សម្តេចតេជោ៖ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅកំពតជាការវិនិយោគដ៏ត្រឹមត្រូវ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានអភិវឌ្ឍផ្លូវជាច្រើនខ្សែទៅកាន់ខេត្តកំពត។ ក្នុងនោះ មានផ្លូវជាតិលេខ៣ ដែលសាងសង់រួចរាល់និងបានដាក់ដំណើរការរួចរាល់ហើយ។

ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានពង្រីកនិងលើកកម្រិតគុណភាពនៃផ្លូវមួយចំនួនទៀតទៅកាន់ខេត្តកំពត ដូចជាផ្លូវជាតិលេខ៤១ ផ្លូវលេខ៣១ និងផ្លូវ៣៣ជាដើម។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានថ្លែងថា ការអភិវឌ្ឍផ្លូវទៅកាន់ខេត្តកំពត គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវលេខ៣១ និង៣៣កាលពីព្រឹកថ្ងៃទី៣០ ធ្នូ ២០២២ បានមានប្រសាសន៍ថា ខេត្តកំពតមានសក្ដានុពលនិងឧស្សាហកម្មធុនធំៗជាច្រើន ដែលត្រូវការប្រើប្រាស់ផ្លូវជាចាំបាច់។

ជាការកត់សម្គាល់ នៅក្នុងខេត្តកំពត មានរោងចក្រផលិតស៊ីម៉ង់ធំៗដែលមានសមត្ថភាព ក្នុងការផ្គត់ផ្គង់ផលិតផលស៊ីម៉ង់ទៅកាន់ទីផ្សារកម្ពុជានិងបំពេញតម្រូវការលើការសាងសង់សំណង់នៅកម្ពុជា ។

សម្ដេចតេជោបានបន្តថា “ក្រៅរោងចក្រឧស្សាហកម្មធំៗ ខេត្តកំពត និងកែបក៏ជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពល និងមានភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើន មកទស្សនា និងកម្សាន្ត។ ដូច្នេះហើយយើងត្រូវតែមានផ្លូវស្អាតផ្លូវធំតភ្ជាប់ពីភ្នំពេញ និងផ្លូវនៅក្នុងតំបន់ក្នុងខេត្តផ្ទាល់តែម្ដង។ ក្រៅពីនេះ កំពតជាខេត្តតែមួយគត់ដែលផលិតអំបិលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ”។

សម្ដេចតេជោបានបន្ថែមថា កាលពីមុនកម្ពុជាចំណាយលុយតិចតែសង់ផ្លូវឱ្យបានវែង តែមកដល់បច្ចុប្បន្ននេះ ទស្សនមួយនេះ ត្រូវបានផ្លាស់ប្តូរហើយ គឺយើងត្រូវការសាងសង់ផ្លូវ ដែលមានគុណភាពជាងមុន។ ជាក់ស្ដែង ផ្លូវដែលបើកការដ្ឋានលើកកម្រិតគុណភាពទាំង២ខ្សែនេះ មានប្រវែងប្រមាណជាង១០០គីឡូម៉ែត្រ តែត្រូវចំណាយថវិការហូតដល់១២០លានដុល្លារអាមេរិក ដែលជាថវិកាសម្បទានរបស់រដ្ឋាភិបាលប្រទេសចិន។ ផ្លូនេះ នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះបន្ថែម ព្រោះនៅពេលមានផ្លូវស្អាតល្អហើយ ការធ្វើដំណើរការក៏លឿនរហ័ស និងអាចចំណាយថវិកាអស់តិច និងពេលវេលាខ្លី៕

គុណតម្លៃចំនួន៥ដែលលោក អ្នកគួរជ្រើសរើសទិញដីលំហែរ “ឆ្នេរសមុទ្រកោងកាង”

 ដោយៈគង់ សូរិយា

       ខេត្តកែបៈ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវក្នុងសង្គម ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យគំរោងវិនិយោគមួយទទួល​បានជោគជ័យ។

ជាក់ស្តែង ការចំណាយលើហេដ្ឋារចនាសម្ព័ន្ឋ លើគំរោងដីលំហែរពិតជាមានសារៈសំខាន់ ដើម្បីបង្កើតក្តីសុបិនរបស់អ្នកចង់បានដី ដើម្បីសាងសង់ផ្ទះលំហែរកាយ។

