សហភាពអឺរ៉ុបគ្រោងបោះទុនវិនិយោគទឹកប្រាក់១៧៦ពាន់លានដុល្លារនៅក្នុងវិស័យបច្ចេកវិទ្យាធំៗ

ដោយ: គង់ លាងហួរ

ប្រ៊ុចសែលៈ គណៈកម្មការអឺរ៉ុបបានស្នើឱ្យរដ្ឋាភិបាល EU ផ្តល់ប្រាក់បន្ថែមចំនួន១០ពាន់លានអឺរ៉ូ (ប្រហែល១៧៥,៩ពាន់លានដុល្លារ) សម្រាប់ឆ្នាំ២០២៤-២០២៧ ដើម្បីបង្កើនការវិនិយោគសរុបចំនួន១៦០ពាន់លានអឺរ៉ូ នៅក្នុងបច្ចេកវិទ្យាសំខាន់ៗ ដូចជាថាមពលកកើតឡើងវិញផងដែរ។

ការអំពាវនាវនេះ ធ្វើឡើងស្របពេល ដែលប្រធានសហភាពអឺរ៉ុបកំពុងពិនិត្យមើលថវិកា រយៈពេលវែងឡើងវិញ ដែលគ្របដណ្តប់ប្រហែល១ភាគរយ នៃផលិតផលក្នុងស្រុកសរុប របស់សហភាពអឺរ៉ុប និងចំណាយសម្រាប់គោលនយោបាយរួមអឺរ៉ុបផ្សេងៗ។ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់ នៅក្នុងបទបង្ហាញការអំពាវនាវ ស្វែងរកប្រាក់បន្ថែមទៀតថា “អនាគតនៃឧស្សាហកម្មជាយុទ្ធសាស្ត្រ គួរតែត្រូវបានធ្វើឡើងនៅក្នុងទ្វីបអឺរ៉ុប” ។

គម្រោងថ្មីនេះត្រូវបានគេហៅថា Strategic Technologies for Europe Platform (STEP) និងជួយអភិវឌ្ឍនៅក្នុងផ្នែក EU microelectronics និងផ្នែក quantum computing ក៏ដូចជាថាមពលកកើតឡើងវិញ និងការផ្ទុកអគ្គិសនី ក្នុងចំណោមកម្មវិធីផ្សេងៗទៀត។

លោកស្រី von der Leyen បានបញ្ជាក់ថា “ជាមួយនឹងមូលនិធិដែលមានស្រាប់ និងទឹកប្រាក់បន្ថែមទៀត ចំនួន១០ពាន់លានអឺរ៉ូ ដែលយើងគ្រោងចាក់បញ្ចូល យើងមានបំណងឈានដល់ការបណ្តាក់ទុនរហូតដល់១៦០ពាន់លានអឺរ៉ូ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ”៕

ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia គ្រោងចាប់ផ្តើមជើងហោះហើរនៅក្នុងត្រីមាសទី៤ឆ្នាំនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ដែលជាបុត្រសម្ព័ន្ឋរបស់AirAsiaនៅកម្ពុជា និងជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយក្នុងតំបន់ គ្រោងនឹងចាប់ផ្តើមហោះហើរ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣នេះ។

ដំណឹងនេះបានកើតឡើង ស្របពេលក្រុមហ៊ុន Capital A Berhad ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ នៅក្នុងក្រុមហ៊ុន AirAsia បានរៀបចំកិច្ចប្រជុំទូទៅប្រចាំឆ្នាំ (AGM) របស់ខ្លួននៅទីក្រុង Sepang ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំនោះ អគ្គនាយកក្រុមហ៊ុន Capital A Berhad លោក Tony Fernandes បានអះអាងថា “ក្រុមហ៊ុន AirAsia Cambodia នៅតែស្ថិតនៅលើផ្លូវដើម្បីចាប់ផ្តើមបើកការហោះហើរក្នុងត្រីមាសទី៤ ឆ្នាំនេះ ហើយក្រុមហ៊ុន Capital A កំពុងសម្លឹងឆ្ពោះទៅរកទីផ្សារថ្មីផ្សេងៗទៀត ទាំងអស់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍”។

ក្រុមហ៊ុន Capital A Berhad កាន់កាប់ភាគហ៊ុន ចំនួន៥១ភាគរយរបស់ក្រុមហ៊ុនAirAsia Cambodia ខណៈក្រុមហ៊ុនបដិសណ្ឋារកិច្ច Sivilai Asia កាន់កាប់ភាគហ៊ុនដែលនៅសល់។ 
ជាក់ស្តែងក្រុមហ៊ុន AirAsia Aviation Group Limited ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់ Capital A Berhad បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុន Sivilai Asia រួចមកហើយ។

