ដោយៈ សុខុម
ភូកេត: បរិបទថ្មីនៃការធ្វើការងារពីផ្ទះ ការទទួលបានប្រាក់ចេញខ្ពស់ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង និងចំណាប់អារម្មណ៍កាន់តែខ្លាំងឡើង ចំពោះគម្រោងលំនៅឋានបែបរីហ្សត សុទ្ធសឹងតែជានិន្នាការ កំពុងលេចឡើង ក្នុងទីផ្សារអចលនទ្រព្យប្រណីតនៅកោះភូកេត ប្រទេសថៃ អំឡុងវិបត្តិកូវីដ-១៩។
ដំបូងឡើយ ទីផ្សារអចលនទ្រព្យប្រណីត នៅកោះភូកេត ត្រូវបានជំរុញដោយតម្រូវការក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែពេលនេះវាក៏បានក្លាយជាគោលដៅដ៏ពេញនិយម សម្រាប់ជនបរទេស ដែលកំពុងស្វែងរកទិញផ្ទះទី២ផងដែរ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា។
-->
ដូច្នេះកោះភូកេត នៅតែស្ថិតក្នុងចំណោម ទីផ្សារវិនិយោគអចលនទ្រព្យ ដែលមានការប្រកួតប្រជែងបំផុតនៅក្នុងតំបន់ ហើយដោយសារកោះនេះ ជាមជ្ឈមណ្ឌលទេសចរណ៍ អាកាសយានដ្ឋានអន្តរជាតិលើកោះនេះ ដែលផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរចូលទៅដល់តំបន់ផ្សេងៗទៀតនៃអាស៊ី មជ្ឈិមបូព៌ា អឺរ៉ុប និងលើសពីនេះ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងនាពេលអនាគត។
លោក Micah Tamthai ប្រធានប្រតិបត្តិបុត្រសម្ព័ន្ធ Lifestyle and Real Estate នៃក្រុមហ៊ុនមេ Minor International បានបង្ហាញសុទិដ្ឋិនិយចំពោះកោះភូកេត និងវិស័យអចលនទ្រព្យ នៃកោះនេះ ហើយលើកឡើងថា ក្រុមហ៊ុនMinor International បានចាប់ផ្ដើមគម្រោងលំនៅឋានប្រណីត Kiara Reserve នៅភូកេត ដើម្បីក្ដាប់យកឱកាសចំណេញ ពីនិន្នាការលំនៅឋានប្រណីត។
លោកបានគូសបញ្ជាក់ថា “នៅប្រទេសថៃ យើងមានសុទិដ្ឋិនិយមបំផុត ចំពោះកោះភូកេត ជាកន្លែងដែលយើងមើលឃើញសក្តានុពលបំផុតសម្រាប់កំណើន”។ លោកបន្ថែមថា “យើងនឹងបន្តវិនិយោគលើគម្រោងអចលនទ្រព្យ និងបដិសណ្ឋារកិច្ចនៅទីនេះ ក្នុងពេលឆាប់ៗខាងមុខ”៕ The Nation៕