សម្តេចតេជោៈវិស័យឯកជនចូលរួមស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈសកម្មភាពសំខាន់ៗចំនួន៥

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធា​នអាស៊ានឆ្នាំ២០២២បានថ្លែងថា ស្ថានភាពសង្គម-សេដ្ឋកិច្ចបានត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ទាមទារឱ្យវិស័យឯកជន ចូលរួមឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព តាមរយៈសកម្មភាពអាទិភាពសំខាន់ៗចំនួន៥។

ថ្លែងក្នុងឱកាសអញ្ជើញ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោ​គអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី ១០ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចបាននូវការស្ដារកំណើនសេដ្ឋកិច្ច ក៏ដូចជាការបើកដំនើរ​ការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងតំបន់នាពេលកន្លងមក គឺមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការចូលរួមចំណែកយ៉ាងសកម្មពីវិស័យឯកជន។

សកម្មភាពសំខាន់ៗទាំងនោះរួមមាន ទី១. ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ ជាពិសេស ការជំរុញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ក៏ដូចជាការទាញប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ន ដែលមានស្រាប់។ ទី២ ការអភិវឌ្ឍបច្ចេ​កវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការលើកកម្ពស់នវានុវត្តន៍។

ទី៣ ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹងនិង ចំណេះធ្វើ ការបណ្តុះបណ្តាលជំនាញឡើងវិញ (Re-skilling) និង ការលើកកម្ពស់ជំនាញបន្ថែម (Upskilling)។

ទី៤ ការលើកកម្ពស់កិច្ចអភិវឌ្ឍន៍ ប្រកបដោយភាតរភាពបរិស្ថាន និង ការជំរុញឌីជីថលភាវូបនីយកម្ម ជាមួយនឹងការលើកកម្ពស់ ការកាត់បន្ថយគម្លាតឌីជីថល និងទី៥ ការបំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុ សម្រាប់ការស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព។ល៕

 

គំរោងផ្តល់ហិរញ្ញប្បទានកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៤ និងគំរោងជាច្រើនត្រូវបានចុះហត្ថលេខាក្រោមអធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ចិន

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ប្រទេសចិនបានសម្រេចផ្តល់ហិរញ្ញប្បទានសម្បទាន លើគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៤ និងគំរោងជាច្រើនទៀត។

ឯកសារចំនួន១៨ ដែលជាកិច្ចព្រមព្រៀងរវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង​លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព នាព្រលប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ឯកសារចំនួន១៨នេះ ត្រូវបានចុះហត្ថលេខា បន្ទាប់ពីជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺជាង ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបំពេញទស្សនកិច្ចផ្លូវការ។

ឯកសារចំនួន១៨នោះ រួមមានដូចជា

ទី១ កិច្ចព្រមព្រៀងឥណទានសម្បទាន ជាប្រាក់ដុល្លារអាមេរិក សម្រា​ប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់។ ទីកិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម)។ ទី លិខិតប្រគល់-ទទួល គម្រោងរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។ ទីអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន។

ទី៥ វិញ្ញាបនបត្រប្រគល់-ទទួល សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។ ទីវិញ្ញា​បនបត្រប្រគល់-ទទួលគម្រោងស្តីពី ការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនប្រយុទ្ធនឹងជំងឺកូវីដ១៩ មកកម្ពុជា។ ទី វិញ្ញាបនបត្រប្រគល់-ទទួលសម្ភារៈបន្ទាន់សម្រាប់ផ្គត់ផ្គង់ និងគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន។

ទី៨ វិញ្ញាបនបតប្រគល់- ទទួលគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។ ទី អនុស្សរណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នៅកម្ពុជា។ ទី១០ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ទី១១ អនុស្សរណៈនៃការយោគយល់គ្នា លើការពង្រឹងកិច្ចសសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ។ ទី១២ កិច្ចព្រមព្រៀងនៃការផ្តល់ជំនួយវ៉ាក់សាំងសត្វ។ ទី១៣ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។

ទី១៤ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវការត្រួតពិនិត្យ ចត្តាឡីស័ក និងអនាម័យសត្វ សម្រាប់ផលិតផលជលផលធម្មជាតិ នាំចេញពីប្រទេសកម្ពុជាទៅ កាន់ប្រទេសចិន។ ទី១៥ កិច្ចព្រមព្រៀងស្តីពី ការទប់ស្កាត់ការលួច ការជីកកកាយ និងការនាំចេញ និងនាំចូលសម្បត្តិវប្បធម៌ដោយខុសច្បាប់។ទី១៦ កិច្ចព្រមព្រៀងស្តីពី ការបង្កើតមជ្ឈមណ្ឌលឱសថបុរាណចិនកម្ពុជា-ចិន។

