អ្នកវិភាគ: កំណើនផ្គត់ផ្គង់លំនៅដ្ឋានអាចនឹងជួយទប់ការហក់ឡើងថ្លៃនៃអចលនទ្រព្យក្នុងឆ្នាំ២០២៣

សុខុម

សិង្ហបុរី: ក្រុមអ្នកវិភាគអចលនទ្រព្យរំពឹងថា អចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី នឹងបន្តឡើងថ្លៃក្នុងឆ្នាំ២០២៣ ប៉ុន្តែការផ្គត់ផ្គង់លំនៅដ្ឋានថ្មីៗក៏នឹងកើនឡើងខ្លាំងដែរ ដែលអាចជួយទប់ការឡើងថ្លៃបានខ្លះ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៣០ ខែធ្នូ ឱ្យដឹងថា សម្រាប់ផ្ទះឯកជនថ្មីៗអាចនឹងឡើងថ្លៃរហូតដល់១២%បើយោងតាមការប៉ាន់ប្រមាណមួយ ប៉ុន្តែអ្នកជំនាញផ្សេងៗទៀតរំពឹងថា វានឹងឡើងថ្លៃចន្លោះពី៥%ទៅ៨%។

ក្រុមអ្នកវិភាគលើកឡើងថា អាផាតម៉ិនប្រភេទ BTO (ផ្ទះដែលសាងសង់ក្រោយទទួលបានពាក្យស្នើសុំទិញ) សម្រាប់ការលក់ចេញវិញត្រូវបានព្យាករថានឹងឡើងថ្លៃចន្លោះពី៥%ទៅ១១%។

ទីភ្នាក់ងារអចលនទ្រព្យសិង្ហបុរី Huttons ប៉ាន់ប្រមាណថា ការផ្គត់ផ្គង់ផ្ទះឯកជនថ្មីៗនឹងកើនឡើងក្នុងឆ្នាំ២០២៣ ដែលអាចឈានដល់១០.០០០យូនីតទៅ១២.០០០យូនីត។ នេះបើធៀបទៅនឹង៤.៥០០យូនីតទៅ៥.០០០យូនីតក្នុងឆ្នាំ២០២២ និង១០.៤៩៦យូនីតសម្រាប់ការដាក់លក់ក្នុងឆ្នាំ២០២១។

លើសពីនេះ ខុនដូដែលសាងសង់លើដីឯកជន (Landed Condo) ខុនដូដែលសាងសង់លើដីជួលពីរដ្ឋ (Non-landed Condo) និង ខុនដូ Executive Condo (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) រហូតដល់ទៅជាង២០.០០០យូនីតប្រហែលជាអាចសាងសង់បញ្ចប់ជាស្ថាពរ ដែលអាចជួយរក្សាស្ថិរភាពតម្លៃ។ នេះបើយោងតាមួទស្សនវិស័យទីផ្សាររបស់ទីភ្នាក់ងារអចលនទ្រព្យ OrangeTee។

ជាមួយនឹងការបើកដំណើរការកាន់តែច្រើន ទីភ្នាក់ងារអចលនទ្រព្យ OrangeTee បានប៉ាន់ប្រមាណថា តម្លៃផ្ទះឯកជនថ្មីអាចឡើងថ្លៃពី៥%ទៅ៨%នៅឆ្នាំក្រោយ បើធៀបទៅនឹងការឡើងថ្លៃចន្លោះពី១០%ទៅ១១%ក្នុងឆ្នាំ២០២២៕ CNA៕

រយៈពេល១១ខែឆ្នាំនេះ ភ្ញៀវបរទេស​ចូលមកកម្ពុជា​កើនឡើង​ជាង​១០៧១ភាគរយ

ភ្នំពេញ ៖ ឆ្នាំ២០២២​នេះ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជា​បានបើក​ប្រទេស​បើក​សេដ្ឋកិច្ចឡើងវិញ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ក៏បានចូលមកកម្ពុជា​ជាបន្តបន្ទាប់​ជាក់ស្ដែង​គិតចាប់ពីខែមករា ដល់​ដំណាច់​ខែវិច្ឆិកា​២០២២​កំណើន​ភ្ញៀវទេសចរ​បរទេស​ចូលមក​ដល់​កម្ពុជា​មានរហូតដល់ទៅ​១០៧១​ភាគរយ ។ នេះបើតាម​ស្ថិ​តិ​របាយការណ៍​របស់ក្រសួងទេសចរណ៍​កម្ពុជា​ចេញផ្សាយនៅថ្ងៃទី៣០ ធ្នូ ២០២២​នេះ ។

