តើកិច្ចសន្យាទិញលក់អចលនទ្រព្យមានសារៈសំខាន់បែបណា?

17.PR , Promotion Feb (W. 1280px x H.671px)

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ជាទូទៅ​ការទិញ​លក់​អចល​នន​ទ្រព្យ មាន​ទម្រង់ និង​រូបភាពខុសៗគ្នា​ដែល​សកម្មភាព​បែបនេះ កើតឡើង​នៅ​គ្រប់​ទីកន្លែង ក្នុង​ជីវភាព​ប្រចាំថ្ងៃ​មាន ដូចជា ការប្រកប​អាជីវកម្ម​នានា និង​ការដោះដូរ​ទំនិញ និង​សេវាកម្មផ្សេង។

ទោះយ៉ាងណា​គេ​អាច​សង្កេតឃើញថា កិច្ចសន្យា​ទិញ​លក់​ជាធម្មតា បានធ្វើ​ឡើង​តាម​រូបភាព​ពីរបែប គឺ​ការទិញ​លក់​ដែល​ធ្វើឡើង​ត្រឹមតែ​ផ្ទាល់មាត់ និង​ការទិញ​ លក់​ដែលមាន​ធ្វើ​កិច្ចសន្យា​ជា​លាយ​លក្ខណ៍អក្សរ។

សម្រាប់​ការទិញ​លក់​ត្រឹមតែ​មាត់ទទេ ជា​ប្រភេទ​នៃ​កិច្ចសន្យា​ទិញ​លក់​មួយ ដែល​ការព្រមព្រៀង​ទិញ​លក់​រវាង​អ្នកទិញ និង​អ្នក​លក់បាន​ធ្វើឡើង​ដោយផ្ទាល់​មាត់ ដែល​តាម​ធម្មតា​នេះ​ជា​សកម្មភាព​ដោះដូរ បែប​សាមញ្ញ និង​ក្នុង​ទំហំ​ទឹកប្រាក់​តិចតួច​ដូចជា៖ ការទិញ​សំលៀកបំពាក់ ឬ​ទិញ​ម្ហូបអាហារ​ជាដើម។

ប៉ុន្តែ​គេ​ក៏​អាច​ធ្វើជា​លិខិត ព្រមព្រៀង​លាយលក្ខណ៍អក្សរ​បានដែ​រ ដោយ​ធ្វើជា​លិខិត ឯកជន​រវាង​អ្នកលក់ និង​អ្នកទិញ​ផ្ទាល់ ឬ​លិខិតយថាភូត​ ដែលមាន​ការទទួលស្គាល់​ពី​មន្ត្រី​សាធារណៈ។

កិច្ចសន្យា​ទិញ​លក់​ប្រភេទ​នេះ ក៏មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់​ដែរ ​ដោយហេតុថា​កិច្ចសន្យា​ទិញ​លក់ ជាទូទៅ​ច្បាប់​មិន​តម្រូវ​ថា ត្រូវតែ​ធ្វើ​ឡើងជា​លាយលក្ខណ៍អក្ស​រ​នោះទេ​នេះ បើ​មាត្រា ៥១៦នៃ​ក្រមរដ្ឋប្បវេណី។

ទោះយ៉ាងណា​ក្នុង​ច្បាប់​ដដែល នៅក្នុង​ករណី​មាន​បញ្ញត្តិ​ពិសេ​ស ដែល​សំដៅ​ដល់​កិច្ចសន្យា​ទិញ លក់​អចលនទ្រព្យ​រួមមាន ផ្ទះ ឬ​ដីធ្លី​ជាដើម​នោះ​កិច្ចសន្យា​ទិញ​ លក់ ​ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍អក្ស​រ​ដើម្បី​បង្កា និង​បញ្ជៀ​សហា​នី​ភ័យ ដែល​អាច​កើតឡើង​នាពេល​ក្រោយ៕

ការសិក្សាគម្រោងសង់ផ្លូវរថភ្លើងក្រោមដី ភ្ជាប់ភ្នំពេញទៅព្រលានយន្តហោះថ្មីនឹងបញ្ចប់នៅចុងឆ្នាំនេះ

