Resort កោះក្របីមិនសូវមានអ្នកស្គាល់តែតម្លៃស្នាក់នៅនិង សេវាកម្មមិនចាញ់កោះសង្សារ

        ដោយៈ វឌ្ឈនៈ

ព្រះសីហនុៈ កោះក្របីដែលស្ថិតក្នុងខេត្តព្រះសីហនុ មិនសូវមានអ្នកស្គាល់ប៉ុន្មាន ប៉ុន្តែកោះនេះ ទទួលបានការអភិវឌ្ឍពីក្រុមហ៊ុនបរទេសមួយកាលពីមុនវិបត្តិកូវីដ១៩ បានចាប់ផ្ដើមដាក់ដំណើរការទទួលភ្ញៀវទេសចរក្រោយវិបត្តិកូវីដ។

ការស្នាក់នៅក្នុងរីសតនៃកោះមួយនេះ មានតម្លៃមិនចាញ់កោះសង្សារប៉ុន្មាននោះទេ ដោយបន្ទប់តម្លៃដល់ទៅរាប់ពាន់ដុល្លារក្នុងមួយយប់។

លោកAteeb Shrestha អ្នកគ្រប់គ្រងទូទៅរីសតកោះក្របីបានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា កោះនេះត្រូវបានចាប់ផ្ដើមអភិវឌ្ឍន៍ជាផ្លូវការ ក្នុអអំឡុងឆ្នាំ២០១៨ទៅ២០១៩ ពោលគឺនៅមុនវិបត្តិកូវីដ១៩ ។ ពេលយើងចាប់ផ្ដើមសាងសង់វីឡា និងហេដ្ឋារចនាសម្ព័ន្ធលើកោះនេះ វិបត្តិកូវីដ១៩ក៏ចាប់ផ្ដើមចូលមកដល់ ពេលនោះយើងក៏បានផ្អាកដំណើរការ មិនទទួលភ្ញៀវទេសចរនោះទេ។

លោកបន្តថា “រហូតដល់រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសវិញ ក៏យើងមិនបើកភ្លាមៗដែរ រហូតដល់ខែធ្នូឆ្នាំ២០២២ ទើបក្រុមហ៊ុនបានចាប់ផ្ដើមបើកដំណើរ និងទទួលភ្ញៀវទេសចរមកសម្រាកនិងកម្សាន្ត”។

លោកបន្តថា តម្លៃជាមធ្យមសម្រាប់ភ្ញៀវទេសចរ មកស្នាក់នៅលើកោះនេះ ក្នុងមួយយប់ទាបបំផុត៥០០ដុល្លារ ពោលគឺនៅថ្ងៃធម្មតា ហើយបើក្នុងរដូវមានភ្ញៀវច្រើន បន្ទប់ធម្មតាហក់ឡើងដល់២០០០ដុល្លារ ទៅ៤០០០ដុល្លារអាមេរិកក្នុងមួយយប់ ដែលតម្លៃនេះមិនខុសគ្នាប៉ុន្មានពីកោះសង្សារនោះទេ”។

លោកបន្តទៀតថា ការអភិវឌ្ឍកោះខុសពីការអភិវឌ្ឍ នៅលើដីគោក។ ឧទារណហ៍ថាបើសិនជាយើង ចំណាយថវិកាអភិវឌ្ឍន៍វីឡាមួយនៅលើកោះ យើងអាចយកថវិកានោះ ទៅអភិវឌ្ឍន៍វីឡាលើដីគោកបាន៣ឯណោះ ពីព្រោះថាការដឹកជញ្ជូនសម្ភារៈសាងសង់ នៅលើកោះចំណាយច្រើនជាង ការដឹកជញ្ជូននៅលើគោក និងមានភាពពិបាក ។

លោក Ateeb បានឱ្យដឹងថា បច្ចុប្បន្នកិត្តិនាមកោះក្របី បានចាប់ផ្ដើមសាយភាយបណ្ដើរៗហើយ ដោយមានភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិមកស្នាក់នៅ និងកម្សាន្តនៅលើកោះនេះកាន់តែច្រើន និងរំពឹងថាមានកំណើនកាន់តែច្រើនបន្ថែមទៀត ។

រីសតលើកោះក្របី បានផ្ដល់ឱកាសការងារ ដល់ប្រជាពលរដ្ឋប្រមាណ១០០កន្លែងទាំងខ្មែរ និងបរទេស ហើយរីសតនេះដែរគឺផ្ដោតលើបរិស្ថានជាកត្តាចំបង ដោយរាល់សម្ភារៈប្រើប្រាស់មិនមានប្លាស្ទីកឡើយ។ សូម្បីតែដបទឹក ក៏ត្រូវប្រើដបទឹកអាចប្រើប្រាស់ឡើងវិញបាន ។ ក្នុងនោះដែរជុំវិញកោះ ក៏មិនអនុញ្ញាតឱ្យភ្ញៀវទេសចរស្ទូចត្រីឡើយ។

អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនបានមានប្រសាសន៍ថា ការអភិវឌ្ឍកោះក្របីនេះ គឺមានសារសំខាន់ណាស់ និងបានចូលរួមចំណែក ក្នុងវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជានិយាយជារួម និងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុនិយា​យដោយឡែក។

លោកបន្តថា “វាគឺជាផលិតផលទេសចរណ៍ថ្មីមួយ សម្រាប់កម្ពុជាក្នុងការផ្ដល់ជូនភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស”។

លោកបន្តថា រាជរដ្ឋាភិបាលបានអនុម័ត ឱ្យក្រុមហ៊ុនឯកជាវិនិយោគ និងអភិវឌ្ឍន៍តាមបណ្ដាកោះ នានាក្នុងខេត្តព្រះសីហនុ ហើយមកដល់ពេលនេះកោះចំនួន២០ ត្រូវបានអនុម័តឱ្យអភិវឌ្ឍន៍ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកំពុងមានសកម្មភាពអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ៕