“គំរោងឆ្នេរសមុទ្រកោងកាង” ដែលស្ថិតនៅខេត្តកែបបាននិងកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការអភិវឌ្ឍន៍សហគមន៍ ដោយគំរោងនេះបាន​ផ្តល់គុណតម្លៃចំនួន៥ដល់អតិថិជន ដូចជា ទី១ គំរោងដែលមានទស្សនវិស័យ និងការអភិវឌ្ឍពិតប្រាកដ ទី២ គំរោងនេះ បានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកំពស់កិត្យានុភាពខេត្តកែប ជាខេត្តដែលរាជរដ្ឋាភិបាលជ្រើសរើសជាតំបន់វិស្សមកាលកម្រិតខ្ពស់ ទី៣ ជាគំរោងដែលផ្តោតលើការលំហែរពិតប្រាកដ ដោយក្រុមហ៊ុនYoungsia Real Estateបាននិងកំពុងផ្តល់នូវការអភិវឌ្ឍពិតប្រាកដ។

ទី៤ គំរោងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាស្ពានជាប់ឆ្នេរមានប្រវែង១០០០ម៉ែត្រ ដើមកោងកាងខៀវស្រងាត់ ការរៀបចំហេដ្ឋារចនាសម្ព័​ន្ឋ​ពិតប្រាកដ និងពោរពេញដោយភាពទាក់ទាញ​ ជាមួយនឹងដើមដូងរាប់រយដើម ដែលបាននិងកំពុងចាប់ផ្តើមដាំនៅតំបន់នេះ និងទី៥ ជាគំរោងមានការគាំទ្រពីអាជ្ញាធរខេត្ត ពិសេសការអភិវឌ្ឍន៍ត្រូវបានផ្សារភ្ជាប់នឹងបរិស្ថាន និងគុណភាពទឹក ដើម្បីឲ្យអ្នកទិញដីលំហែរទទួលបាន អារម្មណ៍ស្រស់ស្រា​យពិតប្រាកដ។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateដែលបានវិនិយោគគំរោងនេះ ជាមួយទុនប្រមាណ៧លានដុល្លារអាមេរិកបានមានប្រសាសន៍ថា យើងបាននិងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីអភិវឌ្ឍ​ន៍គំរោងនេះ និងលើកស្ទួយផែនការអភិវឌ្ឍរបស់ខេត្ត ឲ្យកាន់តែមានភាពទាក់ទាញថែមទៀត។

លោកបន្តថា “ដោយសារយើងនិយាយពិត ធ្វើពិត បានធ្វើឲ្យគំរោងរបស់យើងនិមួយៗ ទទួលបានជោគជ័យ រាប់ចាប់តាំងពីបូកគោលែន១ ដល់ទី៣ និងគំរោងឆ្នេរសមុទ្រកោងកាង ដែលរហូតមកទល់ពេលនេះ យើងលក់អស់ជាង៦០ភាគរយហើយ”។ លោកបន្តថា “ការអភិវឌ្ឍរបស់យើងផ្តោតលើ់ហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីឲ្យអ្នកទិញដីលំហែរ ទទួលបានដីលំហែរពិតប្រាកដ”៕

Massive investment planned for new Smart City in Eastern Economic Corridor

The government will invest 1.35 trillion baht to transform the eastern seaboard’s Eastern Economic Corridor (ECC) into a regional financial hub and a world-class smart city by 2037, deputy government spokesperson Rachada Dhnadirek said on Thursday.

In the first 10 years, the focus will be developing the business and financial area, regional business offices, government offices, medical facilities, and educational centres, she said.

This will be followed by creating a world-class smart city by 2037 to serve as a model for the development of smart cities across the country, Rachada added.

The smart city will be known for an innovative technological system that covers seven main areas: smart mobility, smart energy, smart environment, smart living, smart people, smart economy, and smart governance, she said.

The corridor spans three eastern provinces: Chon Buri, Rayong, and Chachoengsao.

Rachada said that most of the 1.35 trillion baht investment – 1.18 trillion or 87.5% – would come from the private sector, while 37.6 billion (2.8%) would be contributed by the Thai government, and the remaining 131.1 billion (9.7%) by state enterprises or joint ventures between the public and private sectors.

