ឧកញ៉ាម៉ន សុខាបង្ហាញចំណុចសំខាន់ៗចំនួន២ ដើម្បីបញ្ចៀសការខាតបង់ពីការវិនិយោគដីឡូត៍

ដោយៈ សហការី

        ភ្នំពេញៈ ក្នុងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញមានបញ្ហាកើតឡើងជាបន្តបន្ទាប់ ទាំងបញ្ហាតូច និងបញ្ហាធំដែលបណ្តាលអោយមានផលប៉ះពាល់ដល់ វិស័យអចលនទ្រព្យគួរឲ្យកត់សម្គាល់ តួយ៉ា​ងដូចជា ផ្នែកអភិវឌ្ឍដីឡូត៍ហាក់ឃើញមានបញ្ហា និងក្តីកង្វល់ច្រើនជាងគេ ក្នុងចំណោមបណ្តាអចលនទ្រព្យផ្សេងទៀត។

លោកឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្នុងនាមយើងខ្ញុំជាថ្នាក់ដឹកនាំសមាគម និងជាអ្នកអភិវឌ្ឍន៍ សូមផ្តល់ព័ត៌មាន និងលើកទឹកចិត្តជូនបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកវិនិយោគដីឡូត៍គប្បីសិក្សាព័ត៌មាន មុនពេលសម្រចចិត្តទិញដីឡូត៍ទាំងនោះ ដើម្បីជៀងវាងមានបញ្ហា ព្រមទាំងខាតបង់ថវិកា និងពេលវេលា ដែលមាន២ចំណុចសំខាន់ៗដូចខាងក្រោម

ទី១ ពាក់ព័ន្ធនឹងផ្លូវច្បាប់ សម្រាប់ក្រុមហ៊ុនត្រូវមាន

– វិញ្ញាបនបត្រ ចុះបញ្ជីពាណិជ្ជកម្ម ក្នុងក្រសួង​ពាណិជ្ជកម្ម។

– បណ្ណពន្ធប៉ាតង់ ចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ។

– វិញ្ញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)​ត្រឹមត្រូវ។

-មានលិខិតអនុញ្ញាតអភិវឌ្ឍដី ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

-មានអាជ្ញាប័ណ្ណអភិវឌ្ឍដីឡូត៍ ពីនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ។

-មានប្លង់រឹងបំបែកក្បាលដីរួចរាល់(ប្រសិនបើមាន)។

ទី២ កត្តាគម្រោងមាន

-ទីតាំងមានសក្តានុពល និងមិនឆ្ងាយពីទីប្រជុំជន ឬតំបន់អភិវឌ្ឍធំៗ។

-ផែនការមេសម្រាប់អភិឌ្ឍគម្រោងត្រឹមត្រូវ។

-សកម្មភាពអភិវឌ្ឍជាបន្តបន្ទាប់។

-ក្រុមហ៊ុន និងម្ចាស់គម្រោងមានកេរ្តិ៍ឈ្មោះល្អក្នុងសង្គម។

-គម្រោងមានគុណតម្លៃ គ្រប់គ្រាន់​។

-តម្លៃលក់សមរម្យ ក្នុង​ទីផ្សារ​។

-មានប្លង់ អាចប្រើប្រាស់អាស្រ័យផលបានភ្លាមៗ។

លោកឧកញ៉ាម៉ន សុខាបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ​ និង​អតិថិជន​ដីឡូត៍ទាំងអស់​ ស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ ការទិញអចលនទ្រព្យពីគម្រោង ដែលស្របច្បាប់ និងគុណវិបត្តិនៃការទិញ អចលនទ្រព្យគម្រោងខុសច្បាប់ ព្រមទាំងអំពាវនាវឲ្យសាធារ​ណ​ជន និងអតិថិជន គាំទ្រគម្រោងអភិវឌ្ឍមានអាជ្ញាបណ្ណត្រឹមត្រូវ និងស្របច្បាប់ ពី ន.អ.ប និងបន្តបង់ប្រាក់ប្រចាំជូនគម្រោង ដែលស្របច្បាប់តាមកិច្ចសន្យាទិញ លក់របស់លោកអ្នក៕

US growth cools in first quarter as recession fears deepen

WASHINGTON: US economic growth lost steam in the first quarter this year, said the Commerce Department on Thursday (Apr 27), as the possibility of a mild recession brews while consumer spending weakens.

