ក្រុមហ៊ុនអភិវឌ្ឍន៍មួយបោះទុនវិនិយោគគម្រោងបុរីនៅតំបន់ភ្នំតាម៉ៅជាមួយគុណតម្លៃពិសេសចំនួន៤

ដោយ៖ សុផារី

តាកែវ៖ ក្រុមហ៊ុន HK Residence បន្តទទួលភាពជោគជ័យ ក្នុងការអភិវឌ្ឍ និងការលក់គម្រោងបុរីដ៏ធំមួយនៅក្នុងតំបន់សក្តានុពលជិតភ្នំតាម៉ៅ អមជាមួយនឹងការផ្តល់ជូននូវគុណតម្លៃពិសេសៗចំនួន៤ ពីគម្រោង HK Residence។

លោក ចាប ពៅ អគ្គនាយកបុរី HK Residence បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា គម្រោង HK Residence ផ្តល់ជូនគ្រប់អតិថិជន ដែលទិញបុរី នូវគុណតម្លៃពិសេសជាច្រើន រួមមាន តម្លៃដ៏ពិសេស ទីតាំងសក្តានុពល ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពនៃការរស់នៅក្នុងបុរី។

បុរី HK Residence មានទីតាំងស្ថិតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹងតូច ស្រុកបាទី ខេត្តតាកែវ ស្ថិតនៅព្រំប្រទល់រវាងខេត្តកណ្តាលនិងរាជធានីភ្នំពេញ និងជាគម្រោងដ៏ធំមួយមានទំហំរហូតដល់៥ហិចតា។

ទីតាំងរបស់បុរីស្ថិតនៅក្នុងតំបន់សក្តានុពលខ្ពស់បំផុត នៅជិតរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមរយៈផ្លូវជាតិលេខ២ នៅជិតផ្លូវក្រវាត់ក្រុងទី៤ និងទីតាំងរមណីយដ្ឋានភ្នំតាម៉ៅផងដែរ។​ អ្វីដែលសំខាន់ជាងនេះ ការអភិវឌ្ឍលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង លូ គឺមានគ្រប់គ្រាន់ ដោយមិនមានភាពខ្វះខាតឡើយ ដែលនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់ការរស់នៅរបស់អតិថិជន។

គម្រោងបុរីមានផ្ទះចំនួន២ប្រភេទសម្រាប់ជាជម្រើសដល់អតិថិជន រួមមាន វីឡាទោល និងវីឡាភ្លោះ អមជាមួយសួនច្បារដ៏ស្រស់ស្អាត នៅក្នុងផ្ទះនីមួយៗដាច់ដោយឡែកពីគ្នា មានទីធំទូលាយ ព្រមទាំងសួនច្បាររួម ទីលានកំសាន្តសម្រាប់កុមារ កន្លែងហាត់ប្រាណ ជាពិសេស ផ្លូវនៅក្នុងបុរីមានទំហំចន្លោះពី២០ ទៅ៣០ម៉ែត្រ។ ផ្ទះវីឡា ដែលមានទំហំផ្ទះ១៣,៥ម៉ែត្រគុណ៧,២ មានតម្លៃត្រឹមតែ៤៨.០០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។

លោកថា​ “ផ្ទះយើងតម្លៃប៉ុណ្ណឹងមែន តែផ្លូវនៅក្នុងបុរីមានទំហំធំខ្លាំង២០និង៣០ម៉ែត្រ ហើយមានសួនច្បារថែមទៀត មិនដែលមានបុរីណាហ៊ានខាតដីច្រើនដល់ថ្នាក់នេះនោះទេ“។

លោក ចាប ពៅ បានមានប្រសាសន៍ថា “ជាមួយការផ្តល់ជូនពិសេសគ្រប់ចំណុចបែបនេះ អ្នកវិនិយោគនឹងទទួលបានផលចំណេញ១គុណនឹង២ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយបើធៀបនឹងផ្ទះនៅរាជធានីភ្នំពេញ មានទំហំដូចគ្នានេះ គឺមិនអាចរកតម្លៃបែបនេះបាននោះទេ”។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ទិញ អញ្ចើញមកមើលទីតាំងថ្ងៃនេះ នឹងអាចរើសទីតាំងល្អបានមុនគេ។ សម្រាប់ការបង់ប្រាក់ អតិថិជនអាចទទួលបានការសម្រួលឯកសារ រត់ការធ្វើប្លង់ជូន សម្រាប់ការខ្ចីពីធនាគារក្នុងអត្រាការប្រាក់ទាបបំផុត ពីធនាគារដៃគូរជាច្រើនរបស់បុរី៕

 

 

អ្នកឧកញ៉ា សុខ គង់ បោះពុម្ពផ្សាយសៀវភៅអាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា

ដោយ៖ សហការី

កំពត៖ អ្នកឧកញ៉ា សុខ គង់ បានបោះពុម្ពផ្សាយសៀវភៅមួយក្បាលរៀបរាប់ពី “អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា” ដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅលើភ្នំបូកគោ។