លោក Tony Fernandes នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Capital A ធ្លាប់បានឱ្យដឹង​ក្នុង​ពិធី​ចុះហត្ថលេខា​ថា Capital A នឹង​បន្ត​ផ្តោតលើ​តំបន់អាស៊ាន ​ហើយ​កម្ពុជា​ជា​ប្រទេស​អាស៊ាន​ទី​៥ ដែល​ឈានមុខ​គេ​ទាំង​ការដឹក​ភ្ញៀវ និង​ទំនិញក្នុង​តំបន់ និង​ផ្តល់​ជា​ចំណុច​ស្នូល​នៃ​កំណើនសេដ្ឋកិច្ច​ សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​៕

ការរៀបចំផែនការមេអភិវឌ្ឈន៍ខេត្តព្រះសីហនុជាទីក្រុងពហុបំណងឈានទៅបញ្ចប់ហើយ

ដោយៈ គង់ ម៉ាលីនណា

        ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុមកដល់ពេលនេះ នៅតែជាគោលដៅចាប់អារម្មណ៍យ៉ាងសំខាន់សម្រាប់វិនិយោគ ដោយសាររាជរដ្ឋាភិបាលបានរៀបចំផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងក្រោមការគាំទ្របច្ចេកទេសពីវិទ្យាស្ថាន ស៊ិនជិន (ប្រទេសចិន)ឈានស្ទើរទៅបញ្ចប់ការរៀបចំផែនការមេ នៅតែរង់ចាំការសម្រិតសម្រាំង ពិនិត្យសម្រេចចុងក្រោយ និងសុំការគាំទ្រពីរាជរដ្ឋាភិបាល។

លោកថ្លែងបែបនេះ ក្នុងពេលជួបសំណេះសំណាលជាមួយសមាជិកសភាពាណិជ្ជកម្មកម្ពុជាកាលពីដើសប្តាហ៍នេះ។លោកគួច ចំរើនបានបន្តថា នៅពេលផែនការមេនេះបញ្ចប់ និងអនុម័តពីរដ្ឋាភិបាល ដើម្បីដាក់ឱ្យប្រើប្រាស់ គឺជាត្រីវិស័យដ៏សំខាន់ សម្រាប់ចង្អុលទិសអភិវឌ្ឍនៅខេត្តព្រះសីហនុរបស់យើង។ លោកបន្តថា កិច្ចសហប្រតិបត្តិការនេះ ត្រូវបានយកចិត្តទុកដាក់ពីក្រុមប្រឹក្សាអភិបឌ្ឍន៍កម្ពុជា(CDC) បានកំពុងខិតខំជំរុញលើកទឹកចិត្ត ដើម្បីឱ្យអនុវត្តឱ្យបានពេញលេញ និងជាការគាំទ្រដោយផ្ទាល់ ទទួលបានអត្ថប្រយោជន៍ ពីការគិតគូររបស់រាជរដ្ឋាភិបាល ហើយមានអ្នកវិនិយោគ កំពុងចាប់យកឱកាសធ្វើការវិនិយោគប្រមូលផ្តុំចំនួន៣ នៅខេត្តរបស់យើង។

លោកបានបញ្ជាក់ថា មានក្រុមហ៊ុនមួយកំពុងបានរៀបចំកែលម្អតារាងវាយកូនហ្គោល នៅតំបន់រាម ដែលការវិនិយោគជាផ្នែកមួយ នៃការទាក់ទាញផលិតផលទេស ចរណ៍មួយថ្មីសម្រាប់ខេត្តរបស់យើងផងដែរ នៅខាងមុខទីលានតេជោ កំពុងរៀបចំបើកការដ្ឋានសាងសង់រួមមានដូចជា សណ្ឋាគារ ខុនដូ ផ្សារ សួនចញ្ចឹមត្រី វាបានផ្តល់ផលិត ផលទេសចរណ៍មួយយ៉ាងធំធេង ហើយគម្រោងនេះគ្រោងបើកការ​ដ្ឋាននៅចុងឆ្នាំ២០២៣ខាងមុខនេះ។ជាមួយគ្នានេះ មានផ្សារនៅពីខាងក្រោយយើង កំពុងធ្វើការវិនិយោគ ហើយវាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ថ្មីមួយនៅខេត្តព្រះសីហនុ ដែលពួកគាត់ចាប់យកឱកាសវិនិយោគ នៅខេត្តព្រះសីហនុ ដែលមានសក្តានុពល ហើយក៏ជាការលើកមុខមាត់ខេត្តព្រះសីហនុ។ ដូច្នេះសភាពាណិជ្ជកម្ម មានភារកិច្ចក្នុងការធ្វើទំនាក់ទំនងជាមួយវិនិយោគ និងត្រូវដឹងអំពីចំនួន និងគោលបំណងគោលដៅវិនិយោគថ្មីប៉ុន្មាន ចាស់ប៉ុន្មានដែលកំពុងបន្តរកស៊ីនៅខេត្ត។