ទី១៧ អនុស្សរណៈយោគយល់គ្នាស្តីពី ការផ្តល់ឧបករណ៍ និងមធ្យោ​បាយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និងទី១៨ វិញ្ញាបនបត្រប្រគល់ទទួ លសម្រាប់គម្រោងការងារវិស្វកម្ម គាំទ្រការធ្វើឱ្យ ប្រសើរឡើងជីវភាពប្រជាពលរដ្ឋ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។

ក្រៅពីចុះហត្ថលេខានេះក៏មានពិធីសម្ពោធជានិមិត្តរូបចំនួន៣ផងដែរ ដែលធ្វើឡើងក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ក្នុងនោះមានដូចជា៖ ១៖ ពិធីសម្ពោធជានិមិត្តរូប បើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿន រាជ ធានីភ្នំពេញ-ក្រុងព្រះសីហនុ។ ២៖ តំបន់គម្រោងបង្ហាញការបញ្ចេញកាបូនិច ខេត្តព្រះសីហនុ។ ៣៖ វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា។

ប្រទេសកម្ពុជា និងចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ មានរយៈពេលប្រមាណ ៦៤ឆ្នាំហើយ។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានដំឡើងកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតខ្ពស់៕

សម្តេចតេជោ ៖ កម្ពុជាសូមស្វាគមន៍រាល់ការធ្វើធុរកិច្ចពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និងគ្រប់បណ្តាភាគីពាក់ព័ន្ធ

ដោយ៖ សហការី

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាភាគីមួយនៃកិច្ចព្រមព្រៀងអាសិប កម្ពុជា សូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និងការវិនិយោគ ពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និងគ្រប់បណ្តាភាគី។

កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់អាស៊ីអាគ្នេយ៍។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “ក្នុងនាមជាភាគីមួយនៃកិច្ចព្រមព្រៀងអាសិប, កម្ពុជាសូមបញ្ជាក់សារជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធាននៃច្បាប់ និង សូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និងការវិនិយោគ ពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និង គ្រប់បណ្តាភាគី”។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និង ការបំផ្លាញបរិស្ថានជាដើម កម្ពុជាបានលើក សំណើឲ្យមានការរៀបចំនូវ “កិច្ចព្រមព្រៀងបៃតងអាស៊ាន” សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច។

សម្ដេចតេជោ បានថ្លែងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាសូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន។ កម្ពុជាសូមសម្ដែងការប្តេជ្ញាចិត្តក្នុងការសហការ យ៉ាងជិតស្និទ្ធរួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា សម្រាប់កម្ពុជា, ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ និងបរិយាប័ន្ន, រាជរដ្ឋាភិបាលបានអនុម័តនូវ “ច្បាប់ស្តីពីវិនិយោគ” ថ្មីមួយ និង បានដាក់ចេញនូវ “ក្រប-ខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣”។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតរថា រាជរដ្ឋាភិបាល ក៏បាន និងកំពុងបន្តខិតខំបង្កើន ការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និង ឌីជីថល លើកកម្ពស់គុណភាពសេវាឡូជីស្ទីក បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជំរុញការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គមជាដើម។

សូមជម្រាបផងដែរថា កិច្ចព្រមព្រៀងអាសិប បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។

ជាមួយគ្នានេះ ក៏បានបន្ថែមពីលើការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗ ពីការវិនិយោគបរទេសផ្ទាល់ (FDI) និងការងារថ្មីៗ ជូនប្រជាពលរដ្ឋផងដែរ។ អាសិប មានការចូលរួមប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើម បង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ។ អាសិប ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក៕

សម្តេចតេជោកំពុងចូលរួមបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាននៅព្រឹកនេះ

  ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី១០ វិច្ឆិកានេះ នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២។

កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ធុរកិច្ច ជួបពិភាក្សាដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់អាស៊ីអាគ្នេយ៍។