សៀវភៅនេះ​មានអត្ថន័យផ្ដោតលើខ្លឹមសារអប់រំ តម្រង់ទិស ចក្ខុវិស័យ យុទ្ធសាស្រ្តគ្រប់គ្រងជំនួញ គន្លឹះដឹកនាំធនធានមនុស្ស និងសម្រង់សំដីប្រកបដោយគតិបណ្ឌិតឆ្លុះបញ្ចាំងពីបទពិសោធន៍របស់អ្នកឧកញ៉ាបណ្ឌិត ដែលនាំមកនូវភាពជោគជ័យរហូតមក ដែលអាចក្លាយជាត្រីវិស័យសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ពិសេសយុវជនអាចក្រេបជញ្ជក់យកចំណេះដឹងជាប្រយោជន៍សម្រាប់ការរស់នៅ និងមុខរបរក្នុងបច្ចុប្បន្ន និងអនាគតផងដែរ។

លោកបណ្ឌិត ងិន បាណាល់ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ សូគីម៉ិច អ៊ិនវេសមេន គ្រុប ​​និងជាអ្នកសម្របសម្រួលការបោះពុម្ពផ្សាយសៀវភៅនេះ បាន​​​​ថ្លែង​ឱ្យ​ដឹង​​ពី​លក្ខណៈ​ពិសេស​មួយ​ចំនួន នៃ​សៀវភៅ  “អាថ៌កំបាំង​ពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់” នេះថាសៀវភៅនេះត្រូវបាននិពន្ធឡើង ដើម្បីជាការលើកពីគុណតម្លៃ និងការតស៊ូក្នុងជីវិតរបស់អ្នកឧកញ៉ា ព្រមទាំងវិធីសាស្ត្រនៃការធ្វើជំនួញ ដើម្បីចែករំលែក ក្នុងគោលដៅជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។

សៀវភៅមួយក្បាលនេះ ក៏បានលាតត្រដាងនូវខ្សែជីវិត​របស់បុគ្គលឆ្នើម​ក្នុងវិស័យធុរកិច្ច ជីវិតតស៊ូតាំងពីកុមារភាព បទពិសោធ​ការងារធ្វើអាជីវកម្មមុនពេលភ្លើងសង្គ្រាមផ្ទៃក្នុង​កម្ពុជាចាប់ផ្តើម​ អាជីវកម្មក្នុងអណ្តាតភ្លើងសង្គ្រាម ការដោះដូរទំនិញ និងឈានដល់ការចាប់ផ្តើមធ្វើជំនួញធំៗ ជាច្រើននៅកម្ពុជា ក្រោយសម័យរំដោះឆ្នាំ ១៩៧៩ រហូតដល់បច្ចុប្បន្ន និងសកម្មភាពចូលរួមជាមួយរដ្ឋាភិបាល ក្នុងការកសាងសង្គមសេដ្ឋកិច្ច ក្នុងសម័យសន្តិភាព​ឱ្យមានការអភិវឌ្ឍ។ សៀវភៅនេះ ក៏បានឆ្លុះបញ្ចាំអំពីប្រពៃណីវប្បធម៌ ជំនឿ សាសនា មុខរបរ សេដ្ឋកិច្ចរបស់ប្រជា​ជន​កម្ពុជា ទំនាក់ទំនងបរទេស សម្រាប់អ្នកជំនាន់ក្រោយបានឈ្វេងយល់ និងស្រាវជ្រាវផងដែរ។

តាមរយៈសៀវភៅនេះ អ្នកឧកញ៉ាបានចែករំលែក និងផ្តល់អនុសាសន៍មួយចំនួន ដល់ប្រជាជនកម្ពុជា ដោយសារភាពក្រីក្រ គឺលំបាកណាស់ ហើយការធ្វើជំនួញទៀតសោតក៏កាន់តែលំបាកថែមទៀត ដោយសារត្រូវដោះស្រាយបញ្ហាលុយកាក់ ដូច្នេះទាមទារឱ្យគិតគូរសន្សំសំចៃ និងរៀបរាប់ពីការគ្រប់គ្រង និងពង្រីកជំនួញ ការចាប់ផ្តើមបង្កើតក្រុមហ៊ុន ការកសាង​កេរ្តិ៍ឈ្មោះ និងពង្រីកការវិនិយោគ ទ្រឹស្តីនិងការគ្រប់គ្រងជំនួញជាដើម។

អ្នកឧកញ៉ាបានរំលេចនៅចំណុចមួយថា “បើជីវិតធ្លាក់ដល់ចំណុចសូន្យ គេមើលងាយណាស់ ទៅណាមកណា ក៏គេមិនហៅមិនចង់រាប់អាន ដូច្នេះមានលុយ​ត្រូវតែចាយដោយសន្សំសំចៃខ្ពស់។ ខ្ញុំឧស្សាហ៍ប្រាប់កូនចៅ តែអត់លុយហើយ មុខយើងគេអត់មើលទេ អ៊ីចឹងត្រូវខំ​ប្រឹងសន្សំសំចៃឡើង ដើម្បីមានលុយអភិវឌ្ឍខ្លួន និងវិនិយោគ”។

អ្នកឧកញ៉ាចែករំលែកថា “ត្រូវធ្វើឲ្យគេមើលឃើញ គេជឿជាក់លើយើង”។ “ជាអ្នកដឹកនាំ ត្រូវបើកចិត្តឲ្យទូលាយ កុំចង្អៀតចង្អល់ពេក តែកុំខ្ជះខ្ជាយពេក”។ “កុំខ្លាចនឿយហត់ ម៉ោងណា ពេលណា ក៏អាចជាម៉ោងការងារដែរ”។

