ជនជាតិចិន រុស្ស៊ី និងអាមេរិក ក្លាយជាអតិថិជនទិញខុនដូច្រើន ជាងគេបំផុតនៅប្រទេសថៃ

ដោយ: គង់ លាងហួរ

អន្តរជាតិ: មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ(REIC) បានរាយការណ៍ថា ជនបរទេសបានចំណាយប្រាក់ ប្រហែល៤៨៧,៤លានដុល្លារលើខុនដូ ក្នុងប្រទេសថៃក្នុងកំឡុងត្រីមាសទី១ឆ្នាំនេះ កើនឡើង៦៧% ពីមួយឆ្នាំទៅមួយឆ្នាំ និងជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។

ខុនដូសរុបចំនួន៣.៧៧៥យូនីត ដែលមានតម្លៃ១៧,១២ពាន់លានបាតត្រូវបានផ្ទេរ ទៅឱ្យជនបរទេសចាប់ពីខែមករា រហូតដល់ខែមីនា។  ចំនួននេះគឺកើនឡើង៧៩,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

REIC បានបន្ថែមថា ទីផ្សារអចលនទ្រព្យថៃបានលក់ខុនដូជាច្រើន ដល់ជនបរទេសចាប់តាំងពីត្រីមាសទី១ឆ្នាំមុន ដោយសារការបើកដំណើរការឡើងវិញរបស់ប្រទេសថៃ និងប្រទេសមួយចំនួនទៀត។ជនបរទេស ដែលបានទិញខុនដូច្រើនជាងគេ នៅប្រទេសថៃក្នុងត្រីមាសទី១ ឆ្នាំនេះ មានដូចជា ជនជាតិចិនទិញ១.៧៤៧យូនីត ជនជាតិរុស្ស៊ីទិញ៣៨៧យូនីត ពលរដ្ឋអាមេរិកទិញ១៥៦យូនីត ជនជាតិអង់គ្លេសទិញ១៤៦យូនីត។ ជនជាតិអាល្លឺម៉ង់ទិញ១៣១យូនីត ជនជាតិបារាំងទិញ១៣០យូនីត។ តៃវ៉ាន់ទិញ៩៤យូនីត ជនជាតិមីយ៉ាន់ម៉ាទិញ៧៦យូនីត ជនជាតិអូស្ត្រាលីទិញ៧១យូនីត ជនជាតិឥណ្ឌាទិញ៦៣យូនីត និងជនជាតិផ្សេងទៀតទិញ៧៧៤យូនីត។

ទំហំមធ្យមនៃខុនដូ ដែលពួកគេបានទិញគឺ៤៤,៧ម៉ែត្រការ៉េ មានតម្លៃជាមធ្យម៤,៥លានបាត ក្នុងមួយយូនីត ឬ១០១.៥៥៣បាតក្នុងមួយម៉ែត្រការ៉េ។

ខេត្តកំពូលទាំងប្រាំ ដែលជនបរទេសបានទិញខុនដូ និងអាផាតម៉ិនច្រើនជាងគេក្នុងត្រីមាសទី១ គឺខេត្តឈុនបុរី (១.៦០១យូនីត) បាងកក (១.៤២៣យូនីត) ខេត្តឈៀងម៉ៃ (២៤០យូនីត) ខេត្តភូកេត (២០៨យូនីត) និងខេត្ត Prachuap Khiri Khan (៩៥យូនីត) ។

 

លើសពីនេះទៀត រាជធានីថៃ និងទីក្រុងរមណីយដ្ឋានភាគខាងកើតរបស់ខេត្តឈុនបុរី រួមគ្នាបង្កើតបានជិត៨៥% នៃខុនដូទាំងអស់ដែលបានទិញដោយជនបរទេស ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ៕

តើការសាង់សង់ជីកព្រែកហ្វូណនតេជោនឹងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

ដោយ: គង់ លាងហួរ

ភ្នំពេញ: ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការសាងសង់ជីកព្រែកហ្វូណនតេជោ មានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយតម្លៃដឹកជញ្ជូន និងជួយដល់ជីវភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា។

លោកបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្ស​ន៍BTVកាលពីដើមសប្តាហ៍នេះថា “គម្រោងព្រែកជីកនេះ នឹងជំរុញឱ្យមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ដូចដែលអាណាចក្រហ្វូណន ធ្លាប់បានដឹកទំនិញរហូតដល់អឺរ៉ុប ចិន និងឥណ្ឌាកាលពីអតីតកាលផងដែរ”។លោកបន្ថែមថា នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រី កាលពីខែឧសភាកន្លងទៅ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រគល់ភារកិច្ចដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីជួយពិនិត្យមើលចំនួនថវិកា ត្រូវចំណាយលើការជីកព្រែកហ្វូណនតេជោ ឱ្យបានលំអិត និងបង្កើតគណកម្មការអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍ និងការសាងសង់ព្រែកជីកហ្វូណនតេជោនេះ”។

