ខេត្តកំពង់ស្ពឺបើកដំណើរការរោងចក្រផលិតខ្សែបង្គំអេឡិកត្រូនិក

        ដោយៈ ហ្វីអូណា

        កំពង់ស្ពឺៈ នៅព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ លោកហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិក រថយន្តរបស់ក្រុមហ៊ុន យូរ៉ ហានេស ខេមបូឌា YURA Harness Cambodia។

រោងចក្រនេះ ស្ថិតនៅក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺដែលមានការចូលរួមពី លោក លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា លោកយឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាលខេត្ត លោកវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ខេត្ត ស្រុក មន្ត្រីរាជការ បុគ្គលិក កម្មករ និងប្រជាពលរដ្ឋប្រមាណ៩៦០នាក់៕

អ្នកវិនិយោគចិនៈព្រលានយន្តហោះអន្តរជាតិថ្មីខេត្តសៀមរាបសម្រេចបាន៩៥ភាគរយ និងកំពុងត្រៀមបើកដំណើរការ

        ដោយៈ ជេស៊ីកា

        ប្រទេសចិនៈ ថ្នាក់ដឹកនាំក្រុមហ៊ុន Yunnan Airport Group Co., Ltdបានបញ្ជាក់ពីវឌ្ឈនភាព នៃការសាងសង់ព្រលានុយន្តហោះខេត្តសៀមរាប និងកំពុងត្រៀមបើកដំណើរការនាពេលឆាប់ៗនេះ។

តំណាងឱ្យក្រុមហ៊ុន YAG និងសហការី លោកស្រី Zhao Yiayun ប្រធានប្រឹក្សាភិបាលក្រុមហ៊ុនYAG បានថ្លែងសារអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ និងសហការីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលទាំងអស់ ដែលបានអញ្ជើញមកទស្សនកិច្ចដល់ក្រុមហ៊ុន នៅក្នុងខេត្តយូណាន ប្រទេសចិ​ន។

លោកស្រីZhao Yiayung បានថ្លែងថា ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលកម្ពុជា តែងយកចិត្តទុកដាក់ ជួយជ្រោមជ្រែងគាំទ្រលើដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមកដល់ពេលនេះ គឺសម្រេចការសាងសង់បានសរហូតដល់៩៥% និងអាចឈានដល់ការបើកដំណើរការក្នុងពេលឆាប់ៗនេះ។

បន្ទាប់ពីដំណើរទស្សនកិច្ច ជួបជាមួយអាជ្ញាធរអាកាសចរស៊ីវិលចិន នៅក្នុងទីក្រុងប៉េកាំងរួចរាល់ និងតបតាមការអញ្ជើញរបស់ក្រុមហ៊ុន Yunnan Airport Group Co., Ltd. ហៅកាត់ថា YAG គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលដឹកនាំដោយបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខា ធិការដ្ឋានអាកាសចរស៊ីវិល កាលពីនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានបន្តដំណើរធ្វើទស្សនកិច្ចទៅកាន់ ទីក្រុងគុណមិញ ខេត្តយូណាន ដើម្បីជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Yunnan Airport Group Co., Ltd. ហៅកាត់ថា YAG។

លោកស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកា​សចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សានោះបណ្ឌិត ម៉ៅ ហាវណ្ណាល់ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដោយលោកស្រី Zhao Yiayun ជាប្រធានប្រឹក្សាភិបាលក្រុមហ៊ុន YAG និងសហការីក្រុមហ៊ុនមួយចំនួនទៀត។

លោកបន្តថា ស្ថិតក្រោមបរិយាកាសរីករាយ និងរាក់ទាក់ គណៈប្រតិភូទាំងពីរ បានពិភាក្សាស្វែងយល់លើដំណើរការ និងបទពិសោ​ធន៍លើការសាងសង់ និងប្រតិបត្តិការគ្រប់គ្រងអាកាសយានដ្ឋាន។

ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីបានសំដែងការអរគុណ ចំពោះក្រុមហ៊ុន YAG និងភាគីមិត្តចិន ចំពោះកិច្ចសហការយ៉ាងល្អ លើវិស័យអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ នាពេលកន្លងមក ជាពិសេសលើការវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន ដែលកំពុងមានដំណើរការសាងសង់ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​។

លោករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា សមិទ្ធផលជាក់ស្តែងទាំងនេះ ដែលកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវ លើការវិនិយោគលើអាកាសយានដ្ឋានរបស់ភាគីមិត្តចិន និងស្ថេរភាពនយោបាយ សុខ​សន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ មួយកម្រិតថែមទៀតពី ស្មារតីមិត្ត​ភាពដែកថែប មិនអាចបំបែកបានកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំយ៉ាងយកចិត្តទុកដាក់ ដោយប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងបន្តរីកចម្រើនកាន់តែខ្លាំងក្លា ក្នុងរយៈពេល៦៥ឆ្នាំ ក្រោយពីការបង្កើតទំនាក់ទំនងការទូត និងស្វែងរកផលប្រយោជន៍ទៅវិញទៅមក៕

ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំពីការការពារសុខភាព និងរក្សាសុវត្ថិភាព អំឡុងពេលទស្សនាការប្រកួតកីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំស្ដីពី ការការពារសុខភាព និងរក្សាសុវត្ថិភាព អំឡុងពេលទស្សនាការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។

ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា អ្នកចូលទស្សនាទាំងអស់សូមរួមគ្នាអនុវត្តការបញ្ចៀសឲ្យបាននូវការប្រជ្រៀតគ្នា ឬច្រានគ្នា ដែលអាចឈានដល់មានបញ្ហាដួល ឬដួលសន្លប់ ឬបញ្ហាជាន់គ្នាជាដើម។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៖

Japan population forecast to shrink 30% by 2070

Number of foreign residents projected to grow significantly as more foreign workers needed

TOKYO: Japan’s total population in 2070 is expected to fall to 87 million, shrinking 30% from its level in 2020, according to a new government estimate.

The country’s population, numbering 126.15 million as of 2020, is forecast to fall below 100 million in 2056, the National Institute of Population and Security Research said on Wednesday.

Foreign residents, including students and workers residing in Japan for more than three months, are forecast to comprise 10.8% of the population at 9.4 million in 2070, expanding from 2.2% in 2020, it said.

That projection reflects the likelihood that the government will need to bring in more foreign workers as  the working-age population continues to shrink.

The Institute projects that those aged 65 or above in Japan will hit 33.67 million in 2070, comprising 40% of the total population.

The revised forecast data will be used by the government starting from next year to calculate the country’s
future pension payouts.

The government is curretly considering expanding the areas in which skilled foreign workers can receive long-term work visas to 12 from three, possibly including the food service industry, the Nikkei newspaper reported on Monday.

Rapidly ageing Japan suffers from an increasingly severe shortage of labour in a number of sectors but remains reluctant to allow a widespread immigration of foreign labourers.

The change, which could allow workers to stay for extended periods and bring their families with them, could include sectors such as food manufacturing and could take effect as early as June, the Nikkei added.

Most migrant workers in Japan currently come from countries such as Vietnam, Indonesia and the Philippines.

Source: Kyodo News and Reuters

 

រដ្ឋាភិបាលសិង្ហបុរីប្រកាសដំឡើងពន្ធប្រថាប់ត្រាលើអ្នកទិញផ្ទះថែមរហូតដល់៦០ភាគរយសម្រាប់ជនបរទេស

ដោយ: គង់ លាងហួរ
សិង្ហបុរី: ជនបរទេសដែលទិញអចលនទ្រព្យលំនៅដ្ឋានណាមួយក្នុងប្រទេសសិង្ហបុរីចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសានេះ នឹងត្រូវបង់ពន្ធប្រថាប់ត្រា (ABSD) របស់អ្នកទិញផ្ទះបន្ថែមចំនួន៦០ភាគរយ ពោលគឺកើនឡើងទ្វេរដងពី៣០ភាគរយ។

