Macao’s hotel guest number leaps 140.3 pct year on year in May

A total of 1,104,000 guests checked in Macao’s hotel establishments in May, leaping 140.3 percent year on year, the Macao Special Administrative Region’s (SAR) statistics department said on Wednesday.

The latest Statistics and Census Service report showed that guests from the Chinese mainland and the Hong Kong SAR jumped by 133.0 percent and 818.3 percent year on year to 793,000 and 199,000,
respectively.

The average occupancy rate of guest rooms in May rose by 44.6 percentage points year on year to 78.9 percent, showed the report.

The number of visitors arriving on package tours totaled 79,000 in May. Meanwhile, a total of 35,000 Macao residents purchased outbound services through travel agencies, an uplift of 987.9 percent year on year.

A total of 130 hotel establishments offered accommodation services to the public in May, an increase of nine year on year. Besides, the number of available guest rooms grew by 10.0 percent to 43,000, showed the report.

Source: Xinhua

ក្រុមហ៊ុនTemasek ប្រកាសលក់ភាគហ៊ុនចំនួន១,៨៥ភាគរយនៅក្នុងក្រុមហ៊ុនអាកាសចរណ៍Singapore Airlines

ដោយ: គង់ លាងហួរ

សិង្ហបុរី: ក្រុមហ៊ុនវិនិយោគរដ្ឋរបស់ប្រទេសសិង្ហបុរី Temasek កំពុងលក់ភាគហ៊ុន ប្រហែល៤០០លានដុល្លារសិង្ហបុរី (២៩៥,៩២លានដុល្លារអាមេរិក) ឬស្មើនឹងភាគហ៊ុន១,៨៥ភាគរយ នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ជាតិសិង្ហបុរី (SIA)។

ភាគហ៊ុនមានតម្លៃចន្លោះពី៧,២០២ដុល្លារសិង្ហបុរី ទៅដល់៧,២៨៣ដុល្លារសិង្ហបុរី ក្នុងមួយហ៊ុន ដែលតំណាងឱ្យការបញ្ចុះតម្លៃ២,៨៩ភាគរយ និង៣,៩៧ភាគរយ ដល់ការបិទចុងក្រោយត្រឹម៧,៥០ដុល្លារសិង្ហបុរី កាលពីថ្ងៃពុធម្សិលមិញនេះ។

ក្រុមហ៊ុន Temasek នឹងបន្តរក្សាតំណែង ជាម្ចាស់ភាគហ៊ុនធំបំផុតនៅក្នុងក្រុមហ៊ុន SIA ជាមួយនឹងភាគហ៊ុន៥៣,៥ភាគរយ។ នេះបើយោងតាមការគណនារបស់សារពត៌មាន Reuters។លោក Juliet Teo ប្រធានផ្នែកដឹកជញ្ជូន និងភស្តុភាររបស់ក្រុមហ៊ុន Temasek បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ តាមអ៊ីមែលជាការឆ្លើយតប ទៅនឹងសំណួររបស់សារពត៌មានរ៉យទ័រ នៅថ្ងៃពុធនេះថា “ក្នុងនាមជាអ្នកវិនិយោគដ៏សកម្មម្នាក់ យើងធ្វើការផ្លាស់ប្តូរ និងធ្វើឱ្យសមតុល្យ ផលប័ត្ររបស់យើងឡើងវិញ យ៉ាងទៀងទាត់ ដើម្បីផ្តល់ផលចំណេញ ប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង”។

ក្រុមហ៊ុន SIA បានប្រកាសកាលពីខែមុន នូវប្រាក់ចំណេញខ្ពស់បំផុតចំនួន២,១៦ ពាន់លានដុល្លារសិង្ហបុរីសម្រាប់ឆ្នាំ ដែលត្រូវបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា បន្ទាប់ពីបានប្រកាសការខាតបង់អស់រយៈពេល៣ឆ្នាំកន្លងមកនេះ។ក្រុមហ៊ុនបានឈាន ទៅដល់ការចាប់ផ្តើមដ៏រឹងមាំ ជាមួយនឹងចំនួននៃការកក់ ជើងហោះហើរខ្ពស់ជាងមុន ទៅកាន់ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង នៅស្របពេលដែលការទប់ស្កាត់ជំងឺរាតត្បាតត្រូវបានបញ្ចប់នៅទូទាំងពិភពលោក។ជាក់ស្តែង ភាគហ៊ុនរបស់ក្រុមហ៊ុនSIA បានហក់ឡើងថ្លៃជិត៣៦ភាគរយនៅក្នុងឆ្នាំនេះ៕

 

Ongoing US-China tech war likely to benefit Thailand

The Office of Industrial Economics (OIE) believes that the ongoing technological competition between the US and China is prompting several companies to relocate their manufacturing bases, presenting opportunities for Thailand.

