គំរោងអភិវឌ្ឍន៍តម្លៃជាង៧លានដុល្លារនៅក្រុងកែបកំពុងត្រៀមសាងសង់បញ្ចប់ហេដ្ឋារចនាសម្ព័ន្ឋទាំងស្រុង

ដោយៈ គង់ សូរិយា

        ខេត្តកែបៈ អ្នកអភិវឌ្ឍន៍គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងសម្រុកសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួន ស្របពេលគំរោងនេះ ជិតបញ្ចប់ការលក់នាពេលខាងមុខ។

អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោក Cooler Tan  បានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាផ្លូវ ប្រព័ន្ឋលូ បង្គោលអគ្គិសនី ដែលអ្នកទិញដីលំហែរ ក្នុងគំរោងនេះអាចសាងសង់ផ្ទះលំហែរបានផងដែរ។ 

លោកបន្តថា “ក្រុមហ៊ុនបាន និងកំពុងចាក់បេតុងលើផ្លូវប្រវែង១០០០ម៉ែត្រ ចេញពីផ្លូវជាតិតភ្ជាប់មកកាន់គំរោងនេះ ដែលនឹងបញ្ចប់សាងសង់នាពេលខាងមុខឆាប់ៗនេះ”។ លោកបន្តថា “ដើម្បីលើកកំពស់សោភ័ណភាពបន្ថែ​មលើគំរោងនេះ ក្រុមហ៊ុនបានសម្រេចដាំផ្កាក្ងោករាប់រយដើម ដោយគ្រប់ដីឡូត៍និមួយៗ សុទ្ឋតែមានដាំដើម​ក្ងោកជូនដល់អតិថិជន”។ ជាមួយនឹងគោលដៅលើកទឹកចិត្តអតិថិជន ក្រុមហ៊ុន Youngsia Real Estate បាននិងកំពុងសម្រួលការបង់ប្រាក់ជូនអតិថិជន ដើម្បីជម្រុញការលក់ ក៏ដូចជា លើកទឹកចិត្តអ្នកចង់បានដីលំហែរ ទទួលបានដីតាមក្តីសុបិនរបស់ខ្លួន ពិសេសដីដែលមានទីតាំងជាប់ឆ្នេរសមុទ្រ ដែលមានតម្លៃទាបជាងទីផ្សារ។

លោក Cooler Tan បានបន្តថា ជាមួយនឹងបទពិសោធន៍ និងមូលដ្ឋានទុនគ្រប់គ្រាន់ ក្រុមហ៊ុននៅតែបន្តធ្វើការអភិវឌ្ឍយ៉ាងសកម្ម បើទោះបីជាគំរោងជាច្រើនបានផ្អាកក្តី ប៉ុន្តែក្រុមហ៊ុនរបស់យើងនៅតែបន្តធ្វើ ដោយមិនទុកគំរោងចោល និងបោះបង់អតិថិជន ឬទុកអតិថិជនចោលនោះឡើយ។

គំរោងឆ្នេរសមុទ្រកោងកាង បានទទួលការគាំទ្រពីអភិបាលនៃគណៈអភិបាលខេត្តកែប លោក បណ្ឌិតសោម ពិសិដ្ឋ ដែលលោកជ​ម្រុញ និងគាំទ្រឲ្យក្រុមហ៊ុននេះ អភិវឌ្ឍន៍គំរោងរបស់ខ្លួន ដើម្បីជាមូលដ្ឋាននៃទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគដទៃទៀត ចូលមកកាន់ខេត្តកែបកាន់តែច្រើន៕
ទំនាក់ទំនងទូរស័ព្ទលេខ: 086485566, 070501818

default
default

 

ស្ថានីយអ្នកដំណើរថ្មីនៅអាកាសយានដ្ឋានសុវណ្ណភូមិគ្រោង បើកដំណើរការនៅខែកញ្ញា

ដោយៈ តែម សុខុម

បាងកក: ក្រុមហ៊ុនអាកាសយានដ្ឋានថៃ (AoT) នឹងបើកដំណើរការស្ថានីយអ្នកដំណើរSAT-1 ថ្មីនៅអាកាសយានដ្ឋានសុវណ្ណភូមិ នៅខែកញ្ញា ខាងមុខនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី០២ ខែកក្កដា។

ប្រធានក្រុមហ៊ុនអាកាសយានដ្ឋានថៃ AoT លោក Kerati Kijmanawat លើកឡើងថា ស្ថានីយថ្មីនេះ នឹងមានសមត្ថភាពទទួលអ្នកដំណើរបាន១៥លាននាក់ បន្ថែមទៀតក្នុងមួយឆ្នាំៗ ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរសរុប របស់អាកាសយានដ្ឋាននេះឱ្យឈានដល់៦០លាននាក់ក្នុងមួយឆ្នាំៗ។ស្ថានីយអ្នកដំណើរ ដែលមានផ្ទៃដី២១៦.០០០ម៉ែត្រការ៉េនេះមានច្រកចេញចូលចំនួន២៨ និងមានកន្លែងលេងមួយ សម្រាប់កុមារ ហើយបច្ចុប្បន្ន កំពុងរង់ចាំការដំឡើងកៅអី ជាមួយនឹងរន្ធសាកថ្ម USB។

