Small hotel policy gets THA approval New rule to regulate more small hotels

The Thai Hotels Association (THA) approves of the Ministry of Interior’s new regulations that will allow smaller accommodation operated prior to 2016 to be regulated as hotels, as the government would be able to receive more income from tax collection.

However, the association still opposes the plan to exempt larger forms of accommodation from registering under the Hotel Act.

Udom Srimahachota, vice-president of THA’s western chapter, said adding the new registered hotels would boost fair competition for 2- to 3-star hotels which are on the same tier as the smaller accommodation, particularly in terms of tax payment.

On June 20, the Interior Ministry announced that the ministerial regulations which allowed other types of buildings that did not fit under the definition of “hotel” in accordance with the Hotel Act, but had opened before Aug 19, 2016, would be able to register for hotel licences.

Under this regulation, they are not required to adjust structural components, such as mandatory empty spaces, the size of corridors and staircases, but their buildings must have strong foundations and fire safety measures in place.

Further requirements are evidence of property and land tax payments and website advertisements to guarantee that their accommodation has been in operation since before Aug 19, 2016.

Before this latest regulation was enacted, the Interior Ministry consistently relaxed the rules to let small operators register as hotels.

However, due to constraints pertaining to existing building structures which could not be changed or adapted, many of them were unable to register under the Hotel Act.

Mr Udom said a question regarding unfair treatment might arise from some operators who had already invested in adjusting their properties to fit the previous rule, such as reducing the number of rooms to free up more space.

Source: Bangkok Post

ដំណឹងល្អ: ក្រុមហ៊ុនម៉េងលី ជេ.គួច អេឌ្យូខេសិន បានចាប់ផ្តើមបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាផ្លូវការហើយ

17.PR , Promotion Feb (W. 1280px x H.671px)

ពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក
នាព្រឹកថ្ងៃពុធ ១១ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣

ផ្សារមូលបត្រកម្ពុជា និង ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក សហការគ្នាប្រារព្ធ “ពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធជាផ្លូវការរបស់ ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន  សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ផមក នៅអាគារផ្សារមូលបត្រកម្ពុជា។

•មូលធនីយកម្មចំនួន ១០,០០០,០០០ លានដុល្លារអាមេរិក, ធានាភាគលាភ៦.០% ក្នុង១ឆ្នាំ សម្រាប់រយៈពេល២ឆ្នាំដំបូង, ភាគហ៊ុន IP O ចំនួន ១៩,៦០៦,៦០០ ភាគហ៊ុនស្មើនឹង ៥,៨៨%នៃភាគហ៊ុនក្រុមហ៊ុនសរុបហើយតម្លៃ IP Oគឺ ២,០៨០រៀល ឬ ០,៥១ដុល្លារ។
•ចំនួនមូលបត្រកម្មសិទ្ធិដែលត្រូវបានធ្វើបរិវិសកម្មមានចំនួនសរុប ៩.៩៦៦,១២៧ ដោយមានវិនិយោគិនចូលរួមសរុបចំនួន ២.២៩៧ នាក់។
•កាលបរិច្ឆេទចុះបញ្ជីលើផ្សារមូលបត្រកម្ពុជារបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម. ក៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣
•បច្ចុប្បន្ន ក្រុមហ៊ុន ម៉េងលី ជេ. គូច អេឌ្យូខេសិន មានសាខាសរុបចំនួន ១៦ ក្នុងរាជធានី ខេត្តក្រុង និងបណ្តាខេត្ត ក្នុងនោះមានសិស្សជាង ២០,០០០នាក់, បុគ្គលិក ២,២៥២នាក់ និង មានអតីតសិស្សជាង ៥០,០០០នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។
•ក្រុមហ៊ុនក៏គ្រោងបើកដំណើរការសាខាថ្មី សម្រាប់ ឆ្នាំសិក្សា២០២៣-២០២៤ សាខាជា ច្រើនបន្ថែម ទៀតក្នុងនោះ រួមមាន៖ សាខា សែនសុខ, សាខាច្បារអំពៅ, សាខា កំពង់ចាម និងសាខាបាត់ដំបង។