The OIE Director-General Warawan Chitaroon said that this competition is expected to continue and has so far influenced several major semiconductor firms to shift their production bases from China to countries that are not direct competitors in the technology war, particularly those in Southeast Asia with relatively stable political environments.

Thailand has already seen some benefits from this situation, with some major companies relocating their digital camera production bases from China to Thailand, positively impacting various economic activities. The economy can be further strengthened if Thailand is able to attract investment from companies in industries affected by the competition between the US and China.

If account is taken of factors affecting the supply chain resilience of semiconductor and electronics production in each country, Thailand, Vietnam, and India have less complex technology, and mainly focus on contract manufacturing in the early stages. Malaysia, on the other hand, has complex production processes and utilises advanced technology, leading to higher average salaries. The average monthly salary in Malaysia is around US$788, followed by Thailand at around U$430, Vietnam at around U$325, and India at around U$126, Warawan added.

Thailand’s supply chain resilience can compete with its counterparts since the competing countries are also industries with relatively similar complexity to Thailand. Each country has similar end-product manufacturing bases using components from the semiconductor industry, making them suitable for supply chain interconnection, according to Warawan.

Another plus is that Thailand has the potential to attract investment from these companies, Warawan said, adding that the government and private sector need to prepare for changing circumstances by pushing the Thai industrial sector to adopt advanced technology manufacturing. Entrepreneurs should plan risk distribution in the event of a global supply chain disruption by sourcing raw materials from multiple sources. The government is currently accelerating the promotion of new trade partnerships to expand the market for Thai products and services, Warawan added.

Source: The Nation

តើសង្រ្គាមបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងចិន អាចផ្តល់ផលប្រយោជន៍អ្វីដល់ប្រទេសថៃ វៀតណាម និងឥណ្ឌា?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការិយាល័យសេដ្ឋកិច្ចឧស្សាហកម្ម (OIE) ជឿជាក់ថា ការប្រកួតប្រជែង ផ្នែកបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងចិនកំពុងជំរុញឱ្យក្រុមហ៊ុនជាច្រើន ផ្លាស់ប្តូរទីតាំងមូលដ្ឋានផលិតកម្មរបស់ពួកគេ ដោយបង្ហាញពីឱកាសសម្រាប់ប្រទេសថៃ។

លោក Warawan Chitaroon អគ្គនាយក OIE បានលើកឡើងថា ការប្រកួតប្រជែងនេះត្រូវបានគេរំពឹងថានឹងកើតបន្ត ហើយរហូតមកដល់ពេលនេះ វាបានជះឥទ្ធិពលដល់ក្រុមហ៊ុន semiconductor ធំៗមួយចំនួន ឱ្យផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេ ចេញពីប្រទេសចិនទៅកាន់ប្រទេស ដែលមិនមែនជាដៃគូប្រកួតប្រជែង ដោយផ្ទាល់នៅក្នុងសង្គ្រាមបច្ចេកវិទ្យា ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍។

ជាក់ស្តែង ប្រទេស​ថៃ​ បាន​ទទួលអត្ថប្រយោជន៍​ខ្លះ​រួច​មក​ហើយ​ពី​ស្ថានភាព​នេះ ដោយ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន ​បាន​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិត​កាមេរ៉ា​ឌីជីថល ​ចេញពី​ប្រទេស​ចិន​ទៅ​កាន់ប្រទេស​ថៃ ដែល​ជះឥទ្ធិពល​ជា​វិជ្ជមាន ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងៗ។

ប្រសិនបើពិចារណាលើកត្តា ដែលប៉ះពាល់ដល់ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម semiconductor និងអេឡិចត្រូនិកនៅក្នុងប្រទេសនីមួយៗ ប្រទេសថៃ វៀតណាម និងឥណ្ឌាមានបច្ចេកវិជ្ជាស្មុគ្រស្មាញតិចជាងគេ ហើយផ្តោតសំខាន់ លើការផលិតតាមកិច្ចសន្យាក្នុងដំណាក់កាលដំបូង។

ម្យ៉ាងវិញទៀត ប្រទេសម៉ាឡេស៊ី មានដំណើរការផលិតដ៏ស្មុគស្មាញ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលនាំឱ្យប្រាក់ខែជាមធ្យមកើនឡើងកាន់តែខ្ពស់ជាងគេ។