She said the 1.35-trillion-baht investment would expand gross domestic product by 2 trillion baht within 10 years.

The EEC smart city is expected to have about 350,000 residents by 2032, she said. At least 200,000 new jobs are expected to be created by that time. It will generate more than 1.2 trillion baht in salaries for employees and create between 150 and 300 start-ups, she said.

Source:The Nation

រដ្ឋាភិបាលចាប់ផ្តើមអនុវត្តកម្មវិធីសិក្សាមុខវិជ្ជាទេសចរណ៍ដល់សិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស

    ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ បច្ចុប្បន្ននៅកម្ពុជាកំពុងអនុវត្តកម្មវិធីសិក្សា មុខវិជ្ជាបច្ចេក​ទេសពាក់ព័ន្ធនឹង “ទេសចរណ៍” ដល់សិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ពោលគឺនៅថ្នាក់ទី១០ ទី១១ និងទី១២ បន្ថែមពីលើមុខវិជ្ជាចំណេះដឹងទូទៅដែលមានស្រាប់ ខណៈនៅដំណាក់កាលដំបូង មានសាលាចំនួន៤កំពុងអនុវត្តកម្មវិធីសិក្សាជំនាញទេសចរណ៍នេះ។

ព៌តមានដ៏សំខាន់នេះ ត្រូវបង្ហាញឡើងក្នុងឱកាស ដែលក្រសួងទេស​ចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា បានធ្វើពិធីប្រកាសផ្សព្វផ្សាយកម្មវិធីសិក្សា ផ្នែកអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិ ផ្នែកទេសចរណ៍ ជំនាញការិយាល័យជួរមុខ សម្រាប់ប្រើប្រាស់តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការ NOCC។

តើអ្វីទៅជាកម្មវិធីសិក្សាមុខវិជ្ជាបច្ចេកទេស ពាក់ព័ន្ធនឹងទេសចរណ៍នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស?។

លោកទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការជាតិ អ្នកជំនាញទេស​ចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្មវិធីសិក្សាមុខវិជ្ជាទេសចរណ៍នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស គឺជាការបន្ថែមនូវការបង្រៀនមុខវិជ្ជាដែលពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ដល់សិស្ស ដែលសិក្សានៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ពោលគឺចាប់ពីថ្នាក់ទី១០ ទី១១ និងទី១២។

លោកបានបន្តថា កម្មវិធីសិក្សា៣ឆ្នាំនេះ គឺឆ្នាំទី១-ថ្នាក់ទី១០ ដែលមានការសិក្សាអំពីមុខវិជ្ជា ចំណេះដឹងទូទៅផង (អក្សរសាស្ត្រខ្មែរ ភាសាអង់គ្លេស ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋ​ សេដ្ឋកិច្ចជាដើម) និងទ្រឹស្ដីពាក់ព័ន្ធនឹងទេសចរណ៍ផង សរុប៨៣៦ម៉ោង, ឆ្នាំទី២-ថ្នាក់ទី១១ មានការសិក្សាមុខវិជ្ជាចំណេះដឹងទូទៅដូចគ្នា និងទ្រឹស្ដីពាក់ព័ន្ធនឹងទេសចរណ៍ដូចគ្នា តែក៏បូកថែមនូវការអនុវត្តពាក់ព័ន្ធ នឹងមុខវិជ្ជាទេសចរណ៍ទៀតដែរ សរុប៨៣៦ម៉ោង។ ឆ្នាំទី៣-ថ្នាក់ទី១២ គឺសិក្សានិងអនុវត្តដូចឆ្នាំទី២ គ្រាន់តែកម្រិតលើសឆ្នាំទី២សរុប៧៩៨ម៉ោង។ សរុបទាំង៣ឆ្នាំនេះ គឺម៉ោងសិក្សានិងអនុវត្តមានចំនួនសរុប២៤៧០ម៉ោង។

លោកទ្រី ឈីវ បានបន្តទៀតថា រយៈពេល៣ឆ្នាំនេះ សិស្សនឹងទទួលបានការសិក្សាលើមុខវិជ្ជាសំខាន់ៗ ដូចជា សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ ផលិតកម្មម្ហូបអាហារ គេហកិច្ច ការីទេសចរណ៍ ការប្រើប្រាស់កុំព្យូទ័រ បូករួមនឹងចំណេះដឹងផ្សេងៗទៀត និងការអនុវត្តជាក់ស្ដែងផងដែរ។

