China Development Bank issues bonds for rural infrastructure construction

The China Development Bank, one of the country’s policy banks, has issued 19 billion yuan (about 2.65 billion U.S. dollars) of special financial bonds to support agricultural and rural infrastructure construction.

The funds raised will mainly be used for rural infrastructure projects in fields such as high-standard farmland and water supply in an effort to improve grain production capacity, safeguard food security, and promote agricultural and rural modernization, according to the bank.The issuance will guide social funds to rural infrastructure through market-based financing, and help advance rural revitalization across the board and build up China’s strength in agriculture.

In breakdown, 16 billion yuan of 10-year bonds were issued at an interest rate of 2.75 percent, and the other 3 billion yuan of 20-year bonds were issued at an interest rate of 3.11 percent.

Source: Xinhua

ស្វែងយល់ពីស្ថាបត្យកម្មគួរឲ្យចាប់អារម្មណ៍ជាច្រើនដែលអ្នកមិនធ្លាប់ដឹងពីមុនមកទាក់ទងនឹងប្រាសាទនាគព័ន្ឋ

ដោយៈ សហការី

        សៀមរាបៈ ប្រាសាទនាគព័ន្ធ មានទីតាំងស្ថិតនៅចំកណ្ដាលបា​រាយណ៍ “ជ័យតដាក” (Jayatataka) ដែលបារាយណ៍នេះ មានទទឹង៩០០ម៉ែត្រ និងបណ្ដោយប្រវែង៣,៥០០ម៉ែត្រ។

ប្រាសាទនេះសាងសង់ឡើង ឈរលើអ័ក្សតែមួយនឹងប្រាសាទព្រះខ័ន ។ វាត្រូវគេសាងសង់ឡើង នៅលើកោះសិប្បនិម្មិតដែលមាន ៣៥០ម៉ែត្រ ក្នុងមួយជ្រុងៗ ព្រមទាំងមានកាំជណ្ដើរថ្មបាយក្រៀម និងរចនាដោយបង្កាន់ដៃ ។ កំពែងដី ដែលមានប្រវែង៣៤០ម៉ែត្រ ក្នុងមួយជ្រុង បានត្រូវគេសង់ព័ទ្ធជុំវិញប្រាសាទ។

នាគព័ន្ធជាប្រាសាទតូចមួយ ដែលមានស្រះប្រាំ ស្រះតូចបួននៅជុំវិញ ស្រះធំមួយដែលសង់នៅចំកណ្ដាល ។ចំណុចកណ្ដាលប្រាសាទ ស្ថិតនៅលើអ័ក្សនៃស្រះទឹក រាងកាត់ខ្វែងគ្នា ឬជាផ្កាឈូក។ ឈ្មោះដំបូងដែលត្រូវបានស្គាល់ គឺរាជ្យស្រី (Rajasri) ដែលនាគព័ន្ធការហៅសម័យទំនើប ដែលមានន័យថា””នាគព័ទ្ធជុំវិញ” ពីនាគដែលព័ទ្ធជុំវិញជារង្វង់ប្រាសាទ។

ស្រះធំកណ្ដាលគឺជាតំណាងស្រះ “អនវតប្តៈ” ដែលជាស្រះបរិសុទ្ធនៅភ្នំមេរុ ជាចំណុចកណ្ដាលនៅពិភពលោក។ ស្រះនេះបានផ្ដល់កំណើត ដល់ទន្លេស័ក្ដិសិទ្ធិធំៗទាំងបួនគឺ “ទន្លេគង្គា, ទន្លេព្រហ្មបុត្រ, ទន្លេយមនា, ទន្លេឥណ្ឌុ” ស្រះទាំងអស់នេះមានទំហំ២៥ម៉ែត្រ. ក្នុងមួយជ្រុងៗ ដែលនៅប្រាសាទនាគព័ន្ធ គេកំណត់យករូបសំណាកមកតំណាងឲ្យទន្លេទាំងនេះ ហើយរូបសំណាកទាំងនោះគឺជាតំណាងធាតុទាំងបួន “គឺធាតុទឹក ដី ភ្លើង និងខ្យល់” (ធាតុទឹកតំណាងដោយក្បាលដំរីនៅទិសខាងជើង។

ធាតុខ្យល់ តំណាងដោយក្បាលសេះ នៅទិសខាងលិច។ ធាតុភ្លើង តំណាងដោយក្បាលតោនៅទិសខាងត្បូង និងធាតុដីតំណាងដោយក្បាលមនុស្សនៅទិសខាងកើត) ។

ស្រះអនវតប្តៈ ត្រូវបំពេញដោយទឹកក្ដៅផុសពីដី និងត្រូវបានគេគោរពណាស់នៅឥណ្ឌា ចំពោះអំណាចនៃការកែរោគរបស់ទឹកនោះ។

យោងតាមសិលាចារឹកនៃប្រាសាទព្រះខ័ន បានរៀបរាប់ពីនាគ​ព័ន្ធថាជា ”កោះដ៏ឧត្តម ដែលមានកោះផ្សេងៗ ធ្វើឲ្យលេចសម្រស់ឡើង ព្រមទាំងលាងភក់មន្ទិលទាំងពួង នៃអ្នកមកទីនេះឲ្យជ្រះស្រ​ឡះ” ។