លោកបានបន្តថា បើសភាពាណិជ្ជកម្មរបស់យើង គ្រប់គ្រងបញ្ហាទាំងនេះបាន ធ្វើឱ្យស្ថានភាពអ្នកវិនិយោគ មកកាន់ខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត យើងមានលទ្ធភាពចែករំលែកព័ត៌មានល្អៗដល់អ្នកវិនិយោគ ហើយរដ្ឋបាលខេត្តលើកទឹកចិត្ត និងគាំទ្រដល់អ្នកវិនិយោគ ដែលមានបំណងមកធ្វើការវិនិយោគ នៅខេត្តព្រះសីហនុ៕

មន្រ្តីជាន់ខ្ពស់ជម្រុញឲ្យក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋានថ្មីខេត្តសៀមរាបបញ្ចប់និងដាក់ដំណើរការតាមផែនការ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តី លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ បានជំរុញឲ្យក្រុមហ៊ុនប្រតិបត្ដិករ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី បំពេញលក្ខខណ្ឌ និងបែបបទបច្ចេកទេសឲ្យ​បានសមស្រប។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេ​ខាធិការដ្ឋានអាកាសចរស៊ីវិល បានជួបសម្ដែងការគួរសម ជាមួយអនុប្រធានក្រុមហ៊ុន Yunnan Airport Group Co.,Ltd ដែលជាក្រុមហ៊ុនប្រតិបត្ដិករ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបថ្មី លោក Jia Suo ដែលទទួលបន្ទុកក្រុមហ៊ុនចំនួន២ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។គោលបំណង នៃការជួបសម្ដែងការគួរសមនេះ គឺតំណាងក្រុមហ៊ុន Yunnan Airport Group Co.,Ltd មករាយការណ៍អំពីវឌ្ឍនភាព និងអំពីបញ្ហាប្រឈមមួយចំនួន ក្នុងការអនុវត្ដការងារ ដើម្បីឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួយពិនិត្យផ្ដល់យោបល់ និងផ្ដល់ការណែនាំ ក្នុងជំរុញការងារការបញ្ចប់ការដ្ឋាន។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថា ពាក់ព័ន្ធនឹងការផ្ទេរបុគ្គលិក អាកាសយានដ្ឋានអន្ដរជាតិសៀមរាបចាស់ មកអាកាសយានដ្ឋានថ្មី ទៅតាមការស្ម័គ្រចិត្ដរបស់បុគ្គលិក ហើយប្រតិបត្ដិករថ្មីនេះ ទទួលយកទាំងអស់ នូវបុគ្គលិកទាំងឡាយណា ដែលមកចង់បម្រើការងារ នៅអាកាសយានដ្ឋានថ្មីនេះ។

លោកបន្តថា ដោយឡែក តួនាទី និងភារកិច្ច របស់បុគ្គលិកចាស់ គឺផ្ដល់ឲ្យដូចតួនាទី ដែលធ្លាប់ធ្វើកន្លងមក ប៉ុន្ដែចំពោះអ្នកដែលចង់ប្ដូរ ក៏មានការអនុញ្ញាតផងដែរ។លោកស៊ិន ចាន់សិរីវុត្ថាបានបញ្ជាក់ថា “កិច្ចការទាំងអស់នេះ កំពុងតែមានដំណើរការយ៉ាងរលូន ប៉ុន្ដែក៏មានការបារម្ភ ដែលអាចត្រូវការពេលវេលាបន្ថែម ដើម្បីទទួលបាននូវបុគ្គលិកជំនាញទាំងអស់នេះ”។ លោកបន្តថា “ក្រុមហ៊ុនក៏មានសិទ្ធិ ជ្រើសរើសបុគ្គលិកខាងក្រៅ ដើម្បីបណ្ដុះបណ្ដាលជំនាញបន្ថែម ក្នុងករណីបុគ្គលិកមានការខ្វះខាត”។

ក្នុងជំនួបនេះតំណាងក្រុមហ៊ុន ក៏បានសំណូមពរឲ្យរដ្ឋលេខា​ធិការដ្ឋានអាកាសចរស៊ីវិល ជួយសម្របសម្រួល និងជួយជំរុញការបិទអាកាសយានដ្ឋានចាស់ ដើម្បីឈានទៅបើកអាកាសយានដ្ឋានថ្មី។ ខាងជំនាញ បានពិនិត្យតារាងកម្មវិធី និងពេលវេលា ដើម្បីកំណត់ពេលបិទអាកាសយានដ្ឋានចាស់ទាំងស្រុង។

