លោក Qin Gangអនាគតប្រមុខកាទូតចិនជាអ្នកណា?និងមានប្រវត្តិ ដូចម្តេច?

   ដោយៈ គង់ លាងហួរ

       ប្រទេសចិនៈ អនាគតប្រមុខកាទូត ឬរដ្ឋមន្រ្តីក្រសួងការបរទេចិនថ្មីត្រូវបានប្រកាសឬបង្ហាញសមាសភាពហើយ ខណៈលោកនឹងដើរតួនាទីដ៏សំខាន់ លើកម្រាលព្រំនៃភាពតានតឹង ក៏ដូចជាការសម្របសម្រួលលើទំនា​ក់ទំនងអន្តរជាតិ។

តើលោកQin Gang ដែលនឹងក្លាយជារដ្ឋមន្រ្តីការបររទេសចិន នៅខែ​មិនាខាងមុខជាអ្នកណា? លោកបានកើតនៅក្នុងខែមីនា ឆ្នាំ១៩៦៦ នៅទីក្រុង Tianjin នៃប្រទេសចិន។

លោកបានទទួលបរិញ្ញាបត្រផ្នែកច្បាប់ ផ្នែកនយោបាយអន្តរជាតិពី​សាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិ ក្នុងឆ្នាំ១៩៨៨។

បន្ទាប់ពីបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ លោកQin Gang បានចូលបម្រើការជាបុគ្គលិក នៅការិយាល័យសេវាការទូតរបស់ទីក្រុងប៉េកាំង។

នៅឆ្នាំ១៩៩២ លោកបានចូលបម្រើការ នៅក្រសួងការបរទេសចិន ជាអនុព័ន្ធ និងលេខាទី៣ នៅនាយកដ្ឋានកិច្ចការអឺរ៉ុបខាងលិច។

ក្រោយមក លោកបានធ្វើការនៅស្ថានទូតចិន ប្រចាំចក្រភពអង់គ្លេស ជាលេខាធិការ និងជាទីប្រឹក្សា ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៥ ហើយលោកបានបម្រើការ នៅនាយកដ្ឋានព័ត៌មានរបស់ក្រសួងការបរទេស ជាអគ្គនាយករង និងជាអ្នកនាំពាក្យ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១០។

នៅខែកញ្ញា ឆ្នាំ២០១០ លោក Qin ត្រូវបានតែងតាំងជាបេសកជននៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅចក្រភពអង់គ្លេស។

នៅខែធ្នូ ឆ្នាំ២០១១ លោកបានត្រឡប់ទៅទីក្រុងប៉េកាំងវិញ ដើម្បីបម្រើការជាអគ្គនាយក នៃនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស។

ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ លោក Qin បានបម្រើការជាអគ្គនាយកនៃនាយកដ្ឋានពិធីការក្រសួងការបរទេសចិន។

លោកបានក្លាយជាជំនួយការ រដ្ឋមន្ត្រីក្រសួងការបរទេសចិន ក្នុងឆ្នាំ២០១៧ និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅខែកញ្ញា ឆ្នាំ២០១៨ ។

នៅខែកក្កដា ឆ្នាំ២០២១ លោក Qin បានក្លាយជាឯកអគ្គរដ្ឋទូតទី១១ នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅសហរដ្ឋអាមេរិក ដោយបានបន្តដំណែងពី លោកCui Tiankai ស្របតាមសេចក្តីសម្រេចរបស់សភាប្រជាជនជាតិ។

នៅខែមករា ឆ្នាំ២០២២ នៅក្នុងបទសម្ភាសន៍មួយ ជាមួយវិទ្យុ NPR លោក Qin Gang បានហៅការប្រល័យពូជសាសន៍ Uyghur ថាជា ការប្រឌិត ការកុហក និងព័ត៌មានមិនពិត។

លោកQin Gang ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្រសួងការបរទេសទីចិនទី១២ ជំនួសតំណែងរបស់លោកWang Yi ប៉ុន្តែតំណែងផ្លូវការនឹងចាប់ផ្តើមនៅខែមិនា ឆ្នាំ២០២៣៕

រដ្ឋាភិបាលកម្ពុជាប្រកាសស្វាគមន៍ទេសចរចិនក្រោយរដ្ឋាភិបាលចិនប្រកាសបើកឱ្យជនជាតិចិនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ

ដោយ៖ សុផារី

 

