តើក្រុមហ៊ុនខា្នតយក្សកំពូលៗTop10 ដែលដំណើរការនៅ លើពិភពលោកមានឈ្មោះអ្វីខ្លះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទស្សនាវដ្ដី Forbes បានចេញផ្សាយចំណាត់ថ្នាក់ប្រចាំឆ្នាំទី២០ស្តីពី ក្រុមហ៊ុនកំពូលៗ ដែលបានដំណើរការនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៣នេះ ដោយធនាគារអាមេរិកJP Morgan ទទួលបានតំណែងលេខ១ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១១។

តាមពីក្រោយយ៉ាងប្រកៀកប្រកិតរបស់ធនាគារJP Morgan គឺក្រុមហ៊ុន Saudi Aramco ដែលជាក្រុមហ៊ុនថាមពលយក្សរបស់អារ៉ាប៊ីសាអូឌីត និងធនាគាររដ្ឋចិនស្ថិតនៅលេខរៀងទី៣។  ក្រុមហ៊ុនដែលគួរឱ្យកត់សម្គាល់ផ្សេងទៀត នៅក្នុងតារាងចំណាត់ថ្នាក់កំពូលទាំង១០ រួមមានក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alphabet ជាប់ចំណាត់ថ្នាក់ទី៧ ក្រុមហ៊ុនMicrosoft ជាប់ចំណាត់ថ្នាក់ទី៩ និងក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់ទី១០។

បញ្ជី Global 2000 ចាត់ចំណាត់ថ្នាក់ក្រុមហ៊ុន ចុះបញ្ជីធំជាងគេបំផុតរបស់ពិភពលោក ពីទីផ្សារភាគហ៊ុនផ្សេងៗ នៅទូទាំងពិភពលោក។ បញ្ជីនេះដាក់បញ្ចូលក្រុមហ៊ុនមកពី៥៨ប្រទេស ដោយសហរដ្ឋអាមេរិក ទទួលតំណាងខ្ពស់បំផុត ដែលមានក្រុមហ៊ុនចំនួន៦១១ បន្ទាប់មក គឺប្រទេសចិនដែលមាន៣៥៦ក្រុមហ៊ុន។

ចំណែក ប្រទេស​ថៃ​មាន​ក្រុមហ៊ុន​ចំនួន១៧ ដែល​ទទួល​បាន​កិត្តិយស​ក្នុង​បញ្ជី​ឈ្មោះ​ Global 2000 ក្នុងឆ្នាំ​២០២៣នេះ។

លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើស គឺផ្អែកលើកត្តាចំនួន៤ ដូចជា ប្រាក់ចំណូល ប្រាក់ចំណេញ ទ្រព្យសកម្ម និងតម្លៃទីផ្សារ។

យោងតាមទិន្នន័យហិរញ្ញវត្ថុ ក្នុងរយៈពេល១២ខែចុងក្រោយបំផុតរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានប្រើប្រាស់សម្រាប់ការគណនា។ ចំណែក រូបិយប័ណ្ណយោងសម្រាប់ធ្វើការវាយតម្លៃចំណាត់ថ្នាក់ គឺជាប្រាក់ដុល្លារសហរដ្ឋអាមេរិក។
ខាង​ក្រោម​នេះ​គឺ​ជា​បណ្តាក្រុមហ៊ុន​Top10 ដែល​ត្រូវបាន​ចាត់ដាក់បញ្ចូល​ក្នុង​បញ្ជី Global 2000 សម្រាប់​ឆ្នាំ២០២៣នេះ រួមមានដូចជា
១.ធនាគារអាមេរិក JP Morgan
២.ក្រុមហ៊ុន Saudi Aramco
៣. ធនាគារ the Industrial and Commercial Bank of China 
៤. ធនាគារ China Construction Bank
៥.ធនាគារ Agricultural Bank of China
៦.ធនាគារ Bank of America
៧.ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alphabet
៨.ក្រុមហ៊ុនExxonMobil៩.ក្រុមហ៊ុន Microsoft

និងលេខរៀងទី១០ គឺក្រុមហ៊ុន Apple

សមាគមIDI និងក្រុមហ៊ុនIDCផ្តល់ឱកាសសម្រាប់វិនិយោគិនអាចបង្កើតគំនិតអាជីវកម្មថ្មីៗ និងប្រមូលទុនវិនិយោគ

ដោយៈ សហការី

        ភ្នំពេញៈ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital Plc. (IDC) ក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល លោក ចាប សុភ័គ អគ្គលេខាធិការសមាគម និងជាប្រធាននាយកប្រតិបត្តិIDCផងដែរ។

ពិធីជួបជុំនេះ មានការចូលរួមពីសមាជិក ក្រុមប្រឹក្សាភិបាលជាច្រើនរូបទៀត បានដឹកនាំរៀបចំកម្មវិធីតម្រង់ទិសលើកទី៤ ដើម្បីទទួលយកបេក្ខភាពសមាជិកថ្មីចំនួន៨៥នាក់។