Consumption has provided a boost to the world’s biggest economy, giving it a strong start to 2023, but recent banking sector turmoil and rising interest rates are likely to weigh on the outlook.

US gross domestic product rose at an annual rate of 1.1 per cent in the January to March period, down from 2.6 per cent in the fourth quarter last year.

“Compared to the fourth quarter, the deceleration in real GDP in the first quarter primarily reflected a downturn in private inventory investment and a slowdown in nonresidential fixed investment,” said the Commerce Department.

It added that this was partly offset by an acceleration in consumer spending and an upturn in exports.

The GDP growth figure “reflected increases in consumer spending, exports, federal government spending”, along with some forms of investment, said the department in a statement.

Economic activity has been easing as the US central bank rapidly hiked the benchmark lending rate to tackle stubborn inflation, while the full fallout from recent financial sector unrest – following the failures of three midsized lenders last month – is yet to be seen.

Source: AFP

ផ្សារហ៊ុននៅតំបន់អាសុីហក់ឡើងថ្លៃនៅថ្ងៃសុក្រនេះ ខណៈវិនិយោគិនកំពុងរង់ចាំការសម្រេចគោលនយោបាយរបស់ធនាគារកណ្តាលជប៉ុន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុនអាស៊ីហក់ឡើងថ្លៃនៅថ្ងៃសុក្រនេះ ខណៈប្រាក់ចំណូលសាជីវកម្មដ៏រឹងមាំបានជួយបង្កើនអារម្មណ៍ ទោះជាក្តីបារម្ភពីភាពទន់ខ្សោយនៃសេដ្ឋកិច្ចនៅតែបន្តកើតមាន ហើយអ្នកវិនិយោគក៏កំពុងរង់ចាំការសម្រេចចិត្តគោលនយោបាយពីធនាគារកណ្តាលជប៉ុនផងដែរ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនហក់ឡើង០,៩៤ភាគរយ ប៉ុន្តែនៅតែមានដំណើរឆ្ពោះទៅរកការបញ្ចប់ខែនេះទាបជាង១,៤ភាគរយ។
សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ជប៉ុនបានហក់ឡើង០,៥១ភាគរយ ខណៈដែលសន្ទស្សន៍ S&P/ASX 200 របស់អូស្ត្រាលី បានហក់ឡើង០,៣៣ភាគរយ។

ផ្សារហ៊ុនរបស់សហរដ្ឋអាមេរិកបានហក់ឡើងថ្លៃយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ដោយសារលទ្ធផលសុទិដ្ឋិនិយមពីក្រុមហ៊ុនបច្ចេកវិទ្យានានា ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms Inc រួមទាំង Microsoft Corp និង Alphabet Inc បានហក់ឡើង។

ផ្សារហ៊ុនចិនបានធ្លាក់ថ្លៃ ខណៈពេលដែលសន្ទស្សន៍ Hang Seng របស់ហុងកុងមានបានហក់ឡើង០,៥ភាគរយ។  ភាពតានតឹងភូមិសាស្ត្រនយោបាយ រួមជាមួយនឹងការព្រួយបារម្ភលើទស្សនវិស័យសេដ្ឋកិច្ចពិភពលោកបានធ្វើឱ្យអារម្មណ៍អ្នកវិនិយោគធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

យោងតាមទិន្នន័យបានបង្ហាញថាសេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះច្រើនជាងការរំពឹងទុកនៅក្នុងត្រីមាសទីមួយ បើទោះបីជាកំណើនតម្លៃបានហក់ឡើងខ្លាំងជាងអ្នកសេដ្ឋកិច្ចបានព្យាករណ៍ទុកយ៉ាងណាក្តី។

លោក Taylor Nugent សេដ្ឋវិទូនៅធនាគារជាតិអូស្ត្រាលីបានអះអាងថា “ទិន្នន័យនេះបង្ហាញពីលទ្ធផលរួមបញ្ចូលគ្នាដែលមិនសប្បាយចិត្តនៃកំណើនអន់ជាងការរំពឹងទុក និងការកើនឡើងតម្លៃខ្លាំងជាងការរំពឹងទុកនៅក្នុងត្រីមាសទីមួយ”៕