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសស្វាគមន៍អ្នកទេសចរចិន ដោយអញ្ជើញមកដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជា ក្រោយពីរដ្ឋាភិបាលចិនចាប់ផ្ដើមបើកប្រទេសឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្រាលឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពីធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ​២០២៣នេះថា ប្រទេសចិនបានចាប់ផ្ដើមបើកប្រទេសឡើងវិញ ហើយអ្នកទេសចរចិនក៏បានចាប់ផ្ដើមចេញដើរលេងកម្សាន្ដ នៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា។

យោងតាមការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នៅមុនពេលមានជំងឺកូវីដ-១៩ ប្រទេសកម្ពុជាទទួលបានអ្នកទេសចរចិនជាង២លាននាក់ តែនៅពេលជំងឺកូវីដ-១៩រាតត្បាតធ្វើឲ្យអ្នកទេសចរចិនមានការថយចុះជាបន្តបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន បាន​ថ្លែងថា “ឥឡូវនេះ ប្រទេសចិនបានចាប់ផ្ដើមបើកប្រទេសឡើងវិញ ជាមួយនឹងទេសចររាប់សិបលាននាក់ ដល់រយលាននាក់ឯណោះ ដូច្នេះកម្ពុជាពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ប្រជាជនចិន”។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា សម្រាប់ប្រទេសកម្ពុជា អញ្ជើញប្រជាជនចិន អ្នកទេសចរចិន មកកាន់ប្រទេសកម្ពុជា ដោយមិនមានលក្ខខណ្ឌឡើយ។ សម្តេចតេជោបានបន្តថា “អ្នកដែលមានការតឹងតែងជាមួយចិន ក៏សុំតឹងតែងទៅចុះ ព្រោះនោះវាផ្ដល់ផលចំណេញឲ្យកម្ពុជា ឧបមាថា គេចង់ទៅប្រទេសនោះ ប៉ុន្តែប្រទេសនោះ គេមានលក្ខខណ្ឌតម្រូវឱ្យប្រជាជនចិន ត្រូវធ្វើនេះ ត្រូវធ្វើនោះ ក្នុងពេលដែលកម្ពុជាអត់តម្រូវឱ្យប្រជាជនចិនត្រូវធ្វើអីទេ មកទេសចរណ៍ធម្មតា”៕

 

តើខណ្ឌណាមួយដែលមានតម្លៃដីធ្លីខ្ពស់បំផុតនៅក្នុងទីក្រុងភ្នំពេញ?

ដោយ: សុផារី

ភ្នំពេញ: ក្នុងចំណោមខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ តម្លៃដីធ្លីនៅក្នុងខណ្ឌនីមួយៗមានភាពខុសគ្នា និងមានកំណើនខ្ពស់ខ្លាំងខុសគ្នាផងដែរ។ ក្នុងនោះ ខណ្ឌដែលមានតម្លៃដីធ្លីខ្ពស់បំផុត គឺខណ្ឌដូនពេញ។

យោងតាមរបាយការណ៍វាយតម្លៃតម្លៃដីធ្លី ក្នុងរាជធានីភ្នំពេញប្រចាំឆ្នាំ២០២២ របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ក្នុងចំណោមខណ្ឌទាំង១៤ ខណ្ឌដូនពេញជាទីតាំង ដែលមានតម្លៃដីធ្លីខ្ពស់បំផុត ដោយមានតម្លៃខ្ពស់រហូតដល់ទៅ១៣.៣០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃទាបបំផុតប្រមាណ២.២០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។

ទិន្នន័យដដែលបានបង្ហាញថា តម្លៃដីធ្លីខ្ពស់បំផុតនៅក្នុងខណ្ឌដូនពេញ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ទី២ ទី៣ ដែលស្ថិតនៅចន្លោះ៥.៦០០ដុល្លារ ដល់ទៅ១៣.៣០០ដុល្លារ សម្រាប់ទីតាំងជាប់ផ្លូវធំ និង២.៩០០ដុល្លារ ដល់ទៅ៤.៧០០ដុល្លារ សម្រាប់ទីតាំងជាប់ផ្លូវតូចៗ។

សង្កាត់ដែលមានតម្លៃដីធ្លីខ្ពស់បន្ទាប់ទី២ គឺសង្កាត់ផ្សារកណ្តាលទី១ និងទី២ ដែលតម្លៃដីអាចកើនឡើង រហូតដល់១២.២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងទាបបំផុតក៏៥.៦០០ដុល្លារ សម្រាប់ទីតាំងជាប់ផ្លូវធំ។

