ចំនួនជើងហោះហើរត្រង់មកកម្ពុជាមានជាង៣៧០០លើកក្នុងខែវិច្ឆកាជាមួយកំណើនអ្នកដំណើរយ៉ាងប្រសើរ

ដោយៈ សុផារី

ភ្នំពេញៈ ចំនួនជើងហោះហើរ និងអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំង៣នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមបង្ហាញកំណើនខ្ពស់។ ជាក់ស្តែង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានជើងហោះហើរចំនួន៣.៧១៤លើក។

យោងតាមរបាយការណ៍ដែលផ្តល់ជូនពីលោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកា​សចរណ៍ស៊ីវិលបានឲ្យដឹងនាព្រឹកថ្ងៃទី២៩ ធ្នូនេះថា ចំនួនជើងហោះហើរនេះ កើនឡើងចំនួន២៦៨% ហើយទទួលបានអ្នកដំណើរចំនួន៣៤ម៉ឺននាក់ កើនឡើង១.២៩៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានជើងហោះហើរក្នុងស្រុ​កចំនួន១៥៨ កើនឡើង៤៨៥ភាគរយ និងមានជើងហោះហើរអន្តរជាតិចំនួន២.៣៧២ កើនឡើង១៥៧,៥៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

របាយការណ៍ដដែលបានឲ្យដឹងថា ចំនួនអ្នកដំណើរក្នុងស្រុកចំនួន៦.៨២៨នាក់ កើនឡើង៥.៩៩៦ភាគរយ អន្តរជាតិចំនួន២៤៨.៨២៥នាក់ កើនឡើង៩៤៥ភាគរយ និងអ្នកដំណើរឆ្លងកាត់២.១៧១នាក់ កើនឡើង៩.៣៣៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានជើងហោះហើរក្នុងស្រុកចំនួន២១២ កើនឡើង៥២០០ភាគរយ និងមានជើងហោះហើរអន្តរជាតិចំនួន៧៨៥ កើនឡើង៧៧៥០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។អ្នកដំណើរក្នុងស្រុកចំនួន៩.០៦៦នាក់ កើនឡើង១៣.០៣៩ភាគរយ អន្តរជាតិចំនួន៦៨.៥៥៧នាក់ កើនឡើង១.៣៧១.០៤០ភាគរយ និងអ្នកដំណើរឆ្លងកាត់៤៣៤នាក់។

អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ទទួលបានជើងហោះហើរក្នុងស្រុកចំនួន១០២ កើនឡើង២៥១ភាគរយ និងមានជើងហោះហើរអន្តរជាតិចំនួន៨៥ កើនឡើង៣៧២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ អ្នកដំណើរក្នុងស្រុកចំនួន២.៤៧៤នាក់ កើនឡើង៤.៧៥០ភាគរយ អន្តរជាតិចំនួន២.២៤៤នាក់ កើនឡើង១.១៧៥ភាគរយ និងអ្នកដំណើរឆ្លងកាត់០នាក់ ធ្លាក់ចុះ១០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១៕

សម្តេចតេជោនឹងអញ្ជើញបើកការដ្ឋានផ្លូវលេខ៣១និងផ្លូវលេខ៣៣ នៅព្រឹកថ្ងៃស្អែក

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត គឺផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ​៣៣ ស្ថិតក្នុងខេត្តកំពត និងខេត្តកែប នៅថ្ងៃសុក្រទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។

ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុច ប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ ផ្លូវនេះត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់១២ម៉ែត្រ។

ផ្លូវជាតិលេខ៣៣ មានប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ចាប់ពីក្រុងកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។ ផ្លូវនេះ នឹងត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់៥សង់ទីម៉ែត្រ និងកម្រាស់៧សង់ទីម៉ែត្រ ព្រមទាំងពង្រីកទទឹងតួផ្លូវរហូតដល់១២ម៉ែត្រ និងមានកំណាត់ផ្លូវចំនួន៤ទីតាំង នឹងត្រូវពង្រីកជា៤គន្លង។

ផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវអនុវត្ដការសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។ ផ្លូវទាំងពីរខ្សែគ្រោងប្រើពេលវេលាសាងសង់ចំនួន៤០ខែ ដោយគ្រោងបញ្ចប់ការសាងសង់ នៅក្នុងឆ្នាំ២០២៦។

គម្រោងស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣១ គ្រោងចំណា​យថវិការជាង៦០លានដុល្លារអាមេរិក និងផ្លូវជាតិលេខ៣៣ គ្រោងចំណា​យជាង៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ គឺជាខ្សែផ្លូវតភ្ជាប់គ្នា ដ៏មានសក្តានុពល ស្ថិតនៅតំបន់ប៉ូលសេដ្ឋកិច្ចនៃខេត្តភាគនិរតី។ ក្នុងនោះ ផ្លូវជាតិលេខ៣១ ឆ្លងកាត់ភូមិសាស្រ្តខេត្តតាកែវ និងខេត្តកំពត និងផ្លូវជាតិលេខ៣៣ ឆ្លងកាត់ខេត្តកំពត និងខេត្តកែប។ ផ្លូវជាតិទាំងពីរខ្សែនេះ មានភាពប្រទាក់ក្រឡាជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗ ដូចជា តភ្ជាប់ជាមួយផ្លូវជាតិលេខ៣ ចាប់ពីថ្នល់បំបែកបែកគុស ទៅដល់ទីរួមស្រុកកំពង់ត្រាច ខេត្តកំពត ត្រង់ចំណុចប្រសព្វតភ្ជាប់ទៅផ្លូវជាតិលេខ៣៣ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ផងដែរ តាមរយៈផ្លូវខេត្តលេខ១២៦។

ចំណែកឯផ្លូវជាតិលេខ៣៣វិញ គឺតភ្ជាប់ពីកំពង់ត្រាច ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣១ ឆ្ពោះទៅកាន់តំបន់ឆ្នេរធម្មជាតិ និងកំពង់ផែសមុទ្រ នៅខេត្តកែប និងខេត្តកំពត និងទៅកាន់ច្រកលក ព្រមទាំងតភ្ជាប់ទៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ព្រៃនប់ ឆ្ពោះទៅកាន់កំពង់ផែសមុទ្រដែលស្ថិតក្នុងខេត្តព្រះសីហនុផងដែរ។

ក្រោយបញ្ចប់ការសាងសង់ ផ្លូវជាតិទាំងពីរខ្សែនេះ នឹងចូលរួមចំណែកដល់ការតភ្ជាប់រវាងរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ ព្រមទាំងតភ្ជាប់ទៅនឹងតំបន់ឧស្សាហកម្ម កំពង់ផែសមុទ្រ តំបន់ព្រំដែនកម្ពុជា-វៀតណាម និងតំបន់ទេសចរណ៍នានា នៅក្នុងខេត្តកែប និងខេត្តកំពត។

ផ្លូវជាតិទាំងពីរខ្សែនេះ ក៏នឹងផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ ដែលនឹងប្រែក្លាយតំបន់ឆ្នេរឱ្យក្លាយទៅជាតំបន់ ដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ និងប្រទាក់ក្រឡាគ្នា ដើម្បីរួមចំណែកនៅក្នុងការជំរុញការផ្លាស់ប្តូរ ពាណិជ្ជកម្ម ការវិនិយោគ និងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត៕

តម្រូវការគ្រឿងសង្ហារិមនិងដេគ័ររំពឹងថានឹងកើនឡើងកាន់តែខ្លាំង នៅឆ្នាំក្រោយ

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងឆ្នាំ២០២៣ខាងមុខនេះ លំនៅឋាន និងសំណង់អគារជាច្រើនត្រូវបានរំពឹងថា នឹងបញ្ចប់គម្រោង ហើយនឹងចាប់ផ្ដើមរៀបចំតុបតែងការងារផ្នែកខាងក្នុង។

