ដំណាច់ត្រីមាសទី១ កម្ពុជានាំចេញកសិផលជាង៣,៤លានតោនក្នុងទំហំជាង១,២ពាន់ដុល្លារអាមេរិក

0

ដោយៈ សុផារី

ភ្នំពេញៈ នៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប៣.៤៣៤.០៧០,៦៣តោន ទៅកាន់ទិសដៅ៥៧ប្រទេស គឺមានការកើនឡើងចំនួន ៣៤៤ ៨៦០,៧១តោន ស្មើនឹង ១១,១៦% គិតជាទឹកប្រាក់មានចំនួន១.២៦៨ ៥៩៣.៧៨០,៧៣ដុល្លារអាមេរិក។

នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) នៅចុងខែមីនានេះ។

ក្នុងនោះ ការនាំចេញអង្ករមានចំនួន១៧០.៥៣៩តោន កើនឡើងចំនួន១៦.៨៥១តោន (១០,៩៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ ដែលមានចំនួន១៥៣.៦៨៨តោន មានតម្លៃ១៤៥ ៨១០ ៨៤៥ដុល្លារអាមេរិក។

ចំណែកការនាំចេញស្រូវ មានចំនួន១.៣៩០.១៨១តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៩០៨.៦២៥តោន) ដែលមានការកើនឡើងចំនួន ១៦៨.៥៣៦តោន (១៣,៨០%) មានតម្លៃ២៤៨ ៨៤២ ៣៩៩ដុល្លារអាមេរិក។

ក្រៅពីនេះ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ២.៣៥៤.៩០៦,៦៣តោន កើនឡើងចំនួន៧៧.៧៣៤,៧១តោន ស្មើនឹង៣,៤១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ២.២៧៧.១៧១,៩២តោន មានតម្លៃ៨៧៣ ៩៤០ ៥៣៦,៧៣ដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here