Exat to seek Cabinet green light for Bangkok-Saraburi expressway this year

The Expressway Authority of Thailand (Exat) said it will seek Cabinet approval for the first phase of an expressway linking Saraburi with metropolitan Bangkok late this year.

 

The Chalong Rat-Nakhon Nayok expressway is expected to open in 2025. Exat will hold the second hearing on its elevated section from Bangkok’s Chatu Chot Road in Sai Mai district to the third Bangkok ring road (MR10) before sending the project to Cabinet.

Exat said the project has been modified to link the MR10 with the Kanchanaburi-Sa Kaew motorway (MR 6) in line with the Transport Ministry’s Motorway-Rail (MR) development plan. The rerouted project needs a redesign and a new environmental impact assessment (EIA) study, Exat said.

 

It added that the new EIA study covering a two-kilometre section is 40-per-cent complete and should be finalised by early next year, ahead of the May 25 deadline.

 

We aim to present the project for Cabinet for approval late this year,” said an Exat source, citing faster-than-expected progress. Exat expects construction of the first phase to start next year and be completed in 2025.

 

The budget for the 17km section from Chatu Chote to Lam Lukka has been set at 19 billion baht. The new road will run from the Chatu Chote gateway via the Kanchanapisek ring road (M9) and Hathai Rat road before ending at Lam Luakka between Klong 9 and Klong 10 in Nakhon Nayok. The six-lane road – three lanes in each direction – will be equipped with five gates and five exits.

 

Source: The Nation

សម្ដេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍបៃតងគឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជា

ដោយ៖ លាងហួរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍបៃតង គឺជាគំនិតផ្ដួចផ្ដើម ដែលត្រូវបានចាប់ផ្ដើមដោយប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោកស្រីម៉ីលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃអគ្គលេខាធិការដ្ឋានហិរញ្ញវត្ថុ នៃក្រុម​ការងារត្រួត​ពិនិត្យ​រួម ​នៃ​ក្រុម​ប្រទេសអាស៊ី​ប៉ាស៊ីហ្វិក ​អំពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធប្រល័យ (ICRG-JG ) នាព្រឹកថ្ងៃទី១១ មករា នេះ។

លោកស្រី ម៉ីលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយនៃអគ្គលេខាធិកាដ្ឋាន ហិរញ្ញវត្ថុបានសំដែងនូវការរីករាយ ដែលបានដឹកនាំគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ។

លោកស្រី ម៉ីលីន បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធប្រល័យ។ លោកស្រីបានលើកទឹកចិត្តកម្ពុជា ឲ្យនាំមុខប្រទេសដទៃទៀត ក្នុងវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍបៃតង។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណលោកស្រីម៉ីលីន និងប្រតិភូ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា និងបានជម្រាបជូនប្រតិភូ អំពីយុទ្ធសាស្ត្រនៃការទប់ស្កាត់ជំងឺកូវីដ១៩ នឹងបានជម្រាបជូនប្រតិភូផងដែរ អំពីកិច្ចផ្ដួចផ្ដើមអភិវឌ្ឍន៍បៃតងដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក៕

រដ្ឋមន្រ្តីសាធារណៈការស្វែងយល់ពីការកែលំអរប្រព័ន្ឋរំដោះទឹកភ្លៀង នៅផ្លូវជាតិលេខ៤

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈ​ការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យស្វែងយល់ លើវិធានការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យពិភាក្សា ស្វែងយល់ពីវិធានការ និងវិធីសាស្រ្តផ្សេងៗ ក្នុងការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីលើកជាគម្រោងផែនការ សម្រាប់ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធ ដែលធ្លាប់បានកើតមានឡើងនាពេលកន្លងមក ក្នុងគោលបំណងលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។

អង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុល លើការងារបច្ចេក​ទេសទាក់ទង នឹងគម្រោងសិក្សាលើការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង ដើម្បីធ្វើយ៉ាងណា កំណត់ឱ្យបាននូវបញ្ហាប្រឈមផ្សេងៗ ដែលអាចកើតមានឡើងនៅក្នុងគម្រោង។

