ការស្ថាបនាផ្លូវថ្មីពីទីក្រុងបូកគោ ទៅកាន់ផ្លូវជាតិលេខ៤សម្រេចបានប្រមាណ៤០ភាគរយហើយ

ដោយ៖ សហការី

កំពត៖ ផ្លូវថ្មីមួយខ្សែ​តភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប៦១គីឡូម៉ែត្រ រហូតមកដល់ពេលនេះឈូសឆាយសម្រេចបានប្រមាណជា៤០គីឡូម៉ែត្រហើយ គិតត្រឹមខែមករាឆ្នាំ២០២៣​នេះ។

ការអភិវឌ្ឍ​ផ្លូវ​ថ្មី​នេះ មានការ​​ចូលរួម​ពី​អ្នកឧកញ៉ា​ល្បី​ ២ ​រូប​គឺ​អ្នកឧកញ៉ា​ ម៉ុង រិទ្ធី ជា​អ្នកផ្ដល់​ដី​សម្បទាន​ដូងប្រេង រីឯ​អ្នកឧកញ៉ា ​សុខ គង់ ជា​អ្នកចំណាយ​ថ្លៃ​ការសាងសង់ ក្រោមកិច្ចសម្របសម្រួល​រប​ស់លោក​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងអនុម័តដោយ​សម្តេចតេជោ ហ៊ុន សែន ​រដ្ឋមន្ដ្រី កាលពី​ថ្ងៃទី ​១៨ ធ្នូ ឆ្នាំ​ ២០២១​។

លោក កែវ សិទ្ធិ ប្រធានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនសុខា អូតែល បានប្រាប់កម្ពុជាថ្មីថា ក្រុមការងារការដ្ឋាន កំពុងសម្រុកធ្វើយ៉ាងខ្លាំងក្នុងការឈូសឆាយបើកផ្លូវនេះ។ លោកបន្ថែមថា នៅក្នុងកិច្ចការងារនេះ មានផលលំបាកច្រើន ដោយសារស្ថានភាពផ្លូវលើភ្នំសម្បូរព្រៃ និងជ្រលង កន្លែងខ្លះត្រូវចាក់​បំពេញដី និងថ្ម ហើយកន្លែងខ្លះទៀត ត្រូវបំផ្ទុះដើម្បីកាយថ្មបើកផ្លូវ។ ទោះយ៉ាងណា លោកថា ក្រុមការងារនឹង​ពន្លឿនការស្ថាបនាផ្លូវនេះ។

ថ្លែងនៅក្នុង​ពិធី​សម្ពោធ​សៀវភៅ​លើក​​ដំបូងចំណង​ជើង​ថា ​“​អាថ៌កំបាំង​ពីក្រោយ​ភាពជោគជ័យ​របស់​អ្នកឧកញ៉ា​បណ្ឌិត សុខ គង់​” កាលពីថ្ងៃទី ០៣ មករា អ្នកឧកញ៉ា ​សុខ គង់ ​អគ្គនាយក​ក្រុមហ៊ុន​សុខា​អូ​តែ​ល និង​សូគីម៉ិច​គ្រុប​ បានឱ្យដឹងថា​ “​យើង​មានការ​អភិវឌ្ឍ​ច្រើន​នៅលើ​ភ្នំ​បូកគោ ដូចជា ផ្លូវ​កាត់​ពី​ស្រែ​៥០០ទៅ​កំពង់សោម​”។

​            អ្នកឧកញ៉ាបាន​បន្ដថា​ “​ប្រហែលជា​ខែ៤ទៀត យើង​អាច​ភ្ជាប់​គ្នា​បាន​ហើយ ចំពោះផ្លូវ​ ១ ​ខ្សែ​នោះ​។ វា​មិនទាន់​ជា​ផ្លូវ​កៅស៊ូ​ល្អ​អ្វី​នោះទេ គ្រាន់តែ​អាចធ្វើ​ដំណើរ​បាន​​”​។​

លោក​ ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងនៅក្នុងពិធី​បញ្ចុះបឋមសិលា​កសាង ព្រះពុទ្ធ​ប្បដិមា​កម្ពស់​១០៨​ម៉ែត្រ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា និង​ស្ថិត​ក្នុងចំណោម​ព្រះពុទ្ធ​ប្បដិមា​ខ្ពស់ៗ​លើ​ពិភពលោក។