លោកថា សិស្សខ្លះ នៅពេលរៀនបានយល់ដឹងច្រើន ក៏មានឱកាសរកការងារធ្វើបណ្ដើរៗ។ អ្នកខ្លះទៀត បន្ទាប់ពីបញ្ចប់ការសិក្សា អាចទៅធ្វើការផ្ទាល់តែម្ដងក៏បាន ឬអាចបន្តការសិក្សានៅសាកលវិទ្យាល័យទៀតក៏បាន ដោយសញ្ញាបត្រមុខវិជ្ជា ទេសចរណ៍របស់ពួកគេ មានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

បច្ចុប្បន្ននេះ មានសាលាចំនួន៤ ដែលកំពុងអនុវត្តកម្មវិធីសិក្សានេះ ក្នុងនោះរួមមាន ទី១-វិទ្យាស្ថានចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល ខេត្តកំពង់ធំ ទី២-វិទ្យាស្ថានចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ ទី៣- មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ខេត្តសៀមរាប និងទី៤-សាលាចំណេះទូទៅ និងបច្ចេកទេសឯកជន អេស៉ីធី រាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកស្រីនាយិកា ម៉ាថាលា ឡូ មានសំណូមពរចង់ឱ្យរាជរដ្ឋាភិបាលលើកស្ទួយនូវកិត្តិនាម វិទ្យាល័យដែលមានការបណ្ដុះបណ្ដា​លជំនាញទេសចរណ៍ ដែលលោកស្រីពោលថា “វិទ្យាល័យបែបនេះគួរតែក្លាយជាវិទ្យាល័យCredit Best#។

ម្យ៉ាងទៀតសិស្ស ដែលរៀនមុខវិជ្ជាទេសចរណ៍នេះ ពួកគេត្រូវការអនុវត្តផ្ទាល់ ក៏ដូចជារកប្រាក់ចំណូលក្នុងពេលសិក្សា ដើម្បីទ្រទ្រង់ការសិក្សាផងដែរ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុន បានលើកឡើងថា ការប្រកាសផ្សព្វផ្សាយកម្មវិធីសិក្សា ផ្នែកអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិ ផ្នែកទេសចរណ៍ ជំនាញការិយាល័យជួរមុខ សម្រាប់ប្រើប្រាស់តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងប្រព័ន្ធបណ្តុះបណ្តាល ជំនាញទេសចរណ៍ជាតិ។

លោកបន្តថា នេះជាការដាក់បញ្ចូលជាលើកទី១ នូវកម្មវិធីសិក្សាដល់កម្រិតវិទ្យាល័យ ចំណេះទូទៅ និបច្ចេកទេស ដែលនឹងផ្តល់នូវឱកាសឱ្យសិស្សានុសិស្ស អាចចាប់យកជំនាញទេសចរណ៍ ទាំងនៅវ័យក្មេង និងទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដែលមានតម្លៃសមមូលនឹងសញ្ញាបត្របាក់ឌុប។

រដ្ឋមន្ត្រីបានបន្តថា កម្មវិធីសិក្សានេះក៏នឹងផ្ដល់ជម្រើសការងារ និងជំនាញបន្ថែមទៀត ដល់យុវជនកម្ពុជា ក្នុងការចាប់យកជំនាញទេសចរណ៍ ទាំងសម្រាប់យុវជនជាប់ ឬធ្លាក់បាក់ឌុប ឬក៏យុវជនដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៩៕

 

China to adjust trade tariffs on some goods from Jan 1

BEIJING : China will adjust import and export tariffs on some goods from January 1, in order to speed and promote development and expand domestic demand, the finance ministry said on Thursday.

Export tariffs on aluminium and aluminium alloys are to be raised, the ministry said in a statement, citing the tariff commission of China’s state council, or cabinet.

The current import tariff will stay on seven types of coal until March 31 next year, with tariffs adopted for most favoured nations from April 1, the finance ministry said in a separate statement.

As the world’s second biggest economy battles a surge in COVID-19 infections after Beijing’s abrupt U-turn on stringent curbs, it will set tariffs to zero on ingredients of some anti-COVID drugs, so as to ease the financial burden on patients.