ជាងនេះទៅទៀត អង្គប្រជុំបានពិភាក្សាលើការពង្រីកវិសាលភាពការងារនេះ ឱ្យបានកាន់តែទូលំទូលាយ និងមានភាពច្បាស់លាស់ ដើម្បីអាចដោះស្រាយនូវបញ្ហាប្រឈម ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមការងារ ធ្វើយ៉ាងណាជំរុញពន្លឿន លើការសិក្សាពីបច្ចេកទេសនៃគម្រោងការ​ងារកែលម្អប្រព័ន្ធរំដោះ ទឹកភ្លៀងនេះឱ្យបានឆាប់រហ័ស ដើម្បីធ្វើបទបង្ហាញគោរពជូនទៅលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្ថែមសំដៅជំរុញឱ្យគម្រោងនេះ អាចអនុវត្តទៅបានដោយជោគជ័យ៕

 

ក្រុមហ៊ុនបរទេសជាច្រើនត្រៀមបោះទុនវិនិយោគនៅប្រទេសចិនឡើងវិញ ក្រោយបន្ធូរបន្ថយវិធានការកូវីដ-១៩ដ៏តឹងរ៉ឹង

ដោយៈ សុខុម

ប៉េកាំង: ពេលនេះបណ្ដាក្រុមហ៊ុនបរទេស កំពុងត្រៀមខ្លួនហក់ចូលបោះទុនវិនិយោគនៅក្នុងប្រទេសចិនឡើងវិញ បន្ទាប់ពីចិនបានបើកប្រទេសឡើងវិញ ដោយបន្ធូរបន្ថយវិធានការរឹតបន្តឹងការធ្វើដំណើរ និងព្រំដែនដ៏តឹង​រ៉ឹងរបស់ខ្លួនដើម្បីទប់វិបត្តិកូវីដ-១៩ កាលពីថ្ងៃអាទិត្យទី៨ ខែមករា កន្លងទៅ។

ប៉ុន្តែក្រុមធុរជន និងអ្នកវិភាគលើកឡើងថា ខណៈចំណាត់ការបន្ធូរបន្ថយនេះ អាចជួយជំរុញការវិនិយោគពីបរទេស សេដ្ឋកិច្ចរបស់ប្រទេសចិន ក្រោយវិបត្តិកូវីដ-១៩ គឺនៅតែត្រូវការពេលវេលា ដើម្បីងើបឡើងវិញសន្សឹមៗ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែមករា។

ដំណឹងអំពីបណ្ដាក្រុមហ៊ុនបរទេស កំពុងត្រៀមខ្លួនហក់ចូលទីផ្សារប្រទេសចិន ឡើងវិញគួរឱ្យអបអរសាទរនេះកើតឡើង ខណៈប្រទេសចិន កំពុងបន្តប្រឹងប្រែង ដោះស្រាយបញ្ហានៃការកើនឡើង ករណីឆ្លងវីរុសកូវីដ-១៩។

ការបន្ធូរបន្ថយការរឹតបន្តឹងកូវីដ-១៩ ភ្លាមៗនេះបាននាំឱ្យវីរុសកូវីដ-១៩ ឆ្លងរាលដាលពាសពេញប្រទេស ដោយយោងតាមការប៉ាន់ប្រមាណបង្ហាញថា ក្នុងមួយថ្ងៃៗមានករណីឆ្លងរាប់លានករណីឯណោះ។

ទោះជាយ៉ាងណាក៏ដោយចុះ ក្រុមមន្ត្រីចិន បានគូសបញ្ជាក់ថា វីរុសកូវីដ-១៩ដែលកំពុងឆ្លងសព្វថ្ងៃជាប្រភេទវីរុសស្រាល គឺមិនអាចសាហាវនោះឡើយ ហើយបានបង្ហាញសុទិដ្ឋិនិយមថា ការឆ្លងនឹងស្ថិតក្រោមការគ្រប់​គ្រ​ងបានក្នុងពេលឆាប់ៗនេះ នៅពេលឈានដល់ភាពស៊ាំនៅក្នុងសហគមន៍៕ CNA៕