នេះគឺជាការកើនឡើងខ្លាំងបំផុតក្នុងចំណោមវិធានការត្រជាក់ដែលរដ្ឋាភិបាលបានប្រកាសកាលពីយប់ថ្ងៃពុធម្សិលមិញនេះ។

ចំណែក ពលរដ្ឋសិង្ហបុរីដែលទិញអចលនទ្រព្យលំនៅដ្ឋានទី២របស់ពួកគេ នឹងត្រូវបង់អត្រា ABSD ចំនួន២០ភាគរយ កើនឡើងពី១៧ភាគរយ ខណៈអ្នកដែលទិញអចលនទ្រព្យលំនៅដ្ឋានទី៣ និងបន្ទាប់របស់ពួកគេនឹងត្រូវបង់អត្រាពន្ធរហូតដល់៣០ភាគរយ កើនឡើងពី២៥ភាគរយ។

ការយកអត្រាពន្ធ៣០ភាគរយក៏អនុវត្តចំពោះអ្នករស់នៅអចិន្ត្រៃយ៍ដែលទិញអចលនទ្រព្យលំនៅដ្ឋានទី២របស់ពួកគេផងដែរ។ នេះគឺជាវិធានការត្រជាក់ជុំទី៣ហើយរបស់រដ្ឋាភិបាលសិង្ហបុរី គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២១។

យោងតាមក្រសួងហិរញ្ញវត្ថុ (MOF) ក្រសួងអភិវឌ្ឍន៍ជាតិ (MND) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីយប់ថ្ងៃពុធថា “ការបង្កើនអត្រា ABSD គឺដើម្បីលើកកម្ពស់ទីផ្សារអចលនទ្រព្យប្រកបដោយនិរន្តរភាព និងផ្តល់អាទិភាពដល់លំនៅដ្ឋានសម្រាប់ម្ចាស់កម្មសិទ្ធិ”។

ពួកគេបានកត់សម្គាល់ថា វិធានការពីមុនក្នុងខែធ្នូ ឆ្នាំ២០២១ និងខែកញ្ញា ឆ្នាំ២០២២ មានឥទ្ធិពលមធ្យមប៉ុណ្ណោះ។ ប៉ុន្តែ តម្លៃអចលនទ្រព្យនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ បានបង្ហាញពីសញ្ញាកើតថ្មីនៃការកើនឡើង ចំពេលតម្រូវការនៅមានភាពធន់៕

Singapore announces new property cooling measures, additional buyer’s stamp duty doubled to 60% for foreigners

Foreigners buying any residential property in Singapore from Thursday (Apr 27) will have to pay an additional buyer’s stamp duty (ABSD) of 60 per cent after it was doubled from 30 per cent.

This was the steepest increase among the cooling measures the government announced late on Wednesday night.

Singaporeans buying their second residential property will pay an ABSD rate of 20 per cent, up from 17 per cent, while those buying their third and subsequent residential property will have to pay an increased rate of 30 per cent, up from 25 per cent.

The rate of 30 per cent also applies to permanent residents buying their second residential property. PRs buying their third and subsequent residential property will pay an ABSD of 35 per cent, up from 30 per cent.

This is the third round of cooling measures since December 2021.

The increases in ABSD are to “promote a sustainable property market and prioritise housing for owner-occupation”, said the Ministry of Finance (MOF), the Ministry of National Development (MND) and the Monetary Authority of Singapore (MAS) in a joint statement on Wednesday night.

They noted that the earlier measures in December 2021 and September 2022 have had a “moderating effect”. However, property prices in the first quarter of 2023 showed “renewed signs of acceleration amid resilient demand”.