ចំនួនភ្ញៀវស្នាក់នៅសណ្ឋាគារក្នុងទីក្រុងម៉ាកាវហក់ឡើង ជាង១៦៤ភាគរយនៅក្នុងខែមីនា

ដោយ: គង់ លាងហួរ

ម៉ាកាវ: នាយកដ្ឋានស្ថិតិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ (SAR) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ភ្ញៀវសរុបចំនួន៩៧២.០០០នាក់បានចូលស្នាក់នៅ ក្នុងសណ្ឋាគាររបស់ទីក្រុងម៉ាកាវ នៅក្នុងខែមីនា កើនឡើង១៦៤,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

យោងរបាយការណ៍ចុងក្រោយបំផុតពីសេវាកម្មស្ថិតិ និងជំរឿនបានបង្ហាញថា ភ្ញៀវមកពីចិនដីគោក និងតំបន់រដ្ឋបាលពិសេសហុងកុងបានកើនឡើង១៥៦,៩ភាគរយ និង៩៣៣,៧ភាគរយពីមួយឆ្នាំ​ទៅមួយឆ្នាំ រហូតដល់៦៩៤.០០០នាក់ និង១៨៦.០០០នាក់រៀងៗគ្នា។

របាយ​ការណ៍​ដដែលបាន​បង្ហាញ​ថា អត្រា​ស្នាក់​នៅ​ជា​មធ្យម​នៃ​បន្ទប់​ភ្ញៀវ​ក្នុង​ខែ​មីនា ​បាន​កើន​ឡើង៤.៦៣០ពិន្ទុមូលដ្ឋាន ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​រហូតដល់៧ញភាគរយ។

ចំនួន​ភ្ញៀវ​ដែល​មក​ដល់ ​ក្នុង​ដំណើរ​កម្សាន្ត​ជា​កញ្ចប់​សរុប​មាន​ចំនួន៩៣.០០០នាក់ក្នុង​ខែ​មីនា។  ទន្ទឹមនឹងនេះ អ្នកស្រុកម៉ាកាវសរុបចំនួន៣០.០០០នាក់ បានទិញសេវាចេញក្រៅប្រទេស តាមរយៈភ្នាក់ងារទេសចរណ៍ ដែលកើនឡើង៨៩២,៦ភាគរយពីមួយឆ្នាំ​ទៅមួយឆ្នាំ។

សណ្ឋាគារសរុបចំនួន១២៦ បានផ្តល់សេវាស្នាក់នៅដល់សា​ធារណជនក្នុងខែមីនា ហើយក្រៅ​ពី​នេះ ចំនួន​បន្ទប់​ទទួល​ភ្ញៀវ​បាន​កើន​ឡើង០,៧ភាគរយ​រហូតដល់៣៩.០០០បន្ទប់។

ទីក្រុងម៉ាកាវ ក៏ដូចជាហុងកុងដែរ គឺជាតំបន់រដ្ឋបាលពិសេស (SAR) ស្ថិតក្រោមប្រទេសចិន ដែលប្រតិបត្តិការក្រោមគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ”។

ស្រដៀងទៅនឹងទីក្រុងហុងកុងដែរ គោលនយោបាយប្រទេសមួយ ប្រព័ន្ធពីរ អនុញ្ញាតឱ្យម៉ាកាវមានស្វ័យភាព ទូលំទូលាយ ប៉ុន្តែមានកម្រិតនៅក្នុងសកម្មភាពគ្រប់គ្រង និងសេដ្ឋកិច្ចភាគច្រើនរបស់ខ្លួន៕

រដ្ឋបាលខេត្តព្រះសីហនុគ្រោងបង្កើតសារមន្ទីរសង្គ្រាមដ៏ធំមួយនៅបាតសមុទ្រដើម្បីទាក់ទាញភ្ញៀវទេសចរ

ដោយ: គង់ លាងហួរ

ភ្នំពេញ: ​អាជ្ញាធរ​ខេត្ត​ព្រះ​សី​ហ​នុ​ កំពុង​សហការ​ជាមួយនឹង​ក្រសួង​បរិស្ថាន​ និង​ក្រុមហ៊ុន​ខ្មែរ​ដាយ​គ្រុប​ (​Khmer​ ​Dive​ ​Group​) ​ដើម្បី​សិក្សា​លទ្ធភាព ​បង្កើត​សារមន្ទីរ​សង្គ្រាម​បាត​សមុទ្រ ​នៅ​ជិត​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ​សម្រាប់​ទេ​ចរ​ណ៍​មុជទឹក​ចុះទៅ​ទស្សនា​ យុទ្ធ​បក​រ​ណ៍​សង្គ្រាម​នៅ​ទីនោះ​។​

គម្រោង​ថ្មី​នេះ ​ត្រូវ​បាន​បញ្ជាក់​ប្រាប់​អ្នក​សារ​ព័ត៌មាន ​ក្នុង​កំឡុង​ពេល​ដែល​ក្លិ​ប​អ្នក​កាសែត​កម្ពុជា​ (CCJ) ​ដឹកនាំ​អ្នក​សារ​ព័ត៌មាន​ប្រមាណ​​៣​០​នាក់​ មកពី​១​៨​ស្ថាប័ន ​ជា​លើក​ដំបូង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​ រយៈពេល​៣ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២​៥​ ​ដល់​ថ្ងៃ​ទី​២​៧​ ​ខែ​មេសា​ ​ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​ទេសចរណ៍ ​និង​រដ្ឋា​បាល​ខេត្ត​ព្រះ​សី​ហ​នុ​។