ចំណែកសង្កាត់ផ្សេងទៀត នៅក្នុងខណ្ឌដូនពេញ ដូចជា សង្កាត់ចតុមុខ សង្កាត់ជ័យជំនះ សង្កាត់បឹងរាំង សង្កាត់ផ្សារចាស់ នៅតែមានតម្លៃខ្ពស់ផងដែរ ពោលគឺគិតជាមធ្យម មានតម្លៃប្រមាណ៥.០០០ដុល្លារអាមេរិក ដល់៩.៤០០ក្នុងមួយម៉ែត្រការ៉េ៕

តម្លៃដីធ្លីនៅក្រុងបាវិតចាប់ផ្តើមកំរើកបណ្តើរៗហើយ បន្ទាប់ពីសន្លប់បីឆ្នាំ

ដោយៈ ច្រាយ ចំណាន

       ស្វាយរៀងៈ បន្ទាប់ពីរងវិបត្តិរយៈពេល៣ឆ្នាំាំ តម្លៃដីធ្លីនៅក្រុងបាវិតបានងើបឡើងបណ្តើរៗហើយ ក្រោយពេលទីក្រុងនេះកំពុងស្ថិតនៅចំណុចតភ្ជាប់ដ៏ល្អមួយ សម្រាប់ប្រទេសក្នុងតំបន់។

ការប្រកាសសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតរបស់រដ្ឋាភិបាល ក៏បានជួយដល់មូលដ្ឋាននេះផងដែរ ដោយសារនេះជាផ្លូវល្បឿនលឿនទី១ ដែលតភ្ជាប់ជាមួយប្រទេសក្នុងតំបន់ និងមូលដ្ឋានតំបន់កំពុងមានភាពអំណោយផល ព្រោះក្រុងបាវិតមានចំណុចពិសេសមួយចំនួន ទី១ ជាទីក្រុងដែលស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ត្បូងត្បូង របស់ប្រទេសក្នុងតំបន់ ទី២ ក្រុងបាវិតស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ វិស័យឧស្សាហកម្មរបស់រដ្ឋាភិបាល ឆ្នាំ២០១៥ ២០២៥។

ទី៣ ជាទីក្រុងស្ថិតនៅចមន្លោះទីក្រុងធំពីរ គឺរាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់ និងទីក្រុងហូ ជីម៉ិញ ដែលមានម​នុស្សរស់នៅប្រមាណ៨លាននាក់។

មន្រ្តីមូលដ្ឋានមួយរូប ដែលបំរើការងារនៅសង្កាត់ច្រកម្ទេស ក្រុងបាវិតបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា សកម្មភាពទិញលក់ដី ធ្លីបានចាប់់ផ្តើមកំរើកឡើងបណ្តើរៗហើយ ខណៈតម្លៃដីក៏បានកំរើកផងដែរ នៅតាមតំបន់មួយចំនួ​ន ពិសេសតំបន់ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ដីកំពុងឡើងថ្លៃ ដោយសារតំបន់នេះ ជាតំបន់សំចតរបស់អ្នកដំណើរ ដែលឆ្លង​កាត់ប្រទេសទាំងងពីរកម្ពុជា វៀតណាម។

លោកបន្តថា “ខ្ញុំកំពុងមានសុទិដ្ឋិនិយមថា នៅឆ្នាំ២០២៣នេះតម្លៃ និងតម្រូវការដីសម្រាប់អភិវឌ្ឈន៍នឹងងើបឡើងវិញច្រើន ខណៈព៌តមានក៏បានលើកឡើងថា អ្នកវិនិយោគចិននឹងត្រលប់មកវិញ”។

អ្នកតាមដាន និងវិភាគព៌តមានអចលនទ្រព្យ លោកយិន លាងគង់ ដែលជាអគ្គនាយកគេហទំព័រPropertyarea.asia បានទទួលស្គាល់ថា តម្លៃដីនៅក្រុងបាវិត ច្បាស់ណាស់វានឹងងើបឡើងវិញ នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីការប្រកាសសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំនេះ។

លោកបន្តថា “មូលដ្ឋានសេដ្ឋកិច្ច មូលដ្ឋានឧស្សាហកម្ម កំណើនប្រជាសាស្រ្តនៅទីក្រុងនេះ កំពុងជម្រុញកត្តានគរូបនីយកម្មក្រុងបាវិតកាន់​តែរីកធំ និងទាក់ទាញទាំងអ្នកអភិវឌ្ឍន៍ក្នុងស្រុក និងអន្តរជាតិ”។ លោកបន្តថា “គោលនយោបាយកម្ពុជា បូកមួយជាមួយវៀតណាម នឹងការកសាង​ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ប្រទេសជិតខាងទាំងពីរ នឹងជម្រុញកំនើននិងការរីកចម្រើនសេដ្ឋកិច្ចសង្គម នៅទីក្រុងនេះកាន់តែខ្លាំងនាពេលអនាគត។