សកម្មភាពនេះ នឹងធ្វើឱ្យតម្រូវការសម្ភារៈសង្ហារិម និងដេគ័រផ្នែកខាងក្នុងកើនឡើងកាន់តែខ្ពស់ ហើយក៏ជាឱកាសល្អ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈទាំងនេះផងដែរ។

អ្នក​នាងសាន់ ស្រីរ័ត្នប្រធានផ្នែកលក់ នៃក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារដេគ័រមួយនៅកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននេះ យើងបានមើលឃើញសំណង់អគារ និងលំនៅឋានជាច្រើន បានចាប់ផ្ដើមបញ្ចប់គ្រោងអគារ និងត្រូវការរៀបចំតុបតែងផ្នែកខាងក្នុងអគារ ដែលជាឱកាសល្អសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារផ្នែកដេគ័រនៅក្នុងប្រទេសកម្ពុជា ។

អ្នកនាងបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ វិស័យសំណង់នៅតែបន្តរីកលូតលាស់ និងមានសកម្មភាពសាងសង់ជាបន្តបន្ទាប់ ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី។ មកដល់ក្រោយវិបត្តិកូវីដ១៩ ឬអាចនិយាយថាក្រោយកូវីដ១៩ធូរស្រាល ម្ចាស់សំណង់អគារជាច្រើនបានចាប់ផ្ដើមសម្រុកការងាររបស់ខ្លួន ដើម្បីបញ្ចប់ទៅតាមផែនការផ្ដល់ជូនអតិថិជន។ ដូច្នេះតម្រូវការសម្ភារៈសម្រាប់តុងតែង និងដេគ័រផ្នែកខាងក្នុង ក៏នឹងត្រូវរំពឹងខ្ពស់ថានឹងមានកំណើនកាន់តែខ្ពស់នៅឆ្នាំខាងមុខនេះ ។

លោកLuarence J. Hamilton នាយកប្រតិបត្តិផ្សារលក់គ្រឿងសង្ហារិមធំមួយ និងមានមូលដ្ឋាន នៅក្នុងប្រទេសកម្ពុជាផងដែរនោះបានឱ្យដឹងថា ផ្សាររបស់ខ្លួនបានត្រៀម សម្រាប់ការរីលូតលាស់នៃតម្រូវការសម្ភារៈទាំងនេះ នៅឆ្នាំ២០២៣ខាងមុខនេះ ដោយខ្លួននឹងសហការជាមួយអ្នកអភិវឌ្ឍន៍សំណង់អគារធំៗក្នុងប្រទេសកម្ពុជា ដោយរំពឹងថានៅឆ្នាំក្រោយនេះ សម្ភារៈទាំងនេះនឹងមានតម្រូវការខ្ពស់ ។

លោកបន្តថា មានសំណង់អគារជាច្រើនបាន និងកំពុងបញ្ចប់គ្រោងអគារនិងត្រៀមខ្លួន ក្នុងការតុបតែងផ្នែកខាងក្នុងដូចជាអគារWorldBridge  Sport Village ដែលមានអគារនិងផ្ទះអាជីវកម្មជាច្រើន ដែលត្រូវការនូវសម្ភារៈសម្រាប់តុងតែងផ្នែកខាងក្នុង។

លោកបន្តថា “នេះគ្រាន់តែជាផ្នែកមួយ នៃអគារដែលរួចរាល់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយក៏មានអគារជាច្រើនទៀត នឹងត្រូវរំពឹងថាបញ្ច​ប់នៅឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ ជាមួយគ្នាអគារទើបសាងសង់ថ្មីៗនេះក៏នឹងមានតម្រូវការនៅពេលវារួចរាល់គ្រោងផងដែរ”៕

ថ្នាក់ដឹកនាំក្រុមហ៊ុនMega Aset Management ផ្តល់កាដូអនុស្សាវរីយ៍ដល់គេហទំព័រPropertyareaនាឱកាសឆ្នាំថ្មី

