រដ្ឋាភិបាលត្រូវការទុនដល់ទៅ៣០ពាន់លានដុល្លារសម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន១៥០

ដោយៈ សុខុម

សៀមរាប: កម្ពុជាបានស្វះស្វែងរកហិរញ្ញប្បទាន វិនិយោគប្រមាណ៣០ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាពសំខាន់ៗចំនួន១៥០ សម្រាប់ឆ្នាំ២០២២-២០៣០។

នេះបើតាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីចុងសប្តាហ៍មុន។

ថ្លែងក្នុងពិធីសម្ពោធគម្រោងតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធប្រកប​ដោយចីរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកស៊ុន ចាន់ថុល មានប្រសា​សន៍ថា “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនិញ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នៅតែជាយុទ្ធសាស្ត្រដ៏សំខាន់ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញសេដ្ឋកិច្ចជាតិរបស់យើង”។

លោកបានបន្តថា ក្នុងគម្រោងអាទិភាពនានារបស់ខ្លួន កម្ពុជា មានផែនការ អភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ដែលពាក់ព័ន្ធនឹងការបង្កើតផ្លូវទឹក តភ្ជាប់រវាងទន្លេបាសាក់ ក្នុងរាជធានីភ្នំពេញ និងសមុទ្រនៅភាគនិរតីនៃខេត្តកំពត និងខេត្តកែប និងពង្រីកការសាងសង់កំពង់ ផែស្វយ័តក្រុងព្រះសីហនុទឹកជ្រៅ នៅភាគនិរតីនៃខេត្តព្រះសីហនុ។

លោកមានប្រសាសន៍បន្ថែមទៀតថា កម្ពុជា ក៏គ្រោងនឹងចាប់ផ្តើមបើកការដ្ឋានស្ថានបនា ផ្លូវល្បឿនលឿនទី២ តភ្ជាប់ពីរាជធានីភ្នំពេ​ញ ទៅក្រុងបាវិត នៃខេត្តស្វាយរៀង តាមព្រំដែនជាមួយប្រទេសវៀតណាម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ផងដែរ។

លោកថ្លែងឱ្យដឹទៀតថា ក្នុងពេលជាមួយគ្នានេះ កម្ពុជាក៏បាននិង​កំពុងធ្វើការសិក្សាសមិទ្ធលទ្ធភាព លើគម្រោងស្ថាបនាផ្លូវល្បឿនលឿនទី៣ ចាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែលជាដែនដីនៃឧទ្យានបុរាណអង្គរដ៏ល្បីល្បាញផងដែរ។

លើសពីនេះ លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ដែរថា កម្ពុជា មានគម្រោងជួសជុលកែលម្អ ផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ប្រវែង៣៨២គីឡូម៉ែត្រ ឱ្យក្លាយជាផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់ នៅកម្ពុជា។ គម្រោងជួសជុលកែលម្អផ្លូវដែកនេះ ត្រូវបានរំពឹងថានឹងចំណាយអស់ជាង៤ពាន់លានដុល្លារ។

លោក ស៊ុន ចាន់ថុល លើកឡើងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗទាំងនេះ ត្រៀមខ្លួនផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន សម្បើមដល់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា ក្នុងរយៈពេលវែង៕ Xinhua៕

តើអ្នកបង់រំលស់លើការទិញអចលនទ្រព្យគួរសិក្សាកត្តាអ្វីខ្លះ ដើម្បីបញ្ចៀសហានិភ័យ?

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការបង់រំលោះលើការទិញអចលនទ្រព្យណាមួយ ជាគោលការណ៍ពេញនិយមបំផុត នាពេលបច្ចុប្បន្ន ប៉ុន្តែគេសង្គេតឃើ​ញមានអត្រា​បញ្ចប់​កិច្ចសន្យា ​បង់រំលោះ​ជាមួយ​បុរីច្រើន ​ដោយសារអតិថិជនគ្មា​នលទ្ធភាព​បង់​បន្ត ដែលធ្វើឱ្យមានការខាតបង់ទាំងប្រាក់កាស ពេលវេលា និងទ្រព្យសម្បត្តិ។

អ្នកជំនាញលើកឡើងថា ក្នុងករណីមានបំណងចង់បង់រំលោះ អតិថិជនត្រូវមានចំណេះដឹងហិរញ្ញវត្ថុ និងគួរសិក្សាគោលការណ៍ការបង់រំលោះ ជាមួយក្រុមហ៊ុនឱ្យបានច្បាស់លាស់សិន ដើម្បីជៀសវៀងហានិភ័យនៅពេលក្រោយ។

លោក​ច្រឹក សុខនីម អតីត​ប្រធាន​សមាគម​អ្នកវាយតម្លៃ និ​ង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានមានប្រសាសន៍នៅសប្តាហ៍កន្លងមកថា ការទិញបង់រំលោះបែងចែកចេញជាពីរប្រភេទ រួមមាន​ ការបង់រំលោះដោយគ្មានការប្រាក់ និងការបង់រំលោះដោយមានការប្រាក់។ នៅក្នុងទីផ្សារអចលនទ្រព្យ ភាគច្រើនការបង់រំលោះជាប្រភេទមានការប្រាក់។