លោក Warawan បន្ថែមថា ប្រាក់ខែជាមធ្យមក្នុងប្រទេសម៉ាឡេស៊ី គឺមានប្រហែល៧៨៨ដុល្លារអាមេរិក តាមពីក្រោយដោយប្រទេសថៃប្រហែល៤៣០ដុល្លារ វៀតណាម ប្រហែល៣២៥ដុល្លារ និងឥណ្ឌាប្រហែល១២៦ដុល្លារ។

លោក Warawan បានបន្តទៀតថា ហេតុផលមួយទៀតគឺថា ប្រទេសថៃ មានសក្តានុពល ក្នុងការទាក់ទាញការវិនិយោគ ពីក្រុមហ៊ុនទាំងនេះ ដោយលោកបន្ថែមថារដ្ឋាភិបាល និងវិស័យឯកជនចាំបាច់ត្រូវរៀបចំ សម្រាប់ការផ្លាស់ប្តូរកាលៈទេសៈ ដោយជំរុញវិស័យឧស្សាហកម្មថៃ ឱ្យទទួលយកការផលិតបច្ចេកវិទ្យាទំនើប៕

ប្រតិភូខេត្តហឺណានជ្រើសរើសយកខេត្តកំពង់ស្ពឺជាគោលដៅចម្បងសំរាប់វិនិយោគលើវិស័យធំៗចំនួនបី

(ខេត្តកំពង់ស្ពឺ)៖ក្រុមវិនិយោគិនខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិត ចិនបានចុះសិក្សាស្រាវជ្រាវពីសក្តានុពលវិនិយោគក្នុងវិស័យធំៗចំនួនបីនៅក្នុងខេត្តកំពង់ស្ពឺ ។

អនុប្រធានសភាពាណិជ្ជកម្មចិននៅក្រៅប្រទេសនិងជាប្រធានប្រតិបត្តិនៃសភាពាណិជ្ជកម្មចិនក្រៅប្រទេស ខេត្តហឺណានលោក Wang Guangguo បានឲ្យថាខេត្តហឺណានគឺជាខេត្តមួយដែលមានប្រជាជនច្រើន តែផ្ទៃដីតូចនិងប្រកបរបរកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម ដូចនិងខេត្តកំពង់ស្ពឺដែរ ដែលមានប្រជាជនពឹងផ្អែកលើផ្អែកកសិកម្មច្រើនទាំងការដាំដុះដំណាំនិងការចិញ្ចឹមសត្វ ហើយខេត្តហឺណានក៏មានអ្នកជំនួញដល់ទៅជាងមួយលាននាក់ និង ច្រើនសមាគម។ដោយសារតែវិស័យទាំងបីនេះមានការរីកចម្រើនខ្លាំង ទើបអ្នកជំនួញទាំងអស់មានបំណងចង់បង្កើតការវិនិយោគមួយនៅក្នុងខេត្តកំពង់ស្ពឺលើផ្ទៃដីរួមគឺកសិកម្ម កសិឧស្សាហកម្មនិងឧស្សាហកម្ម។អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង ក៏បានបញ្ជាក់ផងដែរថាក្រោយជំនួបនេះប្រតិភូខេត្តហឺណានបានកំណត់រួចហើយថានិងយកខេត្តកំពង់ស្ពឺធ្វើជាខេត្តគោលដៅចម្បងសម្រាប់វិនិយោគលើវិស័យទាំងបីនេះរួមមានវិស័យកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម។ក្នុងនោះអ្នកវិនិយោគនៃខេត្តហឺណានបានរំពឹងរួចហើយដែរថានិងធ្វើការដាំបន្លែ ចិញ្ចឹមសត្វដើម្បីនាំចេញទៅលក់នៅក្នុងប្រទេសចិននិងពិភពលោកទាំងមូល។

ឯកឧត្តម អភិបាលខេត្ត បានរំពឹងទុកផងដែរថា នៅពេលដែលអ្នកវិនិយោគ របស់ខេត្តហឺណានបោះទុននៅក្នុងខេត្តកំពង់ស្ពឺ នោះជាឱកាសការងារថ្មី មួយបន្ថែមទៀតដែលអាចស្រូបទាញយកកម្លាំងពលកម្មរាប់ម៉ឺននាក់បន្ថែមទៀតនៅពេលអនាគត ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ៕