របាយការណ៍ដដែល​បានបង្ហាញថា ក្នុងរយៈ​ពេល១១ខែ​ក្នុងឆ្នាំ២០២២​នេះ​ បរិមាណ​ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្ពុជា​មានចំនួន ១.៩១៤.០៥៥នាក់  ដែល​មានកំណើនប្រមាណ១០៧១,៦​ភាគរយ​ធៀបនឹង​រយៈ​ពេល​​ដូចគ្នា​កាលពីឆ្នាំ២០២១ ​​។ ក្នុងចំណោម​ភ្ញៀវ​ជិត​២លាននាក់​នេះដែរ ភ្ញៀវ​ទេសចរ​ចូលមកម្ពុជាតាម​ច្រក​​អាកាស​​មាន​ចំនួន ៦៧៣.៦៦៩​នាក់​មានកំណើន​៧៤១ភាគរយ ក្នុងនោះដែរ​ច្រក​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញទទួល​បានភ្ញៀវ​ទេសចរ​​ច្រើន​ជាងគេ រហូតដល់​ ៥៣០​.៨៤៥​នាក់​ កើនឡើង​៦៣៨,៧​ភាគ​រយ ។​

របាយការណ៍បង្ហាញទៀតថា​ភ្ញៀវចូល​ច្រក​ព្រំដែន​គោក​មាន​ចំនួន​រហូតដល់​១.២៤០.៣៨០​នាក់ ភ្ញៀវទេសចរ​ចូលតាម​នាវា​​មានចំនួន​១៤.២៧១​នាក់ មានកំណើន​រហូតដល់​១,៤២លានភាគ​រយ ។​

ស្ថិតិរបាយការណ៍បានបង្ហាញថា​ភ្ញៀវទេសចរ​ជនជាតិថៃ មានចំនួនច្រើនជាងគេ​ក្នុងចំណោម​ភ្ញៀវ​ទេ​ស​ច​រ​ប​ទេស​មកដល់​កម្ពុជា​រយៈ​ពេល​១១ខែ​កន្លងមកនេះ ដែលមានចំនួន​ជាង​៧២ម៉ឺននាក់ លេខ​២​ជា​ភ្ញៀវជនជាតិ​វៀតណាម មានចំនួនជាង​៤០ម៉ឺន​នាក់ និងភ្ញៀវចិនដែលធ្លាប់ ជាប់ចំណាត់ថ្នាក់លេខ​១បានជាប់ចំណាត់​ថ្នាក់លេខ​៣​ជា​ភ្ញៀវទេសចរ​បរទេស​មកដល់​កម្ពុជា មានចំនួន​៩ម៉ឺន​នាក់​ក្នុងរយៈពេល១១ខែ ឆ្នាំនេះ ។​

​ក្នុងឆ្នាំ២០២២​នេះ រាជរដ្ឋាភិបាល​រំពឹងថា​ភ្ញៀវទេសចរបរទេស​នឹង​ចូលមកដល់កម្ពុជា​ក្នុង​ចំនួន​២លាននាក់​ហើយនឹងទេសចរ​ផ្ទៃក្នុង​ប្រមាណជាង​១១លាននាក់ ខណៈត្រឹម១១ខែ ចំនួនភ្ញៀវទេសចរបរទេស​និងផ្ទៃក្នុង​មាន​ជិតគ្រប់នឹង​ចំនួនដែល​រាជរដ្ឋាភិបាល​បានរំពឹងទុក​ទៅហើយ ។ នេះគឺជា​សញ្ញា​ល្អសម្រាប់​ឆ្នាំ២០២៣​ខាងមុខ ៕

វិនិយោគិនថៃគ្រោងពង្រីកទំហំវិនិយោគនៅកម្ពុជាដល់១៥ពាន់លានដុល្លារអាមេរិកត្រឹមឆ្នាំ២០២៥

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជាបានខិតខំទាក់ទាញវិនិយោគិនថៃឱ្យចូលមកវិនិយោគផ្ទាល់នៅកម្ពុជាកាន់តែច្រើន។ នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ ប្រទេសថៃដាក់គោលដៅពង្រីកទំហំនៃការវិនិយោគមកកាន់ប្រទេសកម្ពុជាឱ្យកើនឡើងដល់១៥ពាន់លានដុល្លារអាមេរិក។

