អគ្គលេខាធិការអាស៊ានទី១របស់កម្ពុជាបានចាប់ផ្តើមបំពេញការងារជាផ្លូវការហើយ

ដោយ៖ សហការី

ភ្នំពេញ៖ លោកបណ្ឌិត កៅ គឹមហួន ដែលជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចាប់ផ្តើមបំពេញការងារជាអគ្គលេខាធិការអាស៊ានហើយ ដោយលោក និងភរិយា បានធ្វើដំណើរទៅកាន់រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ។

លោកបណ្ឌិត កៅ គឹមហួន ត្រូវបាន កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រកាសតែងតាំងជា អគ្គលេខាធិការអាស៊ាន ចាប់ពីឆ្នាំ២០២៣ តទៅ ដែលអាណត្តិនៃអគ្គលេខាធិការអាស៊ាននេះ មានរយៈពេល៥ឆ្នាំ។

លោកបណ្ឌិត កៅ គឹមហួន ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា ស្នើធ្វើជាអគ្គលេខាធិការអាស៊ាន ឆ្នាំ២០២៣ នៅពេលដែលដល់វេនប្រទេសកម្ពុជា។ នេះជាលើកទី១ហើយ ដែលកម្ពុជាមានឱកាសធ្វើជា អគ្គលេខាធិការអាស៊ាន បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩។

តាមមាត្រា ១១ នៃធម្មនុញ្ញអាស៊ានបានឱ្យដឹងថា អគ្គលេខាធិការអាស៊ាន ត្រូវជ្រើសរើសចេញពីក្នុងចំណោមជនជាតិនៃរដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្ដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិក ដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថភាព បទពិសោធន៍វិជ្ជាជីវៈ និងសមភាពយេនឌ័រ៕

អាជីវកម្មកាន់តែច្រើនបានចាប់ផ្ដើមបើកដំណើរការនៅផ្សារទំនើបអ៊ីអន៣

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ អ៊ីអនជាផ្សារទំនើប ដែលទទួលបានជោគជ័យក្នុងប្រតិបត្តិការរបស់ខ្លួន និងបានពង្រីកសាខាជាបន្តបន្ទាប់រហូតដល់៣សាខា ក្នុងរាជធានីភ្នំពេញ។ ជាការកត់សម្គាល់ ផ្សារទំនើបនេះបើកដំណើរការពេលណា មានការគាំទ្រពីពលរដ្ឋកម្ពុជាយ៉ាងផុសផុល ហើយបណ្ដាអាជីវកម្មនានាក៏បានចាប់ផ្ដើមចូលទៅកាន់ផ្សារទំនើបនេះជាបន្តបន្ទាប់ ជាពិសេសផ្សារអ៊ីអនម៉លទី៣។

គិតត្រឹមដើមខែមករា២០២៣នេះ ផ្សារទំនើបអ៊ីអនម៉ល៣ទើបតែបើកដំណើរការបានជាងកន្លះខែប៉ុណ្ណោះ ពោលគឺបានចាប់ផ្ដើមបើកដំណើរការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ តែការគាំទ្រពីអតិថិជន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទៅលើផ្សារទំនើបមួយនេះមានចំនួនច្រើន។

អ្នកនាង អាន សុធីតា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ ថា ម្ចាស់ផ្សារទំនើបនេះមានបទពិសោធន៍ លើអាជីវកម្មផ្សារទំនើបយូរមកហើយ ដូច្នេះ យើងឃើញថា រាល់អាជីវកម្មផ្សារទំនើបរបស់អ៊ីអនម៉ល នៅក្នុងប្រទេសកម្ពុជា តែងតែទទួលបានការគាំទ្រពីពលរដ្ឋកម្ពុជា។

អ្នកនាងបន្តថា ម្ចាស់ផ្សារនេះបានដឹង និងបានប្រើយុទ្ធសាស្ត្រ ដើម្បីទាក់ទាញអតិថិជនចូលទៅក្នុងផ្សារច្រើន។ អ្វីដែលពិសេសនោះ គឺគេបានរើសទីតាំងចំកន្លែងត្រឹមត្រូវ ការរចនាសផ្សារទំនើបមានភាពទាក់ទាញ មានចំណតយានយន្តច្រើនទូលាយ ដែលធ្វើឱ្យអតិថិជនងាយស្រួល ក្នុងការចតយានយន្តនិងងាយស្រួល ក្នុងការចេញចូលផ្សារទំនើប។

