នាវាទេសចរណ៍អន្តរជាតិមួយគ្រឿងទៀតចូលចតទស្សនានៅក្រុងព្រះសីហនុ

ដោយ៖ សុផារី

ព្រះសីហនុ៖ នាវាទេសចរណ៍មួយគ្រឿងទៀត ឈ្មោះ OCEAN ODYSSEY សញ្ជាតិ Bahamas បានចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

នាវាទេសចរណ៍នេះបានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន១៣៥នាក់ (ស្រី៨០នាក់) មកទស្សនាប្រទេសកម្ពុជារយៈពេលពីរថ្ងៃ គឺថ្ងៃទី៣-៤ ខែមករា ឆ្នាំ២០២៣។ នាវានេះ ធ្វើដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា និងចាកចេញបន្តទៅប្រទេសវៀតណាម នៅល្ងាចថ្ងៃទី០៤ ខែមករាឆ្នាំ២០២៣។

នេះជានាវាទេសចរណ៍បរទេសទី២ហើយ ដែលចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្រោយខកខានមួយរយៈ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលនេះជាសញ្ញាវិជ្ជមានបញ្ជាក់ថាវិស័យទេសចរណ៍កម្ពុជាធានាបានភាពធន់ និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ឮ

ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជាបានត្រឡប់មករកភាពធូរស្រាល ល្អប្រសើរឡើងវិញ រហូតដល់មានការបើកប្រទេស និងបើកដំណើរការលើគ្រប់វិស័យឡើងវិញ ហើយបានទទួលស្វាគមន៍ការចូលចតនាវាទេសចរណ៍ដ៏ធំៗ។

កាលពីនាវាទេសចរណ៍ខ្នាតធំមួយនេះ មានឈ្មោះថា SEABOURN ENCORE ដោយមានផ្ទុកអ្នកដំណើរប្រមាណជា៥០០នាក់ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២៕

 

គណៈកម្មាធិការអន្តរក្រសួងពិនិត្យពិភាក្សាកិច្ចព្រមព្រៀងថ្មីសម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ

ដោយ៖ សុផារី

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។

គណៈកម្មាធិការ​អន្តរក្រសួង​នេះ​ត្រូវបាន​បង្កើតឡើង កាលពី​ថ្ងៃទី​៧ ខែកញ្ញា​ ឆ្នាំ​២០២២ ដើម្បី​សិក្សា​ និង​វាយតម្លៃ មុន​ផ្ដល់​ការវិនិយោគ​ថ្មី​ឱ្យ​ក្រុមហ៊ុន​សាងសង់​ចិន គឺក្រុមហ៊ុន Angkor International Airport Investment Cambodia (AIAI) អភិវឌ្ឍ​ និង​គ្រប់គ្រង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ខណៈ​បច្ចុប្បន្នព្រលាន​យន្តហោះ​ទាំង​២ ​ជា​ទីតាំង​វិនិយោគ​ និង​គ្រប់គ្រង​ ដោយ​ក្រុមហ៊ុន​សម្បទាន​អាកាសយានដ្ឋាន​បារាំង​ (SCA)​។

គណៈកម្មាធិការ​ថ្មី​នេះ មាន​តួនាទី​ពិនិត្យ​ និង​សិក្សា​កិច្ចព្រមព្រៀង​សម្បទាន ដែល​មាន​ស្រាប់​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​រវាង​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន​សម្បទាន​អាកាសយានដ្ឋាន (SCA) និង​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា (CAIC) ដើម្បី​រៀបចំ​កិច្ចព្រមព្រៀង​ថ្មី​ឱ្យ​ក្រុមហ៊ុន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប​ថ្មី​ (AIAI)​។

ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ SCA មាន​ភាគហ៊ុន​២ គឺ​ក្រុមហ៊ុន VINCI Airports របស់​បារាំង (៧០%) និង ក្រុមហ៊ុន Muhibbah Masteron Cambodia (៣០%) កំពុងទទួលបាន​សម្បទាន​វិនិយោគ​លើ​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​បណ្តាញ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ក្រុង​សៀមរាប និង​នៅ​ក្រុងព្រះសីហនុ​៕

Indonesia approves $3 billion development plan for South China Sea gas block

JAKARTA : Indonesia has approved the first plan of development for the Tuna offshore gas field with total estimated investment of $3.07 billion up to the start of production, upstream oil and gas regulator SKK Migas said on Monday.