លោកយិន លាងគង់បានបន្តថា ការផ្តល់ជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីលើកកំពស់ហេដ្ឋារចនាសម្ព័ន្ឋ គុណភាពបរិស្ថា​ន និងធ្វើឲ្យស្តង់ដាជីវិតប្រសើរឡើ ក៏ជាចក្ខុវិស័យមួយ ដែលធនាគារនេះបានសិក្សាឃើញថា ទីក្រុងនេះនឹងមានមនុស្សរស់នៅច្រើន និងរីកចម្រើនលឿននាពេលអនាគតផងដែរ៕

អ្នកជំនាញពន្យល់ពីមូលហេតុដែលដីកសិកម្មនៅកម្ពុជាជាជម្រើស វិនិយោគផ្តល់ផលចំណេញខ្ពស់មួយ

ដោយ: សុផារី

ភ្នំពេញ: ដីកសិកម្មអាចជាជម្រើសដីធ្លីវិនិយោគមួយ ដែលមិនសូវទទួលបានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្នកជំនាញអច លនទ្រព្យលើកឡើងថា តាមពិតទៅ ដីធ្លីកសិកម្មនៅក្នុងប្រទេសកម្ពុជាក៏ជាជម្រើសវិនិយោគ ដ៏មានសក្តានុពលខ្ពស់មួយផងដែរ។

លោកឧកញ៉ា  ឃាង ពុទ្ធី  ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនា ញអចលនទ្រព្យ បានមានប្រសាសន៍នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២កន្លងមកថា វិស័យអចលនទ្រព្យ ប្រសិនបើយើងចេះគិតស្វែងរកយុទ្ធសាស្ត្រឲ្យបានច្បាស់លាស់ នោះនឹងអាចមានផលចំណេញ។ តាមការស្រាវជ្រាវវិស័យអចលនទ្រព្យ និងដីធ្លីដើរល្អបំផុត គឺការវិនិយោគទៅលើដីកសិកម្ម។

លោកឧកញ៉ាលើកឡើងថា “នៅពេលដែលយើងទៅទិញដីកសិកម្ម យើងយកមកសិក្សាផែនការ ក្នុងការដាំដុះអ្វីមួយ ហើយយើងលក់ផលក្នុងមួយខែបានប៉ុន្មាន ក្នុងមួយឆ្នាំបានប៉ុន្មាន ឬក្នុងមួយរដូវបានប៉ុន្មាន”។លោកបន្តថា  “សរុបបានផលប៉ុន្មានភាគរយក្នុងមួយឆ្នាំ បើប្រៀបធៀបនឹងអត្រាការប្រាក់ធនាគារ ដែលខ្ចីយកមកវិនិយោគ យើងឃើញថាមានភាពល្អជាង”។

លោកឧកញ៉ាឃាង ពុទ្ឋីបានបន្តថា ប្រទេសកម្ពុជាជាប្រទេសកសិកម្ម ដីធ្លីរបស់កម្ពុជា ជាដីមាសអំណោយផលសម្រាប់ការដាំដុះ ហើយពិភពលោកកំពុងតែមានវិបត្តិស្បៀងអាហារ ហេតុអ្វីបានជាដីកសិកម្ម មិនទាន់មានអ្នកណាមើលឃើញ”។

លោកឧកញ៉ាបញ្ជាក់ថា ការវិនិយោគលើដីធ្លីប្រភេទកសិកម្ម នឹងផ្តល់ផលចំណេញខ្ពស់ ព្រមទាំងផ្តល់ផលប្រយោជន៍ ចំពោះសង្គមជាតិទៀតផង។ លោកឧកញ៉ាបានបន្ថែមថា “ប្រសិនបើយើងសិក្សាឲ្យបានច្បាស់លាស់ស្វែងរកអ្នកបច្ចេកទេសឲ្យបានត្រឹមត្រូវ នោះដីកសិកម្មនិងផ្ដល់ផលសម្រា​ប់ខ្លួនយើង សម្រាប់ក្រុមគ្រួសារនិងសង្គមជាតិ សេដ្ឋកិច្ចជាតិមានការរីកចម្រើនខ្លាំងផងដែរ”៕

រដ្ឋមន្រ្តីទេសចរណ៍ៈ បុណ្យឆ្លងឆ្នាំសាកលកម្ពុជាទទួលបានភ្ញៀវទេសចរណ៍ដើរកំសាន្តជាង២លាននាក់

