កំណើនប្រជាជននៅក្រុងភ្នំពេញនឹងកើនដល់៦លាននាក់នៅក្នុងឆ្នាំ២០៣៥ជំរុញតម្រូវការលំនៅឋានបន្ថែម

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ភ្នំពេញជារាជធានីតែមួយគត់របស់ប្រទេសកម្ពុជា និងជាស្នូលសេដ្ឋកិច្ចដ៏សំខាន់បំផុត ដែលទាក់ទាញ នូវការវិនិយោគការអភិវឌ្ឍ និងប្រជាពលរដ្ឋ មកពីតំបន់នានាចូលមករស់នៅ ។ តាមការព្យាករណ៍របស់រដ្ឋាភិបាលថា នៅឆ្នាំ២០៣៥ នៅភ្នំពេញនឹងបម្រើឱ្យពលរដ្ឋចំនួន៦លាននាក់ ដែលនឹងជំរុញឱ្យរដ្ឋាភិបាលពង្រីកផ្ទៃដី ក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់ ឱ្យបានដល់អង្កត់ផ្ចិត១០០គីឡូម៉ែត្រ ។

នៅក្នុងគម្រោងប្លង់មេ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង្អុលបង្ហាញពីការអភិវឌ្ឍរាជធានីភ្នំពេញបានឱ្យដឹងថាភ្នំពេញ គឺជាប៉ូលសេវាកម្មកណ្ដាលមួយ ក្នុងតំបន់ ដែលប្រមូលផ្ដុំនូវប្រជាជនជាង៦លាននាក់ នៅក្នុងកាំរង្វង់ចំងាយ១០០គីឡូម៉ែត្រជុំវិញ ដែលប្រហាក់ប្រហែលនឹងទីក្រុងធំៗមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាទីក្រុងបាងកក មានប្រជាជន៩លាននាក់ ទីក្រុងហាណូយមាន៨លាននាក់ ទីក្រុងហូជីមិញមាន៧លាននាក់ ទីក្រុងសិង្ហបុរីមាន៤លាននាក់ និងទីក្រុងកូឡាឡាំពួរមាន៤លាននាក់។

នៅក្នុងគម្រោងប្លង់មេរបស់រាជរដ្ឋាភិបាលក៏បានឱ្យដឹងទៀតថា ការវិនិយោគទុនដើម្បីលើកកម្ពស់ទីក្រុងគឺជាភាពចាំបាច់ និងផ្ដល់ផលប្រយោជន៍ ដល់ទីក្រុង។ រាជធានីភ្នំពេញមានមុខងារ ជារាជធានី ដែលជាទីប្រមូលផ្ដុំនូវសកម្មភាពនយោបាយ និងសេដ្ឋកិច្ច។ ភ្នំពេញក៏ជាកន្លែងប្រមូលផ្ដុំភាពសំបូរបែបធូរធារមួយ តែក៏នៅពឹងផ្អែកយ៉ាងខ្លាំងលើកត្តាខាងក្រៅ ដោយត្រូវដោះស្រាយនូវបញ្ហាធំៗមួយចំនួន ជាពិសេស ការវិនិយោគទុនចាំបាច់ជាច្រើន ដើម្បីផលប្រយោជន៍រួមផង និងដើម្បីជំរុញភាពទាក់ទាញផងដែរ។

ការកើនឡើងនៃចំនួនប្រជាជននៅរាជធានីភ្នំពេញនេះបានជំរុញឱ្យមានតម្រូវការចាំបាច់ សម្រាប់មនុស្សដូចជា លំនៅឋាន សេវាកម្មចាំបាច់នានា។ ហេតុនេះវាជាឱកាសដ៏ល្អសម្រាប់អ្នកអភិវឌ្ឍន៍លំនៅឋាន ជាពិសេសការអភិវឌ្ឍលំនៅឋាន ទៅកាន់តំបន់ជាយក្រុង និងលំនៅឋាន ដែលមានតម្លៃសមរម្យ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញនិងលើកទឹកចិត្តឱ្យវិនិយោគិនក្នុងស្រុកបន្ថែមការអភិវឌ្ឍលំនៅឋាន ដែលមានតម្លៃសមរម្យ ជាពិសេសលំនៅឋានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិក ខណៈលំនៅឋានប្រភេទនេះ ក៏ត្រូវបានរាជរដ្ឋាភិបាល លើកលែងមិនយកពន្ធប្រថាប់ត្រា ឬពន្ធក្នុងការផ្ទេរសិទ្ធិនោះដែរ​។