ក្នុងឱកាសនេះដែរ ក៏មានការចុះអនុស្សារណៈយោគយល់រវាងសមាគមIDI និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា (CFMA) តំណាងដោយ លោកមៀវ សុខទ្រី ប្រធានសមាគម ព្រមទាំងសហការី ដោយស្ថាប័នទាំងពីរ នឹងបង្កើតកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមក ដើម្បីអប់រំ និងគាំទ្រផលិតផលចំណីអាហារកម្ពុជា ក្នុងការនាំចេញទៅកាន់ទីផ្សារបរទេស។ទន្ទឹមនឹងនេះ ស្ថាប័នទាំងពីរនឹងសហការ ផ្តួចផ្តើមយុទ្ធនាការទីផ្សារ ឬព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម ដើម្បីផ្សព្វផ្សាយលើកស្ទួយវិស័យផលិតផលចំណីអាហារកម្ពុជា។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានសំដែងនូវមតិស្វាគមន៍ទៅកាន់បេក្ខភាព សមាជិកទាំងអស់ដែលបានចូលរួម និងបានបកស្រា​យពីប្រវត្តិនៃការកកើតសមាគម IDI រហូតមកទល់បច្ចុប្បន្ន ក៏ដូចជាសមិទ្ធិផលនានា ដែលសមាគមសម្រាច់បាននាឆ្នាំកន្លងមក។ជាមួយគ្នានេះ លោក ចាប សុភ័គ បានឡើងធ្វើបទបង្ហាញដែលក្នុងនោះចំណុចសំខាន់ៗ រួមមាន (១) ប្រតិបត្តិការរបស់សមាគម IDI និងក្រុមហ៊ុន IDC (២)គម្រោងវិនិយោគសក្ដានុពល (៣)អត្ថប្រយោ​ជន៍នៃសមាជិកភាព IDI និង (៤)ការចុះឈ្មោះជាសមាជិក IDI។

អត្ថប្រយោជន៍នៃសមាជិកភាពIDI រួមមានដូចជា ផលចំណេញលើគម្រោងវិនិយោគ និងធុរកិច្ច លទ្ធភាពស្នើសុំទុនសម្រាប់គម្រោងវិនិយោគ ការចូលរួមបណ្តាក់ទុន ក្នុងគម្រោងវិនិយោគសក្ដានុពល កា​របង្ហាញវត្តមានជាសាធារណៈ ការទទួលបានអតិថិជនសក្ដានុពល និងដៃគូអាជីវកម្ម ការផ្គូផ្គង់អាជីវកម្ម និងបណ្ដាញទំនាក់ទំនង ការប្រឹក្សាបច្ចេកទេស សិទិ្ធពិសេសទទួលបានសេវាកម្ម ពីស្ថាប័នដៃគូ និងការណែនាំ ឬផ្ដល់អាជីវកម្មឲ្យ។លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានថ្លែងអំណរគុណដល់សមាជិកទាំងអស់ ដែលបានលះបង់ពេលវេលា ដ៏មានតម្លៃចូលរួមកម្មវិធីតម្រង់ទិសសម្រាប់សមាជិកថ្មី ហើយសន្យាថានឹងដឹកនាំ IDI និង IDC ឲ្យកាន់តែមានភាពលូតលាស់ រីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ចូលរួមលើកស្ទួយ និងអភិវឌ្ឍន៍បរិយាកាសវិនិយោគ និងសង្គមជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕

PM Chinh wants high-speed railway connecting Vietnam-China

At a meeting with Chinese President Xi Jinping at the Great Hall of the People in China’s Beijing on Tuesday, Chinh requested China to bolster the progress of opening the market for Vietnam’s agricultural products, and create opportunities for Vietnam to open more offices to promote trade in China.

Chinh also wants China to give more quota for Vietnamese goods in transit to a third country by China’s railway, as well as looking into cooperation possibilities for a standard, high-speed railway
connecting the two countries.
Chinh also commended Chinese businesses for expanding high-quality investments into Vietnam,e wishing for more exchanges between both countries and to contribute to a resilient social foundation for bilateral relations.

Chinh stressed that a stable and long-term relations with China has always been a strategic choice of foremost priority for Vietnam’s external relations.

In response, Xi said China has always regarded Vietnam as a priority when it comes to its diplomatic policies, and wants to bolster the relationship between the two countries and the two Parties.

Xi said China is ready to maintain strategic exchanges with Vietnam, import goods from Vietnam and bolster railway, road and border infrastructure connectivity.
Xi commends Vietnam for participating in China’s global initiatives and promoting peace, cooperation and development in the region and the world.

Both leaders agree to control and appropriately deal with disagreements, as well as maintaining peace and stability at sea.

Also on Tuesday, Chinh ] met with Zhao Leji, chairman of China’s Standing Committee of the National People’s Congress, requesting for the two countries to collaborate at multilateral forums and appropriately deal with differences on a friendly spirit and in accordance with international law.

Zhao said China values the development of friendly relations with Vietnam, and is willing to conduct agreements with Vietnam and to bolster the two’s comprehensive strategic partnerships to new heights. The Chinese National Assembly is also willing to bolster friendly exchanges with the Vietnamese National Assembly, he added.