លើសពីនេះ ក្រុមហ៊ុនឯកជនចិនដែលបាន និងកំពុងសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា បានជួយសិក្សានិងមានគោលបំណងចូលរួមបោះទុនវិនិយោគ ហើយក្រុមហ៊ុនអាចចរចាររៀបចំចុះ MOU ដើ​ម្បីពិនិត្យមើលភាពត្រឹមត្រូវនៃការសាងសង់ ផលចំណេញរបស់ក្រុមហ៊ុន និងផលចំណេញសម្រាប់ជាតិ។លោកបន្ថែមថា “យើងក៏មានផែទេសចរណ៍នៅខេត្តកំពត ផែទេសចរណ៍នៅខេត្តកែបកោះទន្សាយ ហើយលោកនឹងអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកំពងផែនៅខេត្តកោះកុងនៅថ្ងៃទី២៣មិថុនានេះ”។ លោកបន្តថា “ដូច្នេះហើយ យើងត្រូវសាងសង់ផែទន្លេ និងសមុទ្រឱ្យបានច្រើន ដើម្បីកាត់បន្ថយថ្លៃដឹកទំនិញ គ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតផ្លូវថ្នល់”។

រូបតំណាង

លោកស៊ុន ចាន់ថុល ចាត់ទុកថា ព្រែកជីកហ្វូណនតេជោគឺជាគម្រោងប្រវត្តិសាស្ត្រ ដែលយើងជាកូនខ្មែរត្រូវមានមោទនភាព ដែលយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យយើងបានរៀបចំ គម្រោងជាប្រវត្តិសាស្ត្រនេះឡើង ដើម្បីអនាគតនៃប្រទេសកម្ពុជា”។លោកបន្តទៀតថា ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក តភ្ជាប់ដល់សមុទ្រ ត្រូវបានសិក្សាយ៉ាងលំអិតអស់រយៈពេល២៦ខែ ដោយប្រើប្រា​ស់បច្ចេកវិទ្យាទំនើបដូចជា ដ្រូន ផ្កាយរណប និងម៉ូដែល ដើម្បីជៀសវាងការប៉ះពាល់ដល់បរិស្ថាន ដែលផ្លូវនាវាថ្មីនេះមានចំងាយ១៨០គីឡូម៉ែត្រ ហើយព្រែកជីកនេះ មានប្រវត្តិសាស្ត្រតាំងពីអាណាចក្រហ្វូណនមកម្ល៉េះ ដោយប្រសិទ្ធិនាមថ្មីថា ជាព្រែកជីកហ្វូណនតេជោ ដើម្បីដឹកទំនិញពីទន្លេរហូតដល់សមុទ្រតែម្តង។

លោកទេសរដ្ឋមន្ត្រីបានរំលឹកថា “កាលនោះ អាណាចក្រហ្វូណនមានការរីកចម្រើនណាស់ ក្នុងការដឹកជញ្ជូនទំនិញរហូតដល់អឺរ៉ុប ចិន និងឥណ្ឌា ប៉ុន្តែព្រែកជីកនេះ ត្រូវបានបោះបង់ចោលក្នុងសតវត្សរ៍ទី៥ ឬទី៦”។

លោកបន្ថែមថា យើងបាននិងកំពុងត្រៀម ជីកព្រែកយើងនេះឱ្យបានជ្រៅជាងមុន ដើម្បីអាចអនុញ្ញាតឱ្យកប៉ាល់ចំនួន២ អាចជៀសគ្នាបាន ហើយព្រែកជីកនេះអាចជួយរំដោះទឹកជំនន់បានផងដែរ ដោយយើងធ្វើទ្វារទឹកចំនួន១៥បន្ថែមទៀត ដើម្បីអូសទាញទឹកចូលមកក្នុងព្រែកជីកនេះ”។

លោកបន្តឱ្យដឹងទៀតថា ផ្ទុយទៅវិញនៅរដូវប្រាំង យើងអាចមានទឹករហូតដើម្បីធ្វើកសិកម្ម ហើយប្រជាពលរដ្ឋកម្ពុជាចំនួន១,៦លាននាក់ ដែលរស់នៅតាមដងព្រែកជីកហ្វូណនតេជោ ប្រវែង១៨០គីឡូមែត្រនេះ អាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងអាចដាក់ចិញ្ចឹមត្រីបាន ហើយភ្ញៀវទេសចរអាចធ្វើដំណើរ តាមផ្លូវទឹកទៅលេងនៅកែប កំពត ឬខេត្តព្រះសីហនុ។

លោកបញ្ជាក់ទៀតថា “នៅតាមផ្លូវព្រែកជីកនេះ នឹងអាចមានតំបន់ពាណិ​ជ្ជកម្ម មានភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេស ដូច្នេះយើងឃើញថា ការជីកព្រែកមានផលចំណេញច្រើន ដោយបច្ចេកទេសមិនមានបញ្ហាទេ ព្រោះយើងខ្លាចទឹកប្រៃហូរចូលទឹកសាប ប៉ុន្តែយើងមានទ្វារទឹកសម្រាប់ដោះស្រាយ”។

