អ្នកអភិវឌ្ឍន៍កំពុងពន្លឿនហេដ្ឋារចនាសម្ព័ន្ឋគំរោងឋានសួគ៌លំហែរ និងត្រៀមចាប់ផ្តើមគំរោងថ្មី

ដោយៈ គង់ សូរិយា

        កំពត/តាកែវៈ ជាមួយនឹងទំនុកចិត្តពីអតិថិជន និងការគាំទ្រជាបន្តបន្ទាប់ អ្នកអភិវឌ្ឍន៍គំរោងឋានសួគ៌លំហែរ បាននិងកំពុងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័​ន្ឋរបស់គំរោងនេះ ដើម្បីសម្រេចតាមក្តីស្រម៉ៃរបស់អតិថិជន។

ជាមួយនឹងបទពិសោធន៍អភិវឌ្ឍន៍ដីលំហែរជាច្រើន និងទទួលបានជោគជ័យ លោកCooler Tan អគ្គនាយកក្រុមហ៊ុនYoungsia Real Estate  បានមានប្រសាសន៍ឲ្យដឹងថា ជាមួយផែនការអភិវឌ្ឍន៍ និងការគាំទ្រពីអតិថិជន លោកបាននិងកំពុងចំណាយទុនរាប់ម៉ឺនដុល្លារជារៀងរាល់ខែ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ លើគំរោងរបស់យើង ព្រោះយើងមិនអាចទុកចោលនោះទេ។

លោកបន្តថា “ជាមួយមូលដ្ឋានគ្រឹះដើមទុនដែលយើងមាន និងកេរ្ត៍ឈ្មោះយើងបាន និងកំពុងកសាងនៅក្នុងទីផ្សារនេះ ក្រុមហ៊ុនមិនធ្វើឲ្យអតិថិជនខកបំណងឡើយ”។ លោកបន្តថា “គំរោងរបស់យើងនឹងស្អាត និងទាក់ទាញ ហើយយើងបានធ្វើលើសពីអ្វី ដែលអតិថិជន មិនធ្លាប់ស្រម៉ៃដល់”។

គំរោងដីលំហែរ ឋានសួគ៌លំហែរ បាននិងកំពុងសាងសង់ស្រះទឹកដ៏ធំ ដែលមានសាងសង់ខ្ចូស កន្លែងស្ទូចត្រីកំសាន្ត សួនច្បារ ដើមផ្កាចម្រុះព៌ណ ផ្កាលឿងរាជចំនួន២០០០ដើម បាននិងកំពុងចាប់ផ្តើម​ដាំនៅក្នុងគំរោងនេះ ខណៈដែលហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀតបាននិងកំពុងរៀបចំឡើងយ៉ាងលឿនផងដែរ។

ប្រធានផ្នែកទីផ្សារនៃគំរោងឋានសួគ៌លំហែរ លោកណុប ម៉ានុតបានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅពេលគំរោងនេះសាងសង់បញ្ចប់ ក្រុមហ៊ុននឹងរៀបចំខ្ចូសសំរាប់អង្គុយលេង ដល់ភ្ញៀវទេសចរ​ណ៍ជាតិ និងអ​ន្តរជាតិ ដែលទៅកំសាន្តនៅតំបន់នេះដោយឥតគិតថ្លៃ។

លោកបន្តថា “ស្រះទឹកលំហែរនេះ នឹងបញ្ចប់ការសាងសង់នៅដដើមខែមិថុនាខាងមុខនេះ ដែលពេលសាងសង់ចប់យើង នឹងរៀបចំលំអរដាំផ្កា ដាក់ត្រី និងលំអរជាច្រើនទៀត”។ លោកបន្តថា “នៅពេល​ការរៀបចំរួចរាល់ នឹងធ្វើឲ្យម្ចាស់ដី និងអ្នកចង់ទិញដីលំហែរនៅតំបន់នេះកាន់តែចាប់អារម្មណ៍ថែមទៀត”។

គំរោងឋានសួគ៌លំហែរ ស្ថិតនៅលើផ្លូវលេខ១៣២ ដែលជាបណ្តុំនូវរមណីយដ្ឋានល្បីៗជាច្រើន ដូចជា រមណីយដ្ឋានកំពូលពេជ្រ រមណីយដ្ឋានត្រីមាស និងរមណីយដ្ឋានជា​ច្រើនទៀត។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate  បានមានប្រសាសន៍ឲ្យដឹងទៀតថា ការអភិវឌ្ឈ​ន៍គំរោងរបស់យើង បានផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋ ដែលផ្តល់ការលំហែរពិតប្រាកដ ដល់អ្នកចង់បានដីលំហែរ និងកន្លែងសំរាកកាយនាពេលចុងសប្តាហ៍។

អ្វីកាន់តែពិសេសគំរោងឋានសួគ៌លំហែរ បាននិងកំពុងផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងមានភាពបត់បែនសម្រាប់អតិថិជន៕

 

ផ្លូវថ្មីស្រឡាងដ៏ធំមួយខ្សែទៀត ត្រូវបានប្រកាសបើកការដ្ឋានស្ថាបនាក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯកដោយក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings)

ភ្នំពេញ៖ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងកៅស៊ូ ប្រវែង ៤០០០ម៉ែត្រ ទទឹងលំហផ្លូវ ៥០ម៉ែត្រ និងបុកគ្រឹះស្ថាបនាស្ពានបេតុងអាម៉េរចំនួន ២ទីតាំង តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង និងលោកជំទាវ ហេងសុខា ព្រមទាំងរដ្ឋបាលខណ្ឌ កងកម្លាំង មន្រ្តីរាជការ សមាគមយុវជន និងប្រជាពលរដ្ឋ សរុបប្រមាណ ៣,៤០០នាក់។