 

The Tuna field, located in the South China Sea between Indonesia and Vietnam, is expected to reach peak production of 115 million standard cubic feet per day (MMSCFD) in 2027, SKK Migas spokesperson Mohammad Kemal said.

 

Natural gas from Tuna field, which is operated by a local unit of London-listed Harbour Energy, is expected to be exported to Vietnam starting in 2026, Indonesia’s energy minister has previously said.

 

SKK Migas chairman Dwi Soetjipto on Monday said that aside from economic benefits, development of the project would underline Indonesia’s maritime

entitlements.

 

“There will be activity in the border area which is one of the world’s geopolitical hot spots,” Dwi said in a

statement.

“The Indonesian navy will also participate in securing the upstream oil and gas project so that economically and politically, it becomes an affirmation of Indonesia’s sovereignty.”

 

Energy activities in the South China Sea have in recent decades been held hostage by disputes over which country has sovereign rights, with work by Vietnam, Malaysia and the Philippines in their exclusive economic zones disrupted by Chinese coast guard or marine

surveillance vessels.

China claims sovereignty over almost the entire South China Sea citing its own historical maps, claims that an international arbitration tribunal in 2016 ruled have no legal basis.

 

In 2021, China told Indonesia to stop drilling for oil and natural gas in maritime territory that both countries regard as their own, people familiar with the matter told Reuters at the time.

Source: Reuters

តំបន់ចំនួនពីរកាន់តែបង្ហាញពីសក្ដានុពលក្នុងការទាក់ទាញការវិនិយោគ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ នៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣នេះ តំបន់សមុទ្រ និងតំបន់ប៉ែកឦសាន្តនៃប្រទេសបានបង្ហាញសាច់ដុំកាន់តែខ្លាំង ក្នុងការទាក់ទាញវិនិយោគិនលើអចលនទ្រព្យ ដីធ្លី ស្របពេលរដ្ឋាភិបាលបានបង្ហើបពីគម្រោងវិនិយោគសាធារណ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។

ចុងឆ្នាំ២០២២ រដ្ឋាភិបាលដាក់ដំណើរការផ្លូវថ្មីៗនៅក្នុងខេត្តព្រះសីហនុ និងបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវមួយចំនួន នៅតំបន់សមុទ្រ នៃខេត្តកំពត និងខេត្តកែប ជាមួយនឹងផ្លូវតភ្ជាប់ពីភ្នំពេញទៅកាន់តំបន់ទាំងនោះផងដែរ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់សមុទ្រនេះបានបង្ហាញពីសក្ដានុពលបន្ថែម ទៅកាន់វិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការបណ្ដាក់ទុនវិនិយោគ នៅក្នុងតំបន់មួយនេះ។

កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានបង្ហើបពីសក្ដានុពល ដែលវិនិយោគិនគួរតែបណ្ដាក់ទុនវិនិយោគ ជាពិសេសទៅលើឧស្សាហកម្មធុនធ្ងន់ ដើម្បីផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ ក្រៅពីឧស្សាហកម្មសម្ដេចតេជោក៏បានបង្ហាញពីសក្ដានុពល នៃវិស័យទេសចរណ៍ក្នុងខេត្តកំពត ដែលកំពុងមានការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក។