លោកបានមានប្រសាសន៍ថា “បញ្ហាដែលសង្គេតឃើញកើតមានឡើងជាញឹកញាប់ គឺអតិថិជនបានបញ្ចប់​កិច្ចសន្យា ​បង់រំលោះ​ជាមួយ​បុរី ​ព្រោះគ្មា​នលទ្ធភាព​បង់​បន្ត ហើយក្នុងករណីនេះ អតិថិជនមិន​អាចទទួល​បាន​ប្រាក់​ដើម​ខ្លះ​ត្រឡប់​មក​វិញឡើយ”។

អ្នកជំនាញអចលនទ្រព្យរូបនេះមានប្រសាសន៍ថា មុនសម្រេចចិត្តបង់រំលោះផ្ទះជាមួយក្រុមហ៊ុនពលរដ្ឋ ត្រូវមានចំណេះដឹងហិរញ្ញវត្ថុឱ្យបានច្បាស់ និងស្វែងយល់ឱ្យលម្អិត ពីគោលការណ៍របស់ក្រុមហ៊ុន ក្នុងករណីជួបឧបសគ្គគ្មានប្រាក់រំលោះបន្ត តើអ្វីទៅជាដំណោះស្រាយសមស្របទទួលយកបានសម្រាប់ភាគីទាំងពីរ។

លោកបានលើកឡើងថា “ជួនកាលការបង់រំលោះតម្លៃ២ ឬ៣ម៉ឺន ចំណាយទៅលើការប្រាក់ច្រើន បង់ប្រាក់ដើមបានតិចបំផុត។ ចំណេះដឹងហិរញ្ញវត្ថុរបស់អ្នកទិញ ដោយគាត់បានប្រឹក្សា ឬមិនបានប្រឹក្សា អាស្រ័យលើពួកគាត់បានទិញពីដំបូង”។

លោកបន្តថា “ប្រសិនបើពួកគាត់ទិញហើយ ពេលបង់រំលោះដោ​យមានការប្រាក់រយៈពេលយូរពេក ការបង់ដំបូងនឹងសឹងតែបានតែការប្រាក់ទេ ប្រាក់ដើមបានតិចមែនទែន”។លោកបន្តថា “ដូច្នេះហើយជាផលប៉ះពាល់ធ្វើឱ្យអតិថិជនបានបង់២ឬ៣ឆ្នាំដំបូង រំលោះប្រាក់ដើមបានតិច ជាពិសេស ការបង់រំលោះរយៈពេលវែង១០ទៅ១៥ឆ្នាំជាដើម”៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

ក្រុមអ្នកជំនាញលើកឡើងអ្វីខ្លះពីស្ថានភាពទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ?

ដោយ: គង់ លាងហួរ

ភ្នំពេញ: អ្នកជំនាញ​ប្រឹក្សា​ និង​ជាអ្នក​វិភាគ​ផ្នែក​អចលន​ទ្រព្យឈានមុខគេ នៅកម្ពុជា​មួយរូបបានអះអាងថា ទីក្រុង​ព្រះសីហនុ​កំពុង​បង្ហាញ​សញ្ញា ​នៃ​ការ​វិល​ត្រឡប់​ទៅ​រក​ផែនទី​បង្ហាញ​ផ្លូវ នៃការ​ងើបឡើង​វិញរបស់វិស័យអចលនទ្រព្យ។

លោក Tom O’ Sullivan នាយកប្រតិបត្តិ និងជានាយកក្រុមហ៊ុន realestate.com.kh បានថ្លែងនៅក្រៅសន្និសីទសារព័ត៌មានដែលធ្វើឡើងដោយ B2B Cambodia នៅពេលលោកបានបញ្ចេញមតិអំពីទីផ្សារ អចលនទ្រព្យនៅខេត្តព្រះសីហនុ។

លោកបានកត់សម្គាល់ថា “កត្តាជាច្រើនកំពុងរួមចំណែកដល់ការរស់ឡើងវិញ របស់វិស័យអចលនទ្រព្យ ដែលក្នុងនោះផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាកត្តាដ៏សំខាន់បំផុត”។  លោកបន្តថា “កត្តាផ្សេងទៀតរួមមាន កំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ឆ្នេរ និងកោះដ៏ស្រស់ស្អាត ហើយខេត្តព្រះសីហនុ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ច្រក​ទ្វារ​ដ៏​សំខាន់ ​សម្រាប់​ប្រទេស​កម្ពុជា​ និង​តំបន់​កាន់​តែ​ទូលំ​ទូលាយផងដែរ”។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាល​បាន​និង​កំពុង​ប្រឹងប្រែង​ដោះស្រា​យ​បញ្ហា​គម្រោង​វិនិយោគ​ ដែល​ជាប់គាំង​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង ​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​ ទាំង​ក្នុង​ និង​ក្រៅប្រទេស​។

ទីក្រុងនេះគឺជាមជ្ឈមណ្ឌលវិនិយោគ មុនផ្ទុះឡើងនៃវិបត្តិកូវីដ-១៩ ដោយសារមានគម្រោងជាច្រើន គ្របដណ្តប់លើសណ្ឋាគារ អគារពាណិជ្ជកម្ម មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន និងកាស៊ីណូដែលរីកដុះដាលយ៉ាងឆាប់រហ័ស។

ទោះជាយ៉ាងណាក្តី ការផ្លាស់ប្តូរច្បាប់ល្បែងអនឡាញ និងការរីករាលដាលនៃជំងឺរាតត្បាត បានធ្វើឱ្យម៉ាស៊ីនរីកចម្រើនរបស់ទីក្រុងនេះមានការថយចុះ។