ស្ថានភាពទីផ្សារអចលនទ្រព្យបែបបដិសណ្ឋារកិច្ចនៅទីក្រុង ម៉ាកាវកំពុងស្ទុះឡើងវិញខ្លាំង

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយកដ្ឋានស្ថិតិនៃតំបន់រដ្ឋបាលពិសេស ម៉ាកាវ (SAR) បានរាយការណ៍នៅថ្ងៃពុធនេះថា ភ្ញៀវសរុបចំនួនជាង១.១លាននាក់ បានចូលស្នាក់នៅក្នុងសណ្ឋាគារ របស់ទីក្រុងម៉ាកាវក្នុងខែឧសភា កើនឡើង១៤០,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមរបាយការណ៍សេវាកម្មស្ថិតិ និងជំរឿនចុងក្រោយ បានបង្ហាញថា ភ្ញៀវមកពីចិនដីគោក និងទីក្រុងហុងកុង បានកើនឡើង១៣៣ភាគរយ និង៨១៨,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់៧៩៣.០០០នាក់ និង១៩៩.០០០នាក់ រៀងៗគ្នា។របាយ​ការណ៍​ដដែលបាន​បង្ហាញ​ថា​ អត្រា​ស្នាក់​នៅ​ជា​មធ្យម​នៃ​បន្ទប់​ភ្ញៀវ​ ក្នុង​ខែ​ឧសភា ​បាន​កើន​ឡើង​៤៤,៦​ភាគរយ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រហូតដល់​៧៨,៩​ភាគរយ។

ចំណែកឯ ចំនួន​ភ្ញៀវ​ដែល​បានមក​ដល់ ​ក្នុង​ដំណើរ​កម្សាន្ត​ជា​កញ្ចប់​សរុប​ មាន​ចំនួន៧៩.០០០នាក់ ក្នុង​ខែ​ឧសភា។  ទន្ទឹមគ្នានេះ អ្នកស្រុកម៉ាកាវ សរុបចំនួន៣៥.០០០នាក់ បានទិញសេវាទៅក្រៅប្រទេស តាមរយៈភ្នាក់ងារទេសចរណ៍ ដែលបង្ហាញពីការកើនឡើង៩៨៧,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

សណ្ឋាគារសរុបចំនួន១៣០ បានផ្តល់សេវាស្នាក់នៅដល់សាធារណៈជនក្នុងខែឧសភា។  ក្រៅ​ពី​នេះ ចំនួន​បន្ទប់​ទទួល​ភ្ញៀវ​បាន​កើន​ឡើង១០ភាគរយ​ រហូតដល់៤៣.០០០បន្ទប់៕

បុរីវិមានសំណាងផ្តោតលើបរិស្ថានដោយទុកផ្ទៃដី៤០ភាគរយ ជាតំបន់បៃតង

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ការរស់នៅជាមួយធម្មជាតិជុំវិញខ្លួន កាន់តែមានការពេញនិយម សម្រាប់មនុស្សជំនាន់ក្រោយ និងអ្នកយល់ពីរសនិយមនិងភាពស៊ីវិល័យរបស់ជីវិត។

ការវិនិយោគ ដែលផ្សារភ្ជាប់សំណង់ជាមួយធម្មជាតិ ដើមឈើ ទឹក បាននិងកំពុងអនុវត្តន៍កាន់តែច្រើន ឡើងពីអ្នកអភិវឌ្ឍន៍នានា ដើម្បីឲ្យមានភាពសមស្រប នឹងលក្ខខ័ណ្ឌបរិស្ថានផង និងនិន្នាការនៃការរស់នៅក្នុងសម័យថ្មីផង។

ដោយមិនផ្តោតលើផលចំណេញតែម្យ៉ាង អ្នកអភិវឌ្ឍន៍បុរីសំណា​ងបាននិងកំពុងកែច្នៃ ព្រែកធម្មជាតិប្រវែងជាង១០០០ម៉ែត្រ ធ្វើជាទីសាធារណៈ ដែលអាចដើរកំសាន្ត អង្គុយជជែកគ្នា និងស្ទូចត្រីកំ​សាន្តនៅពេលល្ងាច និងពេលព្រឹកនាថ្ងៃឈប់សំរាកពីការងារ។   លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង​ដែលបាននិងកំពុងអភិវឌ្ឍន៍បុរី លំដាប់អភិជនទំហំ២៥ហិកតាបានមានប្រសាសន៍ឲ្យដឹងថា លោកជំទាវអភិវឌ្ឍន៍បុរីនេះឡើង ដោយផ្តោតលើបរិស្ថាន និងមិនគិតដល់ផលចំណេញជាអាទិភាពទេ ព្រោះយើងចង់ផ្តល់លំនៅដ្ឋានមួយ ដែលមានភាពស៊ីវិល័យ និងផ្តល់ការរស់នៅប្រកបដោយផាសុខភាព និងគិតគូរជាចម្បងដល់ការរស់នៅរបស់អតិថិជន។