អាកាសយានដ្ឋានអះអាងថា ចំនួនអ្នកដំណើរដែលឆ្លងកាត់អាកាសយានដ្ឋាននេះ បានកើនឡើង២៣០,៨% ឈានដល់៣១,៦លាននាក់ ដោយក្នុងនោះអ្នកដំណើរ ក្នុងស្រុកមាន២៣,៤៦លាននាក់ ហើយភ្ញៀវអន្តរជាតិមាន៨,១៤លាននាក់ គិតចាប់ពីខែតុលា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អាកាសយានដ្ឋាននេះនិយាយថា គិតជាមធ្យមក្នុងមួយថ្ងៃៗមានអ្នកដំណើរឆ្លងកាត់ ចន្លោះពី១៤០.០០០នាក់ ទៅ១៥០.០០០នាក់៕ Bangkok Post៕

ក្រុមហ៊ុនសណ្ឋាគារអន្តរជាតិ Radisson គ្រោងបើកសណ្ឋាគារជាង១០ក្នុងមួយឆ្នាំៗនៅកម្ពុជា ថៃ ឡាវ និងវៀតណាម

ដោយៈ តែម សុខុម

បាងកក: យោងតាមផែនការពង្រីកខ្លួន យ៉ាងគំហុកជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនខ្សែសង្វាក់ សណ្ឋាគារអន្តរជាតិដ៏ល្បីល្បាញ Radisson Hotel Group បង្ហាញថា ក្រុមហ៊ុនខ្នាតយក្សមួយនេះគ្រោងបើកសណ្ឋាគារថ្មីៗចន្លោះពី១២ ទៅ១៥ទីតាំង ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា។

គម្រោងសណ្ឋាគារថ្មីៗទាំងនេះ ភាគច្រើនឬរហូតដល់ទៅ៧០​ភាគរយ​ នៃផែនការពង្រីកខ្លួននេះ នឹងបើកនៅក្នុងប្រទេសថៃ ហើយសល់៣០% ទៀតគ្រោងបើកនៅក្នុងប្រទេសឡាវ វៀតណាម និងកម្ពុជា។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី០២ ខែកក្កដា។លោក Elie Younes នាយករងប្រតិបត្តិក្រុមហ៊ុន Radisson Hotel Group និងជាប្រធានផ្នែកអភិវឌ្ឍន៍សកល នៃក្រុមហ៊ុនដែលមានការិយាល័យកណ្ដាល នៅសហរដ្ឋអាមេរិកនេះបានបញ្ជាក់ថា សណ្ឋា​គារលំដាប់ព្រីមៀម និងប្រណីតជាច្រើនទៀត គ្រោងបើកនៅក្នុងប្រទេសថៃ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ទីតាំងសំខាន់ៗក្នុងប្រទេសថៃ នៅតែជាគោលដៅទេសចរណ៍ពេញនិយមបំផុត រួមមាន ទីក្រុងបាងកក ភូកេត ឈៀងម៉ៃ និងកោះសាមុយ។

ទោះជាយ៉ាងណា លោក Elie Younes បញ្ជាក់ថា ក្រុមហ៊ុននេះក៏កំពុងពិចារណាផងដែរ នូវគោលដៅបន្ទាប់បន្សំ ក្នុងប្រទេសថៃ ដោ​យទំនងជាកោះមួយនៅភាគខាងត្បូង ដែលជាផ្នែកមួយនៃផែនការពង្រីករបស់ខ្លួន។

ក្រុមហ៊ុន Radisson Hotel Group មានសណ្ឋាគារច្រើនរហូតដល់ទៅជាង១.៧០០ទីតាំង ដែលកំពុងបើកដំណើរការ ឬស្ថិតក្នុងការអភិវឌ្ឍនៅជាង១២០ប្រទេស៕ The Nation៕

លោកឧកញ៉ាតឹង ភីពីងៈខ្ញុំមានសុទិដ្ឋិនិយមពីអនាគតរបស់កម្ពុជា

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ លោកឧកញ៉ាតឹង ភីពីង ជាជនជាតិចិន សញ្ជាតិខ្មែរ និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនហេ្សងហេងគ្រុបបានសម្តែងសុទិដ្ឋិនិយមពីអនាគតនៃការអភិវឌ្ឍប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយសារព៌តមានធំមួយកាលពីម្សិលម៉ិញនេះថា “ខ្ញុំបានមករស់នៅប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយ ខ្ញុំមានមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅចំពោះប្រទេសនេះ”។ លោកបន្ថែមថា “ខ្ញុំមានសុទិដ្ឋិនិយមខ្លាំងណាស់ចំពោះការអភិវឌ្ឍន៍ នាពេលអនាគតរបស់កម្ពុជា”។