លោក​បានលើកឡើងកាលពីថ្ងៃទី០៤ មករា ថា “​​រាជ​រដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ស្ថាបនាផ្លូវ​ថ្មី​ ១​ ខ្សែ​ទៀត ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​១៥៨+២០០ ឆ្ពោះទៅ​ភ្នំ​បូកគោ ឆ្លងកាត់​តាម​ដី​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​ដូងប្រេង​ប្រមាណ​២៧ ​គីឡូម៉ែត្រ​ទទឹងផ្លូវ១៨​ម៉ែត្រ​”

លោក​រដ្ឋមន្រ្តីបានបន្តថា ”ជា​ទិសដៅ រាជរដ្ឋាភិបាល​គាំទ្រ និង​លើកទឹកចិត្ដដ​ល់​ការអភិវឌ្ឍ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ស្របតាម​ប្លង់គោល ការប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ ចក្ខុវិស័យ​ឆ្នាំ​ ២០៣៥ និង​ត្រូវ​អភិរក្ស​តំបន់ ដែល​មានគុណ​តម្លៃ​ជីវចម្រុះ តំបន់​ទី​ជម្រាល ផ្ទៃ​រង​ទឹកភ្លៀង អាង​ស្ដុក​ទឹក ទីតាំង​ប្រ​វ​ត្ដិ​សាស្ដ្រ ទីសក្ការៈ និង​តំបន់​រដ្ឋបាល​សាធារណៈ​”។

បន្ថែមលើនេះ លោក ជា សុផារ៉ា បានគូសបញ្ជាក់ថា ក្រុមហ៊ុន​សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់ ​បាននិងកំពុង​អភិវឌ្ឍ​គម្រោង​៤​ ទីតាំង រួមមាន សាងសង់​ភូមិគ្រឹះ ៧៦១៣​ខ្នង និង​ផ្ទះ​២១៩២ ​ល្វែង ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៧ មីនា ឆ្នាំ​២០២០​។

ក្រុមហ៊ុន​សុខាអូតែល ​ទទួលបាន​សិទ្ធិ​សម្បទាន​វិនិយោគ​អភិវឌ្ឍនៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​” ។ ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យជាដើម៕

ប្រទេសកម្ពុជារៀបចំផែនការសកម្មភាពកីឡាស៊ីហ្គេម ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រសួងទេសចរណ៍បាននឹងកំពុងរៀបចំផែនការផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកាន់តែច្រើនមកកាន់កម្ពុជា នៅឆ្នាំ២០២៣នេះ តាមរយៈការផ្សព្វផ្សាយព្រឹត្តិការណ៍មួយចំនួន រួមទាំងយុទ្ធនាការ Cambodia Visit 2023 ផងដែរ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣នេះ ហើយក្រសួងបាននឹងកំពុងយកចិត្តទុកដាក់លើព្រឹត្តិការណ៍ទាំង២នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកកម្ពុជាកាន់តែច្រើន។

ក្រុមការងាររបស់រដ្ឋាភិបាល និងតំណាងវិស័យឯកជនបានឯកភាពលើផែនការសកម្មភាពសំខាន់ៗចំនួន៥ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងគាំទ្រយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជាឆ្នាំ ២០២៣។

ក្រសួង​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា កិច្ច​ប្រជុំ​លើក​ទី​បី​នៃ​ក្រុម​ការងារ និង​វិស័យ​ឯកជន​បាន​ធ្វើ​ឡើង​នៅ​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃព្រហស្បតិ៍ម្សិលមិញ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ប្រធានអង្គប្រជុំបានសម្តែងការជឿជាក់ថា សេចក្តីព្រាងឯកសារនៃវិធានការគោលនយោបាយសម្រាប់ការអនុវត្តយុទ្ធនាការ “ឆ្នាំកម្ពុជា ២០២៣” នឹងត្រូវបានគាំទ្រនៅក្នុងកិច្ចប្រជុំរួមគ្នាជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំក្រុមការងារបានពិភាក្សាអំពីវឌ្ឍនភាពការងាររបស់រដ្ឋាភិបាល និងវិស័យឯកជន ក្នុងការស្តារ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ ក្រសួង​ប៉ាន់​ប្រមាណ​ថា យុទ្ធនាការ​ទស្សនា​កម្ពុជា​ឆ្នាំ​២០២៣ នឹង​អាច​ទាក់ទាញ​ទេសចរ​អន្តរជាតិ​យ៉ាង​ហោច​៤​លាន​នាក់ និង​ទេសចរ​ក្នុងស្រុក​ប្រមាណ​១៥​លាន​នាក់ ។

