ដោយៈគង់ សូរិយា
ភ្នំពេញៈ ស្របពេលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនឈានចូលខែទី៣ សង្រ្គាមនេះ អាចអូសបន្លាយរយៈពេលវែងតទៅទៀត ដោយសារការរុកគួនពីបណ្តាប្រទេសមួយចំនួន ដែលដឹកនាំដោយសហរដ្ឋអាមេរិក។
សង្រ្គាមឈ្លានពាន ដែលរុស្ស៊ីបានបើកការវាយប្រហារ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ កុម្ភៈកន្លងមក បច្ចុប្បន្នស្ថានភាពមិនទាន់មានសភាពធូរស្រាលនៅឡើយទេ បើទោះជាមានមនុស្សស្លាប់រាប់ពាន់នាក់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ឋ និងទ្រព្យសម្បត្តិរបស់អ៊ុយក្រែន រហូតដល់៦០ពាន់លានដុល្លាររួចទៅហើយក៏ដោយ។
លោកហ៊ុយ វណ្ណៈ ប្រធានសហភាព សហព័ន្ឋសារព៌តមានកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីល្ងាចថ្ងៃទី២៥ មេសាថា “សង្គ្រាមដែលឆេះហើយ មិនងាយចប់ទេ”។
លោកបានលើកពីប្រវត្តិសង្រ្គាម និងកាលបរិច្ឆេទជាក់លាក់ពីសង្រ្គាមលោក និងសង្រ្គាមធំៗនៅលើពិភពលោកនាពេលកន្លងមកដូចជា
១/ សង្គ្រាមលោកលើកទី១ រយៈពេល ៤ឆ្នាំ
Jul 28, 1914 – Nov 11, 1918
២/ សង្គ្រាមលោកលើកទី២ រយៈពេល ៦ឆ្នាំ
Sep 1, 1939 – Sep 2, 1945
៣/ សង្គ្រាមត្រជាក់ រយៈពេល ៤២ឆ្នាំ
March 12, 1947 – December 26, 1991
៤/ សង្គ្រាម កូរ៉េ រយៈពេល ៣ឆ្នាំ
Jun 25, 1950 – Jul 27, 1953
៥/ សង្គ្រាម US-វៀតណាម រយៈពេល២០ឆ្នាំ
Nov 1, 1955 – Apr 30, 1975
៦/ សង្គ្រាម US-នៅឈូងសមុទ្រពែក ២ឆ្នាំ
Aug 2, 1990 – Feb 28, 1991
៧/ សង្គ្រាម US- Afghanistan ២០ឆ្នាំ
Oct 7, 2001 – Aug 30, 2021
៨/ សង្គ្រាម US-Iraq រយៈពេល ៨ឆ្នាំ
Mar 20, 2003 – Dec 15, 2011
៩/ សង្គ្រាម Russia- Ukraine
Feb 24, 2022 – បច្ចុប្បន្ន៕