ផ្លូវមួយខ្សែនេះគឺជាផ្លូវមេទី៣ ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុង ING City នៅក្នុងចំណោម បណ្តាញផ្លូវសរុបចំនួន ៦១ខ្សែ គឺបន្ទាប់ពីផ្លូវមេទី១​ គឺមហាវិថីសម្តេច ហ៊ុន សែន និងផ្លូវមេទី២ គឺមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង។ ផ្លូវ១ខ្សែនេះ ត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា មហាវិថី “ឈុន គង់” ។ មហាវិថី ឈុន គង់ ជាមហាវិថីមួយខ្សែស្ថិតនៅចំកណ្ដាលទទឹងនៃតំបន់អភិវឌ្ឍន៍ទីក្រុងរណប ING City តភ្ជាប់ពីផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ឆ្ពោះទៅកាន់ផ្លូវជើងឯក(ផ្លូវលេខ២១៧) មានប្រវែង ៤.០០០ម៉ែត្រ គិតត្រឹមព្រំប្រទល់នៃតំបន់អភិវឌ្ឍន៍ និងមានលំហផ្លូវប្រវែង៥០ម៉ែត្រ ក្នុងនោះទំហំ៣០ម៉ែត្រជាតួផ្លូវសម្រាប់យានជំនិះ និងចិញ្ចើមផ្លូវទំហំ ១០ម៉ែត្រសងខាង។ មហាវិថីមួយនេះ នឹង​ដើរតួនាទីយ៉ាងសំខាន់ជួយដោះស្រាយភាពកកស្ទះចរាចរណ៍ សំរួលដល់ការដឹកជញ្ជូនទំនិញ ពិសេសជួយឲ្យប្រជាពលរដ្ឋចំណេញពេលវេលា និងថវិកាជាច្រើន។ល។ គួរបញ្ជាក់ថា ផ្សារទំនើប អ៊ីអនមានជ័យ (AEON) ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីសម្តេច ហ៊ុន សែននិង មហាវិថី ឈុន គង់។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) លើសមិទ្ធផលទាំងអស់ដែលសម្រេចបាន ជាពិសេសសមិទ្ធផលនៅក្នុងវិស័យផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលកើតជារូបរាងទ្បើងក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបតំបន់បឹងទំពន់-ជើងឯក ដោយធានាបាននូវលក្ខណៈគ្រប់ជ្រុងជ្រោយទៅតាមរបៀប និងក្បួនខ្នាតនៃការរៀបចំទីក្រុងមានស្តង់ដារទំនើប និងការរួមបញ្ចូលនូវចលនានៃទីក្រុងបៃតង និងលក្ខណៈនៃទីក្រុងវៃឆ្លាត (Smart City) ស្របតាមនិន្នាការនៃការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរផ្នែកសកម្មភាពសង្គម-សេដ្ឋកិច្ច និងការកើនឡើងនៃចំនួនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ការលេចចេញជារូបរាងនៃសមិទ្ធផលនីមួយៗ គឺទាមទារឱ្យមានចក្ខុវិស័យ និងការរួមសហការពីគ្រប់ផ្នែក-គ្រប់ជំនាញពាក់ព័ន្ធ ហើយកត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៤ គឺ មនុស្ស ផ្លូវ ទឹក និងភ្លើង ។ ក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម», រាជរដ្ឋាភិបាល តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ។

យោងតាមប្រសាសន៍លោក អ៊ឹង ស៊ីវម៉េង តំណាងក្រុមហ៊ុន អាយអិនជី ហូលឌីង បច្ចុប្បន្នក្រុមហ៊ុនបានចាក់បំពេញដីលើកជាតួមហាវិថីសម្រេចរួចរាល់ ដោយបានប្រើប្រាស់មាឌដីសរុប ១លាន ៣សែន ម៉ែត្រគូប ជាប្រភេទដីអំបិល និង​កំពុងស្ថាបនាគ្រឹះសម្រេចបានប្រមាណ ៦០% ដោយបានប្រើប្រាស់ល្បាយថ្មមិចប្រមាណ ៨៥.១២០ ម៉ែត្រគូប។  រីឯការងារក្រាលកៅស៊ូបេតុង សម្រេចបានប្រវែង ៥១៣ម៉ែត្រ។ លោកបានបញ្ជាក់ថា ផ្អែកតាមប្រតិទិនការងារ មហាវិថីដ៏សំខាន់មួយនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ ២០២៤ខាងមុខ។

លោកបានបញ្ជាក់ផងដែរថា នៅលើមហាវិថី ឈុន គង់ នឹងត្រូវស្ថាបនាស្ពានបេតុងអាម៉េរឆ្លងកាត់ចំនួន ០២កន្លែង មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង២០,៨៦ម៉ែត្រ ដោយស្ពានទី១ កាត់ប្រឡាយរលួស ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ខណ្ឌដង្កោ និងស្ពានទី២ ឆ្លងកាត់ប្រឡាយស្ទឹងជ្រៅ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គឺនៅប៉ែក​ខាងកើតនៃមហាវិថីសម្តេច ហ៊ុន សែន។

លោក អ៊ឹង ស៊ីវម៉េង បានបញ្ជាក់ថាថាគម្រោងអភិវឌ្ឍន៍ទីក្រុង ING City អាចលេចចេញជារូបរាងបាន ដោយសារប្រទេសជាតិមានសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកប​ដោយភាពឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី  បានបង្កនូវបរិយាកាសធុរកិច្ចយ៉ាងល្អប្រសើរជូនដល់វិស័យឯកជន ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមកម្ពុជា។​ ថ្លែងក្នុងរបាយការណ៍សាងសង់ក្នុងពិធីបើការដ្ឋាននេះ លោកបានលើកឡើងថា ដោយបានមើលឃើញនូវសន្ទុះអភិវឌ្ឍ និងតម្រូវការចាំបាច់ពិសេសលើការស្ថាបនាហេដ្ឋារចនា    សម្ព័ន្ធរូបវ័ន្តចាំបាច់ទាំងឡាយ ឲ្យមានដំណើរការរលូន ក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) សូមអំពាវនាវដល់ម្ចាស់ក្បាលដី និងអ្នកអភិវឌ្ឍន៍ក្នុងតំបន់សូមមេត្តាចូលរួម ព្រមទាំងសម្របសម្រួលដោះស្រាយ កុំតាំងទីលំនៅលើលំហដីដែលទុកសម្រាប់អនុវត្តគម្រោងស្ថាបនាផ្លូវ ជាពិសេសអ្នកវិនិយោគនិងអភិវឌ្ឍធំៗសូមបន្តចូលរួមបដិភាគដើម្បីកិច្ចអភិវឌ្ឍក្នុងតំបន់នេះ។

តើការវិនិយោគលើអចលនទ្រព្យនិងវិនិយោគលើទីផ្សារភាគហ៊ុន មានភាពខុសគ្នាដូចម្តេច?