នេះបើតាមការលើកឡើងរបស់លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃ ក្នុងឱកាសជំបូបរវាងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតនៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

លោក អានុឆា បានមានប្រសាសន៍ឱ្យដឹងថា លោក ប្រាយុទ្ធ ចាន់អូចា បានជំរុញឱ្យពង្រីកការនាំចេញ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយទទួលស្គាល់ពីភាពជោគជ័យនៃការវិនិយោគរបស់ធុរជនថៃនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។
យោងតាមលោកអានុឆា ប្រទេសថៃគ្រោងនឹងពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជាឱ្យឈានដល់ចំនួន១៥ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។

បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តីថៃបានបង្ហើបថា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែវិច្ឆិកាកន្លងមក ប្រទេសកម្ពុជា និងថៃបានព្រមព្រៀងគ្នា លើការបើកដំណើរការស្ពានមិត្តភាពកម្ពុជាថៃ ស្ទឹងបត់-បាណងអៀន បើទោះបីជាការសាងសង់នៅមិនទាន់បញ្ចប់១០០ភាគរយក្តី។ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាច្រកទ្វារអន្តរជាតិថ្មី ដែលនឹងជួយសម្រាលការកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-អារញ្ញប្រាថេត។

លើសពីនេះទៅទៀត ភាគីទាំងពីរក៏ស្នើឱ្យពន្លឿនការសាងសង់ស្ថានីយរថភ្លើងបានក្លងលុក- ប៉ោយប៉ែតផងដែរ។

បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២២ ការនាំចេញនាំចូលទំនិញរវាងប្រទេសកម្ពុជា និងថៃមានតម្លៃសរុបជិត៤ពាន់លានដុល្លារកើនជាង២១ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕

តើក្រុងអរិយក្សត្រទាមទារឱ្យមានការរៀបចំអ្វីខ្លះបន្ថែមទៀត ដើម្បីឱ្យមានការរីកចម្រើនកាន់តែខ្លាំង?

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុងអរិយក្សត្រត្រូវបានប្រកាសរៀបចំបង្កើតជាទីក្រុងថ្មី ស្របពេលគម្រោងស្ពានភ្នំពេញ-អរិយក្សត្រកំពុងត្រូវបានរៀបចំកសាងក្នុងពេលឆាប់ៗនេះផងដែរ។ យ៉ាងណាក្តី អ្នកជំនាញលើកឡើងថា តំបន់អរិយក្សត្រនឹងមានការអភិវឌ្ឍរីកចម្រើន ទាមទារឱ្យមានការរៀបចំការគ្រប់គ្រងបន្ថែមទៀត។

លោកអះអាងថា ទីផ្សារតំបន់អរិយក្សត្រនៅមានចំនួនប្រជាជននៅមានកម្រិតនៅឡើយ ហើយប្រសិនបើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាបង្កើតក្រុងនឹងនាំលំហូរប្រជាសាស្រ្តមករស់នៅក្នុងតំបន់នេះបន្ថែម ហើយក៏ទាក់ទាញមកការបង្កើតទីលំនៅថ្មី និងការបង្កើតអាជីវកម្មថ្មីក៏មានចំនួនច្រើនផងដែរ។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានមានប្រសាសន៍នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ថា រហូតមកទល់ពេលនេះ ប្រជាជននៅក្នុងតំបន់អរិយក្សត្រនៅមានមានកម្រិតនៅឡើយ។ តាមរយៈគោលនយោបាយបង្កើតក្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា តំបន់នេះរំពឹងថា នឹងអាចនាំលំហូរប្រជាសាស្រ្តមករស់នៅក្នុងតំបន់នេះបន្ថែម នោះនឹងមានការបង្កើតទីលំនៅថ្មី និងការបង្កើតអាជីវកម្មថ្មីច្រើនជាងមុន។

យ៉ាងណាក្តី ក្រៅពីការប្រកាសបង្កើតក្រុងថ្មី និងការកសាងស្ពានឆ្លងកាត់ទន្លេ ភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ក្រុងអរិយក្សត្រ លោកយល់ឃើញថា នៅមិនទាន់មានភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍអរិយក្សត្រឱ្យក្លាយជាតំបន់រីកចម្រើនមួយនៅឡើយទេ ដោយវាទាមទារឱ្យមានការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់រោងចក្រ នៅក្នុងក្រុងបន្ថែមទៀត ដើម្បីជំរុញទាក់ទាញឱ្យប្រជាជនទៅរស់នៅក្នុងក្រុងថ្មីនោះកាន់តែច្រើន។