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនបានមានប្រសាសន៍ឲ្យដឹងថា នាឱកាសឆ្លងឆ្នាំសកល ២០២២ ឆ្លងចូល ២០២៣ (៣១ ខែធ្នូ ឆ្នាំ២០២២ ឆ្លងចូលថ្ងៃ១ ខែមករា ឆ្នាំ២០២៣) នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់
* ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់
* ខេត្តសៀមរាប ៣៣៧,៧៦៩នាក់
* ខេត្តកំពត ៣៣០,៦៥៩នាក់
* ខេត្តបាត់ដំបង ១៥៨,១១០នាក់
* ខេត្តកែប ៨៨,៣៥៦នាក់
* ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់
* ខេត្តកំពង់ចាម ៧៦,៩០១នាក់។

លោកថោង ខុន បានឱ្យដឹងទៀតថា តួលេខខាងលើមានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។

រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកនានាបានរៀបចំជាពិធីអបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគុំតន្រ្តី ការតុបតែងលម្អក្រុង ដាក់ភ្លើងបំភ្លឺ ការរៀបចំពិធីរាប់ថយក្រោយ (Countdown) បាញ់កាំជ្រួចអបអរសាទរ និងការបង្ហោគោមជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋ ប្រមាណជាង៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។

គោលដៅទេសចរណ៍នានាទូទាំងប្រទេស សុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើស យកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម។

លោកថោង ខុនបានបន្តថា បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមួយចំនួនបាន និងកំពុងបន្តដំណើរកម្សាន្ត រហូតដល់ថ្ងៃចន្ទ ហើយខ្លះទៀតបានវិលចូលរាជធានីភ្នំពេញវិញ ជាបណ្តើរៗនាថ្ងៃអាទិ​ត្យនេះ។

លោកបានបន្តទៀតថា ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ជាដើម មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ នៅយប់ឆ្លងឆ្នាំនេះ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានរៀបចំកំលាំងប្រចាំការ នៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋាន។

លោក ថោង ខុន ក្នុងពេញ១ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរជាតិដើរកម្សាន្ត ក្នុងប្រទេសចំនួនជាង១៣លាននាក់ហើយ លើសផែនការដែលបានគោងទុកក្នុងផែនទីចង្អុលផ្លូវ។ រីឯទេសចរអន្តរជាតិតាមការប៉ាន់ស្មានបានប្រមាណជាង២.២លាននាក់៕  

​​

 

 

 

វិភាគទៅលើចំណុចទាំងនេះដើម្បីមានមូលដ្ឋានសម្រេចចិត្តលក់ឬទុកអចលនទ្រព្យរបស់អ្នកសិន

  ដោយៈ ជេស៊ីកា

       ភ្នំពេញៈ អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ​តែងតែ​ចង់បាន​តម្លៃ​ថ្លៃ​ មនុស្ស​មួយចំនួន​តែងតែដំ​ឡើងថ្លៃ ​អចលនទ្រព្យ​របស់​ខ្លួន​ នៅពេល​មាន​គេ​សួរនាំ​ច្រើន​។

ហេតុនេះ ​តើ​អ្នក​វិនិយោគ​គួរ​លក់​អចលនទ្រព្យ​បែប​ណា​ ទើប​ទទួល​បានផល​ចំណេញ​ច្រើន​ និង​សមស្រប​នឹង​តម្លៃ​ទីផ្សារ​ពិតប្រាកដ​។

យោងតាមឯកសារបរទេស ដែលបានវិភាគនិងចងក្រងដោយអ្នកជំនាញអន្តរជាតិបានបង្ហាញថា ជាទូទៅ​តម្លៃ​អចលនទ្រព្យ​ត្រូវ​បាន​គេ​ប្រដូច​ទៅ​ទឹក​ចរន្ត​នៃ​ទឹកសមុទ្រ​ ដែល​ភាព​ឡើងចុះ​គ្រប់​វិនាទី​ ម្ដង​ជោរ​ ម្ដង​នាច​ ហើយ​មាន​ពេលខ្លះ​ក៏​នៅ​ស្មើ​ត្រឹង​តែម្ដង​។ ដូច្នេះ​ ប្រសិនបើ​អ្នកមាន​អចលនទ្រព្យ​នៅក្នុង​ដៃ​ ហើយ​ចង់​ទទួល​បានផល​ចំណេញ​ច្រើន​ តើ​គួរ​លក់​នៅពេល​ណា​ទើប​ល្អ​?។