ទាក់ទិនបញ្ហាផ្លូវច្បាប់ជាមួយបណ្តាប្រទេស នៃមហាអនុតំបន់ទន្លេមេគង្គ លោកស៊ុន ចាន់ថុលបានអះអាងថា ទាក់ទិននឹងផ្លូវច្បាប់ យើងមានកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ដែលបានចែងយ៉ាងច្បាស់ថាទន្លេមេគឺជាទន្លេរ ដែលហូរពីប្រទេសចិនមកដល់ប្រទេសភូមា ថៃ ឡាវ កម្ពុជា និងហូរទៅដល់ប្រទេសវៀតណាម។ ដៃទន្លេធម្មជាតិ ឬព្រែកគឺជាប្រព័ន្ធរបស់ទន្លេមេ ដូច្នេះបើប្រើប្រាស់ដៃទន្លេ យើងគ្រាន់តែត្រឹមជូនដំណឹង ទៅដល់ភាគី៣ទៀត ដូចជា ប្រទេសវៀតណាម ថៃ និងឡាវប៉ុណ្ណោះ។

លោកបានឱ្យដឹងទៀតថា គម្រោងព្រែកជីកនេះ មិនមានផលប៉ះពាល់ធំដុំទៅលើបរិស្ថាននោះទេ ពីព្រោះវាជាព្រែកស្រាប់ ដោយយើងគ្រាន់តែជីកឱ្យបានធំ និងជ្រៅជាងមុន តែផ្ទុយទៅវិញ យើងអាចចិញ្ចឹមត្រីបានថែមទៀត និងទទួលបានផលចំណេញ មិនប៉ះពាល់បរិស្ថាន”៕

 

EU hopes for 160 billion euros of investment in key technologies

BRUSSELS : The European Commission asked EU governments on Tuesday to come up with an extra 10 billion euros for 2024-27 to leverage a total of 160 billion euros worth of investment in key technologies, including renewable energy.

The call comes as the European Union executive is reviewing the bloc’s long-term budget that totals around 1 per cent of the EU’s GDP and pays for various joint European policies.

The review is necessary to factor into the 2021-27 shared budget the effects of the global COVID-19 pandemic, Russia’s invasion of Ukraine, an energy crisis, as well as rampant inflation and sharp interest rate rises.
Nor did the EU budget anticipate the fierce competition between Europe, the United States and China for the latest “clean” technologies to produce energy.“The future of the strategic industries should be made in Europe,” European Commission President Ursula von der Leyen said in presenting the call for more money.

The new scheme is to be called Strategic Technologies for Europe Platform (STEP) and help develop in the EU microelectronics and quantum computing, as well as renewable energy and electricity storage, among others.

“With the existing funding, and an extra €10 billion that we intend to inject, we aim to reach up to €160 billion in investments in the coming years,” von der Leyen said, adding the input would be multiplied through “crowding in of private capital”. ($1 = 0.9155 euros)

Source: Reuters

លោកគួច ចំរើនៈគំរោងវិនិនិយោគដែលមានទុនក្រោម៥លានដុល្លារមិនចាំបាច់ស្នើសុំដល់CDCទេ

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានថ្លែងទៅកាន់សមាជិក សភាពាណិជ្ជកម្មខេត្តនេះថា គំរោងអភិវឌ្ឍន៍ដែល​មានតម្លៃចាប់ពី៥លា​នដុល្លារអាមេរិកចុះ មិនចាំបាច់ស្នើសុំក្រុមប្រឹក្សាអភិវឌ្ឍន៍(CDC)ទេ។

        លោកបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជួបសំ​ណេះ​សំណាលជាមួយសមាជិក សមាជិកាសភាពាណិជ្ជកម្ម និងអាជីវករក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារសុខាកាលពីដើមសប្តាហ៍នេះ។លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ ឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ សមាជិក សមាជិកាសភាពាណិជ្ជកម្មខេត្ត អាជីវករ ពាណិជ្ជករក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើឱ្យខេត្តរបស់យើងរីកចម្រើន ត្រូវធ្វើសិក្ខាសាលាផ្សព្វផ្សាយជូនដល់អ្នកវិនិយោគជាតិ អន្តរជាតិនៅខេត្តព្រះសីហនុ ចាប់ពីខែកញ្ញាតទៅ ជាឱកាសមួយដ៏ល្អសម្រាប់អ្នកវិនិយោគ ប្រសិនបើបងប្អូនចង់វិនិយោគនៅខេត្តព្រះសីហនុ មិនចាំបាច់ទៅសុំសិទ្ធិវិនិយោគនៅ CDC នោះទេ ចំពោះការវិនិយោគ មានដើមទុនក្រោម៥លានដុល្លាអាមេរិក។