ការទទួលបាននូវវិញ្ញាបនបត្រ ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលតម្រូវឲ្យក្រុមហ៊ុន បំពេញនូវលក្ខខណ្ឌបច្ចេកទេស និងសុវត្ថិភាពមួយចំនួនធំ ហើយក្រុមហ៊ុនកំពុងតែរៀបចំ ដើម្បីបំពេញលក្ខខណ្ឌ និងសូមឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួយផ្ដល់ការគាំទ្រ និងសម្របសម្រួលបន្ថែមទៀត ដើម្បីទទួលបាននូវវិញ្ញា​បនបត្រនេះ មុននឹងបើកសម្ពោធជាផ្លូវការ។លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ បានជម្រាបជូនអំពីទស្សនទាន និងការគាំទ្រ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំពោះការអនុវត្ដការងារនេះ គឺនឹងខិតខំជំរុញយ៉ាងម៉េច ដើម្បីលទ្ធផលទទួលបានផ្លែផ្កា និងស្របទៅតាមកម្មវិធី ក្នុងការដាក់ដំណើរការអាកាសយានដ្ឋានថ្មីជាផ្លូវការ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏សូមឲ្យក្រុមហ៊ុនបន្ដសហការ ដើម្បីសហការជាមួយក្រុមការងារ ក្នុងការបំពេញលក្ខ​ខណ្ឌ និងបែបបទបច្ចេកទេសទាំងអស់ឲ្យ​បានសមស្រប។លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានទទួលយកសំណូមពរ និងបន្ដគាំទ្រ ដើម្បីជំរុញការងារឲ្យបានលឿន ទៅតាមលទ្ធិភាពដែលធ្វីបាន និងសូមឲ្យការងារបច្ចេកទេសសហការ ជាមួយក្រុមការងារបច្ចេកទេសអាកាសចរស៊ីវិល ដើម្បីជំរុញល្បឿនឲ្យកាន់តែលឿន ក្នុងការដំណើរការទាន់ពេលវេលា៕

ដំណឹងល្អៈកម្ពុជារដ្ឋាភិបាលគ្រោងសិក្សាដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿនខ្សែទី២តភ្ជាប់ជាមួយប្រទេសវៀតណាម

17.PR , Promotion Feb (W. 1280px x H.671px)

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានលើកឡើងពីគំរោងសិក្សា ខ្សែរថភ្លើងថ្មីមួយតភ្ជាប់ទៅកាន់ប្រទេសវៀតណាម។

លោកបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍​BTV នារសៀលថ្ងៃទី២១ មិថុនាថា យើងមានគំរោងសិក្សាខ្សែរថភ្លើងថ្មីមួយទៀត ដែលតភ្ជាប់ពីទីក្រុងប៉ោយប៉ែត មកកាន់សៀមរាប តមកកាន់ខេត្តកំពង់ធំ កំពង់ឆ្នាំង តភ្ជាប់មករាជធានីភ្នំពេញ និងតភ្ជាប់ទៅកាន់ក្រុងបាវិត ដើម្បីតភ្ជាប់ជាមួយប្រទេសវៀតណាម ដែលប្រទេសវៀតណាមគ្រោងសាងសង់ពីទីក្រុងហូ ជីម៉ិញ មកកាន់បាវិត ម៉ុកបៃ។

នេះជាគំរោងដែលយើងត្រូវសិក្សា និងរកថវិកាមកកសាងនាពេលខាងមុខ។ជាមួយគ្នានេះ លោកក៏បានលើកឡើង ពីគំរោងខ្សែរថភ្លើងបីប្រភេទនៅរាជធានីភ្នំពេញ ដែលបានសិក្សាបញ្ចប់ផងដែរ ទី១ ខ្សែរថភ្លើងក្រោមដី ទី២ ខ្សែរថភ្លើងលើអាកាស ដែលគ្មានមនុស្សបើក(Mono Railway) និងទី៣ ខ្សែរថភ្លើងលើដីនៅរាជធានីភ្នំពេញ។

លោកបញ្ជាក់ថា យើងកំពុងសម្រេចចិត្ត និងស្វែងរកថវិកា ដើម្បីសាងសង់គំរោងណាមួយថា តើយើងយកជម្រើសណា​ ប៉ុន្តែសំរាប់លោកគឺចង់បានខ្សែរថភ្លើងក្រោមដី ព្រោះអាចទាក់ទាញអ្នកវិនិយោគមកដាក់ទុន ដោយពួកគាត់អាចបង្កើតហាងក្រោមដីលក់ទំនិញ ដែលអាចទាញយកទុកពួកគាត់ត្រលប់មកវិញ។លោកស៊ុន ចាន់ថុលបានបន្តថា ប៉ុន្តែការសិក្សានេះ ត្រូវពិភាក្សាជាមួយផ្នែកឯកជន ដើម្បីដាក់ទុនវិនិយោគលើគំរោងនេះ ប៉ុន្តែទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ថា តើរហូតមកទល់ពេលនេះ មានក្រុមហ៊ុនណាមួយចាប់អារម្មណ៍វិនិយោគឬនៅនោះទេ៕