Source: VNExpress

ក្រុមហ៊ុនអាកាសចរណ៍កូរ៉េសម្រេចផ្អាកផ្លូវហោះហើរចំនួន៣ទៅកាន់ប្រទេសចិន ខណៈតម្រូវការធ្វើដំណើរធ្លាក់ចុះ

ដោយ: គង់ លាងហួរ

សេអ៊ូល: យោងតាមប្រភពឧស្សាហកម្ម កាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង បានសម្រេចបន្ថយជើងហោះហើររវាងប្រទេសកូរ៉េ និងចិន បន្ទាប់ពីតម្រូវការអ្នកដំណើរមានតិចជាងការរំពឹងទុក សម្រាប់ការធ្វើដំណើររវាងប្រទេសទាំងពីរ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ Korean Air បានប្រកាសថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការជើងហោះហើរ រវាងអាកាសយានដ្ឋានអន្តរជាតិ Gimpo និង Beijing ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២៨ ខែតុលា ខណៈដែលផ្លូវហោះហើររបស់ខ្លួន តភ្ជាប់អាកាសយានដ្ឋាន Incheon និង Xian ក៏នឹងត្រូវផ្អាកចាប់ពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី២៨ ខែតុលាផងដែរ។

ចំណែក ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទីពីរ របស់ប្រទេសកូរ៉េ Asiana Airlines បានអះអាងថា ខ្លួនបានផ្អាកជើងហោះហើរនៅលើផ្លូវ Incheon-Xian ចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុន។  ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏កំពុងពិចារណាកាត់បន្ថយ ជើងហោះហើររវាងក្រុង Gimpo និងក្រុងប៉េកាំង ចាប់ពីថ្ងៃទី៦ ខែកក្កដាផងដែរ។ចំណែក ផ្លូវ Incheon-Shenzhen ក៏នឹងត្រូវផ្អាកចាប់ពីថ្ងៃទី៨ ខែកក្កដា ហើយផ្លូវទាំង៣ ត្រូវបានកំណត់ឱ្យដំណើរការឡើងវិញនៅថ្ងៃទី២៨ ខែតុលា។

ការផ្អាកជើងហោះហើរសំខាន់ៗកើតឡើង ខណៈចំនួនអ្នកដំណើរចិន ដែលហោះហើរទៅកាន់ប្រទេសកូរ៉េ បានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយតម្រូវការពីប្រជាជនកូរ៉េក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិន ក៏បានធ្លាក់ចុះផងដែរ ស្របពេលទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែអាក្រក់ទៅៗ។

យោងតាមទិន្នន័យពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានឱ្យដឹងថា ចំនួនអ្នកដំណើរដែលហោះហើរ ទៅកាន់ប្រទេសកូរ៉េ ពីប្រទេសចិនក្នុងអំឡុងខែមករា ដល់ខែឧសភា មានចំនួន១,២លាននាក់ ដែលស្មើនឹង៦០% នៃចំនួនដែលបានកត់ត្រាក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០២០។

ចំណែក ចំនួន​ជនជាតិ​កូរ៉េ​ ដែល​ហោះហើរ​ទៅកាន់​ប្រទេស​ចិន​ក៏​បាន​ថយចុះ​ផងដែរ ដោយ​សមាមាត្រ​នៃ​ចំនួនអ្នកដំណើរ​កូរ៉េ​ នៅលើ​ជើងហោះហើរ ​ទៅកាន់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ពី១៥,៥% ទៅដល់៥% ក្នុងរយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ៕

មហាសេដ្ឋីថៃជំរុញឱ្យអ្នកធុរកិច្ច និងវិនិយោគិនចិនបណ្តាក់ទុន នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានក្រុមហ៊ុន Charoen Pokphand Group លោក Dhanin Chearavanont បានលើកឡើងថា អ្នកជំនួញ និងអ្នកវិនិយោគមកពីប្រទេសចិន មិនគួរខកខានឱកាសក្នុងការវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត នៃប្រទេសថៃ។

តំបន់នេះ ត្រូវបានរដ្ឋាភិបាលកំណត់ថា នឹងក្លាយជាមជ្ឈមណ្ឌ​លឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់របស់ប្រទេសថៃ។ លោក Dhanin បានធ្វើការអំពាវនាវបែបនេះ ក្នុងអំឡុងសុន្ទរកថា នៅឯអនុសញ្ញាសហគ្រិនចិនពិភពលោក លើកទី១៦ ដែលរៀបចំឡើង  ចិននៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit ដែលលោកធ្វើជាប្រធានកិត្តិយស កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។យោងតាមកាសែត Bangkok Post បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ នឹងបញ្ចប់កាលពីថ្ងៃចន្ទ ដោយមានការចូលរួមពីសហគ្រិនជាង៣.០០០នាក់ ដែលមានដើមកំណើតចិនមកពីជាង៥០ប្រទេស។

លោក Dhanin បានមានប្រសាសន៍ថា ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកកាន់តែខ្លាំងក្លា ប្រទេសទាំងអស់ ត្រូវតែបង្វែរការយកចិត្តទុកដាក់ ឆ្ពោះទៅរកការកែលម្អវិស័យបច្ចេកវិទ្យា និងសេវាកម្មរបស់ពួកគេ។

