អាមេរិក គ្រោងចាយលុយ៤២ពាន់លានដុល្លារ ធ្វើឱ្យអ៊ីនធឺណិតល្បឿនលឿនគ្របដណ្ដប់ពេញផ្ទៃប្រទេសនៅឆ្នាំ២០៣០

សុខុម

ញូវយ៉ក: សេតវិមានកាលពីថ្ងៃច័ន្ទ ទី២៦ ខែមិថុនា បានលៃទុកកញ្ចប់ថវិកា៤២ពាន់លានដុល្លារ ដើម្បីធ្វើឱ្យសេវាអ៊ីនធឺណិតល្បឿនលឿនគ្របដណ្ដប់ពាសពេញផ្ទៃប្រទេសនៅត្រឹមឆ្នាំ២០៣០ ខណៈខ្លួនបានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយថ្មីមួយសម្រាប់គោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតី ចូ បៃឌិន។

ការផ្ដល់ហិរញ្ញប្បទានក្រោមកម្មវិធីដែលមានឈ្មោះថា Broadband Equity Access and Deployment Program នេះត្រូវបានអនុញ្ញាតដោយច្បាប់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ២០២១ ដែលមានទំហំទឹកប្រាក់រហូតដល់ទៅ១ទ្រីលានដុល្លារ ដែលលោក ចូ បៃឌិន បានផ្ដល់អាទិភាពសំខាន់ជាងគេ។

ការចំណាយនេះនឹងផ្អែកលើផែនទីគ្របដណ្តប់របស់គណៈកម្មាធិការទូរគមនាគមន៍សហព័ន្ធ ដែលត្រូវបានបញ្ចេញកាលពីពេលថ្មីៗនេះ ដែលរៀបរាប់លម្អិតអំពីគម្លាតក្នុងការទទួលបានសេវាអ៊ីនធឺណិតល្បឿនលឿន។

ក្នុងចំណោមរដ្ឋ និងដែនដីទាំង៥០របស់សហរដ្ឋអាមេរិក រដ្ឋតិចសាស (Texas) និងរដ្ឋកាលីហ្វ័រញ៉ា ជារដ្ឋដែលមានប្រជាជនច្រើនជាងគេបំផុតរបស់សហរដ្ឋអាមេរិក ទទួលបានហិរញ្ញប្បទានច្រើនជាងគេក្នុងគម្រោងនេះ ដោយរដ្ឋតិចសាស នឹងទទួលបាន៣,១ពាន់លានដុល្លារ ហើយរដ្ឋកាលីហ្វ័រញ៉ា នឹងទទួលបាន១,៩ពាន់លានដុល្លារ។

លោក ចូ បៃឌិន បានថ្លែងសុន្ទរកថានៅសេតវិមាន កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា “វាជាការវិនិយោគដ៏ធំបំផុតលើសេវាអ៊ីនធឺណេតល្បឿនលឿនដែលមិនធ្លាប់មាន។ ដោយសារដើម្បីធ្វើឱ្យសេដ្ឋកិច្ចនាពេលបច្ចុប្បន្នដំណើរការទៅមុខរលូនសម្រាប់អ្នកគ្រប់គ្នា ការទទួលបានសេវាអ៊ីនធឺណិតគឺមានសារៈសំខាន់ដូចអគ្គិសនី ឬ ទឹកស្អាត ឬសេវាមូលដ្ឋានផ្សេងៗទៀតដែរ”៕ Reuters៕

អ្នកជំនាញកម្ពុជា ចិនពិភាក្សាពីទស្សនវិជ្ជាចិនស្តីពីកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា -ចិនបានសហការរៀបចំកម្មវិធីតុមូលស្តីពី កិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិជំរុញ និងលើកទឹកចិត្តដល់ការកសាងសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក។

ថ្លែងទៅកាន់វាគ្មិនកម្ពុជាចំនួន៤រូប វាគ្មិនជនជាតិចិនចំនួន១រូប និងអ្នកចូលរួមសរុបមានចំនួន១២០រូប កាលពីថ្ងៃទទី២៦ មិថុនាលោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈបានមានប្រសាសន៍ថា កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ គឺជាទស្សនវិជ្ជាចិនដែលមានអាយុកាល១០ឆ្នាំមក មានតម្លៃមហាសាល បានផ្តល់នូវការរួមគ្នាផ្តួចផ្តើមការកសាងសន្តិភាព សម្រាប់ពិភពលោកចំនួន៥គឺ