ដោយៈ ហ្វីអូណា

      ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគ កំពុងសិក្សាបន្ថែមលើលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្រោមដី តភ្ជាប់រាជ​ធានី​ភ្នំពេញ ទៅកាន់ព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រ​សួងសាធារណការ និងដឹកជញ្ជូនបានរំពឹងថា ការសិក្សាបន្ថែមនេះ នឹង​អាច​បញ្ចប់​នៅដំណាច់ឆ្នាំ២០២៣នេះ។

នៅក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ មណ្ឌលផ្ដល់សេវាសាធារណៈ នាថ្ងៃទី២៩ ​មិថុនា នៅ​ផ្សារ​អ៊ី​អនមានជ័យ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងមក​ការសិក្សា​លើ​គម្រោង ​សាងសង់​ផ្លូវ​រថភ្លើងក្រោមដី នៅក្នុងរាជធានីភ្នំពេញ​បានបញ្ចប់ហើយ ។ តែដោយ​សារ​រដ្ឋាភិបាល​ចង់បាន ការតភ្ជាប់ផ្លូវរថភ្លើងក្រោមដី ទៅនឹង​ព្រលានយន្តហោះថ្មី ទើបក្រុមហ៊ុនវិនិយោគ​ ត្រូវ​ការ​សិក្សាបន្ថែមទាំងគន្លងផ្លូវរត់ ទុនវិនិយោគ និងស្ថានីយរថភ្លើងបន្ថែម។

លោកបន្តថា “យើងកំពុង​សិក្សា​ជាមួយអ្នកវិនិយោគ ដែលគេកំពុងគិតពិចារណាអំពីការដាក់ទុក លើការរៀបចំ​ផ្លូវ​រទេះ​​ភ្លើង​ក្រោមដី និងរទេះភ្លើងធុនស្រាល តភ្ជាប់ទៅព្រលានយន្តហោះថ្មី របស់យើង និង​ស្ថានីយ​ឈប់មួយចំនួន”។

កាលពីឆ្នាំ២០២២​ ក្រសួងសាធារណការបាន​បង្ហើប ពីគម្រោង​សាងសង់​ផ្លូវ​រថភ្លើងក្រោមថ្មី ឬរថភ្លើងលើអាកាសនៅក្នុងរាជធានីភ្នំពេញ ដើម្បី​កាត់បន្ថយការកកស្ទះ​ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់​ក្នុងរាជធានី ក៏ដូចជាជួយបង្កើនសេដ្ឋកិច្ចជាតិ។ ​

​​តាម​របាយ​ការណ៍សិក្សា ដែលក្រសួ​ងសាធារណការ បានផ្សព្វ​ផ្សាយកន្លងមក ​​​ក្នុងរាជធានី​ភ្នំ​ពេញ​ ​​មានផ្លូវរថភ្លើងក្រោមដី​ចំនួន៤ខ្សែ​ ដែលខ្សែផ្លូវ​នីមួយៗ មានប្រវែងពី១៦គីឡូម៉ែត្រ ទៅ២៩​គីឡូ​ម៉ែត្រ៕

​

មន្រ្តីនិងទូតជប៉ុនរៀបចំគម្រោងធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធា​រណការ និងដឹកជញ្ជូន និងលោកUeno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានធ្វើដំណើរទស្សនកិច្ចនៅច្រកព្រំដែន អន្តរជាតិក្រុងបាវិត ខេត្តស្វាយរៀង។

ថ្លែងក្នុងដំណើរចុះពិនិត្យនេះ លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្ស ចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន ក្នុងការជួយជ្រោមជ្រែង ដល់កម្ពុជាលើគ្រប់វិស័យទាំងអស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តជប៉ុនដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជារហូតមក និងបានស្នើសុំឱ្យមិត្តជប៉ុនបន្តចូលរួមជាចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាបន្តទៀត។ជាមួយគ្នានោះដែរ លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងសក្ដានុពលជាច្រើន ទៀតនៅកម្ពុជា ជាពិសេ​សនៅតាមបណ្ដាច្រកព្រំដែននានា ដែលជាច្រកទ្វារអាចឱ្យកម្ពុជាបន្តកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង តាមរយៈការនាំទំនិញចេញ-ចូល និងបានសង្កត់ធ្ងន់ផងដែរថា កម្ពុជាត្រូវបន្តសហការជាមួយជប៉ុនបន្ថែមទៀត ដើម្បីពង្រីក និងធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។