Domestic hospitals and funeral homes faced intense pressure as the surge drained resources.

Policymakers have pledged steps to expand domestic demand and prioritise a recovery in consumption in the face of pressure from shrinking demand, supply shocks and weakening expectations, according to the annual Central Economic Work Conference.

As competition grows with the United States on technology issues, China has decided to further reduce the tariffs for most favoured nations on 62 types of information technology products from July 1 next year.

That step will cut China’s overall tariffs to 7.3 per cent from 7.4 per cent.

Source: Reuters

រដ្ឋាភិបាលថៃបោះទុនជិត៣៩ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងទីក្រុងឆ្លាតវៃខ្នាតពិភពលោក

ដោយ: លាងហួរ

បាងកក: អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោកស្រី Rachada Dhnadirek បានឱ្យដឹងថា រដ្ឋាភិបាលគ្រោងបោះទុនវិនិយោគប្រមាណ៣៨,៩៤ពាន់លានដុល្លារ ដើម្បីប្រែក្លាយច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (ECC) របស់ឆ្នេរសមុទ្រភាគខាងកើត ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់ និងជាទីក្រុងឆ្លាតវៃលំដាប់ពិភពលោកនៅឆ្នាំ២០៣៧។

លោក​ស្រី​បន្ត​ថា ក្នុង​រយៈ​ពេល១០ឆ្នាំ​ដំបូង គម្រោងនេះនឹងផ្តោត​លើ​ការ​អភិវឌ្ឍ​ វិស័យ​អាជីវកម្ម និង​ហិរញ្ញវត្ថុ ការិយាល័យ​អាជីវកម្ម​ក្នុង​តំបន់ ការិយាល័យ​រដ្ឋាភិបាល មន្ទីរពេទ្យ និង​មជ្ឈមណ្ឌល​អប់រំ។

លោកស្រីបានបញ្ជាក់ថា ទីក្រុងឆ្លាតវៃ នឹងត្រូវបានគេស្គាល់ថាជា ប្រព័ន្ធបច្ចេកវិទ្យាច្នៃប្រឌិត ដែលគ្របដណ្តប់លើវិស័យសំខាន់ៗចំនួន៧ រួមមាន ការចល័តឆ្លាតវៃ ថាមពលឆ្លាតវៃ បរិស្ថានឆ្លាតវៃ ការរស់នៅឆ្លាតវៃ មនុស្សឆ្លាត សេដ្ឋកិច្ចឆ្លាតវៃ និងអភិបាលកិច្ចឆ្លាតវៃ។

ច្រករបៀងនេះលាតសន្ធឹង លើខេត្តភាគខាងកើតចំនួន៣ រួមមាន ខេត្តឈុនបុរី ខេត្តរ៉ាក់យ៉ង និងខេត្តឆាឈឿងសៅ។

ទំហំនៃការវិនិយោគ​ ប្រមាណ៣៨,៩៤ពាន់លានដុល្លារនេះ នឹងពង្រី​កផលិតផល ក្នុងស្រុកសរុបរបស់ប្រទេសថៃ ប្រហែល៥៧,៧ពាន់លានដុល្លារ នៅក្នុងរយៈពេល១០ឆ្នាំ ហើយទីក្រុងឆ្លាតវៃ EEC ត្រូវបានគេរំពឹងថា នឹងមានប្រជាជនប្រមាណ៣៥ម៉ឺននាក់ មករស់នៅក្នុងឆ្នាំ២០៣២៕

ក្រុមហ៊ុនធំរបស់ចិនលក់បុត្រសម្ព័ន្ធអចលនទ្រព្យ៤ឱ្យទៅក្រុមហ៊ុន CR Land ដើម្បីរៀបចំបំណុលឡើងវិញ