លោក Tom O’Sullivan បានសង្កត់ធ្ងន់ថា “លោកមិនបានអះអាងពីការរីកចំរើន នៃអចលនទ្រព្យ នៅក្នុងក្រុងព្រះសីហនុនោះទេ ប៉ុន្តែមានសញ្ញាបង្ហាញថា ទីក្រុងនេះនឹងប្រែទៅជាអ្វីដែលខ្លួនចង់ក្លាយជា និងជាមជ្ឈមណ្ឌលដ៏រស់រវើក សម្រាប់បំពេញតម្រូវការរបស់មនុស្សគ្រប់គ្នា ដូចជាសកម្មភាពសម្រាប់ក្រុមគ្រួសារ ភ្ញៀវទេសចរ សកម្មភាពកម្សាន្ត និងវិនិយោគិនបរទេស”។

ថ្លែង​មតិ​លើ​ទីផ្សារ​អចលនទ្រព្យ​ ក្នុង​រាជធានី​ភ្នំពេញ លោក Tom បញ្ជាក់​ថា “បច្ចុប្បន្ន​នេះ​ វាគឺជា​ទីផ្សារ​របស់អ្នក​ទិញ។ វិនិយោ​គិនបរទេស ផ្តោតសំខាន់លើតំបន់លំដាប់ទី១ ដូចជា ខណ្ឌចំការមន ជាពិសេសសង្កាត់បឹងកេងកង១ និងសង្កាត់ទន្លេបាសាក់ ដើម្បីកាត់បន្ថយហានិភ័យ ក្នុងបរិយាកាសវិនិយោគនាពេលបច្ចុប្បន្ន”។

លោកបន្តថា “តំបន់ជ្រោយចង្វារ ក៏កំពុងទទួលបានការចាប់អារម្មណ៍ផងដែរ ដោយសារព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ ការបញ្ចប់ការសាងសង់ស្ពានថ្មី និងការប្រកាសអំពីការតភ្ជាប់បន្ថែមទៀតទៅកាន់តំបន់នេះ”។  លើស​ពី​នេះទៀត គម្រោង​ជាច្រើនដែល​ត​ភ្ជាប់​ទៅ​កាន់កោះ​ពេជ្រ ក៏​កំពុង​ទាក់ទាញ​ចំណាប់​អារម្ម​ណ៍​ផង​ដែរ បន្ទាប់​ពី​ការ​បញ្ចប់សាងសង់​ស្ពាន​ថ្មី​មួយ។

ទោះបីជាមានបញ្ហាប្រឈម ដោយសារបរិយាកាសវិនិយោគបច្ចុប្បន្នក៏ដោយ លោក Tom បានកត់សម្គាល់ថា តួលេខកំណើនសេដ្ឋកិច្ចជាប់លាប់របស់កម្ពុជា បានពង្រឹងជំហររបស់ខ្លួនជាគោលដៅដ៏គួរឱ្យទាក់ទាញ សម្រាប់លំហូរវិនិយោគអចលនទ្រព្យពីបរទេស។

លោក Tom បានចង្អុលបង្ហាញថា “ទីផ្សារបុរី និងខុនដូ កំពុងជួបប្រទះនឹងការផ្គត់ផ្គង់លើសពីតម្រូវការ”។

លោកបញ្ជាក់ថា“ឥឡូវនេះ អ្នកទិញត្រូវបានជូនដំណឹងកាន់តែច្រើន និងធ្វើការស្រាវជ្រាវបានហ្មត់ចត់។ អាស្រ័យហេតុនេះ អ្នកអភិវឌ្ឍន៍ដែលកំណត់តម្លៃអចលនទ្រព្យរបស់ពួកគេដោយយុត្តិធម៌ផ្អែកលើទីតាំង និងគុណភាពរបស់ពួកគេ ទំនងជាអាចទទួលបានអត្រាលក់ខ្ពស់សមរម្យ”។

លោក Tom បានមានប្រសាសន៍បន្ថែមទៀតថា“នៅពេលដែលយើងនិយាយ អំពីការវិនិយោគលើវិស័យអចលនទ្រព្យ  ប្រទេសចិនគឺពិតជាប្រភពវិនិយោគិន បរទេសលេខ១របស់កម្ពុជា ប៉ុន្តែអ្នកវិនិយោគមកពីបណ្តាប្រទេសផ្សេងទៀត ក៏ដើរតួយ៉ាងសំខាន់ផងដែរ”។

ជាមួយគ្នានេះ លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា ខេត្តព្រះសីហនុចាប់ផ្តើមបង្ហាញសញ្ញាប្រសើរ លើការវិនិយោគខុនដូ និងអចលនទ្រព្យដទៃទៀត ដោយសារការមកដល់របស់ភ្ញៀវ ទេសចរណ៍ក្នុងស្រុក អន្តរជាតិ ដែលធ្វើឲ្យតម្រូវការស្នាក់នៅកើនឡើងខ្ពស់។

លោកបន្តថា “ការរីកចម្រើននៅក្រុងព្រះសីហនុ ចាប់ផ្តើមមានសញ្ញាវិជ្ជមាន បន្ទាប់ពីការបើកដំណើរការផ្លូវល្បឿនលឿន និងហេដ្ឋា​រចនាសម្ព័ន្ឋដទៃទៀត”។

