ការផ្តល់ហិរញ្ញប្បទានដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យចិនហក់ឡើងជាង៣៣ភាគរយក្នុងខែធ្នូ ឆ្នាំ២០២២

ដោយ: គង់ លាងហួរ

ប៉េកាំង: ក្រុមហ៊ុនអចលនទ្រព្យចិន បានបង្កើនទឹកប្រាក់សរុបចំនួន១០១,៨ពាន់លានយ័ន(១៤,ឭពាន់លានដុល្លារ) នៅក្នុងខែធ្នូ ឆ្នាំ២០២២ ដែលកើនឡើង៣៣,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ការកើនឡើងនេះ ត្រូវបានជំរុញដោយការគាំទ្រពីរដ្ឋ កាន់តែច្រើនសម្រា ប់វិស័យអចលនទ្រព្យដែលជាប់ផុងក្នុងបំណុលដ៏ខ្ពស់។ នេះបើយោងតាមអ្នកស្រាវជ្រាវទីផ្សារ CRIC ។

ធនាគារកណ្តាលចិនបានអះអាងថា សម្រាប់ទីក្រុងណា ដែលតម្លៃលក់ផ្ទះថ្មីធ្លាក់ចុះ ពីមួយខែទៅមួយខែ និងពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់រយៈពេល៣ខែជាប់ៗគ្នា នោះអត្រាការប្រាក់កម្ចីទិញផ្ទះ អាចត្រូវបានបញ្ចុះ ឬលុបចោល សម្រាប់អ្នកទិញផ្ទះលើកដំបូងជាដំណាក់កាលៗ។

សារពត៌មាន Bloomberg News បានរាយការណ៍ថា ប្រទេសចិនក៏គ្រោងនឹងបន្ធូរបន្ថយការរឹតបន្តឹង  លើការខ្ចីប្រាក់សម្រាប់អ្នកអភិវឌ្ឍន៍អច លនទ្រព្យ តាមរយៈការកាត់បន្ថយគោលនយោបាយ“បន្ទាត់ក្រហមបី”។

នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ ក្រុមនិយតករចិនបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញសាច់ប្រាក់ងាយស្រួល ក្នុងវិស័យអច លនទ្រព្យនេះ ។

ចំណែកធនាគាររដ្ឋដ៏ធំបំផុតរបស់ប្រទេសចិន ក៏បានសន្យាផ្តល់ឥណទានថ្មី យ៉ាងហោចណាស់១៦២ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់ក្នុងវិស័យនេះផងដែរ។

វិស័យអចលនទ្រព្យ ដែលគ្របដណ្តប់រហូតដល់១/៤នៃសេដ្ឋកិច្ចរបស់ប្រទេសចិន បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ កាលពីឆ្នាំ២០២២ ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន មិនអាចបញ្ចប់គម្រោងសាងសង់របស់ពួកគេបាន។

លើសពីនេះ ការបិទខ្ទប់ និងវិធានការគ្រប់គ្រងចលនារបស់ពលរដ្ឋ ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ19 ក៏បានជះផលប៉ះពាល់ដល់អារម្មណ៍អ្នកទិញផងដែរ៕

ការបង្កើតរដ្ឋធានីថ្មីតម្លៃ៤០ពាន់លានដុល្លាររបស់ឥណ្ឌូនេស៊ីបានឆ្លុះបញ្ចាំងពីសក្ដានុពលសេដ្ឋកិច្ចដ៏ធំសម្បើមរបស់អាស៊ាន

ដោយៈ សុខុម

ប៉េកាំង: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ទទួលបានដំណឹងដ៏គួរឱ្យអបអរសាទរ កាលពីដើមសប្តាហ៍នេះថា  ក្រុមហ៊ុនម៉ាឡេស៊ី មួយចំនួនបានចុះឈ្មោះ បង្ហាញចំណាប់អារម្មណ៍ចង់បោះទុនវិនិយោគក្នុងគម្រោងខ្នាតយក្សមួយ នោះគឺគម្រោងសាងសង់រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី។