លោកជំទាវបន្តថា “ដោយសារភាពជាភ្នាក់ងារ អចលនវត្ថុរយៈពេលជាង១០ឆ្នាំ ខ្ញុំបានសិក្សាចំណង់ចំណូលចិត្តអតិថិជន និងបានអភិវឌ្ឍន៍បុរីឡើង ដើម្បីឆ្លើយតបតម្រូវការ និងរសនិយមរបស់អតិថិជន”។     បុរីវិមានសំណាងផ្តោត លើការសាងសង់វីឡាទោល និងផ្ទះអាជីវកម្ម ប៉ុន្តែផ្ទះអាជីវកម្មត្រូវបានលក់អស់ហើយ។ នេះបើតាមលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហាញសារលើបណ្តាញទំនាក់ទំនងសង្គម។

បុរីវិមានសំណាង បាននិងកំពុងវិនិយោគដោយផ្តោតលើប្រព័ន្ឋ​ហេដ្ឋារចនាសម្ព័ន្ឋធំៗ ដែលមានផ្លូវធំទូលាយ ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍ផងដែរ៕

Capital Investment ចូលរួមសហការគៀងគរអ្នកវិនិយោគ មកកាន់កម្ពុជា

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគCapital Investment នៃប្រទេសសឹង្ហបុរី បានជួបជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា ដោយផ្តោតកិច្ចពិភាក្សាស្ដីពីការកៀរគរវិនិយោគគិនបរទេស មកធ្វើពាណិជ្ជកម្មនៅកម្ពុជា។

ព៌តមាននេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រីទទួលភារ:កិច្ច ជួយដល់កិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែ​ទម្រង់អភិបាលកិច្ច។

លោកព្រាប កុល បានជួបជាមួយប្រតិភូនៃក្រុមហ៊ុនវិនិយោគ Capital Investment ដែលរួមមាន ក្រុមហ៊ុន  PIF Capital តំណាងដោយលោក Jonathan Por ក្រុមហ៊ុន Antz Capital តំណាងដោយ លោកស្រី Grace Lim និងក្រុមហ៊ុន Growth Partners Asia តំណាងដោយ លោក MoZidan ដើម្បីទទួលស្វាគមន៍ សម្ដែងការគួរសម សំណេះ​សំណាល និងចែករំលែកព័ត៌មា​ន អំពីគោលនយោបាយពាណិជ្ចកម្ម និងការវិនិយោគនៅកម្ពុជា។លោកព្រាប កុល បានបង្ហាញពីគោលជំហរ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងការការពារដល់ការវិនិយោគ ផ្ទាល់របស់បរ​ទេសនៅក្នុងប្រទេសកម្ពុជា។

លោកJonathan Por បានជម្រាបជូន អំពីគម្រោងវិនិយោគដែលនឹងជួយដល់សហគ្រាសហធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីទទួលបាននូវមូលនិធិវិនិយោគ ពីក្រៅប្រទេស និងដើម្បីអាចចុះបញ្ជីឡើង ទីផ្សារមូលប័ត្រនៅក្នុងនិងក្រៅប្រទេស។ តាមរយៈការវិនិយោគនេះ ក៏មានភ្ជាប់ជាមួយនូវគម្រោងសប្បុរសធម៌ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ:ផងដែរ។

លោកព្រាប កុល សន្យាជួយគាំទ្រអោយមានយន្តការ វាយតម្លៃនិងពង្រឹងសមត្ថភាពសហគ្រាសកម្ពុជា ដើម្បីបំពេញលក្ខខណ្ឌ និងតម្រូវការរបស់ដៃគូវិនិយោគបរទេស។

លោកបានជម្រាបជូនប្រតិភូទាំងអស់ថា រាល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ត្រូវរៀបចំទៅតាមនីតិវិធីឲ្យបានត្រឹមត្រូវ ពោល គឺត្រូវឆ្លងកាត់ក្រុមប្រឹក្សាដើម្បីអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឲ្យកិច្ចការវិនិយោគ និងកិច្ចការពាណិជ្ជកម្មទាំងនោះទទួលបានការការពារស្របច្បាប់៕