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ប្រជាពលរដ្ឋខ្មែរកាន់តែច្រើន បាននិងកំពុងមានការចាប់អារម្មណ៍ខ្លាំងលើការវិនិយោគ ពិសេសលើវិស័យអចលនទ្រព្យ និងការវិនិយោគលើផ្សារហ៊ុនកំពុងមានសន្ទុះផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Homes Global Realty លោកសុត វីរៈបានលើកឡើងក្នុងកម្មវិធី Estate Xchange Talk កាលពីពេលថ្មីៗនេះថា ការទិញអចលនទ្រព្យ ចំណុចល្អមួយដែលអ្នកទាំងអស់គ្នាត្រូវដឹង គឺយើងមិនចាំចាច់ចំណាយដើម១០០%នៃតម្លៃអចលនទ្រព្យហ្នឹងទេ។ ជាក់ស្តែងនៅក្រៅប្រទេស គេអាចកម្ចីពីធនាគារបានរហូតដល់៩០% មានន័យថាលុយដែលយើងដាក់ទៅហ្នឹងគឺត្រឹមតែ១០%ប៉ុណ្ណោះ។ ដូច្នេះហានិភ័យទៅលើ ១០% ធៀបទៅនឹងយើងវិនិយោគ១០០%គឺវាខុសគ្នា”។

លោកបន្ថែមថា “ចំណែកReturn on investment (ចំណូលពីការវិនិយោគ) ក៏យើងយកមកគណនាទៅលើថ្លៃដើម ដែលយើងបានវិនិយោគហ្នឹងដែរ”។ លោកបន្តថា “អីចឹងចំណូលពីការវិនិយោគគឺខ្ពស់ គ្រាន់តែថាចំណុចមួយ ដែលអចលនទ្រព្យជួបជាឧបសគ្គសម្រា​ប់អ្នកវិនិយោគ គឺមិនងាយបម្លែងជាសាច់ប្រាក់ក្នុងរយៈពេលខ្លី”។ចំណុចទាំងពីរនេះហើយ ដែលបងប្អូនត្រូវពិចារណាថា គួរវិនិយោគលើផ្សារភាគហ៊ុន ឬអចលនទ្រព្យ?”

ចំណែកលោក ស៊ាន ធធិន អគ្គនាយក CEO Master Club Investment Plc បានបន្ថែមថា “រវាងអចលនទ្រព្យ និងផ្សារភាគហ៊ុនមិនអាចនិយាយថា មួយណាល្អជាងមួយណាទេ ព្រោះវាជាជម្រើសនៃការវិនិយោគ។ បងប្អូនដែលចាប់អារម្មណ៍ សុទ្ធតែសម្រេចចិត្តក្នុងការវិនិយោគហើយ មិនមែនថាមួយណាល្អផ្ដាច់ជាងមួយណាទេ វាអាស្រ័យទៅលើខ្លួនយើង ដែលជាអ្នកវិនិយោគនេះហ៊ានទទួលយកហានិភ័យកម្រិតណា ហើយវាទទួលបានភាពស័ក្តិសម នៃលំហូរសាច់ប្រាក់របស់យើងកម្រិតណាដែរ អ៊ីចឹងត្រូវគិតថ្លឹងទាំងពីរ។

អ្នកជំនាញរូបនេះបន្តថា “ជួនកាលខ្ញុំចង់ទៅវិនិយោគលើអចល​នទ្រព្យដែរ ប៉ុន្តែខ្ញុំអត់មានចំណេះដឹងខាងហ្នឹង ឬសាច់ប្រាក់របស់ខ្ញុំអត់ដល់ ហើយខ្ញុំអត់អាចរង់ចាំរយៈពេលវែង អ៊ីចឹងខ្ញុំរៀងពិបាកបន្តិចដែរ ដូច្នេះខ្ញុំអាចវិនិយោគក្រោមរូបភាពផ្សេង”។

ក៏ប៉ុន្តែអ្នកខ្លះគាត់ថារឿងស្តុក(ហ៊ុន) រឿងអីហ្នឹងគាត់អត់ដែលយល់ តែហាងឆេងវាប្រែប្រួលរាល់ថ្ងៃតើ អ៊ីចឹងបើយើងតាមដានផ្សារហ៊ុន យើងចង់លក់ចង់ដូរបាន ប៉ុន្តែតើយើងយល់កម្រិតណា? ហើយយើងហ៊ានទទួលយកហានិភ័យហ្នឹង ប៉ុន្មាននៅក្នុងការខាតបង់ និងការចំណេញលើអាហ្នឹងដែរ។ ហេតុនេះវាអាស្រ័យទៅលើជម្រើសរបស់អ្នកវិនិយោគខ្លួនឯង”។

លោកបន្តថា “ជាការពិតមួយត្រង់ថា បើយើងច្បាស់ យើងមានបណ្ដាញ យើងមានអ្នកប្រឹក្សាច្បាស់លាស់ លើវិស័យអចលនទ្រព្យ ហើយយើងគិតទៅលើស្ថានភាពបច្ចុប្បន្ន និងបណ្ដាប្រទេសផ្សេងៗ “។​លោកបន្តថា “ដូចដែលខ្ញុំធ្លាប់ពិសោធន៍ និងធ្វើដំណើរទៅស្រុកគេដែរ វិស័យអចលនទ្រព្យបើយើងរំពឹង ចង់វិនិយោគរយៈពេលមធ្យម និងរយៈពេលវែង គ្មានអ្វីល្អជាងការវិនិយោគ លើវិស័យអចលនទ្រព្យទេ”។

ការវិនិយោគលើវិស័យអចលនទ្រព្យ និងការវិនិយោគលើផ្សារភាគហ៊ុនសុទ្ធតែល្អដូចគ្នា គ្រាន់តែត្រូវគិតលើមូលដ្ឋានគ្រឹះ និងចំនេះដឹងនៅក្នុងវិស័យ ដែលអ្នកកំពុងតែវិនិយោគ៕

 

អ្នកអភិវឌ្ឍន៍គ្រោងបង្កើត “ភូមិទេសចរណ៍ថ្មី”មួយនៅតំបន់ ជាយរាជធានីភ្នំពេញ

ដោយ: គង់ លាងហួរ

ភ្នំពេញ: បង្កើតសកម្មភាពចម្រុះ រាប់ទាំងការសំរាកលំហែរ ការចូលរួមជិះរទេះគោ ស្តាប់តន្រ្តីបុរាណ និងការសម្តែងសិល្បៈ រួមទាំងផ្សារសហគមន៍ នៅតំបន់ជាយក្រុង បាននិងកំពុងក្លាយជាទស្សនទាននៃការកសាងភាពសម្បូរបែប និងរសរវើកនៅតំបន់ជាយក្រុងភ្នំពេញ។

គំរោងនេះ បាននិងកំពុងត្រៀមរៀបចំឡើង ដោយអ្នកអភិវឌ្ឈន៍រមណីយដ្ឋានលំហែរកាយ Green Zone របស់ឧកញ៉ាម៉ន សុខាអគ្គនាយកក្រុមហ៊ុន Green Zone សហការជាមួយលោកបណ្ឌិតតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុន R- Investment Group ។ គំរោងនេះរៀបចំនៅភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