Source: CNA

អ្នកធុរកិច្ចបរទេសបង្ហាញពីសក្តានុពលឱកាសវិនិយោគលើវិស័យអប់រំនៅកម្ពុជា ក្រោយរដ្ឋាភិបាលប្រកាសបន្ថយពន្ធដល់គ្រឹះស្ថានអប់រំទាំងអស់

ដោយ: គង់ លាងហួរ
ភ្នំពេញ: នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីជំរុញវិស័យអប់រំក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តការបន្ធូរបន្ថយពន្ធ ដែលគ្រឹះស្ថានឧត្តមសិក្សាទទួលបានរហូតដល់បច្ចុប្បន្ន ដល់គ្រឹះស្ថានអប់រំទាំងអស់ ចាប់ពីខែមករា ឆ្នាំ២០២៤ សម្រាប់រយៈពេល៥ឆ្នាំ រហូតដល់ដំណាច់ឆ្នាំ២០២៨។

ការសម្រេចនេះត្រូវបាន ធ្វើឡើងដោយសម្តេចតេជោនាយក រដ្ឋមន្ត្រីក្នុងកិច្ចប្រជុំជាមួយ សមាគមឧត្តមសិក្សា កម្ពុជាកាលពីពេលថ្មីៗនេះ។ សេចក្តីសម្រេចនេះត្រូវបានផ្តល់សច្ចាប័នដោយទីស្តីការគណៈរដ្ឋមន្ត្រី។

ការលាតត្រដាងនេះរៀបចំធ្វើឡើងនៅក្នុងវេទិកាធ្វើបច្ចុប្បន្នភាពពន្ធដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា(AmCham) លោក Casey Barnett ប្រធានសាលា CamEd Business School មានប្រសាសន៍ថា “ការបន្ថយពន្ធអាចទាក់ទាញការវិនិយោគឯកជនកាន់តែច្រើននៅក្នុងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា និងរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃវិស័យនេះ”។

ការបន្ធូរបន្ថយពន្ធនឹងលើកលែងគ្រឹះស្ថានអប់រំពីកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ការបង់ពន្ធអប្បបរមាអាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាកម្ម ការប្រាក់ និងភាគលាភហើយអាហារូបករណ៍ និងការបញ្ចុះតម្លៃសម្រាប់ថ្លៃសិក្សាក៏នឹងមិនត្រូវបានចាត់ទុកជាប្រាក់ចំណូលជាប់ពន្ធផងដែរ។

ទោះយ៉ាងណាក្តីស្ថាប័នអប់រំត្រូវបន្តបង់ពន្ធ លើប្រាក់បៀវត្សរ៍ពន្ធលើការជួលពន្ធលើ អចលនទ្រព្យ និងពន្ធ ប៉ាតង់។  ពួកគេក៏មានកាតព្វកិច្ចអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងពន្ធ រួមទាំងការថែរក្សាកំណត់ត្រាគណនេយ្យដែលមានចែងក្នុងមាត្រា១០ និង១១។

លោក Casey បានចង្អុលបង្ហាញថា ការបន្ធូរបន្ថយពន្ធសម្រាប់វិស័យអប់រំមិនមែនជាផ្នែកនៃច្បាប់ថ្មីស្តីពីពន្ធដារទេ ប៉ុន្តែជាការសម្រេចចិត្តដាច់ដោយឡែកពីគ្នាដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។

ទន្ទឹមនឹងនេះនៅក្នុងបទបង្ហាញមួយ ប្រធានគណៈកម្មាធិការពន្ធ AmCham លោក Clint O’Connell មានប្រសាសន៍ថា ច្បាប់ថ្មីស្តីពីពន្ធដារ មិនមែនជាការកែប្រែពេញលេញនៃច្បាប់មុននោះទេ។ ច្បាប់ថ្មីដែលរដ្ឋសភា បានអនុម័តកាលពីសប្តាហ៍មុន កំពុងរង់ចាំការប្រកាសដាក់ឱ្យប្រើប្រាស់ដោយរដ្ឋាភិបាល ដោយមានការយល់ព្រមពីព្រះមហាក្សត្រ ហើយច្បាប់នេះនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២៤។