កិច្ចប្រជុំនេះ ត្រូវបានរំពឹងថា នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ឥស្សរជនជាន់ខ្ពស់ប្រទេសអាស៊ាន និងដៃគូអាស៊ាន ស្ថានទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ធុរកិច្ចជាតិ និងអន្តរជាតិ វាគ្មិន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានឱ្យដឹងថា មូលបទនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំនេះ ត្រូវបានដាក់ចេញដោយអនុលោមទៅតាមមូលបទរបស់រាជរដ្ឋាភិបាល “អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។

អ្នកឧកញ៉ាបានបញ្ជាក់ថា “តំបន់អាស៊ីអាគ្នេយ៍ កំពុងតែស្ថិតក្នុងពេលវេលាដ៏ប្រឈម។ ឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ ការកើនឡើងនៃអតិផរណា ការរាំងស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងកម្រិតខុសៗគ្នានៃការបើកឡើងវិញនៃសេដ្ឋកិច្ច បង្កជាការលំបាកសម្រាប់ឆ្នាំ២០២២”។ អ្នកឧកញ៉ាបានបន្តថា ដោយសារតែសេដ្ឋកិច្ច កំពុងតែព្យាយាមជម្នះត្រឡប់មកសភាពដើមវិញ គឺជាការចាំបាច់ដែលត្រូវសហការគ្នា មិនត្រឹមតែរួមគ្នាដោះស្រាយបញ្ហាប្រឈ​មប៉ុណ្ណោះទេ គឺថែមទាំងរួមគ្នារៀបចំអនាគតផងដែរ ដែលមានលក្ខណៈឌីជីថល និង មិនប៉ះពាល់ដល់អាកាសធាតុ។

ផ្អែកលើគោលការណ៍ខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងនាពេលនេះ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីរឿងដែលកំពុងកើតឡើងនៅអាស៊ាន និងបញ្ហាគន្លឹះដែលត្រូវស្វែងយល់សម្រាប់ផែនការឆ្នាំ២០២៣។

អ្នកឧកញ៉ា បានឱ្យដឹងដែរថា មានកិច្ចពិភាក្សាចំនួនបួនលើកត្រូវលើកមកពិភាក្សា ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់។ កិច្ចពិភាក្សានេះ នឹងមានការអញ្ជើញចូលរួមដោយ អ្នកជំនាញមកពីប្រទេសអាស៊ាន និងដៃគូសន្ទនាអាស៊ាន។ កិច្ចពិភាក្សាទាំង៤នោះរួមមាន ទី១ ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអាស៊ាន ទី២ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និងការវិនិយោគនៅអាស៊ាន ទី៣ ការត្រៀមសម្រាប់ឌីជីថលអាស៊ាន និងទី៤ អាស៊ានដែលបៃតងជាងមុន និងប្រកបដោយចីរភាព។

អ្នកឧកញ៉ាគិត ម៉េង បង្ហាញក្តីសង្ឃឹមថា កិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំនេះ នឹងផ្តល់ចំណេះដឹង ព័ត៌មានស៊ីជម្រៅ និងការយល់ដឹងកាន់តែច្បាស់​លាស់ សម្រាប់ត្រៀមលក្ខណៈអាជីវកម្ម ឆ្នាំ២០២៣ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា៕

ស្រីលង្ការចាប់ផ្ដើមសាងសង់គម្រោងកំពង់ផែសមុទ្រក្នុងគ្រាជួបវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន

ដោយៈ សុខុម

កូឡុំបូ: កំពង់ផែដ៏ធំបំផុតនៃប្រទេសស្រីលង្កា កាលពីថ្ងៃពុធ ទី៩ ខែវិច្ឆិកា បានចាប់ផ្ដើមសាងសង់គម្រោងចំណតមួយ មានតម្លៃ៧០០លានដុល្លារអាមេរិក ដែលទទួលបានហិរញ្ញប្បទានមួយផ្នែក ពីក្រុមហ៊ុនឥណ្ឌា Adani Group។

មន្ត្រីស្រីលង្កា ជាន់ខ្ពស់មួយរូបបានទម្លាយឱ្យដឹងថា នេះគឺជាលើកដំបូងហើយ ដែលក្រុមហ៊ុនឥណ្ឌា បានហក់ចូលប្រឡូកក្នុងកំពង់ផែនៃប្រទេសសីលង្ការ។

ប្រទេសឥណ្ឌា នៅឆ្នាំនេះបានផ្ដល់ការគាំទ្រ​ ផ្នែកហិរញ្ញវត្ថុច្រើនបំផុតដល់ប្រទេសស្រីលង្ការ ខណៈប្រទេសជិតខាង​ ដែលស្ថិតនៅភាគខាងត្បូងរបស់ខ្លួនមួយនេះ កំពុងជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៧ទសវត្សរ៍មកនេះ។