តម្លៃបន្ទប់សណ្ឋាគារនៅប្រទេសជប៉ុនហក់ឡើងខ្ពស់ ស្របពេលតម្រូវការកើនឡើង

ដោយៈ សុខុម

តូក្យូ: តម្លៃបន្ទប់សណ្ឋាគារបាន និងកំពុងហក់ឡើងខ្ពស់នៅទូទាំងប្រទេសជប៉ុប ខណៈភ្ញៀវទេសចរណ៍សម្រុកត្រលប់ទៅដើរលេងកម្សាន្តនៅប្រទេសនេះឡើងវិញ បន្ទាប់ពីបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនក្នុងវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩។

ការស្ទង់មតិបង្ហាញថា ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ តម្លៃសណ្ឋាគារ បានហក់ឡើងប្រមាណ១៥% បើធៀបនឹងឆ្នាំសារពើពន្ធ២០១៩ មុនពេលផ្ទុះវិបត្តិកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា។

STR 2023 ដែលជាក្រុមហ៊ុនស្រាវជ្រាវ របស់សហរដ្ឋអាមេរិក ឯកទេសខាងឧស្សាហកម្ម បដិសណ្ឋារកិច្ចបានឱ្យដឹងថា តម្លៃជាមធ្យម សម្រាប់បន្ទប់សណ្ឋាគារក្នុងប្រទេសជប៉ុន រវាងត្រីមាសទី១ ដើមឆ្នាំ២០១៩ និងត្រីមាសទី១ ដើមឆ្នាំ២០២៣ មានភាពខុសគ្នាក្នុងរង្វង់១៦ដុល្លារអាមេរិក ដែលចាត់ថាជាតួលេខខ្ពស់។

តម្លៃបន្ទប់ជាមធ្យមហក់ឡើង ប្រមាណ១៥% ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ បើធៀបនឹងឆ្នាំសារពើពន្ធ២០១៩។

លោក Shiori Sakurai នាយកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុនSTR 2023 បានគូសបញ្ជាក់ថា ការឡើងថ្លៃនេះគឺដោយសារមានកត្តារួមផ្សំជាច្រើន រួមមាន យុទ្ធនាការគាំទ្រដំណើរកម្សាន្តទូទាំងប្រទេស ភ្ញៀវទេសចរអ្នកមាន មកពីសហរដ្ឋអាមេរិក អង់​​គ្លេស អូស្ត្រាលី និងបារាំង ប្រាក់យ៉េន ចុះថោក និងការឡើងថ្លៃទំនិញ ជាពិសេសថ្លៃថាមពលហក់ឡើងខ្ពស់។

ក្រុមហ៊ុនខ្សែសង្វាក់សណ្ឋាគារ ក្នុងស្រុកដ៏ធំ APA Group បាននិយាយថា គិតត្រឹមថ្ងៃទី៣១ ខែមីនា អត្រាតម្លៃបន្ទប់សណ្ឋាគារសម្រាប់ឆ្នាំសារពើពន្ធ២០២៣ បានហក់ឡើងលើសទ្វេរដង បើធៀបនឹងសារពើពន្ធ២០១៩៕ Japan Times៕

Amid changing market, Thai high-end condos see spike in rental demand

For the first time in three years, there is a surge in demand to rent luxury condominiums in Thailand, mostly from foreigners affected by the Russia-Ukraine war and long-term-stay foreigners. Rents of high-end condominiums in Bangkok have soared to 100,000 baht per month.

Sunchai Kooakachai, director and head of research and consultancy at Knight Frank Thailand, believes it would be a positive sign for the condominium market if rentals start to recover as the Covid-19 crisis eases, and people start travelling overseas again. In Thailand, this is reflected in the increasing number of foreign tourists since the end of last year, as well as foreign corporate workers and long-term-stay foreign visitors.

The recovery of the condominium market has been partly facilitated by the Russia-Ukraine war, especially in Bangkok, where there has been an influx of Russian tourists. The increase in demand has helped stimulate the condo rental market. Moreover, with China opening up, there would be a group of FIT (free individual travellers) visiting Thailand, which would help stimulate the condo rental market, Sunchai said.

