ធនាគារ ហត្ថា ម.ក ឈ្នះពានរង្វាន់ IFR Asia Awards “Frontier Markets Issue in 2022″

ភ្នំពេញ ថ្ងៃទី 26 ខែ មេសា ឆ្នាំ 2023 – ធនាគារ ហត្ថា ម.ក ជាធនាគារពាណិជ្ជដែលមានបណ្ដាញធំបំផុតលំដាប់ទី២ ​ផ្អែកលើសាខាប្រតិបត្តិការក្នុង ព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ Frontier Market Issue Award 2022 ពី International Financing Review Asia (IFR Asia Awards)  ដែលរៀបចំដោយ International Financing Review Asia។ ពានរង្វាន់នេះបានទទួលស្គាល់ពីសមិទ្ធផលឆ្នើម និងភាពជោគជ័យក្នុងការបោះជំហានចូលផ្សារមូលបត្រនៅក្រៅប្រទេស(ទីផ្សារមូលបត្រព្រះរាជាណាចក្រថៃ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីបោះផ្សាយមូលបត្របំណុល ក្នុងគោលដៅកែនប្រមូលមូលនិធិពីក្រៅប្រទេសមកបំពេញតម្រូវការឥណទានរបស់ប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា យកទៅពង្រីកមុខរបរ ឬអាជីវកម្ម។

ពិធី​ប្រគល់ពាន​រង្វាន់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហបុរី។

គូសបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានការអនុញ្ញាតពីធនាគារជាតិ នៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ធនាគារ ហត្ថា បានបោះផ្សាយមូលបត្របំណុលដោយជោគជ័យក្នុងចំនួនទឹកប្រាក់ប្រមាណ ៨០ លានដុល្លារអាមេរិក ជារូបិយបណ្ណថៃបាត នៅក្នុងផ្សារមូលបត្រនៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណងចម្បង កែនប្រមូលមូលនិធិពីក្រៅប្រទេសមកបំពេញតម្រូវការឥណទានរបស់ប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា យកទៅពង្រីកមុខរបរ ឬអាជីវកម្មដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមកម្ពុជា។

ឆ្លៀតក្នុងឱកាសប្រកបដោយក្តីមោទនានេះ ធនាគារ ហត្ថា ម.ក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការខិតខំគាំទ្រពីអាជ្ញាធរអាណាព្យាបាល គឺធនាគារជាតិនៃកម្ពុជា និង​និយ័តករមូលបត្រកម្ពុជា រហូត ធនាគារ ហត្ថា ទទួលបានភាពជោគជ័យក្នុងការបោះផ្សាយបណ្ណបំណុល និងឈ្នះពានរង្វាន់ IFR Asia Awards “Frontier Markets Issue in 2022” នាពេលនេះ។

 


 អំពីធនាគារ ហត្ថា៖

ធនាគារ ហត្ថា ម.ក បានកម្លាយខ្លួនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត  នៅក្នុងនៅ ខែសីហា ឆ្នាំ ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំ។

គិតត្រឹមខែមីនា ឆ្នាំ ២០២៣ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ការិយាល័យ ATM ចំនួន ១៤៣ ទីតាំង និងគណនីរបស់អតិថិជនជាង ៦៤៣ ពាន់គណនី ដែលមានផលប័ត្រសរុបជាង ១.៩ ពាន់លានដុល្លារ និងផលប័ត្រសន្សំសរុបជាង ១.៣ ពាន់លានដុល្លារ។​ ធនាគារ ហត្ថា បានផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយសម្រាប់អតិថិជន រួមមានប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារទៅកាន់ធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាអេធីអឹម សេវាធនាគារចល័ត (Hattha Mobile) សេវាបើកប្រាក់បៀវត្សរ៍ ក៏ដូចជាភ្នាក់ងារធានារ៉ាប់រង​ និង សេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។

ធនាគារ ហត្ថា គឺជាក្រុមបុត្រសម្ព័ន្ធរបស់ធនាគារ Krungsri Bank ដែលជាធនាគារពាណិជ្ជធំជាងគេទីប្រាំនៅក្នុងព្រះរាជាណាចក្រថៃ និងជាសមាជិកនៃក្រុម Mitsubishi UFJ Financial Group (MUFG) ដែលជាក្រុមហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសជប៉ុន ហើយក៏ជាសម្ព័ន្ធសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងពិភពលោកផងដែរ។

 

 

 

 

 

 

 

 

 

 

 

 

 

ប្រទេសជប៉ុនគ្រោងទាក់ទាញលំហូរ FDI ឱ្យបានចំនួន៧៤៩ពាន់លានដុល្លារនៅឆ្នាំ២០៣០

ដោយ: គង់ លាងហួរ

តូក្យូ: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន គ្រោងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស ដែលមានតម្លៃ១០០ពាន់ពាន់លានយ៉េន (ប្រហែល៧៤៩ពាន់លានដុល្លារ) នៅឆ្នាំ២០៣០ ក្នុងគោលបំណងជំរុញ កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។

សារពត៌មាន Kyodo News បានរាយការណ៍ថា គោលដៅជាលេខ ដែលដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពថ្មី គឺស្មើប្រហែលទ្វេរដង នៃការវិនិយោគបរទេស ទំហំចំនួន៤៦,៦ពាន់ពាន់លានយ៉េន (៣៤៩ពាន់លានដុល្លារ) នៅចុងឆ្នាំ២០២២។

ប្រទេសជប៉ុនចង់បង្កើនជំហររបស់ខ្លួន ជាមជ្ឈមណ្ឌលផលិត​កម្ម និងស្រាវជ្រាវ ដោយប្រើប្រាស់ការធ្លាក់ថ្លៃនៃប្រាក់យ៉េន ដើម្បីបម្រើជាការលើកទឹកចិត្តមួយ សម្រាប់ការវិនិយោគពីបរទេស។

ផែនការនេះក៏អំពាវនាវឱ្យទាក់ទាញ អ្នកដែលមានទេពកោសល្យពីបរទេស និងក្រុមDigital Nomad ខណៈដែលប្រទេសនេះប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ ហើយចំនួនប្រជាជនធ្វើការត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះបន្ថែមទៀត។

Digital Nomad គឺជាក្រុមមនុស្សដែលប្រើប្រាស់ជិវិត នៅខាងក្រៅការិយាល័យដោយធ្វើការផង និងធ្វើដំណើរកម្សាន្តផង ដោយប្រើអ៊ីនធឺណេត ជាមធ្យោបាយចម្បងក្នុងការរកប្រាក់។

នៅក្រោមផែនការនេះ ប្រទេសជប៉ុននឹងប្រើប្រាស់មូលនិធិ និងធនធានផ្សេងទៀត ដើម្បីទាក់ទាញការវិនិយោគ លើវិស័យយុទ្ធសាស្ត្រ ដូចជាបន្ទះ semiconductors ឌីជីថលនីយកម្ម បច្ចេកវិទ្យាបៃតង និងការថែទាំសុខភាព ហើយនឹងស្វែងរកការអភិវឌ្ឍធនធានមនុស្សចាំបាច់ តាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងចំណោម     រដ្ឋាភិបាល ក្រុមហ៊ុន និងបណ្ឌិត្យសភា៕

ខេត្តព្រះសីហនុត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ជាមួយវត្តមានប្រតិភូមកចូលរួមជិត២០ប្រទេស

        ដោយៈ និស្ស័យ

        ព្រះសីហនុៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ កិច្ចប្រជុំការងារទេសចរណ៍លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣។

កិច្ចប្រជុំនពមានការចូលរូមផងដែរ ពីលោកគួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ។វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ក្រោមប្រធានបទ “ការគិតឡើងវិញសម្រាប់ភាពធន់ និងឌីជីថលនីយកម្ម (Rethink Resilience and Digitalization)នៅសណ្ឋាគារឯករាជ្យ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ លោកឯកអគ្គរដ្ឋទូត លោក លោកស្រី តំណាងអង្គទូតពាក់ព័ន្ធ និងភ្ញៀវកិតិ្តយស។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា វេទិកាទេសចរណ៍មេគង្គក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងឌីជីថល នីយកម្ម (Rethink Resilience and Digitalization)” ពិតជាមានសារៈសំខាន់ ផ្តល់ឱកាសឱ្យវាគ្មិនជាតិ-អន្តរជាតិ ដែលមានចំណេះដឹង និងបទពិសោធន៍ល្អៗ ចូលរួមពិភាក្សាលើប្រធានបទមួយចំនួនដូចជា៖ ១.ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា ២.ការផ្តល់ភាពអង់អាចដល់ស្រ្តី ក្នុងវិស័យទេសចរណ៍ ៣.ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេស ចរណ៍ជាផ្នែកមួយសំខាន់ ក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍ ឆ្លើយតបទៅនឹងតម្រូវការ និងនវានុវត្តន៍ជាក់ស្តែងក្នុងវិស័យទេសចរណ៍ នាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។