គោលដៅនៃវិធានការ “ទស្សនាកម្ពុជាឆ្នាំ២០២៣”រួមមានការណែនាំ និងការផ្សព្វផ្សាយគោលដៅទេសចរណ៍ស៊ីជម្រៅ និងផលិតផលទេសចរណ៍ថ្មីរបស់កម្ពុជានៅក្នុងទីផ្សារទេសចរណ៍អាទិភាពចំនួន៩ តាមរយៈយុទ្ធសាស្ត្រទំនាក់ទំនងសាធារណៈ ការផ្សាយពាណិជ្ជកម្ម។ល។

គោលដៅមួយទៀតគឺទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញទាំងថ្នាក់ស្រុក ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ៕

China to support financing, debt extension for quality developers

BEIJING/SHANGHAI : China will boost financing for good quality property developers and roll out a 100 billion yuan ($14.86 billion) support plan for rental housing loans, the official Xinhua news agency said on Friday.

Reporting the latest move to ease a liquidity crunch which has plagued the real estate sector since mid-2020, Xinhua said financial regulators have drafted a work plan to guide quality developers’ balance sheet back to a safe range.

 

The plan mainly targets high quality property firms with relatively big size and systemic importance, it said.

Regulators will improve the “three red lines” rule for 30 pilot property firms, without giving specific names of the firms. The “three red lines” policy restricts the amount of new borrowing property developers can raise each year by placing caps on their debt ratios.

 

The property sector, which accounts for roughly a quarter of China’s gross domestic product, has struggled with defaults and stalled projects, hitting market confidence and weighing on growth.

 

($1 = 6.7273 Chinese yuan renminbi)

 

Source: Reuters

ដំណឹងល្អៈ Passport កម្ពុជាឡើងចំំណាត់ថ្នាក់ពីលេខ៩៥មកលេខ៨៩

   ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ជាដំណឹងល្អ និងគួរឲ្យអបអរសាទរមួយ ដែលលិខិតធ្វើដំំណើររបស់កម្ពុជា(Cambodia Passport) បានឡើងចំណាត់ថ្នាក់ពីលេខ៩៥ មកលេខ៨៩ ដែលនេះជាការបង្ហាញពីឧត្តមភាព និងកិត្យានុភាពកម្ពុជាកាន់តែមានភាពប្រសើរឡើង។

លោកឡោ វិចិត្រអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមពាណិជ្ជកម្មកម្ពុជា ម៉ាឡេស៊ីដែលបានយល់ពីជម្រៅរឿងនេះ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៣ មករានេះថា ការឡើងចំណាត់ថ្នាក់នេះ មានន័យថា ការធ្វើដំណើរពីកម្ពុជាទៅកាន់​ប្រទេសផ្សេងទៀត ដោយមិនចាំបាច់សុំទិដ្ឋាការ ឧទាហរណ៍ប៉ាស្ព័រ ដែ​លមានចំណាត់ថ្នាក់លេខ១ ដល់លេខ១០លើពិភពលោក អាចនិយាយ​បានថា ជនជាតិដែលកាន់ប៉ាស្ព័រនោះ មិនចាំបាច់សុំទិដ្ឋាការនោះទេ។

លោកបន្តថា “នៅពេលចំណាត់ថ្នាក់យើង កាន់តែឡើងដល់កម្រិតប្រសើរ គឺជនជាតិដែលកាន់ប៉ាស្ព័រនោះ នៅពេលមានបញ្ហានៅប្រទេសណា​មួយអាជ្ញាធរប្រទេសនោះនឹងខ្នះខ្នែងជួយ”។ លោកបន្តថា “វាបញ្ជាក់ផងដែរថា ប្រទេសនោះមានស្ថានទូត និងស្ថានអគ្គកុងស៊ុលទូទាំងពិភពលោកផងដែរ”។