ស្រះនោះមានបួន ហើយសុទ្ធសឹងមានក្បាល”ទ” បាញ់បញ្ចេញទឹក ដែលគេឆ្លាក់ជាក្បាលមនុស្ស និងសត្វផ្សេងៗ ដែលទឹកនោះត្រូវបានគិតថា មានសារជាតិព្យាបាលជំងឺ។ នេះធ្វើឲ្យយើងសង្ស័យថាកោះនាគព័ន្ធមាននាទីព្យាបាលរោគផង ឫប្រហែលជាត្រូវបានប្រើជាកន្លែងលាងបាបផងដែរ ។

ការសង្ស័យនេះ ក៏សមស្របនឹងចម្លាក់រូបអវលោកិតេស្វរ នៅច្រើនកន្លែង ដែលជាទេពសង្គ្រោះសត្វលោក។ ម្យ៉ាងទៀត មានចម្លា​ក់ទេពនេះ តំណែងខ្លួនជាសេះ ដើម្បីស្រោចស្រង់ឈ្មួញសំពៅមួយក្រុមដែលត្រូវយក្ខិនីចាប់ទុកធ្វើជាចំណីផងដែរ។

ទឹកពិសិដ្ឋហូរចេញពីទរបង្ហូរទឹក តភ្ជាប់ពីស្រះធំ ហើយទរបង្ហូរទឹកទាំងបួននេះមានលក្ខណៈខុសៗគ្នាគឺ៖
– ខាងជើង ៖ ជាក្បាលដំរី
– ខាងត្បូង ៖ ជាក្បាលតោ
– ខាងកើត ៖ ជាក្បាលមនុស្ស
– ខាងលិច ៖ ជាក្បាលសេះ
ដំបូលអគារតូចទាំងបួននេះ មានរាងកោងក្រឡោម ដែលមានលម្អដោយក្បាច់ត្របកឈូក ។ ស្រះខាងជើង ជាស្រះសម្រាប់លទ្ធិព្រាហ្មណ៍ ដែលគេសន្មតថាទឹកចេញពីក្បាលដំរីនេះ បានបង្កើតទន្លេព្រះម៉ែគង្គា សម្រាប់ប្រើលាងបាប ។

ស្រះខាងកើត ជាស្រះហូរបង្កើតទន្លេព្រហ្មបុត្រ ។ គេជឿថាទឹកហូរពីក្បាលមនុស្សនេះ ជួយបង្កើនឫទ្ធិអំណាច មានប្រាជ្ញាដូចអង្គព្រះពោធិសត្វភេទស្រីនាម “ប្រាជ្ញាបារមីតា” និងផ្ដល់ភាពបរិសុទ្ធដល់មនុស្ស ។

ស្រះខាងត្បូង តំណាងអំណាចស្ត្រី តំណាងអំណាចរបស់ស្ដេចសត្វ ។ ពេលចង់បានឫទ្ធអំណាចចេញច្បាំង ឲ្យបានជោគជ័យ គេធ្វើពិធីនៅស្រះខាងត្បូង ស្រះដែលបង្កើតទន្លេឈ្មោះ “ឥណ្ឌុ” ហេតុដែលគេបង្កើតទន្លេឥណ្ឌុ និងក្បាលតោនេះ ព្រោះតោនេះមានកំណើតនៅឋានត្រៃត្រិង្ស។

តោមានកំណើតចេញពីអណ្ដាតភ្លើងកំហឹង នៃពួកអាទិទេពកួចបញ្ចូលគ្នា បង្កើតបានជាសត្វតោមួយនាម “ទុគ៌ា” ។ ទទួលទានទឹកពីក្បាលតោ គេជឿថាទទួលបានអំណាច និងពរជ័យពីព្រះនាង “ទុគ៌ា” ដែលនាងបានសម្លាប់យក្ស ក្បាលក្របីឈ្មោះ “មហិង្សាសុរៈ” ។

ស្រះខាងលិច ទទួលទានទឹកចេញពីក្បាលសេះ គេជឿថានឹងទទួលបានអំណាចអមតៈ។ អំណាចកម្លាំងដ៏មហាសាល នៃអង្គព្រះពាយ ព្រោះសេះនេះ មានកំណើតនៅឋានទេវលោក ដែលព្រះវិស្ណុបានប្រទានទៅព្រះពាយធ្វើជាជំនិះ។ ទឹកស្រះខាងលិចនេះហូរបង្កើ​តជាទន្លេ “យមនា”។

ចំណែកឯ ពីដើមប៉មកណ្ដាលនេះ បើចំហនៅទិសខាងកើត ចំណែកបីជ្រុងទៀត ត្រូវបិទខ្ទប់ដោយរូបសំណាក “អវតាលោកិតេស្វរ” និងមានរូបចម្លាក់លៀននៃសត្វដំរីតូចៗ នៅលើជ្រុងនីមួយៗ ។ នៅលើហោជាងនៃតួប៉ម មានពិពណ៌នាពីជីវិតរបស់ព្រះពុទ្ធ៖
– ហោជាងខាងកើត ៖ ព្រះពុទ្ធកាត់ព្រះកេសា។
– ហោជាងខាងលិច ៖ ព្រះពុទ្ធទទួលការការពារពីនាគរាជមុជ្ជលិន។
– ហោជាងខាងជើង ៖ ការចាកចោលរាជវាំងរបស់ព្រះពុទ្ធ។
– ហោជាងខាងត្បូង ៖ ព្រះពុទ្ធធ្វើសមាធិនៅក្រោមដើមពោធិព្រឹក្ស។
នៅតួប៉មកណ្ដាល មានតួខ្លួននាគរាជពីរ (នន្ទ និងឧបនន្ទ) បានឆ្វាយជារង្វេលជុំវិញគ្រឹះកោះ ហើយកន្ទុយរបស់នាគព័ទ្ធព័ន្ធគ្នា នៅទិសខាងលិច នេះជាការសន្មតហៅប្រាសាទនេះថា “ប្រាសាទនាគព័ន្ធ” ។