លោកបន្តឲ្យដឹងទៀតថា ចាប់តាំងពីក្រុមហ៊ុនហ្សេងហេងគ្រុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ មកទល់បច្ចុប្បន្ន ការវិនិយោគរបស់ក្រុមហ៊ុន បានចូលរួមក្នុងឧស្សាហកម្មជាច្រើន។ ការសម្រេចចិត្តដែលលោកបានធ្វើទាំងនេះ គឺផ្អែកទៅលើការជឿជាក់ដ៏ពេញលេញរបស់លោក ចំពោះឱកាសអភិវឌ្ឍន៍ឧស្សាហកម្ម នាពេលអនាគតរបស់កម្ពុជា។

មួយវិញទៀត គឺលក្ខខណ្ឌអាកាសធាតុ និងកង្វះខាតនៃផលិត​កម្មរបស់កម្ពុជាបាននាំមកនូវ ឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍។លើសពីនេះទៀត ការប្រើប្រាស់វិធីសាស្រ្តគ្រប់គ្រង បែបវិទ្យាសាស្ត្រ ទំនើប និងបច្ចេកទេសដាំដុះ នឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ធំដល់ឧស្សាហកម្មកសិកម្មរបស់កម្ពុជា។

លោកឧកញ៉ាតឹង ភីពីងបានបន្តថា ប្រទេសកម្ពុជាសម្បូរទៅដោយធនធានទេសចរណ៍ ជាមួយនឹងការបញ្ចប់នៃការរីករាលដាលនៃជំងឺកូវីដ- ១៩ និងការបើកឡើងវិញ នៃទេសចរណ៍ពិភពលោក នឹងនាំមកនូវអត្ថប្រយោជន៍ លើសពីការរំពឹងទុកថ្មីមួយទៀត សម្រាប់អ្នកវិនិយោគលើវិស័យអចលនទ្រព្យទេសចរណ៍។

ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនហ្សេងហេងគ្រុប បានចូលរួមវិនិយោគក្នុងវិស័យ អចលនទ្រព្យទេសចរណ៍ សណ្ឋាគារ ប្រព័​ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍ ការវិនិយោគ ពាណិជ្ជកម្មអេឡិច ត្រូនិក ថាមពលបៃតង វប្បធម៌ និងឧស្សាហកម្មទេសចរណ៍។

លោកបញ្ជាក់ថា “យើងបានសម្រេចធ្វើការវិនិយោគ លើវិស័យ ទាំងនេះ គឺបន្ទាប់ពីបានធ្វើការសិក្សា ស្រាវជ្រាវយ៉ាងស៊ីជម្រៅ និងវាយតម្លៃយ៉ាងម៉ត់ចត់លើទីផ្សារកម្ពុជារួចមក”។ លោកបន្តថា “ការវិនិយោគលើវិស័យឧស្សាហកម្មរបស់កម្ពុជា គឺបានកំពុងឈានចូលដល់យុគសម័យថ្មីមួយនៃ ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងការបើកដំណើរការនូវផ្លូវល្បឿនលឿនដំបូងគេ”។

លោកឧកញ៉ាតឹង ភីពីងបានបន្តថា នាពេលបច្ចុប្បន្ន អ្វីដែលកម្ពុជាត្រូវកែលម្អជាបន្ទាន់ គឺការពង្រឹងការត្រួតពិនិត្យ ចំពោះក្រុមអ្នកអនុវត្តច្បាប់ បង្កើតច្បាប់និងបទប្បញ្ញត្តិ ប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកវិនិយោគ ដោយកែលម្អបរិយាកាសធុរកិច្ចចាប់ពីរឹសគុល និងផ្តល់ឱ្យវិនិយោគិនសកល ជាមួ​យនឹងបរិយាកាសអាជីវកម្ម ប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។

ទាក់ទងកេរ្ត៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ លោកឧកញ៉ាតឹង ភីពីងបានបញ្ជាក់ថា តាមពិតទៅការផ្សព្វផ្សាយនៅខាងក្រៅ គឺជាពាក្យចចាមអារ៉ាមច្រើនជាង ស្ថានការណ៍នយោបាយនៅកម្ពុជា មានស្ថិរភាពណាស់។ នៅឆ្នាំ២០១៨ គណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងជាមួយគណបក្ស ប្រជាជនកម្ពុជាត្រូវបានរំសាយ ហើយសមា​ជិកគណបក្សសង្គ្រោះជាតិភាគច្រើន បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដូច្នេះសព្វថ្ងៃនេះស្ថានភាពរបស់កម្ពុជា មានសភាព សុខដុមរមនា។

លោកបន្តថា លើសពីនេះទៀត ក្រុមមេដឹកនាំវ័យក្មេងនឹងលេចមុខក្នុងជួររាជរដ្ឋាភិបាលថ្មី ហើយពួកគេមានការយល់ឃើញកាន់តែទូលំទូលាយ។

