ដំណឹងល្អ ក្រុមហ៊ុនគ្រឿងអលង្ការលំដាប់ពិភពលោកមួយនឹងសាងសង់រោងចក្រនៅកម្ពុជាឆាប់ៗនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងតែក្លាយជាគោលដៅវិនិយោគពីសំណាក់ធុរជន និងម៉ាកយីហោពិភពលោកល្បីៗជាច្រើននៅទូទាំងពិភពលោក រាប់ចាប់តាំងពីរថយន្ត អចលនទ្រព្យ សម្លៀកបំពាក់ គ្រឿងប្រើប្រាស់ និងគ្រឿងប្រដាប់ប្រើប្រាស់។ល។

ជាដំណឹងល្អ ស្វាគមន៍ឆ្នាំ២០២៣នេះ ក្រុមហ៊ុនលំដាប់ពិភពលោកមួយ បានប្រកាសជាផ្លូវការពីការជ្រើសរើសប្រទេសកម្ពុជាជាទីតាំងសម្រាប់ការបង្កើតម៉ាកគ្រឿងអលង្ការល្បីលំដាប់ពិភពលោកមួយ ដោយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការវិនិយោគនៅខែមករា ឆ្នាំ២០២៤ខាងមុខ។

នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបប្រតិភូតំណាងក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយ ដែលបានសម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតនូវគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលមានម៉ាកល្បីៗ នៅលើពិភពលោក។

ក្រុមហ៊ុនមួយនេះសូមរក្សាសិទ្ធិមិនទាន់បញ្ចេញឈ្មោះរហូតដល់មានការប្រកាសជាផ្លូវការជាថ្មីម្តងទៀតឆាប់ៗ ខណៈគម្រោងមួយនេះជាការច្បាស់ការហើយ និងទទួលបានការគាំទ្រពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

យោងតាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ គឺដោយបានសំឡឹងឃើញថា កម្ពុជាមានវប្បធម៌ និងអរិយធម៌យូរអង្វែង ដែលជាចំណុចសំខាន់សម្រាប់បន្ស៊ីគ្នាជាមួយផលិតផលរបស់ខ្លួន ដែលគ្រោងនឹងផលិតនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនបានសិក្សាអំពីសក្តានុពលវិនិយោគនៅកម្ពុជា តាំងពីដើមឆ្នាំ២០១៩ មកម៉្លេះ មុននឹងសម្រេចបោះទុនបង្កើតរោងចក្រផលិតគ្រឿងអលង្ការ នៅប្រទេសកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការវិនិយោគនៅខែមករា ឆ្នាំ២០២៤ខាងមុខ ដោយក្រុមហ៊ុនសូមរក្សាសិទ្ធិមិនបញ្ចេញឈ្មោះនាពេលនេះ៕

Bangkok joins list of top 3 destinations for American travellers

A survey conducted via the Hopper travel application in December learned that Bangkok is the third most favourite destination among American tourists after Tokyo and Ho Chi Minh.

 

Government spokesman Anucha Buraphachaisri said on Monday that the survey also predicted that more American tourists would travel to Asia judging by the search for flights.

 

Meanwhile, he said, in a move to further stimulate the tourism industry, the Tourism Authority of Thailand recently linked up with its South Korean counterpart to promote travel in both countries for this year and next.

“This cooperation should stimulate the exchange of at least 3 million tourists over 2023 and 2024, and also strengthen bilateral ties,” he said.He added that Thai tourism authorities hope to attract at least 20 million foreign tourists this year, and generate 2.38 trillion baht in revenue.

 

“Prime Minister Prayut Chan-o-cha is pleased that many cities in Thailand feature large in foreign tourists’ itineraries,” he said, adding that tourism is key to stimulating the country’s economy.

 

He said Prayut has also called on Thai tourism operators to cooperate and be welcoming to foreigners.