ផ្ទះនៅទីក្រុងសៀងហៃប្រមាណ២០ម៉ឺនខ្នងបានដាក់លក់បញ្ចុះតម្លៃ ខណៈទីផ្សារអចលនទ្រព្យចិនកំពុងដាំក្បាលចុះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: បណ្តាម្ចាស់ផ្ទះនានា នៅក្នុងទីក្រុងសៀងហៃ កំពុងផ្តល់ការបញ្ចុះតម្លៃរហូតដល់១០ភាគរយ ដើម្បីទាក់ទាញអ្នកទិញ ស្រ​ប​ពេលទីផ្សារអចលនទ្រព្យចុះទន់ខ្សោយ និងការបន្ទាបការព្យាករសម្រាប់កំណើនសេដ្ឋកិច្ច។

ការរីកដុះដាលនៃការលក់ផ្ទះ នៅទីក្រុងសៀងហៃហួសប្រមា​ណ ដែលអាចធ្វើឱ្យតម្លៃផ្ទះធ្លាក់ចុះបន្ថែមទៀត គឺជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កំពុងជាប់គាំង នៅក្នុងអ្វីដែលអ្នកជំនាញមួយចំនួន ហៅថា“Death spiral”។

លោក Song Yulin អ្នកគ្រប់គ្រងជាន់ខ្ពស់ នៅភ្នាក់ងារអចលនទ្រព្យ Lianjia បានលើកឡើងថា “ម្ចាស់ផ្ទះកាន់តែច្រើនបានសម្រេចចិត្តដកប្រាក់ចេញ ពីព្រោះពួកគេកំពុងភ្នាល់ថា តម្លៃផ្ទះនឹងបន្តធ្លាក់ចុះ ដោយម្ចាស់ផ្ទះមួយចំនួនបានរៀបចំផែនការ ធ្វើចំណាកស្រុកទៅបរទេស ហើយពួកគេសប្បាយចិត្តនឹងតម្លៃបច្ចុប្បន្ន ទោះបីជាត្រូវលក់បញ្ចុះតម្លៃយ៉ាងណាក្តី”។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Centaline Property បានឱ្យដឹងថា ផ្ទះល្វែងដែលត្រូវបានកាន់កាប់ជាមុន(pre-owned flats)ប្រហែល២០០.០០០ខ្នង នៅទីក្រុងសៀងហៃ ត្រូវបានដាក់លក់នៅចុងខែមេសា កើនឡើងពីប្រហែល១០០.០០០ខ្នង នៅពាក់កណ្តាលខែមីនា។

យោងតាមលោក Tan Taipeng អ្នកគ្រប់គ្រងមួយរូបរបស់ទីភ្នាក់ងារអចលនទ្រព្យ 5I5J បានអះអាងថា ការកើនឡើងយ៉ាងខ្លាំងនៃចំនួនផ្ទះ ដែលមានស្រាប់នេះ បានប្រែក្លាយទីផ្សារបន្ទាប់បន្សំទៅជាទីផ្សាររបស់អ្នកទិញ។

លោក​បាន​បន្ត​ថា​ “វា​មិន​ធម្មតា​ទេ​ ដែល​អ្នក​ទិញ​ស្នើ​ឱ្យ​អ្នក​លក់​បញ្ចុះ​តម្លៃ​ពី ១០ទៅ១៥ភាគរយ​ ព្រោះ​ឥឡូវ​នេះ​ ពួកគេ​មាន​ជម្រើស​ច្រើន​​ ហើយនេះគឺជាទិដ្ឋភាពដ៏កម្រមួយ នៅក្នុងទីផ្សារផ្ទះរបស់ទីក្រុងសៀងហៃ ដែលការផ្គត់ផ្គង់ផ្ទះប្រើប្រាស់រួចនៅមានកម្រិត”។

លោកបញ្ជាក់ទៀតថា ទោះជាយ៉ាងណាក្តី  អ្នកលក់ភាគច្រើននៅតែទទួលបានផលចំណេញ ពីការវិនិយោគដប់ដង ឬច្រើនជាងនេះ ទោះបីជាពួកគេបញ្ចុះតម្លៃផ្ទះអស់១០ភាគរយយ៉ាងណាក្តី”។