លោកបញ្ជាក់លើចំណុចនេះថា “ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាលថ្មីនឹងចាត់វិធានការកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីកែលម្អបរិយា​កាសវិនិយោគ និងបង្កើតបរិយាកាសសង្គម ឱ្យកាន់តែប្រសើរឡើង ព្រម ទាំងពង្រឹងការអនុវត្តច្បាប់ ចំពោះសកម្មភាព និងកម្លាំងណាដែលរារាំងដល់ការវិនិយោគពីបរទេស”។

លោកបន្តថា “សហគ្រាសនីមួយៗ នៃក្រុមហ៊ុនរបស់យើងមានបុគ្គលិកបរទេសជាច្រើនហើយការងារ និងជីវិតរស់នៅរបស់ពួកគេ នៅទីនេះមានសុខសុវត្ថិភាព និងស្ថិរភាពណាស់”។ លោកបន្តថា “ចំពោះផលប៉ះពាល់ លើការសម្រេចចិត្តរបស់អ្នកវិនិយោគិន មនុស្សម្នាក់ៗគឺមានការយល់ឃើញខុសៗគ្នា ហើយចំណុចគន្លឹះគឺអាស្រ័យលើការជ្រើសរើស និងថ្លឹងថ្លែងរបស់អ្នកវិនិយោគ រវាងឱកាសអភិវឌ្ឍន៍ទីផ្សារ និងបញ្ហាដែលមានចំពោះមុខ”។

នៅពេលនិយាយពីធនធានមនុស្ស លោកឧកញ៉ាតឹង ភីពីងបានពន្យល់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាខ្វះការបណ្តុះបណ្តាលជំនាញការងារ សម្រាប់ប្រជាជនដែលមានជីវភាពកម្រិតទាប នៅក្នុងវិស័យនេះ កម្លាំងជំរុញរបស់កម្ពុជាច្បាស់ណាស់ថា នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះគុណភាពការងារក្នុងស្រុក ចាំបាច់ត្រូវកែលម្អបន្ថែមទៀត។ តម្លៃពលកម្មក្នុងវិស័យខ្លះមិនខ្ពស់នោះទេ ប៉ុន្តែនៅក្នុងមុខតំណែងខ្លះ ដែលទាមទារចំណេះដឹងខ្ពស់ កម្រិតប្រាក់ខែក៏កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

 

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហាញគំរោងទីក្រុងសំណាងតម្លៃ៥០០លានដុល្លារ

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ផ្តើមជីវិតពីនិស្សិតក្មេងវត្ត រហូតក្លាយជាសាស្រ្តាចារ្យ និងក្រោយមកក្លាយជាភ្នាក់ងារអចលនទ្រព្យ ហើយបានអភិវឌ្ឍន៍ខ្លួនក្លាយជាអ្នកអភិវឌ្ឍន៍ដ៏ធំ និងលេចធ្លោមួយរូប។

ជាមួយនឹងការរៀបចំផែនទីជីវិតបានយ៉ាងប្រសើរ លោកឧកញ៉ា​បណ្ឌិតគីម ហ៊ាងបានក្លាយជាអ្នកអភិវឌ្ឍន៍ គំរោងលំនៅដ្ឋានចំនួនពីរ ក្នុងរយៈពេលត្រឹម៣ឆ្នាំចុងក្រោយនេះ ដោយលោកបានអភិវឌ្ឍន៍បុរីKS Residence នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងគំរោងបុរីវិមានសំណាង ដែលមានផ្ទៃដីទំហំ២៥ហិកតា។

     គំរោងបុរីវិមានសំណាង បានផ្តោតលើផ្ទះអាជីវកម្ម និងវីឡាលំដាប់អភិជន ដែលបុរីនេះ មានទីតាំងនៅលើមហាវិថីឈ្នះ ឈ្នះ ខាងជើងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចម្ងាយ២៥០០​ម៉ែត្រ។ ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហាញគំរោងអភិវឌ្ឍន៍ “ទីក្រុងសំណាង” ដែលមានខុនដូ ផ្ទះអាជីវកម្ម និងមជ្ឈ​មណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានទំហំទុនវិនិយោគ៥០០លានដុល្លារអាមេរិក។

ទីបំផុត លោកឧកញ៉ាបានបង្ហាញគំរោងនេះ លើបណ្តាញទំនាក់ទំនងរបស់ខ្លួន បន្ទាប់ពីបានប្រកាសគំរោងនេះកាលពីឆ្នាំមុន។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនកាលពីថ្ងៃទី២ កក្កដាថា “ក្រោយប្រឡូកក្នុងវិស័យជំនួញអស់រយៈពេល២២ឆ្នាំ។ ទីបំផុត គីម ហ៊ាង អាចរកបានបុគ្គលិកពេញម៉ោងម្នាក់ ដែលអាចបង្កើតរូបភាព ទីក្រុងសំណាងបានគួរអោយពេញចិត្ត”។

