក្នុង​វិស័យ​ទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here