អ្នកឧកញ៉ាគួច ម៉េងលីលើកឡើងពីចំណុចអវិជ្ជមានមួយចំនួនទាក់ទងនឹងបណ្តាញទំនាក់ទំនងសង្គម

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំសង្កេតឃើញថាបណ្ដាញទំនាក់ទំនងសង្គមមានហ្វេសប៊ុក យូធូប ទីកតុក ជាដើមនោះ មានការពេញនិយមជាខ្លាំងនៅកម្ពុជា។

ទន្ទឹមនេះ ការផលិតវីដេអូរឿងអប់រំខ្លីបង្ហោះផ្សាយ លើបណ្ដាញទំនាក់ទំនងសង្គមទាំងនេះ ក៏មានសន្ទុះច្រើនគួរឱ្យកត់សម្គាល់ផងដែរ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលបានក្លាយជាអ្នកចែករំលែកចំណេះដឹងដ៏មានឥទ្ឋពលនៅក្នុងសង្គមខ្មែរ និងត្រូវបានសម្តេចប៉ាប ហ្រ្វង់ស៊ីសអញ្ជើញចូលរួមជាកិត្តិយសនៅបុរីម៉ូណាកូ នាសប្តាហ៍ខាងមុខបានមានប្រសាសន៍ថា “សន្ទុះនៃការផលិតវីដេអូរឿងអប់រំខ្លីនេះ វាបានជះផលវិជ្ជមាននិងអវិជ្ជ​មាន ទៅដល់សង្គមខ្មែរស្ទើរតែស្មើគ្នា ប៉ុន្តែពេលនេះខ្ញុំសូមលើកមកនិយាយតែចំណុចអវិជ្ជមានប៉ុណ្ណោះ”។

អ្នកឧកញ៉ាបានពន្យល់ថា ដោយសារកម្ពុជាយើងជាប្រទេសដែលកំពុងអភិវឌ្ឍ ហេតុនេះប្រជាពលរដ្ឋមួយចំនួន មានចំណេះដឹងទាប និងមិនសូវទូលំទូលាយ មានការគិតពុំស៊ីជម្រៅ គ្មានការត្រិះរិះពិចារណាវែងឆ្ងាយ។ ដូច្នេះ នៅពេលពួកគេមើលវីដេអូរឿងខ្លីដែលមានសកម្មភាពជួញដូរផ្លូវភេទ រំលោភ ស៊ិចស៊ី ស្រើប​ស្រា​ល កាប់ចាក់ ផឹកស៊ី និងប្រើពាក្យសម្ដីអាស​អាភាស គឺពុំបានធ្វើឱ្យពួកគេទទួលបានគំនិតអប់រំវិជ្ជមាននោះទេ តែវាហាក់បីដូចជាបង្រៀនពួកគេ អំពីសកម្មភាពនិងពាក្យសម្ដីទាំងនោះទៅវិញ។

អ្នកឧកញ៉ាបានបញ្ជាក់ថា ផលិតករខ្លះមានក្រមសីលធម៌ខ្ពស់ ដូច្នេះពួកគេផលិតវីដេអូរឿងខ្លីដើម្បីអប់រំសង្គម ដែលជាឧត្ដមប្រយោជន៍សម្រាប់សង្គមជាតិ។ ចំណែកផលិតករខ្លះទៀត ពួកគេផលិតដើម្បីតែទាក់ទាញអ្នកទស្សនាប៉ុណ្ណោះ ដោយមិនខ្វល់ពីសីលធម៌សង្គមនោះឡើយ ព្រោះគោលដៅរបស់ពួកគេ គឺដើម្បីតែលុយ។ ដើម្បីតែលុយ ពួកគេបានធ្វើឱ្យអ្នកទស្សនារាប់សែន រាប់លាននាក់ ដើរតាមសកម្មភាពរឿងអវិជ្ជមានរបស់ពួកគេ ដែលធ្វើឱ្យសង្គមសម្បូរតែរឿងអវិជ្ជមាន។