ទី១-ការកសាងពិភពលោក ប្រកបដោយសុខសន្តិភាពយូរអង្វែង តាមរយៈកិច្ចសន្ទនា និងការពិគ្រោះយោបល់។ទី២-ការកសាងពិភពលោក ប្រកបដោយសន្តិសុខរួម សម្រាប់ទាំងអស់គ្នា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។ ទី៣-ការកសាងពិភពលោកប្រកបដោយភាពរុងរឿងរួម តាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ទី៤-ការកសាងពិភពលោក ប្រកបដោយភាពបើកចំហ និងបរិយាបន្ន តាមរយៈការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក
ទី៥- ការធ្វើឱ្យពិភពលោករបស់យើងស្អាត និងស្រស់ប្រកបដោយចីរភាព នៃការអភិវឌ្ឍគំរូពណ៌បៃតងនិងកាបូនទាប។

លើសពីនេះលោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានគូសរំលេចពីទស្សនវិជ្ជាចិន របស់លោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ស្តីពីសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

ទស្សនវិជ្ជាដែលមានអាយុកាល១០ឆ្នាំ មកនេះ បានបង្ហាញពីគតិបណ្ឌិតរបស់លោកXi Jinping ដែលបានចង្អុលបង្ហាញយ៉ាងជ្រា​លជ្រៅថា “គ្មានប្រទេសណា អាចដោះស្រាយតែម្នាក់ឯង នូវបញ្ហាប្រឈមនានា ដែលមនុស្សជាតិជួបប្រទះបានឡើយ ហើយក៏គ្មានប្រទេសណា អាចដកថយទៅកាន់កោះ ដែលបិទបាំងរស់នៅតែឯកឯងបានឡើយ”។ លោកXi Jinpibgបានបន្តថា “សកម្មភាពជាសកល ការឆ្លើយតបជាសកល និងកិច្ចសហប្រតិបត្តិការជាសកលត្រូវតែអនុវត្តន៍”។

ជាសច្ចភាពបានបង្ហាញយ៉ាងពេញលេញថា កិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ គឺជាអនាគតរបស់ប្រជាជននៃប្រទេសទាំងអស់ក្នុងពិភពលោក ហើយវាគឺជាវិធីត្រឹមត្រូវ និងនិន្នាការនៃសម័យកាល។ ដោយគ្រាន់តែកាន់បដា នៃសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ប្រកាន់ខ្ជាប់នូវជោគវាសនារួម និងសាមគ្គីភាព ជៀសផុតពីជម្លោះ និងការប្រឈមមុខដាក់គ្នា ជាមួយនឹងការអភិវឌ្ឍដោយសន្តិវិធី ជំនួសសន្តិសុខដាច់ខាត ជាមួយនឹងសន្តិសុខរួម បោះបង់ល្បែង “ផលបូកស្មើសូន្យ” ដោយជំនួសមកវិញ នូវការចែករំលែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងឈ្នះ- ឈ្នះ។

ការពារជម្លោះអរិយធម៌ តាមរយៈការផ្លាស់ប្តូរ និងការរៀនសូត្រទៅវិញទៅមក និងការយកចិត្តទុកដាក់លើផែនដី ជាមួយនឹងការអភិវឌ្ឍបៃតង ភាពរុងរឿងអាចស្ថិតស្ថេរ ហើយសន្តិសុខអាចត្រូវបានធានា។

ជាមួយគ្នានេះ លោកកៅ មុយថង ទីប្រឹក្សាផ្ទាល់ និងជាសមាជិកក្រុមលេខា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានមានប្រសាសន៍សង្កត់ធ្ងន់ថា “ទស្សនវិជ្ជានេះហើយដែលបាន និងកំពុងចូលរួមប្រែក្លាយពិភពលោក ទៅជាភូមិសកលមួយ ដែលយើងអាចរួមរស់នៅជាមួយគ្នា ប្រកបដោយភាពសុខដុមរមនា”។

ទស្សនវិជ្ជានេះមានសសរស្តមចំនួន៤ដូចជា ទី១- គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលត្រូវបានផ្តួចផ្តើមឡើង កាលពីខែកញ្ញា ឆ្នាំ២០១៣ ទី២- គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ដែលបានផ្តួចផ្តើមឡើងកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ទី៣-គំនិតផ្តួចផ្តើមសន្តិសុខសកល ដែលបានផ្តួចផ្តើមឡើងនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ និងទី៤-គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលត្រូវផ្តួចផ្តើមឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