បណ្ដាខេត្តនៅតំបន់សមុទ្រនេះក៏ឃើញថា វិនិយោគិនក្នុងស្រុកជាច្រើន បានចាប់អារម្មណ៍ និងចាប់ផ្ដើមអនុវត្តគម្រោងរបស់ខ្លួនបណ្ដើរៗ និងខ្លះទៀតត្រៀមចាំស្វាគមន៍ ជាមួយវិនិយោគិនបរទេស ដែលនឹងចូលមកកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះផងដែរ។

ក្រៅពីតំបន់សមុទ្រ រដ្ឋាភិបាលក៏បានបង្ហាញពីសក្ដានុពលតំបន់ប៉ែកឦសាន្ត នៃប្រទេសកម្ពុជាផងដែរ ដោយនៅក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមប្រកាសពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅតំបន់ប៉ែកឦសាន្ត ដែលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ មិនត្រឹមតែផ្ដល់ជាប្រយោជន៍ ដល់ពលរដ្ឋក្នុងមូលដ្ឋាននោះទេ តែវាក៏ជាធ្នាក់មួយទាក់ទាញអ្នកអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេសផងដែរ។

បើយើងក្រលេកទៅមើលបទពិសោធន៍ នាពេលកន្លងមក ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ទីនោះតែងតែជំរុញឱ្យតម្លៃដីធ្លីមានការកើនឡើងមួយកម្រិត វាអាស្រ័យទៅលើទីតាំងនោះអាចអភិវឌ្ឍន៍ជាអ្វី ហើយគម្រោងអភិវឌ្ឍន៍របស់ឯកជនក៏ចាប់ផ្ដើមរីកសាយទៅកាន់តំបន់ទាំងនោះដែរ។ ទាំងនេះសុទ្ធសឹងតែកត្តា ដែលធ្វើឱ្យរដ្ឋាភិបាលខិតខំសន្សំថវិកា និងកៀរគរថវិកា ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនៅក្នុងប្រទេស៕

ក្រុមហ៊ុនសាងសង់ធំៗនៅកូរ៉េទទូចឱ្យរដ្ឋាភិបាលផ្ដល់ជំនួយហិរញ្ញវត្ថុជាបន្ទាន់និងពន្យារការបន្ធូរបន្ថយពន្ធ

សុខុម

សេអ៊ូល: ប្រធានសមាគមក្រុមហ៊ុនសាងសង់កូរ៉េខាងត្បូង បានជំរុញឱ្យរដ្ឋាភិបាលពន្យារការបន្ធូរបន្ថយពន្ធ និងបង្កើនការផ្ដល់ជំនួយហិរញ្ញវត្ថុផ្សេងទៀតជាបន្ទាន់ ខណៈតម្រូវការក្នុងទីផ្សារកំពុងដាំក្បាលចុះ និងមានវិបត្តិសាច់ប្រាក់។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយកាលពីថ្ងៃទី០២ ខែមករា។

លោក Kim Sang-soo ប្រធានសមាគមក្រុមហ៊ុនសាងសង់នៃប្រទេសកូរ៉េ (Construction Association of Korea) បានថ្លែងសារក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកលថា “ទីផ្សារលំនៅដ្ឋាន និងសំណង់កំពុងត្រូវការជំនួយ ពីរដ្ឋាភិបាលជាបន្ទាន់”។

នៅពីក្រោយភាពបន្ទាន់នេះ គឺពិតជាមានការលំបាកយ៉ាងខ្លាំង នៅក្នុងវិស័យសំណង់ ក្នុងឆ្នាំកន្លងទៅ រួមទាំងការកាត់បន្ថយយ៉ាងច្រើន នូវការចំណាយរបស់រដ្ឋាភិបាល លើមូលធនចំណាយ លើសង្គម (SOC) ការធ្លាក់ដាំក្បាលចុះ នៃឧស្សាហកម្មលំនៅដ្ឋាន និងសំណង់ និងការបរាជ័យផ្នែកហិរញ្ញប្បទានគម្រោងផងដែរ។