ប្រទេសឥណ្ឌា នៅពេលនេះមានមហិច្ឆតាចង់ឃើញ ក្រុមហ៊ុនឥណ្ឌា កាន់តែច្រើន ចាប់ផ្ដើមអនុវត្តគម្រោងរយៈពេលវែងនៅក្នុងប្រទេសីលង្ការ។

លោក Upul Jayatissa នាយកគ្រប់គ្រងនៃអាជ្ញាធរកំពង់ផែស្រីលង្កា (SLPA) បានថ្លែងប្រាប់ពីភ្នាក់ងារព័ត៌មាន Reuters ថា “តាមការរំពឹងទុក ដំណាក់កាលដំបូងនៃគម្រោងនេះ​​ នឹងបញ្ចប់នៅត្រីមាសទី៣ ចុងឆ្នាំ២០២៤ ហើយគម្រោងទាំងមូលនេះ នឹងបញ្ចប់ជាស្ថាពរនៅត្រឹមដំណា​ច់ឆ្នាំ២០២៥”។

ក្រុមហ៊ុន Adani Group ដែលរកស៊ីជាច្រើនមុខរាប់ចាប់ពីប្រេងឆារហូតដល់កំពង់ផែរបស់មហាសេដ្ឋីមានបំផុតប្រចាំអាស៊ី Gautam Adani កាន់កាប់ភាគហ៊ុន៥១%​ នៅក្នុងចំណត West Container Terminal (WCT) នៃកំពង់ផែនេះ។ កំពង់ផែនេះ ក៏មានចំណតមួយដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន China Merchants Port Holdings Co Ltd ផងដែរ។

ប្រទេសឥណ្ឌា និងប្រទេសចិន ប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីដណ្ដើមយកឥទ្ធិពលនៅក្នុងប្រទេសដែនកោះ ដែលមានប្រជាជន២២លាននាក់ និងដែលមានភូមិសាស្ត្រ ស្ថិតនៅជិតផ្លូវដឹកជញ្ជូនតាមកប៉ាល់នានាមួយនេះ។

យោងតាមប្រភពដដែលឱ្យដឹងទៀតថា ក្រុមហ៊ុនស្រីលង្ការ John Keells Holdings កាន់កាប់ភាគហ៊ុន៣៤%នៃចំណត WCT នេះ ហើយសល់ប៉ុន្មាន កាន់កាប់ដោយអាជ្ញាធរកំពង់ផែស្រីលង្ការ (SLPA)៕ Reuters៕

តើកំណើនភ្ញៀវទេសចរណ៍នៅតំបន់ឆ្នេរ នឹងចូលរួមលើកកំពស់វិស័យអចលនទ្រព្យក្នុងខេត្តទាំងនោះដូចម្តេច?

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សប្ដាហ៍ដំបូងនៃខេវិច្ឆិកាឆ្នាំ ២០២២នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ត សរុបប្រមាណ២០ម៉ឺននាក់ ដែលជាខេត្តទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងចំណោមបណ្ដាខេត្តរាជធានីទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ស្ថិតិរបស់ក្រសួងទេសចរណ៍ចេញ ផ្សាយកាលពីថ្ងៃទី ៨វិច្ឆិកា២០២២។

របាយការណ៍របស់ក្រសួងទេសចរណ៍ឱ្យដឹងថា គិតចាប់ពីថ្ងៃទី៣១តុលា ដល់ថ្ងៃទី០៦ វិច្ឆិកា២០២២ ភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនសរុបជាង៨០៣,០០០ពាន់នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៧៧៣,០០០ពាន់នាក់ និងភ្ញៀវទេសចរបរទេសមានចំនួនជាង៣ម៉ឺននាក់។

ខេត្តកំពត ជាខេត្តគោលដៅទេសចរណ៍សំខាន់ជាងគេ និងទទួលបានភ្ញៀវទេសចរច្រើនជាងគេ ដែលមានចំនួនរហូតដល់២០៧,០០០ពាន់នាក់ បន្ទាប់មកគឺខេត្តព្រះសីហនុ មានចំនួន១៦ម៉ឺននាក់ បន្ទាយមានជ័យមានចំនួន១២៣,០០០ពាន់នាក់ កំពង់ធំមានចំនួន១០៧,០០០ពាន់នាក់និងខេត្តសៀមរាបមានចំនួន៤៣,០០០ពាន់នាក់។