ចំណែកលោកចៅ សាង ទីប្រឹក្សាក្រសួងព័ត៌មានបានមានប្រសាសន៍ថា ទស្សនវិជ្ជាចិនស្តីពី “សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ” ដែលតែងប្រកាន់ខ្ជាប់ពហុភាគីនិយម និងប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូលជា “យុថ្កាលំនឹងស្ថិរភាព” របស់ពិភពលោក។ លោកបន្តថា ប្រទេសណាក៏ដោយ ដែលបន្តទំនើបកម្មគួរតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃការរួបរួម កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួម ហើយប្រកាន់យកផ្លូវនៃការផ្តួចផ្តើមរួមគ្នា ការចែករំលែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា -ចិនបានថ្លែងផងដែរថា កសាងសហគមន៍ជោគ វាសនារួមនៃមនុស្សជាតិ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យសកល របស់ប្រទេសចិន ក្នុងការបង្រួបបង្រួមការអភិវឌ្ឍរបស់ខ្លួន ជាមួយពិភពលោក៕

Hongkongers snap up flats in the Philippines, lured by cheap prices and economic outlook despite rising interest rates

Hongkonger Garry Yau, a 48-year-old executive at a mainland China-based real estate company, had always wanted to invest in another flat in Southeast Asia. But most markets in the region gave him sticker shock.

However, an opportunity came along when he discovered that with an outlay of about HK$2.29 million (US$292,000), he could buy three residential units in two popular urban districts in the Philippines that checked the boxes for his investment needs. Among the main considerations were that the construction of flats be fully completed and ready for occupation. He and his wife are now the owners of two units at the Avida Towers Asten in Makati, the Philippines’ financial hub, and a unit in Avida Towers Riala in Cebu, a popular tourist destination. All the units were bought in the March-May period.

“I think there’s a good potential in the Philippines,” Yau, who bought a flat in Johor Bahru in Malaysia for 1.5 million ringgit (US$322,000) in 2016, told the Post in an interview. “The amount of investment is cheaper compared to other top cities in the region.”

Yau’s confidence was driven by upbeat forecasts and recent economic performance. In 2022, the Philippines logged 7.6 per cent economic growth, the third fastest in Southeast Asia after Malaysia’s 8.7 per cent and Vietnam’s 8 per cent expansion, according to official data. This year the Philippines is estimated to grow by 6 per cent, and a 6.2 per cent expansion is the forecast for next year, making it the second fastest growing country in the region after Vietnam’s 6.5 per cent and 6.8 per cent, according to the Asian Development Bank.

Hongkongers, among the most prolific international property investors, have been driven to new markets after rising interest rates in the city, as well as sluggish sales of homes in the secondary market, made domestic investments unattractive.

Yau is not the only Hongkonger seeking value in the Philippines property market. One Makati-based developer reported that units sold to Hongkongers in the year to date numbered over six times the annual tally for 2022.

Source: SCMP

សមត្ថកិច្ចស្នើអតិថិជនទិញដីឡូត៏ លំនៅដ្ឋានក្រុមហ៊ុនម៉ន ដានីរក្សាភាពស្ងប់ស្ងាត់ ខណៈការដោះស្រាយកំពុងធ្វើឡើង

        ដោយៈ ច្រាយ ចំណាន

ភ្នំពេញៈ សមត្ថកិច្ចជំនាញ ស្នើសុំដល់អតិថិជន ដែលបានទិញលំនៅដ្ឋាន និងដីឡូតិ៍ របស់ក្រុមហ៊ុន ម៉ន ដានី រក្សាភាពស្ងប់ស្ងាត់ទុកពេលឱ្យមន្ត្រីជំនាញ ចុះដោះស្រាយជាមួយភាគីពាក់ព័ន្ធ។

យោងតាមសេចក្តីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) សូមជម្រាបជូនដំណឹង ដល់អតិថិជនទាំងអស់ដែលបានទិញលំនៅដ្ឋាន និងដីឡូតិ៍នៅក្នុងគំរោង២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក ជ្រាបថា បន្ទាប់ពីទទួលបានពាក្យស្នើសុំអន្តរាគមន៍ពីភាគីពាក់ព័ន្ធ ន.អ.ប. បានរៀបចំក្រុមការងារដោះស្រា​យវិវាទ និងបានប្រជុំពិភាក្សាអស់ពេលជាច្រើនសារ និងចុងក្រោយបានឯកភាពឱ្យ ក្រុមហ៊ុនសវនកម្មឯករាជ្យ ចុះពិនិត្យផ្ទៀងផ្ទាត់ព័ត៌​មាន និងឯកសារកិច្ចសន្យាលក់ ទិញ៕