ចំណាត់ការនេះធ្វើឡើង ស្របពេលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះបានធ្វើដំណើរទៅកាន់ទីក្រុងហ្សាការតា ក្នុងដំណើរទស្សនកិច្ចទៅក្រៅប្រទេស ជាលើកដំបូងរបស់លោក ហើយក្នុងពេលនោះលោកបានបង្ហាញការប្ដេជ្ញាចិត្ត និងបានចុះកិច្ចព្រមព្រៀងជាច្រើន។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៣ ខែមករា។

នៅក្នុងកិច្ចព្រមព្រៀងទាំងនោះ បណ្ដាក្រុមហ៊ុនម៉ាឡេស៊ី និងក្រុមហ៊ុនឥណ្ឌូនេស៊ី នឹងសហការគ្នាលើគម្រោងផលិតកម្ម ថាមពលកកើតឡើងវិញ ឱសថ និងការអភិវឌ្ឍអចលនទ្រព្យ ដែលអាចមានតម្លៃសរុប៣៨០លានដុល្លារអាមេរិក។

ប្រសិនបើគម្រោងទាំងនោះ​ ចាប់ផ្ដើមតាមការគ្រោងទុក វានឹងក្លាយជាការចូលរួមចំណែកដ៏សំខាន់ ដល់គម្រោងសាងសង់រដ្ឋធានីថ្មី របស់ឥណ្ឌូនេស៊ី ដែលគ្រោងចំណាយរហូតដល់ទៅ៤០ពាន់លានដុល្លារអាមេរិក។

ប្រធានាធិបតី Joko Widodo មានទស្សនវិស័យចង់រើរដ្ឋធានីហ្សាការតា ដែលជាមជ្ឈមណ្ឌលនយោបាយ និងជាចំណុចបេះដូងនៃប្រទេសឥណ្ឌូនេស៊ី ខណៈរដ្ឋធានីបច្ចុប្បន្ននេះ កំពុងប្រឈមការគំរាមកំហែងពីការជន់លិចដោយសារកត្តាចម្បងពីរ គឺការពង្រីកក្រុងហួសប្រមាណ និងបម្រែបម្រួលអាកាសធាតុ។

លោក Joko Widodo បានប្រកាសពីផែនការបង្កើតរដ្ឋធានីថ្មី ដែលមានឈ្មោះថាNusantara ក្នុងឆ្នាំ២០១៩ បន្ទាប់ពីជាប់ឆ្នោតជាប្រធានា​ធិបតីអាណត្តិទី២ និងជាអាណត្តិចុងក្រោយរបស់លោក។

បច្ចុប្បន្ន គម្រោងកសាងរដ្ឋធានីថ្មីនេះ កំពុងស្ថិតក្រោមដំណើរការសាងសង់ ដោយរដ្ឋាភិបាលទទួលរ៉ាប់រងតែ២០%ប៉ុណ្ណោះ នៃការចំណាយសរុប។

ផែនការនេះ ធ្វើឡើងដើម្បីផ្លាស់ប្ដូរប្រជាជនប្រមាណ១,៩លា​ននាក់ទៅកាន់រដ្ឋធានីថ្មីនៅត្រឹមឆ្នាំ២០៤៥ ដោយមន្ត្រីរាជការមួយចំនួនអាចនឹងផ្លាស់ទៅរដ្ឋធានីថ្មី Nusantara នៅដើមឆ្នាំក្រោយ។

ទោះជាយ៉ាងណា ឧបសគ្គដ៏ធំបំផុតសម្រាប់លោក Joko Widodo គឺត្រូវធ្វើយ៉ាងណា ទាក់ទាញបណ្ដាវិនិយោគិនឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីរ៉ាប់រងទំហំចំណាយ ដែលនៅសេសសល់៨០%ទៀត៕ South China Morning Post៕