អ្នកតាមដានដំណើរវិវត្តន៍នៃសេដ្ឋកិច្ច និងអចលនទ្រព្យ លោក យិន លាងគង់ អគ្គនាយកគេហទំព័រ Propertyarea.asia បានថ្លែងថា កត្តាហេដ្ឋារចនាសម្ព័ន្ឋ ត្រូវបានទាំងអស់គ្នាមើលឃើញច្បាស់ពីផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដែលទទួលបានពីការវិនិយោគ​របស់រដ្ឋាភិបាល ប៉ុន្តែគោលនយោបាយ និងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា ចិន បាននិងកំពុងហុចផលប្រយោជន៍ដល់ទី​ក្រុងជាប់មាត់សមុទ្រនេះ។

លោកបន្តថា “ជាក់ស្តែងតំបន់សេដ្ឋកិច្ចពិសេសដ៏ធំ នៅក្រុងព្រះសីហនុ បានក្លាយជាឧទាហរណ៍មួយដ៏សំខាន់ នៃគំរោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលកំពុងផ្តល់ផលប្រយោជន៍ដល់កម្ពុជា”៕

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

សម្តេចតេជោនឹងអញ្ជើញបើកការដ្ឋានសាងសង់ចំណតកំពង់ផែកុងទីន័រតម្លៃពាន់លានដុល្លារអាមេរិក

ដោយៈ គង់ សូរិយា

        ព្រះសីហនុៈ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញអបអរសាទរ ខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ១ឧសភា និងចូលរួមក្នុងពិធីបើកការដ្ឋាន សាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុនិងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។

ថ្ងៃទី១ឧសភា គឺជាថ្ងៃនៃទិវាពលកម្មអន្តរជាតិ ដែលជាទិវាប្រវត្តិ​សាស្រ្តរបស់ពិភពលោក ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ និងប្រារព្ធទិវាពលកម្មអន្តរជាតិនេះ ជារៀងរាល់ឆ្នាំផងដែរ ចាប់តាំងពីកម្ពុជាបានរស់រានឡើងវិញ ពីរបបប្រល័យពូជសាសន៍ក្រោយថ្ងៃរំដោះ ៧-មករា-១៩៧៩។

ជាមួយគ្នានោះ រាជរដ្ឋាភិបាលតែងតែគិតគូរ ក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ផ្ដល់អត្ថប្រយោជន៍នានា និងកិច្ចគាំពារសង្គម ជូនបងប្អូនកម្មករនិយោជិត ស្របតាមគោលនយោបាយ ច្បាប់ស្ដីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ។ ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះកម្មករ និយោជិត និងអង្គការសហជីពទាំងអស់ ដែលមានវត្ត​មាននៅកម្ពុជា។

ពិធីប្រកាសបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រថ្មី គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាព របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលរួមមាន

-ចំណតផែច្រាំងទំនិញទូទៅ មានប្រវែង២៥៣ម៉ែត្រ នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទQC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទRTG (០៦គ្រឿង) ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។

គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ ចំនួន១៨ខែ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។

-ចំណតផែកុងតឺន័រថ្មី-ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក១៤,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យ នាវាកុងតឺន័រមានទម្ងន់ផ្ទុក៦០.០០០DWT(ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹក​​ជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែ បន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។

គម្រោងនេះនឹងប្រើប្រាស់ រយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។

-ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ មានប្រវែង៤០០ម៉ែត្រ ជម្រៅទឹក១៦,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូន នៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ៥៧០.០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេល សាងសង់ចំនួន៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។

-ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក១៧,៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ៦១៧.០០០ TEUs/១ឆ្នាំ។

គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាងសង់៤២ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។

គម្រោងកែសម្រួលចំណតផែកុងតឺន័រ ពីផែច្រាំងទំនិញទូទៅ និងគម្រោងសាងសង់ ចំណតផែកុងតឺន័រថ្មី ជំហានទី១ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន TOA Corporation និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធ​ ក្រុមហ៊ុនNippon Koei & Original Consultant Global JV។ ចំពោះចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ គឺកំពុងស្ថិតនៅក្នុងដំណើរការនៃនីតិវិធីលទ្ធកម្មជ្រើសរើស ក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស។

គម្រោងទាំងនេះ នឹងប្រើប្រាស់ថវិកាសរុបប្រមាណ៩៧៣លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនចំនួនប្រមាណ៧៦០លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ២១លានដុល្លារអាមេរិក។

គំរោងនេះ ត្រូវបានបែងចែកសម្រាប់ គម្រោងសាងសង់រួមមាន៖ ចំណតផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ៣២លានដុល្លារអាមេរិក, ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ចំណាយថវិកាប្រមាណ២៤៣លានដុល្លារអាមេរិក និងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ និងជំហានទី៣ ចំណាយថវិកាប្រមាណ៦៩៨លានដុល្លារអាមេរិក។

ទាក់ទងទៅនឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន អបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន (១៩៥៣-២០២៣)” ដែលតាមរយៈទំនាក់ទំនងការទូត និងមិត្តភាពដ៏រឹងមាំនេះ បានជំរុញ និងប្រែក្លាយចំណងការទូតរវាងប្រទេសទាំងពីរទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោ​យ” នៅក្នុងឆ្នាំ២០២៣នេះ ដែលនឹងផ្តល់នូវផ្លែផ្កាដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងច្រើនដល់ ប្រជាជននៃប្រទេសទាំងពីរ។

ការអភិវឌ្ឍរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តពាសពេញផ្ទៃប្រទេស រួមទាំងការរីកចម្រើន របស់វិស័យកំពង់ផែផងដែរ គឺកើតឡើងដោយសារកម្ពុជា មានសុខសន្តិភាពពេញលេញ និងស្ថិរភាព នយោបាយដ៏ពិតប្រាកដ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងលះបង់អស់កម្លាំងកាយកម្លាំងចិត្ត និងបញ្ញាញាណ ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕

   

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!