មន្ត្រីជាន់ខ្ពស់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកលី រស្មី បានលើកឡើងថា តម្រូវការលំនៅឋាន នៅក្នុងប្រទេសកម្ពុជា។ ជាពិសេស នៅរាជធានីភ្នំពេញនឹងបន្តកើនឡើងជាបន្តបន្ទាប់ ស្របនឹងកំណើនប្រជាពលរដ្ឋ អ្នករៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង ជាបន្តបន្ទាប់។ ទាំងនោះហើយ ដែលធ្វើឱ្យតម្រូវការលំនៅឋាននៅតែកើនឡើង ហើយក៏ត្រូវការអ្នកអភិវឌ្ឍន៍លំនៅឋាន សម្រាប់ផ្គត់ផ្គង់បំពេញតម្រូវការ នៅក្នុងប្រទេសកម្ពុជាផងដែរ៕

រយៈពេល១១ខែ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់កើនឡើងជាង១១៣ភាគរយ

ដោយ៖​ សហការី

ភ្នំពេញ៖ ស្របពេលប្រទេសចិនកំពុងបើកចំហរប្រទេស បណ្តាប្រទេសនានាកំពុងរីករាយនឹងស្វាគមន៍ទេសចរនិងវិនិយោគិនចិនមកកាន់ប្រទេសរបស់ខ្លួន។ សម្រាប់កម្ពុជា ក៏កំពុងត្រៀមរៀបចំខ្លួនក្នុងការទទួលទេសចរចិនមកទស្សនាប្រទេសកម្ពុជាវិញផងដែរ។

ជាក់ស្តែង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣,៨% ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣។

ដើម្បីត្រៀមទទួលភ្ញៀវទេសចរចិននាពេលខាងមុខនេះ ក្រសួងទេសចរណ៍បានបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន (China Ready) ទ្បើងវិញ ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ទទួលទេសចរចិនមកវិញ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ជាក់ស្តែងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣,៨% ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣។

ក្រសួងទេសចរណ៍ ក៏បានបន្តលើកទឹកចិត្តឱ្យអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិន មកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទទួលទេសចរចិន (China Ready Accreditation)៕

ព្រះពុទ្ធប្បដិមាទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោកលើខ្នងភ្នំបូកគោបើកការដ្ឋានសាងសង់នៅថ្ងៃនេះហើយ

ដោយ៖ សហការី

ភ្នំពេញ៖ ក្រុមហ៊ុនសុខាអូតែល ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល នឹងសាងសង់ រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលមានកំពស់រហូតដល់១០៨ម៉ែត្រ ដែលព្រះពុទ្ធបដិមានឹងក្លាយជាព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ។

រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ លើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងភូមិសាស្ត្រវាលស្រែ៥០០ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ដោយគោរពទៅតាមប្លង់មេ និងរចនាប័ទ្ម ដែលក្រុមការងារអន្តរក្រសួងបានសម្រេចឯកភាព ដោយមានការគាំទ្រពីគណៈសង្ឃនាយកនៃកម្ពុជា។

ការសាងសង់ព្រះពុទ្ធប្បដិមានេះ នឹងចូលរួមចំណែកលើកកម្ពស់ការគោរពព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ព្រមទាំងបង្កើតនូវសក្តានុពលទេសចរណ៍ថ្មីមួយទៀត នៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ។

កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអុជធូប​ ថ្វាយគ្រឿងសក្ការៈបូជា ដើម្បីសូមសេចក្តីសុខ​ សេចក្តីចម្រើនពីលោកយាយម៉ៅ និង​អ្នកតាភ្នំ​ ស្ថិតនៅក្រុងបូកគោ​ ខេត្តកំពតផងដែរ។

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានបញ្ជាក់ថា គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើង និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល៕

FDI in S.Korea hits record high in 2022

SEOUL, Foreign direct investment (FDI) in South Korea hit a record high last year owing to surging investment in the manufacturing industry, government data showed Tuesday.