តួអង្គពិសេសនៅក្នុងស្រះធំ គឺចម្លាក់លោតសេះឈ្មោះ “ពលហ៍” កំពុងហែលសំដៅកោះ ព្រមទាំងមានឆ្លាក់រូបមនុស្សតោងខ្លួនសេះទាំងមូល ។ សេះនេះជាការនិម្មិតខ្លួន របស់អវតាលោកិតេស្វរៈ ដើម្បីជួយសង្គ្រោះឈ្មួញសំពៅឈ្មោះ “សិហាល” និងសហសេវិករបស់គាត់ពីគ្រោះកំណាច។ ពួកគេបានលិចសំពៅនៅសិរីលង្កា ហើយត្រូវចាប់ទុកជាចំណីដោយយក្ខិនីដែលមានចង្កូមវែង។ អត្ថបទពីJames Rathana៕

វិស័យសំណង់កម្ពុជាស្រូបទុនវិនិយោគជិត២៣០០លានដុល្លារ ខណៈសំណង់អគារខ្ពស់ៗកើនឡើងជាង២០០០កន្លែង

ដោយ: គង់ លាងហួរ

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់មួយរូបបានឱ្យដឹងកាលពីថ្ងៃសុក្រថា វិស័យសំណង់របស់កម្ពុជា បានទាក់ទាញទុនវិនិយោគចំនួន២,២៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ កើនឡើង១៣៨ភាគរយធៀបនឹងឆ្នាំមុន។

លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ប្រទេសកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណ ដល់គម្រោងសាងសង់ចំនួន១.៤៦៣គំរោង ក្នុងរយៈពេល៥ខែ រាប់ចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២៣នេះ។លោកបានបន្តថា “កំណើននៃគម្រោងសាងសង់ ដែលត្រូវបានអនុម័តបានបង្ហាញថា វិស័យសំណង់ និងអចលនវត្ថុបានចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារជំងឺរាតត្បាតកូវីដ-១៩”។

យោងតាមមន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នកម្ពុជាមានអគារខ្ពស់ចំនួន២.៥៨៦ (កំពស់ចន្លោះពី៥ ទៅ៤០ជាន់) និង៥៤៧ទីតាំងនៃទីក្រុងថ្មី និងអគារលំនៅដ្ឋាន និងផ្ទះល្វែងចំនួន៤០.៩១៧ខ្នង។

វិស័យសំណង់ និងអចលនទ្រព្យជាសសរស្តម្ភមួយ ក្នុងចំណោ​មសសរស្តម្ភទាំង៤ ដែលជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ចំណែកវិស័យ​សំខាន់៣ផ្សេង​ទៀត គឺ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ទេសចរណ៍ និង​កសិកម្ម៕

អបអរសាទរដល់ Urban Village ដែលទទួលបានពានរង្វាន់ NOBEL RECORDS របស់សហគ្រិនអាស៊ីប៉ាស៊ីហ្វិក🎊👍

“ពានសហគ្រិនអាស៊ីប៉ាស៊ីហ្វិក កំណត់ត្រាណូបែលលើកទី 20 ឆ្នាំ 2023 ដោយភ្ជាប់ជាមួយ កម្មវិធីសៀវភៅ ASIA PACIFIC OF THE TOP RECOGNITION” គឺជាពានរង្វាន់ដែលមានកេរ្តិ៍ឈ្មោះជាង 20 ឆ្នាំ ហើយម៉ាកយីហោអន្តរជាតិជាច្រើន (ដូចជា McDonald’s/Shangrila Hotel ជាដើម) ក៏ទទួលបានពានរង្វាន់ដូចគ្នាផងដែរ។ លើសពីនេះ ក៏មានមន្ត្រីរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី កម្ពុជា និងវត្តមានរបស់រាជវង្សម៉ាឡេស៊ីនៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីធ្វើជាសាក្សីក្នុងពិធីប្រគល់រង្វាន់ដ៏អស្ចារ្យនេះផងដែរ។ការទទួលបានពានរង្វាន់ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា គឺជាកិត្តិយសដ៏ធំធេង និងការទទួលស្គាល់ពីគុណភាពនៃសេវាកម្មដែល Urban Village ផ្តល់ជូន។

ជាមួយនឹងការទទួលស្គាល់ជាសាកល Urban Village មិនត្រឹមតែបង្ហាញពីឧត្តមភាពរបស់ខ្លួននៅក្នុងវិស័យអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងទីផ្សារ និងវប្បធម៌ផ្សេងៗផងដែរ។