លោកបណ្ឌិតតេង រិទ្ឋី ដែលបានសហការ និងផ្តួចផ្តើមបង្កើត”ភូមិទេសចរណ៍”បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា អ្នកអភិវឌ្ឍមួយរូបលើកឡើងថា សព្វថ្ងៃនេះ នៅជុំវិញរាជធានីភ្នំពេញ មិនទាន់ មានកន្លែងសំដែងរបាំវប្បធម៌ទេ ហើយបើយើងចង់ទៅទស្សនាការសំដែង របាំក្ងោក យីកេ ឬអាយ៉ៃក៏មិនមានដែរ ដូច្នេះយើងចង់បង្កើតពីឥឡូវនេះ ដើម្បីជួយឱ្យមានសកម្មភាពនេះឡើង។

លោកបន្តថា “នៅពេលយើងបង្កើតសកម្មភាពបាន នោះយើងអាចចិញ្ចឹមបុគ្គលិក និងកម្មករបានរាប់សិបនាក់”។ លោកបន្ថែមថា “បន្ថែមពីនេះ យើងបង្កើតទាំងសួនសិប្បកម្ម ដើម្បីអាចឱ្យកម្មករមានការងារធ្វើ និងកន្លែងទេសចរណ៍ ដែលអាចផ្តល់ការងារធ្វើដល់មនុស្សរាប់ពាន់នាក់ និងទទួលបានចំណូលខ្ពស់”។

ឧទាហរណ៍ កម្មករអាចដាំបន្លែលក់ ដល់ភ្ញៀវទេសចរក្នុងតម្លៃប្រហែល៥ដុល្លារ ក្នុងមួយគីឡូក្រាម គឺខ្ពស់ជាងលក់ឱ្យឈ្មួញ ក្នុងត្រឹមតម្លៃ១ដុល្លារក្នុងមួយគីឡូ។

លោកបណ្ឌិតតេង រិទ្ឋី បានបន្តថា ទោះបីជាយ៉ាងនេះក្តី យើងនឹងបង្រៀនពួកគាត់អំពីរបៀបវេចខ្ចប់ អនាម័យ និងភាពរួសរាយរាក់ទាក់ចំពោះអតិថិជន ជាពិសេសគឺស្នាមញញឹមជារឿងធំបំផុតមួយ ជាឧទា ហរណ៍ ហាងមួយដែលល្អ និងមានម្ហូបអាហារឆ្ងាញ់ ប៉ុន្តែបើអ្នកសេវាកម្មមិនបង្ហាញស្នាមញញឹម រួសរាយក៏មិនកើតនោះដែរ។ ដូច្នេះយើងត្រូវតែពន្យល់ និងបង្រៀនដល់ពួកគាត់។

លោកបន្តថា យើងបានស្នើសុំកិច្ចសហការ ពីអភិបាលស្រុក និងមេឃុំ និងប្រធានមន្ទីរទេសចរណ៍ខេត្ត ហើយរដ្ឋមន្ត្រីក្រសួងទេសចរ ណ៍លោក ថោង ខុន ក៏នឹងចូលរួមគ្រប់សកម្មភាពផងដែរ។ លើសពីនេះ យើងមិនត្រូវការថវិការដ្ឋមកធ្វើនោះទេ ហើយយើងមានតែជួយឧបត្ថម្ភដល់រដ្ឋវិញ ប៉ុន្តែយើងត្រូវការការគាំទ្រ។

លោកបន្តទៀតថា យើងគ្រោងបង្កើតទាំងផ្សារណាត់ ឬផ្សារចុងសប្តាហ៍ ហើយបើថ្ងៃក្រោយទៅមុខ ក្លាយទៅជាផ្សារជាប្រចាំ ប៉ុន្តែពេលនេះមិនទាន់អាចទៅរួច ដូច្នេះយើងបង្កើតជាផ្សារណាត់ជាមុនសិនសម្រាប់មកដើរលេងថ្ងៃចុងសប្តាហ៍សៅរ៍អាទិត្យ។

លោកលើកឡើងថា “ប្រសិនបើអ្នកទាំងអស់គ្នា មិនមែនជាអ្នកអចលនទ្រព្យ ប្រហែលជាអាចយល់ខុសពីលោក ពេលដែលឃើញក្រលុកសំរាមអត់ស្អាត ហើយខ្ញុំជាអ្នកអភិវឌ្ឍន៍កន្លែងដែលមិនស្អាតទៅជាកន្លែងស្អាត។ ដើមឈើមិនស្អាតយើងធ្វើឱ្យស្អាត ស្រះទឹកយើងដាក់ចិញ្ចឹមត្រី ហើយតំបន់នេះបច្ចុប្បន្នមិនទាន់ស្អាតនោះទេ និងគ្មានភាពទាក់ទាញ ប៉ុន្តែរយៈពេល១ឆ្នាំ ២ឆ្នាំ ឬរហូតដល់៥ឆ្នាំខាងមុខ យើងនឹងឃើញមនុស្សរាប់ម៉ឺននាក់ មកកម្សាន្តលេងនៅតីនេះតាមរយៈផែនការរបស់យើង។

លើសពីនេះ យើងធ្លាប់មានបទពិសោធធ្វើ និងប្រែក្លាយទីកន្លែងដែលអត់មានអ្វីសោះមកក្លាយជាទីក្រុង និងប្រែក្លាយដីទំនេរទុកចោលមកក្លាយជាដីធ្វើឧស្សាហកម្ម ដោយសារជំហានដំបូងគេគឺយើងបានបង្កើតផែនការគោលដៅ ហើយលោកចង់ឱ្យអ្នកទាំងអស់គ្នាដែលមកដល់ទីនេះចូលរួមចាប់យកឱកាស។

ឧទាហរណ៍ ប្រសិនបើអ្នកទាំងអស់គ្នា ចង់បង្កើតភោជនីយដ្ឋានមួយ ប៉ុន្តែមិនហ៊ានធ្វើព្រោះខ្លាចខ្វះមនុស្ស ដូច្នេះយើងត្រូវពិភាក្សាគ្នាថា បើបង្កើតភោជនីយដ្ឋាននៅកន្លែងណាផ្សេង ត្រូវចាយប្រាក់អស់១០ម៉ឺនដុល្លារបានទំហំតែ១ល្វែង តែបើបង្កើតភោជនីយដ្ឋាននៅទីនេះគឺយើងបានទំហំធំណាស់។

លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា “បើយើងខ្វះមនុស្ស យើងត្រូវរៀបចំផែនការ ដើម្បីទាញយកមនុស្សមក ពោលគឺទាញយកទាំងភ្ញៀវ និងអ្នកផ្សេងៗទៀត តែជាពិសេសគឺត្រូវទាញយកភ្ញៀវនេះតែម្តង”។