លោក Kim Sang-soo លើកឡើងទៀតថា “យើងនឹងធ្វើឱ្យការវិនិយោគដែលដឹកនាំដោយឯកជនកាន់តែល្អប្រសើរឡើង ខណៈរដ្ឋាភិបាលបង្កើនការចំណាយលើសង្គម (SOC) ដើម្បីបង្កើតការងារកាន់តែច្រើន និងស្ដារសេដ្ឋកិច្ចក្នុងតំបន់ ដែលដាំក្បាលចុះឱ្យងើបឡើងវិញ”។

ស្រដៀងគ្នានេះដែរ លោក Park Sun-ho ប្រធានសមាគមក្រុមហ៊ុនម៉ៅការអន្តរជាតិនៃប្រទេសកូរ៉េ  (International Contractors Association of Korea) លើកឡើងថា ការរឹតបន្តឹងលក្ខខណ្ឌទីផ្សារសំណង់ក្នុងពិភពលោកនៅឆ្នាំនេះនឹងបង្កហានិភ័យធំដល់បណ្ដាក្រុមហ៊ុនសាងសង់ក្នុងស្រុក។

លោកបានថ្លែងសារក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកលថា “យើងត្រូវការភាពធន់ទ្រាំ ច្រើនជាងពេលណាៗទាំងអស់ ដើម្បីទប់ទល់ស្ថានការណ៍មិនច្បាស់លាស់ភ្លាមៗ និងផលប៉ះពាល់រយៈពេលវែង ដែលបង្កឡើងដោយវិបត្តិកូវីដ-១៩”។

លោកបន្ថែមទៀតថា “សេដ្ឋកិច្ចពិភពលោកបានដាំក្បាលចុះ ដោយសារវត្ថុធាតុដើមឡើងថ្លៃ និងការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់។ ហើយទោះបីជាមានកត្តាមិនអំណោយផលទាំងនេះក្ដី ក៏យើងនឹងបន្តប្រឹងប្រែងជំរុញឱ្យការទំហំម៉ៅការសាងសង់ នៅក្រៅប្រទេសកើនលើស៩០០ពាន់លានដុល្លារដែរ”៕ Korea Times៕

Builders desperately need financial aid, tax breaks

By Lee Kyung-min

 

Heads of local construction associations urged the government to extend tax breaks and other financial aid in a desperate call to limit mounting industry uncertainties concerning plunging market demand and a liquidity crunch, according to industry officials, Monday.

 

“The housing and construction market is in need of immediate government assistance,” Construction Association of Korea Chairman Kim Sang-soo said in a New Year message.

 

Behind the urgency lies extreme difficulties in the construction industry in the last year, including a significant reduction in government spending on social overhead capital (SOC), a slowdown in housing and construction industries and project financing failures.

 

“We will make greater private-led investments, a task equally critical as the government’s increasing SOC spending to create more jobs and reinvigorate slumping regional economies,” Kim said.

 

Similarly, International Contractors Association of Korea Chairman Park Sun-ho said that tightening global construction market conditions this year will pose a major risk to local builders.

 

“We need resilience more than ever to weather the sudden uncertainties and prolonged shocks from years of the COVID-19 pandemic,” he said in a New Year address.

 

“The global economy is bogged down by rising raw material prices and supply chain bottlenecks. The unfavorable factors notwithstanding, we will continue efforts to push up the country’s cumulative overseas construction orders to exceed $900 billion.”

 

Chief among the collective fears is a rollover risk of 17 trillion won ($13 billion) associated with project financing asset-backed commercial papers this month, in a back-to-back uncertainty over refinancing similar short-term maturing debts of 10 trillion won and 5 trillion won in February and March, respectively.

 

The acute liquidity crunch was sparked and amplified by the default in October of a local public enterprise that had been funding the development of Legoland. The theme park developer despite guarantees by the Gangwon Province government unexpectedly failed to refinance a maturing debt of about 205 billion won, prompting a rapid tightening of borrowing conditions for small to medium-sized construction firms. Their difficulties were compounded further by inflation-countering sharp key rate hikes and subsequent plunges in housing purchases.

