ដោយៈ គង់ សូរិយា
កំពង់ឆ្នាំងៈ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល គ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទំនិញចូលកំពង់ផែ ផ្តល់ឱ្យនូវតម្លាភាព ក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន លើកស្ទួយសេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំណូលជូនជាតិបានកាន់តែប្រសើរ ព្រមទាំងកាត់បន្ថយការដឹកជញ្ជូនលើសកម្រិតកំណត់យ៉ាងមានប្រសិទ្ធភាព។
នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងកាលពីថ្ងៃទី២៦ មិថុនាកន្លងមកនេះ។
បច្ចុប្បន្ននេះ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានត្រៀមខ្លួនរួចរាល់ សម្រាប់បើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការ នាពេលឆាប់ខាងមុខ។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ បានរៀបចំបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System (STM) ដែលមានលក្ខណៈងាយស្រួល សម្រាប់គ្របគ្រង តាមដាន និងត្រួតពិនិត្យរបាយការណ៍។
ប្រព័ន្ធនេះត្រូវបានដឹកនាំរៀបចំដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូនដែលអាចកត់ត្រាព័ត៌មាន ចូល ចេញបរិវេណកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង។
ប្រព័ន្ធនេះមានសមត្ថភាព កត់ត្រា និងគណនាទម្ងន់ទំនិញ និងចេញវិក្កយបត្រដឹកជញ្ជូន QR Code បានភ្លាមៗ ព្រមទាំងផ្តល់ជូនរបាយការណ៍យ៉ាងសុក្រិត្យ ព្រមទាំងអាចចែករំលែកទិន្នន័យ ជូនក្រសួងស្ថាប័ន្ធពាក់ព័ន្ធ តាមរយៈប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងឱកាសចុះបំពេញបេសកកម្មការងារ នាឱកាសនោះលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានមានប្រសាសន៍ថា ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទំនិញចូលកំពង់ផែមួយនេះបាន និងកំពុងនាំមកនូវប្រសិទ្ធភាពការងារ កាត់បន្ថយការដឹកជញ្ជូន លើសទម្ងន់កម្រិតដោយច្បាប់ ជាពិសេសផ្តល់ឱ្យនូវតម្លាភាព ក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន លើកស្ទួយសេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំណូលជូនជាតិបានកាន់តែប្រសើរ។
លោកបន្តថា ការរៀបចំឱ្យបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះឡើង គឺក្នុងបំណងជំរុញការដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក ដោយកាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការដឹកជញ្ជូន ជាពិសេសគឺកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងការខូចខាត។
ម្យ៉ាងវិញទៀតការសាងសង់កំពង់ផែ និងមណ្ឌលភស្តុភារកម្មនេះ ក៏បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង និងតំបន់ជុំវិញទៀតផង៕







លោកបនុ្តថា “នេះជាការចូលរួមចំណែក ក្នុងដំណើរការសិក្សាពេញមួយជីវិត សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ប្រព័ន្ធថ្មីនេះ ក៏អាចផ្តល់ដំណឹងអំពីការជ្រើសរើសបេក្ខជនប្រឡង ឬបេក្ខជនអាចចុះឈ្មោះស្នើសុំប្រឡងដោយខ្លួនឯង ព្រមទាំងអាចវាយតម្លៃសមត្ថភាពផ្ទាល់ខ្លួន (ស្វ័យវាយតម្លៃ) ជាមុន ធៀបនឹងតម្រូវការសមត្ថភាពក្នុងស្តង់ដាជាតិសមត្ថភាព ដើម្បីបញ្ជាក់ថា ខ្លួនពិតជាមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការវាយតម្លៃនេះ”។

លោក Zhao Wei ប្រធានក្រុមប្រឹក្សាប្រតិបត្តិ នៃតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស បានពិភាក្សាអំពីវឌ្ឍនភាព នៃអាកាសយានដ្ឋានបរកែវ ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ ជាមួយសារព័ត៌មាននាពេលថ្មីៗនេះ។
អាកាសយានដ្ឋាននេះ ស្ថិតនៅចម្ងាយ៥គីឡូម៉ែត្រ ពីតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តបរកែវ និងចម្ងាយ៦០គីឡូម៉ែត្រពីតំបន់ Houayxay របស់ខេត្តបកែវ។
ក្នុងឱកាសនោះ លោកទេសាភិបាលជា ចាន់តូ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកUENO ដែលទទួលតំណែងជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្មី និងបានជម្រាបជូនវឌ្ឍនភាពស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលជប៉ុន ក៏ដូចជាអង្គការនានារបស់ប្រទេសជប៉ុន។
លោកក៏បានសំដែងការអបអរសាទរ ចំពោះធនាគារជាតិនៃកម្ពុជាក្នុងការសម្រេចបាន នូវការកសាងប្រព័ន្ធធនាគារ ដែលមានស្ថិរភាព ជាពិសេសការអភិវឌ្ឍប្រព័ន្ធទូទាត់បាគង ដែលត្រូវបានទទួលស្គាល់ជាសកលថា ជាប្រព័ន្ធទូទាត់គំរូល្អមួយ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ ដូចបានរំលេចនៅក្នុងសុន្ទរកថា របស់ឯកឧត្តម Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាវេទិកាអនាគតអាស៊ី (Future of Asia Forum) ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីខែឧសភា កន្លងទៅនេះ។



លោកសាយ សំអាល់ បានណែនាំដល់អាជ្ញាធរនិងអ្នកពាក់ព័ន្ធ ត្រូវរៀបចំធ្វើយ៉ាងណា ឱ្យដំណើរការនៃកម្មវិធីប្រព្រឹត្តិទៅដោយរលូន ព្រោះមានគណប្រតិភូជាន់ខ្ពស់ ពីបណ្តាប្រទេសនានា មកចូលរួមដាំផងដែរ ។
លោកជំទាវបន្ថែមថា “ការដាំកូនឈើនេះ ជាការគូសបញ្ជាក់ឱ្យឃើញពីភាពសុខដុមរមនីកម្មខាងផ្នែកសាសនា និងជាផ្នែកមួយនៃការកសាងបន្ថែមទៀត ឱ្យតំបន់បន្សល់ទុកជាកេរ្តិ៍មរត សម្រាប់មនុស្សជាតិក្នុងជំនាន់នេះ និងជំនាន់ក្រោយៗទៀត”។ លោកជំទាវបន្តថា មិនត្រឹមតែស្វែងយល់ផ្នែកវប្បធម៌ និងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ គឺបានទាក់ទាញនូវភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេងកំសាន្ត នៅក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យផងដែរ ។