ក្រុមហ៊ុន ISI STEEL ប្រកាសសម្ពោធផលិតផលថ្មីដំបូងគេនៅកម្ពុជា

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន កែច្នៃ និងចែកចាយផលិតផលដែកឈានមុខ និងធំជាងគេនៅកម្ពុជា ឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់រយៈពេល ២៥ឆ្នាំ មកហើយ និងទទួលបានវិញ្ញាបនបត្រអន្តរជាតិ ISO 9001:2015 ទៅលើប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតស្ដង់ដារអន្តរជាតិក្នុងឆ្នាំ២០១៩ ។ ចំណុចស្នូលនៃភាពជោគជ័យរបស់យើងគឺដោយសារយើងមានចក្ខុវិស័យ  “ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មកែច្នៃ និងចែកចាយផលិតផលដែកសម្រាប់សំណង់ដែលមានគុណភាព និងមានភាពច្នៃប្រឌិតខ្ពស់នៅកម្ពុជា”  ដែលយើងបានធ្វើការប្រឹងប្រែងឆ្ពោះទៅមុខដោយឈរលើគុណតម្លៃស្នូលរបស់យើងគឺ ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និង គំនិតច្នៃប្រឌិត ដែលជាបេះដូងនៃដំណើរការអាជីវកម្មរបស់យើង។

ដើម្បីបន្តផ្ដល់ភាពជឿទុកចិត្តជូនដល់អតិថិជន ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) នៅតែបន្តខិតខំប្រឹងប្រែងអភិវឌ្ឍគុណភាពផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លូនឲ្យកាន់តែល្អប្រសើរ ដើម្បីជួយដោះស្រាយបញ្ហារបស់អតិថិជន ។ ដូចនេះ នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣​ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានធ្វើការសម្ពោធជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួន ដែលមានគុណភាខ្ពស់ក្នុងការទប់ស្កាត់ជាមួយនឹងភាពច្រែះបានល្អជាងមុន ជាមួយនឹងស្តង់ដារអូស្រ្តាលី។

សូមបញ្ជាក់ផងដែរ ផលិតផលស័ង្កសីត្រូវបានរកឃើញ និងប្រើប្រាស់ចាប់តាំងពីឆ្នាំ ១៩៣០ ដែលត្រូវបានធ្វើការក្រូមេលើផ្ទៃដែកថែបជាមួយនឹងសារធាតុស័ង្កសី(Zn) ៩៩% ដែរមិនអាចការពារភាពច្រែះបាន ។ នៅឆ្នាំ២០១៦ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បាននាំចូលនៅផលិតផល ស័ង្កសី ISI ផាម (ISI PALM®) ដែលត្រូវបានធ្វើការក្រូមេលើផ្ទៃដែកថែបជាមួយនឹងសារធាតុស័ង្កសី(Zn) ៤៥% និងអាលុយមីញ៉ូម(Al) ៥៥% អាចទប់ទល់នឹងភាពច្រែះបានប្រសើរជាងមុន និងមានការធានា១០ឆ្នាំ។

បច្ចុប្បន្នស័ង្កសី ISI ផាម បច្ចេកវិទ្យា អ៊ីណុក (ISI PALM® with INOK™ Technology) ជាបច្ចេកវិទ្យាថ្មីគុណភាពខ្ពស់ទ្វេដង ជាមួយនឹងសារធាតុក្រូមេពិសេសពីរបន្ថែមទៀតគឺ ម៉ាញ៉េស្យូមស៊ីលីកុន(Mg2Si) ម៉ាញ៉េស្យូមស័ង្កសី(MgZn2) និងអាលុយមីញ៉ូមស័ង្កសី(Al-Zn) ល្អបំផុតលើការទប់ស្កាត់ភាពច្រែះនៅលើផ្ទៃមុខកាត់ស័ង្កសី និងរន្ធវីស គុណភាពទ្វេដង និងធានា២០ឆ្នាំ។ ស័ង្កសី ISI ផាម បច្ចេកវិទ្យាអ៊ីណុក (ISI PALM® with INOK™ Technology) ការពារច្រែះបានល្អបំផុតក្នុងបរិយាកាសតំបន់ឧស្សាហកម្មដែលសំបូរទៅដោយផ្សែងពុល និងតំបន់សមុទ្រ។​

ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជន ក៏ដូចជាបុគ្គលិកដែលមានការលះបង់ និងប្ដេជ្ញាចិត្តខ្ពស់ ជាពិសេស គឺយើងបានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន។ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល មានជំនឿជាក់ថា ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរ យូរអង្វែងទៅមុខទៀត ។

សូមជម្រាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានកកើតឡើងនៅឆ្នាំ ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយគ្រប់ផលិតផលក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពី ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។

ព័ត៌មានបន្ថែម ទំនាក់ទំនង ៖

• តាមរយៈទូរសព្ទលេខ 023-880-098

• ចូលទៅកាន់គេហទំព័រ https://www.isisteel.com.kh ឬ ទំព័រ Facebook ISI PALM

Morgan Tower’s new arena has been officially opened! Major social activities are constantly taking place!