ម្យ៉ាងវិញទៀត ភ្ញៀវទី១របស់យើងដែលបានរំពឹងទុក ពួកគាត់អាចប្រើប្រាស់មធ្យោបាយធ្វើដំណើរជាឡាន ប៉ុន្តែអ្វីដែលពួកគាត់ចង់បានគឺជាសេវាកម្ម ម្ហូបធូរថ្លៃ មានរសជាតិឆ្ងាញ់ អនាម័យល្អ និងទទួលបានសេវាកម្មរួសរាយរាក់ទាក់ល្អ ហើយនេះជារឿងមួយ ដែលយើងអាចឈ្នះគេ។

ជាមួយគ្នានេះ លោកឧកញ៉ាម៉ន សុខាអគ្គនាយកក្រុមហ៊ុនGreen Zone បានមានប្រសាសន៍ថា យើងសូមលើកឡើងខ្លីៗថា ទីតាំងនេះគឺនៅជិតរាជធានីភ្នំពេញ បើគិតពីក្រសួងដែនដី មកដល់ទីតាំងនេះមានប្រវែងជាង៣០គីឡូម៉ែត្រប៉ុណ្ណោះ ហើយនិងត្រូវការធ្វើដំណើរ ត្រឹមតែជាង៣០នាទី ឬ១ម៉ោង ដែលយើងអាចបើកបរវិលល្ងាចបាន ហើយភ្ញៀវទេសចរណ៍ អាចមកសម្រាកគេងបាននៅផ្ទះលំហែរ។

លោកបន្តថា លើសពីនេះ ទីតាំងនេះគឺជាទីតាំងរបស់ខ្លួនឯងស្រាប់ ដែលយើងអាចចង់ធ្វើអ្វីក៏បាន ចង់រកស៊ីអ្វី ចង់ចាប់ឱកាសអ្វីក៏បាន ហើយយើងអាចពិភាក្សា និងជជែកគ្នាបានក្នុងន័យសហការ ដើម្បីរកវិធីសាស្ត្រ ហើយមើលឃើញឱកាសថាមកទីនេះ មានដីជាង១០០ហិកតា និងសួនរីសតជាង៨ហិកតា ដើម្បីសហការគ្នារកស៊ីផ្សេងៗនៅទីនេះ ដូចជាដាំផ្កា ឬបើកភោជនីយដ្ឋាន ចិញ្ចឹមត្រី ធ្វើកសិកម្មដាំដុះជាដើម…៕

អ្នកជំនាញក្នុងវិស័យឯកជនសាទរការអនុវត្តច្បាប់វិនិយោគថ្មី នៃកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមអ្នកជំនាញមកពីវិស័យ​ឯកជន​អះអាងថា អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​ វិនិយោគ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នឹង​ដើរតួនាទី​សំខាន់ ​ក្នុង​ការបង្កើន​សក្តានុពល​ ទាក់​ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន។

វា​ជា​ផ្នែក​សំខាន់​មួយ ​ក្នុងការ​​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រែក្លាយ​កម្ពុជា ​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៥០​។​

យោងតាម​សេចក្តីប្រកាស​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កា​លពី​ថ្ងៃទី​២៧ ខែមិថុនា​បានឱ្យដឹងថា សម្តេចនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ​២៦ ខែមិថុនា បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​លេខ ១៣៩ អនក្រ​.​បក ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​វិនិយោគ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ច្បាប់​នេះ​ត្រូវ​បានប្រកាស​ឱ្យប្រើ​ ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/១០២១/០១៤ ចុះ​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២១​។​

លោកបណ្ឌិតតាន់ មុនី​វណ្ណ អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​មានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ ខែមិថុនា​ថា ច្បាប់​ស្តីពី​វិនិយោគ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​(​ថ្មី​) គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​ទាក់ទាញ និង​លើកទឹកចិត្ត​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។លោកបញ្ជាក់ថា “ច្បាប់​ថ្មី​នេះ​ត្រូវបាន​រៀបចំឡើង ​ដោយ​ផ្ចិតផ្ចង់ និង​ឆ្លងកាត់​ការពិគ្រោះ​យោបល់ និង​ផ្តល់​ធាតុ​ចូល​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ ពិសេស​វា​បាន​ដើរ​ស្រប ​នឹង​ការ​​វិ​វ​ឌ្ឍ​នៃ​សេដ្ឋកិច្ច​​សង្គម ​ក្នុង​បរិបទ​នៃ​បដិវត្ត​ឧស្សាហកម្ម ៤.០ ខណៈ​ច្បាប់​ចាស់​ត្រូវបាន​បង្កើតឡើង ​តាំងពី​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០”​។លោក​ថ្លែងថា​ “​ច្បាប់​ថ្មី​នេះ​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ ​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន ព្រោះ​ច្បាប់​នេះ​ គឺមាន​លក្ខណពិសេស​មួយ​ចំនួន”។

ចំណុចពិសេសនៃច្បាប់នេះមាន​ដូចជា ការលើកទឹកចិត្ត ការសម្រួល​នីតិវិធី​ចុះបញ្ជី ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សមត្ថភាព​នៃ​ធនធានមនុស្ស​នៅ​កម្ពុជា​ផងដែរ​។​ ​

ចំណែកលោកលោកតែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ច្បាប់​វិនិយោគ​ថ្មី​នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ ក្នុងការ​លើកទឹកចិត្ត​ឱ្យមាន​ការបណ្តាក់ទុន​ក្នុង​ផលិតកម្ម​ធុន​តូច និង​មធ្យម ព្រោះ​អ្វីៗ​ត្រូវបាន​សម្រួល​ឱ្យ​កាន់តែ​ងាយស្រួល​។​លោក​ប្រាប់ថា​ “យើង​ពិតជា​រីករាយ និង​ស្វាគមន៍​ចំពោះ​ច្បាប់​ថ្មី​នេះ ព្រោះ​វា​បាន​លើកទឹកចិត្ត​ច្រើន​ដល់ SME ហើយ​ក៏មាន​ភាពបត់បែន​ទៅតាម​បរិ​បទ​សេដ្ឋកិច្ច​នាពេលនេះ​ផងដែរ​”។​ លោកបន្តថា ប្រសិនបើ​អគ្គិសនី​នៅ​កម្ពុជា ​អាចមាន​តម្លៃ​កាន់តែ​ទាប​បន្ថែមទៀត​នោះ ឱកាស​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​នឹងមាន​កាន់តែច្រើន​។​