This is an opportunity to generate income from renting out to foreigners, especially high-end condos in the central business district where foreigners are interested in staying for extended periods (long-stay), pushing up rental rates. For example, the rent of a one-bedroom condo in the Lumpini, Sathon, and Silom areas near a large department store during the Covid-19 period dropped to 35,000 baht per month, but now the price has increased to 50,000 baht per month, on par with before the pandemic, Sunchai added.

The rental market for condominiums in Bangkok still has limitations due to the large number of hotels that are ready to accommodate tourists. However, there are still groups of tourists who want to travel independently and prefer to rent condos instead of using hotel services, as it is more expensive. This trend is growing and the strong demand is driving up condominium rental rates, according to Sunchai.

Recently, there has been a significant increase in demand for condos in the rental range of 50,000-70,000 baht per month up to 100,000 baht per month. This group of customers has high purchasing power that focuses on renting high-end condos, Sunchai said.

Source: The Nation

កំណើនសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះដល់១,១ភាគរយនៅត្រីមាសទី១ស្របពេលមានការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានបាត់បង់សន្ទុះ នៅត្រីមាសទីមួយក្នុងឆ្នាំនេះ ខណៈលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចស្រាលមួយ(mild recession)ជិតកើតឡើង។

ផលិតផលក្នុងស្រុកសរុប របស់សហរដ្ឋអាមេរិកបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំត្រឹម១,១ភាគរយប៉ុណ្ណោះ ក្នុងអំឡុងខែមករាដល់ខែមីនា ពោលគឺធ្លាក់ចុះពី២,៦ភាគរយ នៅក្នុងត្រីមាសទី៤ កាលពីឆ្នាំមុន។

ការប្រើប្រាស់បានផ្តល់នូវការជំរុញ ដល់សេដ្ឋកិច្ចរបស់អាមេរិក ប៉ុន្តែភាពចលាចល ក្នុងវិស័យធនាគារនាពេលថ្មីៗនេះ និងការកើនឡើងនៃអត្រាការប្រាក់ អាចនឹងធ្វើឱ្យទស្សនវិស័យជួបបញ្ហា ឬមានការធ្លាក់ចុះ។

នាយកដ្ឋានពាណិជ្ជកម្មបានអះអាងថា “បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ការថយចុះនៃផលិតផល ក្នុងស្រុកសរុបពិតប្រាកដនៅក្នុងត្រីមាសទីមួយ បានឆ្លុះបញ្ចាំងពីការធ្លាក់ចុះ នៃការវិនិយោគសារ​ពើភ័ណ្ឌឯកជន និងការធ្លាក់ចុះនៃការវិនិយោគថេរ មិនមែនលំនៅដ្ឋាន”។

នាយកដ្ឋានពាណិជ្ជកម្មបានបន្ថែមទៀតថា នេះត្រូវបានទូទាត់មួយផ្នែក ដោយការបង្កើនល្បឿន នៃការចំណាយរបស់អ្នកប្រើប្រាស់ និងការកើនឡើង នៃការនាំចេញរបស់សហរដ្ឋអាមេរិកផងដែរ។

នាយកដ្ឋានខាងលើបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តួលេខកំណើនGDP បានឆ្លុះបញ្ចាំងពីការកើនឡើង នៃការចំណា​យអ្នកប្រើប្រាស់ ការនាំចេញ ការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ រួមជាមួយនឹងទម្រង់នៃការវិនិយោគមួយចំនួន”។

សកម្មភាពសេដ្ឋកិច្ចបាននឹងកំពុងធូរស្រាល ខណៈដែលធនា​គារកណ្តាលអាមេរិក បានដំឡើងអត្រាប្រាក់កម្ចី គោលយ៉ាងឆាប់រហ័សដើម្បីដោះស្រាយអតិផរណា។

ចំណែក លទ្ធផលអវិជ្ជមានពេញលេញ ដែលចេញពីភាពចលា​ចល ក្នុងវិស័យហិរញ្ញវត្ថុនាពេលថ្មីៗនេះ បន្ទាប់ពីមានការដួលរលំនៃធនាគារខ្នាតតូចចំនួន៣កាលពីខែមុន មិនទាន់ត្រូវបានគេមើលឃើ​ញនៅឡើយនោះទេ៕