 

Market watchers said last year’s crunch was limited to a liquidity crisis. But this year could see full-blown credit risks and shocks to the real economy brought on by project financing failures.

 

Project financing refers to the financing of long-term infrastructure, industrial projects and public services. The debt and equity used to finance the relatively high-risk projects are paid back from the cash flow generated by the project, rather than from collateral put up before the projects begin.

 

Gov’t support is vital

 

Whether and by how much their calls would induce expanded government guarantees remains to be seen. The financial authorities said about 10 trillion won in government guarantees will be provided to stabilize local project funding markets in the form of longer-term loans and lengthened maturity for builders of unsold homes.

Land ministry data showed the number of unsold homes in the country came to 58,027 as of last November, up 22.9 percent or 10,810 from the month before.

 

The 38-month high since 60,062 in September 2019 is the fastest monthly increase of over 10,000 after December 2015 when it hit 11,788.

 

The figure is close to 62,000, the level that Land Minister Won Hee-ryong said last month the government considers a “breaking point” for the industry.

 

The number of unsold homes in Seoul, Incheon and Gyeonggi Province combined came to 10,373 as of last November. It was up 36.3 percent from the month before.

Korea Times

អាជ្ញាធរប្រកាសបើកឱ្យធ្វើចរាចរណ៍កំណាត់ផ្លូវជាតិលេខ៥ថ្មីនិងផ្លូវវាងក្រុងកំពង់ឆ្នាំង

ដោយ៖ សហការី

កំពង់ឆ្នាំង៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ដែលមានប្រវែងជាង១៣៥គីឡូម៉ែត្រ ត្រូវបានប្រកាសបើកឱ្យធ្វើចរាចរណ៍ទាំងសងខាង ចាប់ពីគីឡូម៉ែត្រ ៧៤+០០០ ដល់១១៥+០០០ នៅក្នុងខេត្តកំពង់ឆ្នាំង។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចាប់ពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះតទៅ កំណាត់ផ្លូវជាតិលេខ៥ថ្មី រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំងចាប់ ពីគីឡូម៉ែត្រ ៧៤+០០០ ដល់១១៥+០០០ ស្ថិតក្នុងស្រុករលាប្អៀរ និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម+ធ្លាម្អម) ត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរណ៍ទាំងសងខាង។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះមានប្រវែង១៣៥,២៥ គីឡូម៉ែត្រ ត្រូវបានចាប់ផ្តើមសាងសង់ចេញពីចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ ធ្លាម្អម ខេត្តពោធិ៍សាត់ គ្រោងចំណាយថវិកាប្រមាណ២៤៦លានដុល្លារអាមេរិក។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Katahira & Engineer International Joint Venture with Oriental Consultant Global ៕

គុណតម្លៃចំនួន៥ ដែលអ្នកវិនិយោគទទួលបានពីគម្រោងឆ្នេរសមុទ្រកោងកាង

ដោយៈគង់ សូរិយា

 

ខេត្តកែបៈ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវក្នុងសង្គម ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យគំរោងវិនិយោគមួយទទួល​បានជោគជ័យ។

ជាក់ស្តែង ការចំណាយលើហេដ្ឋារចនាសម្ព័ន្ឋ លើគំរោងដីលំហែរពិតជាមានសារៈសំខាន់ ដើម្បីបង្កើតក្តីសុបិនរបស់អ្នកចង់បានដី ដើម្បីសាងសង់ផ្ទះលំហែរកាយ។