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនMega Aset Management Co, Ltd ដែលជាបុត្រសម្ព័ន្ឋមួយ របស់ក្រុមហ៊ុនOCICបាននាំអំណោយ និងជួបសំណេះ​សំណាលជាមួយ ថ្នាក់ដឹកនាំគេហទំព័រPropertyarea.asia និងជូនពរគ្នាទៅវិញទៅមកក្នុងឱកាសឆ្នាំថ្មី។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asiaបា​នលើកឡើងពីការ ចាប់ផ្តើមគេហទំព័រនេះជាផ្លូវការ ការររីកចម្រើន និងបញ្ហាប្រឈម ដែលយើងបានជួបប្រទះកន្លងមក ប៉ុន្តែដោយសារការរីកចម្រើន និងការគាំទ្រពីដៃគូពាណិជ្ជកម្មនានា បានធ្វើឲ្យយើងអាចឈរជើងបានក្នុង  វិស័យនេះរយៈពេលវែង។

លោកបន្តថា “”យើងបានពង្រីកបុគ្គលិកពី៤នាក់ កើនដល់១២នាក់ ដើម្បីបំពេញការងារនៅស្ថាប័នរបស់យើង ដែលយើងបាននិងកំពុងផ្តោត​លើមូលដ្ឋានព៌តមានប្រកបដោយវិជ្ជាជីវៈ អាចទុកចិត្តបាន និងប្រកបដោយ​ក្រមសីលធ៌ម”។ លោកបន្តថា “ការរីកចម្រើនរបស់គេហទំព័រនេះ កើតឡើងបានក៏ដោយសារការគាំទ្រពីសាធារណៈជន និងក្រុមហ៊ុននានា ដែលបាននិងកំពុងជួយគាំទ្រ”។

ជាមួយគ្នានេះ លោកយិន លាងគង់ក៏បានស្វាគមន៍ដៃគូ និងក្រុមហ៊ុនថ្មីៗ ពិសេសក្រុមហ៊ុនOCIC ដែលជាក្រុមហ៊ុនធំមួយ​ ដើម្បីគាំទ្រដល់ដំណើរ​ការរបស់គេហទំព័រផងដែរ។

កញ្ញាLenen Mar PORRAS ប្រធានផ្នែកទីផ្សារនិងភាពច្នៃប្រឌិតនៃ ក្រុមហ៊ុនMaga Asset Management Co, Ltdបានសម្តែងក្តីរីករាយ និងកោតសរសើរដល់គេហទំព័រPropetyarea.asia ដែលជាគេហទំព័រផ្តល់ព៌តមានឈានមុខ ក្នុងចំណោមស្ថាប័នព៌តមានឈានមុខនៅកម្ពុជា។

កញ្ញាបន្តថា “ដោយមើលឃើញការគោរពបាន នូវក្រមសីលធ៌មវិជ្ជាជីវៈ ផ្តល់ព៌តមានលឿន និងអាចទុកចិត្តបាន ក្រុមហ៊ុននឹងផ្តល់កិច្ចសហការ ដល់គេហទំព័រនេះនៅពេលឆាប់ៗខាងមុខនេះ”៕

 

Korean chipmakers need to reduce dependence on China, expand presence in US

Korea needs to reduce its semiconductor export dependence on China and strengthen chips-related exports to the U.S. to gain a greater global market share, according to a report released Wednesday by the Korea International Trade Association (KITA), titled “Korea’s opportunities and threats due to global semiconductor supply chain reorganization.”

The report states that Taiwan benefited the most from the U.S.-led reorganization of the global chip supply chain, and Korea did not benefit much to secure competitiveness in the U.S. semiconductor market.

The U.S. reorganized its semiconductor supply chain centered on its allies, drastically reducing semiconductor imports from China and switching suppliers mostly to Taiwan and Vietnam.