DCIM100GOPROGOPR6935.JPG

លោក​ ​ឡុង​ ​ឌី​ម៉ង់ ​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ​នៅ​ប្រជុំកោះ​តា​គាវ​ ដែល​ស្ថិតនៅ​ក្បែរ​មូលដ្ឋាន​កង​ទ័ព​ជើងទឹក​រាម ​មាន​យុទ្ធ​បក​រ​ណ៍​សង្គ្រាម​ ​ដែល​មួយ​ចំនួនជា​យុទ្ធ​បក​រ​ណ៍ ​តាំងពី​សម័យ​សង្គ្រាមលោក​លើ​កទី​២។

លោក​បាន​បញ្ជាក់​ថា​  “នៅ​ទីនោះ​មាន​យន្តហោះ​ច​ម្បាំ​ង​មួយ​ចំនួន ​កាល​ពីសម័យ​សង្គ្រាម​លោក​លើក​ទី​២​ ​បាន​ធ្លាក់​លិច​ចុះទៅ​បាត​សមុទ្រ​”។​ លោកបន្តថា “​ដូច្នេះ​ប្រសិនជា​មានការ​គាំទ្រ​ ​អាជ្ញាធរ​ខេត្ត​នេះ​នឹង​ប្រែក្លាយ​ទីកន្លែង​នោះ​ ​ជា​សារមន្ទីរ​សង្គ្រាម​បាត​សមុទ្រ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ទេ​ច​រណ៍ ដែ​ល​មានបំណង​ទស្សនា​ក​ម្សាន្ត​នៅ​បាត​សមុទ្រ​”។​

លោក​បន្តថា​ “ការ​បង្កើត​សារមន្ទីរ​នេះ​នៅ​បាត​សមុទ្រ​ ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ ​ហើយ​សម្រាប់​ខ្ញុំ​ផ្ទាល់​ក៏​ជា​អ្នក​ចូលចិត្ត​ដាយ​ (​Dive​) ​ម្នាក់​ផង​ដែរ​”។​លោកបន្តថា “​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​អាច​ហាត់​រៀន​ដាយ​វី​ង​ ​ដើម្បី​ចុះ​ទៅ​ទស្សនា​នូវ​អ្វី​ដែល​យើង​បាន​ស្រាវជ្រាវ​រក​ឃើញ​នៅ​បាត​សមុទ្រ​ ​បន្ទាប់ពី​រមណី​យដ្ឋា​ន​ឬ​ឧទ្យាន​ជាតិ​នៅលើគោក​”។​

លោក​ឡុង ឌីម៉ង់បានអះអាងថា​ “នៅ​ទីនោះ​មាន​យុទ្ធ​បករណ៍ ​ដូចជា​យន្ត​ច​ម្បាំ​ង​ ​រថក្រោះ​ ​និង​យុទ្ធ​បក​រ​ណ៍​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែល​បាន​លិច​ទៅ​បាត​សមុទ្រ ​នៅ​ទីនោះ​ដោយ​យើង​រក្សា​វា​ក្នុង​ស្ថានភាព​ដដែល​ ​ហើយ​យើង​នឹង​រៀបចំ​រចនា​ស​ម្ព័​ន ​តាម​បច្ចេកទេស​ដែល​គិតគូរ​ ដល់​សុវត្ថិភាព​​ទេសចរ​ជាមួយនឹង​ដៃគូ​ពាក់ព័ន្ធ​”។​

ទោះ​យ៉ាង​ណា​ក្តី ទំហំ​ថវិកា​ និង​រយៈ​ពេល​វេលា​នៃ​ការ​រៀបចំ​បង្កើត​សារមន្ទីរ​នេះ​ ​លោក​ ​ឡុង​ ​ឌីម៉ង់ ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ ​ព្រោះ​វា​កំពុង​ស្ថិត​នៅ​ក្នុង​គម្រោង​ ដែល​ត្រូវ​ពិភាក្សា​ជាមួយ​ក្រសួង​ ​ស្ថាប័ន​ ​និង​ដៃគូ​ពាក់ព័ន្ធ​ដទៃទៀត​។​ ​

ម្យ៉ាងទៀត​ ​គឺ​ត្រូវធ្វើ​សំណើ​ដាក់​ជូន​រដ្ឋាភិបាល​ ​ដើម្បី​អនុម័ត​អំពី​ការ​កំណត់​ទីតាំង​ជាក់លាក់​មួយ​ ​ព្រោះ​សារមន្ទីរ​ដែល​គ្រោង​នឹង​បង្កើត​ឡើង​នេះ ​នៅក្បែរ​មូល​ដ្ឋាន​កង​ទ័ព​ជើងទឹក​រាម​។​

ខេត្ត​ព្រះ​សី​ហ​នុ ​​មាន​ឥទ្ធិពល​ទេសចរណ៍​ដ៏​សំខាន់​មួយ ​ដោយ​សារតែ​ខេត្ត​នេះ ​មាន​ចំនួន​កោះ​រហូត​ដល់៣​២​កោះ​ ​ហើយ​ផ្នែក​ដ៏​សំខាន់​មួយទៀត​ ដែល​មនុស្ស​គ្រប់គ្នា​មិនសូវ​ចាប់អារម្មណ៍​ ឬ​មើល​រំលង​នោះ​ ​គឺ​រមណីយដ្ឋាន​បាត​សមុទ្រ​ ​ដែល​គេ​សំដៅ​ដល់​វិ​ស័យ​ទេ​ចរ​ណ៍​បាត​សមុទ្រ​។​ ​

រមណីយដ្ឋាន​នេះ​ ​គឺ​សម្រាប់​ទេសចរ​ចុះ​ដាយ (​Dive​)ដើម្បី​ទស្សនា​ផ្កាថ្ម​ ​ត្រី​កម្រ ​និង​ជី​វ​ចម្រុះ​សំខាន់​ផ្សេងៗ​ទៀត ​ដែល​មាននៅ​ទីនោះ​ ​ខណៈ​ធនធាន​ធម្មជាតិ​ទាំង​អស់​មាន​ ដោយ​ក​ម្រ​នៅ​ប្រទេស​ដទៃពី​កម្ពុជា​។

