សិក្សាលើចំណុចទាំងនេះដើម្បីក្លាយជាអ្នកវិនិយោគអចលនទ្រព្យជោគជ័យ

0

 ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ ការវិនិយោគលើអចលនទ្រព្យ អាចទទួលបានជោគជ័យ ឬបរាជ័យអាស្រ័យលើមូលដ្ឋានជាច្រើន ដែលអ្នកគួរមាន រាប់ទាំងចំណេះដឹង ការវិភាគទីផ្សារ ក៏ដូចជាធនធានហិរញ្ញវត្ថុដ៏ចាំបាច់។

គេហទំព័រPropertyarea.asia សូមលើកយកចំណុចសំខាន់ៗមួយចំនួន សម្រាប់លោកអ្នកអាចសិក្សាស្វែងយល់បន្ថែម។

១.ការរៀបចំផែនការច្បាស់លាស់

ការវិនិយោគអចលនទ្រព្យមិនត្រឹមតែមានប្រាក់ខែមួយមុខទេ តែអាចនឹងមានភាពស្មុគស្មាញជាងនេះ ដែលទាមទារឱ្យលោក អ្នកត្រូវចេះរៀបចំផែនការឱ្យបានជាក់លាក់ ព្រោះថាប្រសិនបើមានផែនការជាក់លាក់និងត្រឹមត្រូវ គឺអាចធ្វើឱ្យលោកអ្នកបំពេញភារកិច្ចបានយ៉ាងល្អ។

ចំណេះដឹង វាជួយឱ្យលោកអ្នកមើលឃើញពីទិដ្ឋភាព ក្នុងការវិនិយោគគ្រប់ជ្រុងជ្រោយ។ ផែនការនេះរួមមាន ការចេះប៉ាន់ប្រមាណទុនសម្រាប់វិនិយោគ, លំហូរសាច់ប្រាក់ បានមកពីកា​រជួលអចលនទ្រព្យ, កត្តាបម្រែបម្រួលប្រជាសាស្រ្ត និងកត្តាផ្សេងៗទៀតដែលអាចប៉ះពាល់ ក្នុងអំឡុងពេលវិនិយោគ។

២.ស្គាល់ទីផ្សាច្បាស់និងជាក់លាក់

អ្នកវិនិយោគ ដែលពូកែត្រូវតែដឹងឱ្យបានស៊ីជម្រៅ អំពីទីផ្សាដែលពួកែជ្រើសរើស។ ឧទាហរណ៍ ដូចជាការ​ជ្រើសរើសតំបន់ ជាក់លាក់ណាមួយ ហើយត្រូវឈរនៅលើជម្រើសតែមួយថា តើគួរវិនិយោគអចលនទ្រព្យលំនៅឋាន ឬអចលនទ្រព្យពាណិជ្ជកម្ម។

បន្ថែ​មពីនេះ​ លោក អ្នកក៏ត្រូវ​ស្វែងយល់ពីនិន្នាការបច្ចុប្បន្ន​ រួមទាំងបម្រែបម្រួលទម្លាប់នៃការចំណាយរបស់អតិថិជន អត្រាការប្រាក់កម្ចី និងអត្រាគ្មានការងារធ្វើជាដើម។ កត្តាទាំងនេះ ជួយឱ្យវិនិយោគិនអចលនទ្រព្យយល់ពីស្ថានភាពបច្ចុប្បន្ន ហើយរៀបចំផែនការសម្រាប់អនាគត។

៣.ត្រូវតែមានភាពស្មោះត្រង់

អ្នកនិវិយោគដែលល្អ ត្រូវតែមានភាពស្មោះត្រង់នៅក្នុងខ្លួនជានិច្ច មិនថាវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យ ឬក៏អាជីវកម្មផ្សេងៗនោះទេ គឺតែងតែមានទំនាក់ទំនងជាមនុស្សជាច្រើន។

ដូច្នេះហើយ ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់លោកអ្នក ភាពស្មោះត្រង់គឺជាចំណុចសំខាន់បំផុត។

