ប្រទេសជប៉ុនគ្រោងទាក់ទាញលំហូរ FDI ឱ្យបានចំនួន៧៤៩ពាន់លានដុល្លារនៅឆ្នាំ២០៣០

0

ដោយ: គង់ លាងហួរ

តូក្យូ: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន គ្រោងទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស ដែលមានតម្លៃ១០០ពាន់ពាន់លានយ៉េន (ប្រហែល៧៤៩ពាន់លានដុល្លារ) នៅឆ្នាំ២០៣០ ក្នុងគោលបំណងជំរុញ កំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។

សារពត៌មាន Kyodo News បានរាយការណ៍ថា គោលដៅជាលេខ ដែលដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពថ្មី គឺស្មើប្រហែលទ្វេរដង នៃការវិនិយោគបរទេស ទំហំចំនួន៤៦,៦ពាន់ពាន់លានយ៉េន (៣៤៩ពាន់លានដុល្លារ) នៅចុងឆ្នាំ២០២២។

ប្រទេសជប៉ុនចង់បង្កើនជំហររបស់ខ្លួន ជាមជ្ឈមណ្ឌលផលិត​កម្ម និងស្រាវជ្រាវ ដោយប្រើប្រាស់ការធ្លាក់ថ្លៃនៃប្រាក់យ៉េន ដើម្បីបម្រើជាការលើកទឹកចិត្តមួយ សម្រាប់ការវិនិយោគពីបរទេស។

ផែនការនេះក៏អំពាវនាវឱ្យទាក់ទាញ អ្នកដែលមានទេពកោសល្យពីបរទេស និងក្រុមDigital Nomad ខណៈដែលប្រទេសនេះប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ ហើយចំនួនប្រជាជនធ្វើការត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះបន្ថែមទៀត។

Digital Nomad គឺជាក្រុមមនុស្សដែលប្រើប្រាស់ជិវិត នៅខាងក្រៅការិយាល័យដោយធ្វើការផង និងធ្វើដំណើរកម្សាន្តផង ដោយប្រើអ៊ីនធឺណេត ជាមធ្យោបាយចម្បងក្នុងការរកប្រាក់។

នៅក្រោមផែនការនេះ ប្រទេសជប៉ុននឹងប្រើប្រាស់មូលនិធិ និងធនធានផ្សេងទៀត ដើម្បីទាក់ទាញការវិនិយោគ លើវិស័យយុទ្ធសាស្ត្រ ដូចជាបន្ទះ semiconductors ឌីជីថលនីយកម្ម បច្ចេកវិទ្យាបៃតង និងការថែទាំសុខភាព ហើយនឹងស្វែងរកការអភិវឌ្ឍធនធានមនុស្សចាំបាច់ តាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគី ក្នុងចំណោម     រដ្ឋាភិបាល ក្រុមហ៊ុន និងបណ្ឌិត្យសភា៕

LEAVE A REPLY

Please enter your comment!
Please enter your name here