Source: The Nation

តំបន់ផ្លូវក្រវាត់ក្រុងទី៣ទាក់ទាញគម្រោងលំនៅឋានកាន់តែច្រើន ស្របពេលវឌ្ឍនភាពសាងសង់សម្រេចបានជាង៨០ភាគរយ

ដោយៈ សហការី

          ភ្នំពេញៈ ស្របពេលដែលផ្លូវក្រវាត់ក្រុងទី៣កំពុងសម្រេចការសាងសង់ជាង៨០ភាគរយ គម្រោងអភិវឌ្ឍន៍នានាក៏កំពុងលេចរូបរាងឡើងជាហូរហែរ។ គម្រោងបុរីក៏ធំមួយកំពុងបោះទីតាំងនៅតាមបណ្តោយផ្លូវនេះ ដែលជាទីតាំងផ្តល់សក្តានុពលខ្ពស់លើការវិនិយោគ បុរីនោះគឺ GB Residence។

លោក តាំង កៅគៀត នាយកប្រតិបត្តិនៃបុរី GB Residence បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា នាពេលអនាគត តំបន់ផ្លូវក្រវាត់ក្រុងទី៣ នឹងមានការរីកចម្រើនមិនចាញ់តំបន់ដទៃនោះទេ ដោយសា​រតំបន់នេះ ស្ថិតនៅកៀកនឹងព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលវានឹងធ្វើឲ្យមនុស្សកាន់តែច្រើនចូលមករស់នៅ និងប្រកបអាជីវកម្មនៅតំបន់នេះ។

លោកបន្តថា “ជាមួយនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងផ្តោតលើសហគមន៍បៃតង បុរី GB Residence នឹងទាក់ទាញមនុស្សមករស់នៅច្រើន និងប្រកបអាជីវកម្មបាន”។

លោកបានពន្យល់បន្តថា “ហេតុផលនៅត្រង់ថា មុខបុរីរបស់យើងមានផ្លូវបេតុងទំហំ៥០ម៉ែត្រ ដែលអនុញ្ញាតិឲ្យសាធារណជន ពិសេសអ្នកដំណើរជាតិ អន្តរជាតិនឹងធ្វើដំណើរឆ្លងកាត់តំបន់នេះ ដើម្បីចេញ ចូលទៅកាន់ព្រលានយន្តហោះ”។

លោកតាំង កៅគៀត បានបន្តថា អ្នកវិនិយោគផ្ទះនៅទីនេះ មិនត្រឹមទទួលបានសំណង់មានគុណភាពនោះទេ ប៉ុន្តែរចនាបទផ្ទះនិមួយៗមានភាពស្រស់ស្អាត ដោយសរាក្រុមហ៊ុនបានចំណាយទុនយ៉ាងច្រើន ដើម្បីជួលស្ថាបត្យករជំនាញលំដាប់ពិភពលោក មកគូរប្លង់និងរចនាម៉ូតផ្ទះក្នុងគម្រោងនេះ ដែលមើលកាន់តែយូរកាន់តែមានភាពស្រស់ស្អាត។

លើសពីនេះបុរី GB Residence ក៏បានសាងសង់សួនច្បារដ៏ស្រស់ស្អាតនៅក្នុងគម្រោង ដែលអាចឲ្យអ្នកស្នាក់នៅប្រើប្រាស់ សម្រាប់ការកំសាន្ត ការហាត់ប្រាណ និងជួបជុំក្រុមគ្រួសារផងដែរ។

កញ្ញា កាំង តារាវត្តី ប្រធានផ្នែកទីផ្សារនៃគម្រោង GB Residence បានមានប្រសាសន៍ឱ្យដឹងផងដែរថា បុរីនេះបានផ្តោតលើគុណតម្លៃស្នូលធំៗ ដូចជា គុណភាព និងសោភ័ណភាពសំណង់ ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ការកសាងសហគមន៍បែបបៃតង ដែលមានភាពស៊ីវិល័យ និងស្រស់ស្រាយ ពិសេសមានលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងបត់បែនយ៉ាងប្រសើរ។