អ្នកឧកញ៉ាគួច ម៉េងលីបានបន្តថា “ខ្ញុំយល់ថា ដើម្បីឱ្យវីដេអូរឿងអប់រំខ្លីបានជាប្រយោជន៍ដល់សង្គម លុះត្រាតែផលិតករមានក្រមសីលធម៌ខ្ពស់ មានមនសិការផលិតរឿង ក្នុងបំណងផ្ដល់ពុទ្ធិនិងអប់រំសង្គមពិត ពុំមែនផលិតដើម្បីផលប្រយោជនសួនតួ”។ អ្នកឧកញ៉ាបន្តថា “ជាពិសេស ពួកគេត្រូវយល់ពីកម្រិតចំណេះដឹងរបស់ប្រជាជនខ្មែរ ដើម្បីដឹងថាត្រូវផលិតវីដេអូអប់រំបែបណាទើបបានជាប្រយោជន៍ដល់ពួកគេ ទើបពួកគេមិនទទួលបានគំនិតអប់រំផ្ទុយឬអវិជ្ជមាន”។

រីឯសាលារៀនគ្រប់ភូមិសិក្សា ត្រូវបង្រៀនសិស្សអំពីសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ឱ្យបានច្រើនបំផុត ជាពិសេសត្រូវផ្ដល់ការអប់រំដល់សិស្សប្រកបដោយគុណភាព ពុំមែនផ្ដល់តែសន្លឹកសញ្ញាបត្រ។

ចំណែកគ្រួសារវិញ ត្រូវផ្ដល់ភាពស្និទ្ធស្នាល ភាពកក់ក្ដៅ ភាពត្រជាក់ត្រជំ និងការអប់រំណែនាំកូនៗប្រកបដោយគន្លងធម៌។ ចុងក្រោយ បុគ្គលខ្លួនឯងត្រូវប្ដេជ្ញាចិត្ត ធ្វើតែអ្វីដែលមានប្រយោជន៍ចំពោះខ្លួនឯង គ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។ ចៀសវាងតាមដានវីដេអូបំពុលសង្គមដូចជា រឿងអាសអាភាស ប្ដីប្រពន្ធផិតក្បត់គ្នា គ្រួសារឈ្លោះទាស់ទែងឬលែងលះគ្នា អំពើហិង្សាគ្រប់រូបភាព ការជួញដូរផ្លូវភេទ ការឡាយលក់ផលិតផលដោយស្លៀកសម្លៀកបំពាក់មិនសមរម្យ ជាដើម៕

 

ហាងH&M នៅប្រទេសម៉ាឡេស៊ីជាប់បទចោទប្រកាន់ពីការលក់វីដេអូថតបានក្នុងបន្ទប់សាកសម្លៀកបំពាក់

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសម៉ាឡេស៊ី បានធ្វើរបាយការណ៍របស់ប៉ូលីសមួយ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញTwitter សម្តែងការព្រួយបារម្ភថា វីដេអូដែ​លថតបានពីកាមេរ៉ាលាក់ទុក នៅក្នុងបន្ទប់សាកសំលៀកបំពាក់ នៅហាងH&M ត្រូវបានដាក់លក់តាមអ៉ីនធឺណិត។

ក្រុមហ៊ុននេះបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ LifestyleTech ថា“ សុវត្ថិភាពរបស់អតិថិជន គឺមានសារៈសំខាន់បំផុតសម្រាប់យើង ហើយរបាយការណ៍របស់ប៉ូលីសត្រូវបានធ្វើឡើង ហើយការស៊ើបអង្កេតកំពុងបន្ត”។

ប្រភពពីក្រុមហ៊ុនបានបន្តថា “យើង​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​បន្ទប់​សាកសម្លៀកបំពាក់ទាំង​អស់ ហើយ​យើងកំពុង​ធ្វើ​ការ​ ដើម្បី​ធានា​ថា​មិន​មាន​ការ​រំលោភ​លើ​សុវត្ថិភាព​ ដែល​នឹង​ធ្វើ​ឱ្យ​ខូច​ដល់​ភាព​ឯកជន​ របស់​អតិថិជន​របស់​យើង​នោះឡើយ”។

H&M គឺជាក្រុមហ៊ុនសម្លៀកល្បីល្បាញ ដែលលក់បំពាក់ចម្រុះជាតិសាសន៍ ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត និងមានជំនាញខាងសំលៀកបំពាក់ទាន់សម័យ សម្រាប់ បុរស ស្ត្រី ក្មេងជំទង់ និងកុមារ។

ក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ថា បានលក់វីដេអូ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសម៉ាឡេស៊ី តាមអ៉ីនធឺណិត ដោយអ្នកលក់អះអាងថា មានការថតរឿងគូស្នេហ៍ និងបុគ្គលនៅក្នុងបន្ទប់សាកសំលៀកបំពាក់។

បញ្ហានេះត្រូវបានគូសបញ្ជាក់ជាលើកដំបូង ដោយអ្នកប្រើប្រាស់ ឈ្មោះ @meleisgw នៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី០៨ ខែមករា ប៉ុន្តែនាងបានលុបការបង្ហោះចាប់តាំងពីពេលនោះមក៕