The Khmer New Year that has just passed can be said to be the most solemn and grand festival in Cambodia since the end of the epidemic, which has attracted lot of attention.  Recently, Morgan Tower perfectly hosted the Spectrum KH International Fashion Week, Miss & Mister Supranational Contest (Cambodia), CBRE Agent Night, CBRE Business Series Forum and other major events, adding vibrant colors to the coincidences!

SPECTRUM KH INTERNATIONAL FASHION FESTIVAL 2023 

 Recently, Spectrum KH International Fashion Show on 2023, co-sponsored by BLANC and Morgan Group, launched on the 47th floor of Morgan Tower’s Ballroom.

Photo 2023 04 28 16 11 09

This Fashion Week event was initiated by Abello Reynier, a well-known designer in Southeast Asia. After six months of preparation, more than ten top designers from Laos, Malaysia, Singapore, Thailand, Vietnam, etc. were invited to participate in the exhibition with their latest works, bringing the biggest audio-visual feast in the Southeast Asian fashion network in 2023!

Photo 2023 04 28 16 11 24

The style of the show focuses on “poems of SKY & architecture”, which contrast the lightness or arduous beauty of apparel in an elegant and open atmosphere. The Ballroom hall’s ultra-high floor-to-ceiling windows are framed by the 210m magnificent sky. The lights flow between the rough space lines, and the models step to the rhythm of the points out, dressed in lavish costumes, walking forward one by one, like magnificent lights piercing the night sky. Almost 500 people gathered to witness this beautiful creative journey!

Photo 2023 04 28 16 11 44

 

Photo 2023 04 28 16 11 54

 

MISS & MISTER SUPRANATIONAL CAMBODIA 2023 

 In early April, the Miss & Mister Supranational Cambodia pageant was held successfully at Morgan Tower. Miss & Mister Supranational is an international beauty pageant that started in 2009 and is headquartered in Poland. Cambodia has been participating since 2021 in order to show Cambodia’s attractiveness on the world stage! As the number of participants increases from year to year, the event gets bigger. This year, Morgan Tower and its partners sponsored the entire event.

Photo 2023 04 28 16 12 17

After nearly a month of multiple rounds of selection, the competition selected Miss and Mister contestants who best represent the beauty of Cambodia. Miss Supranational Chily Tevy and Mister Supranational Vorn Sela won the crown after the final round!  In the future, Morgan will continue to support them to represent Cambodia in the Miss & Mr. World competition and win glory for the country!

Photo 2023 04 28 16 12 40

The Morgan Tower Ballroom was put into use for the first time and successfully hosted two international social events.  The banquet hall is located on the 47th floor of the building, covering an area of   1,200 square meters. It is equipped with an independent pantry, dressing room and tuning room, and is equipped with a large kitchen and pantry on the 47A floor.  High-quality service and environment demonstrate Morgan’s corporate strength and social influence.  It also heralds the birth of another ultra-luxury international exchange venue in Cambodia, the Morgan Tower!

CBRE AGENT NIGHT &  CAMBODIA BUSINESS FORUM

Before the Khmer New Year, Morgan Tower’s property management, CBRE Cambodia hosted a series of business forums at the Morgan International Club on the 46th floor of the Morgan Tower, attracting various entrepreneurs.

Photo 2023 04 28 16 12 57

Following a series of activities focusing on “Cambodian Real Estate Development” and “Risk Management in the Uncertain”, real estate experts, banks and well-known lawyers in Cambodia were invited to participate in in-depth discussions.

Photo 2023 04 28 16 13 10

CBRE is the world’s leading real estate management company with over 200 years of experience in wealth management, ranking among the world’s 500 elite and S&P 500 elites. Since 2022, Morgan Tower and CBRE have joined forces to provide top-notch services to business elites from around the world and are well received by major international companies.

JAPANESE RESTAURANT – ROCK SALT

Not only is there a beautiful and stunning banquet hall, but Morgan Tower also has also gathered of celebrities in the international club. In June this year, ROCK SALT, a high-end Japanese restaurant located in The International Club on the 46th floor of Morgan Tower will be grandly inaugurated, offering you a world-class dining experience.

Photo 2023 04 28 16 13 27

Covering a total area of about 800 square meters, ROCK SALT Japanese Restaurant is the only high-end restaurant in Phnom Penh, located at an altitude of 210 meters in the center of the city, it allows customers to enjoy the 270° invincible beauty of Phnom Penh’s three and four rivers.

Photo 2023 04 28 16 13 44

GYM & HEALTH CARE IN BUSINESS LIFE

In addition, the Morgan International Club gym will also be launched in the near future. The gym is located on the 46th floor of the building, covering an area of 400 square meters and equipped with a sauna. In the future, it will provide a wide range of exercise options for business elites in the building. The Japanese restaurant and gym will open soon, and staff recruiting is now proceeding.

Photo 2023 04 28 16 13 59

Morgan Tower’s expanding perfection will result in a thorough improvement of office building services in Cambodia, and it is an excellent option for your business’s expansion. The office space ranges from 100 to 1445 square meters, with a total floor height of 3.9 meters. It is Cambodia’s only international LEED Gold Award building, which includes central air conditioning, a fresh air system, ecological lighting, and other green office features. The building has invited CBRE, a top 500 global company, to manage the building’s property and provide service around the clock.