តួលេខនេះ មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរណ៍ ដែលទៅកម្សាន្តនៅថ្ងៃឈប់សម្រាកបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនៅឡើយទេ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងខេត្តនេះ ហាក់មានក្ដីរំពឹងខ្ពស់ឡើងវិញ និងអាចធ្វើឱ្យតម្រូវការអចលនទ្រព្យ កើនឡើងមួយកម្រិតទៀតជាពិសេសទៅដីឡូត៍និងផ្ទះលំហែរកាយ ។

លោកជិន ណារិននាយកប្រតិបត្តិនៃក្រុមហ៊ុន Sunshine Real Estate បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរ មកលេងកម្សាន្តនៅក្នុងខេត្តកំពតនេះ បានបង្ហាញថាមានការចាប់អារម្មណ៍ខ្លាំង ហើយនៅពេលមានភ្ញៀវមកកម្សាន្តច្រើនបែបនេះ នឹងធ្វើឱ្យតម្រូវការនានាកើនឡើងដូចគ្នា ក្នុងនោះសេវាកម្មស្នាក់នៅ និងហូបចុកគឺជាអាទិភាពដែលត្រូវអភិវឌ្ឍន៍។

លោកបន្តថា ខេត្តណាដែលមានតំបន់ទេសចរណ៍ច្រើន និងមានភ្ញៀវមកលេងច្រើនហើយ សេវាកម្មនៅក៏ត្រូវការច្រើន ហើយភ្ញៀវខ្លះក៏ចង់ស្នាក់នៅបែបឯកជនជាមួយក្រុមគ្រួសារ ទើបធ្វើឱ្យការអភិវឌ្ឍផ្ទះលំហែកាយក៏ដូចជាដីឡូត៏លំហែកាយ ក្នុងខេត្តកំពតមានតម្រូវការ និងមានការអភិវឌ្ឍជាបន្តបន្ទាប់ផងដែរ។

លោករំពឹងថា នៅពេលចប់វិបត្តិសេដ្ឋកិច្ចសកល ដែលបណ្ដាលមកពីសង្គ្រាមនៅរុស្ស៊ីអ៊ុយក្រែន ក៏ដូចជា ចប់នូវវិបត្តិកូវីដ១៩ ការវិនិយោគលើអចលនទ្រព្យនៅក្នុងខេត្តកំពត នឹងមានសកម្មភាពខ្លាំងឡើងវិញ ខណៈបច្ចុប្បន្ននេះ ការទិញលក់ដីធ្លីដើម្បីត្រៀមអភិវឌ្ឍន៍ ក៏មានជាហូរហែផងដែរ.

ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីពេលថ្មីៗនេះថា ខេត្តកំពតពិតជាមានសក្តានុពលផ្នែកទេសចរណ៍ និងការវិនិយោគដីលំហែរ ហេតុនេះទើបលោកជ្រើសរើសយកខេត្តនេះ សម្រាប់អភិវឌ្ឍន៍គំរោងបូកគោលែនរហូតដល់៣គំរោង និងទទួលបានជោគជ័យក្នុងការលក់យ៉ាងប្រសើរ។

លោកបន្តថា ដោយសារមានទីតាំងកៀកគ្នា លោកបាននិងកំពុងអភិវឌ្ឍន៍គម្រោងឆ្នេរសមុទ្រកោងកាង ក្នុងខេត្តកែបផងដែរ ដែលគំរោងនេះបាននិងកំពុងប្រែក្លាយ ជាផលិតផលទេសចរណ៍ថ្មីមួយក្នុងខេត្តកែប ហើយការអភិវឌ្ឍគំរោងនេះ ធ្វើឡើងតាមផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកែប ជាតំបន់ទេសចរណ៍លំហែរកាយកម្រិតខ្ពស់៕

អ្នកជំនាញអចលនទ្រព្យមួយក្រុមនាំយកចំណេះដឹងនិងបច្ចេកវិទ្យាថ្មីៗរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ ជាសមាជិកនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាប្រមាណ១០រូបបាន និងកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ NAR NXT ប្រចាំឆ្នាំ២០២២ នៅក្នុងសហរដ្ឋអាមេរិក ដើម្បីនាំយកនូវបទពិសោធន៍ល្អៗ ពីទីផ្សារអចលនទ្រព្យសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី៩ ខែវិច្ឆិកានេះថា កិច្ចប្រជុំរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុសហរដ្ឋអាមេរិក តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានផ្អាកក្នុងកំឡុងវិបត្តិកូវីដ១៩ ហើយទើបតែត្រូវបានបើកដំណើរការកិច្ចប្រជុំជាថ្មី នៅក្នុងឆ្នាំ២០២២នេះ។

កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម នៃសហរដ្ឋអាមេរិកនេះ នឹងប្រព្រឹត្តិទៅនៅក្នុងទីក្រុង Orlando នៃរដ្ឋ Florida។

លោកបានឱ្យដឹងថា “កិច្ចប្រជុំរវាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងសហរដ្ឋអាមេរិកនេះ មានគោលបំណងក្នុងការនាំយកបទពិសោធន៍ ពាក់ព័ន្ធជាមួយនឹងការធ្វើអាជីវកម្ម ក្នុងវិស័យអចលនទ្រព្យនៅក្នុងសហរដ្ឋអាមេរិក ហើយសមាគម CVEA នឹងនាំយកមកចែករំលែកនៅក្នុងប្រទេសកម្ពុជា”។

លោកបញ្ជាក់បន្ថែមថា ក្នុងកិច្ចប្រជុំនេះផងដែរ អ្នកដែលមានបទពិសោធន៍អំពីបច្ចេកវិទ្យា របៀបរបបនៃការជួញដូរអចលនទ្រព្យ និងរបៀបរបបការប្រើប្រាស់ហិរញ្ញវត្ថុ ក្នុងទីផ្សារអន្តរជាតិ ដើម្បីទទួលបានប្រសិទ្ធិភាព ក្នុងការជួញដូរក្នុងទីផ្សារអចលនទ្រព្យកម្ពុជា។

កិច្ចប្រជុំ 2022 NAR NXT, The Realtor® Experience នេះមានការចូលរួមពីសំណាក់ ក្រុមអ្នកវាយតម្លៃវិជ្ជាជីវៈពីទូទាំងពិភពលោក ដែលនឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ “ត្រៀមខ្លួន កំណត់ រីកចម្រើន” ។

ព្រឹត្តិការណ៍សមាគមពាណិជ្ជកម្មដ៏ធំបំផុតមួយនេះ មានការចូលរួមពីសំណាក់អ្នកជំនាញអចលនទ្រព្យ និងអ្នកពាក់ព័ន្ធ មកពីរដ្ឋទាំង៥០នៃទឹកដីអាមេរិក និងចំនួន៦០ប្រទេសទូទាំងពិភពលោកជាង១២.០០០នាក់៕

នាយករដ្ឋមន្រ្តីចិនចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា

ដោយៈ វិវឌ្ឍន៍

       ភ្នំពេញៈ នាយករដ្ឋមន្រ្តីចិន លោកលី ខឺឈាងបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាហើយ ជាមួយនឹងការទទួលស្វាគមន៍ដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានៅវិមានសន្តិភាព។

យោងតាមគ្រុបតេឡេក្រាមផ្លូវការរបស់សម្តេចតេជោបានបង្ហាញនៅមុននេះបន្តិចថា នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។

តាមព៌តមានដែលប្រកាសដោយលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិននាពេលនេះ នឹងមានការចុះហត្ថលេខាលើកម្ចីសម្បទានរបស់រដ្ឋាភិបាលចិន លើគំរោងកសាងហេដ្ឋារចនាសម្ព័ន្ឋជាច្រើន​ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ការពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ទៅកាន់ក្រុងកំពង់ចាមជាបួនគន្លង គំរោងសាងសង់ស្ពានឆ្លងកាត់ខេត្តក្រចេះ និងកសាងផ្លូវទៅកាន់ខេត្តកំពង់ធំជាដើម៕

China’s super-rich see fortunes plunge as economy slows

Nov 8 (Reuters) – China’s super-rich saw their wealth tumble by the most in over two decades this year, as the Russia-Ukraine war, Beijing’s zero-COVID measures and falling mainland and Hong Kong stock markets pummelled fortunes, an annual rich list said on Tuesday.

The Hurun Rich list, which ranks China’s wealthiest people with a minimum net worth of 5 billion yuan ($692 million), said only 1,305 people made the mark this year, down 11% from last year. Their total wealth was $3.5 trillion, down 18%.

Meanwhile, the number of individuals with $10 billion fell by 29 to 56, and the number of dollar billionaires dropped by 239 to 946 this year, it added.