ក្រុងបាវិតបាននិងកំពុងធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធ ដោយពង្រីកពី២គន្លង ទៅ៧គន្លងនៅតំបន់ទ្រនាប់ (Buffer Zone)ប្រវែង១០០ម៉ែត្រ។ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ត្រូវបានបន្តធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ដូចជា ការពង្រីកផ្លូវនៅតំបន់ទ្រនាប់ជា៧គន្លង ការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងការរៀបចំគម្រោងធ្វើឱ្យប្រសើរឡើងច្រកព្រំដែន អន្តរជាតិបាវិតរយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ជប៉ុនគឺជាប្រទេសមួយដែលបាន យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងជួយជ្រោមជ្រែងក្នុងគម្រោងនេះ៕

TAT homes in on Asian expatriate segment Especially interested in overseas Chinese

The Tourism Authority of Thailand (TAT) is eyeing Asian expatriates, including Chinese nationals residing in Laos and Cambodia, due to their increasing wealth and demand for sending their children to study in Thailand.

Oranooch Pakapan-Rutten, TAT’s marketing representative in Cambodia and Laos, said Japanese, Korean and Chinese investors residing in Cambodia and Laos frequently cross the border into Thailand to buy quality products and services in the country, making them an attractive segment for Thai tourism.

As people now have the China-Laos high speed rail service as a new transport option, Thailand should prepare to welcome more Chinese visitors who travel to northeastern Thailand via Vientiane in Laos, said Mrs Oranooch.

As well as Chinese citizens, she said Cambodia and Laos also both have the potential to promote the high spending segment to visit Thailand, particularly people in employment who have benefitted from an influx of foreign investment in their countries.

She said most members of this segment had already visited Thailand more than once, and were familiar with Thai culture and the country’s tourism products. They perceived Thai tourism as being high quality with affordable prices.

While 50% of Cambodian and Lao visitors sought to make trips to Thailand for leisure purposes, medical and health check-ups were the two other reasons in the top three for paying a visit to the country.
Roughly 20% of Lao visitors and 4.5% of Cambodian tourists were medical tourists.

Many students from the two countries, which are considered to be part of the longer stay segment, also choose to study in Thai universities over other countries.

According to the TAT,
Cambodian tourists spent around 40,500 baht per trip on average, with an average stay of more than five nights, while average spending among Lao visitors stood at 31,489 baht with an average stay of six nights.

Source: Bangkok Post

អាជ្ញាធរទេសចរណ៍ថៃគ្រោងទាក់ទាញជនជាតិចិនរស់នៅកម្ពុជា និងឡាវ ដោយសារកត្តាចំនួន២

ដោយ: គង់ លាងហួរ
អន្តរជាតិ: អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងសម្លឹងមើលជនបរទេសនៅតំបន់អាស៊ី ដូចជាជនជាតិចិន ដែលរស់នៅក្នុងប្រទេសឡាវ និងកម្ពុជា ដោយសារការកើនឡើងនៃទ្រព្យសម្បត្តិ និងតម្រូវការក្នុងការបញ្ជូនកូនរបស់ពួកគេទៅសិក្សានៅប្រទេសថៃ។

លោកស្រី Oranooch Pakapan-Rutten តំណាងទីផ្សាររបស់អាជ្ញាធរ TAT ប្រចាំនៅកម្ពុជា និងឡាវ បានមានប្រសាសន៍ថា អ្នកវិនិយោគជប៉ុន កូរ៉េ និងចិន ដែលរស់នៅក្នុងប្រទេសកម្ពុជា និងឡាវ តែងតែឆ្លងកាត់ព្រំដែនចូលប្រទេសថៃ ដើម្បីទិញផលិតផល និងសេវាកម្មដែលមានគុណភាព ដែលធ្វើឲ្យពួកគេក្លាយជាផ្នែកមួយដ៏ទាក់ទាញសម្រាប់ទេសចរណ៍ថៃ។