យោងតាមក្រុមហ៊ុន Centaline បានឱ្យដឹងថា ផ្ទះដែលត្រូវបានកាន់កាប់ជាមុន សរុបចំនួន២៤.០០០យូនីត បានផ្លាស់ប្តូរម្ចាស់នៅក្នុងខែមីនា តាមពីក្រោយដោយ១៧.៧០០យូនីត នៅក្នុងខែមេសាកន្លងទៅ។ ចំណែក ប្រតិបត្តិការនៅក្នុងខែឧសភា បានធ្លាក់ចុះ១៣,៣ភាគរយទៀត មកនៅត្រឹមតែ១៥.៣០០យូនីតប៉ុណ្ណោះ៕

សម្តេចតេជោៈកម្ពុជាខាតបង់ប្រាក់ជាង៨០ដុល្លារក្នុងទំនិញ មួយកុងទីន័រ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា កម្ពុជាខាតបង់ប្រាក់ដឹកជញ្ជូន ក្នុងទឹកប្រាក់ជាង៨០ដុល្លារក្នុង១កុងតឺន័រ ដោយសារកត្ដាជម្រៅទឹករាក់ នៅកំពង់ផែក្រុងព្រះសីហនុ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ បានធ្វើឡើងក្នុងជួបសំ​ណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០​២៣។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា “សព្វថ្ងៃយើងខាតបង់ទៅលើថ្លៃដឹកជញ្ជូននេះ ត្រង់ថាកប៉ាល់ធំៗដែលចូលមកកំពង់ផែខេត្តព្រះសីហនុនេះ គឺអាធំមែនទែនចូលមកអត់ទាន់បាន ដោយសារជម្រៅទឹកយើងរាក់”។ សម្តេចបន្តថា “អីចឹងបានជាយើងត្រូវផ្ទេរនៅសាំងហ្កាពួ នៅឯវៀតណាម ឬប្រទេសដទៃផ្សេងទៀត។ អ៊ីចឹងត្រូវធ្វើឲ្យយើងខាតការដឹកជញ្ជូន៨០ដុល្លារក្នុង១កុងតឺន័រ”។សម្ដេចតេជោបានបន្ដថា ដើម្បីពង្រឹងសមត្ថភាព ក្នុងការដឹកជញ្ជូនតាមផ្លូវទឹក ប្រើសិនបើកម្ពុជាបានប្រើឥណទានជប៉ុន ជួយក្នុងការស្ដារជម្រៅទឹកកាន់តែជ្រៅ ដូច្នេះការចូលរបស់កប៉ាល់ធុនធំ ឬធុនធ្ងន់ មិនចាំប៉ាច់ចូលផែនៅប្រទេសវៀតណាម ឬប្រទេសដទៃទៀតនោះទេ។

សម្ដេចថានោះហើយ គឺជាការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទាក់ទាញបន្ថែម សម្រាប់ការវិនិយោគក្នុងប្រទេស និងបង្កើតការងារក្នុងមួយឆ្នាំ៣០ម៉ឺនកន្លែង ស្របតាមកំណើនប្រជាជនរៀងរាល់ឆ្នាំ៕

អ្នកឧកញ៉ាបណ្ឌិតយូ សាម៉េតបង្ហាញវិធីសាស្រ្តវិនិយោគដីធ្លី

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អ្នកឧកញ៉ាបណ្ឌិតយូ សាម៉េត ដែលមានក្រុមហ៊ុនជាច្រើននៅក្នុងដៃ បានបង្ហាញវិធីសាស្រ្តលើការវិនិយោគដីធ្លី ដើម្បីទទួលបានផល​ចំណេញ។

អ្នកឧកញ៉ាបានមានប្រសាសន៍ក្នុងកម្មវិធីមួយ ដែលរៀបចំដោ​យសមាគមIDIកាលពីល្ងាចថ្ងៃទី២៧ មិថុនាថា ការទិញដីធ្លី យើងត្រូវសួរខ្លួន​​ឯងថា យើងទិញយកចំណេញពីដីធ្លី ឬទុកសាងសង់អាគារអ្វីមួយ។ យើងត្រូវសួរថា តើចំណូលបានពីដីធ្លី ឬបានពីការសាងសង់អាគារជួល តើមានផលចំណេញត្រលប់ពីការវិនិយោគឬទេ?។