ចម្លើយ​ត្រូវ​បាន​បង្ហាញថា​ ដើម្បី​អាច​ទទួល​បានផល​ចំណេញ​ច្រើន​ពី​ការ​លក់​ អ្នក​គួរតែ​ទុក​លក់​នៅពេល​តម្លៃ​អចលនទ្រព្យ​ឡើង​ ដល់​ចំណុចកំពូល​មួយ​ ប៉ុន្តែ​ក៏​មិន​ត្រូវ​ទុក​រហូត​ទាល់តែ​តម្លៃ​ ចាប់ផ្តើម​ធ្លាក់ចុះ​ទៅវិញ​នោះ​ទេ​។

មានន័យថា​ អ្នក​មិន​ត្រូវ​ទន្ទឹងរង់ចាំ​តម្លៃ​ថ្លៃ ​រហូត​បាត់បង់​ឱកាស​មាស​ ឱកាស​ប្រាក់​នោះ​ទេ​ ពោល​គឺ​យើង​ត្រូវតែ​ធ្វើការ​ប្រៀបធៀប​តម្លៃ​ដើម​ ដែល​អ្នកទិញ​ជាមួយនឹង​តម្លៃ​ទីផ្សារ​ នៅពេល​ចង់​លក់​ដែល​កំពុង​មាន​ដង្ហើម​ ហើយ​ចាប់ធ្វើការ​សម្រេចចិត្ត​តែម្ដង​ ខណៈ​បើ​តម្លៃ​នៃ​ភាគ​ចំណេញ​មាន​អត្រា​ស្ទើរតែ​ស្មើនឹង៨០​-៩០​ ភាគរយ​ទៅ​ហើយ​នោះ​ ។

នៅពេល​ដែល​តម្លៃ​អចលនទ្រព្យ​ របស់​អ្នក​ឡើង​ដល់កម្រិត​មួយ​ ដែល​អ្នក​គិតថា​ មិន​អាច​ឡើង​ហួសពី​តម្លៃ​ជាក់ស្ដែង​ អ្នក​គួរតែ​សម្រេចចិត្ត​លក់​ចេញទៅ​ ព្រោះ​បើ​អ្នក​នៅតែ​ព្យាយាម​រក្សាទុក​ថា​ មិន​ត្រូវ​អាច​ជួប​ការខាតបង់​ ឬស្តាយក្រោយ​ដោយសារតែ​តម្លៃ​ដី​ធ្លាក់ចុះ​ ឬតម្រូវការ​ទីផ្សារ​ត្រូវ​បាន​គេ​បំពេញ​មុន​ក៏​ថា​បាន​ដែរ​។

ជាទូទៅ​ម្ចាស់​អចល​ទ្រព្យ​ភាគច្រើន ​តែង​រំពឹង​ចង់បាន​តម្លៃ​ខ្ពស់​បំផុត​ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​ ពេលខ្លះ​ម្ចាស់​អចលនទ្រព្យ​ ត្រូវ​ជួបនឹង​ភាព​បរាជ័យ​ ដោយសារតែ​ចិត្តលោភលន់​នេះឯង​ ចង់បាន​ចំណេញ​ខ្ពស់កប់ពពក​ រហូត​ធ្វើ​ឱ្យ​អ្នកទិញ​មិន​ហ៊ាន​ចរចា​ ឬចរចា​ហើយ​មិន​ទិញ​ក៏មានដែរ​ ខណៈ​ដែលគេ​ពិចារណា​ឃើញថា​ មិន​អាច​ទទួល​បាន​តម្លៃលើស ​ពី​ការទិញ​របស់​ពួកគេ​។

មិន​តែប៉ុណ្ណោះ​ ឈ្មួញ​ដែល​ជា​អ្នកទិញ​ ក៏អាច​និយាយ​ព័ត៌មាន​មិនល្អ​ពី​អ្នក​ប្រាប់​ ទៅកាន់​អ្នក​វិនិយោគ​ដូចគ្នា​ក៏​ថា​បាន​ដែរ​ ដែល​ទាំងអស់​នេះ​សុទ្ធតែ​ជះឥទ្ធិពល​មិនល្អ​ដល់​អ្នក​ទាំងអស់​។

​ម្ចាស់​អចលនទ្រព្យ​ខ្លះ ​មិនបាន​ក្តាប់​ជាប់​តម្លៃ​ទីផ្សារ​ជាក់ស្ដែង​ ហើយ​ជឿ​តាម​ពាក្យ​ចចាម​អារាម​ថា​ តម្លៃ​ដី​នឹង​កាន់តែ​ឡើងថ្លៃ​ ជាមួយនឹង​ការ​ព្យាយាម​ដាក់​តម្លៃ​ដី​របស់​ខ្លួន ​ខ្ពស់​ហួស​ភាព​ជាក់ស្ដែង​ ដែល​ចំណុច​នេះ​ក៏​ជា​គ្រោះថ្នាក់ ​ដែល​អាច​អោយ​មានការ​បាត់បង់ ​ឱកាស​ទទួល​បានលាភ​សក្ការៈ​ពី​អចលន្រព្យ​របស់​ខ្លួន​។