លោកស៊ុន ចាន់ថុលបញ្ជាក់ពីសមត្ថភាពកំពង់ផែកម្ពុជាបច្ចុប្បន្ន និងផលប្រយោជន៍នៃព្រែកជីកហ្វូណនតេជោ

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ប្រទេសកម្ពុជាសម្បូរទៅដោយទន្លេជាច្រើនដូចជាទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសា​ប ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ប៉ុន្តែកម្ពុជាមិនទាន់បានប្រើប្រាស់ជាសក្តានុពលអស់នៅឡើយទេ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការដឹកជញ្ជូនផ្លូវទឹក គឺមានសារៈសំខាន់ណាស់ ព្រោះជួយកាត់បន្ថយការខូចខាតផ្លូវ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ខណៈយើងបានពង្រីកកំពង់ផែភ្នំពេញ  ផែនៅទន្លេបិទ និងត្រៀមសាងសង់ផែបន្ថែមទៀតដើម្បីប្រមូលទំនិញដឹកតាមផ្លូវទឹក។

លោកបញ្ជាក់ថា “បច្ចុប្បន្ននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រប់គ្រងទំនិញចេញ ចូលបានប្រហែល៦០% ខណៈកាលពីពេលថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបើកការដ្ឋា​នសាងសង់ផែរាយ ទៅជាផែកុងតឺន័របណ្តោយ២៥៣ម៉ែត្រ និងការសាងសង់ផែទឹកជ្រៅមួយទៀត ក្នុងជំហានទី១ដែលមានជម្រៅ១៤,៥ម៉ែត្រ”។លោកស៊ុន ចាន់ថុលបានបញ្ជាក់ថា សព្វថ្ងៃនេះ នាវាដែលធ្វើដំណើរនាវាចរណ៍ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកអាចចុះចត នៅកំពង់ផែរបសយើងត្រឹមតែ១៨% ដោយសារជម្រៅទឹករាក់។ ដូច្នេះ យើងត្រូវដឹកជញ្ជូនទៅផ្ទេរនៅកំពង់ផែសិង្ហបុរី កំពង់ផែម៉ាឡេស៊ី កំពង់ផែវៀតណាម ឬកំពង់ផែហុងកុង។

លោកបន្តថា “ការដឹកជញ្ជូនបែបនេះ វាធ្វើឱ្យការដឹកជញ្ជូនមានតម្លៃខ្ពស់ ដោយសារការលើកដាក់ទំនិញផ្ទេរចុះឡើង ដូច្នេះប្រសិនបើយើងមានកំពង់ផែជម្រៅ១៤,៥ម៉ែត្រ នៅក្រុងព្រះសីហនុ នាវា៩៣%អាចចុះចតនៅកំពង់ផែ ក្រុងព្រះសីហនុបាន ដែលកំពង់ផែនេះនឹងផ្តល់ផលចំណេញច្រើន”។

នៅដំណាក់កាលទី២ យើងគ្រោងសាងសង់កំពង់ផែជម្រៅ១៦,៥ម៉ែត្រ និងដំណាក់កាលទី៣ជម្រៅ១៧,៥ម៉ែត្រ។ ដូច្នេះ នាវាធំៗអាចដឹកជញ្ជូនទំនិញទៅកាន់អឺរ៉ុប ឬសហរដ្ឋអាមេរិកបានផ្ទាល់តែម្តង ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែ របស់ប្រទេសណាទាំងអស់ ហើយកំពង់ផែទឹកជ្រៅ មានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន។

លោកបញ្ជាក់ថា “នៅពេលថ្លៃដឹកជញ្ជូនថោក នោះតម្លៃទំនិញចែកចាយក្នុងស្រុកក៏ចុះថោកផងដែរ និងមានលទ្ធភាពប្រកួតប្រជែងដឹកជញ្ជូនផលិតផលរបស់កម្ពុជា ទៅលក់នៅក្រៅប្រទេសផងដែរ”។

លោកបន្ថែមថា ក្រៅពីនេះ យើងក៏រៀបចំប្រព័ន្ធ EDI ដើម្បីផ្លាស់ប្តូរទិន្នន័យពីនាវាចេញចូលកម្ពុជាម្តងៗ ដោយមានជំនួយថវិកាពីប្រទេសជប៉ុន ដើម្បីកសាងប្រព័ន្ធនេះឡើង។ លើសពីនេះ លោក ស៊ុន ចាន់ថុល បានធ្វើបទបង្ហាញជូនគណរដ្ឋមន្ត្រីអំពីប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក រហូតដល់សមុទ្រ ដើម្បីកាត់បន្ថយចំងាយ តម្លៃដឹកជញ្ជូន និងនីតិវិធីផ្សេងៗ។