The global economic outlook has this year been heavily impacted by the war in Ukraine and slowing economic growth in China that has in turn been exacerbated by the country’s ultra-strict COVID policies and a prolonged property slump.

A two-year regulatory crackdown that has hit China’s biggest tech names such as Alibaba Group (9988.HK) and Tencent Holdings (0700.HK), and concerns that President Xi Jinping will sacrifice growth for ideology in his third term, have also weighed on investor confidence, with Hong Kong and mainland stock markets tumbling in recent .

ang Huiyan, the businesswoman behind Country Garden Holdings Co Ltd (2007.HK), which like many other Chinese developers has been battling debt issues, saw her wealth fall by $15.7 billion, the biggest drop on the 2022 list.

Zhong Shanshan, whose listed companies are water bottler Nongfu Spring (9633.HK) and vaccine developer Beijing Wantai Biological Pharmacy Enterprise (603392.SS), took first place on the list for the second year running, with a fortune that grew 17% to $65 billion.

The founder of TikTok owner ByteDance, Zhang Yiming, took second place, but saw his wealth fall 28% to $35 billion due to a drop in ByteDance’s valuation. In third place was Zeng Yuqun, chairman of battery giant CATL (300750.SZ).

Tencent founder Pony Ma posted the second largest drop in wealth of $14.6 billion amid sliding tech stock prices, to take fifth place on the list. Alibaba founder Jack Ma and his family tumbled four places to be ranked No. 9.

 

 

 

ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានជាឱកាសរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគបរទេស

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជាទទួលបានកិត្តិយស ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ប្រចាំឆ្នាំ២០២២ និងទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូលៗមកពីបណ្តាប្រទេសនានាក្នុងពិភពលោក។

ការមកដល់នៃឥស្សរជនជាន់ខ្ពស់ទាំងនេះ បាននាំមកនូវកេរ្តិ៍ឈ្មោះ កិត្តិយស និងការទាក់ទាញវិនិយោគិនបរទេស មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។

ថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ាន និងប្រធានាធិបតីមកពីប្រទេសមហាអំណាចផ្សេងៗ ព្រមទាំងរដ្ឋមន្រ្តី និងប្រធានសភាពាណិជ្ជកម្ម នៃប្រទេសអាស៊ាន នឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងទីក្រុងភ្នំពេ​ញនៃប្រទេសកម្ពុជា នៅកំឡុងថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ប្រាប់Property Area Asia តាមប្រព័ន្ធតេឡេក្រាមនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ប្រទេសកម្ពុជាមានកិត្តិយសនៅលើឆាកអន្តរជាតិយ៉ាងខ្ពង់ខ្ពស់ ដោយសារសមត្ថភាពនៃការរៀបចំកិច្ចប្រជុំកំពូលបែបនេះ ដែលនឹងអាចបង្ហាញពីសុខសន្តិភាព វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងអាចជំរុញកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសជាដៃគូរ។

លោកបណ្ឌិតបន្តថា “ក្នុងឱកាសនេះ កម្ពុជាមានឱកាសក្នុងការបង្ហាញពីសក្តានុពលរបស់ខ្លួនទៅកាន់ប្រទេស ដែលពាក់ព័ន្ធ រួមមាន ថ្នាក់ដឹកនាំអាស៊ាន G20 G7ជាដើម”។ លោកបន្តថា “ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ប្រទេសកម្ពុជា ទទួលបាននូវអត្ថប្រយោជន៍សេដ្ឋកិច្ច និងការទូតដោយប្រយោល តាមរយៈកិច្ចការពាណិជ្ជកម្មទ្វេភាគី និងពហុភាគីជាមួយប្រទេសដៃគូរ រួមមាន សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង ។ល។ ដែលអាចឱ្យកម្ពុជាធ្វើពិពិធកម្មផលិតផលឱ្យកាន់តែល្អប្រសើរ ដើម្បីជំរុញការនាំចេញទៅកាន់ប្រទេសទាំងនោះបន្ថែមទៀត”។

លោកបណ្ឌិតបញ្ជាក់ថា ដោយសារកម្ពុជាបានបង្ហាញពីសមត្ថភាព មានកិត្តិយសមុខមាត់ នោះប្រទេសកម្ពុជារបស់យើង មានកាលានុវត្តភាពជាអតិបរមាក្នុងការទាក់ទាញ និងផ្តល់ទំនុកចិត្តដល់វិនិយោគិនបរទេស ដើម្បីមកសិក្សាស្វែងយល់ពីសក្តានុពលជាច្រើន របស់ប្រទេសកម្ពុជា ស្របពេលដែលកម្ពុជាបានរៀបចំខ្លួនរួចជាស្រេច លើការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងប្រទេស ជាពិសេសមានការរៀបចំនូវតំបន់សេដ្ឋកិច្ចពិសេសជាច្រើនសម្រាប់អ្នកវិនិយោគ។