លោករដ្ឋមន្ត្រី ថោង ខុន បានស្វាគមន៍វត្តមានរបស់គណៈប្រតិភូ និងភ្ញៀវកិត្តិយស មកពីប្រទេសចំនួន១៩ មកកាន់វេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានអះអាងថា នេះជាលើកទី៣ ហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសច​រណ៍មេគង្គនេះ។

វេទិកានេះគឺជាវេទិកាកិច្ចសហប្រតិបត្តិការ ដ៏ទូលំទូលាយមួយរបស់ GMS រវាងរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ វិទ្យាស្ថាន អ្នកជំនាញ អាជ្ញាធរពាក់ព័ន្ធ អ្នកពាក់ព័ន្ធវិស័យឯកជន និងសាធារណៈក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីពិភាក្សា និងចែករំលែកការអនុវត្តល្អៗ បទពិសោធន៍ ស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍន៍ទេស​ចរណ៍ ការសិក្សាទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍ក្នុងតំបន់ GMS ។

លោកបណ្ឌិត ថោង ខុន បានបន្ថែមទៀតថា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញ ឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមប្រធានបទ”គ្រប់ថ្ងៃ គឺជាអច្ឆរិយៈភាព”។ លើសពីនេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ឧសភា និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី ៣-៩ ខែមិថុនា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល ៦៤ឆ្នាំ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។

ក្នុងនោះដែរលោកក៏បានអញ្ជើញ លោក លោកស្រី ចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ខណៈពេលនេះយើងនៅសល់ពេល៩ថ្ងៃទៀតពីពិធីបើក។

លោកបណ្ឌិត ថោង ខុន ក៏បានស្នើឱ្យប្រទេសសមាជិក GMS ទាំងអស់បន្តអនុវត្តយ៉ាងសកម្ម នូវផែនការ និងសកម្មភាពអាទិភាពដែលមានស្រាប់ដូចជា៖ យុទ្ធសាស្ត្រទេសចរណ៍មេគង្គ ២០១៦-២០២៥ បង្កើនការចូលរួមសកម្មភាព ភាពជាដៃគូសាធារណៈ និងឯកជន។

ជំរុញការទំនាក់ទំនង និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា “ប្រ​ទេ​សចំនួនប្រាំមួយ ទិសដៅតែមួយ (Six countries, One distination)» តាមរយៈការអនុវត្តផែនការ ទំនាក់ទំនងការស្តារទេសចរណ៍ GMS (GMS Tourism Recovery Communication Plan) និងសកម្មភាពផ្សព្វផ្សាយរួមគ្នា ដើម្បីគាំទ្រដល់ការស្តារទេស​ចរណ៍ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពក្នុងតំបន់មហាអនុតំបន់មេគង្គ។ ជម្រុញការអនុវត្ត GMS Tourism Recovery Toolkits ដើម្បីជួយដល់អ្នកពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់ GMS ដើម្បីកសាងឡើងវិញ នូវវិស័យទេសចរណ៍របស់ពួកគេ ឱ្យកាន់តែមានប្រសិទ្ធភាព បន្តសហការជាមួយដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការងើបឡើងវិញប្រកបដោយភាពធន់។

តាមរយៈការពិភាក្សា នៅក្នុងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣នេះ នឹងទទួលបានការយល់ដឹងបន្ថែម ជាមូលដ្ឋានគ្រឹះសម្រា​ប់ការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ចាំបាច់ ដើម្បីលើកកម្ពស់ និងជម្រុញការអភិវឌ្ឍទេសចរណ៍សម្រាប់តំបន់ GMS ទាំងមូលផងដែរ៕

 

ប្រធានសមាគមកម្ពុជា ជប៉ុនកំពុងធ្វើការសំខាន់ចំនួន៤និងបានបង្ហើបក្នុងជំនួបជាមួយសម្តេចតេជោ