អ្នកនាងបន្ថែមថា យ៉ាងណាក្ដី ការបើកដំណើរការផ្សារទំនើបថ្មីៗ នៅតំបន់ប៉ែកខាងត្បូងភ្នំពេញនេះនឹងអាចធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មផ្សារទំនើបតូចៗនៅក្នុងតំបន់នោះ។ ផ្សារទំនើបតូចៗទាំងនោះក៏នឹងប្រឈមនឹងបញ្ហាកាន់តែច្រើនផងដែរ ប្រសិនបើគ្មានការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ផ្នែកទីផ្សារ នៃធនាគារអេស៊ីលីដាភីអិលស៊ីក៏បានមានប្រសាសន៍ផងដែរ គ្រប់សាខាផ្សារទំនើបរបស់អ៊ីអនម៉លទាំងបី គឺតែងតែមានសាខារបស់ធនាគារនៅក្នុងនោះផងដែរ ដើម្បីបំពេញតម្រូវការអតិថិជន ដែលដើរកម្សាន្ត និងត្រូវការដក ឬដាក់ប្រាក់ នៅក្នុងធនាគារ ៕

India’s share of global iPhone production to be on par with China’s by 2027

India is expected to assemble up to 50 per cent of Apple’s iPhones by 2027, up from fewer than 5 per cent at present, to be on par with the scale of production in mainland China, according to a new report.

 

“The speed of supply chain migration to India will be accelerated in the future because of the need to diversify risks in light of uncertainties in China’s pandemic control,” said Luke Lin, analyst at the research unit of tech-focused Taiwanese daily newspaper DigiTimes, in a report published on Tuesday.

 

India, which surpassed the UK last year to rank as the world’s fifth-largest economy, is already predicted to account for up to 25 per cent of total iPhone production by the end of 2023, and as much as 40 per cent by 2025, the report said.

 

China, where up to 85 per cent of iPhones globally were produced last year, is at risk of losing its dominant role as a manufacturing hub for Apple devices because of US-China decoupling moves, according to Lin. He expected India and Vietnam to be “the biggest beneficiaries” of Apple’s efforts to shift more of its manufacturing supply chain outside China.

 

The DigiTimes Research forecast is more aggressive than JPMorgan’s earlier prediction that India would assemble 25 per cent of total iPhones worldwide by 2025.

Taiwan-based Foxconn Technology Group, formally known as Hon Hai Precision Industry, has been one of the most aggressive Apple contractors to bolster its efforts in India. The world’s largest electronics contract manufacturer in December made a US$500 million cash injection into its Indian subsidiary, Foxconn Hon Hai Technology India Mega Development.

Other major smartphone brands are also increasing their production outside China, according to the DigiTimes report.

 

Samsung Electronics (https://www.scmp.com/topics/samsung-electronics?module=inline&pgtype=article), for example, has been shifting more of its Android smartphone manufacturing capacity out of China since 2019, primarily to Vietnam.

 

Samsung smartphone production in China is projected to cease in the next five years, according to the report, as Vietnam and India’s share of assembly work approaches 35 per cent to 40 per cent and 40 per cent to 45 per cent, respectively, by 2027.

source: SCMP

ស្ពានឆ្លងកាត់ទន្លេមេគង្គតម្លៃជាង២០០លានដុល្លារនឹងត្រូវសាងសង់ភ្ជាប់ជាមួយខ្សែក្រវាត់ក្រុងទី៣

ដោយ៖ សហការី

ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសង់ស្ពានឆ្លងកាត់ទន្លេមេគង្គមួយដែលមានតម្លៃជាង២០០លានដុល្លារ ដែលត្រូវប្រើប្រាស់ថវិកាជាតិក្នុងការសាងសង់ ដែលអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយគ្មានការបង់ប្រាក់​។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានមាន ប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសាងសង់ស្ពានមួយកន្លែងនៅតំបន់ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅតំបន់ល្វាឯម ខេត្ដកណ្ដាល ដែលក្បែរនឹងផ្លូវក្រវាត់ក្រុងទី៣ផងដែរ។