លើសពីនេះទៅទៀត ច្បាប់វិនិយោគថ្មី ដែលត្រូវបានរៀបចំ ការដោះស្រាយវិវាទ និងការសម្របសម្រួលពាណិជ្ជកម្ម សម្រាប់ជនបរទេស ក៏ជាសក្តានុពល ដែលអនុញ្ញាតិឱ្យកម្ពុជាអាចបង្ហាញបាន ក្នុងកំឡុងពេលនេះបានផងដែរ។

លោកបណ្ឌិតបានបន្ថែមទៀតថា តាមរយៈការទាក់ទាញវិនិយោគិននេះហើយ ដែលនឹងនាំមកនូវអត្ថប្រយោជន៍ដល់វិស័យ និងទីផ្សារផ្សេងៗទៀត ជាអាទិ៍ ទីផ្សារអចលនទ្រព្យ ទេសចរណ៍ ។ល។ ដែលអាចផ្តល់ការងារធ្វើដល់ប្រជាជនក្នុងស្រុក និងជំរុញសេដ្ឋកិច្ចកម្ពុជាបានច្រើន។

លោកបញ្ជាក់ថា “ពេលដែលយើងធ្វើជាម្ចាស់ផ្ទះ យើងមានឱកាសបង្ហាញ និងនាំគេឱ្យមកសិក្សា បរិយាកាសវិនិយោគនៅកម្ពុជា។ ចំណុចនេះហើយ ដែលជាអត្តប្រយោជន៍ដោយប្រយោល ដែលអាចជំរុញឱ្យវិស័យដ៏ទៃៗទៀត ដូចជាវិស័យអចលនទ្រព្យអាចកម្រើកបាន”។ លោកបន្តថា “កាលណាវិនិយោគមក ប្រជាពលរដ្ឋក៏មានការងារធ្វើ ទេសចរណ៍មកច្រើន ក៏បានជំរុញឱ្យវិស័យពាក់ព័ន្ធមានកំណើន មានការងារធ្វើ។ រដ្ឋក៏ទទួលបានចំណូលពីការបង់ពន្ធការនាំចូល និងពន្ធប្រាក់ចំណូល ។ល។ ដែលជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចមានភាពរីកចម្រើនលូតលាស់”។

ជាមួយគ្នានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍នៅថ្ងៃទី៨ ខែវិច្ឆិកាម្សិលមិញថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជា ជាការបើកចំហរទីផ្សារ ក្រោយពីកម្ពុជាចូលជាសហគមន៍សេដ្ឋកិច្ចអាស៊ាន ភ្ជាប់តំបន់សេដ្ឋកិច្ចអាស៊ានតែមួយ ដែលជាចំណុចដ៏សំខាន់ ជាពិសេសនៅក្រោយបរិបទនៃជំងឺកូវីដ-១៩។

លោកបន្តថា “ក្រុមហ៊ុនធំៗនឹងធ្វើបទបង្ហាញអំពីសក្ដានុពល និងបទពិសោធន៍គ្នាទៅវិញទៅមក ដែលធ្វើឱ្យតំបន់អាស៊ានកាន់តែរស់រវើក និងមានទំនាក់ទំនងគ្នាកាន់តែល្អប្រសើរ ជាពិសេសទៅលើការវិនិយោគគ្រប់វិស័យ”។

លោកឧកញ៉ា លឹម ហេង បានលើកឡើងថា ប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៃកិច្ចប្រជុំសំខាន់នេះ មានឱកាសច្រើនក្នុងការបង្ហាញអំពីសមិទ្ធផលផ្សេងៗ ដែលកម្ពុជាសម្រេចបាន ដូចជា ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ ការបើកប្រទេសឡើងវិញ ការបង្កើតឱ្យមានច្បាប់វិនិយោគថ្មី ការកែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង និងការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ជាដើម។ លើសពីនេះទៅទៀត ប្រទេសកម្ពុជាមានឱកាសបង្ហាញពីសក្ដានុពលលើវិស័យកសិកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគក្នុងការកែច្នៃនាំចេញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា៕