កញ្ញាបន្តថា “ខ្ញុំគិតថាអ្នកទិញផ្ទះក្នុងបុរីនេះ នឹងមានផលចំណេញត្រលប់ខ្ពស់ នៅពេល៣ឆ្នាំខាងមុខ ក្រោយពេលអ្នកដំណើរចេញចូលព្រលានយន្តហោះឆ្លងកាត់តំបន់នេះកាន់តែច្រើន”៕

    

 

ឯកអគ្គរដ្ឋទូតចិនៈ ប្រទេសកម្ពុជានឹងក្លាយជាគោលដៅសំខាន់បំផុតរបស់ទេសចរចិន

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ នៅពេលឆាប់ៗនេះ ប្រទេសចិននឹងបើកប្រទេសរបស់ខ្លួនឡើងវិញ និងអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនធ្វើដំណើរចេញក្រៅប្រទេស ដើម្បីធ្វើដំណើរកម្សាន្ត នៅតាមប្រទេសនានាឡើងវិញ។  ទន្ទឹមនឹងនោះ វិនិយោគិនរបស់ចិនក៏នឹងត្រូវចាប់ផ្ដើមធ្វើដំណើរទៅកាន់ប្រទេសទី២ ទី៣ ដើម្បីស្វែងរកការវិនិយោគ។

ក្នុងនោះ ប្រទេសកម្ពុជាក៏នឹងក្លាយជាគោលដៅសំខាន់បំផុតរបស់ទេសចរ និងវិនិយោគិនជនជាតិចិនផងដែរ។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះថា យោងតាមស្ថានភាពធូរស្រាល នៃជំងឺកូវីដ១៩នៅលើពិភពលោក និងសមត្ថភាពនៃការគ្រប់គ្រងជំងឺនេះបាន ភាគីចិននឹងបើកទូលាយ ដល់ការចេញចូលភ្ញៀវទេសចរចិន។

លោកបានបញ្ជាក់ថា “ប្រទេសកម្ពុជា នឹងក្លាយទៅជាគោលដៅទេសចរសំខាន់បំផុតរបស់ប្រជាពលរដ្ឋចិន”។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានថ្លែងថា កាលពីមុនកូវីដ១៩ ភ្ញៀវទេសចរចិនចូលមកកម្ពុជាមានចំនួនប្រមាណ២លាននាក់។ នៅពេល ដែលប្រទេសចិនបើកប្រទេសឡើងវិញ និងបើកទូលាយ សម្រាប់ការធ្វើដំណើររបស់ប្រជាជនខ្លួន យើងរំពឹងថា នឹងមានភ្ញៀវទេសចរចិនចូលមកកម្ពុជាចំនួនប្រមាណជាង២លាននាក់។

សម្ដេចតេជោ មានប្រសាសន៍ថា ការវិលត្រលប់នៃភ្ញៀវទេសចរចិននឹងជួយសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនល្អប្រសើរបន្ថែមទៀត ជាពិសេសជួយជំរុញកំណើនវិស័យទេសចរណ៍របស់កម្ពុជា ឱ្យត្រលប់ទៅរកភាពប្រក្រតី ដូចនឹងមុនកូវីដ១៩ ខណៈវិស័យផ្សេងៗ ដែលរងផលប៉ះពាល់នោះ បានងើបឡើងវិញជាបន្តបន្ទាប់ហើយដែរ។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ការបើកប្រទេសរបស់ចិនពិតណាស់ នឹងជះឥទ្ធិពលល្អដល់សេដ្ឋកិច្ចកម្ពុជា ទាំងការវិនិយោគ និងភ្ញៀវទេសចរ។ ប៉ុន្តែ ភ្លាមៗ វាមិនទាន់អាចនឹងល្អនោះទេ ពីព្រោះថាបច្ចុប្បន្ន ក្រោយមានការបើកសាកល្បងក៏ឃើញសន្ទុះនៃការឆ្លងនៅចិនក៏មានចំនួនច្រើន ដូច្នេះនៅពេលចិនគ្រប់គ្រងការឆ្លងបាន ការបើកប្រទេសនឹងទទួលបានជោជ័យ ហើយភ្ញៀវទេសចរ និងការវិនិយោគរបស់កម្ពុជាក៏នឹងមានភាពប្រសើរដែរ៕