ធនាគារពិភពលោកចូលរួមវាយតម្លៃពីបញ្ហាប្រែប្រួលអាកាសធាតុ នៅខេត្តព្រះសីហនុ

ដោយៈ និស្ស័យ

       ព្រះសីហនុៈ លោកមីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំជំនួបប្រជុំជាមួយ ក្រុមការងារបេសកកម្មបច្ចេកទេស របស់ធនាគារពិភពលោក ដឹកនាំដោយលោក Serda Yilmas អ្នកជំនាញលើវិស័យសាធារណៈ និងជាប្រធានក្រុមការងារបេសកកម្ម។

គោលបំណងនៃជំនួបនេះ ដើម្បីធ្វើការវាយតម្លៃអំពីសមត្ថភាពស្ថាប័នលើការងារប្រែប្រួលអាកាសធាតុ ក្នុងខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃការរៀបចំរបាយការណ៍អភិវឌ្ឍន៍សមត្ថភាព បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា។

របាយការណ៍នេះ នឹងត្រូវបានដាក់បញ្ជូលក្នុងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងក្លាយជាកិច្ចព្រមព្រៀងមួយរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាជាមួយដៃគូអភិវឌ្ឍន៍នានា។

អង្គប្រជុំបានផ្លាស់ប្តូរយោបល់គ្នា ទៅលើដំណើរការរៀបចំផែនការវិនិយោគរបស់រដ្ឋបាលឃុំ-សង្កាត់ ក្រុង-ស្រុក មន្ទីរវិស័យ និងខេត្ត ការធ្វើចំណាត់អាទិភាព និងការវិភាជន៍ថវិកាអនុវត្តសកម្មភាព គម្រោងអាទិភាព ព្រមទាំងគម្រោងប្រែប្រួលអាកាសធាតុ៕

អ្នកជំនាញបានបង្ហាញពីសុទិដ្ឋិនិយមនៃទីផ្សារសេវាបដិសណ្ឋារកិច្ច នៅក្នុងឆ្នាំនេះ

ដោយៈ សុផារី

ភ្នំពេញៈ វិស័យអចលនទ្រព្យ បម្រើឱ្យទេសចរណ៍របស់កម្ពុជាគាំទ្រមួយផ្នែកធំ ដោយទេសចរបរទេស ជាពិសេសមកពីប្រទេសចិន។ អ្នកជំនា​ញបានបង្ហាញពីសុទិដ្ឋិនិយម ចំពោះការងើបឡើងវិញនៃទីផ្សារសណ្ឋាគារ នៅក្នុងឆ្នាំ២០២៣។

លោកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានលើកឡើងនៅក្នុងកម្មវិធីបច្ចុប្បន្នភាព ទីផ្សារឆ្នាំ២០២២ និងការព្យាករណ៍ឆ្នាំ២០២៣ថា ការប្រកាសបើកប្រទេសរបស់ចិន គឺជាភាពវិជ្ជមានមួយសម្រាប់កម្ពុជា ដោយសារមុនពេលរីករាលដាល នៃជំងឺកូវីដ១៩ ការវិនិយោគរបស់ចិននៅកម្ពុជា មានអត្រារហូតដល់៤០% ដែលជាអត្រាខ្ពស់មួយ បើប្រៀបធៀបនឹងការវិនិយោគពីបណ្តាប្រទេសផ្សេងៗ។

លោកស្រីលើកឡើងថា នៅឆ្នាំ២០២៣នេះ វិស័យសណ្ឋាគារ និងបដិសណ្ឋាកិច្ច នឹងបន្តមានកំណើនក្នុងភាពវិជ្ជមាន ដោយសារក្នុងឆ្នាំនេះ ជឿជាក់ថា កម្ពុជានឹងទាក់ទាញបានភ្ញៀវទេសចរជាច្រើន ជាពិសេសចំពេលប្រទេសចិនបើកឡើងវិញ ខណៈសម្រាប់ឆ្នាំ២០២២ វិស័យសណ្ឋាគារ បានរើបឡើងមកវិញបន្តិច។