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៣ កន្លងមក លោកតាកាហាស៊ី បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាពរបស់សមាគមជប៉ុន -កម្ពុជា ដែលក្នុងនោះទី១- កំពុងរៀបចំវេទិកាព័ត៌មាន អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដើម្បីផ្សព្វផ្សាយដល់ប្រជាជនជប៉ុន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យមជប៉ុន ដែលកំពុងស្វែងរកការវិនិយោគ នៅក្រៅប្រទេស។

ទី២-កំពុងជំរុញការអភិវឌ្ឍធនធានមនុស្ស លើវិស័យកែសម្ផស្ស, លើសវិស័យជួសជុលយានយន្ត និងលើវិស័យ បដិសណ្ឋារកិច្ច។ទី៣-កំពុងរៀបចំខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលក្នុងនោះ នឹងមានការអុចកាំជ្រួចអបអរសាទរផងដែរ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ។

ទី៤- ជំរុញការនាំចេញផលិតផលពីកម្ពុជាទៅជប៉ុន និងកែច្នៃផលិតផលកម្ពុជា សម្រាប់ដាក់លក់លើកទីផ្សារ។

ទី៥- គោរពសម្ដែងការអបអរសាទរជូន ចំពោះសម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ី ដែលបានធ្វើរបាយការណ៍ជូនសម្ដេច ហើយបានលើកទឹកចិត្ត ឱ្យបន្តការខិតខំចលនាអ្នកវិនិយោគមកកម្ពុជា ដែលជាអាទិភាពរបស់កម្ពុជា ហើយនៅពេលនេះ កម្ពុជា ក៏មានច្បាប់វិនិយោគថ្មីដែរ ដែលច្បាប់វិនិយោគនោះ នឹងផ្ដល់នូវភាពអនុគ្រោះច្រើន សម្រាប់ការវិនិយោគនៅកម្ពុជា។

សម្ដេចតេជោ ក៏បានស្នើសុំឲ្យលោកតាកាហាស៊ី បន្តជួយដល់កម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស ហើយក៏បានជម្រាបជូនឯកឧត្តមផងដែរថា កម្ពុជា នៅពេលនេះ កំពុងមានគម្រោងបណ្ដុះបណ្ដា​លជនក្រីក្រ ប្រមាណ១,៥លាននាក់ ដើម្បីឲ្យពួកគាត់ងាយរកការងារធ្វើ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ បានស្នើសុំឲ្យលោក តាកាហាស៊ី ជំរុញការនាំផលិតផលកម្ពុជា ទៅកាន់ប្រទេសជប៉ុន។

សម្ដេចបានមានប្រសាសន៍ថា “ផលិតផលរបស់កម្ពុជានៅពេលនេះ មានគុណភាពល្អ ហើយមិនប្រើគីមីច្រើនទេ”។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម តាកាហាស៊ីដែលបានអបអរសាទរ ចំពោះការដឹកនាំរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្ដេចថា នៅពេលដែលកម្ពុជា ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ គឺស្ថានភាពមានការពិបាកច្រើន ទាំងនៅក្នុងតំបន់ និងទាំងក្នុងពិភពលោក ព្រោះថានៅពេលនោះ គឺមានបញ្ហាពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ហាតៃវ៉ាន់, បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាបញ្ហាការប្រឈមមុខខាងផ្នែកភូមិសាស្ត្រនយោបាយផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជា បានដឹកនាំកិច្ចប្រជុំដោយរក្សាបាននៅមជ្ឈភាពអាស៊ាន, សាមគ្គីភាពអាស៊ាន និងរក្សាបាននូវឥទ្ធិពលអាស៊ាន ក៏ដូចជាបានចេញសេចក្ដីថ្លែងការណ៍ និងឯកសារទាំងអស់ ដោយគ្មានការប្រឈមមុខដាក់គ្នាឡើយ ៕

ក្រុមហ៊ុនអាមេរិក Boeing ចាប់ដៃគូជាមួយកូរ៉េខាងត្បូង ដើម្បីពង្រីកសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាអាកាសចរណ៍