 

The reported FDI grew 3.2 percent over the year to 30.45 billion U.S. dollars in 2022, topping 30 billion dollars for the first time, according to Statistics Korea.

 

The FDI in the manufacturing industry soared 149.4 percent to reach a record high of 12.48 billion dollars last year, but foreign investment in the domestic services sector declined 29.6 percent to 16.59 billion dollars.

Direct investment from the United States expanded 65.2 percent to 8.69 billion dollars, but investment from the European Union tumbled 36.9 percent to 8.07 billion dollars.

 

Greenfield investment, which involves factory construction and employment, jumped 23.4 percent to hit a new high of 22.32 billion dollars in 2022, but the merger and acquisition investment shrank 28.8 percent to 8.14 billion dollars.

 

Source: Xinhua

លំហូរ FDI ចូលប្រទេសកូរ៉េខាងត្បូងហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២២

ដោយ: គង់ លាងហួរ

សេអ៊ូល: ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញនៅថ្ងៃអង្គារនេះថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលប្រទេសកូរ៉េខាងត្បូង បានឈានដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំ២០២២ ដោយសារការកើនឡើងនៃការវិនិយោគនៅក្នុងឧស្សាហកម្មផលិតកម្ម។

យោងតាមស្ថិតិកូរ៉េខាងត្បូងបានឱ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេស ដែលបានរាយការណ៍ បានកើនឡើង៣,២ភាគរយដល់៣០,៤៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយកើនឡើងដល់៣០ពាន់លានដុល្លារជាលើកដំបូង។

លំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងឧស្សាហកម្មផលិតកម្មបានកើនឡើង១៤៩,៤ភាគរយ រហូតឈានដល់កម្រិតខ្ពស់បំផុត១២,៤៨ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ ប៉ុន្តែលំហូរវិនិយោគបរទេសក្នុងវិស័យសេវាកម្មក្នុងស្រុក បានធ្លាក់ចុះ២៩,៦ភាគរយ មកត្រឹម១៦,៥៩ពាន់លានដុល្លារ។

លំហូរវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិកបានកើនឡើង៦៥,២ភាគរយ ដល់៨,៦៩ពាន់លានដុល្លារ ប៉ុន្តែលំហូរវិនិយោគពីសហភាពអឺរ៉ុប បានធ្លាក់ចុះ៣៦,៩ភាគរយ ដល់៨,០៧ពាន់លានដុល្លារ។

លំហូរវិនិយោគលើវិស័យ Greenfield ដែលពាក់ព័ន្ធនឹងការសាងសង់រោងចក្រ និងការងារ បានកើនឡើង២៣,៤ភាគរយដល់កម្រិតខ្ពស់ថ្មី ចំនួន២២,៣២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២៕

Evergrande chairman says 2023 crucial for home delivery, debt repayment

HONG KONG: This will be a “crucial year” for China Evergrande Group to fulfil home delivery to buyers, company Chairman Hui Ka Yan said in a letter to employees on New Year’s Day, adding he trusted the firm would be able to repay all

its debt.

 

Saddled with over US$300 billion in liabilities and undergoing a debt restructuring, the world’s most indebted property developer has been struggling to repay its many creditors and suppliers and complete projects.

 

“I trust firmly, as long as the entire Evergrande staff … does all the jobs solidly including completing construction, restoring sales, restoring operation, we will definitely be able to ensure home delivery … (and) repay all kinds of debt and resolve risks,” Hui said in the letter dated Jan. 1.

The firm had resumed construction in all 732 projects across the country in 2022, delivering 301,000 homes in total, he added.

 

The figures compared to 631 projects and 256,000 units in the first 11 months, according to a company filing last month. In the December filing, the firm said its operation still faced significant challenges

due to its substantial liabilities.