ដោយៈ សុខុម

សៀងហៃ: ក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន China Fortune Land Development Co បានព្រមព្រៀងលក់ភាគហ៊ុន និងបំណុលនៅក្នុងបុត្រសម្ព័ន្ធអចលនទ្រព្យចំនួន៤ ក្នុងតម្លៃប្រមាណ១,៨ពាន់លានដុល្លារអាមេរិក ឱ្យទៅបុត្រសម្ព័ន្ធមួយ នៃក្រុមក្រុមហ៊ុន China Resources Land Ltd (CR Land)។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងស្របពេលក្រុមនិយ័តករចិន ជំរុញលើកទឹកចិត្តឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលគ្មានបញ្ហាហិរញ្ញវត្ថុជួយទិញយកគម្រោងពីបណ្ដាបណ្ដាក្រុមហ៊ុនគូប្រជែង ដែលជំពាក់បំណុលរុំកោះ ដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់ក្នុងវិស័យអចលនទ្រព្យ ដែលមានសារៈសំខាន់ខ្លាំង ចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន។

ក្រុមហ៊ុនអភិវឌ្ឍន៍ China Fortune Land បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទី២៨ ខែធ្នូ ថា ប្រតិបត្តិការលក់នេះ គឺជាផ្នែកមួយ នៃផែនការរៀបចំបំណុលឡើងវិញ ដែលត្រូវបានបង្ហាញកាលពីខែតុលា ខណៈក្រុមហ៊ុននេះស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីសម្រាលបញ្ហាកង្វះសាច់ប្រាក់ដែលបង្កឡើង ដោយបរិយាកាសសេដ្ឋកិច្ចមិនល្អ និងវិបត្តិកូវីដ-១៩។

ក្រុមហ៊ុនដដែលបញ្ជាក់ថា មួយចំណែកធំនៃប្រាក់ ដែលទទួលបានពីកិច្ចព្រមព្រៀងលក់នេះ “នឹងត្រូវយកទៅសងបំណុល … និងជំរុញការអនុវត្តផែនការរៀបចំបំណុលឡើងវិញ”។

ក្រុមហ៊ុន China Resources Land បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា គម្រោងគោលដៅទាំងនេះ ស្ថិតនៅក្នុងតំបន់ស្នូលនៃទីក្រុងវូហាន (Wuhan) និងណានជីង (Nanjing) ដែលមានសក្ដានុពលរយៈពេលវែងសម្រាប់ការអភិវឌ្ឍ និងស្របតាមយុទ្ធសាស្ត្រវិនិយោគរបស់ក្រុមហ៊ុន។

ក្រុមហ៊ុននិយាយថា កិច្ចព្រមព្រៀងទិញលក់នេះ អាចជួយឱ្យក្រុមហ៊ុន China Resources Land មានលទ្ធភាពពង្រីកចំណែកទីផ្សារ បង្កើនការប្រកួតប្រជែង និងបង្កើតផលចំណេញពីការវិនិយោគ។

ប្រទេសចិន បាននិងកំពុងសម្របសម្រួល ការផ្តល់ប្រាក់កម្ចីធនាគារ ក៏ដូចជា ការផ្តល់ហិរញ្ញប្បទានមូលបត្របំណុល និងសមធម៌ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យចិន ដែលកំពុងជាប់ផុងក្នុងបំណុលគរដូចភ្នំ៕ Reuters៕

ក្រសួងនិងក្រុមហ៊ុនចិនបន្តពិភាក្សាលើការស្តារផ្លូវជាតិលេខ៨ពី ព្រែកតាមាក់ ដល់ស្រុកពញ្ញាក្រែក

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូននិងក្រុមហ៊ុនចិនបានបើក កិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងនៃគម្រោងធ្វើឱ្យប្រសើរផ្លូវជាតិលេខ៨ ចាប់ពីព្រែកតាមាក់ រហូតដល់ពញ្ញាក្រែក របស់ក្រុមហ៊ុនសំណង់សៀងហៃ។

កិច្ចប្រជុំកាលពីថ្ងៃទី២៩ ធ្នូកន្លងមកនេះ ដឹកនាំាំដោយលោកលីម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យលទ្ធផលនៃការសិក្សា សមិទ្ធិលទ្ធភាពដំបូងនៃគម្រោងធ្វើឱ្យប្រសើរផ្លូវជាតិលេខ៨ ចាប់ពីព្រែកតាមាក់ រហូតដល់ពញ្ញាក្រែក របស់ក្រុមហ៊ុនសំណង់សៀងហៃ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនេះ លោករដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំ ឱ្យក្រុមហ៊ុនសំណង់សៀងហៃ រៀបចំចងក្រងរបាយការណ៍លទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពនេះ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច និងសហការឱ្យបានជិតស្និទ្ធជា​មួយមន្ទីរពិសោធន៍សំណង់ និងសាធារណការ ដើម្បីវិភាគបច្ចេកទេសផ្លូវថ្នល់ សំដៅធ្វើយ៉ាងឱ្យគម្រោងនេះ អាចអនុវត្តទៅបានតាមផែនការដែលបានគ្រោងទុក។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៨ ប្រវែងសរុប១២៣,៦គីឡូ​ម៉ែត្រ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់ក    ​ណ្ដាល ខេត្តកណ្ដាល ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ ១៧២+៧០០ ស្ថិតក្នុងឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ៕

