ដោយៈសហសេវិក
ភ្នំពេញៈ សម័យថ្មីនេះមនុស្សភាគច្រើន សុទ្ធតែមានភាពឆ្លាតវៃជាងមុនច្រើន ដោយសារតែពីមួយសម័យកាល ទៅមួយសម័យកាលមនុស្សគឺមានការអភិវឌ្ឍន៍ទៅមុខជានិច្ច។
មនុស្សយើងអាចផលិតយានអាវកាស យន្តហោះ រថភ្លើង និងរថយន្តទំនើបៗជាច្រើន សំរាប់ប្រើប្រាស់ក្នុងសម័យកាលនេះ។ ឪពុកម្តាយភាគច្រើនតែងតែប្រាថ្នាឲ្យកូនៗ មានភាពឆ្លាតវៃ និងជោគជ័យក្នុងឆាកជីវិត ប៉ុន្តែដើម្បីឲកូនៗមានភាពឆ្លាតវៃ តើឪពុកម្តាយគួរធ្វើដូចម្តេច?
ជាការពិតណាស់ មានវិធីជាច្រើនណាស់ ដែលអាចជួយឲកូនៗរបស់អ្នកទាំងអស់គ្នា មានភាពឆ្លាតវៃ យើងត្រូវអនុវត្តតាមវិធីទាំងនេះដើម្បីឲពួកមានភាពឆ្លាតវៃ។

-->
យ៉ាងណាមិញ នៅពេលដែលម្តាយពរពោះត្រូវតែ ទទួលអាហារ ឬភេសជ្ជៈដែលសម្បូរទៅដោយសារធាតុ ឌីអេដអេ (DHA) ព្រោះវាសម្បូរទៅដោយសារធាតុ ដែលជំនួយដល់ការលូតលាស់ខួរក្បាលទារក ដែលនៅក្នុងផ្ទៃ និងបន្ទាប់មក ពេលទារកសំរាលចេញមកឃើញពន្លឺថ្ងៃហើយ ម៉ាក់ៗត្រូវតែស្វែងរកអាហារូបត្តម្ភណា ដែលសម្បូរទៅដោយសារធាតុឌីអេដអេ (DHA) ច្រើនដើម្បីជំរុញការអភិវឌ្ឍន៍ ខួរក្បាលទារកឲកាន់តែប្រសើរ។
បើសិនជាម៉ាក់ៗឬអ្នកម្តាយគ្រប់រូប មិនសូវមានទឹកដោះ ឬរវល់រកស៊ី អាចជ្រើសរើស ទឹកដោះគោម្សៅ បាឡាក់តាន់ ព្រីមៀមហ្គោល (Balactan Premium Gold) បាន ព្រោះវាមានសារធាតុឌីអេដអេ (DHA) ច្រើនជាងគេ រហូតដល់១៦១មីលីក្រាម ក្នុងចំណុះ១០០ក្រាម និងសម្បូរទៅសាធាតុផ្សំសំខាន់ៗជាច្រើនទៀតដូចជា តូរីន (Taurine) ផាមអយហ្រ្វី (Palm Oil Free) កាល់ស្យូម (Calcium) នុយក្លេអូថាយ (Nucleotides) ព្រីបាយអូទិច (Prebiotic) ជាតិដែក (Iron) និងគ្មានជាតិសណ្តែក (Soy Free) ។

បន្ទាប់មកទៀត ដល់វ័យកូន មានអាយុ១ឆ្នាំ ឪពុកម្តាយត្រូវចំណាយពេលនៅជាមួយពួកគាត់ឲ្យច្រើន ដើម្បីឲពួកគាត់មានភាពកក់ក្តៅ និងមានការចងចាំបានល្អ ព្រោះឪពុក ម្តាយគឺជាមនុស្សទី១ ដែលពួកគាត់ងាយនឹងចងចាំជាងគេ។ មួយវិញទៀត នៅពេលដែលកូនមានអាយុ២ឆ្នាំ ឪពុកម្តាយគួរតែស្វែងរក របស់របរក្មេងលេង ដែលទាក់ទងនឹងការប្រើប្រាស់ខួរក្បាល ដើម្បីជំនួយឲ្យកូន មានការលូតលាស់ខួរក្បាលកាន់តែខ្លាំង ដូចជា ការគូររូប ប្រដាប់ផ្គុំរូប ប្រដាប់សង់ផ្ទះ សង់ឡាន សង់ផ្លួវរថភ្លើង។ល។
នៅពេលកូនអាយុ៣ឆ្នាំឡើងទៅ ឪពុកម្តាយត្រូវតែចំណាយពេល បង្រៀនពួកគាត់ ពីអក្សរ ព្យញ្ជនៈ និងលេខនៃជាតិយើង ដើម្បីអោយពួកគាត់មានការគិតច្រើន ចងចាំច្រើន និងរដាស់ខួរក្បាលកាន់តែខ្លាំង។

សរុបមក ឪពុកម្តាយទាំងអស់ គួរអនុវត្តវិធីដូចខាងលើ ដើម្បីកូនរបស់អ្នកទាំងអស់គ្នា ទទួលបានភាពឆ្លាតវៃ និងជោគជ័យក្នុងឆាកជីវិតរបស់ពួកគាត់៕