យើងបានកសាងប្រវត្តិសាស្ត្រដ៏ល្បីមួយសម្រាប់កម្ពុជា ហើយនឹងបន្តគាំទ្រដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងនាមជាអ្នកវិនិយោគបរទេស! យើងនឹងនាំដំណឹងល្អៗបន្ថែមទៀតមកជូនលោកអ្នកក្នុងពេលឆាប់ៗនេះ!🤝🤗

រដ្ឋាភិបាលថៃអនុម័តសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីខេត្ត Surat Thani ទៅកាន់ក្រុង Hat Yai ក្បែរព្រំដែនម៉ាឡេសុី

17.PR , Promotion Feb (W. 1280px x H.671px)

ដោយ: គង់ លាងហួរ
បាងកក: គណៈកម្មាធិការបរិស្ថានជាតិបានអនុម័តលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) សម្រាប់ការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីខេត្ត Surat Thani ទៅកាន់ក្រុង Hat Yai ក្នុង ខេត្ត Songkhla និងអាងស្តុកទឹកនៅឈៀងរ៉ៃ។

នៅថ្ងៃចន្ទនេះ គណៈកម្មាធិការដែលដឹកនាំដោយលោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីផុតអាណត្តិរបស់ប្រទេសថៃបានអនុម័តការសិក្សាលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន EIA សម្រាប់ផ្លូវរថភ្លើងខាងលើដែលមានតម្លៃ៥៧,៣៨ពាន់លានបាត(ប្រហែល១,៦៥ពាន់លានដុល្លារ)។គណៈកម្មាធិការក៏បានអនុម័ត EIA ដើម្បីសាងសង់អាងស្តុកទឹកនៅក្នុងស្រុក Mae Fah Luang នៃខេត្តឈៀងរ៉ៃ ក៏ដូចជាការកែសម្រួលស្តង់ដារត្រួតពិនិត្យគុណភាពខ្យល់សម្រាប់រោងចក្រថាមពល ដើម្បីគ្រប់គ្រងការបញ្ចេញផ្សែង និងការបំពុលធូលី។

គណៈកម្មាធិការក៏បានសិក្សាឃើញផងដែរថា សហគមន៍នៅទូទាំងប្រទេសបានចាប់ផ្តើមបំបែកកាកសំណល់ពុលចេញពីកាកសំណល់ដែលអាចកែច្នៃឡើងវិញបាន ប៉ុន្តែបរិមាណកាកសំណល់ពុលបានកើនឡើង។

ទន្ទឹមគ្នានោះដែរ លោក Prawit បានណែនាំដល់ក្រសួងធនធានធម្មជាតិ និងបរិស្ថាន បន្តតាមដានការបំពុលខ្យល់ ទឹក និងសំឡេង ក៏ដូចជាការចាត់ចែងសំរាម ដើម្បីធានាឱ្យស្ថានការណ៍បន្តប្រសើរឡើង។

លើសពីនេះ គណៈកម្មការក៏បានអនុម័តលើរបាយការណ៍ឆ្នាំ២០២២ ស្តីពីការបំពុលទូទាំងប្រទេស ដែលបានសន្និដ្ឋានថា គុណភាពនៃធនធានទឹកសមុទ្រ និងទឹកសាប ព្រមទាំងទឹកក្រោមដីមានភាពប្រសើរឡើង។ របាយការណ៍នោះក៏បានអះអាងដែរថា កម្រិតនៃការបំពុលបរិយាកាសក៏មានភាពប្រសើរឡើងផងដែរ៕

CICCបង្ហាញគម្រោងចំនួន៥ សម្រាប់ចូលរួមអភិវឌ្ឍន៍ខេត្តនិងផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប

ដោយៈ គង់ សូរិយា

        សៀមរាបៈ សមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC)  និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្សេងៗពាក់ព័ន្ធនឹងគម្រោងមួយចំនួន ដើម្បីរៀបចំផែនការអភិវឌ្ឍខេត្តសៀមរាប។

លោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) បានថ្លែងប្រាប់លោកទៀ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តថា​ លោកមានគម្រោងមួយចំនួន​៥​ ដើម្បីចូលរួមចំណែកការអភិវឌ្ឍខេត្តសៀមរាប កាន់តែប្រសើរបន្ថែមទៀត​ ពិសេសជួយដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វើផងដែរ។ជាមួយនឹងគម្រោងទាំង ៥គម្រោង​ គឺផ្តោតទៅលើការងារសំខាន់ៗជាច្រើនដូចជា
ទី១. គម្រោងសេវាកម្មដឹកជញ្ជូនអគ្គិសនី
ទី២.គម្រោងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា
ទី៣. គម្រោងមជ្ឈ​មណ្ឌលផលិតកម្មភាពយន្ត និងតន្ត្រីរបស់កម្ពុជា
ទី៤. គម្រោងគ្រប់គ្រងសណ្ឋាគារ និងអចលនទ្រព្យ និងទី៥. គម្រោងសាងសង់ផ្ទះចូលនិវត្តន៍។

លោកអភិបាលខេត្តសៀមរាប ទៀ សីហា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក  Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC)  និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងបង្ហាញអំពីគម្រោងទាំង៥គម្រោង សម្រាប់អភិវឌ្ឍន៍ខេត្តសៀមរាបបន្ថែម​ ពិសេសគឺការផ្តល់ការងារជូន ដល់ប្រជាពលរដ្ឋថែមទៀតផង៕

