ដោយៈជេស៊ីកា
កណ្តាល/តាកែវៈ ល្អងធូលី នៅតែហុយទ្រលោម លើផ្លូវជាតិលេខ២នៅឡើយ ប៉ុន្តែវាមិនបានរារាំងល្បឿននៃការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរជីវភាពប្រជាពលរដ្ឋលើដងផ្លូវនេះនៅឡើយទេ។
ដោយៈជេស៊ីកា
កណ្តាល/តាកែវៈ ល្អងធូលី នៅតែហុយទ្រលោម លើផ្លូវជាតិលេខ២នៅឡើយ ប៉ុន្តែវាមិនបានរារាំងល្បឿននៃការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរជីវភាពប្រជាពលរដ្ឋលើដងផ្លូវនេះនៅឡើយទេ។
លំនៅដ្ឋានថ្មីៗ គំរោងសាងសង់ផ្ទះល្វែងលក់មួយៗ ហាងកាហ្វេ រោងចក្រ សហគ្រាសនានា បាននិងកំពុងលេចរូបរាងបណ្តើរៗ គិតចាប់ពីតំបន់គួរស្រូវ ឆ្ពោះទៅកាន់ក្រុងដូនកែវ ខេត្តតាកែវ។
តាមរយៈដំណើរកំសាន្ត និងសិក្សាពីល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់អគ្គនាយកគេហទំព័រ Propertyarea.asia កាលពីថ្ងៃទី១៧ ម្សិលម៉ិញនេះបានសង្កេតឃើញថា ទិដ្ឋភាពលើដងផ្លូវនេះ បានផ្លាស់ប្តួរទាំងស្រុង ផ្លាស់ប្តូរលឿនស្ទើរមិនគួរឲ្យជឿ។ លំនៅដ្ឋានប្រជាពលរដ្ឋភាគច្រើនត្រូវបានសាងសង់ថ្មីពីបេតុង ជំនួសផ្ទះឈើចាស់ៗ ដែលបន្សល់ទុកពីសម័យដើម។
លោកបន្តថា “ដោយសារកំណាត់ផ្លួវជាតិលេខ២ ធ្វើរួចដោយអន្លើៗ បានធ្វើឲ្យការធ្វើដំណើររបស់ខ្ញុំលឿន និងបានជិះហួសចំណុចច្រកចួលរមណីយដ្ឋានទន្លេបាទី”។ លោកបន្តថា “រយៈពេលជាង២០ឆុ្នាំហើយ ដែល ខ្ញុំបានមកកាន់រមណីយដ្ឋាននេះជាលើកដំបូង វាមិនបានផ្លាស់ប្តូរទេ គឺឺមានតែខ្ចួសស្បូចតូចៗ សាងសង់រកេករកូតលើផ្ទៃដឹង ដែលកាន់តែរួមតូចនេះ”។
លោកបន្តថា ទោះជាទិដ្ឋភាពនៃរមណីយដ្ឋាននេះ មិនបានផ្លាស់ប្តូរច្រើនគួរឲ្យកត់សំគាល់ក្តី ប៉ុន្តែបើយើងសង្កេតមើលពីផ្លួវចូលតភ្ជាប់់ពីផ្លូវជាតិលេខ២ ទៅកាន់រមណីយដ្ឋាននេះ អ្វីៗបានផ្លាស់ប្តូរទាំងស្រុង ដោយផ្ទះឈើទ្រុឌទ្រោមជាច្រើន ដែលសាងសង់នៅលើផ្លូវនេះ ត្រូវបានជំនូសដោយផ្ទះថ្ម វាលស្រែខៀវស្រងាត់ ត្រូវបានចាក់ដីបំពេញ ហើយរោងចក្រ សហគ្រាសមួយចំនួន បានបោះទីតាំងនៅតំបន់នេះ ដែលធ្វើឲ្យអ្នកមានលទ្ឋភាពមួយចំនួនបានសាងសង់ផ្ទះជួល និងកាហ្វេតូចៗមួយចំនួនបានលេចឡើងនៅតាមផ្លួវចូលរមណីយដ្ឋានមួយនេះ។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ បានមានប្រសាសន៍ថា ទិដ្ឋភាពដែលបានលើកឡើងខាងលើនេះ មិនសូវរំភើបស្មើនឹងអ្វី ដែលយើងបានឃើញពិតនោះទេ ដូចពាក្យគេនិយាយបានលឺមួយពាន់ដង មិនស្មើនឹងបានឃើញម្តង។
លោកបន្តថា “ក្រោមម្្លប់សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ បានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាផ្លាស់ប្តូរ នៅក្នុងក្របខ័ណ្ឌលំដាប់ប្រទេស និយាយជារួម ប៉ុន្តែនិយាយដោយឡែក ជីវភាពប្រជាពលរដ្ឋខេត្តតាកែវ ពិតជារីកចម្រើនលើសពីអ្វី ដែលស្ទើរមិនគួរឲ្យជឿ”។ លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ ន្ឋនានា និងការសាងសង់ព្រលានយន្តហោះអន្តរជាតិ តេជោក្រុងតាខ្មៅ ក៏ជាផ្នែកដ៏សំខាន់ ដែលបានជះឥទ្ឋិពលដល់ការរីកចម្រើន នៅតំបន់ខាងលើនេះ”។
តាមការព្យាករណ៍ លោកយិន លាងគង់បានគិតថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ រោងចក្រ សហគ្រាស លំនៅដ្ឋានជាលក្្ខណៈសំណង់ផ្ទះ ល្វែង បុរី នឹងរីកដូចផ្សិតគិតពីរង្វង់មូលគួរស្រូវ រហូតដល់ទទីក្រុងដូនកែវ ខេត្តតាកែវមិនខាន។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងពិធីបើកការរដ្ឋានស្តារ និងស្ថាបនាផ្លួវជាតិលេខ២ កាលពីអំឡុងចុងឆ្នាំ២០២០កន្លងមកថា ខេត្តតាកែវ ពិសេសតំបន់ផ្លួវជាតិលេខ២ មានសក្តានុពលលើការរីកចម្រើនវិស័យឧស្សាហកម្ម ដោយសារតំបន់នេះ ជាមិនប្រឈមមុខនឹងការជន់លិច និងជាតំបន់មានទីតាំងភូមិសាស្រ្ត ងាយស្រួលតភ្ជាប់ទៅកាន់ផ្លូវជាតិដទៃទៀត៕