ម្យ៉ាងវិញទៀត​ ប្រសិនបើ​អ្នក​ត្រូវការ​លុយ​ទៅ​បង្វិល ​ធ្វើអ្វី​ផ្សេងទៀត​ ដែល​អាច​នាំ​ ឱ្យ​ចំណេញ​លុយ​ត្រឡប់មកវិញ​ច្រើន​ ប៉ុន្តែ​អ្នក​នៅ​ព្យាយាម​រង់ចាំ​តម្លៃ​ដី​ឡើងថ្លៃ ទើប​សម្រេច​លក់​ចុះបើ​ជួនជា​ចៃដន្យ​ តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ធ្លាក់ចុះ​ ឬជួបនឹង​ហានិភ័យ​ណាមួយ​កើតឡើង​។

សំណួរ​សួរ​ថា​ តើ​អ្នក​នៅតែ​អាច​ទទួល​បានផល​ចំណេញ​ពី​ដី​ ឬជួប​ភាព​ខាតបង់​ ដែល​ចំណាយពេល​វេលា​ឥតប្រយោជន៍​?។

ដូច្នេះ​ ដើម្បី​ឱ្យ​មាន​ភាព​ច្បាស់លាស់​ និង​អស់​មន្ទិលសង្ស័យ​នៅក្នុង​ចិត្ត​ខណៈ​បើ​អ្នក​មិនបាន​ជ្រាប​ច្បាស់​ ពី​ស្ថានភាព​ជាក់ស្ដែង​នៃ​តម្លៃ​ទីផ្សារ​ ជម្រើស​ចុងក្រោយ​ អ្នក​គួរតែ​រក​ជំនួយការ​ ដែល​ជា​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​ ឬភ្នាក់ងារ​ជំនាញ​ដែល​មាន​ភាព​ច្បាស់លាស់​ មាន​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​អចលនទ្រព្យ​ធ្វើជា​បង្អែក​ ទើប​ការសម្រេច​ចិត្ត​របស់​អ្នក ​មិន​ជួប​ភាព​ស្តាយក្រោយ​៕

 

 

 

សម្តេចតេជោអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គជាប្រវត្តិសាស្រ្តនាព្រឹកថ្ងៃនេះ

ដោយៈ គង់ សូរិយា

(ក្រចេះ) ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងសម្ភោធបើកការ​    ដ្ឋានសាងសង់ជាផ្លូវការ នាព្រឹកថ្ងៃទី២ មករា ឆ្នាំ២០២៣នេះ ក្រោមអធិបតី​ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ទន្លេមេគង្គដែលហូរកាត់ខេត្តក្រចេះ ប្រវែង១៥០គីឡូម៉ែត្រ បើទោះ​បីជាផ្តល់នូវគុណប្រយោជន៍ ជាច្រើនបម្រើដល់ជីវភាពប្រចាំថ្ងៃ ដូចជាទឹកសម្រាប់ប្រើប្រាស់ ស្រោចស្រពដំណាំ ធ្វើស្រែចម្ការ ត្រីសម្រាប់ទ្រទ្រង់ជីវិត និងជីវភាពយ៉ាងណាក្តី ប៉ុន្តែដងទន្លេដ៏វែងនេះ ក៏បានក្លាយជាឧបសគ្គសម្រា​ប់សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគេផងដែរ ជាពិសេសពលរដ្ឋរស់នៅត្រើយខាងលិចដងទន្លេ។

ការទន្ទឹងរង់ចាំ និងក្តីស្រមៃចង់ឃើញស្ពានឆ្លងទន្លេ សម្រួលការធ្វើដំណើរ បានកើតមានអស់ជាយូរខែឆ្នាំមកហើយ។ នៅពេលនេះការទន្ទឹងរង់ចាំ និងក្តីស្រមៃ ក៏បានឈានចូលមកដល់ក្រោមម្លប់សន្តិភាព និងការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង១,៧៦១ម៉ែត្រ។ ស្ពាននេះមានទីតាំងត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។

ស្ពាននេះ នឹងត្រូវស្ថាបនាឡើង ដោយមានមុខកាត់ទទឹងទំហំជាង១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លងទៅមក គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន ២គន្លងទៅមក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅមក ប្រវែង១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។

