អាជ្ញាធរភ្នំពេញអំពាវនាវ ៤ចំណុច ដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

0

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ អជ្ញាធររាជធានីភ្នំពេញបានចេ្សេចក្តីអំពាវនាប៤ចំណុច ដល់ប្រជាពលរដ្ឋ ពិសេសយុវវ័យត្រូចចូលរួមថែររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីបង្កភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

យោងតាម សេចក្តី ជូន ដំណឹង របស់ រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យ ដឹង ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២២២ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើងរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារី សិស្សនិស្សិត និងកម្មករ កម្មការិនីទាំងអស់ដូចខាងក្រោម។

១- ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។

២- ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និង ម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យូសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។

៣- ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការំលែងបាញ់ទឹក ជះទឹកគប់ក្បឿងទឹក លាបឆ្លង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នាលេង នៅតាមផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ ជាយថាហេតុប៉ះពាល់ដល់អាយុជីវឹតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវនិងគ្រឿងផ្ទុះគ្របីប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ។

៤- ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព អនាម័យ និងត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ខារការឆ្លងរាលដាលនៃជំងឺកូវីដី១៩ (Covid-19)៕

LEAVE A REPLY

Please enter your comment!
Please enter your name here