លោក​ ​ឡង់​ ​ឌី​ម៉ង ​បាន​មានប្រសាសន៍ថា​ ទាក់ទង​នឹង​ទេស​ចរណ៍​បាត​សមុទ្រ​នា​ពេល​បច្ចុប្បន្ន ​មិន​ទាន់​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​នៅ​ឡើយ​ទេ​ ​ព្រោះ​ប្រហែលជា​ពួកគេ​មិនទាន់​បាន​ដឹង​ ​ហើយ​ការ​ផ្សព្វផ្សាយ​ពី​ស​ក្កានុ​ពល​ទៀតសោត ​នៅ​មិន​ទាន់​បាន​ទូលំទូលាយ​ផង​ដែរ​។​

លោក​បញ្ជាក់​ថា​ ​នៅ​កោះ​រ៉ុ​ង​ និង​នៅ​តាម​កោះ​ផ្សេងទៀត​សុទ្ធ​តែ​មាន​ប្រជុំ​ដោយ​ផ្កាថ្ម​ស្អាត​ៗ​ ​ហើយ​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ ​កំពុង​រៀបចំ​អភិ​រក្ស​ជី​វ​ចម្រុះ​ជុំវិញ​កោះ​ ​ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​ខូចខាត​ដោយ​ការ​នេសាទ​។​

លោក​បាន​លើកឡើង​ទៀតថា​ ​បច្ចុប្បន្ន​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​ក្រុមហ៊ុន​ខ្មែរ​ដាយ​គ្រុប​(​Khmer​ ​Dive​ ​Group​) ​និង​សមាគម​ដទៃទៀត​ ដែល​កំពុង​ធ្វើការ​ផ្សព្វផ្សាយ​ ​ជួយ​ថែរក្សា​ជីវៈ​ចម្រុះ​ ​និង​ជំរុញ​ទេសចរ​មកលេង​រមណី​ដ្ឋា​ន​នៅ​បាត​សមុទ្រ​ ​ប៉ុន្តែ​ទេសចរ​ដែល​មានបំណង​មក​ទស្សនា​នៅ​បាត​សមុទ្រ​ ​គឺ​ត្រូវ​ហ្វឹកហាត់​ដាយ​វី​ង​ (​D​i​v​in​g​) ​ជាមុន​សិន​។​

លោក​ ​ថោ​ង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេ​ចរ​ណ៍ ​បាន​លើក​ឡើង​ថា​ ​“ទេសចរណ៍​បាត​សមុទ្រ​ មាន​ស​ក្តានុ​ពល​ខ្លាំង​ណាស់ ​ក្នុង​ការ​ទាក់ទាញ​ទេសចរ​ណ៍ ​ហើយ​នៅ​ពេល​ពួកគេ​ធ្វើ​ដាយ​វី​ង​ (​D​i​v​in​g​) ​ចុះទៅ​ទស្សនា​នៅ​បាត​សមុទ្រ​ ​គឺ​ត្រូវ​បាន​ឆ្មាំ​ចុះទៅ​ជាមួយ​ ​ដើម្បី​បង្ការ​ពួក​គេ​កាច់​ផ្កាថ្ម​ និង​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ ពេល​ដែល​ពួក​គេ​វង្វេង​ផែនទី​”៕

គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប គ្រោងបញ្ចប់ការសិក្សានៅខែក្រោយនេះ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿន ភ្នំពេញ សៀមរាប គ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ ២០២៣នេះ ហើយក៏មានពន្លឺកាន់តែច្បាស់ អំពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនមួយនេះ ។

នេះបើតាមការឲ្យដឹងពីលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានថ្លែងក្នុងសន្និសីទស្ដីពីការលើកកម្ពស់ការតភ្ជាប់ ការដឹកជញ្ជូនក្នុងតំបន់ សម្រាប់អាស៊ីកណ្ដា​ល និងអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី២៨ មេសា ២០២៣ ។

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា កម្ពុជា បាននិងកំពុងអភិវឌ្ឍន៍ ផ្លូវល្បឿនលឿនជាបន្តបន្ទាប់។ ជាក់ស្ដែង ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានសាងសង់ និងបានដាក់ដំណើរការហើយ ហើយផ្លូវល្បឿនលឿនទី២ ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី៧ មិថុនាឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។

លោកស៊ុន ចាន់ថុល បន្ថែមថា ជាមួយគ្នានេះ យើងក៏បានសិក្សា ផ្លូវរថភ្លើង ដែលបច្ចុប្បន្នមានល្បឿនយឺត ឱ្យទៅជាផ្លូវរថយន្តភ្លើងមានល្បឿនលឿនពីភ្នំពេញ ទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយពីភ្នំពេញទៅកំពង់ផែ ស្វយ័តខេត្តព្រះសីហនុ ជាមួយគ្នានឹងការសិក្សាគម្រោងដឹកជញ្ជូន តាមផ្លូវទឹកពីទន្លេបាសាក់ ទៅកាន់សមុទ្រនៅខេត្តកែប ក៏បានបញ្ចប់ផងដែរ។

លោកបញ្ជាក់ថា នៅមានគម្រោងជាច្រើនទៀត ទាំង តូច ទាំងធំ ក្នុងនោះ ក៏មានគម្រោងផ្លូវល្បឿនលឿនទី៣ សៀមរាប ភ្នំពេញ ហើយក៏អាចមានផ្លូវល្បឿនលឿនទី៤ ទី៥ ទី៦ ជាបន្តទៀត ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប នឹងត្រូវចាប់ផ្ដើមពីរាជធានីភ្នំពេញ កាត់តាមខេត្តកណ្ដាល កំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប ។ គម្រោងផ្លូវនេះដែរ នឹងជំរុញឱ្យសៀមរាបមានសក្ដានុពលមួយកមម្រិតទៀត ស្របនឹងព្រលានយន្តហោះអន្តរជាតិថ្មី នៅខេត្តសៀមរាប ក៏គ្រោងនឹងដំណើរការហោះហើរ សាកល្បងនៅពេលឆាប់ៗនេះផងដែរ៕

 

Asian stocks surge ahead of BOJ policy decision

SINGAPORE : Asian stocks rallied on Friday as strong corporate earnings helped lift sentiment even as worries over economic weakness lingered, while investors were also waiting on a policy decision from the Bank of Japan.