លោកឡោ វិចិត្របានបន្តថា ប្រសិនជាឆ្នាំក្រោយ លិខិតធ្វើដំណើរ​របស់​ប្រទេសយើងឡើងពី៨៩ មកលេខ៨០ វានឹងបង្ហាញថាកម្ពុជាបានបើកស្ថានទូត និងស្ថានកុងស៊ុលកម្ពុជា កាន់តែច្រើននៅលើពិភពលោក។ លោកបន្តថា បណ្តាប្រទេសនានានៅលើពិភពលោក តែងតែចង់បានរឿងធំៗចំនួនបីយ៉ាង ទី១ គេចង់ឲ្យព្រលានយន្តហោះរបស់គេ មានអ្នកធ្វើដំណើរច្រើនជាងគេ ទី២ គេចង់ឲ្យPassportរបស់គេ ជាប់ចំណាត់ថ្នាក់លេខ១ និងទី៣ គេចង់ឲ្យកំពង់ផែដឹកទំនិញរបស់គេ មានសកម្មភាពដឹកជញ្ជូនច្រើនជាងគេនៅលើពិភពលោក។

លោកបញ្ជាក់ថា “ហេតុនេះបើប្រទេសណាមួយ ជាប់ចំណាត់ថ្នាក់លេខ១ទាំងបីនេះ មានន័យថា ប្រទេសនោះនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក”។ លោកបន្ថែមថា “ដោយសារមូលហេតុនេះហើយ ទើបប្រទេសនិមួយៗគេកំពុងពង្រីកស្ថានទូត នៅគ្រប់ប្រទេសនានាក្នុងពិភពលោក ដើម្បីពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ពួកគេ”៕

អ្នកជំនាញបានជម្រុញឲ្យមានការសិក្សាទីផ្សារ និងតម្រូវការជាក់ស្តែង សម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋាន នាពេលបច្ចុប្បន្ន

ដោយ: សុផារី

ភ្នំពេញ: អចលនទ្រព្យលំនៅឋានជាប្រភេទអចលនទ្រព្យ ដែលបន្តទទួលបានតម្រូវការ និងភាពពេញនិយមច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា។

ដូច្នេះ នៅក្នុងស្ថានភាពបច្ចុប្បន្ន អ្នកអភិវឌ្ឍន៍ត្រូវសិក្សាអំពីតម្រូវការជាក់ស្តែងរបស់អតិថិជន ចន្លោះតម្លៃដែលពេញនិយម និងស្ថានភាពទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្នផងដែរ។

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនងថា នៅក្នុងស្ថានភាពតម្រូវការលំនៅឋានរបស់ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា ប្រភេទអចលនទ្រព្យមួយចំនួន ដែលធ្លាប់ទទួលបានការពេញនិយមកំពុងធ្លាក់ចុះវិញ ខណៈប្រភេទអចលនទ្រព្យខ្លះទៀត ហាក់បង្ហាញកំណើនតម្រូវការខ្ពស់ឡើងវិញ។

លោកស្រីសុធីតា បានបន្ថែមថា តាមរយៈនិន្នាការតម្រូវការថ្មីនេះ អ្នកអភិវឌ្ឍន៍លំនៅឋានត្រូវស្វែងយល់អំពីតម្លៃ ដែលអ្នកទិញ ឬអ្នកវិនិយោគអាចមានលទ្ធភាពទិញបាន ដូច្នេះហើយពួកគាត់អាចរចនាចេញម៉ូតលំនៅឋានតាមគុណតម្លៃ ដែលអតិថិជនអាចជ្រើសរើសបាន។

លោកស្រីបានសង្កត់ធ្ងន់ថា “អ្នកអភិវឌ្ឍន៍ត្រូវស្វែងយល់ពីតម្រូវការរបស់អតិថិជន មុននឹងអភិវឌ្ឍន៍ ឬចេញម៉ូតប្រភេទផ្ទះណាមួយ”។

ជាមួយគ្នានេះ លោក ប៉ូវ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះថា អ្នកអភិវឌ្ឍន៍ ត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីចរន្តនៃទីផ្សារ និងតម្រូវការនៃទីផ្សារ មុននឹងវិនិយោគលើអ្វីមួយ។