លោកស្រី Oranooch បានបន្តថា “ឥឡូវនេះ ដោយសារប្រជាជនមានសេវាកម្មរថភ្លើងល្បឿនលឿនចិន-ឡាវជាជម្រើសដឹកជញ្ជូនថ្មីមួយ ប្រទេសថៃគួរតែរៀបចំស្វាគមន៍ភ្ញៀវទេសចរចិនកាន់តែច្រើនដែលធ្វើដំណើរទៅកាន់ភាគឦសានប្រទេសថៃតាមរយៈទីក្រុងវៀងច័ន្ទក្នុងប្រទេសឡាវ”។

ក៏ដូចជាពលរដ្ឋចិនផងដែរ លោកស្រីបញ្ជាក់ថា កម្ពុជា និងឡាវ ក៏មានសក្ដានុពលក្នុងការលើកកម្ពស់ផ្នែកចំណាយខ្ពស់ក្នុងការទៅទស្សនាប្រទេសថៃ។ ខណៈដែល ៥០%នៃភ្ញៀវទេសចរកម្ពុជា និងឡាវ បានធ្វើដំណើរមកកាន់ប្រទេសថៃ ក្នុងគោលបំណងលំហែរកាយ ចំណែកការពិនិត្យ និងថែទាំសុខភាព គឺជាហេតុផល២ផ្សេងទៀតនៅក្នុងចំណោមហេតុផលចំនួន៣សម្រាប់ការមកទស្សនាប្រទេសនេះ។ ប្រហែល ២០%នៃភ្ញៀវឡាវ និង៤,៥%នៃភ្ញៀវទេសចរកម្ពុជា ជាអ្នកធ្វើដំណើរក្នុងគោលបំណងទទួលបានការថែទាំសុខភាព។

និស្សិតជាច្រើនមកពីប្រទេសទាំងពីរ ដែលត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃការស្នាក់នៅយូរជាងនេះ ក៏ជ្រើសរើសទៅសិក្សានៅសាកលវិទ្យាល័យថៃជាងប្រទេសដទៃទៀតផងដែរ។

យោងតាមអាជ្ញាធរ TAT បានឱ្យដឹងថា ភ្ញៀវទេសចរកម្ពុជាបានចំណាយប្រាក់ជាមធ្យមប្រហែល៤០.៥០០បាតក្នុងមួយ Trip ជាមួយនឹងការស្នាក់នៅជាមធ្យមលើសពី៥យប់ ខណៈដែលការចំណាយជាមធ្យមក្នុងចំណោមភ្ញៀវទេសចរឡាវមានចំនួន៣១.៤៨៩បាត ជាមួយនឹងការស្នាក់នៅជាមធ្យមចំនួន៦យប់។

លោក Adith Chairattananon អគ្គលេខាធិការកិត្តិយសនៃសមាគមភ្នាក់ងារទេសចរណ៍ថៃបានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែពិចារណាលើគម្រោងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនដែលចូលមកតាមព្រំដែនដីមួយចំនួនដូចជាខេត្ត Udon Thani ពីប្រទេសឡាវ និងកម្ពុជា៕

B7.4-billion Pattaya cruise port promoted

First port of its kind in the country could accommodate two liners at a time, says Marine Department

The Marine Department will ask the new cabinet to approve its plan to build a 7.4-billion-baht port in Pattaya that will be able to accommodate two large-sized cruise liners.
If the plan is approved, construction at the proposed site near the Bali Hai pier would start in 2026 and finish in 2029, said Wanchai Butthongdi, director of the department’s engineering division.

Once completed, the port will be the first in Thailand that is designed specifically to serve large cruise ships, he said on Thursday.

At present, cruise ships dock in Bangkok and Laem Chabang ports, which are actually container terminals, so they lack the conveniences of a proper cruise terminal, he said.

Similar projects are being considered in Koh Samui and Krabi, said Mr Wanchai.
As the demand for cruise tourism is rising globally, Asia and Thailand have emerged as the top destinations of cruise travellers, he said.

The port will be constructed under a public-private partnership model, under which the government will be responsible for the physical construction of the port, as well as a one-kilometre jetty that could serve two cruise ships at the same time, he said.