 

Evergrande aimed to win creditors’ approval for its debt restructuring proposals by as early as the end of February, the company said earlier.

 

Source: Reuters/fh

ប្រធានក្រុមហ៊ុន Evergrande ប្តេជ្ញាថាឆ្នាំ២០២៣ជាឆ្នាំសំខាន់ក្នុងការដោះស្រាយបំណុល

ដោយ: លាងហួរ

ហុងកុង: ប្រធានក្រុមហ៊ុនអចលនទ្រព្យ Evergrande លោក Hui Ka Yan បានឱ្យដឹង នៅក្នុងលិខិតមួយ ទៅកាន់និយោជិតនៅថ្ងៃចូលឆ្នាំសកលថា នេះគឺជាឆ្នាំដ៏សំខាន់សម្រាប់ក្រុមហ៊ុន ក្នុងការផ្ទេរលំនៅដ្ឋានទៅកាន់អតិថិជន។

លោក Hui Ka Yan ជឿជាក់ថាក្រុមហ៊ុននឹងអាចសងបំណុលទាំងអស់របស់ខ្លួនបាន។ ដោយជាប់បំណុលជាង៣០០ពាន់លានដុល្លារអាមេរិក និងកំពុងស្ថិតក្រោមការរៀបចំរចនាសម្ព័ន្ធបំណុល ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលគេច្រើនបំផុតរបស់ពិភពលោកមួយនេះ បាននិងកំពុងតស៊ូ ដើម្បីសងបំណុលម្ចាស់បំណុល និងអ្នកផ្គត់ផ្គង់ជាច្រើន និងខិតខំបញ្ចប់គម្រោងជាច្រើន។

លោក Hui បញ្ជាក់ថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដរាបណាបុគ្គលិកក្រុមហ៊ុន Evergrande ទាំងអស់ធ្វើការងារយ៉ាងរ៉ឹងមាំ រួមមាន ការបញ្ចប់ការសាងសង់ ការស្តារការលក់ ការស្តារប្រតិបត្តិការឡើងវិញ យើងពិតជាអាចធានាបាននូវការផ្ទេរលំនៅដ្ឋានទៅឱ្យអតិថិជន និងសងបំណុលគ្រប់ប្រភេទ ព្រមទាំងដោះស្រាយហានិភ័យផងដែរ”។

លោកបានបន្ថែមថា ក្រុមហ៊ុនបានបន្តការសាងសង់ឡើងវិញ នៅក្នុងគម្រោងទាំង៧៣២ នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២២ ដោយបានផ្ទេរផ្ទះសរុបចំនួន៣០១.០០០។ នៅក្នុងឯកសារខែធ្នូ ក្រុមហ៊ុនបានបញ្ជាក់ថា ប្រតិបត្តិការរបស់ខ្លួននៅតែប្រឈមមុខ នឹងបញ្ហាប្រឈមជាច្រើន ដោយសារតែបំណុលដ៏ច្រើនរបស់ខ្លួន។

ក្រុមហ៊ុនបានអះអាងថា មានភាពមិនប្រាកដប្រជាយ៉ាងខ្លាំង ថាតើធនធានសម្រាប់ការសងបំណុលអាចបង្កើតតម្លៃ ដែលរំពឹងទុក ឬអត់ ដោយបង្កើតភាពខ្វែងគំនិតគ្នា រវាងក្រុមហ៊ុន និងម្ចាស់បំណុលរបស់ខ្លួន លើលក្ខខណ្ឌនៃផែនការរៀបចំរចនាសម្ព័ន្ធបំណុល។

ក្រុមហ៊ុន Evergrande ក៏មានគោលបំណងទទួលបានការយល់ព្រមពីក្រុមម្ចាស់បំណុល សម្រាប់សំណើរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន នៅដើមខែកុម្ភៈផងដែរ៕