អ្នកឧកញ៉ាបន្តថា “លុយយើងមានការប្រាក់ ហេតុនេះយើងត្រួវប្រុងប្រយ័ត្ន ព្រោះបើបើយើងប្រើប្រាស់លុយមិនគិតទេ យើងនឹងក្រ ហើយបើយើងមិនខ្លាចក្រទេ យើងនឹងក្រ”។ លោកបន្តថា “លុយមានពីរ គឺលុយគួរចាយ និងលុយ​មួយទៀតមិនគួរចាយ យើងគួរដឹងថាលុយណាគួរចាយ និងមិនគួរចាយ ហើយបើយើងមិនយល់ពីការចាយលុយទេ យើងនឹងក្រ”។

អ្នកឧកញ៉ាបណ្ឌិតយូ សាម៉េតបានបន្តថា ក្នុងស្ថានភាព និងកាលៈទេសៈបែបនេះ បើមានដីតម្លៃជាង២ទៅ៣លាន ហើយម្ចាស់លក់ក្នុងតម្លៃជាងឬ១លានដុល្លារ លោកនឹងទិញ ព្រោះវានឹងលុយផលចំណេ ញនាពេលអនាគត។

ទស្ស​នប្រើប្រាស់ទុនអំឡុងពេលមានវិបត្តិ ត្រូវបានមហាសេដ្ឋីទី១​នៅទីក្រុងហុង កុង គឺលោកលី កាស៊ីងយកមកប្រើប្រាស់ នៅអំឡុងទសវត្សរ៍ទី៦០ ដែលពេលនោះទីផ្សារដីធ្លី ក៏ដូចជាអចលនទ្រព្យនៅទីក្រុងនេះបានដាំក្បាលចុះ៕

មន្រ្តីរដ្ឋាភិបាលនិងព្រឹទ្ឋសភាសិក្សាគំរោងវិនិយោគវារីអគ្គិសនី និងគំរោងថាមពលព្រះអាទិត្យធំៗចំនួន៦

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ ក្រុមមន្រ្តីជំនាញព្រឹទ្ឋសភា និងរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានជួបគ្នាដើម្បីសិក្សា និងពិនិត្យសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៦។

កិច្ចប្រជុំដែលបានធ្វើកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយលោកបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយ នឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោកស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

ក្រុមមន្រ្តីស្ថាប័នជាន់ខ្ពស់ទាំងពីរ បានជួបគ្នាដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាង​ច្បាប់ចំនួន៦ដូចជា ទី១- សេចក្តីព្រាងច្បាប់​​ស្ដីពី​ការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនខ្មែរអេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារី អគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព៧០មេហ្គាវ៉ាត់ ផ្គបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ ខេត្តកោះកុង។

ទី២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺ ព្រះអាទិត្យអានុភាព៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង។

ទី៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់។

ទី៤ –សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនស្នេថេកខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺ ព្រះអាទិត្យអានុភាព៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង។

ទី៥- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង។

ទី៦- សេចក្តីព្រាងព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនស្ទឹងមេទឹក ហាយដ្រផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងមេទឹក អានុភាព១៥០មេហ្គាវ៉ាត់ ខេត្តកោះកុង៕

 

កោះភូកេតក្លាយជាទីផ្សារអចលនទ្រព្យប្រណីតកាន់តែ ពេញនិយម

ដោយៈ សុខុម

ភូកេត: បរិបទថ្មីនៃការធ្វើការងារពីផ្ទះ ការទទួលបានប្រាក់ចេញខ្ពស់ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង និងចំណាប់អារម្មណ៍កាន់តែខ្លាំងឡើង ចំពោះគម្រោងលំនៅឋានបែបរីហ្សត សុទ្ធសឹងតែជានិន្នាការ កំពុងលេចឡើង ក្នុងទីផ្សារអចលនទ្រព្យប្រណី​តនៅកោះភូកេត ប្រទេសថៃ អំឡុងវិបត្តិកូវីដ-១៩។

ដំបូងឡើយ ទីផ្សារអចលនទ្រព្យប្រណីត នៅកោះភូកេត ត្រូវបានជំរុញដោយតម្រូវការក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែពេលនេះវាក៏បានក្លាយជាគោលដៅដ៏ពេញនិយម សម្រាប់ជនបរទេស ដែលកំពុងស្វែ​ងរកទិញផ្ទះទី២ផងដែរ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា។