 

អ្នកអភិវឌ្ឍលើកឡើងពីឱកាសរកសុីតំបន់បង្កើតថ្មីមួយនៅជិតរាជធានីភ្នំពេញ

ដោយ: គង់ លាងហួរ
ភ្នំពេញ: អ្នកអភិវឌ្ឍមួយរូបលើកឡើងថា សព្វថ្ងៃនេះ នៅជំុវិញរាជធានីភ្នំពេញ មិនទាន់មានកន្លែងសំដែងរបាំវប្បធម៌ទេ ហើយបើយើងចង់ទៅទស្សនាការសំដែង របាំក្ងោក យីកេ ឬអាយ៉ៃក៏មិនមានដែរ ដូច្នេះយើងចង់បង្កើតពីឥឡូវនេះទៅដើម្បីជួយឱ្យមានសកម្មភាពនេះឡើង។

នៅពេលយើងបង្កើតសកម្មភាពបាន នោះយើងអាចចិញ្ចឹមបុគ្គលិក និងកម្មករបានរាប់សិបនាក់។ បន្ថែមពីនេះ យើងបង្កើតទាំងសួនសិប្បកម្មដើម្បីអាចឱ្យកម្មករមានការងារធ្វើ និងកន្លែងទេសចរណ៍ដែលអាចផ្តល់ការងារធ្វើដល់មនុស្សរាប់ពាន់នាក់ និងទទួលបានចំណូលខ្ពស់។ ឧទាហរណ៍ កម្មករអាចដាំបន្លែលក់ដល់ភ្ញៀវទេសចរក្នុងតម្លៃប្រហែល៥ដុល្លារក្នុងមួយគីឡូខ្ពស់ជាងលក់ឱ្យឈ្មួញក្នុងតម្លៃ១ដុល្លារក្នុងមួយគីឡូ។

ទោះបីជាយ៉ាងនេះក្តី យើងនឹងបង្រៀនពួកគាត់អំពីរបៀបវេចខ្ចប់ អនាម័យ និងភាពរួសរាយរាក់ទាក់ចំពោះអតិថិជន ជាពិសេសគឺស្នាមញញឹមជារឿងធំបំផុតមួយ ជាឧទាហរណ៍ ហាងមួយដែលល្អ និងមានម្ហូបអាហារឆ្ងាញ់ ប៉ុន្តែបើអ្នកសេវាកម្មមិនបង្ហាញស្នាមញញឹមរួសរាយក៏មិនកើតនោះដែរ ដូច្នេះយើងត្រូវតែពន្យល់ និងបង្រៀនដល់ពួកគាត់។យើងបានស្នើសុំកិច្ចសហការពីចៅហ្វាយស្រុក និងមេឃុំ និងប្រធានមន្ទីរទេសចរណ៍ខេត្ត ហើយរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ក៏នឹងចូលរួមគ្រប់សកម្មភាពផងដែរ។ លើសពីនេះ យើងមិនត្រូវការថវិការដ្ឋមកធ្វើនោះទេ ហើយយើងមានតែជួយឧបត្ថម្ភដល់រដ្ឋវិញ ប៉ុន្តែយើងត្រូវការការគាំទ្រ។