“គំរោងឆ្នេរសមុទ្រកោងកាង” ដែលស្ថិតនៅខេត្តកែបបាននិងកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការអភិវឌ្ឍន៍សហគមន៍ ដោយគំរោងនេះបាន​ផ្តល់គុណតម្លៃចំនួន៥ដល់អតិថិជន ដូចជា ទី១ គំរោងដែលមានទស្សនវិស័យ និងការអភិវឌ្ឍពិតប្រាកដ ទី២ គំរោងនេះ បានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកំពស់កិត្យានុភាពខេត្តកែប ជាខេត្តដែលរាជរដ្ឋាភិបាលជ្រើសរើសជាតំបន់វិស្សមកាលកម្រិតខ្ពស់ ទី៣ ជាគំរោងដែលផ្តោតលើការលំហែរពិតប្រាកដ ដោយក្រុមហ៊ុនYoungsia Real Estateបាននិងកំពុងផ្តល់នូវការអភិវឌ្ឍពិតប្រាកដ។

ទី៤ គំរោងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាស្ពានជាប់ឆ្នេរមានប្រវែង១០០០ម៉ែត្រ ដើមកោងកាងខៀវស្រងាត់ ការរៀបចំហេដ្ឋារចនាសម្ព័​ន្ឋ​ពិតប្រាកដ និងពោរពេញដោយភាពទាក់ទាញ​ ជាមួយនឹងដើមដូងរាប់រយដើម ដែលបាននិងកំពុងចាប់ផ្តើមដាំនៅតំបន់នេះ និងទី៥ ជាគំរោងមានការគាំទ្រពីអាជ្ញាធរខេត្ត ពិសេសការអភិវឌ្ឍន៍ត្រូវបានផ្សារភ្ជាប់នឹងបរិស្ថាន និងគុណភាពទឹក ដើម្បីឲ្យអ្នកទិញដីលំហែរទទួលបាន អារម្មណ៍ស្រស់ស្រា​យពិតប្រាកដ។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateដែលបានវិនិយោគគំរោងនេះ ជាមួយទុនប្រមាណ៧លានដុល្លារអាមេរិកបានមានប្រសាសន៍ថា យើងបាននិងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីអភិវឌ្ឍ​ន៍គំរោងនេះ និងលើកស្ទួយផែនការអភិវឌ្ឍរបស់ខេត្ត ឲ្យកាន់តែមានភាពទាក់ទាញថែមទៀត។

 

លោកបន្តថា “ដោយសារយើងនិយាយពិត ធ្វើពិត បានធ្វើឲ្យគំរោងរបស់យើងនីមួយៗ ទទួលបានជោគជ័យ រាប់ចាប់តាំងពីបូកគោលែន១ ដល់ទី៣ និងគំរោងឆ្នេរសមុទ្រកោងកាង ដែលរហូតមកទល់ពេលនេះ យើងលក់អស់ជាង៦០ភាគរយហើយ”។

លោកបន្តថា “ការអភិវឌ្ឍរបស់យើងផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីឲ្យអ្នកទិញដីលំហែរ ទទួលបានដីលំហែរពិតប្រាកដ”៕

អ្នកជំនាញ៖ កម្ពុជានូវតែទទួលបានឱកាសវិនិយោគនិងទាក់ទាញវិនិយោគិនឲ្យមកបណ្តាក់ទុនជាហូរហែរ

ដោយ៖ សុផារី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាមានទំនុកចិត្តខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញវិនិយោគក្នុងវិស័យទាំងនេះកាន់តែមានភាពបុរេសកម្មនៅក្នុងគន្លងប្រក្រតីភាពថ្មី ក្រោយវិបត្តិកូវីដ-១៩ តាមរយៈការប្រកាសឱ្យប្រើច្បាប់ថ្មីស្ដីពីវិនិយោគ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងកាលពីពេលថ្មីនេះថា ប្រទេសកម្ពុជាគឺជាប្រទេសមួយ​កំពុងទាក់ទាញអ្នកវិនិយោគ ដោយកម្ពុជាបានបើកទូលាយដល់​វិនិយោគិន​គ្រប់ផ្នែក គ្រប់កម្រិត។​​​​ ខណៈដែលពិភពលោកកំពុងរងនូវវិបត្តិជាសកល កម្ពុជានូវ​តែទទួល​បាន​ឱកាសវិនិយោគ និងទាក់ទាញវិនិយោគិនឲ្យមកបណ្តាក់ទុនជាហូរហែរ។