ហេដ្ឋារចនាសម្ព័ន្ធថ្មីៗរបស់រដ្ឋាភិបាលនឹងជំរុញឱ្យមានការវិនិយោគ លើវិស័យអចលនទ្រព្យ

 ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ក៏រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធថ្មីៗជាបន្តបន្ទាប់ ហើយមកដល់ពេលបច្ចុប្បន្ននេះ ក៏រដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធទាំងនោះផងដែរ។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនោះ នឹងជំរុញឱ្យមានការអភិវឌ្ឍលើអចលនទ្រព្យបន្ថែម។

គម្រោងផ្លូវជាច្រើន ត្រូវបើកបើកការដ្ឋានសាងសង់ និងលើកកម្ពស់កម្រិតគុណភាពនៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣នេះ ជាមួយនឹងការប្រកាសសាងសង់ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀតរបស់រដ្ឋាភិបាល ដែលគម្រោងទាំងនោះ បាននិងកំពុងទាក់ទាញវិនិយោគិន ដើម្បីស្វែងរកឱកាសវិនិយោគ ដើម្បីរកប្រាក់ចំណេញនៅពេលអនាគត ហើយជាកាត់សម្គាល់ឃើញថា នៅតំបន់ណាដែលមានការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ តំបន់នោះតែងមានការចាប់អារម្មណ៍ ពីវិនិយោគិនចុះសិក្សានិងត្រៀមវិនិយោគជាបន្តបន្ទាប់ផងដែរ ។

អ្នកនាងក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុនKW ប្រចាំខេត្តកំពង់ចាមបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឃើញថាមានការទាក់ទាញការវិនិយោគឯកជនបន្ថែមមែន ជាក់ស្ដែងគម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ៧បាន និងកំពុងទាក់ទាញ ឱ្យគម្រោងរោងចក្រឧស្សាហកម្មនានា ស្វែងរកទីតាំងនៅតាមបណ្ដោយផ្លូវនោះ ដើម្បីដំណើរការខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ។

អ្នកនាងបន្តថា នៅពេលផ្លូវនេះកំពុងសាងសង់ គម្រោងដៃទៃទៀតរបស់ឯកជនក៏កំពុងរកទីតាំង និងរៀបចំដំណើរការសាងសង់ដូចគ្នា ហើយនៅពេលគម្រោងផ្លូវសាងសង់រួច គម្រោងវិនិយោគឯកជនក៏រួចរាល់ ដែលធ្វើឱ្យប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ ទទួលបានអត្ថប្រយោជន៍ពីរផងដែ គឺផ្លូវស្រួលនិងមានការងារធ្វើ ។

ដោយឡែកគម្រោងដែលរដ្ឋាភិបាល កំពុងអភិវឌ្ឍន៍និងត្រៀមដាក់ដំណើរការ ក៏បាននិងកំពុងធ្វើឱ្យការវិនិយោគនៅកម្ពុជា កាន់តែប្រសើរផងដែរ ដែលជាកត្តាជំរុញឱ្យរដ្ឋាភិបាលបញ្ចេញថវិកា ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមានស្ពាន ថ្នល់បន្ថែមជាបន្តបន្ទាប់ ។

លោកអ៉ិន ដារ៉ា ប្រធានKW ប្រចាំខេត្តបាត់ដំបងបានឱ្យដឹងផងដែរថា នៅពេលមានគម្រោងហេដ្ឋារចនាសម្ព័ន្ធ ការធ្វើដំណើររបស់វិនិយោគិន ទេសចរណ៍ និងពលរដ្ឋក្នុងតំបន់កាន់តែស្រួល ហើយអ្វីដែលពិសេសនោះ គឺតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវថ្មីៗនោះ ចង់មិនចង់ក៏ត្រូវតែឡើងថ្លៃផងដែរ ៕

ក្រុមហ៊ុនអចលនទ្រព្យ FPIT គ្រោងបោះទុនជិត១៥០លានដុល្លារអភិវឌ្ឍតំបន់ឧស្សាហកម្មក្នុងប្រទេសអាស៊ានចំនួនបី