វិនិយោគិនហូរចូលទៅកាន់ខេត្តព្រះសីហនុស្ថិតក្នុងទម្រង់ចំនួន៣

        ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ក្នុងអំឡុងឆ្នាំ ២០១៧ រហូតដល់ចុងឆ្នាំ ២០១៩ ខេត្តព្រះសីហនុគឺមានការអភិវឌ្ឍខ្លាំង ហើយក្នុងនោះមានវិនិយោគិនជាច្រើនចាប់អារម្មណ៍ និងសម្រុកវិនិយោគលើអគារសំណង់ និងវិស័យជាច្រើនក្នុងខេត្តព្រះសីហនុ ជាពិសេសវិនិយោគិនជនជាតិចិន។

ប៉ុន្តែចាប់តាំងពីចុងឆ្នាំ២០១៩ រហូតដល់មានវិបត្តិកូវីដ១៩ សកម្មភាពវិនិយោគនៅក្នុងខេត្តនេះ ក៏បានថមថយជាបន្តបន្ទាប់ តែមកដល់ពេលនេះ ការវិនិយោគក៏ចាប់ផ្ដើមជាមួយទម្រង់៣ប្រភេទ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងនៅក្នុងសប្តាហ៍នេះថា បច្ចុប្បន្ននេះ វិនិយោគិនបរទេស ទាំងវិនិយោគិនចិន និងវិនិយោគិនជាតិសាសន៍ផ្សេងទៀត បានចូលមកកាន់ខេត្តព្រះសីហនុវិញបណ្ដើរៗហើយក្នុងនោះដែរ ការវិលចូលរបស់ពួកគេគឺមានទម្រង់៣ប្រភេទ។

លោកបន្តថា ទម្រង់ទី១ គឺជាក្រុមអ្នកវិនិយោគ ដែលតស៊ូក្រាញននៀលជាមួយនឹងវិបត្តិ និងបញ្ហាដែលកម្ពុជា ក៏ដូចជា ពិភពលោកជួបប្រទះ ។ ពួកគាត់មិនបានទៅណាទេ គឺនៅតែបន្តការងារដោយលំបាករបស់ខ្លួន ហើយរង់ចាំពេលណាស្ថានភាព បានប្រសើរពួកគាត់ នឹងចាប់ផ្ដើមសម្រុកការងារឡើងវិញ ហើយក្រោយពីវិបត្តិកូវីដ១៩បានបញ្ចប់ គម្រោងវិនិយោគ ដែលក្រុមវិនិយោគទាំងនេះបានធ្វើ ក៏ចាប់ផ្ដើមបញ្ចប់ និងដាក់ដំណើរការជាបន្តបន្ទាប់ផងដែរ ។

សម្រាប់ទម្រង់ទី២គឺ ជាក្រុមអ្នកវិនិយោគបានផ្អាកសកម្ម ដោយ​សារវិបត្តិហិរញ្ញវត្ថុ ធ្វើឱ្យពួកគេមិនមានលទ្ធភាព ក្នុងការបន្តសកម្ម​ភាព ។ ក្រោយរដ្ឋាភិបាលបានបើកទូលាយឡើងវិញ និងអនុញ្ញាតឱ្យមានការវិនិយោគពីខាងក្រៅ ក្រុមអ្នកវិនិយោគទាំងនេះ ក៏បានស្វែងរកការវិនិយោគពីខាងក្រៅ ដើម្បីបន្តប្រតិបត្តិការគម្រោងវិនិយោគរបស់ខ្លួនឡើងវិញផងដែរ។

ក្រុមអ្នកវិនិយោគទាំងនេះ ក៏បានបន្តទាក់ទង ជាមួយអាជ្ញាធរ និងរដ្ឋបាលខេត្ត ពីការអនុគ្រោះនានា ដើម្បីឱ្យពួកគេមានលទ្ធភាពក្នុងបន្តគម្រោងរបស់ខ្លួន។