អ្នកឧកញ៉ាចែករំលែកបន្តទៀត ពាក់ព័ន្ធនឹងការកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យជំនួញល្បីល្បាញបែបនេះដោយសារបានកំណត់លក្ខខណ្ឌសម្រាប់ខ្លួនលោក ដូចជា ត្រូវចុះធ្វើដោយខ្លួនឯងពេញដៃពេញជើង ជាបទពិសោធន៍រៀនពីការងារ ច្នៃ​ប្រឌិតបង្កើតថ្មី ចាប់យកឱ្យកាសសម្រេចចិត្តឱ្យលឿន កុំខ្លាចនឿយហត់ម៉ោងណាពេលណាក៏ជាពេលការងារដែរ ព្យាយាមពុះពារ​កុំបោះបង់ពេលជួបការលំបាក ឬឧបសគ្គព្រោះរឿងអ្វីក៏មានដំណោះស្រាយ តាំងចិត្តថាត្រូវតែធ្វើឱ្យបាន​សម្រេចគោល​ដៅ គិតវិជ្ជមានជឿជាក់លើខ្លួនឯង សិក្សាស្រាវជ្រាវឈ្វេងយល់​ អភិវឌ្ឍសមត្ថភាព កាំបិតមិនមុត ត្រូវតែព្យាយាម​សំលៀង ស្មោះត្រង់យកចិត្តទុកដាក់ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងធ្វើឱ្យគេមើលឃើញ ឱ្យគេជឿជាក់លើយើង។

មានពីរជំពូក និង១៧៤ទំព័រ សៀវភៅនេះបានចង់ក្រងឡើងដោយមិនរកប្រាក់ចំណេញ និងបានបោះពុម្ពជាលើកដំបូងចំនួន១០០០ក្បាល គ្រោងនឹងដាក់តម្កល់នៅបណ្ណាគារជាតិ និងនៅតាមបណ្ណាគារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ៕

 

តម្លៃលំនៅដ្ឋានឯកជននៅទីផ្សារសិង្ហបុរី ហក់ឡើង៨,៤ភាគរយក្នុងឆ្នាំ២០២២

សុខុម

 

សិង្ហបុរី: តម្លៃលំនៅដ្ឋានឯកជនក្នុងទីផ្សារសិង្ហបុរី បានហក់ឡើង៨,៤%ក្នុងឆ្នាំ២០២២ កន្លងទៅ បើធៀបនឹងអត្រាឡើងថ្លៃ១០,៦%ក្នុងឆ្នាំ២០២១។ នេះបើយោងតាមលទ្ធផលនៃការប៉ាន់ប្រមាណដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) កាលពីថ្ងៃអង្គារ ទី៣ ខែមករា។

អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) និយាយថា ការឡើងថ្លៃជាមធ្យមនេះកើតមានឡើង បន្ទាប់ពីការលក់លំនៅដ្ឋានឯកជនបានធ្លាក់ចុះ ដោយការលក់សរុបបានធ្លាក់ចុះប្រមាណ៣៦%កាលពីឆ្នាំមុន។

 

សរុបមក សន្ទស្សន៍អចលនទ្រព្យប្រភេទលំនៅដ្ឋានឯកជនបានកើនឡើងដល់១៨៨,២ពិន្ទុក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២២ ដោយកើនឡើង០,២%ពីខែមុននេះ។

 

ចំនួននៃការលក់ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២ បានធ្លាក់ចុះប្រមាណ៤៩%ក្នុងអត្រាត្រីមាសធៀបនឹងត្រីមាស និងប្រមាណ៦០%ក្នុងអត្រាឆ្នាំធៀបនឹងឆ្នាំ។

 

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគនៅទីភ្នាក់ងារអចលនទ្រព្យ OrangeTee and Tie លើកឡើងថា “ការធ្លាក់ថ្លៃនេះគឺស្របទៅនឹងការព្យាករថាម៉ាក្រូសេដ្ឋកិច្ចចុះខ្សោយ ស្របពេលអត្រាការប្រាក់កម្ចីទិញផ្ទះ និងអតិផរណាហក់ឡើងខ្ពស់”។

 

ការប៉ាន់ប្រមាណនេះត្រូវបានចងក្រងដោយផ្អែកលើតម្លៃប្រតិបត្តិការទិញលក់ក្នុងកិច្ចសន្យា ដែលបានដាក់ជូនសម្រាប់ការបង់ពន្ធប្រថាប់ត្រា និងទិន្នន័យស្ដីពីចំនួនយូនីតដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បានលក់រហូតមកទល់នឹងពាក់កណ្តាលខែធ្នូ។ ស្ថិតិទាំងនេះនឹងត្រូវធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២៧ ខែមករា ដើមឆ្នាំ២០២៣ នេះ៕ CNA៕

Bokeo Airport to Start Operations in May 2023

Mr. Phoun Khampha, the director of Bokeo Airport, spoke with GRTC Thailand in December at the airport premises and disclosed that it will officially open in May this year.

 

During the interaction, the interviewer, Dr. Sittipat Mongkolapibalkul, discussed the overall progress of the Bokeo airport construction with Mr. Phoun.

 

The director indicated that there are plans to expand the airport’s size from its current size of 3,200 meters to 4,000 meters.

 

According to Mr. Phoun, the airport will be able to handle around 500,000 passengers per year when it opens in May.

 

He also added that after the expansion is complete, the airport would be able to manage passenger traffic of up to 2 million people annually.