MSCI’s broadest index of Asia-Pacific shares outside Japan was 0.94 per cent higher but remained on course to end the month 1.4 per cent lower. Japan’s Nikkei rose 0.51 per cent while Australia’s S&P/ASX 200 index gained 0.33 per cent.

U.S. stocks closed sharply higher on Thursday thanks to upbeat results from bellwether tech firms, with Meta Platforms Inc, Microsoft Corp and Alphabet Inc soaring after reporting results.

China shares eased, while Hong Kong’s Hang Seng index was 0.5 per cent higher. Geopolitical tensions along with worries over the global economic outlook have crimped investor sentiment in recent weeks.

Data overnight showed the U.S. economy slowed more than expected in the first quarter, even as price growth came in hotter than economists had projected.

Taylor Nugent, an economist at National Australia Bank, said the data showed “an unhappy combination” of softer-than-expected growth and stronger-than-expected prices increases in first quarter.

The core PCE data, one of the measures of inflation tracked by the Federal Reserve, caught markets’ attention, Nugent said.

The core PCE price index jumped at a 4.9 per cent rate after advancing at a 4.4 per cent pace in the prior quarter.

Source: Reuters

កម្ពុជាស្នើដល់ភាគីចិនឱ្យបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំង២ឲ្យបាន៣០០ជើងក្នុងមួយសប្តាហ៍

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផែនការ​នៃ​ការបង្កើន​ចំនួន​ជើងហោះហើរ​ រវាង​កម្ពុជា​ និងចិន​ នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន ​កាន់តែច្រើន​បន្ថែមទៀត ស្រប​ពេល​ប្រទេស​ទាំង​២ ​កំពុង​ខិត​ខំ​ជំរុញ​បង្កើន​ចំនួន​ជើង​ហោះ​ហើរ​ត្រង់​ឡើងវិញ ​ឱ្យបាន​យ៉ាង​តិច៣០០ជើង​ក្នុង​១​សប្តាហ៍​។

កាលពី​ពេលថ្មីៗកន្លងទៅ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលប្រតិភូអមនាយករដ្ឋមន្រ្តី បន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​កម្ពុជា និង​លោក Song Zhiyong ប្រធាន​រដ្ឋបាល​អាកាសចរ​ស៊ីវិល​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​​ព្រៀង ​កិច្ចសហប្រតិបត្តិការ​ស្តីអំពី​ការពង្រឹង​សុវត្ថិភាព​ហោះ​ហើរ​ជាមួយ​ប្រទេស​ចិន​។

លោក ម៉ៅ ហាវ​ណ្ណា​ល់ បានស្នើ​ដល់​ភាគី​ចិន​ឱ្យជួយ​ជំរុញ​ការផ្តល់​អាទិភាព​ក្នុងការ​ស្តារ និង​បង្កើន​ចំនួន​ជើងហោះហើរ​ត្រង់​ឡើងវិញ​រវាង​ប្រទេស​ទាំង​២​ ឱ្យបាន​យ៉ាងហោច៣០០​ជើង​ ក្នុង១សប្តាហ៍ ដែល​ជើង​ហោះ​ហើរ​រវាង​ប្រទេស​ទាំង២ ​នឹង​ជួយ​សម្រួល​ដល់​ការដឹក​អ្នក​ដំណើរ​រវាង​ប្រទេស​ទាំង​២ ​ស្រប​ពេល​ប្រទេស​ចិន ​បានបើក​ដំណើ​រការសេដ្ឋកិច្ច​របស់ខ្លួនឡើងវិញ​។

លោក​បាន​ថ្លែងទៀតថា “ប្រទេសចិន​ធ្លាប់បានប្រកាសថា កម្ពុជា​ជា​ប្រទេសមួយ​ ក្នុងចំណោម​ប្រទេស​ដំបូង ​ដែល​នឹង​ទទួលភ្ញៀវ​ទេសចរ​ចិន ព្រមទាំង​ផ្តល់​អាទិភាព​ក្នុងការ​​ស្តារ និង​បង្កើន​ចំនួន​ជើង​ហោះ​ហើរ​ត្រង់​ផងដែរ”។

លោក ម៉ៅ ហាវណ្ណាល់ និង​ថ្នាក់ដឹកនាំ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ីវិល ព្រមទាំង​សហគ្រាស​ឧស្សាហកម្ម ​អាកាសចរ​ស៊ីវិលបានបញ្ជាក់​ជាថ្មី ​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​ប្រទេស​ចិន និង​ការ​បេ្ត​ជ្ញា​ផ្តល់​សេវាកម្ម និង​សន្តិសុខ​នៃ​អ្នកដំណើរ​ តាមផ្លូវ​អាកា​ស​ទៅមក​រវាង​ចិន​-​កម្ពុជា ប្រកបដោយ​គុណភាព​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា បានមានប្រសាសន៍ថា គិតរហូតមកទល់នឹងពេលនេះ លំហូរ​ភ្ញៀវទេសចរ​ចិន ​ចូលមកកាន់​កម្ពុជា​កំពុងមាន​ភាពល្អប្រសើរ ប៉ុន្តែ​កំណើន​នេះ ​នៅ​ពុំទាន់​ដូច​រដូវ​កាល​មុន​វិបត្តិកូ​វីដ​-១៩ នៅឡើយ​នោះទេ។​