ដូច្នេះកោះភូកេត នៅតែស្ថិតក្នុងចំណោម ទីផ្សារវិនិយោគអចល​នទ្រព្យ ដែលមានការប្រកួតប្រជែងបំផុតនៅក្នុងតំបន់ ហើយដោយសា​រកោះនេះ ជាមជ្ឈមណ្ឌលទេសចរណ៍ អាកាសយានដ្ឋានអន្តរជាតិលើកោះនេះ ដែលផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរចូលទៅដល់តំបន់ផ្សេងៗទៀតនៃអាស៊ី មជ្ឈិមបូព៌ា អឺរ៉ុប និងលើសពីនេះ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងនាពេលអនាគត។

លោក Micah Tamthai ប្រធានប្រតិបត្តិបុត្រសម្ព័ន្ធ Lifestyle and Real Estate នៃក្រុមហ៊ុនមេ Minor International បានបង្ហាញសុទិដ្ឋិនិយចំពោះកោះភូកេត និងវិស័យអចលនទ្រព្យ នៃកោះនេះ ហើយលើកឡើងថា  ក្រុមហ៊ុនMinor International បានចាប់ផ្ដើមគម្រោងលំនៅឋានប្រណីត Kiara Reserve នៅភូកេត ដើម្បីក្ដាប់យកឱកាសចំណេញ ពីនិន្នាការលំនៅឋានប្រណីត។

លោកបានគូសបញ្ជាក់ថា “នៅប្រទេសថៃ យើងមានសុទិដ្ឋិ​និយ​មបំផុត ចំពោះកោះភូកេត ជាកន្លែងដែលយើងមើលឃើញសក្តានុពលបំផុតសម្រាប់កំណើន”។ លោកបន្ថែមថា “យើងនឹងបន្តវិនិយោគលើគម្រោងអចលនទ្រព្យ និងបដិសណ្ឋារកិច្ចនៅទីនេះ ក្នុងពេលឆាប់ៗខាងមុខ”៕ The Nation៕

ប្រធានCHAអះអាងថា អត្រាប្រើប្រាស់បន្ទប់សណ្ឋាគារមានការ កើនឡើងជាប្រចាំ

17.PR , Promotion Feb (W. 1280px x H.671px)

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រធានសមាគមសណ្ឋាគារកម្ពុជា(Cambodia Hotel Association) លោកឌិន សុមេធារិទ្ឋបានថ្លែងថា ទីផ្សារសណ្ឋាគារនៅកម្ពុជា កំពុងមានភាពប្រសើរឡើងពីមួយខែទៅមួយខែ។

លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកា​លពីចុងសប្តាហ៍មុនថា អត្រាគ្របដណ្តប់នៃការប្រើប្រាស់ បន្ទប់សណ្ឋាគារទាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងក្រុងព្រះសីហនុមានការកើនឡើងជាប្រចាំ ដោយសារការវិលត្រលប់ របស់ភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាកម្ពុជាបានកើនឡើងជាប្រចាំ។លោកបន្តថា “ជាក់ស្តែងរយៈពេល៥ខែដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង២លាននាក់ ដែលនេះជាតួលេខអាចជឿជាក់បាន និងជាការអបអរសាទរសម្រាប់កម្ពុជា”។ លោកបញ្ជាក់ថា “តួលេខភ្ញៀវទេសចរណ៍ត្រូវបានកត់ត្រា នៅតាមច្រកព្រំដែននានា និងតាមអាកាសយានដ្ឋានទាំងបីរបស់កម្ពុជា”។

ក្រសួងទេសចរណ៍កម្ពុជាបានព្យាករណ៍ថា ឆ្នាំ២០២៣នេះកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ៤,៥លាននាក់ ។យោងតាមរបាយការណ៍ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្ហាញថា បច្ចុប្បន្នកម្ពុជាទទួលបាន ជើងហោះហើរពីបណ្តាប្រទេសនានាកើនឡើងជាប្រចាំ ដោយមួយសប្តាហ៍កម្ពុជាទទួ​លបានជើងហោះហើរ អន្តរជាតិជាង៤០០លើក និងរំពឹងកើនឡើងនាពេលខាងមុខជាបន្តបន្ទាប់ទៀត៕