លោកបានបន្ថែមថា “យើងត្រូវជំរុញឱ្យមានការវិនិយោគបន្ថែមទៀត នៅក្នុងតំបន់អរិយក្សត្រ តាមរយៈយន្តការការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់រោងចក្រ ឬប្រព័ន្ធផ្លូវនៅក្នុងក្រុងឱ្យមានការរីកចម្រើនបន្ថែមទៀត។ នាំយកប្រជាពលរដ្ឋថ្មីៗ ចូលទៅរស់នៅក្នុងតំបន់។ នៅពេលមានប្រជាជនកើនឡើង តម្រូវការនៃអាជីវកម្មក៏មានការរីកចម្រើនផងដែរ”៕

គម្រោងឥណទានអភិវឌ្ឍន៍កម្ពុជា ដែលទទួលបានពីចិនមានទំហំចន្លោះពី៥០០ទៅ១ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ

ដោយ៖ សុផារី

កំពត៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គម្រោងឥណទានសម្រាប់ការអភិវឌ្ឍកម្ពុជា ដែលកម្ពុជាទទួលបានពីចិន មានទំហំចន្លោះពី៥០០ទៅ១ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំ ហើយកម្ចីរបស់ប្រទេសចិនជាកម្ចីដែលកម្ពុជាជាអ្នកកំណត់អាទិភាព។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ចីដែលប្រទេសចិនបានផ្តល់ដល់កម្ពុជាជាកម្ចី ដែលគម្រោងកម្ពុជាជាអ្នកដាក់ប្រចាំឆ្នាំ ហើយកម្ពុជាខ្លួនឯងជាអ្នកកំណត់អាទិភាព ដែលទាំងអស់នេះហើយជាចំណុចពិសេស នៃការប្រើប្រាស់ឥណទានរបស់ចិន។

សម្តេចតេជោ បានមានប្រសាសន៍ថា “អ្វីដែលជាការគោរពរបស់យើងចំពោះមិត្តចិន គឺមិត្តចិនបានផ្ដល់ឲ្យយើងទៅតាមការចង់បានរបស់យើង។ មិនមែនបានសេចក្ដីថា យើងចង់កសាងផ្លូវលេខ៣៣ ផ្លូវលេខ៣១ ប៉ុន្ដែបែរជាម្ចាស់ឥណទានចង់ឲ្យទៅកសាងនៅកន្លែងផ្សេងទេ”។

សម្តេចតេជោក៏រំលឹកថា “ប្រមាណជាង១០ឆ្នាំមុននេះ មានស្ថាប័នហិរញ្ញវត្ថុមួយ មកជួបធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបន្ទាប់ជួបជាមួយខ្ញុំ។ គេឲ្យយើងខ្ចីប្រាក់ ប៉ុន្ដែគេមិនគោរពតាមសំណូមពររបស់យើងនោះទេ”។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិន ផ្ដល់ប្រាក់កម្ចីមកកម្ពុជា ជិត៣ពាន់លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវជាតិលេខ៣ លេខ៥៧ លេខ៥៨ លេខ៦ លេខ៨ លេខ៤ លេខ១០ លេខ៧១C លេខ៣១ លេខ៣៣ លេខ៤១ និងមានផ្លូវផ្សេងៗទៀត៕

Trade between China, other RCEP members up 7.9 pct in first 11 months

BEIJING, Dec. 29 (Xinhua) — Trade between China and the other members of the Regional Comprehensive Economic Partnership (RCEP) has sustained rapid growth since the trade agreement took effect at the beginning of this year, according to the Ministry of Commerce (MOC).

China’s trade with the other RCEP members expanded 7.9 percent year on year to 11.8 trillion yuan (about 1.69 trillion U.S. dollars) in the first 11 months of 2022, accounting for 30.7 percent of China’s total foreign trade value, data from MOC shows.

During the period, the country’s exports to other RCEP members increased 17.7 percent from a year earlier to 6 trillion yuan, MOC spokesperson Shu Jueting told a media conference.

More efforts will be made to promote the high-quality implementation of the RCEP and other free trade agreements, make full use of such agreements, and improve their comprehensive utilization efficiency, Shu said.

The ministry will also conclude free trade agreements with more trading partners, further open China’s trade in goods, services and investment markets, and take an active part in negotiations on new rules for the digital economy and environmental protection, Shu said.