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Sopon Racharaksa នាយកប្រតិបត្តិនៃក្រុមហ៊ុន FPIT បានមានប្រសាសន៍ថា ឆ្នាំ២០២៣នេះ និងឆ្នាំក្រោយ នឹងក្លាយជាឆ្នាំ “គួរឱ្យរំភើប” សម្រាប់វិស័យអចលនទ្រព្យឧស្សាហកម្ម ខណៈប្រទេសផ្សេងទៀត ក្រៅពីប្រទេសចិន នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីគោលនយោបាយ China Plus One។

លោកបន្តថា ក្រុមវិនិយោគិនចិន និងបរទេស ដែលមានរោងចក្រនៅក្នុងប្រទេសចិន កំពុងស្វែងរកទីតាំងបន្ថែមនៅខាងក្រៅប្រទេសនេះ ដើម្បីបង្កើតរោងចក្រថ្មី មិនមែនសម្រាប់ការផ្លាស់ប្តូរទីតាំងទេ ប៉ុន្តែជាការពង្រីកជាមុនសិន មុននឹងកាត់បន្ថយទីតាំង ដែលមានស្រាប់នៅក្នុងប្រទេសចិន។

លោក Sopon បានអះអាងថា ប្រទេសវៀតណាមមានមូលដ្ឋានផលិតកម្មដ៏ធំសម្រាប់អាជីវកម្ម IT និងកំពុងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ ដែលទាក់ទងនឹង IT ដែលជាលទ្ធផលនៃការវិនិយោគពីក្រុមហ៊ុនផលិតទូរស័ព្ទ Samsung និងក្រុមហ៊ុនផលិតបច្ចេកវិទ្យា Foxconn ។

ចំណែកប្រទេសថៃអាចទទួលបានអត្ថប្រយោជន៍ពីរលកទីមួយ ជាមួយនឹងកម្លាំងពលកម្មជំនាញ និងឧស្សាហកម្ម S-curve ថ្មី ដែលអាចគាំទ្រផលិតផលឆ្លាតវៃ ដូចជាឧបករណ៍អគ្គិសនីឆ្លាតវៃ។

វិនិយោគិនដែលមានបំណងផ្លាស់ប្តូរទីតាំងដោយផ្អែកលើការផលិតកំពុងស្វែងរកការផ្សព្វផ្សាយ និងកញ្ចប់ដ៏គួរឱ្យទាក់ទាញពីរដ្ឋាភិបាល ពីព្រោះការផ្លាស់ប្តូរទីតាំងអាចមានតម្លៃថ្លៃ។

លោក​បាន​បន្ត​ថា“គោលដៅ​ដ៏មាន​សក្តានុពល​គួរ​តែមាន​ ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​ដើម្បី​ទាក់ទាញ​វិនិយោគិន”។

លោកបានបញ្ជាក់ថា បណ្តាប្រទេស​មួយចំនួនដូចជា​ ថៃ វៀតណាម ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ មាន​អព្យាក្រឹត​គ្រប់គ្រាន់ ហើយ​មិន​ចូល​ភាគី​ ក្នុង​ជម្លោះ​រវាង​ចិន និង​ប្រទេសលោកខាងលិច​ឡើយ។

ដើម្បីទាញយកប្រយោជន៍ពីតម្រូវការដ៏មានសក្តានុពលនេះ ក្រុមហ៊ុន FPIT គ្រោងនឹងចំណាយប្រាក់ចំនួន៣ពាន់លានបាត(៨៩,៧លានដុល្លារ) ដើម្បីអភិវឌ្ឍផ្ទៃដីសរុប១៥មុឺនម៉ែត្រការ៉េ នៅក្នុងទីតាំងចំនួន៣ រួមទាំងស្រុក Bang Phli នៃខេត្ត Samut Prakan ។

នៅក្នុងស្រុក Wang Noi នៃខេត្តអយុធ្យា ក្រុមហ៊ុនមានផ្ទៃដីទំហំ៥០០ ទៅ៦០០រ៉ៃ សម្រាប់អភិវឌ្ឍមជ្ឈមណ្ឌលចែកចាយ និងដឹកជញ្ជូន ហើយផ្ទៃដីទំហំ៣០០ទៅ៤០០រ៉ៃ ត្រូវបានបែងចែកសម្រាប់សាងសង់រោងចក្រ។

ចំណែកនៅក្នុងបណ្តាខេត្តនៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើត(EEC) ក្រុមហ៊ុន FPIT មានផ្ទៃដីសរុបចន្លោះពី៥០០ទៅ៦០០រ៉ៃ។ លោកបានមានប្រសាសន៍ថា ក្រុមហ៊ុន និងដៃគូ កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងឧបករណ៍ប្រើប្រាស់ក្នុងដំណាក់កាលទី១ លើផ្ទៃដីទំហំ១.៥០០រ៉ៃ នៃគម្រោងបណ្តាក់ទុនរួមគ្នាថ្មី។