ឆ្នាំ២០២៣ កម្ពុជាគឺជាគោលដៅវិនិយោគរបស់វិនិយោគិនបរទេស

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២កន្លងទៅ សេដ្ឋកិច្ចកម្ពុជាមានកំណើនប្រមាណ៥,៥ភាគរយ ដែលគាំទ្រដោយវិស័យមួយចំនួន ជាពិសេសសកម្មភាពនៃការវិនិយោគក៏ហាក់មានសញ្ញាប្រសើរបន្តិចដែរ។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងក្នុងកិច្ចសម្ភាសន៍មួយថា ឆ្នាំ២០២៣នេះ កម្ពុជាគឺជាគោលដៅវិនិយោគដ៏សំខាន់មួយរបស់វិនិយោគិនបរទេស។

លោកឧកញ៉ាបានមានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយកំពុងមានការទាក់ទាញអ្នកវិនិយោគនានា ដោយកម្ពុជាបានបើកទូលាយ ដល់បណ្ដាវិនិយោគិន មកពីគ្រប់ទិសទី។ ជាក់ស្ដែង នៅក្នុងវិបត្តិដែលពិភពលោកមានការព្រួយបារម្ភ និងការវិនិយោគ នៅប្រទេសនានា លើពិភពលោក កំពុងមានសភាពស្ងប់ស្ងាត់នោះ ក៏កម្ពុជានៅតែទទួលបានការវិនិយោគជាបន្តបន្ទាប់ ទាំងការវិនិយោគមកពីខាងក្រៅប្រទេស និងការវិនិយោគ ពីសំណាក់អ្នកក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ាបន្តថា បច្ចុប្បន្ន កម្ពុជាទទួលបានការវិនិយោគលើផ្នែកជាច្រើន ដូចជា រោងចក្រឧស្សាហកម្មតូចធំ សហគ្រាសក្នុងស្រុក ផ្សារទំនើបធំៗ និងបានបើកដំណើរការ ជាបន្តបន្ទាប់ផងដែរ។ ទាំងនេះវាបានបង្ហាញពីការងើបឡើងវិញជាបន្តបន្ទាប់ និងបន្តទាក់ទាញការវិនិយោគ ជាហូរហែរបន្ថែមទៀត នៅក្រោយវិបត្តិកូវីដ១៩ ហើយឆ្នាំ២០២៣នេះ ក៏រំពឹងថា កម្ពុជានឹងទទួលបានការវិនិយោគបន្ថែម ពីក្នុង និងក្រៅប្រទេសផងដែរ។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងកាលពីថ្ងៃទី២ មករា ២០២៣កន្លងទៅនេះថា កម្ពុជាជាគោលដៅសំខាន់បំផុតរបស់ប្រជាជនចិន ទាំងទេសចរ និងវិនិយោគិន។ នៅពេលប្រទេសចិនបើកប្រទេសបើកទូលាយ ឱ្យប្រជាជនចេញក្រៅប្រទេស ពេលនោះប្រជាជនចិននឹងចូលមកកម្ពុជាចំនួនច្រើន។

តាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានចិនមួយ បានបង្ហាញថា នៅមុនពេលចិនបើកប្រទេសជាផ្លូវការនោះ មានប្រជាជនប្រមាណ១០០លាននាក់ហើយ បានដាក់ពាក្យស្នើសុំចេញក្រៅប្រទេស ពីព្រោះតែពួកគេមិនបានចេញក្រៅប្រទេស ជាយូរមកហើយ ដោយសារតែស្ថានភាពកូវីដ១៩ក្នុងប្រទេសចិន។ កម្ពុជាក៏ជាគោលដៅនៃប្រជាជនជាង១០០លាននាក់នោះផងដែរ ដែលនឹងអាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនមួយកម្រិតទៀត៕

Thailand’s property sector unfazed by inflation, expects a profitable 2023

As many as 120,000 residential units are expected to be snapped up this year despite rising inflation, property firm Supalai said in its latest prediction.

 

Supalai director Prasas Tangmatitam said that listed real-estate companies had sold 115,902 units last year compared to 75,364 in 2021.

 

He said this was a clear indicator of the property market’s expansion.

 

Prasas reckoned that the sale of property had risen because homebuyers in the 26-30 age group had not been affected by the economic fallout of the Covid-19 crisis.