លោក Clint បានបន្តទៀតថា បទប្បញ្ញត្តិជាច្រើនទាក់ទងនឹងការយកពន្ធនៅកម្ពុជាត្រូវបានបង្រួបបង្រួម និងដាក់នៅក្រោមឆ័ត្រតែមួយនៅក្នុងច្បាប់ថ្មី។  ជាលទ្ធផលច្បាប់ថ្មីនេះមាន២០ជំពូក ធៀបនឹង៧ជំពូកកាលពីមុន។

ច្បាប់ថ្មីនេះក៏បានបញ្ចូលនូវការអនុវត្ត ពន្ធល្អជាអន្តរជាតិមួយចំនួនផងដែរ ដូចជាការចៀសវាងការយកពន្ធទ្វេ រដង។  ច្បាប់ថ្មីក៏បានផ្តល់អំណាចបន្ថែមទៀតដល់អគ្គនាយកដ្ឋានពន្ធដារ (GDT) ទាក់ទងនឹងការរឹបអូសទ្រព្យសម្បត្តិសម្រាប់ឧក្រិដ្ឋកម្មពន្ធធ្ងន់ធ្ងរ រួមជាមួយនឹងការណែនាំនៃច្បាប់ប្រឆាំងការជៀសវាងទូទៅ (GAAR)។

ច្បាប់ថ្មីនេះមិនមានការលើកទឹកចិត្តថ្មីសម្រាប់វិស័យធុរកិច្ច ក្រៅពីការដាក់បញ្ចូលនូវអ្វីដែលបានដាក់បញ្ចូលរួចហើយនៅក្នុងច្បាប់វិនិយោគឆ្នាំ២០២១នោះទេ។

លោក Clint បានចង្អុលបង្ហាញថា “ការលើកទឹកចិត្តសម្រាប់វិស័យធុរកិច្ចរួមទាំងការវិនិយោគថ្មី ត្រូវបានផ្តល់ឱ្យរួចទៅហើយក្នុងច្បាប់វិនិយោគថ្មី”។

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មចិនកម្ពុជា មានប្រសាសន៍ថា “ច្បាប់ពន្ធថ្មីនេះ នឹងជួយជាពិសេសដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ចូលរួមចំណែក៥៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងផ្តល់ការងារ៧០ភាគរយនៃការងារទាំងអស់ផងដែរ”។

លោក ឡោ វិចិត្រ បានបន្តទៀតថា“គោលបំណងនៃច្បាប់ថ្មីនេះគឺដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។

លោកបន្ថែមថា “គួបផ្សំនឹងច្បាប់វិនិយោគថ្មីផងនោះ ច្បាប់ថ្មីស្តីពីពន្ធដារ នឹងជួយដល់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគកាន់តែច្រើន និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតមួយក្នុងតំបន់ផងដែរ”៕

 

 

ក្រុងឌូបៃ គ្រោងសាងសង់ស្ថានីយចំណតតាក់ស៊ីហោះដំបូងបង្អស់របស់ពិភពលោក

សុខុម

ឌូបៃ: ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញរបស់អង់គ្លេស Foster + Partners បានបញ្ចេញខន់សិបឌីហ្សាញ “ស្ថានីយចំណតតាក់ស៊ីហោះ” ដំបូងបង្អស់របស់ពិភពលោកដែលនឹងតភ្ជាប់ទីតាំងដ៏ពេញនិយមបំផុតនានាក្នុងទីក្រុងឌូបៃ និងផ្តល់សេវាធ្វើដំណើរល្បឿនលឿនដោយមិនបំភាយឧស្ម័នកាបូនិកទៅលើបរិយាកាស។

ក្រុមហ៊ុន Foster + Partners បានទម្លាយឱ្យដឹងថា ការឌីហ្សាញប្លង់នេះត្រូវបានធ្វើឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាស Skyports Infrastructure និងអនុម័តដោយព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid Al Maktoum ដែលជាចៅហ្វាយក្រុងឌូបៃ។