កម្ពុជាបានកំពុងក្លាយជាទិសដៅវិនិយោគដ៏ទាក់ទាញ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសាកលមិនច្បាស់លាស់

ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ ក្រុមអ្នកតំណាងមកពី​វិស័យ​ឯកជន​ បាន​លើកឡើងថា កម្ពុជា ​បានក្លាយ​ជាទី​តាំង​ដ៏​ទាក់ទាញ​មួយ​ សម្រាប់​ក្រុមហ៊ុន​មកពី​គ្រប់​តំបន់​ចូលមក​បណ្តាក់ទុន​ ដើម្បី​ផលិត​ទំនិញ​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ បើទោះបីជា​ភាពមិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​ក្តី​។

យោងតាម​បណ្តាញ​សង្គម​ផ្លូវការ​របស់ CDC កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា ឱ្យដឹងថា យោងតាម​សំណើសុំ​វិនិយោគ ​របស់​ក្រុមហ៊ុន CDC បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ ចុះបញ្ជី​ឱ្យ​គម្រោង​វិនិយោគ​​ចំនួន៩ ដែលមាន​ទុនវិនិយោគ​សរុប៥៤,៨​លាន​ដុល្លារ លើ​គម្រោង​បង្កើត​រោងចក្រ​ ផលិត​សម្ភារ​ផ្ទះបាយ​ គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ និង​គម្រោង​បង្កើត​រោងចក្រ​ ផលិត​គ្រឿង​បន្សំ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​។​

គម្រោង​វិនិយោគ​ទាំងនេះ​ នឹង​បង្កើត​ការងារ​បាន១៣,៨៤៩​ កន្លែង ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ក​ម្ពុ​ជា (CDC) អនុម័ត​ឱ្យ​វិនិយោ​គ ដោយ​ក្នុងនោះក្រុមហ៊ុនចំនួន២ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្តស្វាយរៀង​។​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ដោយសុទិដ្ឋិនិយមថា បន្តិច​ម្តងៗ ​កម្ពុជា​ បានក្លាយ​ជាទី​តាំង​ដ៏​ទាក់ទាញ​មួយ​ សម្រាប់​ក្រុមហ៊ុន​មកពី​គ្រប់​តំបន់​ចូលមក​បណ្តាក់ទុន​ ដើម្បី​ផលិត​ទំនិញ​សម្រាប់​នាំចេញ ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។លោកបញ្ជាក់ថា “ការទាក់ទាញ​បាន​ចំនួន​ក្រុមហ៊ុន​/​សហគ្រាស​ ឱ្យមក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​នេះ គឺ​មកពី​កត្តា​ចំនួន២ គឺ​កត្តា​ខាងក្នុង និង​កត្តា​ខាងក្រៅ​”។​

លោកឧកញ៉ាលឹម ហេងបាន​ពន្យល់ថា កត្តា​ខាងក្នុង គឺ​សំដៅ​ដល់​ស្ថិរភាព​នយោបាយ និង​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់ ​នៃ​សមត្ថភាព​ធនធានមនុស្ស វត្ថុធាតុដើម ប្រព័ន្ធ​ច្បាប់​វិនិយោគ និង​ប្រព័ន្ធ​ដឹកជញ្ជូន ជាដើម។ ចំណែក​កត្តា​ខាងក្រៅ គឺ​ប្រទេស​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​ជាច្រើន ​សម្រាប់​ការនាំចេញ​ ដោយ​រួច​ពន្ធគយ ឬ​ក្រោម​លក្ខខណ្ឌ​ពិសេស​។​ លោក​បាន​ថ្លែងថា “​ទោះបី​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក ក្នុង​ពេលនេះ​មិនសូវមាន​ភាពល្អប្រសើរ ក៏​ប្រទេស​កម្ពុជា​នៅតែ​អាច​ទទួលបាន ​នូវ​គម្រោង​វិនិយោគ ​មក​បើក​ដំណើរការ​ជា​បន្តបន្ទាប់​”។​ទន្ទឹមនឹង​ការខិតខំ​របស់​រដ្ឋាភិបាល ផ្នែក​ឯកជន​នៅ​កម្ពុជា​ ក៏បា​ន​ខិតខំ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល និង​អ្នកវិនិយោគ​នៅតាម​ប្រទេស​នានា​ឱ្យមក​បើក​អាជីវកម្ម​នៅ​កម្ពុជា​ផងដែរ​។​