The public sector would invest in offshore and onshore infrastructure, consisting of a port and a terminal, a bridge linking to the port and a car park, totalling 5.5 billion baht. The private sector would be responsible for operations and maintenance, consisting of utilities and equipment worth about 1.9 billion baht

Source: Bangkok Post

នាយកដ្ឋានសមុទ្រថៃគ្រោងស្នើបង្កើតកំពង់ផែមួយតម្លៃ២០៧លានដុល្លារនៅទីក្រុងប៉ាតាយ៉ា

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាយកដ្ឋានសមុទ្រថៃ គ្រោងនឹងស្នើឱ្យគណៈរដ្ឋមន្ត្រីថ្មីអនុម័តផែនការរបស់ខ្លួន ក្នុងការសាងសង់កំពង់ផែតម្លៃ៧,៤ពាន់លានបាត (ប្រហែល២០៧,៥៥លានដុល្លារ) នៅទីក្រុងប៉ាតាយ៉ា ដើម្បីអាចផ្ទុកនាវាទេសចរណ៍ខ្នាតធំចំនួនពីរ។

លោក Wanchai Butthongdi ប្រធានផ្នែកវិស្វកម្មនៃនាយកដ្ឋានបានមានប្រសាសន៍ថា ប្រសិនបើផែនការនេះ ត្រូវបានអនុម័ត ការសាងសង់នៅទីតាំង ដែលបានស្នើឡើងនៅជិតកំពង់ផែ Bali Hai នឹងចាប់ផ្តើមនៅឆ្នាំ២០២៦ និងបញ្ចប់នៅឆ្នាំ២០២៩។លោកបន្តឱ្យដឹងទៀតថា នៅពេលការសាងសង់ ត្រូវបានបញ្ចប់ កំពង់ផែនេះ នឹងក្លាយជាកំពង់ផែដំបូងគេ នៅក្នុងប្រទេសថៃ ដែលត្រូវបានរចនាឡើង ជាពិសេសសម្រាប់បម្រើ ដល់កប៉ាល់ទេសចរណ៍ធំៗ។

លោក​បាន​បញ្ជាក់ថា​ បច្ចុប្បន្ន​ កប៉ាល់​ទេសចរណ៍​ចូល​ចត​នៅ​កំពង់ផែ​បាងកក និង​កំពង់ផែ Laem Chabang ដែល​តាម​ពិត​ជា​ចំណត​កុងតឺន័រ ដូច្នេះ​វាខ្វះ​ភាពងាយស្រួល ​នៃ​ចំណត​នាវា​កម្សាន្ត​ត្រឹមត្រូវ។

លោក​បាន​បន្ត​ទៀតថា ដោយសារ​តម្រូវការ​ទេសចរណ៍​តាម​នាវា​កំពុង​កើនឡើង ​នៅ​ទូទាំង​ពិភពលោក។ ដូច្នេះតំបន់អាស៊ី និង​ប្រទេសថៃ​ បាន​ក្លាយ​ជា​ទិសដៅ​កំពូល​នៃ​អ្នក​ធ្វើ​ដំណើរ​តាម​នាវា។លោកបានមានប្រសាសន៍ថា “កំពង់ផែនេះ នឹងត្រូវសាងសង់ក្រោមគំរូភាពជាដៃគូសាធារណៈ និងឯកជន ដែលរដ្ឋាភិបាលនឹងទទួលខុសត្រូវ លើការសាងសង់កំពង់ផែ ក៏ដូចជាផែតូចមួយប្រវែង១គីឡូម៉ែត្រដែលកប៉ាល់ អាចចតបាន(one-kilometre jetty) ដើម្បីបម្រើនាវាទេសចរណ៍ចំនួនពីរក្នុងពេលតែមួយ។

វិស័យសាធារណៈនឹងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធនៅឆ្នេរសមុទ្រ និងលើគោក រួមមានកំពង់ផែ និងស្ថានីយ ស្ពានតភ្ជាប់ទៅកាន់កំពង់ផែ និងចំណតរថយន្ត ដែលមានតម្លៃសរុប៥,៥ពាន់លានបាត ហើយវិស័យឯកជន នឹងទទួលខុសត្រូវលើប្រតិបត្តិការ និងការថែរទាំ៕