ដោយ: គង់ លាងហួរ

សាន់ហ្វ្រាន់ស៊ីស្កូៈ ក្រុមហ៊ុន Boeing បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូថ្មីមួយ ជាមួយឧស្សាហកម្មរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រីកសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នានូវបច្ចេកវិទ្យាអាកាសចរណ៍បន្ថែមទៀត។

ក្រុមហ៊ុន Boeing វិទ្យាស្ថានវាយតម្លៃឧស្សាហកម្ម បច្ចេកវិទ្យាកូរ៉េ (KEIT) និងវិទ្យាស្ថាន Korea Institute for Advancement of Technology (KIAT) នឹងសហការគ្នាលើប្រព័ន្ធ ផលិតកម្មកម្រិតខ្ពស់ សម្រាប់ការផលិតយន្តហោះពាណិជ្ជកម្ម ការចល័តខ្យល់ក្នុងទីក្រុង គ្រឿងអេឡិចត្រូនិកក្នុងលំហអាកាស និងបណ្តុះទេពកោសល្យឧស្សាហកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូង។

វិទ្យាស្ថានវាយតម្លៃឧស្សាហកម្មបច្ចេកវិទ្យាកូរ៉េ (KEIT) នឹងកំណត់អត្តសញ្ញាណក្រុមហ៊ុនកូរ៉េខាងត្បូង ដែលមានសក្តានុពលសម្រាប់ការចូលរួម ខណៈដែលវិទ្យាស្ថាន KIAT នឹងផ្តោតលើការកំណត់តំបន់សម្រាប់ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការធ្វើពាណិជ្ជកម្មនៃសមាសធាតុទំនើបកម្រិតខ្ពស់សម្រាប់យន្តហោះ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុន Boeing និងស្ថាប័នស្រាវជ្រាវខាងលើ នឹងស្វែងរកឱកាស ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើវិស័យឯកជន និងសាធារណៈ។  កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងលើកកម្ពស់ ការប្រកួតប្រជែងនៃឧស្សាហកម្មអវកាសរបស់កូរ៉េខាងត្បូង និងពង្រឹងសមត្ថភាពអវកាសនាពេលអនាគតរបស់ក្រុមហ៊ុន Boeing ។

យោងតាមក្រុមហ៊ុន Boeing បានឱ្យដឹងថា ក្រុមហ៊ុនខ្លួនបានចំណាយប្រាក់ជាង៤ពាន់លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កូរ៉េខាងត្បូងជាង៥០ នៅក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ៕

វិមានក្រឹមឡាំង ព្រមានរឹបអូសទ្រព្យសម្បត្តិរបស់លោកខាងលិច បន្ថែមទៀតជាការសងសឹក

ដោយៈ សុខុម

ម៉ូស្គូ: វិមានក្រឹមឡាំង បានព្រមានក្ដែងៗកាលពីថ្ងៃពុធ ទី២៦ ខែមេសា ថា ខ្លួនអាចនឹងរឹបអូសទ្រព្យសម្បត្តិ របស់លោកខាងលិច បន្ថែមទៀតជាការសងសឹក ចំពោះចំណាត់ការប្រឆាំងនឹងបណ្ដាក្រុមហ៊ុនរុស្ស៊ី។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីរុស្ស៊ី បានរឹបអូសយកមកកាន់កាប់ជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអឺរ៉ុបចំនួន២។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីល្ងាចថ្ងៃអង្គារ ទី២៥ ខែមេសា បានចុះហត្ថលេខាលើក្រឹត្យ រឹបអូសយកមកកាន់កាប់ជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនហ្វាំងឡង់ Fortum និងក្រុមហ៊ុនអាល្លឺម៉ង់ Uniper ដែលក្រុមហ៊ុនទាំង២នេះ ដំណើរការរោងចក្រថាមពលនៅក្នុងប្រទេសរុស្ស៊ី។

ជាការឆ្លើយតប ក្រុមហ៊ុន Fortum និយាយថា ខ្លួនកំពុង “បើកការស៊ើបអង្កេត” ខណៈក្រុមហ៊ុន Uniper ដែលធ្លាប់ជាបុត្រសម្ព័ន្ធរបស់ Fortum បញ្ជាក់ថា ខ្លួនកំពុង “ពិនិត្យមើល” ចំណាត់ការនេះ។

អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុ នៃប្រទេសអាល្លឺម៉ង់ បញ្ជាក់ថា រដ្ឋាភិបាលក្រុងប៊ែរឡាំង ចាំបាច់ត្រូវធ្វើការវាយតម្លៃផលប៉ះពាល់ ជាក់ស្តែងនៃក្រឹត្យរបស់ប្រទេសរុស្ស៊ី។

លោកស្រី Tytti Tuppurainen រដ្ឋមន្ត្រីជិតចប់អាណត្តិនៃប្រទេសហ្វាំងឡង់ ទទួលបន្ទុកគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា ដំណឹងនេះ “គួរឱ្យព្រួយបារម្ភ” ហើយថារដ្ឋក្នុងនាមជាម្ចាស់ភាគច្រើន របស់ក្រុមហ៊ុន Fortum នឹងតាមដានបញ្ហានេះយ៉ាងយកចិត្តទុកដាក់បំផុត។

ទីក្រុងមូស្គូ បានបញ្ចេញប្រតិកម្ម ទាំងកំហឹងឆេះឆួលឆ្លើយតបទៅនឹងព័ត៌មាន ដែលចុះផ្សាយថា ក្រុមប្រទេស G7 កំពុងពិចារណាដាក់បម្រាមទាំងស្រុង លើការនាំចេញទៅកាន់ប្រទេសរុស្ស៊ី ខណៈប្រទេសជាច្រើន បានអំពាវនាវឱ្យដាក់ទណ្ឌកម្ម កាន់តែធ្ងន់ធ្ងរលើប្រទេសរុស្ស៊ី ដើម្បីកាត់បន្ថយសមត្ថភាពរបស់រុស្ស៊ី នៅក្នុងការធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប ក៏កំពុងសម្លឹងរកឱកាសយកមកប្រើប្រាស់ នូវទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីកសាងប្រទេសអ៊ុយក្រែន ឡើងវិញផងដែរ៕ Reuters៕

សម្តេចតេជោនឹងអញ្ជើញសម្ភោធរោងចក្រផលិតកង់ឡានតម្លៃ៣០០លានដុល្លារនៅខេត្តព្រះសីហនុនៅខែឧសភាខាងមុខ

        ដោយៈ វឌ្ឍនៈ

ព្រះសីហនុៈ បន្ទាប់ក្រុមប្រឹក្សាអ​ភិវឌ្ឍន៍កម្ពុជា អនុម័តឱ្យក្រុមហ៊ុនមួយ​ បង្កើតរោងចក្រ​ផលិត​សំបក​កង់ឡាន នៅក្នុង​ប្រទេស​កម្ពុជាពោលក្នុងខេត្តព្រះសីហនុ រោងចក្រនេះបានស​ម្រុកសាងសង់រហូ​ត​ដល់រួចរាល់ស្ទើរ​ទាំងស្រុង និងអា​ចបង្កើត​ការងារជូនពលរដ្ឋជាច្រើនផងដែរ។

យោងតាមប្រសាសន៍លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២៦ មេសា ២០២៣ឱ្យដឹងថា បើមិនមានអ្វីប្រែប្រួលទេ រោងចក្រកង់ឡាននៅក្នុងខេត្តព្រះសីហនុតម្លៃ៣០០លានដុល្លារនេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែឧសភា២០២៣ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ។

លោកបន្តថា រោងចក្រផលិតសំបកកង់ឡាននេះ ជាក្រុមហ៊ុនថ្មីតែមានការបោះទុនធំ រហូតដល់៣០០លានដុល្លារ ដែលអាចបង្កើតការងារបន្ថែមក្នុងរង្វង់១៥០០ ទៅ១៩០០នាក់ ។ រោងចក្រផលិតកង់ឡាននេះដែរ ក៏ជាចំណែកមួយ ក្នុងការជំរុញវិស័យឧស្សាហកម្មក្នុងខេត្តព្រះសីហនុបានមួយកម្រិតទៀតផងដែរ។

លោកបន្ថែមថា ចាប់តាំងពីក្រោយវិបត្តិកូវីដ១៩ ខេត្តព្រះសីហនុចាប់ផ្ដើមទទួលបានវិនិយោគិន ចូលមកបណ្ដាក់ទុនវិនិយោគឡើងវិញជាបន្តបន្ទាប់ ទាំងវិនិយោគិនចាស់ៗ និងវិនិយោគិនថ្មីៗ ដែលធ្វើឱ្យខេត្តព្រះសីហនុ បង្កើតឱកាសការងារបានច្រើន ក្នុងនោះដែរក៏មានកំលាំងពលកម្មពីបរទេស ចូលមកធ្វើការនៅក្នុងខេត្តព្រះសីហនុកាន់តែច្រើនផងដែរ ។