លោកបន្តថា “គ្រាន់តែស្នើសុំមកអនុគណៈកម្មការ វិនិយោគខេត្តព្រះសីហនុ និងផ្តល់ភាពងាយស្រួលផ្នែករដ្ឋបាល សម្រាប់អ្នកវិនិយោគនៅខេត្តព្រះសីហនុ យើងគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយ ផ្តល់ភាពងាយស្រួលដល់បងប្អូនអាជីវករ ពាណិជ្ជកររបស់យើងរួមចំណែកដល់ការវិនិយោគនៅខេត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គមកាន់តែល្អប្រសើរថែមទៀត”។លោកបន្តថា “សង្ឃឹមថា ពាណិជ្ជករនឹងអុ្នកវិនិយោគ បានស្វែងយល់បញ្ហានេះកាន់តែច្បាស់ និងមានទំនុកចិត្ត ឈានទៅរកជោគជ័យសម្រាប់យើងទាំងអស់គ្នា”៕

ហ្លួងព្រះបាងដាក់ចេញផែនការទាក់ទាញភ្ញៀវទេសចរឱ្យបាន៤លាននាក់នៅឆ្នាំ២០២៥

ដោយៈ សុខុម

វៀងច័ន្ទន៍: នៅក្នុងផែនការទេសចរណ៍រយៈពេល៥ឆ្នាំ របស់ខ្លួន ខេត្តហ្លួងព្រះបាង (Luang Prabang) នៃប្រទេសឡាវ សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរ ឱ្យបានចំនួន៤លាននាក់នៅឆ្នាំ២០២៥។

បច្ចុប្បន្នខេត្តហ្លួងព្រះបាង ដែលជាតំបន់បេតិកភណ្ឌរបស់អង្គការយូណេស្កូ (UNESCO) ទទួលបានភ្ញៀវទេសចរត្រឹមប្រមាណ១,១លាននាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ជាមួយនឹងចំណូលទេសចរណ៍ជាង៥០០លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា។

ក្នុងរយៈពេល២ឆ្នាំ និង៥ខែចុងក្រោយនេះ ហ្លួងព្រះបាង ទទួលបានត្រឹមតែ២៦,៤%ប៉ុណ្ណោះ នៃគោលដៅចំនួនភ្ញៀវទេសចរ ជាពិសេ​សដោយសារតែវិស័យទេសចរណ៍ ស្ទុះងើបឡើងវិញយឺតយ៉ាវ បន្ទាប់ពីវិបត្តិកូវីដ-១៩។ក្នុងរយៈពេល២ឆ្នាំខាងមុខ ខេត្តនេះបានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបាន៣លាននាក់បន្ថែមទៀត។

លោកស្រី Soudaphone Khomthavong ប្រធានមន្ទីរព័ត៌មាន វប្បធម៌ និងទេសចរណ៍ខេត្តហ្លួងព្រះបាង លើកឡើងថា ខេត្តនេះបានផ្តល់អាទិភាពលើវិស័យទេសចរណ៍ ជាសសរស្តម្ភសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់។ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរសរុបចំនួន៤៣៧.៣៧៤នាក់មកលេងខេត្តនេះ ដោយក្នុងនោះ៣៩៦.៧៤២នាក់ជាភ្ញៀវទេសចរអន្តរជាតិ។ ភ្ញៀវទេសចរថៃ ជាប់ចំណាត់ថ្នាក់លេខ១ ដែលមកលេងហ្លួងព្រះបាងច្រើនជាងគេ បន្ទាប់មកគឺសហរដ្ឋអាមេរិក និងប្រទេសចិន។ដើម្បីសម្រេចគោលដៅ ដែលបានកំណត់ដូចខាងលើ ខេត្តនេះក៏កំពុងអភិវឌ្ឍតំបន់ ទាក់ទាញទេសចរណ៍ខ្នាតតូច និងមធ្យមផងដែរជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទំនើប និងសម្ភារៈបរិក្ខារសម្រាប់ភ្ញៀវទេសចរ ដែលខ្លួនគ្រោងរៀបចំសកម្មភាពផ្សព្វផ្សាយ វប្បធម៌ហ្លួង​ព្រះបាង ពិធីបុណ្យផ្សេងៗ និងចំណីអាហារជាដើម៕ Laotian Times៕

លោកបណ្ឌិតគីម ហ៊ាងៈ បុរីវិមានសំណាងនឹងចាប់ផ្តើមប្រគល់ផ្ទះអាជីវកម្មដល់អតិថិជនចាប់ពីខែកក្កដា

