ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមរបាយការណ៍ឧស្សាហកម្មមួយបានបង្ហាញឱ្យដឹងថា តម្លៃទីផ្សារបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងកើនឡើងរហូតដល់ ទឹកប្រាក់២៦,៤៤ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៦ខាងមុខ។
ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមរបាយការណ៍ឧស្សាហកម្មមួយបានបង្ហាញឱ្យដឹងថា តម្លៃទីផ្សារបញ្ញាសិប្បនិម្មិត (AI) របស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងកើនឡើងរហូតដល់ ទឹកប្រាក់២៦,៤៤ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៦ខាងមុខ។
យោងតាមរបាយការណ៍ ពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារពិភពលោក International Data Corporation (IDC) បានឱ្យដឹងថា ការចំណាយលើទីផ្សារAI របស់ប្រទេសនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់១៤,៧៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ដែលស្មើនឹងប្រហែល១០ភាគរយ នៃចំនួនសរុបពិភពលោក។
របាយការណ៍ដដែលនេះបានព្យាករណ៍ថា អត្រាកំណើនប្រចាំឆ្នាំនៃទីផ្សារAI របស់ប្រទេសចិន នឹងកើនលើស២០ភាគរយ ក្នុងអំឡុងពេលឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៦។
ដោយមានសុទិដ្ឋិនិយមអំពីការពង្រីកទីផ្សារ AI របស់ប្រទេសចិនរយៈពេលវែង ក្រុមហ៊ុនស្រាវជ្រាវទីផ្សារពិភពលោក IDC បានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការច្នៃប្រឌិត និងការធ្វើឱ្យប្រសើរឡើងនៃបច្ចេកវិទ្យា AI ក្នុងការលើកកម្ពស់ឱ្យកាន់តែប្រសើរឡើង នៃសេណារីយ៉ូកម្មវិធី។
របាយការណ៍ដដែលបានបន្ថែមថា ការសាទររបស់សហគ្រាសនានា សម្រាប់ការផ្លាស់ប្តូរឌីជីថល ក៏នឹងជំរុញឱ្យមានតម្រូវការចម្រុះនៅក្នុងទីផ្សារប្រទេសចិនផងដែរ។
បញ្ញាសិប្បនិម្មិត(Artificial Intelligence) គឺជាបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យម៉ាស៊ីនកុំព្យូទ័រ មានសមត្ថភាពរៀនគិត វិភាគ និងយល់ដឹងពីបញ្ហាជាក់លាក់ណាមួយ ដោយយកលំនាំតាមសមត្ថភាពរបស់ខួរក្បាលមនុស្ស។
បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិតត្រូវបានគេយកទៅ ប្រើប្រាស់ក្នុងវិស័យ និងផ្នែកជាច្រើននៃសកម្មភាពសេដ្ឋកិច្ច -សង្គម ក្នុងនោះមានដូចជា វិស័យសុខាភិបាលអប់រំ សេវាសាធារណៈ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បច្ចេកវិទ្យាម្ហូបអាហារ សេវាកម្មធនាគារនិងហិរញ្ញវត្ថុជាដើម។
ចំពោះអត្ថប្រយោជន៍ នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតមានដូចជា កាត់បន្ថយកំហុស ជួយដល់ការសម្រេចចិត្ដត្រឹមត្រូវ និងទាន់ពេលវេលា ជាជំនួយឌីជីថល ជួយសម្រួលការងារដែល មានភាពច្រំដែល ធ្វើប្រតិបត្ដិការដោយមិនមានការសម្រាក ជាជំនួយសម្រាប់ការងារដែលខ្វះធនធានមនុស្ស ឬគ្មានជំនាញ៕