ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ដែលជាបុត្រសម្ព័ន្ឋរបស់AirAsiaនៅកម្ពុជា និងជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយក្នុងតំបន់ គ្រោងនឹងចាប់ផ្តើមហោះហើរ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣នេះ។
ដំណឹងនេះបានកើតឡើង ស្របពេលក្រុមហ៊ុន Capital A Berhad ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ នៅក្នុងក្រុមហ៊ុន AirAsia បានរៀបចំកិច្ចប្រជុំទូទៅប្រចាំឆ្នាំ (AGM) របស់ខ្លួននៅទីក្រុង Sepang ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំនោះ អគ្គនាយកក្រុមហ៊ុន Capital A Berhad លោក Tony Fernandes បានអះអាងថា “ក្រុមហ៊ុន AirAsia Cambodia នៅតែស្ថិតនៅលើផ្លូវដើម្បីចាប់ផ្តើមបើកការហោះហើរក្នុងត្រីមាសទី៤ ឆ្នាំនេះ ហើយក្រុមហ៊ុន Capital A កំពុងសម្លឹងឆ្ពោះទៅរកទីផ្សារថ្មីផ្សេងៗទៀត ទាំងអស់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍”។