៤.ផ្តោតលើការអភិវឌ្ឍច្បាស់លាស់ និងត្រឹមត្រូវ

ជារឿង​សំខាន់សម្រាប់វិនិយោគិន ​ក្នុង​ការផ្ដោតលើការអភិវឌ្ឍ ទទួលបានចំណេះដឹងឱ្យស៊ីជម្រៅ ដើម្បីឈានទៅរកភាពជោគជ័យ។ ប៉ុន្តែ​មុននឹងឈានដល់កម្រិតនេះ គឺ​ត្រូវការពេលវេលា ដើម្បីសិក្សាស្វែងយល់ពីចំណែកទីផ្សារណា​មួយ ច្បាស់លាស់ជាមុនសិន ដែលនេះជាផ្នែកចំបាច់សម្រាប់ភាពជោគជ័យយូរអង្វែង។

នៅពេលដែលមានចំណេះដឹងស្ទាត់ជំនាញ លើចំណែកទីផ្សារជាក់លាក់ណាមួយហើយ ឧទាហរណ៍ ដូចជាចំណេះដឹងវិនិយោគផ្នែកលំនៅឋានសម្រាប់អ្នកមាន ឬការចាប់យកទីផ្សារ​លំនៅឋាន សម្រាប់អ្នកមានចំណូ​លទាបនោះនឹងជួយឱ្យលោកអ្នកកាន់តែងាយស្រួល ក្នុងការចាប់យកទីចំណែកទីផ្សារផ្សេងៗបន្ថែមទៀត ដោយប្រើជំនាញដែលមានស្រាប់ផងដែរ​។

៥. ចេះលើទឹកចិត្តនិងគោរពឱ្យតម្លៃ

ចំណុចនេះគឺជារឿងសំខាន់ ដែលវិនិយោគិនចេះ ប្រព្រឹត្តដោយក្តីគោរពឱ្យតម្លៃចំពោះអ្នកដ៏ទៃដូចជា ដៃគូអាជីវកម្ម អតិថិជន អ្នកជួល ឬអ្នកផ្សេងទៀតដែលវិនិយោគិន មានទំនាក់ទំនងអាជីវកម្មជាមួយ។ វិនិយោគិនដែលពូកែ ត្រូវយកចិត្តទុកដាក់ទៅលើព័ត៌មានលម្អិត ស្តាប់និងឆ្លើយតបទៅនឹងចំងល់នានា ក៏ដូចជាផ្សព្វផ្សាយអាជីវកម្មប្រកប ដោយភាពវិជ្ជមាននិងវិជ្ជាជីវៈ។

៦.បន្តការរៀនសូត្រ ដើម្បីពង្រឹងជំនាញរបស់ខ្លួនឯង

អ្នកវិនិយោគដែលជោគជ័យ តែងតែមានការយល់ដឹងពីច្បាប់ទាំងនេះហើយអាចសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរបទបញ្ញត្តិឬនិន្នាការសេដ្ឋកិច្ច។

លើសពីនេះទៅទៀត ពួកគេយល់ពីច្បាប់អចលនទ្រព្យ ពន្ធ ការផ្តល់កម្ចី និងបទបញ្ញត្តិនានា ដែលអាចជះឥទ្ធិពលដោយផ្ទាល់ឬប្រយោលដល់អាជីវកម្មរបស់ពួកគេ ព្រោះថាទាំងអស់នេះវាដូចគ្នា នឹងអាជីវកម្មផ្សេងទៀតដែរ វាជារឿងចាំបាច់ក្នុងការយល់ដឹងពីច្បាប់ បទបញ្ញត្តិ និងនិន្នាការដែលជាមូលដ្ឋាននៃអាជីវកម្ម សម្រាប់វិនិយោគិនអចលនទ្រព្យ។

៧ ស្គាល់ពីហានិភ័យ

អ្នកវិនិយោគអចលនទ្រព្យ ត្រូវយល់ដឹងអំពីហានិភ័យ  ដែលមិនត្រឹមតែទាក់ទងនឹងការទិញលក់អចលនទ្រព្យប៉ុណ្ណោះទេ តែក៏ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ផងដែរ ដើម្បីធ្វើការកែសម្រួលអាជីវកម្មរបស់ពួកគេ ក្នុងការកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមាន។

ដូច្នេះត្រឡប់មកវិញលោក អ្នកត្រូវតែស្វែងយល់ឱ្យជាក់លាក់ ចំពោះហានិភ័យនានា ដែលកើតមានដោយមិនដឹងខ្លួន បញ្ហាគណនេយ្យ ការបង្កើតបណ្តាញជាដើម៕


 

LEAVE A REPLY

Please enter your comment!
Please enter your name here