ជាមួយគ្នានេះ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោកឧកញ៉ា លឹម ហេង បាន​និយាយថា អនុក្រឹត្យ​នេះ​គឺជា​ការបញ្ជាក់​បន្ថែម​ទៅលើ​ច្បាប់​ ដែល​បាន​ដាក់ឱ្យអនុវត្ត​កន្លងមក ដោយមាន​និយាយ​ពី​ការសម្រួល​ផ្នែក​ពន្ធ និង​នីតិវិធី​ក្នុងការ​នាំចេញ​នាំចូល​ទំនិញ​។ ផ្នែក​ឯកជន​រង់ចាំ​អនុក្រឹត្យ​នេះ​ជា​យូរ​មកហើយ​។លោក​បញ្ជាក់ថា “លក្ខណៈពិសេស​នៃ​ច្បាប់​វិនិយោគ​នេះ គឺមាន​ការលើកទឹកចិត្ត និង​មាន​ភាព​បត់បែន​ស្រប តាម​ការវិវត្ត​សេដ្ឋកិច្ច​សកល​”៕

 

ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រនឹងបញ្ចូលកម្លាំងជំរុញថ្មី ក្នុងការកសាងសហគមន៍កម្ពុជា-ចិន

ដោយ: គង់ លាងហួរ

ភ្នំពេញ: អ្នកស្រាវជ្រាវកម្ពុជាមួយរូប បានលើកឡើងកាលពីថ្ងៃពុធម្សិលមិញនេះថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទ្វេរភាគី Diamond Hexagon នឹងចាក់បញ្ចូលកម្លាំងជំរុញថ្មី ចូលទៅក្នុងការកសាងសហគមន៍កម្ពុជា -ចិនជាមួយនឹងអនាគតរួមគ្នា ក្នុងយុគសម័យថ្មី។

ត្រូវបានបង្កើតឡើង ដោយប្រទេសទាំងពីរក្នុងខែកុម្ភៈ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ Diamond Hexagon បានផ្តោតលើវិស័យអាទិភាពចំនួនប្រាំមួយ រួមមានកិច្ចសហប្រតិបត្តិការ នយោបាយ សមត្ថភាព និងគុណភាពនៃផលិតកម្ម  កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។លោក ថោង ម៉េងដាវីដ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានទស្សនវិស័យអាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានអះអាងថា ខណៈដែលឆ្នាំ២០២៣ គឺជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ Diamond Hexagon នឹងផ្តល់សន្ទុះថ្មីដល់ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកបានប្រាប់សារពត៌មាន Xinhua ថា “ជាមួយនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ Diamond Hexagon ដែលបានបង្កើតឡើងថ្មីនេះ ប្រទេសទាំងពីរនឹងអាចសម្រេច បាននូវកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខបន្ថែមទៀតឆ្ពោះទៅរកសហគមន៍ ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី”។

លោកបានបន្តថា “ការគាំទ្ររបស់ប្រទេសចិន ចំពោះភាពជោគ ជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកសាងចំណងមិត្តភាពជាបងប្អូនកាន់តែរឹងមាំ រវាងប្រទេសទាំងពីរ ហើយប្រទេសចិនក៏ជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយ និងអ្នកផ្តល់ជំនួយមនុស្សធម៌ ដល់កម្ពុជាផងដែរ”។

លោកបានបន្តថា “ក្រោមកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា -ចិនបានកើនឡើងយ៉ាងខ្លាំង”។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរ បានជួយសម្រួល ដល់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ខណៈដែលឆ្នាំ២០២៣នេះ គឺជាខួបលើកទី១០នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) អ្នកស្រាវជ្រាវរូបនេះបានលើកឡើងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលបានគាំទ្រទីមួយដំបូងគេលើគម្រោ​ងBRI ដែលត្រូវបានស្នើឡើង ដោយប្រទេសចិនកាលពីឆ្នាំ២០១៣។

លោក ថោង ម៉េងដាវីដ បានបញ្ជាក់ថា “ស្ថិតក្រោមគម្រោង BRI កម្ពុជា និងចិនបានជំរុញយ៉ាងសកម្ម នូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កសិកម្ម ពាណិ​ជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្នុងចំណោមប្រទេសដទៃទៀត”។

លោកបានបន្ថែមថា “គម្រោងធំៗជាច្រើន ដែលស្ថិតក្រោមគំនិតផ្តួចផ្តើម BRI មានដូចជា រោងចក្រវារីអគ្គិសនី តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពហុកីឡដ្ឋានជាតិមរតកតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រ​កបដោយបរិយាប័ន្ន និងនិរន្តរភាព”៕

ក្រុមហ៊ុន Standard International គ្រោងបើកដំណើរការគម្រោងលំនៅដ្ឋានថ្មីចំនួន២នៅប្រទេសថៃ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនសណ្ឋាគារ Standard International គ្រោងបើកដំណើរការ គម្រោងលំនៅដ្ឋានចំនួន២នៅខេត្តភូកេត និងហួហ៊ីន និងបើកសណ្ឋាគារថ្មីចំនួន៥ទៀត នៅទូទាំងគោលដៅចំនួន៤ក្នុងប្រទេសថៃ នៅកំឡុងឆ្នាំ២០២៣-២០២៦។

លោក Boripat Louichareon នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Standard International សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា បានលើកឡើងថា គម្រោងលំនៅដ្ឋានថ្មីមួយ ក្នុងចំណោមគម្រោងលំនៅដ្ឋានម៉ាកល្បីៗទាំង២ គឺស្ថិតនៅ Laguna Phuket ដែលជាគម្រោងទី៣ របស់ក្រុមហ៊ុនបន្ទាប់ពីទីក្រុង Miami និងទីក្រុង Lisbon។

លោក​បាន​បន្ត​ថា​ “The Standard Residences និង Phuket Laguna នឹង​ត្រូវ​បាន​អភិវឌ្ឍ​ន៍ ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ Central Group។  ទីតាំងនេះនឹងមានកន្លែងលក់រាយ ជាមួយនឹងភោជនីយដ្ឋាន និងបារសម្រាប់ភ្ញៀវខាងក្រៅ និង The Peri Phuket ដែលជាម៉ាកយីហោសណ្ឋាគារមួយរបស់យើង ដែលមាន១៥០បន្ទប់”។

ចំណែកឯ អតិថិជនគោលដៅ នឹងជាជនបរទេសជាចម្បង ដោយផ្តោត ជាពិសេសទៅលើជនជាតិចិន និងរុស្ស៊ី ដែលពួកគេបានបង្ហាញពីតម្រូវការអចលនទ្រព្យនៅខេត្តភូកេត។

នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ គម្រោងលំនៅដ្ឋានម៉ាកយី​ហោទី២របស់ The Standard នៅក្នុងប្រទេសថៃនឹងត្រូវបានដាក់ឱ្យដំណើរការនៅទីក្រុងហួហ៊ីន (Hua Hin)។

គម្រោងទី២ The Standard Residences នៅទីក្រុង Hua Hin នឹងមានលំនៅដ្ឋានចំនួន២៥៨យូនីត ដែលមានចាប់ពីយូនីតបន្ទប់គេងចំនួន១ ទំហំ៤៥ម៉ែត្រការ៉េ រហូតដល់វីឡាអាងហែលទឹកទំហំ២២០ម៉ែត្រការ៉េ។

គម្រោងលំនៅដ្ឋាននេះ នឹង​ត្រូវ​បាន​បង្កើត​ឡើង ​ដោយ​ក្រុមហ៊ុន Sansiri Plc ​នៅ​លើ​ទីតាំង​ឆ្នេរ​មួយ​ ដែល​មាន​ចម្ងាយ៤,៥គីឡូម៉ែត្រ​ពី​សណ្ឋាគារ The Standard Hua Hin។ លោក Boripat បានអះអាងថា លំនៅដ្ឋានទាំងនេះ នឹងត្រូវបានដាក់លក់ជូន ក្នុងតម្លៃខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងទីក្រុង Hua Hin ៕

PIF Capital, Antz Capital សហការជាមួយGrowth Partners Asiaកម្ពុជាដើម្បីផ្តល់ឱកាសពង្រីកទុនដល់សហគ្រិន

ថ្មីៗក្រុមហ៊ុន Growth Partners Asia,  PIF Capital, Antz Capital និងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ  បានរៀបចំកម្មវិធី ជំនួបដៃគូរវិនិយោគអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យមព្រមទាំងកិច្ចសហប្រតិបត្តិការរវាងដៃគូរពាណិជ្ជកម្មនៅកម្ពុជា ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ។

កម្មវិធីនេះនឹងនាំមកនូវ អ្នកវិនិយោគិនបរទេស ដៃគូរបណ្តាក់ទុន ម្ចាស់អជីវកម្ម និងម្ចាស់ហ្រេនឆាយ មកពី១៥០ ស្ថាបន័ ស្មើនឹង១២ប្រទេស ដូចជា៖ សិង្ហបុរី អាស៊ីអាគ្នេហ៍ សហាពន្ធអារ៉ាប់រួម សហភាពអឺរ៉ុប អាមេរិច និងកាណាដា​​ ផ្តោតលើ១៥វិសយ័។ សហគ្រាសធុនតូចនិងមធ្យម អជីវករ ពានិជ្ជករ ចំនួន៦០០ស្ថាបន័ នឹងត្រូវបាន​​ផ្តល់ឱកាសចូលរួមដើម្បីក្នុងកម្មវិធីនេះ។

លោក Mo Zidan សហស្ថាបនិក និងជានាយកក្រុមហ៊ុន Growth Partners Asia បាននិយាយថា កម្មវិធីនេះនឹងនាំមកនូវផ្លែផ្ការ និងផែនទីបង្ហាញផ្លូវថ្មីមួយទៀតសម្រាប់កម្ពុជាជំវិញការវិនិយោគរបស់ដៃគូរអន្តរជាតិទាំងនេះ។

លោកស្រី Graece Racchny Fong អគ្គនាយិកា នៃក្រុមហ៊ុន Cetury 21 Cambodia និងជាតំណាង គណកម្មការ នៃកម្មវិធីមានប្រសាសន៍ថា៖ កម្មវិធីគឺជាឱកាសដ៏អស្ចារ្យសម្រាប់កម្ពុជា ក្នុងការបំពេញក្តីស្រម៉ៃ ឆ្ពោះទៅការពង្រីកអជីវកម្មតាមរយះការចូលរួមនិងទទួលបាននូវដៃគូរដ៏សាកសម។

លោក Eythan Lim នាយកក្រុមហ៊ុន PIF Capitalបាននិយាយថាក្រុមហ៊ុនលោកមានឆន្ទះក្នុងការជួយដល់សហគ្រិនកម្ពុជា តាមរយះកាវិនិយោគដោយផ្ទាល់ និងតាមរយះនាំមកនូវអ្នកវិនិយោគ​បរទេសមកកាន់កម្ពុជា។

លោកស្រី Grace Lim សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Antz Capital, បាននិយាយថា លោកស្រីមានសុទ្ទិធិនិយម និងជៀជាក់ថា ក្នុងរយះពេល៥ឆ្នាំ ខានមុខកម្ពុជានឹងក្លាយជាប្រទេសដែលមានការរីកលូតលាស់ឆាប់រហស័ជាងគេនៅអាស៊ីអាគ្នេហ៍ តាមរយះទីផ្សារមូលបត្រ័និងការយល់ដឹងពីទីផ្សារវិនិយោគ កម្មវីធីក្នុងខែវិច្ឆិការនេះនឹងនាំមកនូវ ការគៀងគរ និងការប្រមូលផ្តុំអ្នកវិនិយោគដ៏ច្រើនលើកដំបូងសម្រាប់បើកច្រកផ្លូវទីផ្សារវិនិយោគមកកម្ពុជា។

លោក Jonathan por សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន PIF Capital, បាននិយាយថា យើងនឹងប្រឹងប្រែងជួយកម្ពុជាអោយក្លាយជាគោលដៅវិនិយោគសម្រាប់អន្តរជាតិដូច “Silicon Valley” សហរដ្ធអាមេរិច។ លោកសន្យាថាក្នុងរយះពេល១០ឆ្នាំនឹងជួយអោយ៥០០ក្រុមហ៊ុននៅកម្ពុជា ត្រូវបានចូលក្នុងទីផ្សារភាគហ៊ុនអន្តរជាតិ។

ឯកឧត្តម ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ បានមានប្រសាសន៍ថា តំណាងអោយរាជរដ្ធាភិបាលកម្ពុជា លោកពិតមានក្តីត្រេកអរ និងគាំទ្រពេញទំហឹងក្នុងកិច្ចការងារ និងការបង្កើតអោយមានកម្មវិធីនេះ។ ដោយថ្មីៗនេះរាជរដ្ធាភិបាកម្ពុជាបានដាក់ចេញនូវកម្មវិធីលើកទឹកចិត្តច្រើនដើម្បីទាក់ទាញ និងសម្រួលដល់ ភាពងាយស្រួលដល់អ្នកវិនិយោគិនបរទេស។ កម្មវិធីក្នុងខែវិច្ឆិការនេះនឹងបើកច្រកថ្មីមួយទៀតដល់អ្នកវិនិយោគិន សម្រាប់កម្ពុជា។ ក្នុងនាមរាជរដ្ធាភិបាលខ្ញុំសូមលើកទឹកចិត្ត ដល់សហគ្រិន ម្ចាស់អជីវកម្មចូលរួមអោយបានច្រើន ដើម្បីទទួលបានឱការដ៏កម្រនេះ។
បញ្ជាក់៖ ដើម្បីចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះសូមទាក់ទងមក
លេខទូរសព្ទ័៖ +855 93 818 227 / 818 228
Email: [email protected]​​
រឺស្កែនតេលេក្រាមខាងក្រោម៖

PIF Capital, Antz Capital, and Growth Partners Asia – GPA Collaboration and Joint Press Conference in Phnom Penh, Cambodia.