លោកបន្តថា “ជាអ្នកវិនិយោគត្រូវការសិក្សាឲ្យបានច្បាស់លាស់ អំពីចរន្តនៃទីផ្សារ និងតម្រូវការនៃទីផ្សារ ព្រមទាំងការរំពឹងទុក(speculation​) នៃទីផ្សារអចលនទ្រព្យបច្ចុប្បន្នផងដែរ”។លោកបញ្ជាក់បន្ថែមថា “អ្នកវិនិយោគគាត់ត្រូវមើលទីតាំង តម្លៃ និងទិសដៅនៃការវិនិយោគថា តំបន់ណាមួយរីកចម្រើននៅ ក្នុងលក្ខខណ្ឌច្បាស់លាស់នៅក្នុងផ្នែកណាមួយ ដើម្បីអាចវិនិយោគបាន”៕

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាង “គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឆ្នាំ២០២២-២០៣៨

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គនាទីស្ដីការគណៈរដ្ឋមន្ត្រី ដោយបានលើកយកសេចក្ដីព្រាង គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងឆ្នាំ ២០២២-២០៣៥ មកពិភាក្សា។

បើតាមលោកផៃ ស៊ីផាន នាំអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងនាព្រឹកថ្ងៃទី១៣ មករានេះថា គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង សំដៅដល់ការរៀបចំ គោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ដែលក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ អនុវិស័យបែងចែកដីធ្លីនិងលំនៅឋាន និងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យសំណង់ និងវិស័យពាក់ព័ន្ធដីធ្លី ផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី “សៀវភៅសដីធ្លី”គោលនយោបាយជាតិស្ដីពី ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ នៃវិស័យពាក់ព័ន្ធដីធ្លី។

ដំណើរការរៀបចំសេចក្តីព្រាង គោលនយោបាយយរួមមាន  គ.ជ.ដ.ស. មានគោលសំដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ តាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោកផៃ ស៊ីផានបានឱ្យដឹងទៀតថា រដ្ឋាភិបាលមានចក្ខុវិស័យរយៈពេលវែង ដែលមានវិសាលភាពរហូតដល់ឆ្នាំ២០៣៨ “អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គល តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌ​លកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍។

គោលនយោបាយនេះ មានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្រជាតិ និងមានគោលបំណងផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គលព្រមទាំងមានភាពទាក់ទាញនិងឧត្តមភាពវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

ប្រធានសមាគមវិនិយោគិនខ្មែរ-អន្តរជាតិដឹកនាំសមាជិកចូលរួមកិច្ចប្រជុំនិងទាក់ទាញអ្នកធុរកិច្ចនៅទីក្រុងឌូបៃ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកឧកញ៉ាប៊ី សុខបណ្ឌិតប្រធានសមាគមវិនិយោគិនខ្មែរ-អន្តរជាតិ បានដឹកនាំសមាជិកសមាគមមួយក្រុមទស្សនកិច្ច និងទាក់ទាញវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង ក្នុងពេលត្រៀមឡើងយន្តហោះទៅកាន់ទីក្រុងឌូបៃនាព្រឹកថ្ងៃទី១៣ មករានេះថា ដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ដល់១៧ មករាខាងមុខនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនិងប្រតិភូនឹងចូលរួមប្រជុំ ដើម្បីផ្សព្វផ្សាយពីកាលានុវត្តន៍ភាពនៃឱកាសវិនិយោគរបស់កម្ពុជា ដល់អ្នកវិនិយោគអារ៉ាប់ និងអ្នកធុរកិច្ចជាច្រើនទៀត។

លោកឧកញ៉ាបានបន្តថា ជាមួយគ្នានេះ សមាគមក៏នឹងប្រកាសតែងតាំងលោកបណ្ឌិតALZAID ABDULMONIM MOHAMMED ជាទីប្រឹក្សាជាន់ខ្ពស់ផងដែរ។

ក្រោមការដឹកនាំ និងសម្របសម្រួលការងាររបស់លោកឧកញ៉ាប៊ី សុខបណ្ឌិតសមាគមវិនិយោគិនខ្មែរ- អន្តរជាតិមានសមាជិកកើនឡើងជាប្រចាំ ដែលភាគច្រើន សុទ្ឋតែជាអ្នកវិនិយោគលើបវិស័យចម្រុះ ព្រមទាំងមាន សមា​ជិកភាពជាវិនិយោគិនបរទេសផងដែរ៕