លោកបានបន្តថា នៅពេលស្ពាននេះសាងសង់រួចរាល់ គឺការធ្វើដំណើរមិនតម្រូវឱ្យមានការបង់ប្រាក់ទេ។ បន្ថែមពីនោះទៀត វាផ្តល់ភាពងាយស្រួល ក្នុងការដឹក ជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកបានមានប្រសាសន៍ថា  “ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ៊ីចឹងត្រូវសង់ស្ពានមួយនៅដីឥដ្ឋ ឆ្លងទៅល្វាឯមមួយទៀតឆ្លងកាត់ទន្លេមេគង្គ។ ស្ពាននេះវែងណាស់ស្ពាន ប្រវែង២ពាន់ម៉ែត្រជាង។ ពេលយើងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត យើងត្រូវតែមានស្ពានហ្នឹងដែរ ដោយប្រើថវិកាជាតិយើងតែម្ដង”។

លោករដ្ឋមន្ត្រីឱ្យដឹងទៀតថា “ផ្លូវល្បឿនលឿនជាថវិកាផ្នែកឯកជន ប្រហែល១៤០០លានដុល្លារ ស្ពានប្រហែល២០០លានដុល្លារ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពានទន្លេមេគង្គហ្នឹង ភ្ជាប់ជាមួយខ្សែក្រវាត់ក្រុងទី៣ដោយមិនគិតថ្លៃ ប៉ុន្តែចង់ជិះផ្លូវល្បឿនលឿនត្រូវបង់កម្រៃឱ្យគេ ឬជិះផ្លូវលេខ១ក៏បានដែរ”។

រាជរដ្ឋាភិបាល កាលពីពេលថ្មីៗ បានប្រកាសថា នឹងបញ្ចេញថវិកាជាតិប្រមាណជាង២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីផ្លូវជាតិលេខ១ ទៅកាន់តំបន់ល្វាឯម ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងដំណើរការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខនេះ។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អាចនឹងត្រូវបើកការដ្ឋានសាងសង់ពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី២ហើយក្នុងប្រទេសកម្ពុជាបន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ខណៈផ្លូវនេះគឺជាផ្លូវថ្មីទាំងស្រុង ដែលមានប្រវែង សរុបប្រហែល១៣៥គីឡូម៉ែត្រ ហើយដែលត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង២៥,៥ម៉ែត្រ។ ផ្លូវមួយខ្សែនេះនឹងចាប់ផ្ដើមចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្ត កណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមតែម្ដង៕

 

China property set for modest demand recovery in 2023 on policy support

HONG KONG: China’s deeply troubled property sector is set to see home sales fall for the second straight year in 2023, but the pace of declines will ease thanks to state support measures and the lifting of the government’s strict anti-COVID policies.

 

Property sales are expected to slip by a median of 8 per cent this year, a Reuters survey of eight economists and analysts showed, compared to a slump of around 25 per cent in 2022, as economic activity, household income and consumer confidence are seen rebounding in the second half.

 

Economists and analysts believe policymakers will roll out more support measures to stimulate home demand this year, as part of Beijing’s overall goal to bolster the US$17-trillion economy after a sharp COVID-induced downturn in 2022.

Those policies could include further lowering of mortgage borrowing rates and down-payment requirements, as well as relaxing home purchase restrictions in top-tier Chinese cities, they added.

 

Hopes of a pickup in the economy later this year have been fuelled by China’s dismantling in December of its stringent zero-COVID policy, which likely dragged GDP growth down to just 3 per cent last year, one of its worst years in almost half a century.

 

But the reversal has triggered a wave of COVID-19 infections, which are expected to cause further economic disruptions and strain households for at least a few more months.

 

Source: Reuter

ស្ថានភាពអចលនទ្រព្យចិនរំពឹងថានឹងងើបឡើងវិញសន្សឹមៗក្នុងឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

ហុងកុង: ទំហំនៃការលក់ផ្ទះក្នុងប្រទេសចិននឹងធ្លាក់ចុះ ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ក្នុងឆ្នាំ២០២៣ ប៉ុន្តែល្បឿននៃការធ្លាក់ចុះនឹងធូរស្រាល ដោយសារវិធានការគាំទ្ររបស់រដ្ឋ និងការលុបចោលនយោបាយកូវីដសូន្យរបស់រដ្ឋាភិបាល។

