Smart Axiata វិនិយោគ ១,៥លាន​ដុល្លារ ដើម្បី​ជំរុញ​អភិវឌ្ឍន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata បាន​វិនិយោគ១,៥លាន​ដុល្លារ ដើម្បី​ជំរុញ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

លោក Thomas Hundt នាយក​ប្រតិ​ប​ត្ត​នៃ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍​ឲ្យ​ដឹង ក្នុង​ពិធី​ចុះ​អនុស្សរណ​យោគយល់​គ្នា​ជា​ត្រីភាគី ដើម្បី​ជំរុញ​ធនធាន​បច្ចេកវិទ្យា ព័ត៌មាន និង​ទូរគមនាគមន៍​របស់​កម្ពុជា​នេះ ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី ២ ខែតុលា​ឆ្នាំ ២០១៨នេះ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទាំងពីរ​ថា នេះ​ជា​គំនិត​ផ្ដួចផ្ដើម​ក្នុង​គោលបំណង​រួមចំណែក ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ក្នុង​យុគ្គសម័យ​ឌីជីថល។ គំរោង​នេះ ក្រុមហ៊ុន​នឹង​បរិច្ចាក​ទឹកប្រាក់​ចំនួន១,៥លាន​ដុល្លារ​សម្រាប់​កម្មវិធី​ចំនួន២ គឺ​កម្មវិធី​អាហារូបករណ៍ Smart Edu និង​កម្មវិធី​អភិវឌ្ឍ​និស្សិត​សកលវិទ្យា​ល័យ Smart Edu ( USDP) ។

លោក​បន្តថា “ការចុះ​អនុស្សារណៈ​ខាងលើ ក៏មាន​ការដាក់​សម្ពោធ​កម្មវិធី​អភិវឌ្ឍន៍ និស្សិត​សាកលវិទ្យាល័យ (USDP) ដោយ នឹង​ជ្រើសរើស​ពូកែ ៤៨នាក់ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ផ្នែក​ទ្រឹស្ដី​បទពិសោធន៍ ការធ្វើ​ពិសោធន៍​អជីវ​កម្ម​ក្នុង​រយៈពេល១៣ថ្ងៃ។ ជាពិសេស​ក្រុម​ដែល​ឈ្នះ​នឹង​ទទួលបាន​ប្រាក់រង្វាន់ និង​បេក្ខជន​ឆ្នើម​ចំនួន៥នាក់ នឹង​អាច​ចុះ​កម្មសិក្សា​រយៈពេល២ខែ នៅ​ក្រុមហ៊ុន Axiata ក្នុងប្រទេស​ម៉ាឡេស៊ី។

លោក​បណ្ឌិតសភា​ចា​រ្យ​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បានលើកឡើង​ផងដែរ​ថា ការចុះ​អនុស្សារណៈ​ត្រីភាគី​នេះ ជា​ឱកាស​ដ៏​ប្រសើរ​សម្រាប់​និស្សិត​កម្ពុជា ដែល​គ្មាន​លទ្ធភាព​អាច​ទទួលបាន​ឱកាស​សិក្សា និង​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​អភិ​វ ឌ្ឍ​និស្សិត​សកលវិទ្យា​ល័យ ( USDP)។

រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក​សារ៉ាក់ ខាន់​បាន​ថ្លែងថា ក្រុមហ៊ុន Smart Axiata  បាន​ប្រើប្រាស់​មូលនិធិ​កសាង​សម​ត្ថិ​ភាព ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​យ៉ាង​ត្រឹមត្រូវ ក្នុង​ការជំរុញ​ជាខ្លាំង​ក្នុងការ​អភិ​ឌ្ឍ​ធនធានមនុស្ស លើ​ការអភិវឌ្ឍ​ភាពជា​អ្នកដឹកនាំ​ផ្តោតលើ​ផ្នែក​ឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here