Global economy faces tougher year in 2023, IMF’s Georgieva warns

For much of the global economy, 2023 is going to be a tough year as the main engines of global growth – the United States, Europe and China – all experience weakening activity, the head of the International Monetary Fund said on Sunday (Jan 1).

The new year is going to be “tougher than the year we leave behind,” IMF Managing Director Kristalina Georgieva said on the CBS Sunday morning news programme Face the Nation.

“Why? Because the three big economies – the US, EU and China – are all slowing down simultaneously,” she said.
In October, the IMF cut its outlook for global economic growth in 2023, reflecting the continuing drag from the war in Ukraine as well as inflation pressures and the high interest rates engineered by central banks like the US Federal Reserve aimed at bringing those price pressures to heel.

Since then, China has scrapped its zero-COVID policy and embarked on a chaotic reopening of its economy, though consumers there remain wary as coronavirus cases surge. In his first public comments since the change in policy, President Xi Jinping on Saturday called in a New Year’s address for more effort and unity as China enters a”new phase.”

“For the first time in 40 years, China’s growth in 2022 is likely to be at or below global growth,” Georgieva said.
Moreover, a “bushfire” of expected COVID-19 infections there in the months ahead are likely to further hit its economy this year and drag on both regional and global growth, said Georgieva, who traveled to China on IMF business late last month.

“I was in China last week, in a bubble in a city where there is zero COVID,” she said. “But that is not going to last once people start traveling.”

“For the next couple of months, it would be tough for China, and the impact on Chinese growth would be negative, the impact on the region will be negative, the impact on global growth will be negative,” she said.
source:Reuter

កូរ៉េខាងត្បូងប្ដេជ្ញាជួយអារ៉ាប៊ីសាអូឌីតក្នុងការសាងសង់ទីក្រុងតម្លៃ៥០០ពាន់លានដុល្លារ NEOM

ដោយៈ សុខុម

សេអ៊ូល: កូរ៉េខាងត្បូងបានប្ដេជ្ញាថា ខ្លួននឹងជួយអារ៉ាប៊ីសាអូឌីត ឱ្យទទួលបានជោគជ័យ ក្នុងការសាងសង់ទីក្រុងថ្ងៃអនាគតធំបំផុត ក្នុងលោក NEOM។

មន្រ្តីជាន់ខ្ពស់កូរ៉េបានអះអាងថា ខ្លួនមានចំណេះជំនាញច្បាស់លាស់ និងបទពិសោធន៍ខ្ពស់ ខាងរៀបចំផែនការទីក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី០១ មករា។

តាមរយៈបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ ជាមួយសារព័ត៌មានខាងលើនេះ លោក Won Hee-ryong រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បួង បានគូសបញ្ជាក់ថា គម្រោងទីក្រុងឆ្លាតវៃនាថ្ងៃអនាគតNEOM នឹងក្លាយជាគម្រោងដំបូងគេបង្អស់ ក្នុងចំណោមគម្រោងរួមគ្នាជាច្រើនរវាងកូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត ដែលរួមបញ្ចូលគ្នានូវការកសាងប្រព័ន្ធដឹកជញ្ជូន វប្បធម៌ ការការពារជាតិ ថាមពលនិងបច្ចេ​កវិទ្យាទំនាក់ទំនងព័ត៌មាន (ICT)។

ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman ដែលជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត បានផ្តួចផ្តើមគម្រោង៥ដំណាក់កាលនេះក្នុងឆ្នាំ២០១៧ ដើម្បីសាងសង់ទីក្រុងថ្ងៃអនាគត ដ៏ធំបំផុតក្នុងលោក NEOM តម្លៃ៥០០ពាន់លានដុល្លារអាមេរិក លើផ្ទៃដីរហូតដល់ទៅ២៦.៥០០គីឡូ​ម៉ែត្រការ៉េក្នុងខេត្ត Tabuk ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគពាយ័ព្យនៃប្រទេសជាប់សមុទ្រក្រហម (Red Sea) មួយនេះ។

លោក Won Hee-ryong ថ្លែងថា “សម្ព័ន្ធភាពកូរ៉េខាងត្បូង-អារ៉ាប៊ីសាអូឌីត និងការជឿទុកចិត្តគ្នាទៅវិញទៅមក នឹងកាន់តែរ៉ឹងមាំជាងពេលណាៗទាំងអស់។ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនបង្កើតរោងចក្រក្នុងស្រុកសំខាន់ៗចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ បានសាងកំណត់ត្រាឯកទគ្គម្មខា​ងសាងសង់ប្រកបដោយគុណភាព ដែលនេះជាមោទកភាព និងជាចំណុចខ្លាំង សម្រាប់បណ្ដាក្រុមហ៊ុនក្នុងស្រុកសំខាន់ៗទាំងនោះ ដែលត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយពីសំណាក់អារ៉ាប៊ីសាអូឌីត”។

ចាប់តាំងពីឆ្នាំ១៩៦៥ អារ៉ាប៊ីសាអូឌីត បានចុះហត្ថកិច្ចសន្យាម៉ៅការសាងសង់ ជាមួយក្រុមហ៊ុនក្រៅប្រទេស សរុប១៥៦ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង១៧%នៃទំហំម៉ៅការសាងសង់សរុប ដែលកូរ៉េខាងត្បូង ទទួលបាន។

ចំណុចនេះបានជួយឱ្យប្រទេសកូរ៉េខាងត្បូង ក្លាយជាទីផ្សារសាងសង់ធំបំផុតទី៥ របស់ពិភពលោកជាមួយនឹងទំហំម៉ៅការ សាងសង់នៅក្រៅប្រទេសសរុប៩២៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ទសវត្សរ៍មកនេះគិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

ប្រាក់ចំណូលធំបំផុតទី២ របស់ប្រទេសកូរ៉េខាងត្បូង ដែលបានពីការម៉ៅការសាងសង់ នៅក្រៅប្រទេសសរុប៨៣,១ពាន់លានដុល្លារអាមេរិក គឺបានពីប្រទេសអារ៉ាប់រួមអេមីរ៉ាត៕ Korea Times៕

China’s top diplomat calls for ‘dialogue’, cooperation with US

SHANGHAI: China and the United States must pursue dialogue rather than confrontation and avoid the mistakes made during the Cold War, top Chinese diplomat Wang Yi said on Sunday (Jan 1) in his first public comments since his appointment as head of the ruling Communist Party’s foreign affairs office.

Wang was replaced as China’s foreign minister on Friday by Qin Gang, former ambassador to the United States, but he was widely expected to retain a prominent role in foreign policy after his promotion in October to the Communist Party’s Politburo, the country’s top decision-making body.

In an essay published in the official Party journal Seeking Truth, Wang urged major countries to “set an example” in the face of multiple challenges, citing China’s strengthened cooperation with Russia over 2022.

“Over the past year, we have unremittingly explored the correct way for the two major countries of China and the United States to get along with each other,” he wrote.

“The two countries should establish a way of getting along with mutual respect, peaceful coexistence and win-win cooperation and put China-US relations back on the right track of health and stability,” he said.

Wang’s stint as foreign minister saw a sharp rise in tensions between Beijing and Washington on a wide range of issues ranging from trade to Taiwan.