ដោយៈ ស៊ី​វ ម៉េង

        ភ្នំពេញៈ ជា​មួយនឹងដំណើរការសាងសង់ ឈានទៅបញ្ចប់តាមផែនការ និងទាន់ពេលវេលា បុរីវិមានសំណាងនឹងចាប់ផ្តើមប្រគល់ផ្ទះអាជីវកម្មដល់អតិថិជន នៅខែកក្កដាខាងមុខនេះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង អ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមថា បុរី វិមានសំណាង Borey Vimean Samnang នឹងចាប់ផ្តើមប្រគល់ផ្ទះអាជីវកម្ម Shophouse អោយអតិថិជន ចាប់ពីខែកក្កដា ២០២៣ ជាមួយប្លង់រឹងLMAP ដើម្បីទទួលប្រាក់បង្រ្គប់១០០ភាគរយពីអតិថិជន តាមកិច្ចសន្យាទិញលក់។បុរីវិមានសំណាង សាងសង់លើផ្ទៃដី២៥ហិកតា ដែលជាបុរីមួយផ្តោតលើបរិស្ថានបៃតង និងទីធ្លាសាធារណៈយ៉ាងធំ ដោយផ្ទៃដី៤០ភាគរយនៃគំរោងទាំងមូល បានទុកសម្រាប់តំបន់លំហែរ និងការដាំដើមឈើបៃតង រួមទាំងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ។

បុរីវិមានសំណាង ស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ ដែលមានចម្ងាយ២៥០០ម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក ឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលជាប្រធានKW Cambodiaផងដែរនោះបានមានប្រសាសន៍ថា បុរីវិមានសំណាង ជាបុរីទី១នៅរាជធានីភ្នំពេញ ដែលមានព្រែកធម្មជាតិ ហូរកាត់ប្រវែងជាង១០០០ម៉ែត្រ ដែលអនុញ្ញាត្តឲ្យអ្នកស្នាក់នៅក្នុងបុរីនេះ អាចដើរលំហែរ ហាត់ប្រាណ ស្ទូចត្រី អង្គុយញាំកាហ្វេ និងសម្រាកលំហែរបានផងដែរ៕

 

តើអ្វីជាដើមចមធ្វើឱ្យ Elon Musk និង Mark Zuckerberg ឈានដល់ការណាត់វ៉ៃគ្នាដាក់ទ្រុងផ្អើលមួយពិភពលោក?

សុខុម

កំពូលមហាសេដ្ឋីបច្ចេកវិទ្យាដ៏ល្បីរន្ទឺបំផុតរបស់ពិភពលោក២រូបគឺលោក Elon Musk មេក្រុមហ៊ុនផលិតរថយន្តអគ្កិសនី Tesla ព្រមទាំងក្រុមហ៊ុន Twitter និងលោក Mark Zuckerberg មេក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Meta បានបបួលគ្នាវ៉ៃដាក់ទ្រុងមួយស្មើ ធ្វើឱ្យផ្អើលមួយពិភពលោក។

លោក Elon Musk ដែលនឹងឈានចូលវ័យ៥២ឆ្នាំនៅចុងខែនេះបានបង្ហោះសារលើបណ្ដាញទំនាក់សង្គម Twitter របស់លោកថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ “ការវ៉ៃគ្នាដាក់ទ្រុង” ជាមួយលោក Mark Zuckerberg ដែលមានវ័យ៣៩ឆ្នាំ។

ដោយមិនបង្អង់យូរ លោក Mark Zuckerberg ថៅកែក្រុមហ៊ុន Mata ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បាន Screenshot សំណេររបស់លោក Elon Musk អមដោយ Caption ក្ដៅគគុកថា “ផ្ញើទីតាំងឱ្យខ្ញុំមក!”។

ចំណែកឯលោក Elon Musk ក៏មិនបង្អង់យូរដែរ ដោយបានប្រាប់ទីតាំងឆ្លើយតបសំណេររបស់ Mark Zuckerberg ថា “នៅសង្វៀន Vegas Octagon”។ Vegas Octagon គឺជាសង្វៀនប្រដាល់ UFC ដែលមានមូលដ្ឋាននៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។

ប៉ុន្តែតើអ្វីជាដើមចមដែលធ្វើឱ្យលោក Elon Musk និងលោក Mark Zuckerberg ឈានដល់ការណាត់វ៉ៃគ្នាដាក់ទ្រុងមួយស្មើ ផ្អើលមួយពិភពលោកបែបនេះ? ចម្លើយយ៉ាងខ្លី គឺកាច់កុងគ្នារឿងមុខជំនួញ មុននឹងឈានទៅដល់ការឌឺដងបង្កជាសង្គ្រាមពាក្យសម្ដីធ្ងន់ធ្ងរបែបនេះ។