ការលក់អចលនទ្រព្យត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះជាមធ្យម៨ភាគរយ នៅឆ្នាំ២០២៣នេះ ធៀបទៅនឹងការធ្លាក់ចុះប្រហែល២៥ភាគរយ ក្នុងឆ្នាំ២០២២ ដោយសារ សកម្មភាពសេដ្ឋកិច្ច ប្រាក់ចំណូលគ្រួសារ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ត្រូវបានគេមើលឃើញថា មានការងើបឡើងវិញ។

ក្រុមសេដ្ឋវិទូ និងអ្នកវិភាគ ជឿជាក់ថា ក្រុមអ្នកបង្កើតគោលនយោបាយនឹងដាក់ចេញវិធានការគាំទ្របន្ថែមទៀត ដើម្បីជំរុញតម្រូវការផ្ទះ នៅឆ្នាំ២០២៣នេះ ដែលជាផ្នែកមួយនៃគោលដៅរួមរបស់ទីក្រុងប៉េកាំង ដើម្បីជំរុញសេដ្ឋកិច្ចទំហំ១៧ពាន់ពាន់លានដុល្លារអាមេរិក បន្ទាប់ពីបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២២។

គោលនយោបាយទាំងនោះអាច រួមមាន ការបញ្ចុះអត្រាការប្រាក់កម្ចីទិញផ្ទះបន្ថែមទៀត និងតម្រូវការបង់ប្រាក់កក់ ក៏ដូចជាការបន្ធូរបន្ថយ ការរឹតបន្តឹងការទិញផ្ទះ នៅក្នុងបណ្តាទីក្រុងលំដាប់កំពូលរបស់ប្រទេសចិន។

ក្តីសង្ឃឹមនៃការកើនឡើងសេដ្ឋកិច្ច នៅឆ្នាំ២០២៣នេះ ត្រូវបានជំរុញដោយការលុបចោលគោលនយោបាយសូន្យកូវីដ របស់រដ្ឋាភិបាល ដែលបានអូសទាញកំណើន GDP របស់ប្រទេសចិនឱ្យធ្លាក់ចុះមកត្រឹម៣ភាគរយ កាលពីឆ្នាំ២០២២។

ទោះបីជាយ៉ាងនេះក្តី ការលុបចោលគោលនយោបាយនេះ បានបង្កឱ្យមានរលកនៃការឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានការរំខានផ្នែកសេដ្ឋកិច្ចបន្ថែមទៀត និងធ្វើឱ្យពលរដ្ឋចិនរងផលប៉ះពាល់យ៉ាងហោចណាស់ពីរបីខែទៀត៕

ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារអាមេរិកជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សម្រាប់ការងារមនុស្សធម៌

ដោយ៖ សហការី

ភ្នំពេញ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឧបត្ថម្ភថវិកា ៥ម៉ឺន ដុល្លារអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីរួមចំណែកជាមួយ TYDA ក្នុងសកម្មភាពមនុស្សធម៌ ជាពិសេស គឺសម្រាប់ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រទូទាំងព្រះរាជាណាចក្រកម្ពុជា។​ ​

លោក ចាន់ រដ្ឋា នាយករងផ្នែកកិច្ចការសាធារណៈរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា “ក្រុមហ៊ុន ប៉េង ហួត គ្រុប មានមោទនភាពយ៉ាងក្រៃលែង ក្នុងការរួមចំណែកបេសកកម្មមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស ជាពិសេសក្នុងបរិបថដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកបាននឹងកំពុងតែប្រឈមជាមួយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្រុមហ៊ុនបានយល់ច្បាស់ ពីតម្រូវការដ៏ចាំបាច់ផ្នែកសេវាសុខាភិបាល របស់ប្រជាពលរដ្ឋ។ ហើយក្រុមហ៊ុនជឿជាក់ថា ការរួមចំណែកនេះ អាចជួយលើកកម្ពស់សុខុមាលភាពសង្គម ក៏ដូចជាជួយអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងទៀតផងដែរ”។​ ​​​​​