សន្និបាតសហគ្រិនចិនបង្ហាញថា ការវិនិយោគពីបណ្ដាក្រុមហ៊ុន សហគ្រាសបរទេស នៅក្នុងប្រទេសថៃនៅមានកម្រិត បើធៀបនឹងបណ្ដាប្រទេសជិតខាងក្នុងតំបន់អាស៊ាន

ដោយៈ សុខុម

បាងកក: ការវិនិយោគបរទេសនៅប្រទេសថៃនៅមានកម្រិត បើធៀបនឹងបណ្ដាប្រទេសជិតខាងក្នុងតំបន់អាស៊ាន ដូចជា វៀតណាម និងម៉ាឡេស៊ី ដែលបានងើបឡើងវិញលឿនជាងគេ ចាប់តាំងពីវិបត្តិកូវីដ-១៩។ នេះបើតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៦ ខែមិថុនា។

សូម្បីសន្និបាតសហគ្រិនចិនទូទាំងពិភពលោក (World Chinese Entrepreneurs Convention) លើកទី១៦ ដែលរៀបចំឡើងនៅប្រទេសថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា បង្ហាញថា ការវិនិយោគពីបណ្ដាក្រុមហ៊ុន សហគ្រាសបរទេស នៅក្នុងប្រទេសថៃ មានតិចតួចណាស់។

វិបត្តិកូវីដ-១៩ បានធ្វើឱ្យដាំក្បាលចុះយ៉ាងខ្លាំង នូវពាណិជ្ជកម្ម និងការវិនិយោគទូទាំងពិភពលោក រួមទាំងការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសថៃផងដែរ។

ខណៈពិភពលោកងើបឡើងវិញ ប្រទេសថៃនៅពេលនេះកំពុងប្រកួតប្រជែង ជាមួយបណ្តាប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ាន ដើម្បីទាក់ទាញការវិនិយោគ ពីបណ្ដាក្រុមហ៊ុនពហុជាតិសាស្ត្រ ក្នុងវិស័យបច្ចេកវិទ្យា ហើយជាលទ្ធផលបង្ហាញថា ប្រទេសថៃកំពុងតែចាញ់ការប្រកួតប្រជែងនេះ។

​សូម្បីអំឡុងពេលនៃការរីករាលដាលវីរុសកូវីដ-១៩ បណ្ដាប្រ​ទេសផ្សេងៗក្នុងតំបន់អាស៊ាន បានបន្តទាក់ទាញការវិនិយោគយ៉ាងរឹងមាំ។ ជាឧទាហរណ៍ ក្រុមហ៊ុន Samsung បានសម្រេចចិត្តបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅប្រទេសវៀតណាម បន្ទាប់ពីការចរចាគ្នារយៈពេលយ៉ាងយូរ ដើម្បីជម្រះរាល់ឧបសគ្គដែលរាំងស្ទះ។

ក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានប្រកាសកាលពីខែធ្នូ ថា ខ្លួននឹងបង្កើនការវិនិយោគសរុបរបស់ខ្លួន លើការផលិតទូរស័ព្ទស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកពី១៨ពាន់លានដុល្លារអាមេរិក ទៅ២០ពាន់លានដុល្លារអាមេរិក។

និយាយពីប្រទេសម៉ាឡេស៊ីវិញ ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ខ្លួនកាលពីឆ្នាំមុនបានឈាន ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលមានទំហំទឹកប្រាក់រហូតដល់១៥,៩១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ទោះបីជាជួបស្ថានភាពកូវីដ-១៩ យ៉ាងណាក្ដី។

សាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្ម ក្រៅប្រទេសម៉ាឡេស៊ី (Malaysia External Trade Development Corporation) បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ី មានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេបំផុតក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យប្រទេសនេះ ក្លាយជាទីផ្សារឈានមុខគេសម្រាប់ការវិនិយោគ។

កត្តាទាំងនេះបង្ហាញថា សេដ្ឋកិច្ចម៉ាឡេស៊ី កំពុងងើបឡើងវិញយ៉ាងឆាប់រហ័សពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩។សន្និបាតសហគ្រិនចិនទូទាំងពិភពលោកលើកទី១៦ ដែលបានប្រារពធ្វើនៅទីក្រុងបាងកក ត្រូវបានរៀបចំឡើងដោយផ្នែកឯកជនដែលតំណាងដោយសភាពាណិជ្ជកម្មថៃ -ចិន ដើម្បីទាក់ទាញការវិនិ​យោគពីក្រុមហ៊ុនសហគ្រាសចិន ទូទាំងពិភពលោក។ សន្និបាតនេះគឺជាឱកាសដ៏មានសារៈសំខាន់ ស្របពេលប្រទេសទាំងពីរធ្វើឱ្យប្រតិ​បត្តិការនានាវិលទៅរកសភាពធម្មតាឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩។

