សុខុម
ហាណូយ : ទោះបីជាតម្រូវការដែកសំណង់បានកើនឡើងជាង២៦%ក្នុងខែឧសភា ធៀបនឹងខែមេសា យ៉ាងណាក្ដី ក៏តម្លៃដែកសំណង់បានធ្លាក់ថ្លៃ១០ខែជាប់ៗគ្នាក្នុងទីផ្សារវៀតណាម ហើយបណ្ដាសហគ្រាសផលិតដែករំពឹងថាពួកគេនឹងជួបការលំបាកបន្តទៀត។
របាយការណ៍ប្រចាំខែរបស់សមាគមដែកថែបវៀតណាម (VSA) បង្ហាញថា ទិន្នផលដែកសំណង់បានកើនឡើង១៤,១៨%ក្នុងខែឧសភា បើធៀបនឹងខែមេសា ឈានដល់៨១២.០៨៥តោន។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃសុក្រ ទី២៣ ខែមិថុនានេះ។
ការលក់ផលិតផលដែកក្នុងខែឧសភា បានកើនឡើង២៦,០៨%ឈានដល់៩២៧.៦១៨តោន ប៉ុន្តែគ្មានការប្រែប្រួលច្រើននោះទេបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វត្ថុធាតុដើមបានឡើងថ្លៃបន្តិចនៅចុងខែឧសភា និងបន្តឡើងថ្លៃដល់ខែមិថុនា។ ទោះជាយ៉ាងណា ដោយសារតម្រូវការធ្លាក់ចុះ បណ្ដាសហគ្រាសផលិតដែកថែបត្រូវកាត់ទម្លាក់ថ្លៃជាបន្តបន្ទាប់ ហើយបានស្វែងរកការឧបត្ថម្ភធន។
នៅទីផ្សារក្នុងស្រុក គិតត្រឹមថ្ងៃទី១៥ ខែមិថុនា សហគ្រាសផលិតដែកមួយចំនួនបានទម្លាក់ថ្លៃចន្លោះពី៤,២៥ដុល្លារ ដល់១១,៥០ដុល្លារ ក្នុងមួយតោនសម្រាប់ដែករ៉ូឡូ ដោយធ្លាក់ថ្លៃមកនៅត្រឹមចន្លោះពីប្រមាណ៥៩០ដុល្លារ ដល់៦៣០ដុល្លារ ក្នុងមួយតោន។
ទោះជាយ៉ាងណា សហគ្រាសផលិតដែកទាំងនោះបានរក្សាតម្លៃឱ្យនៅដដែលក្នុងតម្លៃប្រមាណ៦៤០ដុល្លារ ក្នុងមួយតោនសម្រាប់ដែកថ្នាំងអំពៅ។ នេះបើយោងតាមសារព័ត៌មាន Vietnam Post ចុះផ្សាយកាលពីថ្ងៃកាលពីដើមសប្ដាហ៍នេះ៕ Vietnam News៕


របាយការណ៍របស់អង្គការក្រុមប្រឹក្សាអាត្លង់ទិក (Atlantic Council) និងក្រុមហ៊ុនផ្ដល់ការសិក្សាស្រាវជ្រាវឯករាជ្យ Rhodium Group នេះធ្វើឡើងក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហើបពីបំណងព្យាយាមដណ្ដើមកោះតៃវ៉ាន់ យកមកកាន់កាប់វិញដោយប្រើកម្លាំងបាយ។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍លើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរដាក់ឱ្យដំណើរជាផ្លូវការ។