ការវិនិយោគទម្រង់ទី៣ នៅក្នុងខេត្តព្រះសីហនុ ជាក្រុមអ្នកវិនិយោគថ្មីៗទាំងចិន និងប្រទេសផ្សេងៗទៀត ក៏បានចូលមករកការវិនិ​យោគនៅក្នុងខេត្តព្រះសីហនុ។ ជាក់ស្ដែង ក្រោយស្ថានភាពវិបត្តិកូវីដ១៩បានធូរស្រាល និងស្ទើរបញ្ចប់ទាំងស្រុងទៅហើយនោះ វិនិយោ​គិនបរទេសជាច្រើន បានមកកាន់ខេត្តព្រះសីហនុ និងកំពុងសម្លឹងពីឱកាសក្នុងការវិនិយោគនៅក្នុងខេត្តនេះ ដោយរំពឹងថានៅចុងឆ្នាំនេះ សកម្មភាពវិនិយោគនៅក្នុងខេត្តព្រះសីហនុ កាន់តែច្រើនឡើងៗ៕

 

ខេត្តស្វាយរៀងពិសេសក្រុងបាវិតទាក់ទាញតំបន់សេដ្ឋកិច្ច ពិសេសច្រើនជាងគេ

        ដោយៈ គង់ សូរិយា

        ស្វាយរៀងៈ អភិបាលខេត្តស្វាយរៀង លោកម៉ែន វិបុលបានឲ្យដឹងថា បច្ចុប្បន្ននេះខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស ចំនួន១២កន្លែង និងកំពុងដំណើរការចំនួន៩កន្លែង។

ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី”ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តស្វាយរៀង”កាលពីព្រឹកថ្ងៃទគី២៧ មេសា លោក ម៉ែន វិបុល បានគូសបញ្ជាក់ថា សហគ្រាសមួយចំនួនទៀត ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែ​លមានរោងចក្រ សហគ្រាស សរុបមានចំនួន២៦២កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ប្រមាណជាង៩ម៉ឺននាក់ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ផលរបរដែលកម្មករនិយោ​ជិត ទទួលបានពីការបំពេញការងារនៅតាមរោងចក្រ សហគ្រាស មានប្រមាណ២៣ ទៅ២៥លានដុល្លារអាមេរិកក្នុងមួយខែ។ លោកបន្ដទៀតថា កម្មករ កម្មការិនីទាំងអស់ ដែលកំពុងបម្រើការងារនៅតាមរោចក្រ សហគ្រាស សុទ្ធតែទទួលបាននូវប្រព័ន្ធគាំពារសង្គម លើការថែទាំសុខភាព តាមរយៈការទទួលបាន នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម (បសស) សម្រាប់ប្រើប្រាស់ក្នុងការថែទាំ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។

លោកម៉ែន វិបុល បានអះអាងថា វិស័យផលិតកម្មសំខាន់ៗ ក្រៅពីសម្លៀកបំពាក់ រួមមាន ដំឡើងរថយន្ដ ផលិតកង់ នាឡិកា សំបកកង់ឡាន ម៉ាស់ បរិក្ខាសុខាភិបាល អំពូលភ្លើង ត្រង់ស្វូរអគ្គិសនី ឆ័ត្រ គ្រឿងសង្ហារឹម បារី តុក្កតា សាឡុង និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ សម្រា​ប់គោលដៅនាំចេញ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសចិន និងប្រទេសផ្សេងៗទៀត។

លោកបានរំលឹកដែរថា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តស្វាយរៀង មានរោងចក្រ សហគ្រាស ព្យួរការងារ ចំនួន៣២រោងចក្រ សហគ្រាស ស្មើនឹង១១២លើក ក្នុងនោះរោងចក្រ ក្នុងវិស័យកាត់ដេរ ដែលទទួលបានប្រាក់ឧបត្ថម្ភ ចំនួន២២រោងចក្រ ស្មើនឹងចំនួន៩១លើក កម្មករ និយោជិតដែលទទួលបានប្រាក់ចំនួន២៦,៣២៦នាក់ (ស្រី ២១,១៦៨នាក់) ស្មើនឹងទឹកប្រាក់ចំនួន១,១១៩,៧៥០ដុល្លារ និងរោងចក្រក្រៅវិស័យកាត់ដេរ មិនទទួលបានប្រាក់ឧបត្ថម្ភចំនួន១០រោងចក្រ ស្មើនឹងចំនួន២១លើក។