លោក Sopon បានបន្ថែមថា នៅក្នុងប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ក្រុមហ៊ុន FPIT គ្រោងនឹងចំណាយប្រាក់ចំនួន២ពាន់លានបាត(៥៩,៨លានដុល្លារ) ដើម្បីអភិវឌ្ឍរោងចក្រ និងឃ្លាំងស្តុកទំនិញលើផ្ទៃដីទំហំសរុប១០ម៉ឺនម៉ែត្រការ៉េ នៅឆ្នាំ២០២៣នេះ។

លោក​បានមានប្រសាសន៍ថា ក្រុមហ៊ុន FPIT មាន​ផ្ទៃដី​ទំហំ៣០០រ៉ៃ​ ក្នុង​ប្រទេស​វៀតណាម​ សម្រាប់​ការ​អភិវឌ្ឍ​នា​ពេល​អនាគត ហើយ​ក្រុមហ៊ុននឹង​ពិភាក្សា​ជាមួយ​ដៃគូ​ក្នុង​ស្រុក​ អំពី​ការ​ទិញ​ដី​បន្ថែម​ទៀត ដោយសារ​មានតម្រូវការ​សាងសង់កន្លែង​ឧស្សាហកម្ម​យ៉ាងខ្លាំង៕

TSMC Q4 profit rises 78%, helped by advanced chip sales

TAIPEI : Taiwanese chipmaker TSMC posted a 78 per cent rise in fourth-quarter net profit on Thursday, posting yet another quarterly record, as strong sales of advanced chips helped it defy a broader industry downturn that battered cheaper commodity chips.

 

Taiwan Semiconductor Manufacturing Co Ltd (TSMC), the world’s largest contract chipmaker and a major Apple Inc supplier, saw net profit for October-December hit a record T$295.9 billion ($9.72 billion) from T$166.2 billion a year earlier.

 

That compared with the T$289.44 billion average of 21 analyst estimates compiled by Refinitiv.

 

TSMC’s business has been boosted by a global chip shortage sparked by pandemic-fuelled sales of smartphones and laptops. While the shortage has eased, analysts said dominance in making some of the world’s most advanced chips has kept the firm’s order book full.

 

Revenue for the quarter climbed 26.7 per cent to $19.93 billion, versus TSMC’s prior estimated range of $19.9 billion to $20.7 billion.

 

TSMC’s share price fell 27.1 per cent in 2022, but is up 8.5 per cent so far this year giving the firm a market value of $412.78 billion.

 

The stock rose 0.4 per cent on Thursday versus a 0.1 per cent fall for the benchmark index.

 

Overall, the chip sector has been grappling with weak demand for gadgets such as smartphones as inflation accelerates and interest rates rise, against a backdrop of geopolitical tension.

In October, TSMC cut its annual investment budget by at least 10 per cent for 2022 and struck a more cautious note than usual on upcoming demand, flagging challenges from rising inflationary costs and predicting a chip downturn for 2023.

 

The firm said it spent $36.29 billion on capital expenditure in 2022, compared to a previous forecast of around $36 billon.

 

TSMC, Asia’s most-valuable listed firm, whose clients include chip majors such as Qualcomm Inc, has repeatedly said business would continue to be boosted by a “mega-trend” in the industry, brought by demand for high-performance computing chips for 5G networks and data centres, as well as increased use of chips in gadgets and vehicles.

($1 = 30.4420 Taiwan dollars)

 

Source: Reuters

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស TSMC ហក់ឡើង៧៨ភាគរយក្នុងត្រីមាសទី៤

ដោយ: គង់ លាងហួរ

តៃប៉ិៈ ក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើពិភពលោក Taiwan Semiconductor Manufacturing Co. បានប្រកាសពីកំណើនប្រាក់ចំណេញសុទ្ធចំនួន៧៨ភាគរយ ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ទោះបីជាតម្រូវការស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិកផ្សេងទៀត មានការថយចុះគួរឱ្យកត់សម្គាល់យ៉ាងណាក្តី។

ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេលើពិភពលោក និងជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple Inc បានកត់សម្គាល់នូវប្រាក់ចំណេញសុទ្ធ ចាប់ខែតុលា ដល់ខែធ្នូ កើនឡើងដល់ប្រហែល៩,៧២ពាន់លានដុល្លារ បើធៀបនឹងកំណត់ត្រាប្រហែល៥,៤៥ពាន់លានដុល្លារ កាលពីឆ្នាំ២០២១។