By Siv Meng

[Phnom Penh, 29th June 2023] – PIF Capital, Antz Capital, and Growth Partners Asia (GPA) With Our Guest of Honor H.E Preap Kol – Minister Attached to Prime Minister Royal Government of Cambodia Responsible on Foreign Investment, International Relations, Good Governance Reform Host the press conference about “SME Capital Entrepreneurship (SCE) Business Matching Summit Cambodia 2023” which will be held on 15-16, November, 2023.

“SME Capital Entrepreneurship (SCE) Business Matching Summit Cambodia 2023” is connecting SMEs, Entrepreneurs, Investors, Businesses, from Singapore, SEA, MENA, UAE, Eastern Europ, USA, CANADA with Cambodia.

The Event will Bring in 250+ International Investors from above 12 countries, Focus on 15 sectors, and allow our 600+ local participants from SMEs, Entrepreneurs, Business Owners access for the business pitch, investment deal, Meeting, Networking Gala dinner, Cambodia 2023.

Mrs. Grace Rachny Fong – Executive Directo of Century 21 Cambodia and A Representative of Capital Committee of the event Host Said that: This Event will bring so much Value for Cambodia. it’s not just about investment but also for the growth journey for Cambodia moving to next level.

Mr. Eythan Lim – CEO of PIF Capital Said That: PIF Capital is a premium provider of capital solutions for SMEs. They provide access to a global network of SMEs, investors, business alliances and professionals, enabling SMEs to accelerate their business growth through equity fundraising and profit acquisition. This Event provide the opportunities for PIF to start engaging the capital market journey and IPOs accessibilities to service Cambodia’s SME.

Mrs. Grace Lim – Managing Director of Antz Capital Said that: Antz Capital is a boutique corporate finance firm focused on developing SMEs towards IPO as well as providing of corporate advisory on corporate structuring, private equity and M&A through their extensive network of global partners. Antz Capital will invest their time and knowledge to fulfill the future growth of Cambodia.

Mr. Mo Zidan – Director of GPA: Growth Partners Asia (GPA) works directly with clients to provide investment advice and guidance. They specialize in investment readiness, financial management, and project/business investment turnkey management, assisting clients in achieving their investment goals. GPA Committed to help SMEs, Entrepreneurs, in order to have investment readiness in place to take this immediate opportunities.

H.E Preap Kol – Minister Attached to Prime Minister Royal Government of Cambodia in charge of Foreign Investment, International Relations, and Governance Reforms Said that: Government is fully support of this approach and support of PIF Capital, Antz Capital, and Growth Partners Asia. The event will bring a lot of investment opportunities at one place and accessibilities. The pitch opportunities will make a door open for our Cambodia’s market on investment opportunities. Government motivate our SMEs, and Entrepreneurs and business owners to speedy registers and make sure to gain benefits from this opportunities.

For Event Registration:
Contact: +855 93 818 227 / 818 228
Email: [email protected]
Or Scan to discuss

 

 

ប្រទេសចិន ដាក់លក្ខខណ្ឌឱ្យសហរដ្ឋអាមេរិកថា បើចង់ចរចាផ្នែកយោធា ត្រូវដកទណ្ឌកម្មមកលើខ្លួនចេញសិន

តែម សុខុម

គូឡាឡាំពួ: មន្ត្រីការទូតចិន បានបញ្ជាក់កាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ថា សហរដ្ឋអាមេរិក ត្រូវតែដកចេញនូវទណ្ឌកម្មមកលើប្រទេសចិន ប្រសិនបើរដ្ឋការរបស់ប្រធានាធិបតី ចូ បៃឌិន ចង់ចរចាកម្រិតខ្ពស់រវាងកងកម្លាំងប្រដាប់អាវុធចិន និងអាមេរិក។

លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិន ប្រចាំក្រុងវ៉ាស៊ីនតោន បានលើកឡើងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធ ថា “ភាគីអាមេរិក ដឹងហើយនូវហេតុផលដែលបង្កការលំបាកក្នុងទំនាក់ទំនងយោធា និងយោធាជាមួយប្រទេសចិន។ ឧបសគ្គបែបនេះត្រូវតែដកចេញ មុនពេលការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការណាមួយអាចធ្វើឡើងទៅបានរវាងប្រទេសទាំងពីរ”។

អ្នកនាំពាក្យរូបនេះមិនបាននិយាយពីទណ្ឌកម្មឱ្យចំៗនោះទេ ប៉ុន្តែការលើកឡើងរបស់លោកទំនងជាសំដៅដល់សំណើរបស់សហរដ្ឋអាមេរិក សុំជួបចរចាជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ដែលត្រូវសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មក្នុងឆ្នាំ២០១៨ ចំពោះការទិញសព្វាវុធពីប្រទេសរុស្ស៊ី។

ក្រុមមន្ត្រីចិន ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់សមភាគីអាមេរិក ថា រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu នឹងមិនជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ជាដាច់ខាត លុះត្រាតែសហរដ្ឋអាមេរិក ដកទណ្ឌកម្មទាំងនោះចេញសិន។

រដ្ឋការរបស់លោក ចូ បៃឌិន បានស្វះស្វែងបង្កើនបណ្តាញទំនាក់ទំនងជាមួយប្រទេសចិន ចាប់តាំងពីរដ្ឋាភិបាលក្រុងប៉េកាំង បានកាត់ផ្តាច់ទំនាក់ទំនងទាំងនេះដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ កាលពីរដូវក្តៅឆ្នាំមុន។

ប្រទេសចិន បានច្រានចោលសំណើរបស់មន្ទីរបញ្ចកោណ សម្រាប់ជំនួបជាមួយលោក Lloyd Austin នៅប្រទេសសិង្ហបុរី ក្នុងខែមិថុនា ខណៈរដ្ឋមន្ត្រីការពារជាតិទាំងពីរចូលរួមសន្និសីទមួយស្ដីពីបញ្ហាសន្តិសុខ៕ The Edge Markets៕