ក្រុមហ៊ុនHongkong Land បោះទុន៨០០០លានដុល្លារសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនៅក្រុងសៀងហៃ

ដោយ: គង់ លាងហួរ

ហុងកុង: ក្រុមហ៊ុន HongkongLand ដែលជាម្ចាស់ដីពាណិជ្ជកម្មដ៏ធំបំផុត កំពុងចាប់ផ្តើមការវិនិយោគ ដ៏ធំបំផុតមិនធ្លាប់មាន ជាមួយគម្រោងប្រើប្រាស់ចម្រុះ តម្លៃ៨ពាន់លានដុល្លារនៅក្នុងទីក្រុងសៀងហៃ។

យោងតាមការចុះផ្សាយដោយសារព៌តមានThe South China Morning Post បានឱ្យដឹងថា គម្រោងនេះ ត្រូវបានគេហៅឈ្មោះថា West Bund Financial Hub មានទីតាំងនៅ Xuhui Waterfront ឬ West Bund របស់ទីក្រុងសៀងហៃ។

ក្នុងរយៈពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុនអភិវឌ្ឍន៍នឹងចាប់ផ្តើមគម្រោងថ្មីចំនួន១០ នៅក្នុងទីក្រុងចិនដីគោកចំនួន៧ ដែលមានដូចជា Shanghai Chongqing Chengdu Wuhan  Nanjing Hangzhou និង Suzhou។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Hongkong Land គ្រប់គ្រងអចលនទ្រព្យបែបពាណិជ្ជកម្ម  នៅទីក្រុងហុងកុង ម៉ាកាវ ប៉េកាំង ឆុងឈីង និងសៀងហៃ។

លោក Ling Chang Feng នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យពាណិជ្ជកម្ម Hongkong Land បញ្ជាក់ក្នុងការឆ្លើយតបតាមអ៊ីមែលថា “យើង​មាន​ទំនុក​ចិត្ត​លើ​ទស្សនវិស័យ​ កំណើន​រយៈពេល​វែង​សម្រាប់​ប្រទេស​ចិន”។ លោកបន្តថា “វណ្ណៈកណ្តាលរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ហើយសេដ្ឋកិច្ចជាតិនឹងត្រូវបានជំរុញ និងការផ្តោតសំខាន់កាន់តែខ្លាំង ទៅលើការផ្តល់អចលនទ្រព្យដែលមានគុណភាពខ្ពស់”។

លោក Martin Wong ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សា Greater China នៅក្រុមហ៊ុន Knight Frank បានលើកឡើងថាទស្សនវិស័យ នៃទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម នៅទីក្រុងសៀងហៃកំពុងមានភាពជោគជ័យ នៅក្នុងរយៈពេលវែង ហើយទ្រព្យសកម្មនានាដូចជាការលក់រាយ និងមជ្ឈមណ្ឌលទិន្នន័យ នឹងត្រូវបានស្វែងរកដោយអ្នកវិនិយោគ។ការ​សាង​សង់​គម្រោងប្រើប្រាស់ចម្រុះ ខាងលើនេះនឹង​ត្រូវចែកចេញជា​៣ដំណាក់​កាល។  ដំណាក់កាលដំបូងទី១ នឹងផ្តល់ជូននូវអចលនទ្រព្យលំនៅដ្ឋាន ហើយការលក់នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣នេះ។

ដំណាក់កាលទី២ រួមមានការសាងសង់ការិយាល័យ សណ្ឋាគារប្រណិត មជ្ឈមណ្ឌលសន្និបាត និងកន្លែងវប្បធម៌ផ្សេងទៀត ទំនងជានឹងត្រូវបញ្ចប់នៅក្នុងដំណាក់កាល ក្នុងចន្លោះរវាងឆ្នាំ២០២៤ និងឆ្នាំ២០២៦ខាងមុខ។

ចំណែក ដំណាក់កាលទី៣ រួមមានការិយាល័យ និងផ្នែកលក់រាយដ៏ប្រណិត ក៏ដូចជា សណ្ឋាគារប្រណិតទំនើប និងផ្ទះល្វែងសេវាកម្ម ហើយដំណាក់កាលនេះ ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ត្រូវ​សាងសង់បញ្ចប់​រវាង​ឆ្នាំ២០២៦ និង​ឆ្នាំ២០២៧៕

វិភាគៈតើភាគខាងលិចក្រុងភ្នំពេញនឹងវិវត្តន៍បែបណា?

ដោយៈ វិភាគដោយលោកយិន លាងគង់

        ភ្នំពេញៈ តំបន់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ បាននិងកំពុងរីកចម្រើន ផ្នែកនគរូបនីយកម្មយ៉ាងលឿនស្លេវ ជាមួយកំណើនប្រជាសាស្រ្ត សេដ្ឋកិច្ច និងសង្គម។