 

The airport is located five kilometers from Bokeo’s Special Economic Zone and 60 kilometers from Bokeo’s Huayxay region.

Mr. Phoun said that the airport is currently employing 300 local workers, to give employment opportunities to those who were impacted by the development.

The airport’s architectural idea is based on a swan and its wings, with a well-shaped glass in the center signifying “Bokeo,” which means a glass well. Each structure pillar is likewise shaped like an opera flower.

 

One wing of the airport will be dedicated to international flights, while the other will be dedicated to domestic flights.

The construction of Bokeo Airport started in 2020 and was scheduled to be completed in 2022. However, because of the Covid-19 epidemic, the process was delayed and will be completed by early 2023.

Source: Laotian Times

អាកាសយានដ្ឋានបរកែវរបស់ប្រទេសឡាវគ្រោងចាប់ផ្តើមបើកដំណើរការនៅខែឧសភាខាងមុខ

ដោយ: គង់ លាងហួរ

 

វៀងច័ន្ទ: លោក ភួន ខាំផា ប្រធាន​ព្រលាន​យន្តហោះ​បរកែវ​ បាន​ពិភាក្សាជាមួយ​ក្រុមហ៊ុន GATC Thailand កាលពី​ខែធ្នូ​ នៅ​បរិវេណ​អាកាសយានដ្ឋាន ដោយលោកបាន​បង្ហើប​ថា​ ព្រលានយន្តហោះនេះ នឹង​បើក​ជា​ផ្លូវការ​នៅ​ខែ​ឧសភា​ឆ្នាំ​២០២៣នេះ​។

 

ក្នុងអំឡុងពេលអន្តរកម្មនេះ លោកបណ្ឌិត សិទិផាត មង្គលពិសាខុល ដែលជាអ្នកសម្ភាសន៍ បានពិភាក្សាអំពីវឌ្ឍនភាពរួមនៃការសាងសង់ព្រលានយន្តហោះខេត្តបរកែវ ជាមួយលោក ភួន ខាំផា ផងដែរ។

 

លោក ភួន ខាំផា បាន​បញ្ជាក់​ថា យើងមាន​គម្រោង​ពង្រីក​ ទំហំ​អាកាសយានដ្ឋាន​បរកែវ ពី​ទំហំ​បច្ចុប្បន្ន​ចំនួន៣.២០០ម៉ែត្រ​ រហូតទៅដល់៤០០០ម៉ែត្រ។ អាកាសយានដ្ឋាន​បរកែវ នឹង​អាច​ទទួល​អ្នក​ដំណើរ​ប្រមាណ៥០ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំ​ នៅ​ពេល​វាបើក​ដំណើរការ​ ក្នុង​ខែ​ឧសភាខាងមុខ។

 

លោកក៏បានបន្ថែមថា បន្ទាប់ពីគម្រោងពង្រីកនេះត្រូវបានបញ្ចប់ ព្រលានយន្តហោះ នឹងអាចគ្រប់គ្រងចរាចរណ៍អ្នកដំណើរបានរហូតដល់២លាននាក់ក្នុងមួយឆ្នាំ។ អាកាសយានដ្ឋាន​នេះ​ស្ថិត​នៅ​ចម្ងាយ៥ គីឡូម៉ែត្រ​ ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​បរកែវ និងមានចម្ងាយ៦០គីឡូម៉ែត្រ​ ពី​តំបន់​ Huayxay របស់​ខេត្ត​បរកែវ។

លោក ភួន ខាំផា បានមានប្រសាសន៍ថា បច្ចុប្បន្នអាកាសយានដ្ឋាននេះ កំពុងជួលកម្មករក្នុងស្រុកចំនួន៣០០នាក់ ដើម្បីផ្តល់ឱកាសការងារដល់អ្នក ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍ។

 

គំនិតស្ថាបត្យកម្មរបស់អាកាសយានដ្ឋានគឺផ្អែកលើសត្វហង្ស និងស្លាបរបស់វា ដែលមានកញ្ចក់កែវរាងស្អាត នៅចំកណ្តាល តំណាងឱ្យ “បរកែវ” ដែលមានន័យថា “អណ្តូងកែវ” ហើយសសរ​រចនាសម្ព័ន្ធ​នីមួយៗ​ មាន​រាង​ដូច​គ្នា​នឹង​ផ្កា​អូប៉េរ៉ា។

ស្លាបម្ខាងនៃអាកាសយានដ្ឋាន នឹងត្រូវបានបើកដល់ជើងហោះហើរអន្តរជាតិ ចំណែកស្លាបម្ខាងទៀត គឺបើកសម្រាប់ជើងហោះហើរក្នុងស្រុក។

 

គម្រោងសាងសង់ព្រលានយន្តហោះបរកែវ បានចាប់ផ្តើមនៅឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ ប៉ុន្តែដោយសារមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដំណើរការនេះ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២៣នេះ៕

China securities regulator to check brokers’ financing needs after Huatai share plan

SHANGHAI :China’s securities regulator said it would fully check securities firms’ financing needs after Huatai Securities Co Ltd proposed a share placement plan that would be one of the biggest in China’s brokerage industry.

The China Securities Regulatory Commission (CSRC) in a statement on Tuesday said it will fully pay attention to the necessity for, and rationality of, securities firms’ financing, as part of its
vetting process.

The comments come as Huatai Securities, one of China’s biggest brokerages, said on Friday it plans to raise 28 billion yuan ($4.07 billion) in A-share and H-share rights issue.