តំបន់សេដ្ឋកិច្ចពិសេសទាំង៩ ដែលកំពុងដំណើរការនោះ រួមមាន ទី១ តំបន់សេដ្ឋកិច្ចពិសេស មេន ហាត ធេន ស្វាយរៀង ទី២ តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ទី៣ តំបន់សេដ្ឋកិច្ចពិសេស ដ្រេហ្គន ឃីង (នាគរាជ) ទី៤ តំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ទី៥ តំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ទី៦ តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ទី៧ តំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍, ទី៨ តំបន់សេដ្ឋកិច្ចពិសេស អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍ និងទី៩ តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត៕

 

 

ក្រុមហ៊ុនជួលជុលថែរទាំយន្តហោះម៉ាឡេស៊ីមួយគ្រោងបោះទុន១០០លានដុល្លារដើម្បីពង្រីកអាជីវកម្ម

ដោយ: គង់ លាងហួរ

សិង្ហបុរី: ក្រុមហ៊ុនមេ Capital A របស់ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប AirAsia របស់ម៉ាឡេស៊ី កំពុងពង្រីកអាជីវកម្មថែទាំយន្តហោះរបស់ខ្លួន ជាមួយទុនវិនិយោគចំនួន១០០លានដុល្លារ ខណៈដែលតម្រូវការធ្វើដំណើរបន្តកើនឡើងវិញ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធថែរទាំ យន្តហោះរបស់ក្រុមហ៊ុនមេ Capital A គឺ Asia Digital Engineering កាលពីពេលម្សិលមិញនេះបានប្រកាសផ្តល់មូលនិធិពី OCP Asia ដែលជាក្រុមហ៊ុនវិនិយោគមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ Asia Digital Engineering នឹងប្រើប្រាស់ប្រាក់មួយផ្នែក សម្រាប់ចំណាយលើរោងចក្រថែរទាំ យន្តហោះដែលកំពុងស្ថិតក្រោមការសាងសង់ នៅអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur ដែលអាចផ្ទុកយន្តហោះចំនួន១៤គ្រឿង។

គម្រោងសាងសង់​នេះ ត្រូវ​បាន​គេ​រំពឹង​ទុកថា​ នឹង​ត្រូវបញ្ចប់​នៅ​ឆមាស​ទី​មួយ​ ឆ្នាំ២០២៤។

លោក Mahesh Kumar នាយកប្រតិបត្តិនៃក្រុមហ៊ុន ADE បានលើកឡើង ពីផែនការថែទាំទំនើបបំផុត បន្ថែមពីលើគ្រឿងបរិក្ខារដែលមានស្រាប់ នៅមជ្ឈមណ្ឌលប្រតិបត្តិការស្នូលរបស់ AirAsia ជាការធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាផ្នែកថែទាំ ជួសជុល និងអ្នកផ្តល់សេវាកម្មជួសជុលយន្តហោះដ៏ធំបំផុតមួយនៅក្នុងតំបន់។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ADE ដែលត្រូវបានក្រុមហ៊ុនមេ Capital A ចែកចេញពីផ្នែកថែទាំរបស់ AirAsia ក្នុងឆ្នាំ២០២០ ក៏កំពុងពង្រីកប្រតិបត្តិការទៅកាន់ ក្រុមហ៊ុនអាកាសចរណ៍ក្រៅប្រទេសផងដែរ។

ជាក់ស្តែង ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះ បានទទួលការបញ្ជាទិញថែរ​ទាំពីក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាប Cebu Pacific Air របស់ប្រទេសហ្វីលីពីន និងក្រុមហ៊ុន Scoot របស់ប្រទេសសិង្ហបុរី៕