លោកឧកញ៉ាធ្លាប់បានប្រាប់ស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea.asia កាលពីពេលថ្មីៗនេះថា គំរោងទីក្រុងសំណាងនឹងលេចឡើងនាពេលខាងមុខ ប៉ុន្តែល្បឿនលឿនឬយឺតក្នុងការអភិវឌ្ឍគំរោងនេះ អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា៕

បំណុលរបស់សហរដ្ឋអាមេរិកនឹងផ្ទុះឡើងលើសពីទំហំសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២៩

ដោយ: គង់ លាងហួរ

អន្តរជាតិ: បំណុលរបស់សហរដ្ឋអាមេរិក នឹងហក់ឡើងដល់កម្ពស់ថ្មីនៅចុងទស្សវត្សរ៍នេះ ទោះបីជាគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយឱនភាពសហព័ន្ធយ៉ាងណាក្តី។

ការិយាល័យថវិកាសភា បានព្យាករកាលពីថ្ងៃពុធថា បំណុលរបស់សហរដ្ឋអាមេរិក ដែលកាន់កាប់ដោយសាធារណៈ នឹងកើនឡើងដល់កម្រិតខ្ពស់បំផុត១០៧% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៩ ពោលគឺកើនឡើងពី៩៨% នៃ GDP នៅចុងឆ្នាំ២០២៣នេះ។

ម្យ៉ាងវិញទៀត ចំនួនទឹកប្រាក់ដែលសហរដ្ឋអាមេរិក ជំពាក់នឹងកើនលើសពីទំហំសេដ្ឋកិច្ចរបស់ខ្លួន។ ការ​ព្យាករ​នេះ​បានធ្វើឡើង​ ទោះ​បី​ជា​មានកិច្ច​ព្រម​ព្រៀង ​ពិដានបំណុល​ទ្វេរភាគី ដែលអ្នកគាំទ្រសាទរថាជា កត្តាជួយកាត់បន្ថយឱនភាពដ៏សំខាន់មួយយ៉ាងណាក្តី។

ការិយាល័យថវិកាសភា (CBO) បានបញ្ជាក់ថា កញ្ចប់ដែលហៅថា ច្បាប់ទំនួលខុសត្រូវសារពើពន្ធឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយឱនភាព សហព័ន្ធចំនួន១,៥ពាន់ពាន់លានដុល្លារ នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។

នៅឆ្នាំ២០២៩ បំណុលសាធារណៈ នឹងមានចំនួនសរុបប្រ​ហែល៣៦ពាន់ពាន់លានដុល្លារ ឬ១០៤.៣០០ដុល្លារ ក្នុងមនុស្សម្នាក់​ៗ។ នេះបើយោងតាមគណៈកម្មាធិការ សម្រាប់ថវិកាសហព័ន្ធ ដែលមានទំនួលខុសត្រូវ និងជាអង្គការគោលនយោបាយ សាធារណៈមិនរកប្រាក់ចំណេញ។

នៅក្នុងរយៈពេលវែងជាងនេះ បំណុលអាមេរិកត្រូវបានគេព្យាករណ៍ថា នឹងផ្ទុះឡើងបន្ថែមទៀត។ ជាក់ស្តែង បំណុលដែលកាន់កាប់ដោយសាធារណរបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងកើនដល់១៨១% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០៥៣៕

Higher rental costs driving smaller firms away from city centre into industrial estates

SINGAPORE: Higher office rents are forcing smaller firms to move away from the city centre into industrial areas.
One real estate agent told CNA that as much as 20 per cent of his clients have moved out of town over the past three years, as they seek more affordable options elsewhere.

The trend is expected to continue, as firms in weaker sectors, such as cryptocurrency and consumer banking, may consider giving up their office space too, said observers.

INDUSTRIAL SHIFT
Working spaces in Singapore’s industrial estates tend to attract smaller firms and younger generation entrepreneurs, such as those in e-commerce and renovations.Interior design firm Le Home Interior is currently renting a space in the Tai Seng industrial estate for about S$2,800 a month.
Its director Benjamin Loo told CNA that before the COVID-19 pandemic, it cost about S$1,900 to S$2,000 per month, before rising to its current price.

“There’s a unit directly beside us that’s actually renting out at S$2,900,and there’s one on level one asking for S$3,100 to S$3,200 to close the deal,” he said.

Mr Loo, who is also a real estate agent, said he believes office rents will continue to rise in the coming months.
Prices in industrial estates, however, are still expected to remain more affordable compared to renting a workspace in more central locations.

Typically, only businesses in sectors like manufacturing, warehousing, IT and research can rent spaces in such industrial spaces, analysts told CNA.

Mr Lee Sze Teck, senior director and head of research at Huttons Singapore, said that only bigger production companies, such as news companies, have offices in the central business district (CBD).

“For smaller businesses, the rental cost will not make sense for them. They would rather be in a place that’s more economical for them,” he said.