The CSRC said it has noticed a “certain listed brokerage firm’s refinancing activity” and encourages brokers to focus on their main business, capital-saving and high-quality development.

Listed brokers should reasonably determine the financing plan and method, and safeguard the legitimate rights and interests of all types of investors, especially small and mid-sized investors, the regulator said.

The CSRC also said it supports reasonable financing for securities companies.
Huatai planned to use proceeds from the placement to replenish capital as well as for working capital, including for developing its margin financing and securities lending business and its fixed income, equity and over-the-counter derivative business, and also to fund subsidiaries.

There is a risk of dilution of returns after the placement as the company’s capital stock will increase, Huatai said, adding the share issue plan has to be approved by the regulator.
($1 = 6.8845 Chinese yuan renminbi)
Source: Reuters

ព្រះពុទ្ធបដិមាកំពស់១០៨ម៉ែត្រនៅបូកគោនឹងបង្កើនសក្ដានុពលទេសចរណ៍ក្នុងតំបន់និងពិភពលោក

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ព្រះពុទ្ធបដិមាកំពស់១០៨ម៉ែត្រ នៅលើកំពូលភ្នំបូកគោ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះនឹងបង្កើតជាសក្ដានុពលទេសចរណ៍នានា មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ស្ថិតនៅក្នុងកម្រិតតំបន់ និងពិភពលោក នាពេលអនាគតផងដែរ។

ក្រុមហ៊ុន សុខា អូតែល បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះថា ក្រៅពីការវិនិយោគអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងសេវាកម្មនានា ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់លើជំនឿ និងសាសនា ដែលជាវប្បធម៌ និងទំនៀមទម្លាប់ ប្រពៃណីរបស់បងប្អូនប្រជាពលរដ្ឋយើងជាយូរលង់មកហើយ។

ក្រុមហ៊ុនបានសាងសង់រូបសំណាក់ព្រះពិស្ណុការ នៅចំនុចក្លោងទ្វារចូលឧទ្យានជាតិព្រះមុនីវង្ស បូកគោ មានកំពស់៥ម៉ែត្រ សាងសង់រូបសំណាកលោកយាយម៉ៅដ៏ធំមួយ នៅលើភ្នំត្រង់គីឡូម៉ែត្រលេខ២២ មានកំពស់២៣,៨៧ម៉ែត្រ និងសាងសង់វិមានអ្នកតាភ្នំមួយកន្លែងនៅលើខ្នងភ្នំ ដើម្បីសេចក្ដីសុខសេចក្ដីចម្រើនរុងរឿង និងជាទីសក្ការៈ សម្រាប់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ ដែលបានមកដល់ទីនេះផងដែរ។

ក្រុមហ៊ុនសុខាអូតែល បានឱ្យដឹងទៀតថា ក្រុមហ៊ុនក៏បានផ្ដួចផ្ដើមសាងសង់ព្រះពុទ្ធបដិមាដ៏ធំមួយអង្គ នៅលើខ្នងភ្នំបូកគោ ដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិកជន ប្រណិប័តន៍ធម៌ និងឧទ្ទិសសុំសេចក្ដីសុខសន្តិភាព សេចក្ដីចម្រើនរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ សម្រាប់បងប្អូនប្រជាពលរដ្ឋយើង និងប្រទេសកម្ពុជាទាំងមូល។

គម្រោងសាងសង់ព្រះពុទ្ធបដិមានេះត្រូវបានធ្វើការសិក្សា និងគូរប្លង់ស្ថាបត្យកម្ម ដោយយុវស្ថាបត្យករមួយកក្រុម ដែលជាកុលបុត្រកុលធីតាខ្មែរ ដោយមានការចូលរួមផ្ដល់យោបល់ និងកែលម្អបន្ថែមពីក្រមការងារបច្ចេកទេសអន្តរក្រសួង ដែលដឹកនាំដោយក្រសួងបរិស្ថាន និងចូលរួមដោយក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត។

ការសិក្សា និងគូរប្លង់ស្ថាបត្យកម្មនេះមានលក្ខណៈ និងរសនិយមជាខ្មែរ ស្របតាមក្បួនខ្នាត ទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងរចនាបទជាតិដ៏ផូរផង់ ដោយផ្អែកតាមឯកសារគតិយុត្តិនានា លើមូលដ្ឋានរក្សាចាស់ បង្កើតថ្មី នាសម័យតេជោ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ព្រះពុទ្ធបដិមានេះ មានទំហំហើយខ្ពស់ជាងគេ ក្នុងប្រទេសកម្ពុជាយើង ហើយក៏ស្ថិតនៅក្នុងចំណោមព្រះពុទ្ធបដិមា ដែលខ្ពស់ៗ នៅក្នុងបណ្ដាប្រទេសនានាលើពិភពលោកផងដែរ ។

ព្រះពុទ្ធបដិមានេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសុខា រៀល អ៊ីស្ទេត ដែលជាក្រុមហ៊ុនខ្មែរ មានវិញ្ញាបនបត្រប្រកបអាជីវកម្មសាសងសង់ ដោយក្រុមហ៊ុននឹងប្រើប្រាស់អ្នកបច្ចេកទេសជំនាញក្នុងស្រុក និងសហការ ជាមួយអ្នកបច្ចេកទេសជំនាញមួយចំនួនពីបរទេស ក្នុងករណីចាំបាច់។ ការសាងសងនេះ នឹងត្រូវចំណាយថវិកាប្រមាណ៣០លានដុល្លារអាមេរិក និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ ដែលត្រូវចាប់ផ្ដើមពីថ្ងៃទី៤ ខែមករា ២០២៣នេះតទៅ។