Photo 2023 04 28 16 14 13

Currently, famous companies such as Starbucks Cambodia, China Duty Free, Dahua Technology, South Korea Blueye, Asia Cambodia Law Group, United Pacific Real Estate and so on! It has now become the most influential business center in Cambodia, bringing together many international exhibitions, high-end business forums and corporate culture exchanges. We sincerely invite investors and enterprises from around the world to join us

Photo 2023 04 28 16 14 25

TEL:+855 23995999 | 069861999

ADD:Koh Pich · Phnom Penh · Cambodia

E-Mail:[email protected]

Website: https://morganfordgroups.com

Telegram:https://telegram.me/MorganTowerKohPichCambodia

Hong Kong home prices rise for third month in March

HONG KONG: Hong Kong private home prices in March rose for the third month and edged up 1.4 per cent from February, as the reopened border with China and a raft of new launches by property developers at attractive prices boosted market sentiment.

The rise in home prices last month followed a revised 2.4 per cent gain in February, official data showed on Wednesday (Apr 26).

Prices in the financial hub, ranked by survey company Demographia as the least affordable city in the world for a thirteenth consecutive year, rebounded 5 per cent in the first quarter after a 15 per cent drop in 2022.

Transaction volume, however, is expected to soften in April after the earlier spike, as the earlier rush to buy has subsided and the more recent volatility in the global markets has deterred some potential buyers.

Realtor Centaline expected April transactions would decline 30 per cent from March.

“In the near term factors including high interest rates and inventory in the primary market will still weigh on the home price recovery, I expect prices in the second quarter will see bigger pressure,” said Martin Wong, Greater China head of research and consultancy at consultancy Knight Frank.

The fall in 2022 was the first annual drop since 2008, with the property market dragged down by a weak economic outlook, rising mortgage costs and a COVID-19 outbreak at the beginning of the year.

Source: Reuters

ជនបរទេសកាន់តែច្រើនសុខចិត្តជួលជាជាងទិញអចលនទ្រព្យនៅសិង្ហបុរី បន្ទាប់ពីដំឡើងពន្ធប្រថាប់ត្រាទ្វេដង

សុខុម

សិង្ហបុរី: ប្រទេសសិង្ហបុរី បានដំឡើងពន្ធប្រថាប់ត្រាបន្ថែមលើអ្នកទិញ (ABSD) ទ្វេដងឈានរហូតដល់៦០%សម្រាប់ជនបរទេសដែលទិញអចលនទ្រព្យនៅទីនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៨ ខែមេសា។

ក្រុមអ្នកជំនាញមើលឃើញថា ការដំឡើងពន្ធប្រថាប់ត្រានេះអាចនឹងរារាំងវិនិយោគិនមួយចំនួនពីការទិញអចលនទ្រព្យនៅក្នុងប្រទេសនេះ។ ទោះជាយ៉ាងណា វាក៏ប្រហែលជាមិនអាចរារាំងអ្នកដែលមានចំណាប់អារម្មណ៍ខ្លាំងចង់ផ្លាស់មករស់នៅក្នុងប្រទេសនេះ ឬ អ្នកដែលគ្រោងបង្កើតការិយាល័យគ្រួសារនៅទីនេះបានឡើយ។

អ្នកខ្លះអាចនឹងសុខចិត្តជ្រើសយកជម្រើសជួលជំនួសឱ្យការទិញផ្ទះ នៅពេលពួកគេផ្លាស់មករស់នៅក្នុងប្រទេសនេះ។

វិធានការដំឡើងពន្ធប្រថាប់ត្រាទ្វេដងនេះបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ខែមេសា។ នេះជាលើកទី២ ហើយដែលពន្ធប្រថាប់ត្រាបន្ថែមលើអ្នកទិញ (ABSD) ត្រូវបានដំឡើងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ គឺដំឡើងពី២០%ដល់៣០%ក្នុងខែធ្នូ ចុងឆ្នាំ២០២១ មុនពេលដំឡើងទ្វេដងឈានដល់៦០%នៅពេលនេះ។

ពន្ធប្រថាប់ត្រានេះត្រូវបានដំឡើងរហូតដល់៦៥%សម្រាប់ស្ថាប័ន ឬ ក្រុមហ៊ុនបរិធនបាលដែលទិញអចលនទ្រព្យប្រភេទលំនៅដ្ឋាន លើកលែងតែសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន។

ទន្ទឹមនឹងនេះ ពលរដ្ឋសិង្ហបុរី មិនត្រូវបានតម្រូវឱ្យបង់ពន្ធប្រថាប់ត្រាបន្ថែមលើអ្នកទិញ (ABSD) នោះឡើយសម្រាប់ការទិញផ្ទះទី១ ប៉ុន្តែតម្រូវឱ្យបង់២០%សម្រាប់ការទិញផ្ទះទី២។ ពលរដ្ឋដែលស្នាក់នៅអចិន្ត្រៃយ៍ត្រូវបានតម្រូវឱ្យបង់ពន្ធប្រថាប់ត្រាបន្ថែមលើអ្នកទិញ (ABSD) ៥%សម្រាប់ការទិញផ្ទះទី១ និង៣០%សម្រាប់ការទិញផ្ទះទី២៕ CNA៕

Three major Japanese utilities report US$1 billion loss on high fuel prices

TOKYO : Japan’s Hokuriku Electric Power, Hokkaido Electric Power and Shikoku Electric Power reported a combined loss of 134 billion yen (US$1 billion) for the 2022/23 financial year on Thursday, citing high fuel prices.