ផ្នែកខាងលិចរាជធានី និយាយពីផ្លូវជាតិលេខ៣ ការរីកចម្រើនបាននិងកំពុងតភ្ជាប់រាជធានីភ្នំពេញ ទៅដល់ទីប្រជុំជនស្រុកត្រាំកក់ (អង្គតាសោម)បណ្តើរៗ ស្របពេលផ្លូវជាតិលេខ៤ វិស័យសំណង់ រោងចក្រ សហគ្រាស មជ្ឈមណ្ឌលពាណិជ្ជក​ម្ម បាននិងកំពុងតភ្ជាប់ជាមួយខេត្តកំពង់ស្ពឺ ខណៈផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១បាននិងកំពុងទទូលផល ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានជម្រុញឲ្យរោងចក្រ សហគ្រាស រើចេញពីកណ្តាលរាជធានី ហើយទៅបោះទីតាំងនៅលើផ្លូវរណបទាំងពីរនេះ។
តើភាគខាងលិចនឹងរីកចម្រើនដូចម្តេចក្នុងទម្រង់បែបណា?
នៅពេលលើកឡើងសំណួរនេះ យើងត្រូវសិក្សាលើកត្តាសេដ្ឋកិច្ច និងប្រជាសាស្រ្តក្នុងតំបន់ ដែលការពិតកាលពី១០ឆ្នាំមុន ចេញពីចោមចៅ ឆ្ពោះទៅកាន់ទឹកដី ខេត្តកំពត ភាគច្រើនដីនៅតំបន់នេះជាវាលស្រែ និងបឹងតូចធំ។ មូលដ្ឋានសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ គឺពឹងផ្អែកលើវិស័យកសិកម្មជា​ចម្បង ប៉ុន្តែបច្ចុប្បន្នពួកគេបានបោះបង់ការធ្វើស្រែខ្លះ និងបានប្តូររបរពីធ្វើស្រែ មកលក់ដូរនៅតាមមុខរោង​ចក្រ សហគ្រាសនានា និងប្រកបរបរបន្ទាប់បន្សំមួយចំនួន។

មូលដ្ឋានសេដ្ឋកិច្ចគ្រួសារ នឹងឆ្លុះបញ្ចាំងពីមូលដ្ឋាន និងអំណាចនៃការទិញរបស់ពួកគេ ហេតុនេះអ្នកវិនិយោគធំៗក៏វិភាគច្រើន មុនសម្រេចចិត្តវិនិយោគ លើមជ្ឈមណ្ឌលពាណិជ្ជកម្ម ឬផ្សារទំនើបធំៗផងដែរ ព្រោះអ្នកវិនិយោគពួកគេសម្លឹងមើល អំណាចនៃការទិញជាមុន មុនសម្រេចចិត្តបោះទុន។

ដូចគ្នានេះ ផ្សារទំនើបAEON Mall មុនពួកគេសាងសង់និងបើកដំណើរការផ្សារនេះនៅឆ្នាំ២០១៥ ពួកគេបានសិក្សាពីប្រាក់ចំណូល​ពីសេដ្ឋកិច្ច ពីស្ថេរភាពនយោបាយ និងមូលដ្ឋានសន្តិភាពយ៉ាងយូរមុនពួកគេសាងសង់ និងបើកដំណើរការផ្សារទី១ របស់ពួកគេនៅឆ្នាំ២០១៥។ផ្លូវជាតិលេខ៤
តំបន់ស្ថិតនៅស្របតាមផ្លូវជាតិលេខ៤ ក៏មានសភាពស្រដៀងគ្នានឹងផ្លូវជាតិលេខ៣ ដែលអ្នកវិនិយោគលំនៅដ្ឋាន សាងសង់ផ្សារ បានផ្តោតលើអ្នកមានចំណូលមធ្យមចុះ ជាជាងផ្តោតលើលំនៅដ្ឋានលំដាប់អភិជន។

ប៉ុន្តែការមានផ្លូវខេត្តរណបចំនួនពីរ គឺផ្លូ​វលេខ៤១ និងផ្លូវលេខ៥១ បានជួយឲ្យសកម្មភាពសេដ្ឋកិច្ច និងឧស្សាហកម្មនៅតាមបណ្តោ​យផ្លូវជាតិលេខ៤ មានសភាពរសរវើកជាង ហើយបុរីធំៗមួយចំនួនបានបោះទុនវិនិយោគនៅលើផ្លូវនេះ ប៉ុន្តែគំរោងធំមួយរបស់ចិន ដែលវិនិយោគនៅតំបន់នេះ ក៏បានពន្យាពេលផងដែរ។

ក្រៅពីកត្តាសុខសន្តិភាព ការរីកចម្រើនសេដ្ឋកិច្ច និងមូលដ្ឋានសេដ្ឋកិច្ចនៅក្នុងតំបន់ ដែលនាំឲ្យមានការរីកចម្រើន របស់តំបន់ណាមួយ នឹងពឹងផ្អែកសំខាន់លើសេដ្ឋកិច្ចមូលដ្ឋាន និងអំណាចនៃការទិញក្នុងតំបន់ ដែលអ្នកវិនិយោគ និងអ្នកអភិវឌ្ឈន៍ឆ្លាតវៃ ពួកគេតែងតែសម្លឹងមើលចំណុចនេះមុនគេ មុនពួកគេសម្រេចចិត្តបោះទុន រាប់លានដុល្លារនៅតំបន់នោះ។