ព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះ នឹងបង្កើតជាសក្ដានុពលទេសចរណ៍នានា មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺនឹងស្ថិតនៅក្នុងកម្រិតតំបន់ និងពិភពលោកនាពេលអនាគត ហើយព្រះអង្គនឹងគង់ប្រថាប់នៅជាសម្បត្តិវប្បធម៌ សាសនាជាតិខ្មែរតជំនាន់ សម្រាប់ជាទីសក្ការៈដ៏ថ្លៃថ្លាឧដុង្គឧត្តមបំផុត របស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នា៕

 

ប្រទេសកាណាដាសម្រេចដាក់ចេញបម្រាមមិនអនុញ្ញាតឱ្យជនបរទេសភាគច្រើនទិញលំនៅដ្ឋាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: បម្រាមជនបរទេសទិញអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងប្រទេសកាណាដា បានចូលជាធរមាន នៅថ្ងៃអាទិត្យ ទី០១ ខែមករា ដើម្បីផ្គត់ផ្គង់លំនៅដ្ឋានបន្ថែមដល់អ្នកក្នុងស្រុក ដែលប្រឈមនឹងវិបត្តិ។

ទោះបីជាយ៉ាងនេះក្តី មានការលើកលែងជាច្រើននៅក្នុងច្បាប់ ដែលអនុញ្ញាតឱ្យបុគ្គល ដូចជា ជនភៀសខ្លួន និងអ្នករស់នៅអចិន្ត្រៃយ៍ ដែលមិនមែនជាពលរដ្ឋអាចទិញផ្ទះ នៅកាណាដាបាន។ កាលពីដំណាច់ខែធ្នូ ទីក្រុង Ottawa ក៏បានបញ្ជាក់ផងដែរថា ការហាមប្រាមនឹងអនុវត្ត ចំពោះតែលំនៅដ្ឋានក្នុងទីក្រុង និងមិនមែនចំពោះអចលនទ្រព្យកម្សាន្តដូចជាខ្ទមនៅរដូវក្ដៅនោះទេ។

វិធានការបណ្តោះអាសន្នរយៈពេល២ឆ្នាំត្រូវបានស្នើឡើងដោយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ២០២១ ស្របពេលតម្លៃ ដែលកើនឡើង ធ្វើឱ្យកម្មសិទ្ធិផ្ទះ លើសពីលទ្ធភាពរបស់ពលរដ្ឋកាណាដា ជាច្រើន។

ទោះបីជាមានភាពល្អប្រសើរនាពេលថ្មីៗនេះយ៉ាងណាក្តី ទីផ្សារអចលនទ្រព្យរបស់ប្រទេសកាណាដា បានធ្លាក់ចុះ សម្រាប់អ្នកលក់ ខណៈអត្រាការប្រាក់ហក់ឡើងខ្លាំង។

យោងតាមសមាគមអចលនទ្រព្យកាណាដា បានឱ្យដឹងថា តម្លៃផ្ទះជាមធ្យមបានធ្លាក់ចុះ ពីកម្រិតខ្ពស់បំផុត ជាង៨០ម៉ឺនដុល្លារកាណាដា (ប្រហែល៥៩ម៉ឺនដុល្លារអាមេរិក) នៅដើមឆ្នាំ២០២២ មកនៅត្រឹមតែជាង៦៣មុឺនដុល្លារកាណាដា (ប្រហែល៤៦៥.០០០ដុល្លារអាមេរិក កាលពីខែធ្នូកន្លងទៅ។

ក្រុមអ្នកជំនាញជាច្រើន ក៏បានលើកឡើងផងដែរថា បម្រាមលើអតិថិជនបរទេសដែលគ្របដណ្តប់ តិចជាង៥ភាគរយនៃកម្មសិទ្ធិផ្ទះនៅក្នុងប្រទេសកាណាដា នឹងមិនមានឥទ្ធិពល ធ្វើឱ្យផ្ទះកាន់តែមានតម្លៃសមរម្យនោះទេ។

ផ្ទុយទៅវិញ ក្រុមអ្នកជំនាញបានចង្អុលបង្ហាញពីតម្រូវការ ក្នុងការសាងសង់លំនៅដ្ឋានបន្ថែមទៀត ដើម្បីបំពេញតម្រូវការ។ សាជីវកម្មកម្ចីទិញផ្ទះ និងលំនៅដ្ឋានរបស់ប្រទេសកាណាដា ដែលជាទីភ្នាក់ងារលំនៅដ្ឋានជាតិ បានឱ្យដឹងនៅក្នុងរបាយការណ៍ខែមិថុនាថា តម្រូវការលំនៅដ្ឋាននឹងកើនឡើងដល់ជិត១៩លានយូនីត នៅឆ្នាំ២០៣០៕

គម្រោងអភិវឌ្ឍន៍លំនៅឋានធំៗចាប់ផ្ដើមសម្រុកទៅកាន់តំបន់អរិយក្សត្រវិហារសួគ៌

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រោយមានការប្រកាសពីការតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ពីភ្នំពេញទៅតំបន់អរិយក្សត្រ ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋានធំៗចាប់ផ្ដើមសម្រុកទៅកាន់តំបន់ប៉ែកខាងកើតភ្នំពេញ នៅអរិយក្សត្រ និងវិហារសួគ៌។