យើងគ្រោងបង្កើតទាំងផ្សារណាត់ ឬផ្សារចុងសប្តាហ៍ ហើយបើថ្ងៃក្រោយទៅមុខក្លាយទៅជាផ្សារជាប្រចាំ ប៉ុន្តែពេលនេះមិនទាន់អាចទៅរួច ដូច្នេះយើងបង្កើតជាផ្សារណាត់ជាមុនសិនសម្រាប់មកដើរលេងថ្ងៃចុងសប្តាហ៍សៅរ៍អាទិត្យ។លោកលើកឡើងថា ប្រសិនបើអ្នកទាំងអស់គ្នាមិនមែនជាអ្នកអចលនទ្រព្យ ប្រហែលជាអាចយល់ខុសពីលោក ពេលដែលឃើញក្រលុកសំរាមអត់ស្អាត ហើយខ្ញុំជាអ្នកអភិវឌ្ឍកន្លែងដែលមិនស្អាតទៅជាកន្លែងស្អាត ដើមឈើមិនស្អាតយើងធ្វើឱ្យស្អាត ស្រះទឹកយើងដាក់ចិញ្ចឹមត្រី ហើយតំបន់នេះបច្ចុប្បន្នមិនទាន់ស្អាតនោះទេ និងគ្មានភាពទាក់ទាញ ប៉ុន្តែរយៈពេល១ឆ្នាំ ២ឆ្នាំ ឬរហូតដល់៥ឆ្នាំខាងមុខ យើងនឹងឃើញមនុស្សរាប់មុឺននាក់មកកម្សាន្តលេងនៅតីនេះតាមរយៈផែនការរបស់យើង។លើសពីនេះ យើងធ្លាប់មានបទពិសោធធ្វើ និងប្រែក្លាយទីកន្លែងដែលអត់មានអ្វីសោះមកក្លាយជាទីក្រុង និងប្រែក្លាយដីទំនេរទុកចោលមកក្លាយជាដីធ្វើឧស្សាហកម្ម ដោយសារជំហានដំបូងគេគឺយើងបានបង្កើតផែនការគោលដៅ ហើយលោកចង់ឱ្យអ្នកទាំងអស់គ្នាដែលមកដល់ទីនេះចូលរួមចាប់យកឱកាស។

ឧទាហរណ៍ ប្រសិនបើអ្នកទាំងអស់គ្នា ចង់បង្កើតភោជនីយដ្ឋានមួយ ប៉ុន្តែមិនហ៊ានធ្វើព្រោះខ្លាចខ្វះមនុស្ស ដូច្នេះយើងត្រូវពិភាក្សាគ្នាថា បើបង្កើតភោជនីយដ្ឋាននៅកន្លែងណាផ្សេងត្រូវចាយប្រាក់អស់១០មុឺនដុល្លារបានទំហំតែ១ល្វែង តែបើបង្កើតភោជនីយដ្ឋាននៅទីនេះគឺយើងបានទំហំធំណាស់ ហើយបើយើងខ្វះមនុស្ស យើងត្រូវរៀបចំផែនការដើម្បីទាញយកមនុស្សមក ពោលគឺទាញយកទាំងភ្ញៀវ និងអ្នកផ្សេងៗទៀត តែជាពិសេសគឺត្រូវទាញយកភ្ញៀវនេះតែម្តង។

ម្យ៉ាងវិញទៀត ភ្ញៀវទី១របស់យើងដែលបានរំពឹងទុក ពួកគាត់អាចប្រើប្រាស់មធ្យោបាយធ្វើដំណើរជាឡាន ប៉ុន្តែអ្វីដែលពួកគាត់ចង់បានគឺជាសេវាកម្ម ម្ហូបធូរថ្លៃ មានរសជាតិឆ្ងាញ់ អនាម័យល្អ និងទទួលបានសេវាកម្មរួសរាយរាក់ទាក់ល្អ ហើយនេះជារឿងមួយ ដែលយើងអាចឈ្នះគេ។យើងសូមលើកឡើងខ្លីៗថា ទីតាំងនេះគឺនៅជិតរាជធានីភ្នំពេញ បើគិតពីក្រសួងដែនដីមកដល់ទីតាំងនេះមានប្រវែងជាង៣០គីឡូម៉ែត្រប៉ុណ្ណោះ ហើយនិងត្រូវការធ្វើដំណើរត្រឹមតែជាង៣០នាទី ឬ១ម៉ោង ដែលយើងអាចបើកបរវិលល្ងាចបាន ហើយភ្ញៀវទេសចរណ៍អាចមកសម្រាកគេងបាននៅផ្ទះលំហែ។

លើសពីនេះ ទីតាំងនេះគឺជាទីតាំងរបស់ខ្លួនឯងស្រាប់ ដែលយើងអាចចង់ធ្វើអ្វីក៏បាន ចង់រកសុីអ្វី ចង់ចាប់ឱកាសអ្វីក៏បាន ហើយយើងអាចពិភាក្សា និងជជែកគ្នាបានទៀតក្នុងន័យសហការ ដើម្បីរកវិធីសាស្ត្រ ហើយមើលឃើញឱកាសថាមកទីនេះ មានដីជាង១០០ហិកតា និងសួនរីសតជាង៨ហិកតា ដើម្បីសហការគ្នារកសុីផ្សេងៗនៅទីនេះ ដូចជាដាំផ្កា ឬបើកភោជនីយដ្ឋាន ចិញ្ចឹមត្រី ធ្វើកសិកម្មដាំដុះ…៕

Asia stocks subdued after Powell testimony fails to surprise

SINGAPORE : Asian shares made a tentative start to Thursday after Federal Reserve chair Jerome Powell stuck to his recent hawkish tone as investors assess the future rate policy path from the Fed.