អ្នកជំនាញលើកឡើងពីដំណាំកសិកម្មដែលមានសក្តានុពលខ្ពស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital Plc. សហការជាមួយ Entrepreneurship Development Fund មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព  នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EDF) បានធ្វើពិធីផ្សព្វផ្សាយលើការនាំចេញ​កសផលទៅកាន់ប្រទេសចិន។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និងលោកជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិ អភិវឌ្ឍន៍សហគ្រិនភាព ព្រមទាំងសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល សមាគមជាច្រើនរូបទៀត បានដឹកនាំរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី ការនាំចេញកសិផលសក្តានុពល ទៅកាន់ទីផ្សារប្រទេសចិន ដែលមានការចូលរួមពីសំណាក់ តំណាងក្រុមហ៊ុន និងប្រតិបត្តិករកសិផល និងផលិតផលចំណីអាហារចំនួន៦០រូប។លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានសំដែងនូវមតិស្វាគមន៍ដល់អង្គពិធី និងបានគូសបញ្ជាក់ពីជំហរ ក៏ដូចជាការប្តេជ្ញាចិត្តរបស់សមា​គម IDI ក្នុងការចូលរួមចំណែកលើកស្ទួយ ការនាំចេញរបស់កម្ពុជា ជាពិសេស ការនាំចេញផលិតផលចំណីអាហារ និងកសិកម្ម។

លោកបណ្ឌិតបានបន្ថែមថា “សមាគមបាន និងកំពុងធ្វើការជាមួយស្ថាប័នដៃគូក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើតឱកាសនានាដល់កសិករ និងសហគមន៍អ្នកផលិត”។ លោកបន្តថា “បន្ថែមលើសនេះ សមាគម នឹងបង្កើតយន្តការគាំទ្រ លើការងារបច្ចេកទេស បន្ថែមលើការងារស្វែងរកទីផ្សារនាំចេញ”។

ជាមួយគ្នានេះ លោកជា កុកហុង ក៏បានចូលរួមផ្តល់អនុសាសន៍គន្លឹះស្តីពីលទ្ធផលទទួលបាន ពីដំណើរទស្សនកិច្ចសិក្សារបស់ក្រុមការងារមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលដឹកនាំដោយលោក ផ្ទាល់ ទៅសាធារណរដ្ឋប្រជាមានិតចិន កាលពីអំឡុងខែឧសភា។

លោកបានបញ្ជាក់ថា “កសិផលកម្ពុជា  ដូចជាអង្ករ គ្រាប់ស្វាយ​ចន្ទី ម្សៅដំឡូងមី  និងផ្លែស្វាយមានសក្តានុពលខ្ពស់ សម្រាប់ទីផ្សារប្រទេសចិន”។ លោកបន្តថា ដោយឡែក ជាមួយនឹងការបង្កើតយន្តការបង្កើនគុណភាព ការវេចខ្ចប់ ការធ្វើទីផ្សារ និងម៉ាកសញ្ញា ទិន្នផលនាំចេញពីកម្ពុជាទៅចិន អាចកើនឡើងដល់ទំហំជិត២ពាន់លានដុល្លា”។

ក្នុងន័យនេះ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នឹងផ្តល់ការគាំទ្រ ដល់សមាគមIDI ក្នុងការកំណត់កសិផលអាទិភាព និងការបង្កើតផែនការយុទ្ធសាស្រ្តរយៈពេលខ្លី និងមធ្យម ដើម្បីពង្រឹងការនាំចេញផលិតផលទាំងនោះ។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍បានបន្តថា សមាគម IDI ក្រោមកិច្ចសហការជាមួយ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នឹងបង្កើនសក​ម្មភាព ក៏ដូចជាផែនការស្វែងរកទីផ្សារបន្ថែមទៀត ប្រយោជន៍ជួយដល់កសិករ និងអ្នកផលិតកម្ពុជា ក្នុងការនាំចេញកសិផល និងផលិ​តផលចំណីអាហារទៅទីផ្សារចិន និងទីផ្សារបរទេសដទៃទៀត៕