សម្ដេចតេជោៈ ប្រទេសមានសន្តិភាព ដីកាន់តែមានតម្លៃថ្លៃ

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមមានតម្លៃជាបន្តបន្ទាប់ ចាប់តាំងពីប្រទេសទទួលបានសុខសន្តិភាពពេញលេញ ជាពិសេសនៅក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ តម្លៃដីធ្លីកាន់តែកើនឡើង។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងថា ប្រទេសមានសុខសន្តិភាពដីធ្លី កាន់តែមានតម្លៃ ហើយវិវាទដីធ្លីក៏កើនឡើងដូចគ្នា ។

សម្តេចបានមានប្រសាសន៍បែបនេះ នៅក្នុងពិធីបូកសរុបការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗ។

សម្ដេចតេជាបានថ្លែងថា “នៅក្នុងសម័យសង្គ្រាមម្នាក់ៗ រត់យកតែរួចខ្លួន និងមានបាយហូបប៉ុណ្ណោះ គ្មានអ្នកណាចង់បានដីនោះទេ ហើយចូលមកដល់ក្រោយសង្គ្រាមថ្មីៗ ដីធ្លីក៏មិនទាន់មានតម្លៃដែរ”។ សម្តេចបានរំលឹកថា “កាលនោះ រដ្ឋាភិបាលបានសុំឱ្យពលរដ្ឋទៅយកដី នៅតំបន់នេះតំបន់នោះ តែពួកគាត់មិនចង់បានទៅទៀត”។

សម្ដេចតេជោហ៊ុន សែនបានបន្តថា លុះដល់បច្ចុប្បន្ននេះ នៅពេលកំណើនប្រជាពលរដ្ឋកាន់តែកើនឡើង តម្រូវការដីធ្លីក៏កាន់តែច្រើន រហូតដល់មានការកាប់ឆ្ការព្រៃ ដើម្បីបានដីបង្កបង្កើនផលនិងតាំងទីលំនៅ ។ មិនតែប៉ុណ្ណោះ នៅពេលដីកាន់តេមានតម្លៃធ្វើឱ្យវិវាទដីធ្លី ក៏បានកើតឡើងជាបន្តបន្ទាប់ផងដែរ រហូតដល់មានបងប្អូនឈ្លោះគ្នាដណ្ដើមដី កូនឈ្លោះឪពុកម្ដាយដណ្ដើមដីគ្នាផងដែរ ។ ករណីនេះបើសិនមានសង្គ្រាម គ្មានអ្នកណាទៅចង់បានដីទេ ព្រោះថាមិនដឹងយកដីមកធ្វើអីបើគិតតែពីសង្គ្រាម។

ស្របនឹងករណីជំលោះដីធ្លីកាន់តែកើតឡើង ជាបន្តបន្ទាប់សម្ដេចតេ​ជោស្នើឱ្យអាជ្ញាធរ ព្យាយាមដោះស្រាយករណីនេះ នៅក្រៅប្រព័ន្ធតុលាការ ពីព្រោះថាពេលចូលដល់តុលាការ គឺមានតែចាញ់និងឈ្នះប៉ុណ្ណោះ។ ក្នុងន័យនេះ សម្ដេចចង់ឱ្យមានសម្របសម្រួលពីគ្រប់ភាគី ដើម្បីទទួលបានលទ្ធផលឈ្នះឈ្នះ ។