ខេត្តកំពង់ស្ពឺនិងកណ្តាលទទួលបានគម្រោងវិនិយោគថ្មីៗចំនួន២តម្លៃជាង៤៥លានដុល្លារ

ដោយ៖​សុធីតា

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២ទៀត សរុបទុនវិនិយោគជាង៤៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ AROMA SUCCESS GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៣៦,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣.១៥៨កន្លែង។

២៖ QI HENG XIN FACTORY CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១ ដីឡូតិ៍លេខ២៧៨៧ តំបន់ A ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២.៩៣០កន្លែង៕

តម្លៃកញ្ចប់ទេសចរណ៍សម្រាប់ភ្ញៀវចិន ទៅកាន់ប្រទេសថៃហក់ឡើងរហូតដល់ទៅ២០ភាគរយ

ដោយៈ សុខុម

បាងកក: អាជ្ញាធរទេសចរណ៍ថៃ (TAT) បានអះអាងថា តម្លៃកញ្ចប់ទេសចរណ៍សម្រាប់ភ្ញៀវចិន មកកាន់ប្រទេសថៃ បានហក់ឡើងខ្ពស់មិនធ្លាប់មានរហូតដល់ទៅ២០% ដោយសារតម្រូវការកើនឡើងខ្ពស់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា។

លោក Chuwit Sirivejkul នាយកថ្នាក់តំបន់នៃអាជ្ញាធរទេសចរណ៍ថៃ ទទួលបន្ទុកទីផ្សារនៅអាស៊ីបូព៌ា បានលើកឡើងថា ដោយសារតម្រូវការពីទីផ្សារប្រទេសចិនកើនឡើង ភ្ញៀវទេសចរភាគច្រើន នឹងជ្រើសរើសការធ្វើដំណើរទេសចរណ៍ដោយខ្លួនឯងផ្ទាល់ ខណៈរដ្ឋាភិបាលចិន នៅមិនទាន់អនុញ្ញាតឱ្យការីទេសចរណ៍ (Tour Operator) នាំទេសចរជាក្រុមចេញក្រៅប្រទេស។

អ្នកជំនាញរូបនេះគូសបញ្ជាក់ថា ចំនួនមានកម្រិតនៃកញ្ចប់ទេស​ចរណ៍ បានធ្វើឱ្យចំនួនតភ្ជាប់ជើងហោះហើរមានតិចតួច រវាងប្រទេសទាំងពីរ និងភ្នាក់ងារទេសចរណ៍នៅក្នុងប្រទេសចិន។ លោកបន្ថែមទៀតថា តម្លៃកញ្ចប់ទេសចរណ៍ បានឡើងខ្ពស់ជាងកម្រិត មុនពេលផ្ទុះវិបត្តិកូវីដ-១៩ ដល់ទៅ២០%។

លោកបន្តទៀតថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន នៅពេលនេះកំពុងប្រឹងប្រែងដុតដៃដុតជើង ដើម្បីបង្កើនចំនួនជើងហោះហើរ នៅក្នុងត្រីមាសទី១ ដើមឆ្នាំនេះ។

លោកបញ្ជាក់ថា បច្ចុប្បន្ន ចំនួនកៅអីយន្តហោះ ដែលត្រូវបានកក់មានចំនួន៣៤៤.៤៤៦កៅអី ហើយតាមការរំពឹងទុកថា ក្រុមហ៊ុនអាកាសចរណ៍នានាអាចនឹងដឹកភ្ញៀវទេសចរចិន ចំនួន៣២០.៣៩៧នាក់មកកាន់ប្រទេសថៃ នៅត្រឹមខែមីនា។

លោកបន្ថែមទៀតថា ការីទេសចរណ៍នៅក្នុងទីក្រុង បន្ទាប់បន្សំនានាអាចនឹងទទួលផលពីភ្ញៀវទេសចរចិន ជាពិសេសភ្ញៀវទេសចរមកលេងញឹកញាប់ ដែលចង់ស្វែងរកគោលដៅទេសចរណ៍ប្លែកៗ ដែលពួកគេមិនធ្លាប់ទៅលេង៕ Bangkok Post៕