លោកបានបន្តទៀតថា “ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក គឺជាគុណតម្លៃរបស់ក្រុមហ៊ុន និងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាំងពីក្រុមហ៊ុនចាប់ផ្តើមដំបូង និងរីកចម្រើនរហូតមកដល់ពេលនេះ ហើយក៏នឹងបន្តនៅពេលខាងមុខទៀតផងដែរ ហើយការចែករំលែកគឺជាគំរូដ៏ល្អមួយនៃវប្បធម៌សាមគ្គី និងចែករំលែកចេះជួយគ្នាក្នុងគ្រាលំបាក”។​​

កាលពីឆ្នាំ ២០២០-២០២១ និង ២០២២ កន្លងទៅ  ក្រុមហ៊ុន  ប៉េង  ហួត  គ្រុប បានបរិច្ចាគថវិកាជាង ១៥លាន ដុល្លារអាមេរិក ទៅក្នុងកិច្ចការងារសង្គម។ តួយ៉ាង វិស័យសុខាភិបាល ក្រុមហ៊ុនបានឧត្ថម្ភថវិកាដល់រាជរដ្ឋាភិបាលដើម្បីទិញថ្នាំវ៉ាក់សាំង កូវីដ-១៩ ​និងការផ្ដល់ជាទីកន្លែង សម្រាប់ចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ ទិញស្បៀងអាហារចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការស្បៀងជាចាំបាច់ ក៏ដូចជាបងប្អូនកម្មករជាង ៧០០០នាក់ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនកម្មករគ្រប់ការដ្ឋានរបស់ក្រុមហ៊ុន ក្នុងតំបន់នានាក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ប៉េង ហួត គ្រុប បានកំណត់អាទិភាពការងារសង្គមរបស់ក្រុមហ៊ុន ដែលមានសសរស្ដម្ភធំ ៣ ហើយក៏ស្របទៅនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ ពោលគឺ “ការងារបរិស្ថាន អប់រំ និង សង្គម”។ កន្លងមកតាមរយៈការងារសង្គម ក្នុងវិស័យសុខាភិបាល ដែលក្រុមហ៊ុនបានធ្វើរួមមាន ការចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំជូនកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ព្រមទាំងរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។ល៕ ​​

 

China’s southern manufacturing hub Guangzhou plans projects worth $945 billion

BEIJING : China’s southern manufacturing hub of Guangzhou plans 1,722 projects in 2023 worth more than 6.5 trillion yuan ($945 billion), state media CCTV reported on Thursday, after the city was hit by stringent COVID-19 curbs in late 2022.

In 2023 alone, 526.1 billion yuan is expected to be invested in the projects which span areas including transport, new energy vehicles and biomedicine, the report said.

Guangzhou’s infrastructure push echoes policymakers’ calls to spur economic growth, which was hurt not only by COVID outbreaks and strict restrictions, but by a protracted property downturn and now a fading exports outlook.

To revive growth, authorities have dusted off an old playbook, issuing debt to fund big public works projects.

The finance minister said the country would step up fiscal expansion in an appropriate manner in 2023 by boosting spending and investment via local government special bonds to spur the economy.

More than 480 transport infrastructure projects have been scheduled by Guangzhou as the city aims to build itself as an international transportation hub, CCTV said.

Chen Xu, an official at Guangzhou’s development and reform commission, said that the city would strive to complete about 30 per cent of planned annual investment by the end of the first quarter, in a bid to shore up growth, according to the CCTV report.

Guangzhou, a manufacturing powerhouse that is home to nearly 19 million people, suffered the city’s worst COVID outbreaks in November last year.

After Beijing’s abrupt COVID policy U-turn, analysts expect the surging virus infections may continue hitting businesses and consumers in winter months.

Source: Reuters

Laos launches 500-kilovolt power transmission line reaching Cambodia

Laos has launched a 500-kilovolt power transmission line linking a power substation at a village in its southern Champasak province to the border area of Cambodia.

Lao National Radio on Thursday in a report quoted Deputy Minister of Energy and Mines Thongphat Inthavong as saying at the launching ceremony on Tuesday that the project would play an important role in developing the energy sector in the Southeast Asian country, especially its ability to provide electricity to local residents and benefit economic development.

Managing Director of the Lao state-owned Electricite du Laos (EDL) Chanthaboun Soukaloun said the power transmission line and the substation are part of a national project, which has used modern techniques with a high investment value.

It is an important achievement for the country’s strategy to export electricity to neighboring countries, especially Cambodia.

The power transmission line has a length of more than 200 km and runs through the Khong district of the Champasak province, and the Sanamxay and Phouvong districts in the Attapeu province.