លោកស្រីលើកឡើងថា “នៅឆ្នាំ២០២៣នេះ យើងមិនអាចថា វិស័យសណ្ឋាគារងើបឡើងវិញ១០០%ទេ គឺងើបឡើងសន្សឹមៗ”។ លោកស្រី​បន្តថា “តួយ៉ាងវិស័យទេសចរណ៍នៅក្នុងឆ្នាំ២០២២ ងើបឡើងក្នុងអត្រា១០ដង បើប្រៀបធៀបជាមួយឆ្នាំ២០២០ ហេតុនេះនឹងបន្តងើបឡើងបន្ថែមទៀត នៅក្នុងឆ្នាំ២០២៣នេះដូចគ្នា”។

ក្រសួងទេសចរណ៍បានប្រកាសយុទ្ធនាការ ទស្សនាកម្ពុជាឆ្នាំ២០២៣​ដោយរំពឹងថានឹងទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន ក្នុងអំឡុងពេលស៊ីហ្គេមនៅក្នុងឆ្នាំ២០២៣។

ក្រុមហ៊ុន AirAsia បានបញ្ជាក់ថា ការបើកដំណើរការនៅកម្ពុជារំពឹងថា នឹងមានជើងហោះហើរកាន់តែច្រើន។ លើសពីនេះ សង្វាក់សណ្ឋាគារអន្តរជាតិជាច្រើនទៀតត្រូវបានគេរំពឹងថា នឹងមកដោយសារតែការស្ទុះងើបឡើងវិញនៃភ្ញៀវទេសចរផងដែរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១៣ មករាកន្លងមកថា ប្រទេសចិនបានបើកចំហរប្រទេសកាលពីថ្ងៃទី៨ មករាកន្លងមកនេះ តាមរយៈការបើកចំហប្រទេសនេះ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរណ៍ចិន ប្រមាណ២លាននាក់ ដែលពួកគេអាចចាយប្រាក់២០០០លានដុល្លារនៅទីនេះ។

លោកឧកញ៉ាបានបន្តថា “វិស័យទេសចរណ៍ នឹងមានការរីកចម្រើនខ្លាំងនៅឆ្នាំ២០២៣នេះ ដែលនឹងជួយជម្រុញការរីកចម្រើនសេដ្ឋកិច្ចជាតិ”៕

លោកCooler Tanអះអាងថាដីជាប់មាត់សមុទ្រជាដីដែលមាន តម្លៃខ្ពស់ទាំងបច្ចុប្បន្ននិងអនាគត

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ការទទួលបានដីលំហែរជាប់មាត់សមុទ្រ ជាការកម្រមួយដែលអ្នកស្វែងរកដីប្រភេទនេះពិបាករក ដោយសារមានតម្លៃថ្លៃ ធៀបជាមួ​យ​ដី​ដទៃទៀត។

ជាក់ស្តែងនៅក្រុងព្រះសីហនុ ដីជាប់មាត់សមុទ្រមានតម្លៃចន្លោះពី២០០០ ទៅ៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្របពេលដីនៅខេត្តកំពត ដែលមានទីតាំងជាប់មាត់ព្រែកកំពង់បាយ ក្នុងខេត្តកំពតមានតម្លៃមិនក្រោ​ម​ចន្លោះពី៥០០ ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េផងដែរ។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYongsia Real Estate ដែលបាននិងកំពុងអភិវឌ្ឍន៍ដីលំហែរកាយ នៅក្នុងទឹកដីក្រុងកែបបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៣ មករាកន្លងមកថា ដីដីជាប់មាត់សមុទ្រនៅតែជាដីមានតំលៃជាងគេនាពេលអនាគត វាអាចកើនតំលៃដល់ទៅរាប់ពាន់ដុល្លាក្នុងមួយម៉ែត្រការ៉េ នៅពេលតំបន់នោះមានការអភិវឌ្ឈន៏ល្អ។