He said in his Sunday essay that Taiwan remained at the “core of China’s core interests” and the “foundation” on which China’s political relationship with the United States is built.
Source: Reuters/ac

ការស្ទង់មតិ: ទីក្រុងបាងកកជាប់ចំណាត់ថ្នាក់កំពូលទី៣ជាគោលដៅរបស់ភ្ញៀវទេសចរអាមេរិក

ដោយ: គង់ លាងហួរ

បាងកក: យោងតាមការស្ទង់មតិ ដែលធ្វើឡើងតាមរយៈកម្មវិធីដំណើរកម្សាន្ត Hopper កាលពីខែធ្នូកន្លងទៅ បានឱ្យដឹងថា ទីក្រុងបាងកក គឺជាគោលដៅទី៣ ក្នុងចំណោមភ្ញៀវទេសចរអាមេរិក ដែលចូលចិត្តជាងគេ បន្ទាប់ពីទីក្រុងតូក្យូ និងក្រុងហូជីមិញ​។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Buraphachaisri បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ការស្ទង់មតិក៏បានព្យាករណ៍ថា ភ្ញៀវទេសចរអាមេរិកកាន់តែច្រើននឹងធ្វើដំណើរមកកាន់តំបន់អាស៊ី ដោយវិនិច្ឆ័យលើការស្វែងរកជើងហោះហើរ។

ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា ក្នុងចំណាត់ការមួយ ដើម្បីជំរុញវិស័យឧស្សាហកម្មទេសចរណ៍បន្ថែមទៀត អាជ្ញាធរទេសចរណ៍នៃប្រទេសថៃថ្មីៗនេះបានភ្ជាប់ទំនាក់ទំនងជាមួយសមភាគីកូរ៉េខាងត្បូង ដើម្បីលើកកម្ពស់ការធ្វើដំណើរក្នុងប្រទេសទាំង២សម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ។

លោកបានបន្តថា កិច្ចសហប្រតិបត្តិការនេះ អាចជំរុញឱ្យមាន ការផ្លាស់ប្តូរភ្ញៀវទេសចរយ៉ាងហោចណាស់៣លាននាក់ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ហើយថែមទាំងពង្រឹងទំនាក់ទំនងទ្វេរភាគីផងដែរ។

លោកបានបន្ថែមថា អាជ្ញាធរទេសចរណ៍ថៃសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរបរទេសបាន យ៉ាងហោចណាស់២០លាននាក់នៅឆ្នាំ២០២៣នេះ និងបង្កើតប្រាក់ចំណូលបាន២,៣៨ពាន់ពាន់លានបាត។

លោកបានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា មានសេចក្តីរីករាយ ខណៈទីក្រុងជាច្រើនក្នុងប្រទេសថៃ មានលក្ខណៈពិសេសដ៏ធំនៅក្នុងដំណើរទេសចរណ៍របស់ភ្ញៀវទេសចរបរទេស ដោយលោកបន្ថែមថា វិស័យទេសចរណ៍ គឺជាគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ។

លោក​បាន​អះអាងថា លោក​ប្រាយុទ្ធ​ ចាន់អូចា ក៏​បាន​អំពាវនាវ​ដល់ក្រុមប្រតិបត្តិករ​ទេសចរណ៍​ថៃ​ ឱ្យចូលរួម សហការ​ និង​ស្វាគមន៍​ដល់ជនបរទេសផងដែរ៕