លោក Elon Musk កាលពីពេលថ្មីនេះបានបង្ហោះសារលើ Twitter ថា “ខ្ញុំចេះក្បាច់ (ក្បាច់គុណ) ដ៏អស្ចារ្យនេះដែលខ្ញុំឱ្យឈ្មោះថា “ក្បាច់តោសមុទ្រ ឬ Warlus) ដែលខ្ញុំគ្រាន់តែដេកសង្កត់ពីលើគូប្រកួតរបស់ខ្ញុំ ហើយមិនបាច់ធ្វើអ្វីទាំងអស់”។4 Success habits of Billionairesក្រោយមកទៀត លោកក៏បានបង្ហោះវីដេអូរូបតោសមុទ្រក្នុងន័យឌឺដងបែបលេងសើចទៅកាន់លោក Mark Zuckerberg ប៉ុន្តែលោកមិននឹកស្មានថារឿងរ៉ាវវាធ្ងន់ធ្ងរដល់ថ្នាក់នេះឡើយ។ លោកក៏បានសរសេរទៀតថា “ខ្ញុំស្ទើរតែមិនដែលហាត់ប្រាណ លើកលែងតែការងារទៅទទួលកូនៗចេញពីសាលារៀន និងលើកពួកគេបោះលេងតែប៉ុណ្ណោះ”។

ចំណែកឯលោក Mark Zuckerberg មិនមែនជាមនុស្សដំឡូងមូលដូចលោក Elon Musk នោះឡើយ ដោយលោកជាអ្នកក្បាច់គុន (MMA) ហើយលោកទើបតែបានឈ្នះការប្រកួតវិលជុំកីឡា Jiu-jitsu កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។Facebook adds 3,000 human moderators after wave of violent live videos.ការឆ្លើយឆ្លងពាក្យសម្ដីបែបឌឺដងគ្នាយ៉ាងក្ដៅគគុកនេះបានបង្កការភ្ញាក់ផ្អើលពេញពិភពលោគ ដោយអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមបបួលគ្នាភ្នាល់ថា តើចាក់ខាងលោក Elon Musk ឬ ក៏ចាក់ខាងលោក Mark Zuckerberg ខណៈអ្នកខ្លះទៀតថែមទាំងបានបង្ហោះរូប Poster ផ្សព្វផ្សាយពីការប្រកួតរវាងលោកទាំង២ទៀតផង។

ការប្រជែងគ្នាផ្នែកបច្ចេកវិទ្យា  ប្រភពបានទម្លាយប្រាប់សារព័ត៌មាន BBC ថា កាលពីដើមខែនេះ ក្រុមហ៊ុន Mata បានបង្ហើបប្រាប់បុគ្គលិករបស់ខ្លួននូវផែនការបង្កើតបណ្ដាញទំនាក់ទំនងសង្គមមួយផ្ដោតលើអត្ថបទ (Text) ថ្មីមួយដើម្បីប្រជែងនឹងក្រុមហ៊ុន Twitter។

បណ្ដាញសង្គមថ្មីរបស់ក្រុមហ៊ុន Mata ខាងលើនេះអាចអនុញ្ញាតឱ្យគណនី (Account) ដែលអ្នកប្រើប្រាស់ Follow លើ Instagram ដែលជា App បង្ហោះចែករំលែករូបភាពរបស់ Meta៕ BBC៕

សម្តេចតេជោអនុញ្ញាតឲ្យគ្រប់រាជធានី-ខេត្ត សាងសង់វិមានឈ្នះឈ្នះ សម្រាប់ពលរដ្ឋកម្សាន្ត

        ដោយៈ ហ្វីអូណា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានឯកភាពអនុញ្ញាតឲ្យសាងសង់ ព្រោះមិនត្រឹមផ្តល់នូវ ស្នាក់ស្នាមប្រវត្តិសាស្ត្រប៉ុណ្ណោះទេ តែក៏អាចក្លាយជាកន្លែងហាត់ប្រាណ និងសម្រាកកម្សាន្តរបស់ប្រជាពលរដ្ឋផងដែរ។

ការសម្រេចរបស់សម្តេចតេជោ ជាការឆ្លើយតបនឹងសំណូមពររបស់ម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅលើការសាងសង់ សួនប្រវត្តិកាល នៃវិមានឈ្នះឈ្នះ នៅតាមបណ្តារាជធានី-ខេត្ត។