តើរយៈពេល៥ឆ្នាំខាងមុខតំបន់ភាគខាងលិចនឹងវិវត្តន៍បែបណា?
ប្រសិនជាស្ថានភាពសេដ្ឋកិច្ចពិភពលោក មានភាពប្រសើរឡើង ការប្រែប្រួលភូមិសាស្រ្ត នយោបាយក្នុងតំបន់ អាចទស្សន៍ទាយបាន មហាអំណាចធំៗ មានភាពស្រុះស្រួលគ្នា ដើម្បីរុញសេដ្ឋកិច្ចពិភពលោកឆ្ពោះទៅរកវិបុលភាព សម្រាប់មនុស្សជាតិ តំបន់ស្ថិតនៅលើផ្លូវជាតិសំខាន់ៗទាំងពីរ និងផ្លូវរណបទាំងពីរ(ផ្លូវលេខ៤១ និងផ្លូវលេខ៥១) នឹងទាក់ទាញការវិនិយោគពីរោងចក្រ សហគ្រាសកាន់តែច្រើន អំណាចនៃការទិញកើនឡើង ដោយសារប្រាក់ចំណូលរបស់កម្មករ កម្មការិនីកើនឡើង។

ទោះជាយ៉ាងណារយៈពេល៥ ទៅ១០ឆ្នាំខាងមុខ តំបន់នេះនឹងមិនមានករប្រែប្រួលច្រើននៅឡើយទេ ដោយសារប្រជាពលរដ្ឋក្នុងតំបន់ មិនទាន់សម្រេចចិត្តរស់នៅតាមខុនដូនៅឡើយ ព្រោះដីវាលស្រែនៅមានសភាពល្វឹងល្វើយ និងសម្លេងកង្កែប ហ៊ីង ចង្រិតយំនៅកំដររាត្រីកាលដដែល៕

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលៈ ស្រុកល្វាឯម នឹងក្លាយជាក្រុងរណបថ្មីមួយទៀតនៅពេលអនាគត

        ដោយៈ ហ្វីអូណា

        កណ្តាលៈ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ស្រុកល្វាឯម នឹងក្លាយជាទីក្រុងរណបថ្មីមួយ ក្រោយស្ពានឆ្លងកាត់ពីជ្រោយចង្វារ មកកាន់ក្រុងអរិយក្សត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកកៀន​ស្វាយ មកស្រុកល្វាឯម ស្ថាបនារួចនៅឆ្នាំ២០២៧ខាងមុខនេះ។

លោកបញ្ជាក់ថា “សមិទ្ឋផល និងវឌ្ឍនភាពនេះសបញ្ជាក់ឲ្យឃើញពីតម្លៃ នៃសុខសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍន៍ប្រទេ​សឲ្យកាន់តែរីកចម្រើនឡើង ពីមួយកម្រិតទៅកម្រិត”។

ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ២ខ្សែ ផ្លូវក្រាលគ្រួសក្រ​ហមចំនួន១ខ្សែ នៅឃុំកោះរះ ឃុំថ្មគរ ឃុំព្រៃករៃ និងឃុំទឹកឃ្លាំង ស្រុកល្វាឯម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នជាប្រធានក្រុមការងា​រគណបក្សប្រជាជនចុះជួយស្រុកល្វាឯម ខេត្តកណ្តាល។

ឧបនាយករដ្ឋមន្ត្រីបានបន្តថា គម្រោងស្ពានដែលឆ្លងកាត់ពីស្រុកកៀនស្វាយ មកស្រុកល្វាឯមនេះ គ្រោងនឹងធ្វើថ្នល់លើអាកាស រហូតដល់ផ្លូវល្បឿនលឿនតែម្ដង តែឆ្លងកាត់តាមការពិចារណាក្នុងទិសដៅ ដើម្បីផលប្រយោជន៍ប្រជាជន ក្រសួងសាម៉ីពាក់ព័ន្ធ បានពិភាក្សាគ្នា ដោយឈរលើផលប្រយោជន៍ប្រជាជនជាធំ ក៏សម្រេចថា សាងសង់ជាផ្លូវក្រោមវិញ ដើម្បីបង្កភាពងាយស្រួល ដល់ពលរដ្ឋទាំងផ្នែកសេដ្ឋកិច្ចដីធ្លី និងការធ្វើដំណើរផងដែរ។

លោកបានបន្តថា “ការរីកចម្រើននេះ ក៏អាស្រ័យលើកត្តាសុខសន្តិភាពជាធំ ដែលជាមូលដ្ឋានសំខាន់បំផុត ញ៉ាំងឲ្យយើងមានឱកាសក្នុងការកសាងជាតិ មាតុភូមិឲ្យរីកចម្រើនឡើងក្រោមការដឹកនាំ និងរកបានសន្តិភាពដោយលំបាកលំបិន ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន”។ លោកបន្តថា “ដូច្នេះយើងទាំងអស់គ្នា ត្រូវប្ដេជ្ញាថែរក្សាសន្តិភាពឲ្យគង់វង្សជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ត្រូវរួមគ្នាការពារសន្តិភាព ឲ្យបានស្ថិតស្ថេរជាអមតៈ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា”។លោកបញ្ជាក់បន្ថែមថា “ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា បាននិងកំពុងបន្តឈានឡើង ជាលំដាប់ឥតឈប់ឈរនៅលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយក្ដីសង្ឃឹម”។ លោកបន្តថា មនុញ្ញផល នៃការអភិវឌ្ឍដែលយើងទាំងអស់គ្នា កំពុងតែក្រេបជញ្ជក់សព្វថ្ងៃនេះ កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននាំមកជូនប្រទេស និងប្រជាជាតិយើង នូវសុខសន្តិភាពពេញផ្ទៃប្រទេស និងបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសចេញពីបាតដៃទទេ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនឥតគណនា ដូចបច្ចុប្បន្ន។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ស្នើឲ្យរដ្ឋបាលខេត្ត ជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ រដ្ឋបាលស្រុកកៀនស្វាយ ក៏ដូចជាប្រជាពលរដ្ឋទូទៅ បន្តយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួន ដែលបានដាក់ចេញ ដោយត្រូវបំពេញការងារទាំងនោះឲ្យបានល្អ ចេញជាលទ្ធផលផ្លែផ្កាសមប្រកប៕