Many hydropower plants have been built in Laos as part of the government’s strategy to turn the country into a “battery” of Southeast Asia.
As of 2022, Laos had had 90 sources of energy with a combined installed capacity of nearly 11,000 MW.

They include 77 hydropower plants, eight solar power plants, four biomass schemes, and one coal-fired power plant.

During 2021-2025, the country plans to produce an additional 1,807 MW of electricity, with hydropower accounting for 57 percent of the total, coal-fired power 19 percent, and solar power 24 percent.

By 2030, it is planned that Laos will produce another 5,559 MW of electricity. Of the total, 77.59 percent will come from hydropower and the rest will come from solar, wind and coal-fired power plants, according to the media report.

Source: Xinhua

ចង់ជោគជ័យលើសមរភូមិអចលនទ្រព្យ សិក្សាពីចំណុចទាំង៦នេះសិន

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ មានមេរៀននិងឯកសារជាច្រើនបានចងក្រងទុក ដោយអ្នកជំនាញអចលនទ្រព្យអន្តរជាតិ ដែលបង្ហាញពីចំណុចមួយចំនួន ដែលអ្នកចង់វិនិយោគលើវិស័យអចលនទ្រព្យគួរអនុវត្តន៍ ដើម្បីទទួលបានជោគជ័យ។

       នៅក្នុងឧស្សាហកម្មដែលមានលំហូរសាច់ប្រាក់ និងឱកាសចំណេញប្រាក់ដ៏ច្រើននេះ អ្នកជំនាញនានាបានលើកឡើងពីចំណុចសំខាន់ៗចំនួន៦ ដើម្បីក្លាយជាអ្នកជោគជ័យក្នុងវិស័យនេះ។ ចំណុចទាំងនោះមានដូចជា

១.រៀនសិនមុនចាប់ផ្ដើមកម្មវិធីនិយោគ

កុំធ្វើអ្វីមួយដែលគ្មានចំណេះដឹង វាប្រឈមមុខនឹងការខាតបង់ ហើយពិបាកនឹងស្តារឡើងវិញណាស់ ដូចនេះបងប្អូនទៅរៀនសូត្រសិនមុនចាប់ផ្ដើមវា។ ការរៀន និងបន្តអភិវឌ្ឍន៍ ចំណេះដឹងគ្មានទីបញ្ចប់រៀនផង អនុវត្តន៍ផង ដើម្បីក្លាយជាអ្នកជំនាញទើបរីកចម្រើន និងមានឱកាសទទួលបានប្រាក់ចំណេញជាអតិបរមា។

២ គោលបំណងជាក់លាក់ ដើម្បីទទួលបានផលចំណេញជាអតិបរមា

ត្រូវមានគោលបំណងជាក់លាក់ ដើម្បីអោយការវិនិយោគនេះ ទទួលបានប្រាក់ចំណេញច្រើន តាមតែអាចធ្វើទៅបាន។ មិនមែនវិនិយោគ ព្រោះតែចង់មានដី ឬផ្ទះលំហែ សម្រាប់ថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកឲ្យតែមានអចលនទ្រព្យនឹងគេដែរនោះទេ។

នៅពេលដែលយើងមានគោលបំណងត្រឹមតែលំហែរ ឬជាចំការ ប្រាកដណាស់អចលនទ្រព្យ ដែលយើងទិញ មិនមានការទទួលបានប្រាក់ចំណេញខ្ពស់នោះទេ។ ការដឹងពីព័ត៌មានច្បាស់លាស់ វិភាគចំនេញ ខាត ដោយប្រើខួរក្បាល រឺប្រើតួរលេខ មិនប្រើអារម្មណ៍ ឬប្រើបេះដូងដើម្បីទិញនោះ ប្រាកដណាស់យើងនឹងទទួលបានផលចំណេញខ្ពស់។