ថ្លែងក្នុងឱកាសអញ្ជើញ ជាអធិបតី អបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះ ទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត សម្ដេចតេជោបានឆ្លើយតបនឹងសំណូមពររបស់សម្តេច ទៀ បាញ់ ដោយ១ក្នុងចំណោម៥សំណូមពរ ទាក់ទិនទៅនឹងការប្រវត្តិសាស្រ្តយោធាកម្ពុជា ថា ចំពោះការសុំអនុសាសន៍អំពីសួនប្រវត្តិកាល នៃវិមានឈ្នះឈ្នះ សម្រាប់ផ្តល់ជូនបណ្តាខេត្ត ត្រូវការសាងសង់ សម្តេចបានបញ្ជាក់ថា “យើងអាចធ្វើបាន” ។នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ មានប្រ​សាសន៍ថា “ខេត្តនីមួយៗ គប្បីគួរធ្វើព្រោះជាទីកន្លែងកម្សាន្ត សម្រាកសប្បាយ របស់ប្រជាពលរដ្ឋផងដែរ ហើយក៏មិនថ្លៃហួស ទៅដល់ដែលយើងមិនអាចធ្វើកើតនោះទេ។ ជាតំបន់ហាត់ប្រាណ ក៏ជាតំបន់ប្រជាជន នាំកូនចៅទៅលេងនៅទីនោះ” ។គិតមកទល់ពេលនេះ បន្ទាប់ពីមានការសាងសង់វិមានឈ្នះឈ្នះស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងតំបន់មហាវិថីឈ្នះ ឈ្នះ ក៏មានការសាងសង់ នៅខេត្តមួយចំនួនដូចជា នៅកោះកុង និងរតនគិរីផងដែរ។

វិមានឈ្នះ ឈ្នះ ជានិមត្តរូបនៃការយល់ដឹងអំពីសន្តិភាព និងការឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា ហើយការស្ថាបនាវិមានឈ្នះ ឈ្នះ មានគោលដៅសំខាន់មួយ ចំនួនរួមមាន ទី១ រម្លឹកសារៈសំខាន់នៃសន្តិភាព សមិទ្ធផល និងដំណើរការ ដែលបាននាំឲ្យមានសន្តិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ  ទី២ គោរព និងចារឹកទុកអំពីការលះបង់ការដឹកនាំ និងភាពច្នៃប្រឌិតរបស់មគ្គុទ្ទេសក៍ដឹកនាំ និងប្រតិ​បត្តិករស្នូលកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ និងបញ្ចប់សង្គ្រាមស៊ីវិល ដោយគ្មានការបង្ហូរឈាម ដែលនាំមកនូវវិបុលភាព និងសន្តិភាព ដល់ប្រទេសកម្ពុជា ទី៣-បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រ ដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឲ្យបន្តការសិក្សានិងទទួលការយល់ដឹង ពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា និងការបង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌និងស្ថាបត្យករខ្មែរ តាមរចនាបទសិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់នានា និងហេដ្ឋារចនា៕

ខេត្តកោះកុងទទួលបានសមិទ្ឋផលថ្មីជាមួយកំពង់ផែដែលនឹង ជម្រុញការដឹកជញ្ជូនផ្លូវសមុទ្រ

ដោយៈ គង់ ហ្វីអូណា

        កោះកុងៈ  កំពង់ផែថ្មី លើទឹកដីកោះកុង បានបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើជាអធិបតីក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី មន្ត្រីពាក់ព័ន្ធ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើនរូប។កំពង់ផែដងទង់ ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ ជាកំពង់ផែទេសចរណ៍ និងទំនិញរាយ ស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៩០០ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយ ដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាបទបែបទំនើប សាងសង់ស្របតាមបទដ្ឋា​នបច្ចេកទេសត្រឹមត្រូវ ដែលធានានូវការប្រើប្រាស់យូរអង្វែង និងសាងសង់ ដោយថវិកាជាតិសរុបប្រមាណ១២.៨៩៧.០០០.០០០រៀល (ដប់ពីរពាន់លាន ប្រាំបីរយកៅសិបប្រាំពីរលានរៀលគត់)។

គម្រោងសាងសង់ត្រូវបានចែកចេញជា២ជំហាន សរុបកំពង់ផែមានបណ្តោយប្រវែង១១៥ម៉ែត្រ ទទឹងប្រវែង១៦,៥០ម៉ែត្រ និងមានជម្រៅទឹកពី៤ម៉ែត្រ ទៅ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់២០០០តោន អាចចូលចតបាន។ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជិត១៣ពាន់លានរៀលនេះ ក៏មានបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វារជាដើម។

កំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃ ហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ និងវៀតណាម។ ការកសាងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព។បន្ថែមពីលើកំពង់ផែ ដែលបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ខេត្តកោះកុង នឹងទទួលបានសមិទ្ធផលធំៗជាចំណងដៃ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នោះគឺផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រតភ្ជាប់ក្រុងខេមរភូមិន្ទ ទៅកាន់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ១០ មានប្រវែងជាង១៩៨គីឡូម៉ែត្រ តភ្ជាប់ខេត្តកោះកុង ទៅកាន់ខេត្តពោធិសាត់ និងបន្តដល់ខេត្តបាត់ដំបង។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ​បានជម្រាបដល់គណៈអធិ​បតី សមាជិក សមាជិកា នៃអង្គពិធី និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមអំពីគម្រោងធំៗជាច្រើន ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្ត ក៏ដូចជាគ្រោងនឹងសិក្សា ក្នុងនោះបានរំលេចជាពិសេសអំពី គម្រោងលើកកម្រិតផ្លូវជាតិ ផ្លូវខេត្ត គម្រោងផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន រថភ្លើងក្រោមដី និងលើអាកាស នៅរាជធានីភ្នំពេញ និងគម្រោងកំពង់ផែនានា ដែលទាំងអស់នេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងលើកកម្ពស់ការតភ្ជាប់អន្តរវិស័យ៕