លោកបន្តថា ប៉ុន្តែបច្ចុប្បន្ននេះ ដីជាប់មាត់សមុទ្រក្នុងក្រុងកែប មានតំលៃធូថ្លៃនៅឡើយ បើអ្នកណាហ៊ានវិនិយោគនៅពេលនេះ អ្នកនោះនឹងទទួលបានផ្លែផ្កាច្រើននាពេលអនាគត”។ លោកបន្តថា “ដីក្នុងខេត្តកែប ដែលបាន និងកំពុងអភិវឌ្ឍន៍គំរោងឆ្នេរលំហែរ និងបានកែច្នៃជាច្រើនដើម្បីបង្កើតក្តីសុបិនរបស់អតិថិជន នឹងឡើងថ្លៃខ្ពស់ ដោយអ្នកទិញនឹងទទួលបានដីលំហែរដ៏ប្រណីត និងមានឱកាសចំណេញខ្ពស់”។

គំរោងឆ្នេរសមុទ្រកោងកាងបាន និងកំពុងអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ឋយ៉ាងច្រើន និងប្រកបដោយប្រណីតភាព ដែលបច្ចុប្បន្នក្រុមហ៊ុនYoungsia Real Estateបានអភិវឌ្ឍន៍ ដោយជីកព្រែកសប្បនិម្មិត ពត់ពែនតាមដងព្រែក សាងសង់ស្ពានឈើប្របមាត់សមុទ្រ សម្រាប់ដើរកំសាន្តប្រវែង១០០០ម៉ែត្រ ដាំដើមដូងប្រមាន៥០០ដើម ជាមួយនឹងរូបសំណាក ក្តាមសប្បនិម្មិតជាដើម។

លើសពីនេះ គម្រោងនេះ ក៏ស្ថិតនៅជាប់ឆ្នេរដែលមានខ្សាច់សក្បុរ មានព្រែដើមកោងកាងដ៏ស្រស់បំព្រង ទេសភាពស្រែអំបិល និងជួរភ្នំដ៏វែងអន្លាយផងដែរ ហើយអ្វីកាន់តែពិសេសអ្នកទៅលេងកំសាន្ត និងទិញដីនៅក្នុងគំរោងនេះអាចជិះអូរប័រ ចេញពីគំរោងទៅកាន់សមុទ្រ មើលទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចបានយ៉ាងស្រស់ស្អាតផងដែរ៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីដំណោះស្រាយគំរោង ជាប់គាំងនៅក្រុងព្រះសីហនុ

    ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ជាមួយនឹងបញ្ហាប្រឈម និងដោះស្រាយមិនចេញលើគំរោងជាប់គាំងនៅក្នុងព្រះសីហនុ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានលើកឡើងនូវដំណោះស្រាយមួយចំនួនទាក់ទងនឹងវិបត្តិនេះ។

លោកឧកញ៉ាបានមានប្រសាសន៍ ក្នុងកម្មវិធីដែលរៀបចំដោយក្រុមហ៊ុនKW Cambodia ដែលបានប្រារពធ្វើកាលពីថ្ងៃទី១៣ មករាកន្លងមកថា បញ្ហាជាប់គាំងលើគំរោង ប្រមាណ១០០០នៅក្រុងព្រះសីហនុ សួរថាអាចដោះស្រាយបានឬទេ? ចម្លើយពិតជាអាចដោះស្រាយបាន តាមរយៈយន្តការមួយចំនួន ដោយបញ្ហានេះគួរដោះស្រាយ ដោយឈរលើផលប្រយោជន៍រួមជាធំ។

លោកឧកញ៉ាបានបន្តថា ប្រសិនជាគំរោងជាប់គាំងទាំងអស់មាន១០០០គំរោង មានន័យថាមានបញ្ហាចំនួន១០០០បញ្ហា ហេតុនេះការដោះស្រាយគួរធ្វើឡើងតាមលំដាប់លំដោយ ដោយមួយឆ្នាំដោះឲ្យបាន៣០០គំរោង អញ្ចឹងរយៈពេលជាង៣ឆ្នាំអាចដោះស្រាយបញ្ចប់ហើយ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា “អ្នកដោះស្រាយ ត្រូវតែឈរលើផលប្រយោជន៍រួម និងជួបជាមួយម្ចាស់អាគារនិមួយៗ ដើម្បីដឹងបញ្ហាពិតប្រាកដ និងដោះស្រាយតាមករណីជាក់ស្តែង”។ លោកបន្ថែមថា “បញ្ហាមិនធំទេ អ្វីៗនឹងអាចដោះស្រាយបាន ប្រសិនជាដាក់មនុស្សត្រូវ និងប្រើប្រាស់យន្តការផលប្រយោជន៍រួមជាធំ”។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុម័តដាក់លើសេចក្តីព្រាង “គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឆ្នាំ២០២២-២០៣៨។