ទោះជាយ៉ាងណា វាជាការសោកស្តាយដែលព្រឹត្តិការណ៍បែបនេះ បានធ្វើឡើងអំឡុងពេលប្រទេសថៃ កំពុងជាប់គាំងនយោបាយ ដោយដំណើរការនៃបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីការបោះឆ្នោតកាលពីខែឧសភា កំពុងរអាក់រអូល និងមិនទាន់បញ្ចប់នៅឡើយ៕ The Nation៕

សម្តេចតេជោជំរុញឱ្យក្រសួងពន្លឿនការការបង្កើត តុលាការពាណិជ្ជកម្ម និងដំណើរការឱ្យបានឆាប់ក្នុងឆ្នាំនេះ

ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យក្រសួងយុត្តិធម៌ ពន្លឿនការបង្កើត តុលាការពាណិជ្ជកម្ម និងដំណើរការឲ្យបានឆាប់ក្នុងឆ្នាំនេះ ដើម្បីធានាដល់ការដោះស្រាយវិវាទពាណិជ្ជកម្ម និងដើម្បីកែលម្អបរិយាកាស វិនិយោគ និងធុរកិច្ចនៅកម្ពុជា។

សម្ដេចតេជោ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធអគារថ្មីសម្រាប់តុលាការយុត្តិធម៌ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាថា ក្រសួងយុត្តិធម៌បានបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់តុលាការពាណិជ្ជកម្មប្រកបដោយគុណភាព និងតម្លាភាព ដើម្បីបង្កើនទំនុកចិត្តលើការវិនិយោគ និងអាជីវកម្ម។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា “សម្តេចស្នើឱ្យមានការខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានការចេញច្បាប់ស្តីពីតុលាការពាណិជ្ជកម្មនៅអាណត្តិក្រោយនៃរដ្ឋាភិបាលថ្មី”។

 

យោងតាមក្រសួងយុត្តិធម៌បានឱ្យដឹងថា ការបង្កើតតុលាការឯកទេសនឹងបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគតាមរយៈការលើកកម្ពស់គុណភាពនៃសេវាកម្មក្នុងការដោះស្រាយសំណុំរឿង ដែលរួមចំណែកកាត់បន្ថយការកកស្ទះក្នុងសំណុំរឿងតុលាការតាមរយៈនីតិវិធីកាន់តែលឿនរហ័សជាងមុន។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានមានប្រសាសន៍ថា នៅពេលបើកដំណើរការ តុលាការពាណិជ្ជកម្មនឹងដំណើរការវិវាទពាណិជ្ជកម្មរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដាច់ដោយឡែកពីតុលាការព្រហ្មទណ្ឌ។ ចំណែកខេត្តដែលមាន ករណីវិវាទពាណិជ្ជកម្មច្រើន នឹងត្រូវពិចារណា ដើម្បីបង្កើតតុលាការពាណិជ្ជកម្មផងដែរ។ បច្ចុប្បន្ន វិវាទធុរកិច្ចនៅកម្ពុជាត្រូវបានដោះស្រាយជាចម្បងតាមរយៈមជ្ឈមណ្ឌលមជ្ឈត្តកម្មពាណិជ្ជកម្មជាតិខណៈវិវាទធ្ងន់ធ្ងរ ត្រូវកាត់ក្តីតាមតុលាការព្រហ្មទណ្ឌ។

ទន្ទឹមគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា (CCC) និងក្រសួងយុត្តិធម៌កំពុងធ្វើការដើម្បីធ្វើឱ្យតុលាការពាណិជ្ជកម្មដំណើរការវិវាទពាណិជ្ជកម្មប្រកបដោយតម្លាភាព។

លោកឧកញ៉ា លឹម ហេង បន្ថែមទៀតថា “ប្រសិនបើកម្ពុជាមានតុលាការពាណិជ្ជកម្មនោះវា នឹងជួយជំរុញឱ្យមានការវិនិយោគបន្ថែមទៀត ដោយសារក្រុមអ្នកធុរកិច្ចអាចមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌របស់យើង”។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ការបង្កើតតុលាការពាណិជ្ជកម្មមានសារៈសំខាន់ណាស់ក្នុងការពង្រឹងទំនុកចិត្តក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម និងការលើកកម្ពស់បរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា៕