ឈ្នះទូរសព្ទ iPhone 14 Pro Max ជារៀងរាល់ខែ ដោយគ្រាន់តែធ្វើប្រតិបត្តិការតាម Hattha Mobile

ដោយសហការី

គ្រាន់តែធ្វើប្រតិបត្តិការតាម Hattha Mobile លោកអ្នកនឹងមានឱកាសចូលរួមការចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់ទូរសព្ទ iPhone 14 Pro Max ដ៏ថ្មីសន្លាងចំនួន១រង្វាន់ ជារៀងរាល់ខែ (សរុប ៣រង្វាន់កំឡុងកម្មវិធីប្រូម៉ូសិន)! កម្មវិធីនេះចាប់ផ្ដើម​ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

លក្ខខណ្ឌនៃការចូលរួម៖

១. កម្មវិធីនេះផ្ដល់ជូនចំពោះទាំងអតិថិជនថ្មី និងអតិថិជនស្រាប់របស់ ធនាគារ ហត្ថា ដែលបានចុះឈ្មោះ និងប្រើប្រាស់ Hattha Mobile

២.ដើម្បីមានឱកាសចូលរួមការចាប់ឆ្នោតផ្សងសំណាងប្រចាំខែ លោកអ្នកត្រូវធ្វើប្រតិបត្តិការតាម Hattha Mobile យ៉ាងតិច ២0លើកក្នុងមួយខែ ដែលក្នុងនោះត្រូវមានប្រតិបត្តិការ ២ប្រភេទក្នុងចំណោម ៣ប្រភេទ ខាងក្រោម៖

  •  ការទូទាត់តាមរយៈ KHQR របស់ ធនាគារ ហត្ថា និង KHQR របស់ធនាគារដទៃ តាមរយៈ Hattha Mobile (មិនរាប់បញ្ចូល KHQR ID)
  •  ការបញ្ចូលលុយទូរសព្ទ តាមរយៈ Hattha Mobile
  •  ការបង់វិក្កយបត្រគ្រប់ប្រភេទ តាមរយៈ Hattha Mobile

បញ្ជាក់៖ គ្រប់ប្រភេទប្រតិបត្តិការផ្ទេរប្រាក់ មិនរាប់បញ្ចូលក្នុងកម្មវិធីផ្ដល់ជូនពិសេសនេះឡើយ។

៣. គ្រប់ប្រតិបត្តិការទាំងអស់ត្រូវមានទំហំទឹកប្រាក់ចាប់ពី ២០.០០០ រៀល ឬ ៥ ដុល្លារឡើងទៅ លើកលែងតែការបញ្ចូលលុយទូរសព្ទ (មិនគិតទំហំទឹកប្រាក់)។

នីតិវិធីនៃការចាប់ឆ្នោត៖

១.​ការចាប់ឆ្នោតនឹងប្រព្រឹត្តឡើងនៅខែបន្ទាប់ ហើយឈ្មោះអ្នកឈ្នះរង្វាន់ប្រចាំខែនឹងត្រូវប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារ ហត្ថា។

២. ករណីដែលមិនមានអតិថិជនអនុវត្តគ្រប់តាមលក្ខខណ្ឌខាងលើ ការចាប់ឆ្នោតនឹងមិនត្រូវបានប្រព្រឹត្តឡើងនោះឡើយ។

នីតិវិធីនៃការបើករង្វាន់៖

១. អតិថិជនត្រូវអញ្ជើញមកបើករង្វាន់នៅអគារការិយាល័យកណ្ដាលរបស់ ធនាគារ ហត្ថា កំឡុងពេល ៧ថ្ងៃ (ថ្ងៃធ្វើការ) រាប់ចាប់ពីថ្ងៃប្រកាស។

២. ការប្រគល់រង្វាន់នឹងត្រូវធ្វើឡើងនៅអគារការិយាល័យកណ្ដាលរបស់ ធនាគារ ហត្ថា (រាជធានីភ្នំពេញ)។

៣. អតិថិជនចាំបាច់ត្រូវយល់ព្រមជាមួយ ធនាគារ ហត្ថា ក្នុងការប្រើប្រាស់រូបថតរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយនានារបស់ ធនាគារ ហត្ថា។

៤. ប្រសិនបើអតិថិជនខកខានមកបើករង្វាន់ក្នុងកំឡុងកាលបរិច្ឆេទកំណត់ រង្វាន់នឹងត្រូវចាត់ទុកជាមោឃៈ។

បញ្ជាក់៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុន។  

ដើម្បីទាញយក Hattha Mobile សូមស្កេនទីនេះ។