ស្ថានីយចំណតតាក់ស៊ីហោះនេះនឹងមានទីតាំងជាប់អាកាសយានដ្ឋានអន្តរជាតិក្រងឌូបៃ (Dubai International Airport) និងរួមបញ្ចូលជាមួយបណ្តាញអាកាសយានដ្ឋានដែលមានស្រាប់ ក៏ដូចជាមជ្ឈមណ្ឌលដឹកជញ្ជូនដែលនៅជុំវិញនោះ។

លោក David Summerfield ប្រធានស្ទូឌីយោនៅក្រុមហ៊ុន Foster + Partners បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានបង្កើតខន់សិបស្ថានីយចំណតសម្រាប់ឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលនឹងផ្លាស់ប្ដូរទម្លាប់ធ្វើដំណើររបស់ប្រជាជននៅក្រុងឌូបៃ”។

លោកបានបន្ថែមថា ស្ថានីយចំណតនេះនឹងតភ្ជាប់ជាមួយអាកាសយានដ្ឋានក្រុងឌូបៃ និងស្ថានីយរថភ្លើង Dubai Metro “ដើម្បីផ្តល់សេវាធ្វើដំណើរដ៏អស្ចារ្យប្រកបដោយនិរន្តរភាពនៅទូទាំងទីក្រុងសម្រាប់អ្នកដំណើរជាតិ និងអន្តរជាតិ”។

ព្រះអង្គម្ចាស់ Sheikh Mohammed Bin Rashid Al Maktoum ធ្លាប់បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីខែកុម្ភៈ ដើមឆ្នាំនេះថា ស្ថានីយចំណតតាក់ស៊ីហោះនេះនឹងចាប់ផ្ដើមដំណើរការនៅក្រុងឌូបៃ ក្នុងពេល៣ឆ្នាំក្រោយ។

ទោះជាយ៉ាងណា គ្មានកាលបរិច្ឆេទជាក់លាក់សម្រាប់ការចាប់ផ្ដើមសាងសង់ និងទំហំទុនវិនិយោគសម្រាប់ស្ថានីយចំណតនេះនៅឡើយទេ៕ CNN៕

Japan aims to attract 749 bln USD in foreign direct investment by 2030

The Japanese government said on Wednesday that it plans to attract 100 trillion yen (749 billion U.S. dollars) worth of foreign direct investment by 2030, in a bid to promote Japan’s economic growth, local media reported.

The numerical target, included in a new action plan, is roughly double the 46.6 trillion yen (349 billion dollars) of foreign investment at the end of 2022, Kyodo News reported.

Japan wants to boost its standing as a production and research hub, capitalizing on a weak yen that would serve as an incentive for foreign investment, the report said.

The plan also calls for drawing
more foreign talents and remote workers known as “digital nomads,” as the country faces acute labor shortages and the working population is projected to shrink further.

Under the plan, Japan will use funds and other resources to attract investment in strategic areas, such as semiconductors, digitalization, green technology and health care, and will seek to develop necessary human resources via tripartite cooperation among the government, firms and academia, according to the report.

Source: Xinhua

Boeing signs agreement to expand collaboration with S. Korean partners

Boeing announced on Tuesday the company has signed a new partnering agreement with South Korea’s industry to expand joint research and development activities and further develop aviation technologies.

Boeing, the Korea Evaluation Institute of Industrial Technology (KEIT), and the Korea Institute for Advancement of Technology (KIAT) will collaborate on advanced production systems for commercial aircraft manufacturing, urban air mobility, aerospace semiconductors and cultivating industry talent in South Korea, the company said in a press release.

KEIT will identify South Korean companies with potential for participation, while KIAT will focus on defining areas for research, development, and commercialization of advanced components for airplanes.

Through collaboration, Boeing and research institutions will seek opportunities to cooperate across the private and public sectors. These efforts are intended to enhance the competitiveness of South Korea’s aerospace industry and strengthen Boeing’s future aerospace capabilities, the release said.

According to Boeing, the company has spent more than 4 billion U.S. dollars with over 50 South Korean suppliers over the past 15 years.

Source: Xinhua