លោកបន្តទៀតថា ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ឱ្យទៅរហូតដល់សមុទ្រ ត្រូវបានសិក្សាយ៉ាងលំអិតអស់រយៈពេល២៦ខែ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា ដ្រូន ផ្កាយរណប និងម៉ូដែល ដើម្បីជៀសវាងការប៉ះពាល់ដល់បរិស្ថាន ដែលផ្លូវនាវាថ្មីនេះមានចំងាយ១៨០គីឡូម៉ែត្រ ហើយព្រែកជីកនេះ មានប្រវត្តិសាស្ត្រតាំងពីអាណាចក្រហ្វូណនមកម្ល៉េះ ដោយប្រសិទ្ធិនាមថ្មីថា ជាព្រែកជីកហ្វូណនតេជោ ដើម្បីដឹកទំនិញពីទន្លេរហូតដល់សមុទ្រតែម្តង។លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រើនរំលឹកថា “កាលនោះ អាណាចក្រហ្វូណន មានការរីកចម្រើនណាស់ ក្នុងការដឹកជញ្ជូនទំនិញរហូតដល់អឺរ៉ុប ចិន និងឥណ្ឌា ប៉ុន្តែព្រែកជីកនេះត្រូវបានបោះ​បង់ចោលក្នុងសតវត្សរ៍ទី៥ ឬទី៦”។

លោកបន្ថែមថា “យើងបាននិងកំពុងត្រៀមជីកព្រែកនេះ ឱ្យបានជ្រៅជាងមុន ដើម្បីអាចអនុញ្ញាតឱ្យកប៉ាល់ចំនួន២ អាចជៀសគ្នាបាន ហើយព្រែកជីកនេះ អាចជួយរំដោះទឹកជំនន់បានផងដែរ ដោយយើងធ្វើទ្វារទឹកចំនួន១៥បន្ថែមទៀត ដើម្បីអូសទាញទឹកចូលមកក្នុងព្រែកជីកនេះ”។

លោកបន្តឱ្យដឹងទៀតថា ផ្ទុយទៅវិញ នៅរដូវប្រាំង យើងអាចមានទឹករហូតដើម្បីធ្វើកសិកម្ម ហើយប្រជាពលរដ្ឋកម្ពុជាចំនួន១,៦លាននាក់ ដែលរស់នៅតាមដងព្រែកជីកហ្វូណនតេជោ ប្រវែង១៨០គីឡូមែត្រនេះ អាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងអាចដាក់ចិញ្ចឹមត្រីបាន ហើយភ្ញៀវទេសចរណ៍ អាចធ្វើដំណើរតាមផ្លូវទឹកទៅលេងនៅកែប កំពត ឬខេត្តព្រះសីហនុ។

លោកបញ្ជាក់ទៀតថា “នៅតាមផ្លូវព្រែកជីកនេះ មានតំបន់ពា​ណិ​ជ្ជកម្ម មានភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេស ដូច្នេះយើងឃើញថា ការជីកព្រែកមានផលចំណេញច្រើន ដោយបច្ចេក​ទេសមិនមានបញ្ហាទេ ព្រោះយើងខ្លាចទឹកប្រៃហូរចូលទឹកសាប ប៉ុន្តែយើងមានទ្វារទឹកសម្រាប់ដោះស្រាយ”។លោកអះអាងថា ទាក់ទិននឹងផ្លូវច្បាប់ យើងមានកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ដែលបានចែងយ៉ាងច្បាស់ថា ទន្លេមេគឺជាទន្លេដែលហូរពីប្រទេសចិន មកដល់ប្រទេសភូមា ថៃ ឡាវ កម្ពុជា និងហូរទៅដល់ប្រទេសវៀតណាម នោះដៃទន្លេធម្មជាតិ ឬព្រែកគឺជាប្រព័ន្ធរបស់ទន្លេមេ ដូច្នេះបើប្រើប្រាស់ដៃទន្លេ យើងគ្រាន់តែត្រឹមជូនដំណឹងទៅដល់ភាគី៣ទៀតដូចជាប្រទេសវៀតណាម ថៃនិងឡាវប៉ុណ្ណោះ”។ លោកស៊ុន ចាន់ថុលបានឱ្យដឹងទៀតថា “គម្រោងព្រែកជីកនេះមិនមានផលប៉ះពាល់ធំដុំ ទៅលើបរិស្ថាននោះទេ ពីព្រោះវាជាព្រែកស្រាប់ ដោយយើងគ្រាន់តែជីកឱ្យបានធំ និងជ្រៅជាងមុន តែផ្ទុយទៅវិញ យើងអាចចិញ្ចឹមត្រីបានថែមទៀត និងទទួលបានផលចំណេញមិនប៉ះពាល់បរិស្ថាន”៕

