រដ្ឋាភិបាលថៃអនុម័តសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីខេត្ត Surat Thani ទៅកាន់ក្រុង Hat Yai ក្បែរព្រំដែនម៉ាឡេសុី

0
17.PR , Promotion Feb (W. 1280px x H.671px)

ដោយ: គង់ លាងហួរ
បាងកក: គណៈកម្មាធិការបរិស្ថានជាតិបានអនុម័តលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) សម្រាប់ការសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីខេត្ត Surat Thani ទៅកាន់ក្រុង Hat Yai ក្នុង ខេត្ត Songkhla និងអាងស្តុកទឹកនៅឈៀងរ៉ៃ។

នៅថ្ងៃចន្ទនេះ គណៈកម្មាធិការដែលដឹកនាំដោយលោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីផុតអាណត្តិរបស់ប្រទេសថៃបានអនុម័តការសិក្សាលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន EIA សម្រាប់ផ្លូវរថភ្លើងខាងលើដែលមានតម្លៃ៥៧,៣៨ពាន់លានបាត(ប្រហែល១,៦៥ពាន់លានដុល្លារ)។គណៈកម្មាធិការក៏បានអនុម័ត EIA ដើម្បីសាងសង់អាងស្តុកទឹកនៅក្នុងស្រុក Mae Fah Luang នៃខេត្តឈៀងរ៉ៃ ក៏ដូចជាការកែសម្រួលស្តង់ដារត្រួតពិនិត្យគុណភាពខ្យល់សម្រាប់រោងចក្រថាមពល ដើម្បីគ្រប់គ្រងការបញ្ចេញផ្សែង និងការបំពុលធូលី។

គណៈកម្មាធិការក៏បានសិក្សាឃើញផងដែរថា សហគមន៍នៅទូទាំងប្រទេសបានចាប់ផ្តើមបំបែកកាកសំណល់ពុលចេញពីកាកសំណល់ដែលអាចកែច្នៃឡើងវិញបាន ប៉ុន្តែបរិមាណកាកសំណល់ពុលបានកើនឡើង។

ទន្ទឹមគ្នានោះដែរ លោក Prawit បានណែនាំដល់ក្រសួងធនធានធម្មជាតិ និងបរិស្ថាន បន្តតាមដានការបំពុលខ្យល់ ទឹក និងសំឡេង ក៏ដូចជាការចាត់ចែងសំរាម ដើម្បីធានាឱ្យស្ថានការណ៍បន្តប្រសើរឡើង។

លើសពីនេះ គណៈកម្មការក៏បានអនុម័តលើរបាយការណ៍ឆ្នាំ២០២២ ស្តីពីការបំពុលទូទាំងប្រទេស ដែលបានសន្និដ្ឋានថា គុណភាពនៃធនធានទឹកសមុទ្រ និងទឹកសាប ព្រមទាំងទឹកក្រោមដីមានភាពប្រសើរឡើង។ របាយការណ៍នោះក៏បានអះអាងដែរថា កម្រិតនៃការបំពុលបរិយាកាសក៏មានភាពប្រសើរឡើងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here