លោក​បន្ថែមថា​ “ចាប់តាំងពី​ប្រទេស​ចិន​ បើក​សេដ្ឋកិច្ច​ឡើងវិញ​ ដែល​អនុញ្ញាតឱ្យ​ប្រជាជន​ខ្លួន ​អាចធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេសឡើងវិញ យើង​សង្កេតមើលឃើញថា លំហូរ​ភ្ញៀវទេសចរ​ចិន​ចាប់​ផ្តើម​មាន​ភាពល្អប្រសើរ​ហើយ ទោះបី​ចំនួន​នេះ​ហាក់​ពុំទាន់​ខ្ពស់​យ៉ាងណាក្តី”។ លោកបន្តថា “ហេតុនេះ ផែនការ​នៃ​ការបង្កើន​ជើងហោះហើរ​នឹង​ក្លាយជា​កត្តា​មួយ​ដ៏​សំខាន់ ​ក្នុងការ​ផ្តល់​ជម្រើស​កាន់តែច្រើន​ដល់​ភ្ញៀវ​ទេសចរចិន​មក​កម្ពុជា​”។

យោងតាម​របាយការណ៍​ របស់ក្រសួងទេសចរណ៍បានបង្ហាញថា នៅក្នុង​ខែមករា​ដល់ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ៨៣៧.៤៤៦​នាក់​ ពោលគឺកើន៧៧៨,៦​ភាគរយ ​បើ ធៀប​នឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ​២០២២៕

Macao’s hotel guest number leaps 164.4 pct year on year in March

A total of 972,000 guests checked in Macao’s hotel establishments in March, leaping 164.4 percent year on year, the Macao Special Administrative Region’s (SAR) statistics department said on Thursday.

The latest report from the Statistics and Census Service showed that guests from the Chinese mainland and the Hong Kong Special Administrative Region jumped by 156.9 percent and 933.7 percent year on year to 694,000 and 186,000,
respectively.

The average occupancy rate of guest rooms in March rose by 46.3 percentage points year on year to 77.0 percent, showed the report.

The number of visitors arriving on package tours totaled 93,000 in March. Meanwhile, a total of 30,000 Macao residents purchased outbound services through travel agencies, an uplift of 892.6 percent year on year.

A total of 126 hotel establishments offered accommodation services to the public in March, an increase of six year on year.

Besides, the number of available guest rooms grew by 0.7 percent to 39,000, showed the report.

Source: xinhua

តម្លៃទំនិញដឹកជញ្ជូនតាមរថភ្លើងចិន -អឺរ៉ុបកើនដល់ទំហំទឹកប្រាក់ជាង៣០០ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

ប៉េកាំង: ក្រសួងការបរទេសចិនបានឱ្យដឹងថា រថភ្លើងដឹកទំនិញចិន -អឺរ៉ុបបានដឹកជញ្ជូនទំនិញ ដែលមានតម្លៃជាង៣០០ពាន់លានដុល្លារនៅចុងឆ្នាំ២០២២ ដែលជាការជំរុញកំណើនសេដ្ឋកិច្ច នៅអឺរ៉ាស៊ី ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន។

លោកស្រី Mao Ning អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ជាទៀងទាត់មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា រថភ្លើងដឹកទំនិញចិន-អឺរ៉ុបចំនួនជាង៦៥.០០០ខ្សែ បានដឹកជញ្ជូនទំនិញច្រើនជាង៦លានTEUs ទៅកាន់ទីក្រុងចំនួន២០០ ក្នុងប្រទេសចំនួន២៤នៅអឺរ៉ុប។

លោកស្រី Mao Ning បានបន្តទៀតថា“ចាប់តាំងពីគម្រោង BRI ត្រូវបានដាក់ឱ្យដំណើរការកាលពី១០ឆ្នាំមុន ផ្លូវរថភ្លើងចិន-អឺរ៉ុប Express បានក្លាយជាផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ នៅទូទាំងទ្វីបអឺរ៉ាស៊ី និងជាសរសៃឈាមនៃកិច្ចសហប្រតិបត្តិការ BRI ។ វាជារទេះដែកដែលអាចជំរុញការឯកភាពគ្នា និងធ្វើឱ្យមានភាពរឹងមាំនៅទូទាំងទ្វីបអឺរ៉ាស៊ី”។

ជាក់ស្តែង នៅក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៣នេះ ពាណិជ្ជកម្មបរទេសរវាងប្រទេសចិន និងបណ្តាប្រទេសនៅតាមបណ្តោយគម្រោ​ងBRI បានកើនឡើងរហូតដល់ទៅ១៦,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកស្រី Mao Ning បានកត់សម្គាល់ថា “រថភ្លើងដឹកទំនិញចិន-អឺរ៉ុបនឹងនាំមកនូវឱកាសកិច្ច សហប្រតិបត្តិការបន្ថែមទៀតដល់បណ្តាប្រទេសស្ថិតក្រោមគម្រោង BRI ហើយក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ចំពោះការបើកចំហកម្រិតខ្ពស់ផងដែរ”៕

គម្រោងវិនិយោគកន្រ្តកយោងខ្សែរ៉កដំបូងគេនៅកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលសិក្សា

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងវិនិយោគខ្សែរ៉កក្រោមការវិនិយោគ របស់វិនិយោគិនអូទ្រីស នៅក្នុងខេត្តព្រះសីហនុ កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សានៅឡើយទេ ដោយមិនទាន់កំណត់ពេលវេលាក្នុងការចាបផ្ដើមអភិវឌ្ឍន៍នៅឡើយទេ។