ទាក់ទិននឹងរោងចក្រផលិតសំបកកង់ឡាន នៅក្នុងខេត្តព្រះសីហនុ លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា នៅពេលរោងចក្រនេះដំណើរការ តម្រូវការកៅស៊ូសម្រា​ប់ប្រើប្រាស់ ក្នុងខ្សែចង្វាក់ផលិតកម្មនឹងកើនឡើង ហើយវានឹងជួយរក្សាតម្លៃកៅស៊ូយើងឱ្យនៅមានស្ថិរភាព ឬក៏អាចមានការកើនឡើងផង នៅពេលរោងចក្រផលិតបានកាន់តែច្រើន ឬក៏អាចនិយាយថានៅពេលផលិតផលសំបកកង់ឡាននេះ មានតម្រូវការលើទីផ្សារអន្តរជិតកាន់តែខ្ពស់៕

 

ក្រុមហ៊ុនដ៏ធំរបស់ចិននឹងសិក្សាវិនិយោគលើយានដ្ឋានជួលជុលយន្តហោះនៅខេត្តសៀមរាប

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្នុងជំនួបលោក Captain Song Zhiyong ប្រធានរដ្ឋបាលអាកាសចរស៊ីវិលចិន គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលដឹកនាំដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានស្នើក្រុមហ៊ុនចិនដ៏ធំនេះ ពិនិត្យលទ្ឋភាពសាងសង់យានដ្ឋានជួសជុលយន្តហោះ នៅខេត្តសៀមរាប។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន លោកម៉ៅ ហាវណ្ណាល់ និងប្រតិភូ បានអញ្ជើញចុះទស្សនកិច្ចសិក្សា និងស្វែងយល់អំពីក្រុមហ៊ុន AMECO (Aircraft Maintenance and Engineering Cooperation) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជួបពិភា​ក្សាជាមួយលោក NI Jiliang ជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គលេខធិការបក្សប្រចាំក្រុមហ៊ុនAMECO និងសហការីក្រុមហ៊ុន AMECO ហើយបានចែករំលែក និងស្វែងយល់លើដំណើរការ និងប្រតិបត្តិការអាជីវកម្ម លើការងារថែទាំជួសជុលអាកាសយាន និងវិស្វកម្មអាកាសយាន។

ក្រុមហ៊ុន AMECO (Aircraft Maintenance and Engineering Cooperation) គឺជាក្រុមហ៊ុនដ៏ធំ និងល្បីល្បាញមួយក្នុងវិស័យអាកាសចរស៊ីវិល មានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយមានជំនាញ និងផ្តល់ជូនសេវាកម្មសំបូរបែប លើការជួសជុសថែទាំអាកាសយាន និងវិស្វកម្មអាកា​សយាន។

លោក ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិកា និងអ្នកនាំពាក្យអាកា​សចរណ៍ស៊ីវិល បានបញ្ជាក់ថា នៅក្នុងឱកាសជំនួបសំដែងការគួរសម និងស្វែងយល់ដំណើរអាជីវកម្មនោះផងដែរ បណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានលើកសំណើនិងអញ្ជើញក្រុមហ៊ុន AMECO (Aircraft Maintenance and Engineering Cooperation) ពិចារណា និងធ្វើការសិក្សាលទ្ធភាព នៃការវិនិយោគ និងបង្កើតរោងជាងជួសជុលថែរទាំ អាកាសយាននៅកម្ពុជា ជាពិសេ​សនៅក្នុងមូលដ្ឋាន អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មី ដែលនឹងចាប់ផ្តើមបើកដំណើរការ ក្នុងពេលឆាប់ៗនេះ។