លោក​បាន​មានប្រសាសន៍បន្ត​ថា “ជនជាតិ​ជប៉ុន​បាន​ចំណាយ​ប្រាក់​ចូល​ក្នុង​ប្រទេស​នេះ ​ដើម្បី​កសាង​សមត្ថភាព​របស់​ប្រទេស​ថៃ​ទៅជា​មជ្ឈមណ្ឌល​ផលិតកម្ម”។ លោកបានបន្ថែមថា “ប្រទេសចិន ដែលជាប្រភពវិនិយោគផ្ទាល់ ពីបរទេសធំជាងគេទីពីរ របស់ពិភពលោក អាចដើរតួនាទីក្នុងទិសដៅអនាគតរបស់ប្រទេសថៃ”។

លោកបានបញ្ជាក់ថា ច្រករបៀង EEC ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់ប្រទេសថៃ តាមរយៈការទាក់ទាញបច្ចេកវិទ្យា និងនវានុវត្តន៍ កម្រិតខ្ពស់បន្ថែមទៀតទៅកាន់តំបន់នេះ។លោកបញ្ជាក់ថា “ដូច្នេះខ្ញុំ​សូម​ប្រើ​ឱកាស​នេះ ​ដើម្បី​អញ្ជើញ​សហគ្រិន​ចិន ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ​ដើម្បី​វិនិយោគ​ក្នុង​គម្រោង EEC”។ លោកDhanin ផ្ទាល់​យល់ឃើញ​ថា​ ថាមពល​នុយក្លេអ៊ែរ​ជា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព ​សម្រាប់​ការ​ផលិត​អគ្គិសនី ​ក្នុង​ប្រទេស​ថៃ។

លោក​បាន​អះអាងថា បណ្តាប្រទេស​ជា​ច្រើន​ រួម​ទាំង​ប្រទេស​ចិន​ផងដែរ មិន​ប្រឆាំង​នឹង​ថាមពល​នុយក្លេអ៊ែរ​ ដែល​មាន​តម្លៃ​វិនិយោគ​ទាប​នោះ​ទេ។ លោកបានបន្ថែមថា រោងចក្រវារីអគ្គិសនី និងទួរប៊ីនខ្យល់ នឹងក្លាយជាប្រភពថាមពលស្អាត ដ៏សំខាន់នាពេលអនាគត៕

Hanoi among biggest improvers in global ranking of most liveable cities

Vietnam’s capital joined Wellington and Auckland in New Zealand, Perth in Australia, and Bucharest in Romania as the top five cities making most improvements to their overall livability rankings, according to EIU, the research and analysis division of the Economist Group.

EIU ranked 173 tourist cities around the world based on five criteria: political stability, health care, culture and environment, education, and infrastructure.

Hanoi, currently home to 8 million people, scored 63 out of 100, in the EIU Global Livability Index report. Hanoi’s score jumped by 3.3 points compared to four years ago.

The removal of Covid-related restrictions has overall boded well for global livability in 2023, said Upasana Dutt, head of the Livability Index.
Known as the political center of Vietnam, Hanoi has long been famed for its low violent crime rates, making it an ideal destination for inbound tourists.

Hanoi is also home to a string of cultural destinations such as UNESCO heritage site the Thang Long Imperial Citadel, the Temple of Literature – Vietnam’s first university, and the Old Quarter.

For the second year running,
Austrian capital Vienna took the title of the world’s most liveable city, followed by Copenhagen.
Sydney and Melbourne claimed third and fourth, respectively.

Source: VNExpress

រដ្ឋាភិបាលវៀតណាមស្នើភាគីចិនផ្តល់កូតាបន្ថែមសម្រាប់ទំនិញរបស់ខ្លួនឆ្លងកាត់ទៅប្រទេសទី៣តាមរយៈផ្លូវរថភ្លើង

ដោយ: គង់ លាងហួរ

ប៉េកាំង: លោកនាយករដ្ឋមន្ត្រី Phạm minh chính  បានស្នើឱ្យប្រទេសចិនជំរុញវឌ្ឍនភាព នៃការបើកទីផ្សារសម្រាប់ផលិតផលកសិ​កម្មរបស់វៀតណាម និងបង្កើតឱកាសសម្រាប់វៀតណាម ក្នុងការបើកការិយាល័យបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្មក្នុងប្រទេសចិន។

សំណើខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាសជំនួបជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង នៅឯសាលប្រជាជនក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារកន្លងទៅ។