Source: CNA

ថ្លៃជួលការិយាល័យកាន់តែខ្ពស់ កំពុងបង្ខំក្រុមហ៊ុនតូចៗផ្លាស់ទីតាំងចេញពីតំបន់កណ្តាលក្រុង

ដោយ: គង់ លាងហួរ

សិង្ហបុរី: តម្លៃចំណាយទៅលើការជួលការិយាល័យ កាន់តែខ្ពស់កំពុងបង្ខំឱ្យក្រុមហ៊ុនតូចៗ សម្រេចចិត្តផ្លាស់ខ្លួន ចេញឆ្ងាយពីកណ្តាលទីក្រុងចូលទៅកាន់តំបន់ឧស្សាហកម្ម។

ភ្នាក់ងារអចលនទ្រព្យម្នាក់ បានប្រាប់សារពត៌មាន CNA ថា អតិថិជនរបស់លោកប្រមាណ២០ភាគរយ បានផ្លាស់ចេញពីទីក្រុងក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ខណៈពួកគេស្វែងរកជម្រើសដែលមានតម្លៃសមរម្យជាងមុន នៅទីកន្លែងផ្សេងទៀត។ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា និន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តកើតឡើង ដោយសារក្រុមហ៊ុន នៅក្នុងវិស័យទន់ខ្សោយនានា ដូចជារូបិយប័ណ្ណគ្រីបតូ និងធនាគារលក់រាយ អាចនឹងពិចារណាបោះបង់ ការជួលការិយាល័យរបស់ពួកគេផងដែរ។កន្លែងធ្វើការនៅក្នុងបរិវេណឧស្សាហកម្ម របស់ប្រទេសសិង្ហបុរីមានទំនោរទាក់ទាញបណ្តាក្រុមហ៊ុនតូចៗ និងសហគ្រិនជំនាន់ក្រោ​យ ដូចជាក្រុមហ៊ុនអេឡិចត្រូនិច និងការជួសជុលជាដើម។

ជាក់ស្តែង ក្រុមហ៊ុនរចនាផ្ទៃខាងក្នុងLe Home Interior បច្ចុប្បន្ន កំពុងជួលកន្លែងការិយាល័យមួយ នៅក្នុងតំបន់អចលនទ្រព្យឧស្សាហកម្មTai Seng ក្នុងតម្លៃប្រហែល២.៨០០ដុល្លារសិង្ហបុរីក្នុងមួយខែ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនគឺលោក Benjamin Loo បានបញ្ជាក់ប្រាប់សារពត៌មាន CNA ថា មុនពេលជំងឺរាតត្បាត  ការជួលមានតម្លៃប្រហែល១.៩០០ដុល្លារសិង្ហបុរី ទៅ២.០០០ដុល្លារសិង្ហបុរីតែប៉ុណ្ណោះក្នុងមួយខែ មុនពេលកើនឡើងដល់តម្លៃបច្ចុប្បន្ននេះ។

លោក Loo ដែលជាភ្នាក់ងារអចលនវត្ថុផងដែរ បាននិយាយថា លោកជឿជាក់ថា ការជួលការិយាល័យ នឹងបន្តកើនឡើងក្នុងប៉ុន្មានខែខាងមុខនេះ។

ទោះបីជាយ៉ាងណាក្តី តម្លៃជួលកន្លែងធ្វើការ នៅក្នុងតំបន់អចល​នទ្រព្យឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងនៅតែមានតម្លៃសមរម្យជាង បើធៀបទៅនឹងតម្លៃជួលកន្លែង សម្រាប់ធ្វើការនៅក្នុងទីតាំងកណ្តាលទីក្រុង។ក្រុមអ្នកវិភាគបានប្រាប់កាសែត CNAបានឲ្យដឹងថា ជាធម្មតា មានតែអាជីវកម្ម នៅក្នុងវិស័យដូចជាការផលិត ឃ្លាំង IT និងការស្រាវជ្រាវប៉ុណ្ណោះ ដែលអាចជួលការិយាល័យ នៅក្នុងតំបន់ឧស្សាហកម្មបែបនោះបាន។

លោក Lee Sze Teck នាយកជាន់ខ្ពស់ និងជាប្រធានផ្នែកស្រាវជ្រាវប្រចាំនៅក្រុមហ៊ុន Huttons Singapore បានអះអាងថា មានតែក្រុមហ៊ុនផលិតកម្មធំៗ ដូចជាក្រុមហ៊ុនព័ត៌មានទេ ដែលជួលការិយាល័យ នៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាល (CBD)។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា “សម្រាប់អាជីវកម្មខ្នាតតូច តម្លៃជួលខ្ពស់ នឹងមិនសមហេតុផលសម្រាប់ពួកគេទេ។  ពួកគេ​ចង់​ជួលនៅ​កន្លែង​ណា ដែល​អាចជួយសន្សំសំចៃ​ ខាងផ្នែកសេដ្ឋកិច្ចបានល្អជាង​នេះ”៕

កប៉ាល់ទេសចរណ៍ខ្នាតយក្ស និងមានបន្ទប់ថ្លៃបំផុតលើពិភពលោក គ្រោងបើកដំណើរការនៅដើមឆ្នាំ២០២៤