បើតាមលោកង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកវិនិយោគអចលនទ្រព្យនៅកម្ពុជា បានសរសេរសារក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា វិនិយោគិនអចលនទ្រព្យ ដែលចង់វិនិយោគលើដីធ្លី គួរចាប់ផ្ដើមពីពេលនេះ ព្រោះពេលនេះ ជាឱកាសដ៏ល្អ សម្រាប់រកប្រាក់ចំណេញនៅរយៈពេល១០ឆ្នាំខាងមុខទៀត។

លោកបន្តថា “ការវិនិយោគដីបច្ចុប្បន្ន អាចទុកចំណេញបានតែសម្រាប់១០ឆ្នាំខាងមុខ អ្នកទិញដីគឺចាប់ផ្ដើមអភិវឌ្ឍន៍ហើយ លែងទុកយកចំណេញទៀតហើយ”៕

ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់នៅកម្ពុជារំពឹងកើនឡើងដល់១.៩២៤ដុល្លារនៅឆ្នាំ២០២៣

   ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទោះបីជាស្ថានភាពនៃវិបត្តិកូវីដ១៩ និងសេដ្ឋកិច្ចសកលមិនទាន់មានភាពប្រាកដប្រជាយ៉ាងណាក្ដី ក៏កម្ពុជានៅតែបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបានធ្វើកំណើនសេដ្ឋកិច្ច កើនឡើងវិញជាវិជ្ជមានក្នុងឆ្នាំ២០២២នេះ ហើយនៅឆ្នាំ២០២៣ខាងមុខ ប្រាក់ចំណូលប្រចាំឆ្នាំសរុបរបស់មនុស្សម្នាក់នៅកម្ពុជាក៏ត្រូវរំពឹងថា នឹងកើនឡើងដល់១.៩២៤ដុល្លារអាមេរិកផងដែរ។

យោងតាមសារាចរណែនាំស្ដីពី ការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ឆ្នាំ២០២២ និងឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងរង្វង់៥,៤ភាគរយ និង៦,៦ភាគរយរៀងគ្នា ហើយ ផសសសម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់១.៩២៤ដុល្លារអាមេរិក ខណៈ២០២២នេះ មាន១.៧៨៥ដុល្លារអាមេរិក ។

ក្នុងសារាចរដដែលនេះឱ្យដឹងទៀតថា ការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ ក៏ត្រូវបានព័ទដោយភាពមិនប្រា​កដប្រជាខ្ពស់ ជាពិសេសបញ្ហាប្រឈម ឬហានិភ័យដែលបង្កឡើងដោយភាពមិនអំណោយផលនៃកត្តាមួយចំនួនរួមមាន ការអួសបន្លាយសង្គ្រាមនៅអ៊ុយក្រែន បញ្ហាកោះតៃវ៉ាន់ ការកើនឡើងនូវអតិផរណា ការដំឡើងអត្រាការប្រាក់នៃធនាគារកណ្ដាលសហរដ្ឋអាមេរិក ការរឹតបន្តឹងកាន់តែលឿន និងខ្លាំងជាងមុន នូវគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ ការថម​ថយនៃសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចតំបន់សហភាពអឺរ៉ុប ដែលអាចប៉ះពាល់ជាអវិជ្ជមានដល់ការនាំចេញរបស់កម្ពុជា ។

សារាចរដដែលបញ្ជាក់ថា បញ្ហាប្រឈមដ៏ស្រួចស្រាវខាងលើនេះ តម្រូវឱ្យរាជរដ្ឋាភិបាល ផ្ដល់អាទិភាពជាចម្បងលើមនុស្ស សម្រាប់ការរៀប​ចំថវិកាឆ្នាំ ២០២៣ ដោយត្រូវគិតគូរដល់សុខភាព ការគាំទ្រជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងការប្រឹងប្រែងទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ច ។

លើសពីនេះ ការគិតគូរអំពី គ្រប់ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ លើកទី១២ ក៏ត្រូវបានឆ្លុះបញ្ចាំង នៅក្នុងការធ្វើផែនការថវិកាឆ្នាំ២០២៣នេះ យ៉ាងល្អិតល្អន់និងម៉ត់ចត់ផងដែរ ។

ជាការកត់សម្គាល់កាលពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ ដើម្បីទប់ស្កាត់ការកើនឡើង នៃអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាជាច្រើន សម្រាប់បើកជូនពលរដ្ឋក្រីក្រ និងគ្រួសារងាយរងគ្រោះដោយសារតែវិបត្តិ៕