លោក Phạm minh Chinh ក៏បានស្នើឱ្យប្រទេសចិនផ្តល់កូតាបន្ថែមទៀត សម្រាប់ទំនិញវៀតណាម ក្នុងការដឹកជញ្ជូនទៅកាន់ប្រទេសទី៣ តាមរយៈផ្លូវដែករបស់ប្រទេសចិន ក៏ដូចជាការសម្លឹងមើលទៅលើលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ សម្រាប់ផ្លូវដែកល្បឿនលឿនស្តង់ដារ ដែលតភ្ជាប់ប្រទេសទាំងពីរផងដែរ។លោក Chinh ក៏បានកោតសរសើរចំពោះធុរកិច្ចចិន ដែលបានពង្រីកការវិនិយោគ ប្រកបដោយគុណភាពខ្ពស់ ទៅកាន់វៀតណាម ដោយលោកមានបំណង ចង់ឱ្យមានការផ្លាស់ប្តូរ រវាងប្រទេសទាំងពីរបន្ថែមទៀត និងរួមចំណែកដល់មូលដ្ឋានគ្រឹះសង្គមរឹងមាំ សម្រាប់ទំនាក់ទំនងទ្វេរភាគី។

លើសពីនេះ លោក Chinh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងស្ថិរភាព និងយូរអង្វែងជាមួយប្រទេសចិន តែងតែជាជម្រើសយុទ្ធសាស្ត្រនៃអាទិភាពចម្បង សម្រាប់ទំនាក់ទំនងខាងក្រៅរបស់វៀតណាម។

ជាការឆ្លើយតប លោកស៊ី ជីនពីង បានលើកឡើងថា ប្រទេសចិនតែងតែចាត់ទុកវៀតណាមជាអាទិភាព នៅពេលនិយាយអំពីគោលនយោបាយការទូតរបស់ខ្លួន ហើយលោកស៊ី ក៏បានបញ្ជាក់បំណងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ និងភាគីទាំងពីរផងដែរ។

លោកស៊ី ជីនពីង បានមានប្រសាសន៍ថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីរក្សាការផ្លាស់ប្តូរជាយុទ្ធសាស្រ្ត ជាមួយវៀតណាម នាំចូលទំនិញពីប្រទេសវៀតណាម និងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ផ្លូវថ្នល់ និងព្រំដែន។

លោកស៊ី ជីនពីង បានថ្លែងកោតសរសើរចំពោះប្រទេសវៀតណាម ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើម ជាសកលរបស់ប្រទេសចិន ជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ទន្ទឹមគ្នានេះ មេដឹកនាំ​នៃប្រទេសទាំងពីរ​ ក៏បាន​ឯកភាព​គ្នា​ក្នុង​ការ​គ្រប់គ្រង និង​ដោះស្រាយ​ការ​ខ្វែងគំនិត​គ្នា​យ៉ាង​សមរម្យ ក៏ដូចជា​ការរក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រកសមុទ្រ​ផងដែរ៕

រដ្ឋាភិបាលថៃដាក់ចេញច្បាប់អនុញ្ញាតឱ្យកន្លែងស្នាក់នៅតូចៗ អាចដាក់ពាក្យសុំអាជ្ញាប័ណ្ណសណ្ឋាគារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: សមាគមសណ្ឋាគារថៃ (THA) បានឯកភាពបទប្បញ្ញ ត្តិថ្មីរបស់ក្រសួងមហាផ្ទៃ ដែលនឹងអនុញ្ញាតឱ្យកន្លែងស្នាក់នៅតូចៗដំណើរការមុនឆ្នាំ២០១៦ អាចចុះឈ្មោះជាសណ្ឋាគារបាន ដោយ     រដ្ឋាភិបាល នឹងអាចទទួលបានប្រាក់ចំណូលពន្ធបន្ថែមទៀត។

លោក Udom Srimahachota អនុប្រធានរបស់សមាគម THA បានលើកឡើងថា ការបន្ថែមសណ្ឋាគារ ដែលបានចុះបញ្ជីថ្មីនឹងជំរុញការប្រកួតប្រជែង ដោយយុត្តិធម៌សម្រាប់សណ្ឋាគារ លំដាប់ផ្កាយ២ ដល់ផ្កាយ៣ ដែលស្ថិតនៅលំដាប់ដូចគ្នា ជាមួយនឹងកន្លែងស្នាក់នៅតូចៗ ជាពិសេសទាក់ទងនឹងការបង់ពន្ធ។កាលពីថ្ងៃទី២០ ខែមិថុនា ក្រសួងមហាផ្ទៃបានប្រកាសថា បទប្បញ្ញត្តិដែលអនុញ្ញាត ឱ្យអគារប្រភេទផ្សេងទៀត ដែលមិនសមស្របតាមនិយមន័យនៃ “សណ្ឋាគារ” ដែលស្របទៅតាមច្បាប់ស្តីពីសណ្ឋា​គារ ប៉ុន្តែបានបើកដំណើរការមុនថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦ អាចចុះឈ្មោះបានសម្រាប់អាជ្ញាប័ណ្ណសណ្ឋាគារ។

នៅក្រោមបទប្បញ្ញត្តិនេះ គេមិនតម្រូវឱ្យកែតម្រូវធាតុផ្សំ នៃរចនាសម្ព័ន្ធ ដូចជា កន្លែងទំនេរចាំបាច់  និងជណ្តើរនោះទេ ប៉ុន្តែអគាររបស់ពួកគេត្រូវតែមានគ្រឹះរឹងមាំ និងវិធានការសុវត្ថិភាពអគ្គីភ័យនៅនឹងកន្លែង។