China’s share of U.S. semiconductor imports plummeted from 30.1 percent in 2018 to 11.0 percent last year, while Taiwan’s share rose from 9.7 percent to 17.4 percent and Vietnam’s share increased from 2.6 percent to 9.1 percent.

However, Korea’s share increased by only 2.1 percentage points from 11.2 percent in 2018 to 13.2 percent in 2021, indicating only a slight benefit from the U.S. reduction in reliance on China compared to other countries.

“The U.S. supports a 25-percent tax credit for semiconductor facility investment, and Taiwan also proposed an amendment to its Industrial Innovation Act in November to expand the tax credit ratio for semiconductor R&D and facility investment from 15 percent to 25 percent,” the report stated. “Korea only increased the tax credit for large corporations on semiconductor facility investment from the current 6 percent to 8 percent, so there is concern that the country will fall behind in the global semiconductor competition. In the short term, we need to strengthen the stability of supply and demand for key equipment and materials by participating in the supply chain reorganization led by the U.S.”

The report emphasizes the need to secure competitiveness in the U.S. semiconductor market in order to break away from excessive dependence on China in semiconductor exports and secure new opportunities and demand.

China is Korea’s largest export destination for semiconductor-related items such as system semiconductors, memory semiconductors, semiconductor equipment and semiconductor materials. Last year’s exports to China broke down to: 32.5 percent of Korea’s system semiconductors, 43.6 percent of its memory semiconductors, 54.6 percent of its semiconductor equipment and 44.7 percent of its semiconductor materials.
Source:Korea Times

Asia-Pacific real estate investment may drop up to 10 percent next year

Real estate investment in Asia-Pacific is projected to drop 5 to 10 percent year on year (yoy) in 2023, following a steep 25 percent yoy decline this year, amid tumultuous economic conditions that are weighing on sentiment.
According to a study by real estate consultancy JLL, hospitality properties are the only real estate assets likely to book steady growth next year, as capital inflows toward hotels are expected to rise around 6 percent yoy, despite slowing down from this year’s 10 to 15 percent growth

thanks to border reopening in many Asia-Pacific countries.
JLL estimates that real estate investors will also look to sectors benefiting from structural tailwinds and higher potential returns, such as data centers, logistics and a slew of scheduled greenfield projects in emerging markets, including India and Southeast Asia.
Japan, meanwhile, is predicted to emerge as the most attractive real estate investment destination thanks to a weakening yen coupled with the country’s low interest rates.
Singapore’s status as a safe haven and its sound property fundamentals will continue to attract investors, while Australia will likely draw core investors because of the country’s highly transparent framework and low beta characteristics. Source:The Jakarta Post

នាវាទេសចរណ៍អន្តរជាតិខ្នាតយក្សមួយចូលចតនៅកំពង់ផែក្រុង ព្រះសីហនុជាលើកដំបូង

ដោយៈ សុផារី

ព្រះសីហនុៈ កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានស្វាគមន៍នាវាទេសចរណ៍លំដាប់អន្តរជាតិខ្នាតយក្សមួយ ដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៌ ឱ្យចូលចតនៅកំពង់ផែ ដើម្បីទស្សនកិច្ចវឌ្ឍនភាពខេត្ដព្រះសីហនុ។

នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែ អន្តរជាតិខេត្តព្រះសីហនុបានឱ្យដឹងថានាវាទេសចរណ៍មួយគ្រឿង នេះមាននាវិកសរុបចំនួន៤៣២នាក់ (ស្រី៩៣) ដឹកភ្ញៀវទេសចរចម្រុះ ជាតិសាសន៍ចំនួន៥០សញ្ជាតិ និងមានភ្ញៀវសរុបចំនួន៣៩៥នាក់ (ស្រី២០០)។ នាវានេះឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ២១០,៥០ម៉ែត្រ ប្រវែងទទឹង២៨ម៉ែ្រត ជម្រៅទឹក៦,៧ម៉ែត្រ។