វីឡាធំ ភូមិគ្រឹះអស្ចារ្យ និងការរស់នៅបែបអភិជន ពិតជាស័ក្ដិសមជាមួយ ឈុតសាឡុង Roslinda ជា Collection ធំបំផុតពី Deluxe Arte របស់ប្រទេសអ៊ីតាលី!

ដោយ:សហការី
វីឡាធំ ភូមិគ្រឹះអស្ចារ្យ និងការរស់នៅបែបអភិជន ពិតជាស័ក្ដិសមជាមួយ ឈុតសាឡុង Roslinda ជា Collection ធំបំផុតពី Deluxe Arte របស់ប្រទេសអ៊ីតាលី!

Roslinda មានអត្ថន័យដើមចេញពីភាសាអាល្លឺម៉ង់ ហើយក៏ជាឈ្មោះរបស់មនុស្សស្រី ដែលពេញនិយមតាំងពីបុរាណកាល។ ដោយឈ្មោះ Roslinda ចេញពីឈ្មោះពីររួមបញ្ចូលគ្នា Rosa និង Linda ។ ដោយ Rosa មានន័យថា “ផ្កាកូលាប” និង Linda មានន័យថា “ស្រស់ស្អាត” ។ ដូច្នេះ Roslinda មានអត្ថន័យថា “ផ្កាកូលាបដ៏ស្រស់ស្អាត” ។

គ្រោងទាំងមូលនៃឈុតសាឡុង Roslinda នេះផ្ទាល់ត្រូវបានចម្លាក់ឡើង ពីដៃសុទ្ធសាធ ប្រើប្រាស់ឈើប្រណិតដ៏កម្រពីប៉ែកអឺរ៉ុប មានឈ្មោះ African Mahogany ដែលត្រូវបានគេយកមកតុបតែងលម្អក្នុងរថយន្តដ៏ប្រណិតម៉ាក Roll Royce ជាដើម។ សម្រាប់ចម្លាក់ និងទឹកថ្នាំពណ៍មាស (Brush Gold)  ត្រូវបានវិចិត្រករដ៏ជំនាញជនជាតិអ៊ីតាលី គូស ឆ្លាក់ និងលាបដោយដៃសុទ្ធសាធ យ៉ាងយកចិត្តទុកដាក់ មាន Detail ស្រមោល ភ្លឺ ងងឹត ធ្វើអោយមានភាពផុសស្រស់ស្អាត គយគន់កាន់តែយូរ កាន់តែអស្ចារ្យ។

ដោយលែកសាច់ក្រណាត់ (Fabric) មានសភាពក្រាស់ រឹងមាំ ត្បាញឡើងប្រើប្រាស់ លាយ Viscose  ដែលមានគុណភាពស្មើរនឹងសរសៃសូត្រ។ សម្រាប់ឈុតសាឡុងដ៏ធំអស្ចារ្យ Roslinda នេះផ្ទាល់ ពិតជាស័ក្ដិសមណាស់សម្រាប់អតិថិជន ដែលកំពុងស្វែងរកគ្រឿងសង្ហារិមប្រណិតៗ ស្រស់ស្អាត បែប Classic មានគុណភាពខ្ពស់ មាន Brand និងប្រភពច្បាស់លាស់ សម្រាប់តុបតែងបន្ទប់ទទួលភ្ញៀវ ផ្ដល់ជូននូវសោភ័ណ្ឌភាព និងប្រណិតភាពដ៏អស្ចារ្យដល់គេហដ្ឋាន។

Limperial Home Luxury ជាហាងតែមួយគត់ ដែលទទួលនូវសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ គ្រឿងសង្ហារិមរបស់ប្រទេសអ៊ីតាលី Deluxe Atre នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
Limperial Home Luxury ដែលមានអាស័យដ្ឋាននៅ អាគារ#767, ផ្លូវ កម្ពុជាក្រោម, ជិតស្ពានអាកាស៧មករា,  ឬអាចទំនាក់ទំនងតាមទូរស័ព្ទ ៖ 092 222 421, 061 610 222, 016 610 222។𝐖𝐞𝐛𝐬𝐢𝐭𝐞: https://limperialluxury.com/
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦: t.me/limperialhomeluxury
𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤: https://shorturl.at/eIOS8
𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://shorturl.at/bdgX7
𝐘𝐨𝐮𝐓𝐮𝐛𝐞: https://bit.ly/3E7I66M
𝐓𝐢𝐤𝐓𝐨𝐤: https://shorturl.at/gkyAH
𝐋𝐢𝐧𝐤𝐞𝐝𝐈𝐧: https://shorturl.at/irOTV
𝐌𝐚𝐩: https://bit.ly/3qPMyiY