The trio are among seven utilities which requested hikes in electricity rates from April and June to offset high input costs and for funds to aid transition to renewable energy. The government, seeking to address a historically high rate of inflation, delayed the requests and asked to reassess costs.

Hokuriku Electric’s loss reached 88.45 billion yen in the year ended Mar 31, the deepest since it started disclosing earnings in 1994, and compared with a loss of 7 billion yen a year earlier.

Hokkaido Electric posted a loss of 22.2 billion yen from 7 billion yen profit a year prior, its first loss in nearly a decade, while Shikoku Electric reported a loss of 23 billion yen versus the previous year’s loss of 6.3 billion yen.

Hokuriku Electric earlier said revenue would take a hit of about 1.5 billion yen a month without the requested rate hikes.

Global energy prices have eased from peaks touched in the middle of last year after Russia’s invasion of Ukraine exacerbated a post-pandemic energy crisis.

Still, input costs are high and utilities also need to align with the government’s 2050 zero-emissions goal.

Pressure only increased this month after the Group of Seven rich nations – chaired by Japan this year – reaffirmed its goal to achieve a fully or predominantly decarbonised power sector by 2035 and pushed for major new renewable energy goals.

Source: Reuters

ក្រុមហ៊ុនលក់ថាមពលអគ្គិសនីធំៗចំនួន៣របស់ជប៉ុនប្រកាសខាតបង់ដល់១០០០លានដុល្លារ ដោយសារប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់

ដោយ: គង់ លាងហួរ
តូក្យូ: ក្រុមហ៊ុនថាមពលអគ្គិសនីធំៗចំនួន៣របស់ជប៉ុនបានរាយការណ៍ពីការខាតបង់សរុបចំនួន១៣៤ពាន់លានយ៉េន (ប្រហែល១០០០លានដុល្លារ) សម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២២/២០២៣ នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់។

ក្រុមហ៊ុនធំៗទាំង៣ខាងលើមានដូចជា ក្រុមហ៊ុនHokuriku Electric Power ក្រុមហ៊ុនHokkaido Electric Power និងក្រុមហ៊ុនShikoku Electric Power។

ក្រុមហ៊ុនទាំងបីនេះស្ថិតក្នុងចំណោមក្រុមហ៊ុនចំនួន៧ ធ្លាប់បានស្នើសុំការដំឡើងថ្លៃអគ្គិសនីចាប់ពីខែមេសា និងមិថុនា ដើម្បីទូទាត់ថ្លៃដើមធាតុចូលខ្ពស់ និងសម្រាប់មូលនិធិដើម្បីជួយដល់ការផ្លាស់ប្តូរទៅជាថាមពលកកើតឡើងវិញ។

ដោយសារតែកំពុងព្យាយាមដោះស្រាយបញ្ហាអតិផរណា រដ្ឋាភិបាលជប៉ុនបានពន្យារពេលសំណើនេះ និងបានស្នើឱ្យធ្វើការវាយតម្លៃទៅលើតម្លៃដែលក្រុមហ៊ុនបានចំណាយលើផលិតកម្មឡើងវិញ។

ជាក់ស្តែង ការខាតបង់របស់ក្រុមហ៊ុន Hokuriku Electric បានឈានដល់៨៨,៤៥ពាន់លានយ៉េនក្នុងឆ្នាំហិរញ្ញវត្ថុ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ដែលនេះជាចំនួនខាតដ៏ច្រើនបំផុត ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមបង្ហាញពីប្រាក់ចំណូលក្នុងឆ្នាំ១៩៩៤។

ក្រុមហ៊ុន Hokkaido Electric បានប្រកាសពីការខាតបង់ចំនួន២២,២ពាន់លានយ៉េន ដែលជាការខាតបង់លើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិតមួយទសវត្សរ៍ ខណៈដែលក្រុមហ៊ុន Shikoku Electric បានរាយការណ៍ពីការខាតបង់ចំនួន២៣ពាន់លានយ៉េន។

តម្លៃថាមពលសកលបានធូរស្រាលពីការហក់ឡើងដល់កំពូលនៅពាក់កណ្តាលឆ្នាំមុន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវវិបត្តិថាមពលក្រោយជំងឺរាតត្បាត។

ទោះជាយ៉ាងនេះក្តី ការចំណាយលើធាតុចូលគឺនៅតែខ្ពស់ដដែល ហើយក្រុមហ៊ុនថាមពលអគ្គិសនីក៏ត្រូវធ្វើស្របទៅតាមគោលដៅនៃការបំភាយឧស្ម័នសូន្យឆ្នាំ២០២០ របស់រដ្ឋាភិបាលផងដែរ។

សម្ពាធបានកើនឡើងតែក្នុងខែនេះប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រទេសអ្នកមានG7 ដែលដឹកនាំដោយប្រទេសជប៉ុននៅឆ្នាំនេះ បានអះអាងសារជាថ្មីអំពីគោលដៅរបស់ខ្លួន ក្នុងការសម្រេចបាននូវវិស័យថាមពលដែលមិនមានកាបូនឌីអុកសុីតពេញលេញ ឬលើសលុបនៅឆ្នាំ២០៣៥ និងបានជំរុញឱ្យមានគោលដៅថាមពលកកើតឡើងវិញដ៏សំខាន់៕