សម្តេចតេជោ ហ៊ុន សែនគ្រោងទស្សនកិច្ចនៅក្នុងប្រទេសចិននាពេលឆាប់ៗនេះ

ដោយ៖ សុផារី

 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា សម្តេចតេជោនឹងធ្វើដំណើរទៅទស្សនកិច្ចនៅក្នុងប្រទេសចិន ដែលតាមរយៈដំណើរទស្សនកិច្ចនេះ គម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនៅក្នុងប្រទេសកម្ពុជាគ្រោងនឹងត្រូវចុះហត្ថលេខា រវាងថ្នាក់ដឹកនាំប្រទេសកម្ពុជា និងប្រទេសចិនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពីធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះថា គម្រោងទស្សនកិច្ចនេះកំពុងតែត្រូវបានក្រុមការងាររៀបចំហើយ ស្របពេលដែលឆ្នាំ២០២៣នេះ គឺជាខួប៦៥ឆ្នាំនៃទំនាក់ទំនងរបស់ប្រទេសកម្ពុជា-ចិន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា “ខ្ញុំសង្ឃឹមថា នឹងមានឱកាស ដែលកំពុងតែធ្វើការសម្របសម្រួលគ្នា ដើម្បីទស្សនកិច្ចរបស់ខ្ញុំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅពេលខាងមុខនេះ”។

សម្តេចតេជោបានថ្លែងបន្ថែមថា រដ្ឋាភិបាលចិន បានជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៤ហើយមកដល់ពេលនេះចិន ជួយសាងសង់ស្ពានឆ្លងទន្លេសរុប១១ហើយសមិទ្ធផលស្ពាន និងផ្លូវ ដែលចិនជួយ គឺជាការបង្ហាញឱ្យឃើញនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន និងជាសមិទ្ធផលកើតចេញពីនយោបាយខ្សែក្រវាត់ និងផ្លូវ។

យោងតាមសម្តេចតេជោ ពេញមួយជីវិតរបស់សម្តេច គឺដៃម្ខាងប្រឹងប្រែងរកសន្តិភាព ការពារសន្តិភាព និងដៃម្ខាងទៀត ត្រូវប្រឹងប្រែងអភិវឌ្ឍប្រទេសបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕

ហេដ្ឋារចនាសម្ព័ន្ធចំនួន៤ទៀតនឹងត្រូវបានសិក្សានិងសាងសង់នៅក្នុងខេត្តក្រចេះក្នុងឆ្នាំ២០២៣

ដោយ៖ សុផារី

 

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ឆ្នាំ២០២៣នេះ គឺជាឆ្នាំដែលខេត្តក្រចេះនឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា។ ក្រៅពីគម្រោងស្ពានឆ្លងកាត់ទន្លេ និងផ្លូវថ្នល់នានា រដ្ឋាភិបាលគ្រោងសិក្សានិងសាងសង់គម្រោងផ្លូវចំនួន៤ខ្សែបន្ថែមទៀត នៅក្នុងខេត្តក្រចេះ ក្នុងឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពីធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ​២០២៣នេះថា ខេត្តក្រចេះជាខេត្តមួយត្រូវប៉ាន់សម្រាប់ឆ្នាំថ្មី លើហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវក្នុងខេត្តក្រចេះប្រមាណ៤ខ្សែទៀត នឹងត្រូវសិក្សា និងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៣។ ផ្លូវនោះរួមមាន ផ្លូវលេខ៧៣ ភ្ជាប់ពីត្បូងឃ្មុំ មកក្រចេះ ផ្លូវលេខ៣៧៧ ភ្ជាប់ពីក្រចេះ ទៅស្រុកសំបូរ ផ្លូវលេខ២៧៧ ពីសណ្តាន់ទៅសង្គម និងផ្លូវជាតិលេខ៧ គីឡូម៉ែត្រលេខ៣០០ ដល់គីឡូម៉ែត្រលេខ៣១ រង្វង់មូលក្រចេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សមិទ្ធផលស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ គឺជាសមិទ្ធផលកើតចេញពីការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជា និងការរួមចំណែករបស់រដ្ឋាភិបាលចិន។ ហើយក្រោយពេលស្ពានត្រូវបានដាក់ឱ្យប្រើប្រាស់ ការលំបាករបស់ប្រជាពលរដ្ឋត្រូវកាត់បន្ថយ។ ក្នុងនោះការចំណាយលើការឆ្លងទន្លេក៏ត្រូវបានលុបបំបាត់ ហើយចំណេញទាំងពេលវេលាផងដែរ៕