CDCអនុម័តទុនវិនិយោគជិត៥៥លានដុល្លារលើគំរោងបង្កើតរោងចក្រ សហគ្រាសចំនួន៩ទីតាំង

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋាភិបាលដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាសេនាធិការបានអ​នុម័ត គំរោងវិនិយោគលើរោងចក្រ សហគ្រាសចំនួន៩ ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ តាកែវ ខេត្តស្វាយរៀង កណ្តាល និង​រាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់CDC បានបង្ហាញថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម

ទី១ ក្រុមហ៊ុន“ KITCHEN BRIGHTS (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

ទី២ ក្រុមហ៊ុន-“FRESH SOURCE INTERNATIONAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៤៦៥កន្លែង។

ទី៣ ក្រុមហ៊ុន“YANGJIE OUTDOOR MANUFACTURING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.៥៣១កន្លែង។

ទី៤ ក្រុមហ៊ុន “X J X INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៨៥កន្លែង។

ទី៥-ក្រុមហ៊ុន “CAMBODIAN XIN HUANG MING GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅសួនឧស្សាហកម្មកាណាស៊ីធី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៤១កន្លែង។

ទី៦-ក្រុមហ៊ុន“L&G PACKAGING MATERIALS CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព (សម្លៀកបំពាក់-ស្បែកជើង-កាបូប) ក្រដាសម៉ាកឃឺ និងក្រដាសវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល កណ្តាល ក្នុងទុនវិនិយោគចំនួន៥,១លានដុល្លារអាមេរិក និងអាចបង្កើ​តការងារបានចំនួន ៦៤៧កន្លែង។

ទី៧-ក្រុមហ៊ុន “OPTIMA GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុ​កបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.២២៦កន្លែង។

ទី៨ ក្រុមហ៊ុន- “LINGRICH BICYCLE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គុំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង ក្រុងបាវិត, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគ ប្រមាណ៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងា​របានចំនួន ៦.២៥០កន្លែង។

ទី៩-ក្រុមហ៊ុន “LATIDO ELECTRICAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងអគ្គិសនី និងគ្រឿងបង្គុំបរិក្ខារអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៦៩០កន្លែង៕

ក្រុមហ៊ុន AEON ប្រកាសបើកដំណើរការគម្រោងស្ដុកទំនិញរបស់ខ្លួននៅក្នុងខេត្ដព្រះសីហនុ

ដោយៈ ច្រាយ ចំណាន

        ព្រះសីហនុៈ ក្រោយបើកការដ្ឋានសាងសង់ អស់រយៈពេលប្រមាណ១ឆ្នាំ ពេលនេះគម្រោងសាងសង់ឃ្លាំង ស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក បានប្រកាសបើកដំណើរការគម្រោងដំណាក់កាលទី១ហើយ។ នេះបើយោងតាមការចុះផ្សាយពីក្រុមហ៊ុននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងការចុះផ្សាយនោះ ក្រុមហ៊ុនបានបញ្ជាក់ថា “ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកដំណើរការ ជាផ្លូវការនូវភណ្ឌាគាដំណាក់កាលទី១ នៃអ៊ីអន ម៉ល ឡូជី ផ្លាស ភណ្ឌាគាដឹកជញ្ជូនតំបន់ពាណិជ្ជកម្មសេរី ក្រុងព្រះសីហនុ (FTZ Logistics Center) ដែលនឹងបម្រើជាមូលដ្ឋានសម្រាប់អាជីវកម្មភស្តុភារថ្មីបស់ខ្លួន”។

លក្ខណៈពិសេសនៃឃ្លាំងស្កុកទំនិញថ្មីនេះ មានដូចជា ទី១.សារពើភ័ណ្ឌសម្រាប់អនិវាសនជន ទី២. ប្រតិបត្តិការយ៉ាងរលូនចាប់ពីដំណើរការត្រួតពិនិត្យពន្ធគយ រហូតដល់ការដឹកជញ្ជូនទៅដល់ភណ្ឌាគា ទី៣. ទីតាំងដែលមានសក្តានុពល សម្រាប់អភិវឌ្ឍជាភណ្ឌាគាក្នុងការដឹកជញ្ជូនទំនិញ។

ក្រុមហ៊ុនបន្ដថា “តាមរយៈការខិតខំប្រឹងប្រែងទាំងនេះ យើងរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត ការធ្វើឱ្យប្រសើរឡើងនឹងផ្តល់នូវភាពងាយស្រួល សម្រាប់អតិថិជនរបស់យើង ដោយផ្តល់ឱកាសអាជីវកម្ម និងសេវាកម្មដល់អាជីវកម្មជាច្រើនប្រភេទ រួមទាំងអាជីវកម្មរបស់យើងផងដែរ”។