MR. Chey Tae-won

លោកប្រធានាធិបតី Yoon Suk Yeol ក៏អាចរួមដំណើរជាមួយលោក Lee ក្នុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌល R&D របស់ក្រុមហ៊ុន Samsung Electronics នៅក្នុងទីក្រុងហាណូយផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន Samsung Electronics ប្រតិបត្តិការសាខាផលិតកម្មចំនួនប្រាំមួយ អង្គភាពលក់រាយ ព្រមទាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្នុងប្រទេសវៀតណាម៕
លោកបានបន្តថា ជាក់ស្តែង ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដ៏សម្បូរបែប បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច-សង្គម នៅក្នុងខេត្តនេះ កាន់តែមានភាពរស់រវើក ហើយក៏បានបើកឱកាសរីកចម្រើនផ្នែកជីវភាព ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ជនជាតិ នៅក្នុងខេត្តរតនគិរី ទាំងក្នុងពេលបច្ចុប្បន្ន និងតកូនចៅជាច្រើនជំនាន់ទៅមុខទៀត។
លោកបន្តថា នៅក្នុងគ្រប់ដំណាក់កាលទាំងអស់ នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ គឺសម្តេចតេជោ ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជា ក៏បានតម្កល់ការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បងបំផុតដោយក្នុងនេះ សម្តេចតេជោ បានធ្វើការវាយតម្លៃសភាពការណ៍ច្បាស់លាស់ និងហ៊ានធ្វើការអារកាត់សម្រេចចិត្ត បានត្រឹមត្រូវ និងទាន់ពេលវេលា ទាំងតាមរយៈការបង្ការការពារ, ការព្យាបាល, ការចាក់វ៉ាក់សាំង និងការជួយឧបត្ថម្ភទំនុកបម្រុង ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រហូតឈានដល់ការបើកដំណើរការ ប្រទេសជាប្រក្រតី និងមានលំនឹងស្ថិរភាពទ្បើងវិញ ដូចសព្វថ្ងៃនេះ។
មួយវិញទៀត គោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់គ្រប់យន្តការ និងតួអង្គពាក់ព័ន្ធ ជាពិសេសសកម្មជនយុវជនគណបក្សគ្រប់រូប ដែលជាកម្លាំងស្នូលដ៏មោះមុត៕









របាយការណ៍របស់ធនាគារពិភពលោក បានព្យាករណ៍ថា កំនើនផលិតផល ក្នុងស្រុកសរុបរបស់វៀតណាម ក្នុងឆ្នាំ២០២៣នឹងឈានដល់ប្រហែល៦% ធ្លាក់ចុះប្រហែល០,៣ភាគរយ ធៀបនឹងការព្យាករណ៍កាលពីខែមករា។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានបន្តថា យើងកំពុងពង្រឹង ពង្រីកផ្លូវលេខ៤៨ ដែលកន្លែងខ្លះយើងពង្រីកជាបួនគន្លង ហើយម្សិលម៉ិញនេះ យើងបានទៅមើលផ្លូវពីស្ពាន ទៅកាន់ទល់ដែនកម្ពុជា ថៃ ដើម្បីរៀបចំនិតិវិធីស្តារផ្លូវនេះឲ្យបានល្អ។ លោកបន្តថា យើងកំពុងសិក្សាថា គួរចាក់បេតុងបើបេតុងចាស់ ឬគាស់បេតុងចាស់ ចាក់បេតុងថ្មី ឬគាស់បេតុងចាស់ ហើយចាក់កៅស៊ូបេតុងវិញ តើជម្រើសមួយណាល្អជាង?។
លោកបន្តថា យើងកំពុងសិក្សានិងប្រៀបធៀបតម្លៃ រវាងការស្តារផ្លូវរបស់យើង ទៅកាន់ព្រំដែនកម្ពុជា ថៃ។ យើងកំពុងសិក្សាថាតើគួរសាងសង់ស្ពានថ្មីជាបួនគន្លង ឬរក្សាទុកស្ពានចាស់ ហើយសាងសង់ស្ពានថ្មីជាបួនគន្លងតែម្តង។




លោកជូ វណ្ណៈបានបន្តថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ កាលពីថ្ងៃទី៩ ខែមិថុនា ស្នើដល់ម្ចាស់បុរីទាំងអស់ ឱ្យមានការយោគយល់ដល់អ្នកបង់រំលោះផ្ទះ និងចៀសវាងរឹបអូសផ្ទះនោះ មានម្ចាស់ផ្ទះដែលត្រូវបានម្ចាស់បុរីរឹបអូសយកផ្ទះវិញ បានដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់ មកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកនៃនិយ័តករអចលនទ្រព្យ និងបញ្ចាំ ដែលគិតមកដល់ពេលនេះ ទទួលបានពាក្យបណ្តឹងប្រមាណជា ៤០០អតិថិជនហើយ។