មកស្គាល់មហាសេដ្ឋីមានប្រាក់ពាន់លានវ័យក្មេងទាំង១០របស់ ពិភពលោកប្រចាំឆ្នាំ២០២៣

ដោយៈ តែម សុខុម

ប៉េកាំង: បុរស និងស្ត្រីវ័យក្មេងចំនួន១៥រូប ដែលសុទ្ធតែមានវ័យក្រោម៣០ឆ្នាំ បានជាប់ក្នុងបញ្ជីឈ្មោះរបស់ទស្សនាវដ្ដី Forbes ជាមហាសេដ្ឋីពាន់លានដុល្លារ ដែលមានវ័យក្មេងបំផុតប្រចាំឆ្នាំ២០២៣។

ទ្រព្យសម្បត្តិរបស់ពួកគេខ្លះ បានពីការស្នងមរតក ខណៈទ្រព្យសម្បត្តិរបស់អ្នកខ្លះទៀត បានពីការបើកអាជីវកម្មជោគជ័យ។

ប៉ុន្តែយើងបានកំណត់យកតែ១០នាក់ប៉ុណ្ណោះ ហើយដើម្បីជ្រាបកាន់តែច្បាស់ថា តើពួកគេមានឈ្មោះអ្វីខ្លះ មានសម្រស់ស្រស់សោភា និងសង្ហារកម្រិតណា មានទ្រព្យសម្បត្តិច្រើនកម្រិតណា និងមកពីប្រទេសណាខ្លះ សូមអានខាងក្រោម៖

*ចំណាត់ថ្នាក់លេខ១០
សហគ្រិនអាមេរិក លោក Ryan Breslow វ័យ២៩ឆ្នាំ មានទ្រព្យសម្បត្តិ១,១ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៩
លោក Leonardo Maria Del Vecchio វ័យ២៨ឆ្នាំ ជាអ្នកស្នងមរតកជនជាតិអ៊ីតាលី មានទ្រព្យសម្បត្តិ៣,៥ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៨
កញ្ញា Katharina Andresen វ័យ២៨ឆ្នាំ ជាអ្នកស្នងមរតកជនជាតិន័រវែស មានទ្រព្យសម្បត្តិ១,៥ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៧
សហគ្រិនចិន លោក Wang Zelong វ័យ២៦ឆ្នាំ មានទ្រព្យសម្បត្តិ១,៤ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ
កញ្ញា Alexandra Andresen វ័យ២៦ឆ្នាំ ជាអ្នកស្នងមរតកជនជាតិន័រវែស មានទ្រព្យសម្បត្តិ១,៥ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៥
លោក Luca Del Vecchio វ័យ២១ឆ្នាំ ជាអ្នកស្នងមរតកជនជាតិអ៊ីតាលី មានទ្រព្យសម្បត្តិ៣,៥ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៤
កញ្ញា Kim Jung-min វ័យ២១ឆ្នាំ ជាអ្នកស្នងមរតកជនជាតិកូរ៉េខាងត្បូង មានទ្រព្យសម្បត្តិ១,៧ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៣
លោក Kevin David Lehmann វ័យ២០ឆ្នាំ ជាអ្នកស្នងមរតកជនជាតិអាល្លឺម៉ង់  មានទ្រព្យសម្បត្តិ២,៣ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ២
កញ្ញា Kim Jung-youn វ័យ១៩ឆ្នាំ ជាអ្នកស្នងមរតកជនជាតិកូរ៉េខាងត្បូង មានទ្រព្យសម្បត្តិ១,៧ពាន់លានដុល្លារ។
*ចំណាត់ថ្នាក់លេខ១
លោក Clemente Del Vecchio វ័យ១៨ឆ្នាំ ជាអ្នកស្នងមរតកជនជាតិអ៊ីតាលី មានទ្រព្យសម្បត្តិ៣,៥ពាន់លានដុល្លារ  ៕South China Morning Post៕