ខេត្តព្រះសីហនុផ្តួចផ្តើមគិតគូរពីអាគារបៃតងដើម្បីគាំទ្រសហគមន៍

  ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ បានសិក្ខាសាលាឆ្លុះបញ្ចាំងគម្រោ​ងស្ដីពី គំនិតដូចផ្ដើមអាគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះនៅក្រុងជាប់មាត់សមុទ្រមួយនេះ។

សិក្ខាសាលា ដែលបានប្រារពធ្វើនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានចូលរួមជាអធិបតី ពីលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងស្ដីពី គំនិតដូចផ្ដើមអគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ នៅសណ្ឋា​គារឆ្នេរថ្មី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានចូលរួមពីលោក លោក ស្រីមកពីប្រទេសជប៉ុន មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងស្ដីពី គំនិតដូចផ្ដើមអាគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ នាពេលនេះ ក្នុងគោលបំណងដូចជា ទី១ ផ្ដល់ជម្រើសថាមពលស្អាត ជាពិសេសចង្ក្រានដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពងាយរងគ្រោះ ចំពោះការឆ្លងមេរោគតាមផ្លូវដង្ហើម ដែលអាចបណ្ដាលមកពីការចម្អិនអាហារ ដោយប្រើប្រាស់ឥន្ធនៈបំពុល និងបច្ចេកវិទ្យាធ្វើឱ្យគុណភាពខ្យល់ នៅក្នុងផ្ទះមិនល្អ។

ទី២ ផ្ដល់ជម្រើសថាមពលជំនួយសម្រាប់បំភ្លឺ និងសន្សំសំចៃការប្រើប្រាស់អគ្គិសនី រួមចំណែកដោយផ្ទាល់ ដល់ការកាត់បន្ថយការចំណាយរបស់គ្រួសារក្រីក្រ។

លោកឡុង ឌីម៉ង់បានបន្តថា រដ្ឋបាលខេត្តបានឯកភាពជាគោលការណ៍អនុញ្ញាតឱ្យ UN-HABITAT អនុវត្តគម្រោងស្ដីពី គំនិតផ្ដួចផ្ដើមអគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ ក្នុងសហគមន៍ក្រីក្រចំនួនពីរក្នុងក្រុងព្រះសីហនុ រួមមានតំបន់ទំនប់រលក (ភូមិ៣) និងតំបន់អភិវឌ្ឍន៍ភូមិថ្មី (ភូមិ១) សង្កាត់លេខ១ ក្រុងព្រះសីហនុ តាមស.ជ.ណ. លេខ២១១/២២ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិសដៅងាយស្រួលអនុវត្តន៍ គម្រោងសហគមន៍បៃតងដោយបាន ចងក្រងឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដែលមានប្រជាជនចំនួន១៨៦គ្រួសារជាសមាជិកក្នុងចំណោមគ្រួសារចំនួន ៣០៨គ្រួសារជាសមាជិក។

ក្រុមការងារគម្រោង បានសហការជាមួយអាជ្ញាធរដែនដី និងគណៈកម្មការសហគមន៍ ចុះសិក្សាវាយតម្លៃអំពីសេដ្ឋកិច្ចសង្គម និងកំណត់តម្រូវការក្នុងសហគមន៍ ដែលទាក់ទងទៅនឹងគម្រោង។ លទ្ធផលការសម្ភាសជាមួយប្រជាពលរដ្ឋចំនួន១៨៩គ្រួសារ បានបង្ហាញថា ប្រជាពលរដ្ឋមានការចំណាយច្រើន លើការទិញហ្គាសសម្រាប់ចម្អិនអាហារ និងការប្រើប្រាស់អគ្គិសនី ខណៈខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាព មានប្រាក់ចំណូលទាប ភាគច្រើនក្នុងសហគមន៍ ដែលមានសំណង់ផ្ទះសាងសង់ ក្នុងស្ថានភាពស្មុគស្មាញ និងណែនចង្អៀត ដែលជាហេតុនាំឱ្យមានផលលំបាកក្នុងការធ្វើដំណើរ និងទំនាក់ទំនង ពិសេសក្នុងពេលយប់៕