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Michael Bayley នាយកប្រតិបត្តិក្រុមហ៊ុន Royal Caribbean International បានបញ្ជាក់ប្រាប់សារពត៌មាន CNN ថា កប៉ាល់​ទេសចរណ៍​ធំ ​ជាង​គេ​បំផុតលើ​ពិភពលោក Icon of the Seas នឹងចាប់ផ្តើមដំណើរកម្សាន្ត លើកដំបូងរបស់ខ្លួននៅខែមករា ឆ្នាំ២០២៤ខាងមុខ។

ជាមួយនឹងសមត្ថភាពទទួលភ្ញៀវ បានចំនួន៥.៦១០នាក់ និងនាវិកចំនួន២.៣៥០នាក់ កប៉ាល់នេះនឹងរៀបចំសួនទឹក ដ៏ធំបំផុតនៅសមុទ្រ អាងហែលទឹកចំនួនប្រាំពីរ និងតូងរអិលចូលទឹក(Water slides)បំបែកកំណត់ត្រាចំនួន៦ផងដែរ។

កប៉ាល់ទេសចរណ៍ Icon of the Seas នឹងបំពេញតាមតម្រូវរបស់ក្រុមភ្ញៀវ ដែលធ្វើដំណើរជាមួយក្រុមគ្រួសារ ដោយលោក Bayley បានប្រកាសថា កប៉ាល់ទេសចរណ៍ Icon of the Seas នេះគឺជា ការបើកដំណើរការផលិតផលថ្មី ដែលដំណើរការល្អបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន ។នាវាទេសចរណ៍នេះ ត្រូវបានសាងសង់នៅឯកន្លែងផលិតកប៉ា​ល់ Meyer Turku ក្នុងទីក្រុង Turku ប្រទេសហ្វាំងឡង់ ហើយបានបញ្ចប់ការសាកល្បង លើកដំបូងនៅថ្ងៃទី២២ ខែមិថុនា ដោយមានកម្មករប្រហែល២.៦០០នាក់ បានចូលរួមក្នុងការសាងសង់នាវាខ្នាតយក្សនេះ។

នៅពេលដែលដំណើរការ កប៉ាល់នេះនឹងចាប់ផ្តើមដំណើរកម្សា​ន្តពេញមួយឆ្នាំ ដោយផ្តល់ជូននូវការធ្វើដំណើររយៈពេលប្រាំពីរថ្ងៃ ពីទីក្រុងម៉ៃអាមី សហរដ្ឋអាមេរិក ទៅកាន់តំបន់ការាបៀនខាងកើត និងខាងលិច និងត្រឡប់បកមកវិញ។ នេះបើយោងតាមការឱ្យដឹងពីសារព័ត៌មាន CNN ។

ចំណែក តម្លៃបន្ទប់ប្រែប្រួល អាស្រ័យលើកាលវិភាគ និងកាលបរិច្ឆេទធ្វើដំណើរ។  ការធ្វើដំណើរដែលមានតម្លៃខ្ពស់បំផុត គឺការជិះនាវាកម្សាន្តនៅតំបន់ការីបៀន ខាងលិចនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយនឹងបន្ទប់ ដែលមានតម្លៃថោកបំផុតចាប់ពី១.៥៨១ដុល្លារ ក្នុងមនុស្សម្នាក់។

ការធ្វើដំណើរកម្សាន្តរយៈពេល៧យប់ ទៅកាន់តំបន់ការាបៀន ភាគខាងកើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ចាប់ផ្តើមពីតម្លៃ១.០០៧ដុល្លារក្នុងមនុស្សម្នាក់ ខណៈបន្ទប់ដ៏កាន់តែប្រណីតជាងនេះមានតម្លៃ២.៨៧៩ដុល្លារ៕

ក្រុមហ៊ុនផ្សារជីស៊ី អូរឫស្សី ឯ.ក បានរៀបចំកម្មវិធីបើកការបុកគ្រឺះសាងសងសង់ផ្សារ និងប្រកាសប្រូម៉ូសិនពិសេស

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនផ្សារជីស៊ី អូរឫស្សី ឯ.កបានរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ ផ្សារជីស៊ី អូរឫស្សីនៅការិយាល័យលក់ដែលស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី។ ក្នុងកម្មវិធីនេះផងដែរ ក៏មានវត្តមានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនបានអញ្ជើញចូលរួម។