នាវានេះបានធ្វើដំណើរពីប្រទេសថៃ ហើយបានចូលមកសុំចត នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើទស្សនកិច្ចនៅក្រុងព្រះសីហនុ។ វានាវាប្រណីតមួយ ក្នុងចំណោមនាវាប្រណីតបំផុត ដែលធ្វើដំណើរតាមសមុទ្រពាណិជ្ជកម្មSeabourn Encore របស់ក្រុមហ៊ុនអាមេរិកខាងជើង Seabourn Cruise Line។

នេះជានាវាទេសចរណ៍បរទេសដំបូង ដែលបានចូលចតកំពង់ផែក្រុងព្រះសីហនុឡើងវិញ បន្ទាប់ពីខកខានមួយរយៈពេល ដោយសារវិបត្តិជំងឺកូវីដ១៩។ នាវាទេសចរណ៍ SEABOURN ENCORE នេះនឹងបន្តដំណើរចាកចេញឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅថ្ងៃដដែលនេះ៕

សារស្វាគមន៍ឆ្នាំថ្មី ស្វាគមន៍ឆ្នាំ២០២៣ជាមួយសេចក្តីសង្ឃឹម និងទស្សនវិស័យចំពោះមុខ

ដោយៈយិន លាងគង់

ភ្នំពេញៈ ព្រះទិនករថ្មីនៃឆ្នាំ២០២៣បាន និងកំពុងរៀបចំខ្លួន ដើម្បីរះសម្រាប់ឆ្នាំថ្មី ជាមួយនឹងក្តីសង្ឃឹមលើការវិវត្តនៃសេដ្ឋកិច្ចសង្គមកម្ពុជា ក៏ដូចជាពិភពលោកកាន់តែប្រសើរជាងមុន។

នៅសល់រយៈពេលបីថ្ងៃទៀតប៉ុណ្ណោះ យើងនឹងឆ្លងចូលឆ្នាំ ២០២៣ ជាឆ្នាំាំនៃក្តីសង្ឃឹម និងទស្សនៈវិជ្ជមានជាងមុន និងស្នាមញញឹមស្រស់ស្រា​យជាងមុន។

ជាមួយនឹងទស្សនវិស័យចំពោះមុខ នៅតែមានភាពភ្លឺស្វាង ក្នុងនាមថ្នាក់ដឹកនាំាំគេហទំព័រPropertyarea.asia ដែលទទួលបានការគាំទ្រពីសាធារណៈជនជាតិ អន្តរជាតិ យើងនឹងនៅបន្តឈរជើង ក្នុងវិស័យសារគមនា​គមន៍ ដោយផ្តល់ព៌តមានប្រកបដោយវិជ្ជាជីវៈ រហ័សទាន់ចិត្ត អាចទុកចិត្តបាន ឥតលំអៀង និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈខ្ពស់។

យើងនឹងបន្តបដិសេធ ក្នុងការសរសេរព៌តមាន មានលក្ខណៈបំភ្លើង បំផ្លោង បំពុលសាធារណៈជជន ដោយឈរលើផលប្រយោជន៍ភាគីណាមួយឡើយ ព្រោះការធ្វើបែបនេះ ជាការបំផ្លាញ និងសម្លាប់ស្ថាប័នរបស់យើងដោយខ្លួនឯង។

ដោយទទួលបានការគាំទ្រ ពីដៃគូពាណិជ្ជកម្មនានា និងមានចំនួនកាន់តែច្រើនឡើង យើងនឹងបន្តរីករាយ ក្នុងការសហការជាមួយក្រុមហ៊ុនរបស់គាត់ និងស្វាគមន៍ក្រុមហ៊ុនថ្មីៗ ដើម្បីផ្តល់ផលប្រយោជន៍ដល់ដៃគូរបស់យើងកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។

ទស្សនវិស័យរបស់យើងគឺ “ផ្តល់ឲ្យអតិថិជន ឬដៃគូពាណិជ្ជកម្ម”ឈ្នះជាមុន មុនយើងទទួលបានជោគជ័យរួមគ្នា។