MSCI’s broadest index of Asia-Pacific shares outside Japan was marginally lower at 522.93. The index is down over 2 per cent for the week and set to snap its three week winning run.
Australia’s S&P/ASX 200 index lost 1.17 per cent, while Japan’s Nikkei eased 0.25 per cent. China and Hong Kong stock markets are closed for a holiday.

Last week, the Fed held its benchmark interest rate steady at level between 5 per cent and 5.25 per cent, but officials projected rates will have to increase another half percentage point by year’s
end to tame inflation.

Markets though remain unconvinced, pricing in a 25 basis point hike next month, according to CME FedWatch tool, and no more after that.
Powell in his remarks to lawmakers in Washington said the outlook for two further 25 basis point rate increases are “a pretty good guess” of where the central bank is heading if the economy continues in its current direction.
While his remarks were eagerly awaited by investors, they offered no real surprise.

Kevin Cummins, chief economist at NatWest Markets, said Powell’s testimony didn’t shed any new light on the Fed’s thinking or the likely future path for monetary policy, adding that his tone was very similar to last week’s press conference and mostly leaned hawkish.

“It’s clear that the FOMC wants the market to understand that a hike will be on the table for debate at the next meeting. The Fed’s data-dependent approach in this tightening cycle suggests upcoming data releases could shift expectations.”
Atlanta Federal Reserve President Raphael Bostic said on Wednesday the Fed should not raise rates further or it would risk “needlessly” sapping the strength of the U.S. economy.

The comments highlight the growing debate at the central bank over when and if the central bank should hike further.

Source: Reuter

កម្ពុជាជាប់លេខ១ ក្នុងចំណោមបណ្តាប្រទេសអាស៊ានដែលបានបញ្ជូនពលករទៅកូរ៉េច្រើនបំផុត

ដោយៈ សុខុម

វៀងចន្ទន៍: រដ្ឋាភិបាលឡាវ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ដើម្បីបញ្ជូនពលករឡាវ បន្ថែមទៀតទៅធ្វើការនៅប្រទេសនេះ ក្នុងវិស័យកសិកម្ម និងនេសាទ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃពុធ ទី២១ ខែមិថុនា។

អនុស្សរណៈនេះ(MoU) បានចុះហត្ថលេខាដោយលោកស្រី Anousone Khamsingsavat អគ្គនាយកនៃអគ្គនាយកដ្ឋានការងារ និងលោក Kim Byung Kyoo អភិបាលរងខេត្ត Gyeongsangnam-do នៃប្រទេសកូរ៉េខាងត្បូង នេះគឺជាជំហានមួយឆ្ពោះទៅរកការធានាបាននូវការអភិវឌ្ឍសមត្ថភាព និងគុណភាពផលិតកម្មកសិកម្មរបស់ប្រទេសឡាវ។លោកស្រី Anousone Khamsingsavat បានថ្លែងក្នុងពិធីចុះហត្ថលេខាក្នុងខេត្ត Gyeongsangnam-do ប្រទេសកូរ៉េខាងត្បូង ថា រដ្ឋាភិបាលឡាវ គ្រោងនឹងបញ្ជូនពលករចន្លោះពី១.៥០០នាក់ ទៅ២.០០០នាក់ ឱ្យទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ជារៀងរាល់ឆ្នាំ ដើម្បីទទួលការបណ្តុះបណ្តាល លើការអនុវត្តកសិកម្មប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនេះដែរ អាជ្ញាធរឡាវ បានស្នើឱ្យសមភាគីកូរ៉េ ជួយពិនិត្យតាមដានចំនួនពលករឡាវ ដែលត្រូវបាននិយោជកកូរ៉េ ជួលឱ្យធ្វើការ និងធានាឱ្យពលករទាំងនោះអនុវត្តតាមច្បាប់ និងគោលនយោ​បាយនានាអំឡុងពេលពួកគេធ្វើការនៅទីនោះ។

ប្រទេសឡាវ បានជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ដែលមានពលរដ្ឋទៅធ្វើការច្រើនជាងគេ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្នមានពលរដ្ឋឡាវ យ៉ាងតិចចំនួន២.៨០០នាក់ ដែលកំពុងធ្វើការ នៅក្នុងប្រទេសកូរ៉េខាងត្បូង លើកិច្ចសន្យារយៈពេលខ្លី ដែលបន្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។

យោងតាមសារព័ត៌មាន Laotian Times ឱ្យដឹងថា វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី ជាប្រទេសកំពូលទាំង៣ ក្នុងតំបន់អាស៊ាន ដែលបញ្ជូនពលករ ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ច្រើនជាងគេ ដោយក្នុងនោះពលករវៀតណាម មានចំនួន៥៥.៧៩៥ ពលករហ្វីលីពីន មានចំនួន២៦.២១៧នាក់ និងពលករឥណ្ឌូនរស៊ី មានចំនួន២៤.៧៣២នាក់។