ចំណែកឯ តម្រូវការបន្ថែមគឺជាភស្តុតាង នៃការបង់ពន្ធលើអចលនទ្រព្យ និងដីធ្លី និងការផ្សាយពាណិជ្ជកម្ម តាមគេហទំព័រ ដើម្បីធានាថា កន្លែងស្នាក់នៅរបស់ពួកគេ បានដំណើរការតាំងពីមុនថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។

មុនពេលបទប្បញ្ញត្តិចុងក្រោយនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ ក្រសួងមហាផ្ទៃ ធ្លាប់បានបន្ធូរបន្ថយយ៉ាងខ្ជាប់ខ្ជួន នូវច្បាប់នានាដើម្បីអនុញ្ញាតឱ្យប្រតិបត្តិករខ្នាតតូច ចុះឈ្មោះជាសណ្ឋាគារបាន។

ទោះបីជាយ៉ាងណាក្តី ដោយសារតែមានឧបសគ្គទាក់ទងនឹងរចនាសម្ព័ន្ធអគារដែលមានស្រាប់ ដែលមិនអាចផ្លាស់ប្តូរ ឬកែសម្រួ​លបាន កន្លែងស្នាក់នៅតូចៗភាគច្រើន មិនអាចចុះឈ្មោះនៅក្រោមច្បាប់សណ្ឋាគារបាននោះទេ។

លោក Udom បានអះអាងថា ការចោទជាសំណួរទាក់ទងនឹងការប្រព្រឹត្តអយុត្តិធម៌ អាចកើតមានឡើង ពីសំណាក់ប្រតិបត្តិករមួយចំនួន ដែលបានបោះទុនវិនិយោគ ក្នុងការកែតម្រូវអចលនទ្រព្យរបស់ពួកគេឱ្យស្របតាមច្បាប់ពីមុន ដូចជា ការកាត់បន្ថយចំនួនបន្ទប់ ដើម្បីពង្រីកទំហំSpace បន្ថែមទៀត៕

អង្គការសហប្រជាជាតិប្រកាសគាំទ្រដល់ក្រុមហ៊ុនបោះផ្សាយ សញ្ញាបណ្ណបៃតងនៅកម្ពុជា

17.PR , Promotion Feb (W. 1280px x H.671px)

ដោយៈ ហ្វីអូណា

ភ្នំពេញៈ កាលពីខែមីនា ឆ្នាំ២០២៣ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ESCAP) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃ​តងសាកលប្រចាំប្រទេសកម្ពុជា (GGGI) សហការជាមួយសាជីវកម្មធានាឥណទានវិនិយោគ (CGIF) និងក្រុមហ៊ុនGuarantCo ដែលជាផ្នែកមួយ នៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន បានដាក់ឱ្យដំណើ​រការ គម្រោងជំរុញការបោះផ្សាយ សញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។

ESCAP និងដៃគូសហការ មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសថា ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណឯកជនចំនួន៣ ត្រូវបានជ្រើសរើស ហើយនឹងត្រូវបានផ្តល់ការគាំទ្រ ក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង និងនិរន្តរភាពក្នុងឆ្នាំ២០២៣។

ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសទាំងនោះរួមមានដូចជា
ទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើរនៅកម្ពុជា គ្រោងនឹងបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព ក្នុងទំហំទឹកប្រាក់៥០លាន ដុល្លារអាមេរិក។
២. ក្រុមហ៊ុនហ្គោលដេន ទ្រី ជាក្រុមហ៊ុនអចលនទ្រព្យ ដែលនឹងត្រូវទទួលបានការគាំទ្រ ក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង ជាលើកទីពីរ ក្នុងទំហំទឹកប្រាក់ ២៥លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍសំណង់បៃតង។
៣. ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Royal Group Phnom Penh SEZ) ជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ជាសាធារណៈដែលគ្រប់គ្រង តំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងទទួលបានការគាំទ្រ ក្នុងការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព ក្នុងទំហំទឹកប្រាក់២០លានដុល្លារ។

ដោយសារតែក្រុមហ៊ុនបោះផ្សាយ សញ្ញាបណ្ណក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ ជាទូទៅប្រឈមមុខនឹងឧបសគ្គយ៉ាងច្រើន ក្នុងការបោះផ្សា​យសញ្ញាបណ្ណ Thematic (សញ្ញាបណ្ណបៃតង សង្គម និងនិរន្តរភាព) ដោយសារតែកត្តាការយល់ដឹង និងសមត្ថភាពនៅមានកម្រិតរបស់ក្រុមហ៊ុន ក៏ដូចជាការចំណាយ នៃការបោះផ្សាយកាន់តែខ្ពស់។

CGIF, ESCAP, GGGI និង GuarantCo នឹងរួមគ្នាផ្តល់ជំនួយបច្ចេកទេស និងការគាំទ្រដល់ក្រុមហ៊ុន ត្រៀមបោះផ្សាយនាពេលអនាគត ដូចជា ការគាំទ្រក្នុងការអភិវឌ្ឍក្របខណ្ឌសញ្ញាបណ្ណ ការបំពេញតាមឧត្តមានុវត្តន៍ ការសម្របសម្រួលការរាយការណ៍ក្រោយបោះផ្សាយ និងផ្តល់ជម្រើសសហហិរញ្ញប្បទាន ដើម្បីកាត់បន្ថយថ្លៃដើមនៃការបោះផ្សាយសញ្ញាបណ្ណ និងការគាំទ្រលើការវិនិយោគ។