IDI and EDF organized a sharing session on the potential of Cambodian agricultural exports to China

By Kong Leanghour

Phnom penh : On June 15, 2023, the Association of Innovation and Development Investors (IDI) and ID Capital Plc. (IDC), in collaboration with the Entrepreneurship Development Fund of the Ministry of Economy and Finance (EDF) under the chairmanship of Dr. Hor Sereyvath, IDI and IDC Chairman, and H.E. Chea Kok Hong, EDF’s Secretariate Director, accompanied by IDI Board of Directors organized a sharing session on the potential of agricultural exports from Cambodia the Chinese market at the Astor Hall, Flatiron by Meridian. Participants include more than 60 attendees representing companies and operators in agricultural and food products.

Commencing the program, Dr. Hor Sereyvath delivered a welcome remark highlighting the commitment of IDI to contribute to the promotion of Cambodia’s exports, especially food and agricultural products. He added that IDI has been working with local and foreign partner institutions to identify and unlock market opportunities for farmers and producers. In that regard, the association also established a technical working group to further assist the export activities.

 

វៀតណាមគ្រោងបោះទុន៦ពាន់លានដុល្លារអាមេរិកសាងសង់កំពង់ផែទំនើបខ្នាតយក្សធំបំផុតទី៤នៅអាស៊ីអាគ្នេយ៍

ដោយៈ តែម សុខុម

ហូជីមិញ: ប្រទេសវៀតណាម គ្រោងសាងសង់ “កំពង់ផែទំនើប” ខ្នាតយក្សមួយ នៅក្រុងតំបន់ឆ្នេរកឹនយើ (Can Gio) ដែលគ្រោងចំណាយរហូតដល់ទៅ៦ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយក្នុងខែមិថុនា នេះ។

ផ្អែកតាមសំណើ នៅពេលការសាងសង់បញ្ចប់ជាស្ថាពរ កំពង់ផែកឹនយើ (Can Gio Port) ដែលនឹងត្រូវសាងសង់ នៅលើកោះដាច់ស្រយាល Phu Loi នេះនឹងមានសមត្ថភាពទទួលទំនិញ បានចន្លោះពី១០លាន ទៅ១៥លានធីអ៊ីយូ (TEU) ក្នុងមួយឆ្នាំ ហើយក្លាយជាកំពង់ផែទំនើបខ្នាតយក្សទី៤ នៅអាស៊ីអាគ្នេយ៍។កំពង់ផែទំនើបខ្នាតយក្ស ដែលជាប់ចំណាត់ថ្នាត់កំពូលទាំង៣ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន កំពង់ផែនៅប្រទេសសិង្ហបុរី ដែលសមត្ថភាពទទួលទំនិញចន្លោះពី៣៧លាន ទៅ៤៧លានធីអ៊ីយូ (TEU) ក្នុងមួយឆ្នាំ និងកំពង់ផែ២ទៀតនៅក្នុងប្រទេសម៉ាឡេស៊ី គឺកំពង់ផែ Port Klang ដែលសមត្ថភាពទទួលទំនិញ១៣,៧២លានធីអ៊ីយូ (TEU) និងកំពង់ផែ Tanjung Pelepas ដែលមានសមត្ថភាពទទួលទំនិញ១១,២០លានធីអ៊ីយូ (TEU)។

យោងតាមទិន្នន័យ ពីប្រតិបត្តិករកំពង់ផែមួយឱ្យដឹងថា ជាមួយនឹងប្រាក់ចំណូលជាមធ្យម២០០ដុល្លារ ក្នុងទំនិញ១ធីអ៊ីយូ (TEU) កំពង់ផែកឹនយើ (Can Gio Port) អាចរកចំណូលបានចន្លោះពី២ទៅ៣ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗដែលនេះ មិនទាន់ទាំងរាប់បញ្ចូលប្រាក់ចំណូលពីសកម្មភាពបន្ថែមផងនោះទេ។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់ថា គម្រោងនេះនឹងចាប់ផ្ដើមដំណើរការសាងសង់នៅពេល ហើយការសងសង់គ្រោងបញ្ចប់នៅពេលណានទេ៕ VN Express៕