He said he expects the Thai property market to regain confidence thanks to a pick up in tourism and investment since the third quarter of 2022.

 

He also said that the rising prices of construction materials and high mortgage rates triggered by inflation should not affect the property market much.

 

“Taking all factors into account, demand for new homes is expected to stand at 120,000 units this year,” he said.

 

Prasas said property firms will probably be working hard on promotions to woo young homebuyers this year to stimulate the sale of residences.

 

Source: The Nation

កំណើនទេសចរណ៍និងវិនិយោគជំរុញឱ្យទីផ្សារអចលនទ្រព្យថៃនឹងមានសញ្ញាវិជ្ជមានឡើងវិញក្នុងឆ្នាំ២០២៣

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុនអចលនទ្រព្យ Supalai បានព្យាករណ៍ថា លំនៅដ្ឋានចំនួន១២០.០០០យូនីត នឹងត្រូវបានលក់អស់យ៉ាងឆាប់រហ័ស នៅឆ្នាំ២០២៣នេះ ទោះបីជាអត្រាអតិផរណាកំពុងកើនឡើងយ៉ាងណាក្តី។

លោក Prasas Tangmatitam នាយកក្រុមហ៊ុន Supalai បានមានប្រសាសន៍ថា ក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីរបស់លោក លក់លំនៅដ្ឋានបានចំនួន១១៥.៩០២យូនីត កាលពីឆ្នាំ២០២២ ធៀបនឹង៧៥.៣៦៤យូនីតនៅឆ្នាំ២០២១។ នេះគឺជាសូចនាករដ៏ច្បាស់លាស់ ដែលឆ្លុះបង្ហាញឱ្យឃើញពីការកើនឡើងនៃទីផ្សារអចលនទ្រព្យ។

លោក Prasas បាន​ចាត់​ទុក​ថា ការកើនឡើងនៃការ​លក់​អចលន​ទ្រព្យ ត្រូវបានជំរុញមកពីក្រុមអតិថិជនទិញ​ផ្ទះ​ ដែលអាយុចន្លោះពី២៦ ទៅ៣០ឆ្នាំ ដោយពួកគេមិន​បាន​រង​ផល​ប៉ះ​ពាល់​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នោះទេ។

លោក​រំពឹង​ថា​ ទីផ្សារ​អចលន​ទ្រព្យ​ថៃ​ នឹង​មាន​ទំនុក​ចិត្ត​ឡើង​វិញ​ ដោយ​សារ​ការ​កើន​ឡើង​នៃ​វិស័យ​ទេសចរណ៍ និង​ការ​វិនិយោគ​ ចាប់​តាំង​ពី​ត្រី​មាស​ទី​៣ ឆ្នាំ២០២២។ ការ​ឡើង​ថ្លៃ​សម្ភារៈ​សំណង់ និង​អត្រា​ការ​ប្រាក់​កម្ចី​ខ្ពស់​ ដែល​បង្ក​ឡើង​ដោយ​អត្រាអតិផរណា​ មិនអាចជះផលប៉ះពាល់​ ដល់​ទីផ្សារ​អចលនទ្រព្យ​ខ្លាំងពេកនោះ​ទេ។

លោក​ក៏​បាន​បញ្ជាក់ផងដែរ​ថា ​“ដោយ​គិត​ពី​កត្តា​ទាំង​អស់​ តម្រូវ​ការ​ផ្ទះ​ថ្មី​ៗ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​ចំនួន១២ម៉ឺន​យូនីត​នៅ​ឆ្នាំ​២០២៣នេះ។ ក្រុមហ៊ុនអចលនទ្រព្យនានា ប្រហែលជានឹង ខិតខំប្រឹងប្រែង យ៉ាងខ្លាំង ទៅលើការផ្សព្វផ្សាយ ដើម្បីទាក់ទាញអតិថិជនទិញផ្ទះវ័យក្មេងនៅឆ្នាំ២០២៣នេះ ដើម្បីជំរុញការលក់លំនៅដ្ឋានរបស់ពួកគេ៕