លោកផៃ ស៊ីផាន នាំអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង សំដៅដល់ការរៀបចំ គោលនយោបា​យគ្រប់គ្រងវិស័យដីធ្លី ដែលក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ អនុវិស័យបែងចែកដីធ្លីនិងលំនៅឋាន និងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យសំណង់ និងវិស័យពាក់ព័ន្ធដីធ្លី ផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី “សៀវភៅសដីធ្លី” គោលនយោបាយជាតិស្ដីពី ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ នៃវិស័យពាក់ព័ន្ធដីធ្លី។

ដំណើរការរៀបចំសេចក្តីព្រាង គោលនយោបាយយរួមមាន  គ.ជ.ដ.ស. មានគោលសំដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ តាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោកផៃ ស៊ីផានបានឱ្យដឹងទៀតថា រដ្ឋាភិបាលមានចក្ខុវិស័យរយៈពេលវែង ដែលមានវិសាលភាពរហូតដល់ឆ្នាំ២០៣៨ “អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គល តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌ​លកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍។

គោលនយោបាយនេះ មានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្រជាតិ និងមានគោលបំណងផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គលព្រមទាំងមានភាពទាក់ទាញនិងឧត្តមភាពវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

មន្រ្តីជំនាញចុះពិនិត្យលើបច្ចកទេសនិងវឌ្ឍនភាពការងារគំរោង ពង្រីកផ្លូវលេខ៣៣

   ដោយៈ គង់ សូរិយា

       កំពតៈ ក្រុមម​ន្រ្តីជំនាញបានចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ដើម្បីធានាគុណភាពសាងសង់ ឱ្យស្របតាមលក្ខណៈបទដ្ឋានបច្ចេកទេស។

ការចុះពិនិត្យនេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្រោមកាតដឹកនាំដោយក្រុមមន្ត្រីជំនាញ នៃអង្គភាពអនុវត្តគម្រោង (PIU) របស់ក្រសួងសាធារណការ និងដឹកជញ្ចូន ដឹកនាំដោយ លោកសង់ ស៊ីណាវ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាព បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ដោយមានការចូលរួមពី អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេ​កទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផងដែរ។

ការអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នាពេលនេះ ធ្វើឡើងក្នុងគោ​លបំណងត្រួតពិនិត្យលើការងារបច្ចេកទេស ដើម្បីធានាឱ្យបានថាការសាងសង់ ត្រូវបានអនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេស ប្រកបដោយគុណ​ភាព ក៏ដូចជាវឌ្ឍនភាពការងារ របស់គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣នេះផងដែរ។

លោកប្រធានអង្គភាពអនុវត្តគម្រោង បានណែនាំឱ្យក្រុមហ៊ុន CRBC ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើ យត្រូវធ្វើឡើងវិញដដែលៗ។ លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានម៉ត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានបងប្អូនប្រជាពលរដ្ឋ។

គិតចាប់ពីថ្ងៃប្រកាសបើកការដ្ឋានជាផ្លូវការ មកទល់បច្ចុប្បន្ន ការអនុវត្តគម្រោងការងារខាងលើ សម្រេចលទ្ធផលបាន ៥,៨០% នៃទំហំការងារសរុប ដោយរួមមាន ការកៀរកាយពង្រីកតួផ្លូវ និងការកិនបង្ហាប់ដោយកន្លែង។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះមានប្រវែងប្រមាណ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ចូន ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនិងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាការផ្សេងៗ៕

ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកដាក់ដំណើរការappឈ្មោះ kwcambodia.com

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកKW Cambodiaបានសម្ភោធដាក់ឲ្យដំណើរការ ជាផ្លូវការនូវAppរបស់ខ្លួនមានឈ្មោះkwcambodia.com។

ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកនេះ បានដំណើរការកម្មវិធី​របស់ខ្លួនរយៈពេលមួយថ្ងៃពេញ ដោយមានអ្នកជំនាញ អ្នកអភិវឌ្ឍន៍អចល​នទ្រព្យជាច្រើនរយនាក់ នៅសាលសន្និសីទព្រីមៀរ សែនសុខ។

ក្រុមហ៊ុKW Cambodia មានសាខានៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តកំពង់ចាម។

លោកឧកញ៉ាសំ សុខនឿនប្រធានKW SAM SN បានមានប្រសា  សន៍ឲ្យដឹងថា ក្រុមហ៊ុនលំដាប់ពិភពលោកនេះ បាននិងកំពុងដំណើរការផ្តល់សេ​វាកម្មអចលនទ្រព្យ ប្រកបដោយទំនុកចិត្ត និងផ្តោតលើបច្ចេកវិទ្យា ដើម្បីជួយសម្រុញ និងសម្រួលដល់ការប្រើប្រាស់របស់អតិថិជន។

លោកបន្តថា “ការអភិវឌ្ឍន៍Appនេះឡើង ចំណាយប្រាក់រាប់លានដុល្លារអាមេរិក ដើម្បីសម្រួលការទិញលក់អចលនទ្រព្យ ក៏ដូចជាជួយពង្រិកសេវាកម្ម និងជម្រុញទំនុកចិត្តក្នុងទីផ្សារបន្ថែមទៀត”។

ចំណែកលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា យើងបាននិងកំពុងពង្រីកសក្តានុពលរបស់យើង និងពង្រីកទំនុកចិត្ត ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍បច្ចេកវិទ្យា ដើម្បីជួយលើកកំពស់វិស័យនេះ និងទាក់ទាញការវិនិយោគឲ្យបានកាន់តែច្រើនមកកម្ពុជា។

លោកបន្តថា “បច្ចេកវិទ្យាដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងវិស័យអចលនទ្រព្យ ដែលចាំបាច់ឲ្យយើងពង្រីកការវិនិយោគបន្ថែម ដើម្បីទាក់ទាញ និងសម្រួលដល់ការប្រើប្រាស់របស់ងតិថិជនរបស់យើង”។

ទាក់ទងនឹងការពង្រីកការិយាល័យ នៅតាមបណ្តាខេត្តនានា លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានបញ្ជាក់ថា ការពង្រីកសមាជិកភាពនៃសាខារបស់ក្រុមហ៊ុនKW Cambodia ជាការងាយនោះទេ ប្រសិនជាយើងទទួលអ្នកចង់ទិញម៉ាកយីហោនេះនៅកម្ពុជា ប៉ុន្តែការជ្រើសរើសសមាជិក ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ជាបញ្ហាដែលយើងមិនផ្តោតនោះទេ ប៉ុន្តែអ្វីដែលយើងផ្តោត គឺចង់ឲ្យអ្នកទិញយីហោរបស់យើង អាចរួមចំណែកប ណ្តុះបណ្តា​លធនធានមនុស្ស និងជួយដល់វិស័យនេះ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពរិកចម្រើនកាន់តែខ្លាំង៕

 

គម្រោងផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលកសម្រេចបានជិត៦ភាគរយហើយ

ដោយ៖ សហការី

កំពត៖ ត្រឹមរយៈពេលប៉ុន្មានសប្តាហ៍ក្រោយបើកការដ្ឋាន គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ដែលសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) សម្រេចបានជិត៦ភាគរយហើយ។