គម្រោងនេះ នឹងត្រូវអភិវឌ្ឍនៅ ក្នុងគម្រោង Bay Of Light របស់ក្រុមហ៊ុន Canopy Sands Development ជាបុត្រសម្ព័ន្ធរបស់ Prince Holding ។

លោក David Richard នាយកផ្នែកបដិសណ្ឋារកិច្ចនិងទេស​ចរណ៍នៃក្រុមហ៊ុន Canopy Sands Development បានមានប្រសា​សន៍ឱ្យដឹងកាលពីដើមសប្តាហ៍នេះថា គម្រោងអភិវឌ្ឍន៍ជិះខ្សែរ៉កដំបូងគេ នៅក្នុងខេត្តព្រះសីហនុ គឺគ្រោងនឹងតភ្ជាប់ពីផ្លាកខ្មែរធ្វើបាន ទៅកាន់ទីក្រុងរាមស៊ីធី នៃរបស់គម្រោង Bay Of Light  ហើយបច្ចុប្បន្ននេះ គម្រោងវិនិយោគខ្សែរ៉កនេះដែរ មិនទាន់ច្បាស់លាស់ពីកាលបរិច្ឆេទនៃការសាងសង់នៅឡើយទេ ។

លោកបន្តថា ”ពេលនេះ ក្រុមហ៊ុនវិនិយោគមកពីអូទ្រីស បាននិងកំពុងសិក្សា ពីលទ្ធភាពរបស់ខ្លួនក្នុងការអភិវឌ្ឍ ដោយមានអ្នកជំនា​ញនៃក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនោះ បានមកសិក្សាបន្ថែមយ៉ាងលំអិតរួចហើយ ” ។

លោកបន្តថា នៅពេលគម្រោងខ្សែរ៉កនេះ សាងសង់រួច នឹងធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាតំបន់ទេសចរណ៍ ទាក់ទាញកាន់តែខ្លាំង ហើយរំពឹងថា ភ្ញៀវទេសចរមកពីគ្រប់ទិសទី នឹងចូលមកកាន់ខេត្តព្រះសីហនុ ស្របនឹងគម្រោងអភិវឌ្ឍន៍ Bay Of Light របស់យើងក៏កំពុងតែសម្រុកក្នុងការអភិវឌ្ឍ ទៅតាមដំណាក់កាលជាបន្តបន្ទាប់ ។

បើតាមលោក Ian Tan អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Canopy Sands Development បានឱ្យដឹងថា បើតាមការរំពឹងរបស់ក្រុមហ៊ុនវិនិយោគ គម្រោងអភិវឌ្ឍន៍ខ្សែរ៉កនេះ នឹងអាចចាប់ផ្ដើមសាងសង់នៅ រយៈ៥ឆ្នាំខាងមុខ តែបើសិនមានអ្វីប្រែប្រួល វាអាចនឹងពន្យារពេលបន្តិច ឬក៏អាចឆាប់ៗដូច្នេះហើយ ទើបយើងបានអាចកំណត់ពីកាលបរិច្ឆេទច្បាស់លាស់។

លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក៏បានមានប្រសា​សន៍ផងដែរថា ការសិក្សាគម្រោងវិនិយោគខ្សែរ៉កនេះ មិនមែនជាការសិក្សាលេងៗនោះទេ គឺក្រុមហ៊ុនបានតាំងចិត្តមកសិក្សា និងតាំងចិត្តក្នុងការវិនិយោគពិតៗ ហើយក៏កំពុងសិក្សាឱ្យបានចប់សព្វគ្រប់និងឈានទៅដល់ការចាប់ផ្ដើមអភិវឌ្ឍន៍នៅពេលឆាប់ៗនេះ៕

ធនាគារឈានមុខមួយ និងViettel CambodiaចុះMOUលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវា និងយុទ្ធសាស្ត្រទីផ្សារ

        ដោយៈ សូរិយា វង្ស

        ភ្នំពេញៈ ធនាគារហត្ថា ដែលជាធនាគារមួយក្នុងចំណោមធនា​គារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់គ្នា(MOU) ជាមួយក្រុមហ៊ុន វៀតធេល ខេមបូឌា  (Metfone) ដែលជាក្រុមហ៊ុន ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា។

តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងធ្វើសហប្រតិបត្តិការក្នុងការផ្តល់សេវា និងយុទ្ធសាស្ត្រទីផ្សារសម្រាប់គ្នាទៅវិញទៅមក ក្នុងគោលបំណងផ្តល់ផលប្រយោជន៍ ជូនដល់អតិថិជន និងបុគ្គលិកនៃភាគីទាំងពីរ។ លើសពីនេះ ភាគីទាំងពីរក៏យល់ព្រម ក្នុងលក្ខណៈសហប្រតិបត្តិការបង្កើត មូលដ្ឋានសុច្ឆន្ទៈសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា នាពេលអនាគត ដើម្បីផ្តល់ប្រយោ ជន៍ជាច្រើនទៀតជូនដល់អតិថិជនខ្លួន និងប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៧ មេសាថា “ការសហការគ្នារវាង ធនាគារហត្ថា និងក្រុមហ៊ុនវៀតធេល ខេមបូឌា (Metfone) ក្នុងថ្ងៃនេះ ពិតមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជន និងបុគ្គលិករបស់ធនាគារហត្ថា។