លោក ថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនចាន់ណាលែន បានមានប្រសាសន៍ឱ្យដឹងនៅល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះថា ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសពីការតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ភ្នំពេញ-អរិយក្សត្រ ឃើញថា មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗ បង្វែរទិសទៅតំបន់ប៉ែកខាងកើតភ្នំពេញ។

ជាក់ស្ដែង ក្រុមហ៊ុនបុរីប៉េងហួត ចតុមុខ និងមេគង្គ ជាដើម។ ក្រៅពីនេះ ក៏ឃើញថាគម្រោងអភិវឌ្ឍន៍ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាក៏បានពង្រីក នៅតំបន់នោះជាបន្តបន្ទាប់ផងដែរ។

លោកបន្តថា ពីមុនមិនសូវមានគម្រោងអភិវឌ្ឍន៍ច្រើននោះទេ តែពេលនេះអ្នក ដែលចូលមកអភិវឌ្ឍន៍ ដោយមិនទាន់មានដី គឺពិបាកស្វែងរកទិញដីបន្តិចហើយ ព្រោះដីបានឡើងថ្លៃខ្លាំង។ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តែសម្រាប់ក្រុមហ៊ុនធំៗគេបានត្រៀមដីរួចរាល់ហើយ ដោយរង់ចាំតែពេលណាមានស្ពាន ឬមានគម្រោងសាងសង់ស្ពាន គេនឹងចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរបស់គេតែម្ដង។

លោកបានបន្ថែមថា លំនៅឋាននៅក្នុងតំបន់នេះ នាពេលបច្ចុប្បន្ន អាចរកទិញបានក្នុងរង្វង់៤ ទៅ៥ម៉ឺនដុល្លារក្នុងមួយល្វែង។ ប៉ុន្តែ នៅរយៈពេលពីរទៅបីឆ្នាំខាងមុខ កាន់លុយ៧ម៉ឺនដុល្លារប្រហែលជាពិបាករកទិញបន្តិចហើយ ព្រោះថាការអភិវឌ្ឍកាន់តែខ្លាំងតម្លៃផ្ទះក៏កាន់តែឡើងថ្លៃដែរ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងថា ជាការពិតណាស់គម្រោងសាងសង់ស្ពានតភ្ជាប់ ពីភ្នំពេញទៅអរិយក្សត្រ នឹងធ្វើឱ្យការវិនិយោគនៅតំបន់អរិយក្សត្រកើនឡើងបន្ថែមទៀត ហើយវានឹងធ្វើឱ្យតម្លៃដីធ្លីនៅតំបន់នោះកើនឡើងបន្ថែមផងដែរ។

លោកបន្តថា ការឡើងថ្លៃដីអាចនឹងមានដំណាក់កាលទី១ ពេលស្ពានប្រកាសធ្វើ ពេលស្ពានចាប់ផ្ដើមធ្វើ វានឹងឡើងម្ដងទៀត ហើយនៅពេលស្ពានធ្វើរួច អាចបន្តឡើងថ្លៃមួយកម្រិតទៀតផងដែរ។ តាមរយៈស្ពាននេះដែរនឹងជំរុញឱ្យមានការអភិវឌ្ឍលើអចលនទ្រព្យបន្ថែម ជាពិសេស វិស័យលំនៅឋានដែលនឹងមានតម្រូវការខ្ពស់៕

តើអ្វីជាដំណោះស្រាយនៃបញ្ហាអាគារជាប់គាំងក្នុងក្រុងព្រះសីហនុ?

ដោយ៖ សុផារី

ខេត្តព្រះសីហនុ៖ ការចាកចេញរបស់វិនិយោគិនចិន ព្រោះតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ នារយៈពេល៣ឆ្នាំមកនេះ បានបន្សល់នូវការជាប់គាំងការដ្ឋានសំណង់តូច-ធំជាច្រើនកន្លែង នៅជុំវិញខេត្តព្រះសីហនុ។ កន្លងមក រដ្ឋាភិបាល និងវិស័យឯកជនបានស្វះស្វែងរកដំណោះស្រាយជុំវិញបញ្ហានេះជាច្រើនលើកច្រើនសារមកហើយ។

តើអ្វីជាដំណោះស្រាយនៃបញ្ហាអាគារជាប់គាំងក្នុងក្រុងព្រះសីហនុ?

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា បញ្ហាអាគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុនេះគឺមិនទុកចោលយូរទៀតទេ ព្រោះបញ្ហានេះទាមទារឱ្យមានការដោះស្រាយ មានការជួបប្រជុំគ្នាដើម្បីរកដំណោះស្រាយ។ យ៉ាងណា វាត្រូវដើរទន្ទឹមគ្នា ជាមួយការរៀបចំប្លង់គោល និងការតម្រង់ទិស ខេត្តព្រះសីហនុឱ្យក្លាយជាខេត្តសេដ្ឋកិច្ចពិសេសគំរូពហុបំណងមួយ។