ក្នុងនាមថ្នាក់ដឹកនាំ និងសហការីនៃគេហទំព័រPropertyarea.asia និងគេហទំព័រCambbodiafinancilatimes.com សូមគោរពជូនពរសម្តេ​ច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់ទទួលបាននូវសុខភាពកាន់តែល្អ មុខជំនួញទទួលបានជោគជ័យ និងប៉ងប្រាថ្នាអ្វីបានសម្រេចទាំងអស់ និងគ្រប់គោល​បំណងក្នុងឱកាសឆ្នាំសាកល ២០២៣ខាងមុខនេះ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំាំក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលបានគាំទ្រលើការផ្សព្វផ្សាយពាណិជ្ជកម្ម លើគេហទំព័ររបស់យើងខ្ញុំ និងមិត្តអ្នកអានជាតិ អន្តរជាតិ សូមជួបប្រទះតែនឹងពុទ្ឋពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលកុំបីឃ្លៀងឃ្លាតឡើយ៕

 

Dubai real estate investments set for growth with ‘Strategic plan 2026’

RIYADH: The UAE’s Dubai Land Department has launched a strategic plan which aims to position Dubai as a world leader in the real estate investments sector.

 

According to a report published by the news agency WAM, the primary mission of the strategic plan is to provide seamless real estate services in Dubai, along with implementing effective legislation and providing the necessary human capital for the sector to grow and evolve.

 

The strategy, which will be implemented until 2026, also aims to increase the contribution of the real estate sector to the emirate’s GDP, which will in turn play a crucial role in helping Dubai to become one of the most developed economies in the world.

 

The WAM report further noted that the strategy is based on five main pillars deemed essential for the growth of Dubai’s real estate sector.

 

The first pillar is directed at pioneering a real estate model that enhances the sector’s readiness and sustainability, along with ensuring effective governance in the sector.

Under the second pillar, Dubai aims to become a real estate incubator by fostering a globally attractive environment and harnessing technology to enable the development of real estate solutions.

 

The third pillar of the strategy is centered on a data-driven approach, while the fourth pillar will promote a flourishing digital ecosystem in the real estate sector.

 

The fifth pillar concentrates on shifting to an employee-first culture and adopting a human-focused approach.

The strategy is aligned with the adoption of Resolution No. 81 approved by Sheikh Hamdan bin Mohammed bin Rashid Al Maktoum, Crown Prince of Dubai and Chairman of Dubai Executive Council, who approved the organizational structure of the Dubai Land Department.’

 

Meanwhile, recent data released by DLD showed that as of Dec. 26, Dubai real estate market reported 515 sales transactions worth 1.44 billion dirhams ($408 million), and 19 gift deals amounting to 137.87 million dirhams.

 

According to DLD’s data, the sales included 483 villas and apartments worth 1.14 billion dirhams, and 32 land plots worth 299.29 million dirhams.

Source: Arab News

China’s Xi Jinping tells Politburo to toe party line ‘under all circumstances’

President Xi Jinping called on top leaders of his inner circle to adhere to the Communist Party’s instructions “under all circumstances” during a two-day Politburo session that concluded on Tuesday.

 

“Under all circumstances, we should resolutely toe the party’s line and form a harmony in the symphony conducted by the party,” Xi said, according to state news agency Xinhua. “[We] must never deviate from the notes.”

 

He added that all officials must uphold “absolute loyalty” to the party and genuinely “love the party” and have concern for it at every moment.

 

Xi’s remarks were made during a “democratic life meeting”- often described as a self-criticism session – of the 24-member Politburo, the party’s decision-making body, according to Xinhua.

At the session, each member of the Politburo took turns speaking and assessing their compliance with the party’s rules on upholding “concentrated leadership” and clean politics, Xinhua said.

 

Xi commented on each member’s remarks and gave clear instructions for them to follow, the report added.

 

Source: South China Morning Post