គម្រោងមជ្ឈមណ្ឌលស្ដុកទំនិញរបស់ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក នេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២៕

គម្រោងសាងសង់ផ្លូវ50C ភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ នឹងបើកការរដ្ឋានសាងសង់នៅឆ្នាំ2024

ដោយៈ គង់ សូរិយា

        កំពង់ឆ្នាំងៈលើកឡើងក្នុងឱកាស ដឹកនាំក្រុមការងារចុះត្រូតពិនិត្យកំពង់ផែពហុបំណង​ និងមជ្ឈមណ្ឌលភស្តុភារកម្ម នៅស្រុកំពង់លែង នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវ៥០សេ ភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ និងបើកការរដ្ឋានសាងសង់នៅឆ្នាំ២០២៤ខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងសិក្សាផ្លូវ៥០C គឺបានសិក្សាចប់សព្វគ្រប់អស់ហើយ ទាំងផ្នែកបរិស្ថាន ជល់ផល គឺមិនមានផលប៉ះពាល់អ្វីនោះទេ។ ដូចនេះសម្តេចតេជោ ហ៊ុន សែន លោកបានមានប្រសាសន៍ថា ឆ្នាំ២០២៤ នឹងរៀបចំបើកការដ្ឋានសាងសង់ផ្លូវ៥០C ភ្ជាប់ពីកំពង់ឆ្នាំង ទៅខេត្តកំពង់ធំនេះ។

បន្ថែមពីនេះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងផងដែរ ពីកំពង់ផែពហុបំណង របស់ផ្នែកឯកជនមួយដែលបានសាងសង់នៅជាប់ផ្លូវ៥០Cនេះ ដើម្បីនាំយកទំនិញ នាំយកផលិត ផលទេសចរណ៍ និងផលិតផលរ៉ែ យកទៅលក់នៅក្នុងទីផ្សារក្នុងស្រុក និងទៅផ្សារអន្តជាតិ ហើយការសាងសង់កំពង់ផែនេះ ពិតជាស៊ីចង្វាក់គ្នាជាមួយនឹងផ្លូវ៥០Cនេះផងដែរ។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ក្រោយការសាងសង់ផ្លូវ៥០Cសាងសង់រួច កសិកផលរបស់ប្រជាពលរដ្ឋពីខាងខេត្តព្រះវិហារ អាចមកតាមខេត្តកំពង់ធំ ចូលតាមផ្លូវ៥០C និងបន្តចូលក្នុងកំពង់ផែពហុបំណងមួយនេះ ដើម្បីអាចបន្តដឹកតាមកប៉ាល់ តាមព្រែកជីក ហ្វូណនតេជោ ឆ្ពោះទៅកាន់សមុទ្រ និងបន្តទៅក្រៅប្រទេសបានតែម្តង។លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានបញ្ជាក់ថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បានដើរតួនាទីសំខាន់ណាស់ ប្រៀបតាមនឹងសរសៃឈាមសេដ្ឋកិច្ចជាតិ ដូចនេះការដាក់ទុនក្នុងការសាងសង់ផ្លូវ គឺដើម្បីជម្រុញ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពរីកចំរើនថែមទៀត ក្នុងនោះដែរក្រសួង ក៏នឹងនៅតែបន្តខិតខំកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ឱ្យបានកាន់តែល្អប្រ​សើរថែមទៀត។

បើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងសាងសង់ផ្លូវ៥០C នឹងសាងសង់ជាផ្លូវបេតុងកៅស៊ូ(AC) និងមានលូជាង១០០កន្លែង មានស្ពានដើម្បីបើកមុខទឹក ឱ្យត្រីឆ្លងកាន់ និងសម្រាប់ប្រជាពលរដ្ឋអាចអ៊ំទូកឆ្លងកាត់ ហើយផ្លូវនេះក៏នឹងមានការតភ្ជាប់ជាមួយនឹងស្ពានដ៏វែងមួយ មានប្រវែងរហូតដល់៤គីឡូ ម៉ែត្រ ជាស្ពានដ៏វែងជាងគេនៅកម្ពុជាផងដែរ៕