ដោយឡែកផ្លូវតភ្ជាប់មានប្រវែងជិត៣២គីឡូម៉ែត្រ រួមមាន ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែងជាង១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះ នឹងត្រូវសាងសង់ពង្រីក និងលើកកម្រិតគុណភាព ដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះ កំណាត់ផ្លូវ៤ខ្សែប្រវែងជិត ២៧គីឡូម៉ែត្រ នឹងត្រូវស្ថាបនាពង្រីកទទឹងចាប់ពី៩ម៉ែត្រ រហូតដល់១៣ម៉ែត្រ លើតួផ្លូវចាប់ពី១១ម៉ែត្រ រហូតដល់ជិត២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែប្រ​វែ​ងជាង៥គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹង១៩ម៉ែត្រ លើតួផ្លូវ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្ត ធ្វើចរាចរណ៍ ចំនួន ៤គន្លង (២ទៅ ២មក) គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លង (១ទៅ ១មក) និងមានសួនពុះទ្រូងផ្លូវនៅចំកណ្តាល ប្រវែង៤ម៉ែត្រផងដែរ។

គម្រោងនេះ នឹងបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន ៤កន្លែង ប្រវែងសរុប៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ នឹងបញ្ចប់នៅក្នុង ឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ រួមជាមួយផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនង និងក្តីសង្ឃឹមរវាងប្រជាពលរដ្ឋរស់នៅត្រើយខាងកើត និងប្រជាពល​រដ្ឋរស់នៅត្រើយខាងលិច រួមទាំងតភ្ជាប់តំបន់ដាច់ស្រយាល នៅភូមិភាគឦសានមកកាន់ទីប្រជុំជនផងដែរ។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានបន្តថា គម្រោងនេះ គឺជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាជាមួយផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗ ដូចជា ត្រើយខាងលិច តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម ខេត្តកំពង់ធំ បន្តឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវជាតិលេខ៧១A តាមបណ្តោយមាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង នៅផ្នែកខាងលើ និងឆ្ពោះទៅខេត្តកំពង់ចាម នៅផ្នែកខាងក្រោមទន្លេមេគង្គ។

ចំណែកឯនៅត្រើយខាងកើតវិញ តភ្ជាប់ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តកំពង់ចាម ឬខេត្តព្រៃវែង និងបន្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ៕

India may review stance on Chinese investments to help firms relocate – report

BENGALURU : The Indian government may review its stance on Chinese investments to help global firms looking to relocate to the country, CNBC-TV18 reported on Friday, citing government sources.

Several global companies are exploring a China Plus One strategy to avoid supply chain bottlenecks as the world’s second largest economy grapples with a surge in COVID-19 infections.

Multinational companies are keen to pursue manufacturing in India, but want to continue existing Chinese joint ventures, CNBC-TV18 reported.

IPhone maker Apple wants China’s BYD to be allowed to sign a joint venture with an Indian company to move iPad production to the country and the government might consider the move, the report said.

The government might allow joint ventures with Chinese companies in sectors where India does not have technical expertise, the report said.

India and China have maintained frosty relations following the worst border clash between the neighbouring countries since 1962 in June 2020.

Following the clash, India has blocked the nation from participating in government tenders, compelled Chinese companies investing in the country to seek approvals and banned dozens of Chinese apps.
Source: Reuters

China central bank promises more policy support for economy

BEIJING : China’s central bank said on Friday it will step up implementation of its “prudent” monetary policy to support the economy hurt by the COVID-19 pandemic, keeping liquidity reasonably ample and maintaining credit growth.

The People’s Bank of China will keep growth of money supply and total social financing basically in line with nominal economic growth, the central bank said in a statement after a quarterly meeting of its monetary policy committee.

Chinese leaders have pledged to focus on stabilising the economy in 2023 and step up policy adjustments to cushion the impact from a surge in COVID infections at a time when a weakening global economy is hurting exports.

“We will step up the implementation of prudent monetary policy, which will be precise and forceful,” the central bank said.

“We need to work hard to stabilise growth, employment and prices. We need to support the expansion of domestic demand and provide more forceful support for the real economy.”

The central bank will lower companies’ comprehensive financing costs and consumers’ credit cost, it said, adding that it will guide financial institutions to increase medium- to long-term loans to the manufacturing sector.

The central bank will enhance the yuan’s flexibility while keeping the currency basically stable, it said.

China will push forward
restructurings, mergers and acquisitions of property firms and guide platform companies to conduct regulated and healthy financial businesses, it added
Source: Reuters