នាព្រឹកថ្ងៃដដែល ក្រុមហ៊ុនផ្សារជីស៊ី អូរឫស្សីបានរៀបចំកម្មវិធីបែបប្រពៃណីខ្មែរដូចជា កម្មវិធីក្រុងពាលី កម្មវិធីសូត្រមន្តសុំសេចក្តីសុខ បន្ថែមពីលើនេះទៅទៀតក៏មានការសម្តែង នូវរបាំជូនពរ ការលោតម៉ុងសាយដើម្បី អបអរសាទរ និងសុំពរជ័យក្នុងការចាប់ផ្តើមក្នុងការសាងសង់ផ្សារផងដែរ។លោក Ricky Lai ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនជីស៊ីស៊ី (GCC) បានលើកឡើងថា ផ្សារជីសុី អូរឫស្សីនឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ 2024 ដោយផ្តល់ជូនអតិថិជននូវហាងកាន់តែច្រើន និងកាត់បន្ថយការកកស្ទះចតរថយន្ត ។ លោកក៏បានអោយដឹងថា ក្រុមហ៊ុនផ្សារជីស៊ី អូរឫស្សីបានធ្វើ ការពង្រីក ផ្ទៃដី រហូតដល់៤.៥ហិកតាដែលធ្វើឲ្យគម្រោង ផ្សារជីស៊ីអូរឬស្សីមាន ទំហំផ្ទៃដីកាន់តែធំដោយទីធ្លាខាងមុខផ្សារនឹងក្លាយជាទីតាំងសំខាន់សម្រាប់ប្រារព្ធកម្មវិធីផ្សេងៗ ជាផ្សាររាត្រី ស្តង់តាំងបង្ហាញទំនិញ និងជាទីតាំងសម្រាប់ប្រគុំតន្ត្រី។លោក Alex Yu Kaki ដែលជាប្រធានក្រុមហ៊ុនជីស៊ីស៊ី (GCC)  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្ញៀវកិត្តយសដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្សារជីស៊ី អូរឫស្សី។ លោកជឿជាក់ថា ផ្សារជីស៊ី អូរឫស្សី នឹងជាផ្សារដែលសម្បូរទៅដោយមុខទំនិញជាច្រើនប្រភេទលក់នៅទីនេះ។ លើសពីនេះទៅទៀត កម្មវិធីពេលរសៀល ក៏មានកម្មវិធីផ្នែកលក់ដែលមានប្រូម៉ូសិនពិសេសៗ សម្រាប់ អតិថិជន និងកម្មវិធីភ្ជាប់ទំនាក់ទំនង រវាងក្រុមការងារផ្នែកលក់និងអតិថិជនចាស់និងថ្មីៗជាច្រើន ព្រមទាំងការជម្រាប ជូនលម្អិតអំពីគម្រោងផ្សារជីស៊ី អូរឫស្សី។

អ្វីដែលគួរអោយកត់សម្គាល់គឺ គឺនៅថ្ងៃទី 30 ខែ 6 ឆ្នាំ2023 តម្លៃតូបរបស់ផ្សារជីស៊ីអូរឫស្សីនឹងមានការកើនឡើងជាងមុន ចន្លោះពី ២០% ដល់ ៣០% បន្ទាប់ពីកម្មវិធីបុកគ្រឹះនេះរហូតទៅដល់ចុងខែកក្ដដា ២០២៣ ។ សម្រាប់ម្ចាស់តូបធ្លាប់ទិញពីមុននឹងចំណេញជាងតម្លៃចាស់។ ចំណែកឯអតិថិជនថ្មី ដែលចាប់អារម្មណ៍អាចរួសរាន់ ក្នុងការកក់ឬទិញតូបផ្សារជីស៊ី អូរឬស្សី ចាប់ពីពេលនេះរហូតមុននឹងការតម្លើងថ្លៃតូបដែលជាតម្លៃថ្មីមួយទៀត។សូមបញ្ជាក់ថា ផ្សារជីស៊ី អូរឫស្សី ជាផ្សារទំនើបបែបប្រពៃណីស្ថិតនៅតំបន់សក្តានុពលដែលហ៊ុមព័ទ្ធដោយ ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សាលារៀន និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាច្រើន ដែលជាទីប្រជុំជន ដែលក្នុងថ្ងៃអនាគតផ្សារនេះ នឹងក្លាយជាផ្សារដែលប្រមូលផ្តុំដោយអាជីវករបោះដុំ លក់រាយជាច្រើន លើសពីនេះទៅទៀតយើងក៏មាននូវទីធ្លាធំទូលាយសម្រាប់ប្រារព្ធនូវកម្មវីធីផ្សេងដូចជា ការប្រគុំតន្រ្តី ផ្សាររាត្រីជាដើម។
ផ្សារជីស៊ី អូរឫស្សី: មរតក · ប្រពៃណី · ចំណេះដឹង
សម្រាប់ព័ត៌មានលម្អិតអំពីគម្រោង សូមទំនាក់ទំនង : 𝟎𝟗𝟗 𝟑𝟑𝟏𝟎𝟏𝟓/𝟎𝟗𝟖 𝟑𝟑𝟏𝟎𝟏𝟓
👉🏻 ហ៊េ្វសប៊ុកៈ https://www.facebook.com/gc.orusseymarket
ផែនទី៖ https://maps.app.goo.gl/ce2gdNxEsEg1m8pf9
ចូលរួមតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ៖ https://t.me/GCOrusseyMarket