ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសដែលមានសេដ្ឋកិច្ច និងបច្ចេកវិទ្យារីកចម្រើននៅក្នុងតំបន់អាស៊ី បន្ទាប់ពីប្រទេសជប៉ុន និងប្រទេសចិន មិនត្រឹមតែប៉ុណ្ណោះប្រទេសដែលប្រជាជនរស់នៅប្រមាណ២៥លាន មាននិរន្តរភាពសេដ្ឋកិច្ចបំផុតនៅក្នុងពិសេសវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងខ្លាំង ដោយប្រទេសនេះកំពុងបង្ហាញ នូវអគារពាណិជ្ជកម្ម Lotte World Tower ខ្ពស់កប់ពពកលំដាប់ពិភពលោក។
អគារ Lotte World Tower គឺជាសំណង់អាគារដែលមាន១២៣ជាន់ និងកម្ពស់៥៥៤.៥ ម៉ែត្រ មានទីតាំងតំបន់ពាណិជ្ជកម្ម និងវប្បធម៌នៅក្នុងទីក្រុសេអ៊ូល។ អគារដ៏ខ្ពស់កប់ពពកនេះ ស្ថិតក្នុងចំណោមអគារផ្សេងទៀតមួយនេះ បានចាប់ផ្តើមសាងសង់នៅក្នុង២០១១ និងបញ្ចប់នៅថ្ងៃទី២២ ខែធ្នូឆ្នាំ ២០១៦ ព្រមទាំងបើកអោយដំណើរការជាសាធារណៈកាលពីថ្ងៃទី៣ ខែឧសភា ឆ្នា២០១៧កន្លងទៅនេះ ហើយបច្ចុប្បន្នវជាអាគារដែលខ្ពស់ បំផុតលំដាក់ទី៥ នៅលើពិភពលោក។
មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ ត្រូវបានគេសាងសាងជាកន្លែងសំដែងសីល្បៈ ហាងកាហ្វេ សណ្ឋាគារដ៏ប្រណីត និងជាពិសេសនៅលើកំពូលនៃអគារនេះ អាចដើរកម្សាន្ត និងមើលទេសភាពទីក្រុងសេអ៊ូទាំងមូល។ វាជាអគារដែលមានការទាក់ទាញបំផុតសម្រាប់សម្រាប់អ្នកទេសចរទាំងក្នុង និងក្រៅស្រុកមើលទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុងសេអ៊ូលផងដែរ។
ជាមួយគ្នានេះ អគារ Lotte World Tower ដែលបានសាងសង់បញ្ចប់កាលពីដើមឆ្នាំ ២០១៧ មានទីតាំងស្ថិតនៅជាប់នឹងប៉ម Avenuel ដែលជាហាងលក់សម្ភារៈទំនើប ៗ ។ផ្សារទំនើបស្ទើរតែមាននៅគ្រប់ជាន់នៅក្នុងអគារនេះ បានទាក់ទាញអ្នកទេសចរជាច្រើនដែលមករកទិញទំនិញផ្សេងៗ ព្រោះថាហាងទំនិញនៅទីនេះ ឈានមុខគេមួយនៅក្នុងទីក្រុងសេអ៊ូល ដែលមានម៉ាកល្បីទាំងក្នុងស្រុកនិងបរទេសជាច្រើន។
បើយោងតាមតារាងអគារខ្ពស់ៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង មានតែអគារLotte World Tower តែមួយគត់ដែលខ្ពស់ជាងគេក្នុងប្រទេសមួយនេះនាពេលនេះ។ ប៉ុន្តែបច្ចុប្បន្នមានអគារបីដែលមានកំពស់ចាប់ពីជាន់៣០០ម៉ែត្រឡើង បាននិងកំពុងសាងសង់ក្នុងនោះមានអគារ Haeundae LCT The Sharp អគារ Parc1 និងអគារ Hyudai Global Business Center មានកំពស់៥៥៣ ម៉ែត្រអាចនឹងសាងសង់បញ្ចប់នៅក្នុងឆ្នាំ ២០២១ខាងមុខ៕