អគារជាប់គាំងនៅខេត្តព្រះសីហនុជាង១០០អគារបានចាប់ផ្ដើមដំណើរការសាងសង់ឡើងវិញហើយ

ដោយៈ វឌ្ឍនៈ

ព្រះសីហនុៈ អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់តាំងពីឆ្នាំ២០១៩នោះ បានចាប់ផ្ដើមដំណើរការសាងសង់ ឡើងវិញជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ អគារជាប់គាំងទាំងជាង១០០០ មាន១០០អគារហើយ បានចាប់ផ្ដើមសាងសង់ឡើងវិញ។

អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានមានប្រសាសន៍ឲ្យដឹងក្នុងសប្តាហ៍នេះថា អគារខ្ពស់ៗ នៅក្នុងខេត្តព្រះសីហនុ មានចំនួន១០០៦អគារ ក្នុងនោះមាន៤០០អគារបានបញ្ចប់ និងមានប្រតិបត្តិការ ហើយ២០០អគារបានសាងសង់បញ្ចប់ដូចគ្នា តែមិនមានប្រតិបត្តិការ។

ដោយឡែក២០០អគារផ្សេងទៀត បានផ្អាកដំណើរការ ប៉ុន្តែក្នុងចំណោម២០០អគារ ដែលផ្អាកដំណើរការនោះ មានជាង១០០អគារហើយបានចាប់ផ្ដើមដំណើរការឡើងវិញ ។

លោកគួច ចំរើនបានបន្តថា ដើម្បីជំរុញឱ្យអគារជាប់គាំងទាំងនោះមានប្រតិបត្តិការ និងដំណើរការសាងសង់ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារមួយ ស្រាវជ្រាវនិងសិក្សាពីគម្រោងអគារជាប់គាំងទាំងនោះ ហើយក៏បានស្នើសុំទៅសម្ដេចតេជោ ផ្ដល់នូវភាពអនុគ្រោះកិច្ចការមួយចំនួនដើម្បីគាំទ្រទៅ បណ្ដាសំណង់អគារជាប់គាំងទាំងអស់ ដើម្បីឱ្យពួកគាត់មានលទ្ធភាព បន្តការវិនិយោគលើអគារទាំងនោះ។

លោកបន្តថា ”គោលនយោបាយ នៃការអនុគ្រោះទាំងអស់ភាគច្រើនទៅលើផ្នែកពន្ធ និងផ្ដល់ជូនទៅតាមផ្នែកនិមួយៗ ដោយផ្នែកខ្លះមាន៥ឆ្នាំ ផ្នែកទៀតមាន១០ឆ្នាំ”។

លោកបន្តទៀតថា ផ្នែកផ្សេងទៀតនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលនោះ គឺការសម្របសម្រួល និងគាំទ្រផ្នែកច្បាប់  ហើយរាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តឱ្យមាន ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដោយរដ្ឋាភិបាលបានផ្ដល់ជាមេធាវី និងអ្នកប្រឹក្សាយោបល់ ធ្វើយ៉ាងណាឱ្យវិនិយោគិន លើអគារទាំងនោះចូលមកបញ្ចប់អគាររបស់ខ្លួន ដែលបានជាប់គាំងទាំងនោះ។

លោកគួច ចំរើនបានបន្ថែមថា សំណង់អគារជាប់គាំងទាំងនោះក៏ដោយសារតែមានទំនាស់ រវាងអ្នកសាងសង់ ម្ចាស់អគារ និងម្ចាស់ដី ក៏ដូចជាអ្នកផ្គត់ផ្គង់សម្ភារៈសំណង់ ដូចជាការមិនផ្ដល់ប្រាក់ឈ្នួលដីទៅម្ចាស់ដី មិនបានទូទាត់សម្ភារៈសំណង់ទៅអ្នកផ្គត់ផ្គង់ជាដើម ។

បើតាមលោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នា​ក់ងារអចលនវត្ថុកម្ពុជាក៏បានថ្លែងផងដែរថា យើងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា សំណង់អគារជាប់គាំងនៅខេត្តព្រះសីហនុ ហើយមិនយូរមិនឆាប់ទេ វិនិយោគិនជាបន្តបន្ទាប់នឹងចូលមកវិនិយោគឡើងវិញ លើអគារជាប់គាំងទាំងនោះ ដែលនឹងជំរុញឱ្យខេត្តព្រះសីហនុកាន់តែមានភាពទាក់ទាញ៕