អាជីវកម្មរបស់ក្រុមហ៊ុន TSMC ត្រូវបានជំរុញដោយការខ្វះខាតបន្ទះឈីបជាសកល ដែលបង្កឡើងដោយការលក់ស្មាតហ្វូន និងកុំព្យូទ័រយួរដៃ ដែលកំពុងរីករាលដាលដោយសារជំងឺរាតត្បាត។

តម្លៃភាគហ៊ុនរបស់ TSMC បានធ្លាក់ចុះ២៧,១ភាគរយ ក្នុងឆ្នាំ២០២២ ប៉ុន្តែវាកើនឡើង៨,៥ភាគរយនៅឆ្នាំនេះ ដែលផ្តល់ឱ្យក្រុមហ៊ុននូវតម្លៃទីផ្សារចំនួន៤១២,៧៨ពាន់លានដុល្លារ។

សរុបមក វិស័យបន្ទះឈីបបាន និងកំពុងប្រឈមមុខនឹងតម្រូវការតិចតួច សម្រាប់ឧបករណ៍នានាដូចជា ស្មាតហ្វូន ដោយសារអតិផរណា និងអត្រាការប្រាក់កើនឡើង ស្របពេលមានភាពតានតឹងភូមិសាស្ត្រនយោបាយ។

នៅក្នុងខែតុលា ក្រុមហ៊ុន TSMC បានកាត់បន្ថយថវិកាវិនិយោគប្រចាំឆ្នាំរបស់ខ្លួន យ៉ាងហោចណាស់១០ភាគរយ សម្រាប់ឆ្នាំ២០២២ និងមានការប្រុងប្រយ័ត្នជាងធម្មតា លើតម្រូវការនាពេលខាងមុខ ដោយបង្ហាញពីបញ្ហាប្រឈមលើការកើនឡើង នៃថ្លៃដើមអតិផរណា និងការព្យាករពីការធ្លាក់ចុះនៃបន្ទះឈីប សម្រាប់ឆ្នាំ២០២៣៕

អចលនទ្រព្យខេត្តសៀមរាបបន្តរក្សាលំនឹងក្នុងឆ្នាំ២០២៣ ខណៈគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីជិតរួចរាល់

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ស្ថានភាពនៃទីផ្សារអចលនទ្រព្យនៅតាមតំបន់មួយចំនួននៅកម្ពុជាបានហាក់មានសន្ទុះល្អប្រសើរឡើងវិញ តែខ្លះទៀតនៅតែរក្សាលំនឹង ដូចកាលពីដើមឆ្នាំមុនដដែល។ ក្នុងនោះ ខេត្តសៀមរាបដែលជាខេត្តសក្ដានុពលមួយនៅកម្ពុជា ក៏មិនទាន់មានការប្រែប្រួលអ្វី ជាការកត់សម្គាល់ឡើយ មកដល់ដើមឆ្នាំ២០២៣នេះ។

លោក សំ សីហា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាប បានឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះ ស្ថានភាពអចលនទ្រព្យនៅខេត្តសៀមរាប មិនទាន់មានអ្វីប្រែប្រួលនោះទេ។ គម្រោងវិនិយោគថ្មីៗនៅមិនទាន់មានលេចរូបរាងនៅឡើយ បើទោះបីជា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី បានប្រកាសពីការដាក់ដំណើរការឆាប់ៗនេះក្តី។

លោកបន្តថា លោកមិនទាន់ហ៊ានវាយតម្លៃ ពីស្ថានភាពយ៉ាងណានោះដែរ ពីទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាប។ កាលពីឆ្នាំមុន មានអ្នកវាយតម្លៃថាស្ថានភាពនឹងល្អតែមកដល់ឆ្នាំនេះ នៅតែរក្សាលំនឹងថេរ និងមិនមានការប្រែប្រួលឡើយ។

ការអភិវឌ្ឍអចលនទ្រព្យគឺ ត្រូវពឹងលើការវិនិយោគពីខាងក្រៅប្រទេសទើបមានកំនើនប្រសើរ ប៉ុន្តែ ស្របនឹងសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពប្រាកដប្រជានៅឡើយនោះ ទីផ្សារនិងស្ថានភាពអចលនទ្រព្យនៅកម្ពុជាក៏ត្រូវបានមើលឃើញថានឹងនៅតែរក្សាភាពថេរដូចនឹងឆ្នាំមុន។

លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានលើកឡើងផងដែរថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជាអាចវាយតម្លៃបានថា នឹងដូចមុនកូវីដ១៩វិញនៅចុងឆ្នាំ២០២៣។ សម្រាប់នៅដើមឆ្នាំនេះ ទីផ្សារអចលនទ្រព្យនឹងអាចប្រសើរនៅតំបន់ណាដែលមានការអភិវឌ្ឍគម្រោងរដ្ឋ ដូចជា ស្ពាន ថ្នល់ ហើយសន្ទុះនៃតម្លៃដីធ្លីក៏កើនឡើង ទៅតាមសន្ទុះនៃការអភិវឌ្ឍរបស់រដ្ឋផងដែរ។

លោកបន្តថា ការវិនិយោគដីធ្លី ដើម្បីប្រាក់ចំណេញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពីព្រោះពេលនេះជាពេលមួយ ដែលយើងអាចនិយាយបានថា “ប្រយ័ត្ន” ខុសពីប៉ុន្មានឆ្នំា ដែលការវិនិយោគដីធ្លី គឺមានផលចំណេញខ្ពស់ ដូច្នេះបើទិញហើយដឹងតែចំណេញអាស្រ័យលើទីតាំង និងរយៈពេលនៃការវិនិយោគ៕

Kyiv asks for long-range missiles and tanks to win the war in 2023

KYIV: Ukraine will be able to win the war in 2023 if it receives more Western weapons, particularly long-range missiles and heavy tanks, Ukrainian presidential adviser Mykhaylo Podolyak told AFP on Wednesday (Jan 11).

 

Otherwise, the war will grind on “for decades”, Podolyak said, pointing out that the “bloodiest” fighting was currently taking place in eastern Ukraine in Bakhmut and Soledar.

 

“Only missiles with a range of more than 100km will allow us to significantly accelerate the de-occupation of our territories,” he told AFP in an interview.

 

The United States last year supplied Ukraine with missile systems with a range of around 80km that were credited with turning the tide of the conflict in Kyiv’s favour on several fronts.

 

Kyiv has also recently received similar French systems.

But it is putting pressure on Washington to deliver US ATACMS missiles, which boast a range of around 300km.

 

These systems would allow Ukrainian forces to target Russian arms depots deep inside Ukrainian territory controlled by Moscow but currently out of range of the weapons in Kyiv’s arsenal.

 

Ukraine could “destroy all Russian military infrastructure in occupied territories, including in Donbas” in east Ukraine and in Crimea, the Black Sea peninsula annexed by Moscow in 2014, said Podolyak.

 

Source: AFP

​សមាគម CVEA តែងតាំងសមាសភាពអនុប្រធាននិងអនុប្រធានប្រតិបត្តិសមាគមចំនួន៦នាក់សម្រាប់អាណត្តិទី៨ ឆ្នាំ២០២៣-២០២៤

ដោយ៖​ សហការី

ភ្នំពេញ៖ បន្ទាប់​ពី​ប្រជុំ​ និង​បោះឆ្នោត​កាល​ពី​ល្ងាច​ថ្ងៃ​ទី២២​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ​លោក​ សន​ សៀប​ បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA) ​នៅ​អាណត្តិ​ទី៨​ ឆ្នាំ​២០២៣-២០២៤។​

ជាមួយគ្នានេះដែរ សមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានតែងតាំងថ្នាក់ដឹកនាំចំនួន៦នាក់ ជាសមាសភាពអនុប្រធានសមាគម និងអនុប្រធានប្រតិបត្តិសមាគមសម្រាប់អាណត្តិទី៨ ឆ្នាំ២០២៣-២០២៤ រួមមាន៖