នេះបើយោងតាមលោក សង់ ស៊ីណាវ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាព បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ បានចុះត្រួតពិនិត្យការងារ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

គិតចាប់ពីថ្ងៃប្រកាសបើកការដ្ឋានជាផ្លូវការ មកទល់បច្ចុប្បន្ន ការអនុវត្តគម្រោងការងារខាងលើ សម្រេចលទ្ធផលបាន៥,៨០% នៃទំហំការងារសរុប ដោយរួមមាន ការកៀរកាយពង្រីកតួផ្លូវ និងការកិនបង្ហាប់ដោយកន្លែង។

ការអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើការងារបច្ចេកទេស ដើម្បីធានាឱ្យបានថាការសាងសង់ ត្រូវបានអនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាព ក៏ដូចជាវឌ្ឍនភាពការងារ របស់គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ នេះផងដែរ។

លោកប្រធានអង្គភាពអនុវត្តគម្រោង ក៏បានពាំនាំអនុសាសន៍ផ្តាំផ្ញើរដ៏ខ្ពង់ខ្ពស់របស់lokទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានណែនាំឱ្យក្រុមហ៊ុន CRBC ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។

លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានម៉ត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានបងប្អូនប្រជាពលរដ្ឋ។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះមានប្រវែងប្រមាណ៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ចូន ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនិងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាការផ្សេងៗ៕

ប្រទេស​ចិន​គ្រោងគាំទ្រ​ផ្នែក​ហិរញ្ញប្បទាននិងបំណុល​ដល់ក្រុមហ៊ុនអភិវឌ្ឍន៍​អចលនទ្រព្យ

ដោយ: គង់ លាងហួរ

ប៉េកាំង: ទីភ្នាក់ងារព័ត៌មានចិន Xinhua បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងជំរុញការផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានគុណភាពល្អ និងដាក់ចេញនូវផែនការគាំទ្រចំនួន១០០ពាន់លានយ័ន(១៤,៨៦ពាន់លានដុល្លារ) សម្រាប់ប្រាក់កម្ចីទិញផ្ទះជួល។

សារព័ត៌មាន Xinhua បានរាយការណ៍ពីចំណាត់ការចុងក្រោយបង្អស់ ដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់ងាយស្រួល ដែលបានញាំញីវិស័យអចលនទ្រព្យចិន ចាប់តាំងពីពាក់កណ្តាល ឆ្នាំ២០២០។ ផែនការនេះផ្តោតជាសំខាន់ទៅលើក្រុមហ៊ុនអចលនទ្រព្យ ដែលមានគុណភាពខ្ពស់ជាមួយនឹងទំហំធំ និងមានសារៈសំខាន់ជាប្រព័ន្ធ។

ក្រុមនិយតករនឹងកែលម្អច្បាប់ “បន្ទាត់ក្រហមបី” សម្រាប់ក្រុមហ៊ុនអចលនទ្រព្យសាកល្បងចំនួន៣០ ដោយមិនផ្តល់ឈ្មោះជាក់លាក់របស់ក្រុមហ៊ុនទាំងនោះទេ។

គោលនយោបាយ “បន្ទាត់ក្រហមបី” បានរឹតបន្តឹងលើការខ្ចីប្រាក់ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដោយកំណត់លើសមាមាត្របំណុលរបស់ពួកគេ។

យោងតាមផែនការនេះ អាជ្ញាធរនឹងលើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុឱ្យចរចា ដើម្បីពង្រីកបំណុល ដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រកបដោយគុណភាព ដោយផ្អែកលើមូលដ្ឋានសមហេតុផល។

ក្រុមអាជ្ញាធរក៏នឹងគាំទ្រការទូទាត់សងបំណុលនៅក្រៅប្រទេសរបស់អ្នកអភិវឌ្ឍន៍ ដោយផ្តល់នូវការគាំទ្រគោលនយោបាយ និងតាមរយៈការជួយកែលម្អការគ្រប់គ្រងការប្តូរប្រាក់បរទេសផងដែរ៕