Bangchak នឹងក្លាយជាក្រុមហ៊ុនលក់ប្រេងធំបំផុតរបស់ប្រទេសថៃ

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុនលក់រាយប្រេងរបស់រដ្ឋថៃ Bangchak បានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមដំណើរការទិញ ភាគហ៊ុនចំនួន៦៥,៩៩ភាគរយរបស់ក្រុមហ៊ុន ExxonMobil Asia Holdings ដែលជាកិច្ចព្រមព្រៀងមានតម្លៃ១,៦ពាន់លានដុល្លារ។

Bangchak បានជូនដំណឹងដល់ផ្សារហ៊ុនថៃ (SET) នៅថ្ងៃតែមួយ ដែលក្រុមប្រឹក្សាភិបាលរបស់ខ្លួន បានអនុម័តជាឯកច្ឆ័ន្ទលើការទិញយកនេះ។

លោក Chaiwat Kovavisarach នាយកប្រតិបត្តិនៃក្រុមហ៊ុន Bangchak បានមានប្រសាសន៍ថា  ការទិញយកនេះ នឹងអាចបញ្ចប់រួចរាល់នៅក្នុងឆមាសទីពីរ ឆ្នាំ២០២៣នេះ បន្ទាប់​មកក្រុមហ៊ុន​នឹង​ដាក់​សំណើ​ដេញថ្លៃ ​សម្រាប់​ភាគហ៊ុន​ធម្មតា​ដែល​នៅ​សេសសល់។

លោក Chaiwat បានបន្តថា “កិច្ចព្រមព្រៀងទិញយកនេះ គឺជាជំហានដ៏សំខាន់មួយផ្សេងទៀត ឆ្ពោះទៅរកសន្តិសុខថាមពលកាន់តែខ្លាំង ដែលនឹងជួយធ្វើឱ្យមានតុល្យភាព នៃយុទ្ធសាស្រ្តរយៈពេលវែងរបស់យើងជាមួយនឹងតម្លៃសមរម្យ និងនិរន្តរភាពថាមពល”។

ក្រុមអ្នកវិភាគរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងប្រតិបត្តិការមួយចំនួនរបស់ ក្រុមហ៊ុន Bangchak។  ក្រៅពីការកើនឡើងបន្ថែមនៃស្ថានីយ៍ប្រេងឥន្ធនៈ កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱ្យក្រុមហ៊ុននូវសមត្ថភាពចម្រាញ់ប្រេងបន្ថែមទៀត។

នៅពេលដែលប្រតិបត្តិការនេះ ត្រូវបានបញ្ចប់រួចរាល់ហើយនោះ ក្រុមហ៊ុន Bangchak នឹងមានសមត្ថភាពចម្រាញ់ប្រេង ចំនួន២៩៤.០០០បារ៉ែលក្នុងមួយថ្ងៃ ហើយក្រុមហ៊ុនក៏នឹងមានស្ថានីយ៍ ប្រេងឥន្ធនៈចំនួន២.១០០កន្លែង ដោយកើនឡើងពី១.០៣០ស្ថានីយ៍ គិតត្រឹមខែធ្នូ ឆ្នាំ២០២២។

អ្នកវិភាគមួយរូបនៅមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានមានប្រសាសន៍ថា ក្រុមហ៊ុន Bangchak នឹងក្លាយជាអ្នកលក់រាយប្រេងដ៏ធំបំផុត ដែលមានចំនួនស្ថានីយ៍ប្រេងឥន្ធនៈច្រើនបំផុត ដោយនាំមុខក្រុមហ៊ុន PTG Energy ដែលមានស្ថានីយចំនួន២.០៦២កន្លែង នៅទូទាំងប្រទេសថៃ។

ចំណែក ក្រុមហ៊ុន PTT Oil and Retail (OR) ដែលបុត្រសម្ព័ន្ធក្រុមហ៊ុន PTT Group នឹងត្រលប់ទៅកាន់តំណែងលេខ៣វិញ ដោយច្ចុប្បន្ននេះក្រុមហ៊ុននេះមានស្ថានីយ៍ចំនួន១.៩៩៩កន្លែង។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Bangchak បានហក់ឡើង៧,៨ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមករានេះ រហូតដល់៣៤,២៥បាតក្នុងមួយហ៊ុន៕