 

អ្នកជំនាញ: វីឡាកូនកាត់ជាប្រភេទលំនៅឋានមានតម្រូវការពេញ និយមបំផុត

ដោយ: សុផារី

ភ្នំពេញ: ចំនួនអ្នកអភិវឌ្ឍន៍បុរីមានចំនួនច្រើន និងមានការប្រកួតប្រជែងខ្ពស់នាពេលបច្ចុប្បន្ន។

អ្នកជំនាញណែនាំឲ្យអ្នកអភិវឌ្ឍន៍គិតគូរ នៅក្នុងការសាងសង់ប្រភេទវីឡាកូនកាត់ ដោយកំណត់ទំហំឲ្យសមល្មម ជាមួយនឹងទំហំនៃគ្រួសារប្រជាជនកម្ពុជាបច្ចុប្បន្ន តែបន្ថែមមកវិញនូវទីធ្លាបៃតង ដែលជាតម្រូវការនាពេលបច្ចុប្បន្ន។

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ ក្នុងពិធីផ្សព្វផ្សាយលើការសិក្សា ស្ថានភាពទីផ្សារអចលនទ្រព្យឆ្នាំ២០២២ និងការសម្លឹងទៅកាន់ឆ្នាំ២០២៣ កាលពីថ្ងៃទី៩ ខែមករាឆ្នាំ២០២៣ថា ប្រភេទលំនៅឋាន មានតម្លៃចន្លោះ៨ទៅ២០ម៉ឹនមានតម្រូវការច្រើនជាងគេ ហើយប្រភេទផ្ទះវីឡាភ្លោះ ជាប្រភេទលំនៅឋាន ដែលគួរពិចារណាក្នុងការវិនិយោគបន្ថែម នៅក្នុងប្រទេសកម្ពុជា។

អ្នកស្រីបន្តថា “យោងតាមការសិក្សាស្រាវជ្រាវ ក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានសមាជិកប្រហែល៣ទៅ៤នាក់ តែប៉ុណ្ណោះ ដូច្នេះវាមិនមានហេតុផលអ្វី ត្រូវសាងសង់ផ្ទះទំហំធំច្រើននោះទេ”។អ្នក​ស្រី​បន្ថែមថា “ផ្ទុយទៅវិញ ក្រុមគ្រួសារមួយត្រូវការទំហំសមរម្យ និងទីធ្លាបៃតងបន្ថែមទៀត”។

អ្នកស្រីបានផ្តល់យោបល់ថា អ្នកអភិវឌ្ឍន៍អាចគិតគូរ ក្នុងការអភិវឌ្ឍផ្ទះ ដែលមានទំហំល្មម ដែលលោកស្រីសំដៅដល់ប្រភេទផ្ទះវីឡា កូនកាត់ (Link House)។

យោងតាមការសិក្សារបស់ក្រុមហ៊ុនPropNex Cambodiaបានឲ្យដឹងថា ការផ្គត់ផ្គង់លំនៅឋាន នៅក្នុងទីក្រុងភ្នំពេញនៅក្នុងឆ្នាំ២០២២ រួមមាន វីឡាកូនកាត់មានចំណែក២១ភាគរយ  ផ្ទះអាជីវកម្ម៣០ភាគរយ វីឡាភ្លោះមានចំណែក៣០ភាគរយ និងវីឡាទោល១៨ភាគរយ។

អ្នកស្រីអាន សុធីតាបានបញ្ជាក់ថា លំនៅឋានប្រភេទបុរី មានតម្រូវការខ្ពស់បំផុត ស្ថិតនៅចន្លោះតម្លៃចាប់ពីប្រាំបីម៉ឺនទៅ ២០ម៉ឺនដុល្លារអាមេរិក ហើយអ្នកអភិវឌ្ឍន៍លំនៅឋាន គួរតែសាងសង់ប្រភេទផ្ទះ ដែលស្ថិតនៅតម្លៃ ដែលអ្នកទិញ ឬអ្នកវិនិយោគអាចមានលទ្ធភាពទិញបាន៕