លោកឧកញ៉ាបានបន្តថា កម្ពុជាមិនត្រឹមតែទទួលបានការវិនិយោគលើផ្នែកឧស្សាហកម្ម រោងចក្រ សហគ្រាស​ប៉ុណ្ណោះទេ ថែមទាំងទទួលបានការវិនិយោគលើផ្សារទំនើបៗ និងបានកំពុង​បានបើកដំណើរការជាបន្តបន្ទាប់។

លោកឧកញ៉ាបានលើកឡើងថា តាមរយៈនេះបានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា​មានជីវភាពកាន់តែធូរ ដោយមានកំណើន GDP កើនឡើង​បានបង្កើតទំនុកចិត្ត និងការជឿជាក់លើរាជរដ្ឋាភិបាល ស្របពេលកម្ពុជាបានផ្តល់ភាពអំណោយផលគ្រប់បែបយ៉ាង ដល់ការវិនិយោគគ្រប់ផ្នែកគ្រប់កម្រិត៕

 

រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវមួយខ្សែត្រើយខាងលិចទន្លេមេគង្គក្នុងខេត្តក្រចេះភ្ជាប់ទៅខេត្តកំពង់ធំ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងស្វះស្វែងរកឥណទានពីចិន ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងនោះ រដ្ឋាភិបាលក៏កំពុងរកឥណទាន ដើម្បីសាងសង់ផ្លូវមួយខ្សែត្រើយខាងលិចទន្លេមេគង្គក្នុងខេត្តក្រចេះ ភ្ជាប់ទៅខេត្តកំពង់ធំ។

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពីធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ​២០២៣នេះថា ខេត្តក្រចេះជាខេត្តមួយត្រូវប៉ាន់សម្រាប់ឆ្នាំថ្មី លើហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមមាន ផ្លូវ ស្ពានជាដើម ធ្វើឱ្យតំបន់នានាកាន់តែខិតជិតគ្នា ដែលការខិតជិតគ្នានេះ ដោយសារស្ពានឆ្លងស្រួល ផ្លូវធ្វើដំណើលឿន និងចំណេញពេលវេលា។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា “ខ្ញុំសង្ឃឹមថា ការសិក្សាជាបន្តទៅទៀតអំពីកំណាត់ផ្លូវមួយខ្សែតភ្ជាប់ ដើម្បីភ្ជាប់ទៅខេត្តកំពង់ធំ ត្រូវបានសិក្សានិងដាក់ចេញជាគម្រោង ព្រោះនេះជាការបម្រួញនៅក្នុងការធ្វើដំណើរ”។

សម្តេចតេជោបានមានប្រសាសន៍ថា តាមរយៈគម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដល់អ្នកដែលរស់នៅក្នុងខេត្តនៃភូមិភាគកណ្តាល ដូចជា កំពង់ធំ សៀមរាប ព្រះវិហារ និងប្រជាជននៅក្នុងខេត្តភាគខាងកើត រួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជាដើម។

សម្តេចតេជោបញ្ជាក់ថា “អ្នកនៅភូមិភាគកណ្តាលមិនចាំបាច់ធ្វើដំណើរវាងឆ្ងាយទេ។ ឧទាហរណ៍ អ្នកកំពង់ធំ សៀមរាប ព្រះវិហារ​ អាចធ្វើដំណើរកាត់ឆ្លងតាមរយៈផ្លូវមួយខ្សែនេះ។ ចំណែក អ្នកក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ចង់ទៅលេងសៀមរាបអាចធ្វើដំណើរតាមផ្លូវនេះផងដែរ ជិតជាង។ ចំណុចនេះជាចំណុចតភ្ជាប់ធំណាស់ ហើយវាបំពេញសេចក្តីត្រូវការនៃការអភិវឌ្ឍនៃប្រទេសកម្ពុជាផងដែរ”៕