សរុបមក កម្មវិធីនេះផ្តល់ឱ្យក្រុមហ៊ុនបោះផ្សាយ ដែលត្រូវបានជ្រើសរើសនូវជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដែលត្រូវការការគាំទ្រ ដល់ការបោះផ្សាយសញ្ញាបណ្ណបៃតង និងនិរន្តរភាព ដើម្បីចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងផ្សារភាគហ៊ុនផ្សេងទៀត ដែលសមស្រប។

លើសពីនេះទៅទៀត ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសទាំង ៣ ខាងលើ នឹងទទួលបាននូវការគាំទ្រ សម្រាប់ការត្រៀមបោះផ្សាយ ដើម្បីអាចឈានដល់ការបោះផ្សាយ និងចុះបញ្ជីលក់សញ្ញាបណ្ណ។

លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃ ESCAP បានថ្លែងថា “ការដាក់ឱ្យដំណើរការ នូវកម្មវិធីជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា គឺជាសមិទ្ធផលសំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្នុងការលើកកម្ពស់ហិរញ្ញវត្ថុបៃតង និងនិរន្តរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។ លោកស្រីបន្តថា “តាមរយៈការដោះស្រាយនូវបញ្ហាប្រឈម ដែលក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណជួបប្រទះនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ និងការពង្រឹងនូវចំណេះដឹង និងសមត្ថភាពរបស់ក្រុមហ៊ុន យើងមានគោលបំណង ដើម្បីពង្រីកសក្តានុពលសញ្ញាបណ្ណ Thematic ដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរទៅកាន់អនាគតប្រកបដោយនិរន្តរភាព និងភាពធន់ជាងមុន”។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការបន្ស៊ាំ និងការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុជា អាទិភាពចំបងមួយ ក្នុងយុទ្ធសាស្ត្រ អភិ​វឌ្ឍន៍ជាតិរបស់ខ្លួន។ ដើម្បីអាចសម្រេចបាននូវគោលដៅនេះ គឺត្រូវការនូវមូលនិធិដ៏ច្រើន។

នៅក្នុងការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ (NDC) ចុងក្រោយបង្អស់របស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ផែនការកាត់បន្ថយការបន្ស៊ាំ និងការប្រែប្រួលអាកាសធាតុរបស់ខ្លួន នឹងត្រូវការថវិកាសរុបប្រមាណ៧,៨ ប៊ីលានដុល្លារអាមេរិក។

សញ្ញាបណ្ណ Thematic មានសក្តានុពល ក្នុងការបំពេញនូវគម្លាតហិរញ្ញប្បទាននេះ ដោយការកៀរគរការវិនិយោគ សម្រាប់វិស័យសាធារណៈ និងឯកជនសម្រាប់គំនិតផ្តួចផ្តើមបៃតង និងនិរន្តរភាព។

លោក បណ្ឌិត Frank Rijsberman អគ្គនាយក GGGI បានលើកឡើងថា “កម្មវិធីជំរុញការបោះ-ផ្សាយសញ្ញាបណ្ណ និរន្តរភាពនៅកម្ពុជាជាព្រឹត្តិការណ៍ដ៏សំខាន់មួយ”។

លោកបន្ថែមថា យើងមានសេចក្តីរំភើបរីករាយ ក្នុងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ ដែលត្រូវបានជ្រើសរើសទាំងបីគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ហ្គោលដេន ទ្រី និង PPSP ដែលនេះ ជាការបង្ហាញពីភាពជាអ្នកដឹកនាំរបស់កម្ពុជា លើការរីកលូតលាស់ទីផ្សារសញ្ញាបណ្ណ Thematic។ ទំហំសញ្ញាបណ្ណនិរន្តរភាព របស់ក្រុមហ៊ុនបោះផ្សាយសក្តានុពលទាំងបី សរុបប្រមាណ៩៥លានដុល្លារអាមេរិក ដែលស្មើនឹងជិត ៥០% នៃសញ្ញាបណ្ណធម្មតា ដែលបានចុះបញ្ជីក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។GGGI នៅតែប្តេជ្ញាចិត្តគាំទ្រ ដល់ក្រុមហ៊ុនបោះផ្សាយក្នុងវិស័យឯកជន ក្នុងការកំណត់គម្រោងបៃតង ការអភិវឌ្ឍក្របខណ្ឌសញ្ញាបណ្ណប្រកបដោយនិរន្តរភាព និងការផ្តល់ឱកាសនូវការពង្រឹងឥណទានដើម្បីជំរុញហិរញ្ញប្បទាន ប្រកបដោយនិរន្តរភាពនៅកម្ពុជា”។

លោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនា​យកនៃន .ម.ក. បានលើកឡើងថា “ន.ម.ក. ជាមួយនឹងដៃគូអភិវឌ្ឍន៍ ESCAP និង GGGI មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសពីការជ្រើសរើស ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ សម្រាប់វិស័យឯកជន ដើម្បីទទួលបាននូវការគាំទ្រ ក្រោមក្រប-ខណ្ឌការជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។

លោកបញ្ជាក់ថា “នេះគឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការរីកចម្រើននៃទីផ្សារមូលធនរបស់កម្ពុជា និងការសម្រេចបាននូវគោលដៅរបស់យើង ក្នុងការលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់នូវសញ្ញាបណ្ណបៃតង និរន្តរភាព និងផ្សារភ្ជាប់និរន្តរភាព ដើម្បីជួយដល់កំណើនវិស័យឯកជន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា”។ពួកយើងនឹងផ្តល់ការគាំទ្រ ការចុះបញ្ជីសញ្ញាបណ្ណបៃតង និងនិរន្តរភាពថ្មីទាំងបី នៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២៣៕

វិស័យកម្មន្តសាលកម្ពុជាកាន់តែខ្លាំង ធ្វើឲ្យកម្ពុជារកចំណូលបាន ជាង១០០០​លានដុល្លារ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ទឹកប្រាក់​ជាង១,២៥​ពាន់​លាន​ដុល្លារ ​ត្រូវបាន​កម្ពុជា​ប្រមូលបាន​ពី​ការនាំចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា នា​រយៈពេល​៥ ខែ​ដើមឆ្នាំ​ ២០២៣ កើន​ជិត១០០​ភាគ​​រយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន។

ខណៈ​ក្នុង​ខែឧសភា ឆ្នាំ​២០២៣ ការ​នាំចេញ​កើន​លើស​១០០​ ភាគរយ​។ នេះ​បើតាម​ស្ថិតិ​ពាណិជ្ជកម្ម​នាំចេញ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

យោងតាម​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំ​ចេញ ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាបានឲ្យដឹងថា ចន្លោះ​ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ ​២០២៣ ការនាំចេញ​ទំនិញ​ស្ថិតក្នុង​ជំពូក​ (HS ២​ខ្ពង់​)​ លេខ​កូដ ៨៥ ដែល​រួមមាន​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា មាន​ទឹកប្រាក់​សរុប ១២៥៣,៤៦​លាន​ដុល្លារ កើន៩៦​ភាគ​​រយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ៦៣៩,៦​ លាន​ដុល្លារ​។ ទឹក​​ប្រាក់​នេះ​ស្មើ១៣,៦​ភាគរយ ​នៃ​ការនាំ​ចេញ​សរុប​របស់​កម្ពុជា​ ដែលមាន​ចំនួន​ទឹកប្រាក់ជាង៩១៨៣លាន​ដុល្លារ​។​

ដោយឡែក​សម្រាប់​ខែឧសភា ឆ្នាំ ​២០២៣ ការនាំចេញ​ផលិត​ផល​ខាង​លើ មាន​ចំនួន២៧៤,៤១លាន​ដុល្លារ កើនឡើង១០២,៤ ​ភាគរយ​ បើ​ធៀប​នឹង​ខែឧសភា ឆ្នាំ​២០២២ ដែលមាន១៣៥,៥៦​ លាន​ដុល្លារ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា ​កម្ពុជា​បានក្លាយ​ជាទី​តាំង ​ផលិត​គ្រឿង​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​គ្រឿង​បង្គុំ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ពិភពលោក​។ កំណើន​ទឹកប្រាក់​នាំចេញ​ ផលិតផល​ទាំងនេះ​បង្ហាញថា​កម្ពុជា​ពេលនេះ ​មិន​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ផលិតផល​ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​ទៀត​ទេ​។លោក​បន្តថា សម្រាប់​មូលហេតុ ​ដែល​រោងចក្រ​ផលិត​ផលិត​​ផល​ទាំងអស់នេះ ​មាននៅ​កម្ពុជា​កាន់​តែ​ច្រើន គឺ​ដោយសារ​កម្ពុជា​មានច្បាប់​វិនិយោគ​ទាក់ទាញ សម្បូរ​កម្លាំង​ពល​កម្ម​ជំនាញ ​និង​មានតម្លៃ​សមរម្យ មាន​ទីផ្សារ​ទទួល​ទិញ​ច្រើន និង​ជាពិសេស​កម្ពុ​ជាមាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល ​ទំនិញ​ទៅកាន់​ប្រទេស​ជាច្រើន​៕​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​សប្តាហ៍​មុន ទើប​អនុម័ត​ឱ្យ​ក្រុមហ៊ុន៣សាងសង់​ រោងចក្រ​ផលិត​ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា ដោយ​រួម​មាន ក្រុមហ៊ុន Rongdasheng Industrial Co., Ltd, ក្រុមហ៊ុន TG-Brother Electronic Lighting Co., Ltd. និង​ក្រុមហ៊ុន Boxu Crafts Co., Ltd.​។ គម្រោង​ទាំង ៣ មាន​ទុន​វិ​និ​យោគ​សរុប១២,៥​លាន​ដុល្លារ​៕