លោកបានមានប្រសាសន៍ថា “ផែនការមេ (Master Plan) ត្រូវចេញមកជាមួយគោលនយោបាយដែលរាជរដ្ឋាភិបាលត្រូវរួមគ្នាដោះស្រាយ។ នេះមិនមែនជាបន្ទុករបស់រដ្ឋាភិបាលតែមួយមុខទេ។ វាជាបន្ទុករបស់រដ្ឋបាលខេត្ត ជាពិសេសពាក់ព័ន្ធផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគបរទេសនាពេលកន្លងមក”។

អ្វីដែលត្រូវការគឺ អ្នកវិនិយោគថ្មីមកបន្តវិនិយោគ ប៉ុន្តែដោយសារស្ថានភាពបច្ចុប្បន្ន អ្នកវិនិយោគថ្មីនៅមិនទាន់អាចត្រឡប់មកវិញបាន។ លោកបញ្ជាក់ “បញ្ហានៅជាប់គាំងនៅត្រង់បណ្តឹង ទំនាស់រវាងម្ចាស់ដី និងអ្នកវិនិយោគ ព្រមទាំងការមិនទាន់យល់គ្នា ការមិនចុះសម្រុង និងការមិនទាន់ផ្តល់សម្បទានឲ្យគ្នាទៅវិញទៅមក”។

លោកឡុង ឌីម៉ង់ ជឿជាក់ថាប្រសិនបើអាចដោះស្រាយបញ្ហាគ្រឹះខាងលើទាំងនេះបាន នោះបញ្ហានេះនឹងត្រូវបានដោះស្រាយបណ្តើរៗ បើទោះបីជាបញ្ហាវិបត្តិសកលមិនទាន់ធូរស្រាលខ្លាំងក៏ដោយ។

ពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាជាប់គាំងនៃអាគារពាណិជ្ជកម្មទាំងឡាយនេះ លោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia មានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏អាចដោះស្រាយបញ្ហាទាំងនេះបានតាមរយៈការសិក្សាគុណភាពសំណង់ករណីដោយករណី ពោលគឺ អាគារណាដែលមិនមានគុណភាព ទាមទារកំទេចចោល ឬគួរវិនិយោគបន្ត។

លោកបណ្ឌិតមានប្រសាសន៍ថា “អាគារណាមួយដែលខូចហើយ ជុសជុលមិនបានគួរវាយចោល អាគារណាអាចប្រើប្រាស់បាន គួរប្រើប្រាស់ឬសាងសង់បន្ត។ គួរដោះស្រាយករណីដោយករណី”។

យោងតាមលោកបណ្ឌិត រាជរដ្ឋាភិបាលគួរផ្តល់ព័ត៌មានដល់សាធារណជន និងអ្នកពាក់ព័ន្ធទាក់ទិននឹងដំណោះស្រាយ ដែលកំពុងតែធ្វើ ចៀសវាងផលប៉ះពាល់ដល់ទីផ្សារដីធ្លីនៅក្នុងក្រុងព្រះសីហនុ។

លោក​បណ្ឌិត​ គី សេរីវឌ្ឍន៍​ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា បានមានប្រសាសន៍ថា បញ្ហានេះត្រូវសិក្សាឲ្យបានច្បាស់លាស់ពីកិច្ចសន្យា នៃការការជួលដី ដើម្បីសាងសង់អាគារ ព្រោះវាជាទ្រព្យសម្បត្តិឯកជននិងទាមទារការឯកភាពពីភាគីទាំងអស់ ជាពិសេសម្ចាស់ដី និងម្ចាស់អាគារត្រូវមានអ្នកផ្នែកច្បាប់ចូលរួមដោះស្រាយ។

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាននិងកំពុងសិក្សាលម្អិត ដើម្បីឈានទៅកាន់ការចាត់វិធានការ ជាដំណោះស្រាយដ៏ល្អ។ បញ្ហានេះទាមទារពេលវេលាយូរ អាស្រ័យដោយនិន្នាការសេដ្ឋកិច្ចសកលលោក

ជាមួយគ្នានេះ អ្នកនាង អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ដោយសារការវិនិយោគនេះជាការវិនិយោគពីសំណាក់វិស័យឯកជន រាជរដ្ឋាភិបាលក៏អាចមានដំណោះស្រាយបានផងដែរ។ ក្នុងនោះ ចំពោះអាគារទាំងឡាយ ដែលបញ្ឈប់ការសាងសង់ និងដីធ្លីជួលដោយវិនិយោគិនចិន ហើយអាចមិនបន្តការសាងសង់ ម្ចាស់ដីអាចស្វែងរកដំណោះស្រាយដោយពិភាក្សាជាមួយរាជរដ្ឋាភិបាល ថាតើអាគារទាំងនោះគួរចាត់វិធានការយ៉ាងណាបន្ត។

អ្នកនាងបន្តថា រាជរដ្ឋាភិបាលក៏គួរគិតគូរក្នុងការវាយតម្លៃរាល់អាគារ និងអចលនទ្រព្យសារឡើងវិញ ដើម្បីឲ្យម្ចាស់ទ្រព្យអាចទទួលបានតម្លៃជាក់លាក់មួយក្នុងការលក់ចេញ និងស្វែងរកអ្នកវិនិយោគបន្ត។

អ្នកនាងបន្តថា “នេះជាបញ្ហាមួយ នៅពេលតម្លៃអចលនទ្រព្យឡើងថ្លៃខ្ពស់ខ្លាំងពេក ដែលនាំឱ្យពិបាកក្នុងការស្វែងរកអ្នកវិនិយោគបន្ត”៕