១. លោកឧកញ៉ា កាង សុធី ត្រូវបានតែងតាំង ជាអនុប្រធានសមាគម។

២. លោកស្រី តាំង ហួរ ត្រូវបានតែងតាំង ជាអនុប្រធានសមាគម។

៣. លោក ពឹង សេរី ត្រូវបានតែងតាំង ជាអនុប្រធានសមាគម។

៤. លោក គុយ ញ៉េន ត្រូវបានតែងតាំង ជាអនុប្រធានសមាគម។

៥. លោក ហុន ម៉េងហៀង ត្រូវបានតែងតាំង ជាអនុប្រធានសមាគម។

៦. លោក សេង សុភ័ក្ត្រ ត្រូវបានតែងតាំង ជាអនុប្រធានប្រតិបត្តិសមាគម។

ក្នុងឱកាសទទួលតួនាទីថ្មីនេះ លោក​ សន​ សៀប​ ប្រធាន​សមាគម​ ​ក៏​បាន​បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ​ដឹកនាំ​ ​ដូច​ជា​ “ពង្រឹង​ខាង​ក្នុង​ ពង្រីក​ខាង​ក្រៅ”​ ដែលលោកបានលើកឡើងថា វាមានភាពចាំបាច់​ណាស់​ ។​ ការ​ពង្រឹង​ខាង​ក្នុង​មាន​ន័យ​ថា​ កសាង​សមត្ថភាព​ តាម​រយៈ​បណ្ដុះបណ្ដាល​ធនធាន ​ការ​បើក​វគ្គ​សិក្ខាសាលា​ផ្សេងៗ​ ចំណែក​ពង្រីក​ខាង​ក្រៅ​ផ្ដោត​លើ​ សក្ដានុពល​ទីផ្សារ​ទាំង​មូល​ កៀរគរ​ឲ្យ​មាន​សមាជិក​កាន់​តែ​ច្រើន​បង្កើន​ការ​ទិញ​លក់​ និង​ការ​ពង្រីក​ផ្សព្វផ្សាយ​ពី​កេរ្តិ៍ឈ្មោះ​ CVEA​ ឲ្យ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត៕

 

រដ្ឋាភិបាលថៃបោះទុនប្រមាណ១ពាន់លានដុល្លារសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងចំនួន៣

ដោយ: គង់ លាងហួរ

បាងកក: អាជ្ញាធរផ្លូវល្បឿនលឿនថៃ (ETA) គ្រោងស្នើសុំសាងសង់ដំណាក់កាលដំបូងនៃគម្រោងផ្លូវល្បឿនលឿន Chalong Rat-Nakhon Nayok-Saraburi ក្នុងខែមករានេះ។

គម្រោង​នេះ​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ប្រវែង១៩,២៥គីឡូម៉ែត្រ ដែល​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន Chalong Rat ទៅ​ផ្លូវ​ក្រវាត់​ទី៣ របស់​ទីក្រុង​បាងកក ដែល​មាន​ឈ្មោះ​ថា MR10 ក្រោមថវិកាសាងសង់ប្រមាណ៩៩៤,៥លានដុល្លារអាមេរិក។

លោក Surachet Laophulsuk អភិបាលអាជ្ញាធរផ្លូវល្បឿនលឿនថៃ (ETA) បានមានប្រសាសន៍ថា ETA មានទំនុកចិត្តថា គម្រោងនេះនឹងត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) នៅពេលដាក់ជូនលទ្ធផលសវនាការសាធារណៈ នៅថ្ងៃពុធនេះ។

លោក​បាន​បន្ត​ថា គម្រោង​នេះ​អាចត្រូវ​បាន​អនុម័ត ព្រោះ​ផ្លូវនេះនឹង​ជួយ​សម្រួល​ចរាចរណ៍ ​ដោយ​ភ្ជាប់​ទៅ​នឹង​ផ្លូវ​ហាយវ៉េ​បាងកក-កានចាន់បូរី របស់​នាយកដ្ឋាន​ផ្លូវ​ហាយវ៉េ។

លោក Surachet បានអះអាងថា នៅពេលគម្រោងនេះទទួលបានការអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ  ETA នឹងបញ្ជូនគម្រោងទៅគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តមុនពេលចេញព្រះរាជក្រឹត្យស្តីពីការដកហូតកម្មសិទិ្ធដីធ្លី។

លោក​បាន​បន្ថែម​ថា “ការ​ព្រាង​ព្រះរាជក្រឹត្យ​នឹង​ប្រើ​ពេល​ប្រហែល​១ខែ ហើយ​ការ​អនុម័ត​នឹង​ប្រើ​ពេល​៦​ខែ​ទៀត ”។

ទន្ទឹមនឹងនោះ ដីធ្លីនឹងត្រូវបានដកហូតក្នុងរយៈពេលពីឆ្នាំ២០២៤-២០២៥ ហើយការសាងសង់នឹងចំណាយរយៈពេល៣៦ខែ។

អភិបាល ETA បានបន្ថែមថា ការវាយតម្លៃផលប៉ះពាល់បរិស្ថានរបស់គម្រោងក៏ត្រូវបានអនុម័តដោយគណៈកម្មការធនធានធម្មជាតិ និងបរិស្ថានជាតិកាលពីឆ្នាំមុនផងដែរ៕