ខ័ណ្ឌបឹងកេងកងនៅបន្តរក្សាតំណែងជាតំបន់ដែលតម្លៃដីខ្ពស់ជាងគេ ក្នុងរាជធានីភ្នំពេញ

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បឹងកេងកងតាំងពីមិនទាន់ក្លាយជាខណ្ឌម្ល៉េះ តំបន់នេះមានតម្លៃខ្ពស់ជាងគេ ក្នុងចំណោមបណ្ដាតំបន់សំខាន់ៗ នៅរាជធានីភ្នំពេញ ហើ​យមកទល់នឹងដំណាច់ឆ្នាំ២០២២នេះ ឬនាពេលបច្ចុប្បន្ននេះ ខ័ណ្ឌបឹងកេងកង ពិសេសសង្កាត់បឹងកេងកង១ នៅតែជាប់ជាតំបន់ដែលមានតម្លៃខ្ពស់ជាងគេដដែល។

យោងតាមការវាយតម្លៃរបស់ក្រុមហ៊ុន PropNex Cambodia បានឱ្យដឹងថា តម្លៃដីនៅតំបន់កេងកងនាពេលនេះ មានតម្លៃរហូតដល់8,000ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដូច្នេះបើគណនាថា ត្រូវការទិញដីមួយឡូត៏ដែលមានទំហំ៥គុណនឹង២០ម៉ែត្រ ក៏ត្រូវចំណាយលុយប្រមាណជិត១លានដុល្លារទៅហើយ គឺ៨០ម៉ឺនដុល្លារអាមេរិក ។

កត្តាដែលជំរុញឱ្យតំបន់បឹងកេងកង១ នៅតែជាតំបន់ដែលមានតម្លៃខ្ពស់ជាងគេនៅភ្នំពេញ ឬអាចនិយាយបាននៅកម្ពុជាទាំងមូល គឺដោយសារតែតំបន់ជាតំបន់កណ្ដាលរាជធានីភ្នំពេញ ជាតំបន់ដែលសំបូរអាជីវកម្មគ្រប់ប្រភេទ និងជាតំបន់ដែលមានភាពទាក់ទាញ លើការបើកអាជីវកម្មថី្មៗបន្តបន្ទាប់ ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនPropNex Cambodia ។

របាយការណ៍ដដែលនេះបង្ហាញផងដែរ ពីតំបន់ដែលមានតម្លៃខ្ពស់បន្ទាប់ពីខណ្ឌបឹងកេងកង គឺតំបន់នៃខណ្ឌដូនពេញ ដែលមានតម្លៃចន្លោះពី៣០០០ដុល្លារ ទៅជាង៧០០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ បន្ទាប់មកទៀត តំបន់ទួលគោកមានតម្លៃចន្លោះ ពីជិត២០០០ដុល្លារអាមេរិទៅដល់ជិត៦០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

តំបន់ដែលមានតម្លៃដីទាបជាងគេ ក្នុងរាជធានីភ្នំពេញនោះ គឺតំបន់ព្រែកព្នៅ ដែលមានតម្លៃខ្ពស់តំបន់បំផុតក្នុងតំបន់នេះ គឺប្រមាណ៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។

បើតាមអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បានលើកឡើងថា តំបន់ដែលមានតម្លៃដីធ្លីថ្លៃ ឬខ្ពស់ភាគច្រើនអ្នកទិញ មិនមែនទុកយកចំណេញនោះ ។ អ្នកទិញដីនៅតំបន់ទាំងនោះ បើទិញហើយគេអភិវឌ្ឍន៍តែម្ដង ដូចជាអភិវឌ្ឍន៍ជាអគារខ្ពស់ៗ ដែលមានប្រាក់ចំណេញខ្ពស់ ពីព្រោះថាការអភិវឌ្ឍអគារខ្ពស់ៗ គេអាចសង់អគារបានច្រើនជាន់ និងលក់បានច្រើនយូនីតផងដែរ ។