លោកបន្តថា បុគ្គលិក និងអតិថិជនរបស់យើង នឹងអាចបង់ថ្លៃសេវាអ៊ីនធឺណេតតាមរយៈ Hattha Mobile ទទួលបានតម្លៃពិសេសនៃកញ្ចប់ទិន្នន័យអ៊ីនធឺណេត (eGift Service) ទទួលបានកញ្ចប់ពិសេសនៃសេវាអ៊ីធឺណេត សម្រាប់ប្រើប្រាស់នៅគេហដ្ឋាន (Internet Home Package ) ទទួលបានតម្លៃពិសេសសម្រាប់កញ្ចប់សេវាផ្ញើសារ (SMS Brand and E-Connect) ទទួលបានការគាំទ្រការផ្សព្វផ្សាយសេវាកម្ម របស់ធនាគារហត្ថានៅលើអែប CamID ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនទៀត ដែលបុគ្គលិក និងអតិថិជនរបស់ ធនាគារហត្ថា នឹងទទួលបានពីកិច្ចសហការគ្នានេះ”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា “ក្នុងយុគសម័យឌីជីថលនេះ សេវាអ៊ីនធឺណេតដើរតួយ៉ាងសំខាន់ ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈម៉ូបាលប៊ែងឃីង និងលើប្រព័ន្ធអនឡាញផ្សេងទៀត ហេតុដូច្នេះ ធនាគារ ហត្ថា មានជំនឿជាក់លើ ក្រុមហ៊ុន វៀតធេល ខេមបូឌា (Metfone) ក្នុងការផ្តល់ជូននូវសេវាអ៊ីនធឺណេតដ៏ល្អ និងកញ្ចប់តម្លៃសមរម្យ ជូនដល់អតិថិជនរបស់ ធនាគារហត្ថា ដែលប្រើប្រាស់សេវា Metfone។

បន្ថែមពីលើនេះ លោកមានជំនឿជាក់ថា ការសហការរវាង ធនាគារ ហត្ថា និង ក្រុមហ៊ុន វៀតធេល ខេមបូឌា (Metfone) នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ ធនាគារ ហត្ថា ដែលប្រើសេវា Metfone ព្រមទាំងកាត់បន្ថយការចំណាយ របស់ពួកគាត់មួយចំណែ​កផងដែរ។”

ចំណែកលោក Cao Manh Duc អគ្គនាយកក្រុមហ៊ុន វៀតធេល ខេមបូឌា បានមានប្រសាសន៍ថា “ការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រនៅថ្ងៃនេះ រវាងក្រុមហ៊ុនរបស់យើងទាំងពីរមិនត្រឹមតែរំពឹងថា នឹងពង្រឹងទំនាក់ទំនងរវាងមិត្តហ្វូន និងធនាគារហត្ថាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណុចរបត់មួយ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនលើការបំលាស់ប្តូរឌីជីថលនិងទូរគមនាគមន៍សម្រាប់ ឧស្សាហកម្មធនាគារជូនអ្នកប្រើប្រា​ស់នៅកម្ពុជា។”

អំពីធនាគារ ហត្ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានប្រែក្លាយជា ធនាគារពាណិជ្ជជាផ្លូវការក្នុងនៅ ខែសីហា ឆ្នាំ ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំ។

គិតត្រឹមខែមីនា ឆ្នាំ ២០២៣ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ការិយាល័យ ATM ចំនួន ១៤៣ ទីតាំង និងគណនីរបស់អតិថិជនជាង៦៤៣ពាន់គណនី ដែលមានផលប័ត្រសរុ​បជាង១.៩ ពាន់លានដុល្លារ និងផលប័ត្រសន្សំសរុបជាង១.៣ ពាន់លានដុល្លារ។

ធនាគារហត្ថា បានផ្តល់សេវាកម្មហិរញ្ញវត្ថុ យ៉ាងទូលំទូលាយសម្រាប់អតិថិជន រួមមានប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារ ទៅកាន់ធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាអេធីអឹម សេវាធនាគារចល័ត (Hattha Mobile) សេវាបើកប្រាក់បៀវត្សរ៍ ក៏ដូចជាភ្នាក់ងារធានារ៉ាប់រង និង សេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។

ធនាគារហត្ថា គឺជាក្រុមបុត្រសម្ព័ន្ធរបស់ធនាគារ Krungsri Bank ដែលជាធនាគារពាណិជ្ជធំជាងគេទីប្រាំ នៅក្នុងព្រះរាជាណាចក្រថៃ និងជាសមាជិកនៃក្រុម Mitsubishi UFJ Financial Group (MUFG) ដែលជាក្រុមហិរញ្ញវត្ថុ ដ៏ធំបំផុតរបស់ប្រទេសជប៉ុន ហើយក៏ជាសម្ព័ន្ធសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតមួយ នៅក្នុងពិភពលោកផងដែរ។

អំពីក្រុមហ៊ុន វៀតធេល ខេមបូឌាៈ ក្នុងរយៈពេល 14 ឆ្នាំនៃប្រតិបត្តិការអាជីវកម្ម មិត្តហ្វូន បច្ចុប្បន្នគឺជាប្រតិបត្តិករទូរគមនាគមន៍ធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនប្រើប្រាស់ជាង 9លាននាក់។ ទោះបីជាឧស្សាហកម្ម ទូរគមនាគមន៍ ពិភពលោកមានការកើនឡើងក៏ដោយ មិត្តហ្វូននៅតែបន្តរក្សាសន្ទុះកំណើនរបស់ ខ្លួនទាក់ទងនឹង ប្រាក់ចំណូល ដែលបច្ចុប្បន្នក្រុមហ៊ុនមានតម្លៃរហូតដល់ 1 ពាន់លានដុល្លារអាមេរិក។ កិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតឥតឈប់ឈររបស់មិត្តហ្វូន គឺជាចក្ខុវិស័យនៃការអភិវឌ្ឍ ប្រក​បដោយនិរន្តរភាព ដោយបន្តបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងនាមជាម៉ាកយីហោត្រួសត្រាយផ្លូវនៅក្នុង វិស័យបច្ចេកវិទ្យា៕