ពលរដ្ឋហុងកុងសម្រុកទិញផ្ទះល្វែងនៅប្រទេសហ្វីលីពីន ដោយសារហេតុផលចំនួន២

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Garry Yau នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យ ដែលមានមូលដ្ឋាននៅប្រទេសចិនដីគោក តែងតែចង់វិនិយោគទៅលើផ្ទះល្វែងផ្សេងទៀត នៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែទីផ្សារភាគច្រើនក្នុងតំបន់ បានធ្វើឱ្យគាត់មានការភ្ញាក់ផ្អើល។

ទោះជាយ៉ាងណាក្តី ឱកាសមួយបានកើតមានឡើង នៅពេលដែលលោកបានរកឃើញថា ជាមួយការចំណាយប្រាក់ប្រហែល២,២៩លានដុល្លារហុងកុង (២៩២.០០០ដុល្លារអាមេរិក) គាត់អាចទិញយូនីតលំនៅដ្ឋានចំនួន៣ នៅក្នុងតំបន់ទីក្រុងពេញនិយមចំនួន២នៅក្នុងប្រទេសហ្វីលីពីន ដែលបានបំពេញតាមតម្រូវការវិនិយោគរបស់គាត់។ឥឡូវនេះគាត់ និងប្រពន្ធរបស់គាត់ គឺជាម្ចាស់យូនីតចំនួនពីរនៅ Avida Towers Asten ក្នុងទីក្រុងMakati ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសហ្វីលីពីន និងមួយយូនីតទៀតនៅ Avida Towers Riala ក្នុងទីក្រុងCebu ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។

លោក Yau ដែលបានទិញផ្ទះល្វែងនៅក្រុង Johor Bahru ក្នុងប្រទេសម៉ាឡេស៊ី ក្នុងតម្លៃ១,៥លានរីងហ្គីត (៣២២.០០០ដុល្លារអាមេរិក) ក្នុងឆ្នាំ២០២២ បានប្រាប់កាសែត South China Morning Post ថា “ខ្ញុំគិតថា មានសក្តានុពលល្អ នៅក្នុងប្រទេសហ្វីលីពីន ខណៈចំនួន​ទឹកប្រាក់ក្នុងការ​វិនិយោគ​ នៅហ្វីលីពីនគឺ​មាន​តម្លៃ​ថោក​ជាង ​បើ​ធៀប​នឹង​ទីក្រុង​កំពូល​ៗផ្សេងទៀត​ក្នុង​តំបន់​”។ទំនុកចិត្តរបស់លោក Yau ត្រូវបានជំរុញដោយការព្យាករណ៍កំណើន និងដំណើរការរបស់សេដ្ឋកិច្ចហ្វីលីពីននាពេលថ្មីៗនេះ។ យោងតាមការព្យាកររបស់ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចហ្វីលីពីន នឹងកើនឡើង៦ភាគរយនៅឆ្នាំ២០២៣នេះ និង៦,២ភាគរយនៅឆ្នាំ២០២៤ ដែលធ្វើឱ្យហ្វីលីពីនក្លាយជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនបំផុតទីពីរ នៅក្នុងតំបន់ បន្ទាប់ពីប្រទេសវៀតណាម។

ពលរដ្ឋហុងកុងជាច្រើន ស្ថិតក្នុងចំណោមអ្នកវិនិយោគអចលនទ្រព្យអន្តរជាតិ ដែលងាកទៅរកទីផ្សារថ្មី បន្ទាប់ពីការកើនឡើងអត្រាការប្រាក់នៅក្នុងទីក្រុង ក៏ដូចជា ការលក់ផ្ទះធ្លាក់ចុះ ដែលបានធ្វើឱ្យការវិនិយោគ នៅក្នុងស្រុកមិនសូវមានភាពទាក់ទាញ។

ទន្ទឹមគ្នានេះ លោក Yau មិនមែនជាជនជាតិហុងកុងតែម្នាក់គត់ ដែលកំពុងស្វែងរកតម្លៃ នៅក្នុងទីផ្សារអចលនទ្រព្យហ្វីលីពីននោះទេ។ ជាក់ស្តែង ក្រុមហ៊ុនអភិវឌ្ឍមួយ ដែលមានមូលដ្ឋាននៅទីក្រុង Makati ប្រទេសហ្វីលីពីនបានរាយការណ៍ថា យូនីតដែលលក់ទៅឱ្យពលរដ្ឋហុងកុង គិតចាប់ពីដើមឆ្នាំនេះរហូតដល់បច្ចុប្បន្ន មានចំនួនច្រើនជាងមុន៦ដង នៃចំនួនសរុបប្រចាំឆ្នាំ២០២២កន្លងទៅ៕