ជាការកត់សម្គាល់ផងដែរ នៅតំបន់ដែលមានតម្លៃខ្ពស់ៗ គឺភាគច្រើនគេអភិវដ្ឍន៍អាជីវកម្ម ដែលមានប្រាក់ចំណូលខ្ពស់ ហើយការរស់នៅតំបន់នោះក៏មានលក្ខណៈទំនើបផងដែរ ខុសពីតំបន់ដែលមានតម្លៃដីធ្លីទាបៗ ជាពិសេសនៅតំបន់ជាយក្រុង៕

 

ផែនការប្រើប្រាស់ដិធ្លីលំអិតនៅខេត្តព្រះសីហនុរយៈពេលវែងនឹងលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចុងសប្តាហ៍នេះ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ គណរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា លើសេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២​២០៣៨ ក្រោមអធិតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

ការបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គនេះ ធ្វើឡើងបន្ទាប់ពីលោកវង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូ ជាមួយវិទ្យាស្ថាននគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS)កាលពីថ្ងៃទី២២ ធ្នូឆ្នាំ២០២២។

កិច្ចប្រជុំនាពេលនោះ ធ្វើឡើងដើម្បីពិនិត្យធ្វើបច្ចុប្បន្នភាព និងពិភាក្សាលើខ្លឹមសារសំខាន់ៗជាយុទ្ធសាស្រ្ត និងកំណត់ទិសដៅ គោលនយោបាយអាទិភាព នៃសេចក្តីព្រាងរបាយការណ៍ផែនការមេ និងសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ នៅក្នុងដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមរយៈការប្រែក្លាយខេត្តព្រះសីហនុ ជាប៉ូលនៃការអភិវឌ្ឍថ្មីមួយ និងជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជាទីក្រុងបៃតង ព្រមទាំងជាមជ្ឍមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើក ក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុ ទៅនឹងខ្សែច្រវ៉ាក់ផលិត​កម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

លោកវង្ស៊ី វិស្សុតបានថ្លែងថា កិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ សម្រាប់ដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីសម្រេចបាននូវគោលដៅមួយចំនួនដូចជា ទី១ អាចធានាបានថាផែនការមេ និងផែនការសកម្មភាពមានសង្គតិភាព ទៅនឹងផែនការអភិវឌ្ឍថ្នាក់ជាតិ, មានប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ព្រមទាំងមានភាពជាក់ស្តែង និងអាចអនុវត្តបាន ប្រកបដោយប្រសិទ្ធភាព  ទី២ កំណ​ត់បញ្ហាប្រឈម និងអាទិភាពគោលនយោបាយ លើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេស វិស័យឧស្សាហកម្ម, វិស័យ ទេសចរណ៍, វិស័យហិរញ្ញវត្ថុ, ការកសាងហេរដ្ឋារចនាសម្ព័ន្ធគន្លឹះៗ និងការអភិវឌ្ឍធនធានមនុស្ស។

ទី៣ សង្កត់ធ្ងន់លើការគ្រប់គ្រងការប្រើប្រាស់ដីធ្លី ការរៀបចំក្របខណ្ឌស្ថាប័ន, និងយន្តការហិរញ្ញប្បទាន ដែលសម្រាប់គាំទ្រ និងជំរុញការអនុវត្តផែនការមេនេះ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលនឹងមាន បច្ច័យ ធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែង ក៏ដូចជាការលើកកម្ពស់ជីវភាពរបស់ប្រជាជន។

វិទ្យាស្ថាន UPDIS គឺជាវិទ្យាស្ថានដែលធ្លាប់បានធ្វើការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍តំបន់សិនជិន (Shenzhen)របស់ប្រទេសចិន៕

 

លោកស៊ុន ចាន់ថុលៈផ្លូវល្បឿនលឿនភ្នំពេញ បាវិតគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាននៅខែកុម្ភៈខាងមុខ

      ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្នុងរយៈពេល១០ឆ្នាំយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច១២ម៉ែត្រ ឬ៤គន្លង។

លោកទេសរដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យ​ប្រតិភូ សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ដឹកនាំដោយលោកបណ្ឌិតឆឹម ចំណាន ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី១១ មករាកន្លងមកនេះ។

លោកស៊ុន ចាន់ថុល ក៏បានលើកឡើងអំពី គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានសិក្សា និងចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់ ហើ​យគ្រោងនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងសម្បទាននៅខែក្រោយ ក្នុងពេលដែលសម្តេចតេជោ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។

លើសពីនេះទៅទៀត គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀត ភ្នំពេញ-សៀមរាបក៏កំពុងសិក្សាផងដែរ។ ភ្ជាប់ជាមួយនឹងការលើកឡើងអំពីគម្រោ​ងផ្លូវល្បឿនលឿនទាំងនេះ លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរទៅកាន់សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ឱ្យជួយជំរុញការដឹកជញ្ជូនតាមផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ ហើយទាក់ទងនឹងសំណូមពរនេះដែរ សមាគមសូមធ្វើការគាំទ្រ និងចូលរួមជំរុញឱ្យប្រតិបត្តិករ ផ្តល់សេវាដឹកជញ្ជូនងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ ឱ្យបានច្រើន។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ឱ្យបានជ្រាបពីការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការពង្រឹង និងពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បើទោះជាជួបប្រទះនឹងវិបត្តិជម្ងឺកូវីដ-១៩ក៏ដោយ។ ជាក់ស្តែងកន្លងមកថ្មីៗនេះ គម្រោងសាងសង់ស្ពាន ក៏ដូចជាគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាច្រើនត្រូវបានប្រារព្ធពិធីប្រកាសបើកការដ្ឋានជាបន្តបន្ទាប់។

ជាការឆ្លើយតប លោកប្រធានសមាគម បានបញ្ជាក់អំពីការចូលរួមប្រើប្រាស់ផ្លូវល្បឿនលឿន នាពេលកន្លងទៅ និងសន្យាថានឹងបន្តជំរុញការប្រើប្រាស់ឱ្យកាន់តែច្រើនជាងនេះទៅទៀត។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានធ្វើការសំណូមពរមកកាន់ក្រសួង ជំរុញឱ្យមានការរៀបចំចំណតរថយន្តក្រុងបន្ថែម។

លោកទេសរដ្ឋមន្ត្រី បានធ្វើការសំណូមពរឱ្យសមាគម ជំរុញការប្រើប្រាស់រថយន្ត ដើរដោយថាមពលអគ្គិសនី ឱ្យបានច្រើនក្នុងវិស័យដឹកជញ្ជូន សំដៅចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការអព្យាក្រិត្យកាបូន ដើម្បីថែរក្សាបរិស្ថានឱ្យបានគង់វង្សយូរអង្វែង។

លោកទេសរដ្ឋមន្ត្រី បានជម្រាបពីទីតាំងស្ថានីយ៍ បញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើននៅពាសពេញផ្ទៃប្រទេស។

ក្រៅពីការជជែកពិភាក្សា អំពីវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន តាមផ្លូវគោក ទេសរដ្ឋមន្ត្រីក៏បានលើកឡើង អំពីគម្រោងដែលក្រសួងកំពុងសិក្សា គឺការលើកកម្រិតគុណភាពផ្លូវដែក និងការដឹកជញ្ជូនតាមផ្លូវទឹក។

ក្រសួងកំពុងសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹក ដោយមិនចាំបាច់ឆ្លងកាត់តាមកំពង់ផែវៀតណាម ហើយប្រសិនបើគម្រោងនេះ សម្រេចបាន វានឹងក្លាយជាគម្រោងប្រវត្តិសាស្រ្ត ដែលផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល នៅលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ៕

 

កម្ពុជា ចិនសម្ភោធដាក់ឲ្យប្រើប្រាស់ “ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិន

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈលោកឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែតអគ្គមេបញ្ជា​ការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានថ្លែងថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងក្លាយទៅជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន។

លោកបានថ្លែងបែបនេះ ពេលលោក និងលោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន”និងសិក្ខាសាលាយុវជនស្ដីពីទំនាក់ទំនងកម្ពុជា-ចិន នៅអគារចាយ៉ាស្មាតរាជធានីភ្នំពេញ ដោយមានការចូលរួមផងដែរពីសំណាក់ ឯកអ​គ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានថ្លែងថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នឹងដើរតួនាទីដ៏សំខាន់ក្នុងនាមជាវេទិកា នៃការផ្លាស់ប្តូរបទពិសោ​ធន៍ ទស្សនាទាន និងវប្បធម៌ រវាងយុវជននៃប្រទេសទាំងពីរ ដែលនឹងជំរុញបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងការកសាងអនាគតរួមគ្នារបស់យើង ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ លោកបណ្ឌិតបន្ថែមថា វេទិកានេះ ក៏នឹងចូលរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាបន្ថែម លើការគាំទ្រកន្លងមករបស់មិត្តចិនដូចជា ការផ្តល់អាហារូបករណ៍ ការផ្លាស់ប្តូរទស្សនកិច្ច និងការរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗ សម្រាប់ស្រទាប់យុវជន និងបញ្ញវន្តកម្ពុជា។


 លោកបណ្ឌិតហ៊ុន ម៉ាណែតបានសង្កត់ធ្ងន់ថា ក្នុងន័យនេះ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន គឺជាឧទាហរណ៍គំរូមួយទៀត នៃមិត្តភាពដែកថែបកម្ពុជា-ចិន ហើយក៏ជាតឹកតា​ងនៃការផ្សារភ្ជាប់ និងការបណ្តុះភាពជាមិត្តរវាងយុវជន ជំនាន់ក្រោយក្នុងនាមជា មិត្តល្អ និងជាដៃគូល្អ

លោកបណ្ឌិត បានបន្ថែមទៀតថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន ប្រទេស និងប្រជាជនទាំងពីរ គឺជាមិត្តដែកថែប ដែលតែងឈរនៅជាមួយគ្នា និងបានជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ មិនថាការលំបាកយ៉ាងណាក៏ដោយ។ ជាក់ស្តែង, ទោះបីជាប្រទេសចិនបានរងគ្រោះ ពីការរើសអើងជាច្រើន នៅក្នុងដំណាក់កាលដំបូង នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏កម្ពុជាយល់ថា ពេលនោះ គឺជាពេលអាសន្ន ដែលប្រទេសទាំងអស់ត្រូវលើកទឹកចិត្តគ្នា និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងន័យមិត្តភាព និងមនុស្សធម៌ ដូចដែលឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ទីក្រុងប៉េកាំង កាលពីខែកុម្ភៈ ឆ្នាំ២០២០ ដូច្នោះដែរ។

ស្រដៀងគ្នានេះ ជំនួយរបស់ចិនក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់កម្ពុជា ជាពិសេសជំនួយជាវ៉ាក់សាំង និងសម្ភារបរិក្ខារពេទ្យ ក៏ដូចជាលទ្ធផលជោគជ័យ នៃដំណើរទស្សនកិច្ចផ្លូវការរបស់លោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ក៏កាន់តែបញ្ជាក់ច្បាស់លាស់ អំពីភាពចាំបាច់នៃមិត្តភាពដ៏រឹងមាំ ក្នុងនាមជាសហគមន៍វាសនារួមគ្នា។

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ជាសមិទ្ធផលមួយដែលកើតចេញពីមិត្តភាពជាប្រពៃណីដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងកម្ពុជា-ចិន ដែលត្រូវបានលើកស្ទួយ តាមរយៈគោលការណ៍ នៃអធិបតេយ្យភាព ស្មើមុខស្មើមាត់ ប្រកបដោយការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