ទោះជាយ៉ាងណា យោងតាមកាសែត Phnom Penh Post ចុះផ្សាយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បង្ហាញថា បច្ចុប្បន្នមានពលករខ្មែរ រហូតដល់ទៅជាង៦០.០០០នាក់ កំពុងបម្រើការងារនៅកូរ៉េខាងត្បូង ដែលផ្ញើប្រាក់ត្រលប់មកស្រុកវិញ ជាមធ្យមចន្លោះពី៥០០លានដុល្លារ ទៅ៦០០លានដុល្លារក្នុងមួយឆ្នាំៗ ដែលរួមចំណែកយ៉ាងធំដលសេដ្ឋកិច្ចជាតិ។

នេះសរបង្ហាញឱ្យឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន ដែលបញ្ជូនពលករទៅធ្វើការ នៅក្នុងប្រទេសកូរ៉េខាងត្បូង ច្រើនជាងគេបំផុត៕ Laotian Times៕

Cambodia earns 145.8 mln USD from rubber exports in Jan.-May

Cambodia exported 107,938 tons of dry rubber in the first five months of 2023, up 2.5 percent from the 105,248 tons recorded in the same period last year, said a report from the General Directorate of Rubber on Wednesday.

The kingdom made 145.8 million U.S. dollars in revenue from exports of the commodity during the January-May period this year, down 13.5 percent from the 168.7 million dollars reported a year earlier, the report said.

“A ton of dry rubber averagely cost 1,351 U.S. dollars during the first five months of 2023, about 252 dollars lower than that of the same period last year,” Him Oun, director general of the General Directorate of Rubber, said in the report.

The Southeast Asian country exports the commodity mainly to Malaysia, Vietnam, Singapore and China.
The report said Cambodia has so far planted rubber trees on a total area of 404,578 hectares, in which the trees on 315,332 hectares are old enough to be tapped.

Source: xinhua

ក្រុមហ៊ុន Pizza Company គ្រោងបើក៤០សាខាបន្ថែមទៀត នៅទួទាំងប្រទេសក្នុងឆ្នាំ២០២៣

ដោយៈ សុខុម

បាងកក: នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Pizza Company បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនា ថា ក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជា ដែរនេះគ្រោងបើកសាខាថ្មីៗចំនួន៤០សាខាបន្ថែមទៀតនៅទូទាំងប្រទេសថៃ ក្នុងឆ្នាំ២០២៣ នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង។

ក្រុមហ៊ុនលក់ហ្វ្រែនឆាយ ឬសិទ្ធិធ្វើអាជីវកម្មបន្តដែលដំណើរការដោយក្រុមហ៊ុន Minor Food Group នេះក៏នឹងធ្វើការជួសជុលកែលម្អហាងដែលមានស្រាប់ផងដែរ ខណៈកំណត់គោលដៅបង្កើនសមាជិកភាព១៥%។ ការជួសជុលកែលម្អ ដែលកំពុងបន្តនេះធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងកំណើនតម្រូវការរបស់ពលរដ្ឋថៃ ដែលចូលចិត្តភីហ្សាកាន់តែច្រើនឡើងៗ។

អ្នកគ្រប់គ្រងទូទៅលោក Patt Pongwittayapipat និយាយថា ការផ្លាស់ប្តូរនេះ ទទួលបាននូវមតិត្រលប់ជាវិជ្ជមាន ជាមួយនឹងអាជីវកម្មភោជនីយដ្ឋានឃើញ សម្រេចបានកំណើន៤០% ហើយអាជីវកម្មដឹកជញ្ជូន ដែលជាចំណុចខ្លាំងរបស់ក្រុមហ៊ុននេះ បានដំណើរការល្អជាមួយនឹងកំណើន២៧%។

ក្រុមហ៊ុននេះ ទើបតែបានបើកសាខាថ្មីចំនួន៣សាខា ដោយ១០សាខាបន្ថែមទៀត គ្រោងបើកក្នុងពេលឆាប់ៗ ហើយនឹងបើកសាខាថ្មីបន្ថែមទៀតឱ្យគ្រប់៤០សាខា នៅក្នុងឆមាសទី២ ចុងឆ្នាំនេះ។

ការបើកសាខាថ្មីចំនួន៤០សាខានេះ នឹងធ្វើឱ្យហាង Pizza Companyមានចំនួនរហូតដល់ទៅ៤៥២សាខា នៅក្នុងប្រទេសថៃ៕ The Nation៕