លោករដ្ឋមន្រ្តី ម៉ៅ ហាវណ្ណាល់ ក៏បានបញ្ជាក់ផងដែរថា វត្តមានរោងជាងជួសជុលថែទាំ និងវិស្វកម្មអាកាសយាន កម្រិតខ្នាតអន្តរជាតិ ដែលមានការទទួលស្គាល់ ជាសកលនៅក្នុងកម្ពុជា អាចនាំឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងជាពិសេសនឹងជួយជម្រុញឱ្យវិស័យអាកាសចរស៊ីវិលកម្ពុជា មានការរីកលូតលាស់ និងរីកចម្រើនមួយកម្រិតថែមទៀត និងអាចឈានដល់កម្រិត ប្រកួតប្រជែងជាមួយបណ្តាប្រទេស ក្នុងតំបន់ផងដែរ នៅក្រោមម្លប់សុខសន្តិភាព ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាការឆ្លើយតបសំណូមពររបស់លោករដ្ឋមន្ត្រី ក្រុមហ៊ុននឹងបញ្ជូ​នក្រុមបច្ចេកទេស ទៅសិក្សាលទ្ធភាពនៃការបង្កើតរោងជាងជួសជុល និងថែទាំអាកាសយាន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) នៅពេលវេលាសមស្របណាមួយផងដែរ៕

 

តើកិច្ចសន្យាជួលអចលនទ្រព្យមានសារៈសំខាន់បែបណា?

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ កិច្ចសន្យាជួលមានសារៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកជួលជៀសផុតពីហានិភ័យ ហើយម្ចាស់អចលនទ្រព្យទទួលបាននូវថ្លៃឈ្នូល តាមកិច្ចសន្យាត្រឹមត្រូវ និងជៀសផុសពីជម្លោះ។

យោងតាមមាត្រា៥៩៦ នៃក្រមរដ្ឋប្បវេណីបានចែងថា កិច្ចសន្យាជួល គឺសំដៅទៅលើកិច្ចសន្យាមួយ ដែលភាគីម្ខាងឱ្យភាគីម្ខាងទៀតប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយ ដោយយកកម្រៃ។

ជាទូទៅកិច្ចសន្យាជួល ច្បាប់មិនកំណត់ឱ្យធ្វើជាលាយលក្ខណ៍អក្សរទេ អាចធ្វើឡើងដោយផ្ទាល់មាត់ក៏បាន។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង កិច្ចសន្យាដែលធ្វើជាលាយ​លក្ខណ៍អក្សរ គឺមានទម្ងន់ជាងកិច្ចសន្យាផ្ទាល់មាត់ ក្នុងករណីមានទំនាស់កើតឡើង។

យោងតាមមាត្រា៥៩៩ នៃក្រមរដ្ឋប្បវេណី បានបញ្ជាក់ថា កិច្ចសន្យាជួលអាចធ្វើឡើង ដោយកំណត់រយៈពេល ឬមិនកំណត់រយៈពេល។ ហើយក្នុងករណីបញ្ឈប់ការជួល ភាគីទាំង២ ត្រូវព្រមព្រៀងគ្នា និងត្រូវមានការជូនដំណឹងឱ្យដឹងជាមុន៕

កិច្ចសន្យាជួលផ្ទះ

 

កិច្ចសន្យាជួលដី

World Bank Chief Economist Gill calls for new approaches to address ‘debt crisis’

WASHINGTON : World Bank Chief Economist Indermit Gill is calling for new approaches to address the mounting debt crisis facing many countries, including steps to factor domestic borrowing into assessment of a country’s debt sustainability.

Gill told Reuters the Common
Framework set up by the Group of 20 major economies to help the poorest countries had resulted in only glacial progress because it did not account for 61 per cent of developing countries’ external debt held by private creditors, a far larger share than decades ago.

Only four countries – Zambia, Chad, Ethiopia and Ghana – have applied for relief under the G20 mechanism set up in late 2020 at the height of the COVID-19 pandemic, although the International Monetary Fund estimates that many more – 60 per cent of low-income countries – are in or at high risk of debt distress.

Only Chad has reached a debt relief deal with creditors – and it does not include an actual reduction in debt.

Rising interest rates in the United States and other advanced economies would keep money flowing out of emerging markets for some time, just as in the 1980s, and that, Gill said in an interview this week, would result in “more train wrecks.”

“Debt levels are already starting to hurt prospects, getting them into the wrong kind of spiral,” he said ahead of a World Bank seminar on debt on Wednesday. “Many of these countries are in debt crisis already. A country like Egypt is under water.”

Source: Reuters