​យោងតាមCCC ការិយាល័យ​តំណាង​ នៅក្រៅ​ប្រទេស​របស់ CCC រួម​មាន នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ (​កាណាដា​) ទីក្រុង​សេន​ដៃ (​ជប៉ុន​) និង​នៅ​ទីក្រុង​មែ​ល​ប៊​ន និង​ទីក្រុង​ស៊ីដនី (​ប្រទេស​អូស្ត្រាលី​)​។​
ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោកជំទាវឧកញ៉ាកែវ មុំ បាន​មានប្រសាសន៍ឲ្យដឹងផងដែរថា ប្រសិនបើ​តម្លៃ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ​អាច​ស្មើឬ​ទាប​ជាង​ប្រទេសជិតខាង​នោះ គឺ​កម្ពុជា​នឹងមាន​ឱកាស​ច្រើន​ថែមទៀត ​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ឱ្យមក​បណ្តាក់ទុន​។ ដោយសារ​តម្លៃ​អគ្គិសនី​ផ្សារភ្ជាប់​ នឹង​គ្រប់​ចង្វាក់​ផលិតកម្ម ដូច្នេះ​បើ​តម្លៃ​អគ្គិសនី​ទាប វា​ក៏​ជួយ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រ​ជែង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ផងដែរ​។​លោកជំទាវបន្តថា “​អគ្គិសនី​កាន់តែ​ទាប ធ្វើឱ្យ​ថ្លៃដើម​ផលិត​កាន់តែ​ទាប ដែល​នឹង​ជួយ​ធ្វើឱ្យ​សមត្ថភាព​ ប្រកួតប្រជែង​កាន់តែ​ខ្ពស់​ជាមួយនឹង​ទំនិញ​របស់​ប្រទេស​នានា​លើ​ពិភពលោក​”។ លោកជំទាវឧកញ៉ាបានបន្តថា អ្នកវិនិយោគ​បរទេស​ មុននឹង​ទៅ​បណ្តាក់ទុន​នៅ​ប្រទេស​ណា សំណួរ​មុនគេ គឺ​អគ្គិសនី​នៅ​ទីនោះ​មាន​គ្រប់គ្រាន់​ដែរឬទេ​? តើ​អគ្គិសនី​មានតម្លៃ​ខ្ពស់ ឬ​ទាប​?”៕

Asian stocks teeter as Russia, rates and China risks weigh

HONG KONG: Asian stocks wobbled on Tuesday (Jun 27) as investors held tight ranges awaiting clues on the interest rate outlook and wary of risks about China’s shaky economic recovery and developments in Russia after an aborted mutiny.

MSCI’s gauge of Asia Pacific stocks outside Japan was up 0.08 per cent at 1.26am GMT (9.26am, Singapore time), after dropping 0.06 per cent an hour earlier. Japan’s benchmark Nikkei average fell as much as 1 per cent.

“Asian equities are set for a downturn on Tuesday, prompted by Wall Street’s risk-aversion behavior,” said Anderson Alves, a global macro analyst at ActivTrades.
All three major US stock indexes ended in the red on Monday, with megacap momentum stocks pulling the tech-heavy Nasdaq down the most.

The Dow Jones Industrial Average fell 0.04 per cent, the S&P 500 lost 0.45 per cent and the Nasdaq Composite dropped 1.16 per cent.

“It’s significant to mention that a sense of caution prevails among investors with respect to the global economy’s trajectory over the forthcoming months,” Alves said. “The threat of a potential recession during a high-interest rate cycle, enforced by central banks, could significantly impact both the US and Europe, thereby influencing global trade, financing conditions, and demand.”

Hang Seng Index and China’s benchmark CSI300 Index opened up 0.3 per cent and 0.1 per cent, respectively, shaking off losses from the past four sessions.

S&P Global on Monday cut its forecast for China’s economic growth to 5.2 per cent in 2023, down from an earlier estimate of 5.5 per cent, underscoring the uneven nature of the country’s recovery from the pandemic.

Source: Reuters