Pressure from land levy

Bangkok: The government’s plan to reintroduce the full levy for the land and building tax in the 2022 tax year has hoteliers concerned, following a 90% reduction of the tax granted to property owners during the pandemic years.

Though the government agreed to offer a 15% discount in 2023, this tax cut was weaker than what the private sector expected.

The Thai Hotels Association (THA) called for an extension of the tax cut for another two years, or an incremental increase by 5-10% per year, in order to let hotels maintain a healthy balance sheet as the industry suffered a severe loss in income for more than two years.

A study by the THA and the University of the Thai Chamber of Commerce found 93.6% of respondents said taxes, which account for almost 16% of their costs, will continue to have a negative impact as they cannot earn enough to cover increasing expenses.

Moreover, many hotels have started repaying loans at normal interest rates after a rate cut was granted the past two years to mitigate the economic impact.

Hoteliers have particular concerns about this issue as the tax is calculated based on new land appraisal values set by the Treasury Department, with an average increase in land prices of 8% set for next year.
Minor International Plc last month urged the government to allow businesses to pay the tax in three instalments without interest or penalty fees for late payment.

The Joint Standing Committee on Commerce, Industry and Banking also proposed a tax reduction for another two years at 75% and 50% in 2023 and 2024, respectively.

Source: Bangkok Post

រដ្ឋាភិបាលថៃគ្រោងអនុវត្តពន្ធអចលនទ្រព្យពេញលេញឡើងវិញក្រោយបញ្ចុះតម្លៃ៩០ភាគរយកំឡុងវិបត្តិ

ដោយ: លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលថៃ គ្រោងដាក់ចេញការអនុវត្តពន្ធ ពេញលេញឡើងវិញសម្រាប់ពន្ធលើដី និងអគារ បន្ទាប់ពីបានកាត់បន្ថយពន្ធចំនួន៩០ភាគរយដល់ម្ចាស់អចលនទ្រព្យ ក្នុងវិបត្តិកូវីដ-១៩។

ទោះបីជាយ៉ាងណា រដ្ឋាភិបាលបានយល់ព្រមផ្តល់ការបញ្ចុះតម្លៃពន្ធ១៥ភាគរយ នៅឆ្នាំ២០២៣ ប៉ុន្តែការកាត់បន្ថយពន្ធនេះគឺ ទាបជាងអ្វីដែលវិស័យឯកជនបានរំពឹងទុក។

សមាគមសណ្ឋាគារថៃ (THA) បានអំពាវនាវឱ្យ ពន្យារពេលការកាត់ពន្ធរយៈពេល២ឆ្នាំទៀត ដើម្បីអនុញ្ញាតឱ្យសណ្ឋាគាររក្សាតារាងតុល្យការ ដែលមានសុខភាពល្អ ខណៈឧស្សាហកម្មនេះទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។

យោងតាមការសិក្សាដោយសមាគមសណ្ឋាគារថៃ និងសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានរកឃើញថា ៩៣,៦ភាគរយ នៃអ្នកឆ្លើយសំណួរបាននិយាយថា ពន្ធដែលមានចំនួនជិត១៦ភាគរយ នៃការចំណាយរបស់ពួកគេ នឹងបន្តជះផលប៉ះពាល់អវិជ្ជមាន ដោយសារពួកគេមិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ ដើម្បីរ៉ាប់រងការចំណាយខ្ពស់នោះទេ។

ជាងនេះទៅទៀត សណ្ឋាគារជាច្រើនបានចាប់ផ្តើមសងប្រាក់កម្ចី ក្នុងអត្រាការប្រាក់ធម្មតា បន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់ ត្រូវបានផ្តល់ឱ្យក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច។

ក្រុមបុគ្គលិកសណ្ឋាគារមានការព្រួយបារម្ភជាពិសេស អំពីបញ្ហានេះ ដោយសារតែពន្ធ ត្រូវបានគណនា ដោយផ្អែកលើតម្លៃវាយតម្លៃដីថ្មី ដែលកំណត់ដោយនាយកដ្ឋានរតនាគារ ជាមួយនឹងការកើនឡើងជាមធ្យមនៃតម្លៃដីចំនួន៨ភាគរយ សម្រាប់ឆ្នាំក្រោយ។

ចំណែក ក្រុមហ៊ុន Minor International Plc បានជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្មបង់ពន្ធជា៣ដំណាក់កាល ដោយគ្មានការប្រាក់ ឬថ្លៃពិន័យ សម្រាប់ការបង់ប្រាក់យឺតនោះឡើយ។

គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារក៏បានស្នើឱ្យកាត់បន្ថយពន្ធសម្រាប់រយៈពេល២ឆ្នាំទៀត នៅត្រឹម៧៥ភាគរយនិង៥០ភាគរយ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ រៀងៗគ្នា៕

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំអនុម័តអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍ស្របច្បាប់ដល់គម្រោងលំហែកាយក្រាំងទំនប់

ដោយ៖ សហការី

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានអនុម័តអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍ ដល់ក្រុមហ៊ុន Universal Great Development Co., Ltd ក្នុងការប្រកបអាជីវកម្មដីឡូតិ៍ស្របច្បាប់ លើគម្រោងលំហែកាយក្រាំងទំនប់ ដែលមានទីតាំងនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នេះបើយោងតាមការប្រកាសព៍ត៌មានតាមរយៈហ្វេសប៊ុកផ្លូវការរបស់ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។

គម្រោងលំហែកាយក្រាំងទំនប់ ជាគម្រោងដីឡូតិ៍បែបលំហែ ដែលមានទីតាំងនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន ទឹកដីស្រុកឧដុង្គ បាននិងកំពុងផ្លាស់ប្រែមុខមាត់ថ្មី ជាមួយសេដ្ឋកិច្ច ប្រាក់ចំណូល ការងាររបស់ប្រជាពលរដ្ឋកើនឡើងជាងមុន ដោយសារមានវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ សហគ្រាស និងគម្រោងអចលនទ្រព្យយ៉ាងច្រើន លឿនឆាប់រហ័ស។

លោកឧកញ៉ា ម៉ន សុខា សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងជាម្ចាស់គម្រោងលំហែកាយក្រាំងទំនប់ ធ្លាប់មានប្រសាសន៍នាពេលកន្លងមកថា គម្រោងអភិវឌ្ឍន៍ទាំងនេះបានគិតគួយ៉ាងយកចិត្តទុកដាក់ចំពោះ ភាពស្របច្បាប់ ច្បាស់លាស់ មានប្លង់រឹង។

លោកឧកញ៉ា លើកឡើងថា គម្រោងមានគុណភាព សោភ័ណភាព បរិយាកាសធម្មជាតិ ការអភិវឌ្ឍន៍សំបូរបែបដូចជា ផ្សារសហគមន៍ រីសត សួនកំសាន្ត ស្រះទឹកសម្រាប់ជិះទូក ស្ទូចត្រី អាហារដ្ឋាន កន្លែងក្មេងលេង អាងហែលទឹក សួនផ្កា កន្លែងថតរូបស្អាតៗ កន្លែងបោះតង់ អាំងសាច់ ដែលជាគុណតម្លៃដ៏សំខាន់ជូនអតិថជន អ្នកវិនិយោគនៅក្នុងគម្រោងងាយស្រួលសម្រាប់រស់នៅ សម្រាកលំហែ ប្រកបអាជីវកម្ម និងវិនិយោគទុកចំណេញនាពេលអនាគត៕

  

សម្តេចតេជោរំពឹងថាកម្ពុជាអាចពង្រីកការនាំចេញទំនិញទៅកាន់ទីផ្សារចិនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន

ដោយ៖ សុផារី

កំពត៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រំពឹងថាកម្ពុជានឹងអាចនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ដែលចិនបានផ្ដល់ភាពអនុគ្រោះច្រើនដល់កម្ពុជា។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយចិនមានទំហំប្រមាណ១៤.៥០០លានដុល្លារអាមេរិក ដែលមានកំណើន១៩% បើធៀបនឹងឆ្នាំ២០២១។

សម្ដេចតេជោសង្ឃឹមថា នាពេលខាងមុខ ប្រទេសកម្ពុជានឹងអាចនាំចេញទំនិញទៅកាន់ប្រទេសចិនកាន់តែច្រើនតាមរយៈការអនុគ្រោះពន្ធរហូតទៅដល់៩៧,៥៣ ដែលជាកម្រិតខ្ពស់បំផុតរវាងប្រទេសដ៏ទៃទៀត។

សម្តេចបានមានប្រសាសន៍ថា “នាពេលខាងមុខ ខ្ញុំជឿថា យើងនឹងមានសមត្ថភាពដើម្បីនាំទំនិញចូលទីផ្សារចិនកាន់តែច្រើនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន”៕