៣. ជ្រើសរើសតំបន់ ឬគម្រោងដែលមានសក្កានុពលខ្ពស់

ជាអ្នកវិនិយោគ ក៏មិនខុសពីភ្នាក់ងារអចលនវត្ថុដែរ នៅពេលចាប់ផ្ដើម ត្រូវផ្តោតតំបន់ណាមួយ អោយច្បាស់ហើយ ចងបណ្ដាញនៅតំបន់នោះ ប្រើយុទ្ធសាស្ត្រផ្ការីក។ ចង់បានអចលនទ្រព្យល្អ តម្លៃក្រោមទីផ្សារ មិនមានយើងមានលុយ ហើយចុះទៅទិញដូចទិញត្រី ឬបន្លែពីផ្សារមកទេ គឺត្រូវអត់ធ្មត់រង់ចាំទើបឍឱកាសល្អនឹងមកដល់។

ម្យ៉ាងទៀតដោយសារកត្តាធនធាន និងពេលវេលាមានកំណត់ ដូចនេះហើយអ្នកវិនិយោគត្រូវតែផ្តោត តាមតំបន់សក្តានុពលដែល យើងបានកំណត់។

៤.ចងបណ្តាញ

ចងក្រងបណ្ដាញក្នុងតំបន់គោលដៅ របស់យើងដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដូចជា ជាមួយនឹងអាជ្ញាធរមូលដ្ឋាន អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ភ្នាក់ងារអចលនវត្ថុជំនាញ រឺអ្នកគួកជេរដែលអាចជឿទុកចិត្តបាន ដើម្បីដឹងពីគម្រោងអភិវឌ្ឍន៍នានា និងអចលនទ្រព្យ ដែលដាក់លក់បន្ទាន់ រឺអចលនទ្រព្យនៅទីតាំងល្អៗ។

៥. មានផែនការរយៈពេលវែងនិងផែនការហិរញ្ញវត្ថុ

សម្រាប់អ្នកវិនិយោគផ្ទះ ត្រូវការពេលវេលាពី២ទៅ ៣ឆ្នាំ។ រីឯដីធ្លី ត្រូវការរយៈពេលវែងចាប់ពី៥ឆ្នាំឡើង រហូតដល់១០ទៅ១៥ឆ្នាំ ឬលើសនេះទៀតក៏មាន។ ដូចនេះត្រូវមានផែនការហិរញ្ញវត្ថុ ឲ្យសមស្របនឹងពេលវេលា ដែលយើងបានកំណត់នោះដែរ។

ប្រសិនបើគ្មានផែនការជាក់លាក់ គ្មានផែនការហិរញ្ញវត្ថុសម្រាប់រយៈពេលវែង ប្រាកដជាត្រូវបង្ខំចិត្តលក់វិញ ជាមួយនឹងតម្លៃដើម ឬចំណេញតិចតួច នៅពេលខ្លះលក់ខាតផងក៏មានដែរ។

៦. ដឹងពីពេលវេលាត្រូវទិញ និងពេលវេលាចាកចេញ

ទិញនៅពេលទីផ្សារស្ងាត់ ហើយលក់វិញនៅពេលទីផ្សារឈូឆរ រឺដល់ចំណុចខ្ពស់។ ជាធម្មតាសម្រាប់អ្នកជួញដូរអចលនទ្រព្យ គឺពួកគាត់ទៅទិញនៅពេលដែលគេផ្អើលហើយប៉ុណ្ណោះ ព្រោះតែគាត់គ្មានបណ្ដាញ រឺប្រភពព័ត៌មាន។

បន្ថែមលើផែនការរយៈពេលវែងខាងលើ យើងត្រូវដឹងពីទីផ្សារតំបន់និងដល់ចំណុចកំពូលហើយពេលណា ត្រូវចាកចេញពេលណា អ្នកខ្លះមិនព្រមលក់ទេ ទោះជាទីផ្សារជិតដល់កំពូល រឺដល់កំពូលហើយ ដែលវាដល់ពេលនឹងឡើងយឺត ឬចិត្តដល់ពេលធ្លាក់ចុះមកវិញហើយ។

សូមប្រុងប្រយ័ត្នទីផ្សារនៅស្រុកយើង ពិបាកនឹងទុកចិត្តណាស់ នៅពេលដែលអាចជាយុទ្ធសាស្ត្រ ដែលអ្នកមានដីធំៗប្រើសំរាប់លក់ដីគេចេញវិញក៏មានដែរហើយ យើងទិញគឺមានតម្លៃថ្លៃបាត់ទៅហើយ បន្ទាប់ពីផ្អើលហើយ ទីផ្សារអាចនឹងចាប់ផ្ដើមស្ងាត់វិញក៏មាន៕