ឌូបៃដាក់ចេញផែនការយុទ្ធសាស្ត្រដើម្បីក្លាយជាអ្នកឈានមុខគេក្នុងពិពលោកក្នុងវិស័យវិនិយោគអចលនទ្រព្យ

សុខុម

រីយ៉ាដ: មន្ទីរដែនដីក្រុងឌូបៃ (DLD) នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត បានដាក់ចេញផែនការយុទ្ធសាស្រ្តដើម្បីជួយឱ្យក្រុងឌូបៃ ក្លាយជាអ្នកនាំមុខគេក្នុងពិភពលោកក្នុងវិស័យវិនិយោគអចលនទ្រព្យ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែធ្នូ។

យោងតាមរបាយការណ៍ ដែលចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន WAM ឱ្យដឹងថា បេសកកម្មដ៏ចម្បងនៃផែនការយុទ្ធសាស្រ្តនេះ គឺដើម្បីផ្តល់សេវាកម្មអចលនទ្រព្យយ៉ាងរលូននៅក្រុងឌូបៃ រួមជាមួយនឹងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងការផ្តល់ធនធានមនុស្សដ៏ចាំបាច់ ដើម្បីជួយជំរុញឱ្យវិស័យនេះរីកចម្រើន។

យុទ្ធសាស្រ្តដែលនឹងត្រូវអនុវត្តរហូតដល់ឆ្នាំ២០២៦ នេះក៏មានគោលបំណងបង្កើនការរួមចំណែកនៃវិស័យអចលនទ្រព្យ ដល់នឹងផលទុនជាតិសរុប (GDP) របស់ប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលនឹងដើរតួយ៉ាងសំខាន់ នៅក្នុងការជួយទីក្រុងឌូបៃ ឱ្យក្លាយជាសេដ្ឋកិច្ចអភិវឌ្ឍន៍បំផុតមួយក្នុងពិភពលោក។

ទីភ្នាក់ងារព័ត៌មាន WAM បានធ្វើការកត់សម្គាល់បន្ថែមទៀតថា យុទ្ធសាស្ត្រនេះគឺផ្អែកលើសសរស្តម្ភសំខាន់ៗចំនួន៥ដែលគេចាត់ទុកថាមានសារៈសំខាន់ សម្រាប់ការរីកចម្រើន នៃវិស័យអចលនទ្រព្យរបស់ក្រុងឌូបៃ។

សសរស្តម្ភទី១ គឺផ្តោតលើការបង្កើតគំរូ ឬ ម៉ូឌែលអចលនទ្រព្យដែលជួយធ្វើឱ្យប្រសើរឡើងនូវការត្រៀមខ្លួន និងនិរន្តរភាពនៃវិស័យនេះ រួមជាមួយការធានានូវអភិបាលកិច្ចប្រកប ដោយប្រសិទ្ធភាពក្នុងវិស័យនេះផងដែរ។

ក្រោមសសរស្តម្ភទី២ ក្រុងឌូបៃ មានគោលបំណងក្លាយជាអ្នកឈានមុខគេ ក្នុងវិស័យអចលនទ្រព្យ តាមរយៈការលើកកម្ពស់បរិយាកាសដ៏ទាក់ទាញជាសកល និងការបំពាក់បច្ចេកវិទ្យា ដើម្បីជំរុញការអភិវឌ្ឍដំណោះស្រាយអចលនទ្រព្យ។

សសរស្តម្ភទី៣ នៃយុទ្ធសាស្រ្តនេះ គឺផ្តោតលើវិធីសាស្រ្ត ដែលជំរុញដោយទិន្នន័យ ខណៈសសរស្តម្ភទី៤ នឹងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថល ដែលកំពុងរីកចម្រើន នៅក្នុងវិស័យអចលនទ្រព្យ។

សសរស្តម្ភទី៥ ផ្តោតលើការផ្លាស់ប្តូរទៅរកវប្បធម៌គិតគូរពីបុគ្គលិកជាសំខាន់ទី១ និងការប្រើប្រាស់វិធីសាស្រ្តផ្តោតលើមនុស្ស។

យោងតាមទិន្នន័យថ្មីៗ ដែលចេញផ្សាយ ដោយមន្ទីរដែនដីក្រុងឌូបៃ (DLD) បង្ហាញថា គិតត្រឹមថ្ងៃទី២៦ ខែធ្នូ ទីផ្សារអចលនទ្រព្យក្រុងឌូបៃ សម្រេចបានប្រតិបត្តិការលក់ចំនួន៥១៥ប្រតិបត្តិការ ដែលមានតម្លៃសរុប៤០៨លានដុល្លារ និងកិច្ចព្រមព្រៀងអំណោយ ដែលមានតម្លៃ៣៧,៥លានដុល្លារ៕

Bangkok, Chonburi top choices for foreigners buying property

Bangkok and Chonburi are the two provinces where most foreigners bought condominiums in the first nine months of 2022, the Government Housing Bank’s Real Estate Information Centre (REIC) said.

 

The centre reported on Wednesday that 75.2% of condominium ownership that had been transferred to foreign nationals from January to September this year were either in the capital or the eastern resort province.

 

Bangkok saw 3,325 units sold to foreigners, or 45.6% of all condo units sold to foreigners, while Chonburi recorded 2,155 units sold, or 29.6%.Other provinces on the list, but at significantly lower numbers than the top two, are Samut Prakan, Phuket, and Chiang Mai.

 

The REIC noted that about 30% of condo units sold to foreigners are pre-owned.

 

“Sales of condominiums to foreign customers have been gradually rising in the past two years, but are still lower than the pre-pandemic level,” said the center.

“The reopening of borders, lifting of Covid restrictions, recovery of the tourism industry and the local economy are factors that have driven up property sales to foreigners.

“The REIC added that the biggest foreign clients of the condominium market have always been Chinese.

However, since China has yet to fully reopen, Thai property sellers must seek buyers from other markets, such as Europe, the US, Australia, Russia and India.The centre said that the recent announcement by the Chinese health authorities that the country will scrap quarantine measures for overseas arrivals starting January 8 could be an immediate gamechanger for Thailand’s tourism industry, but the impact of the measure on the property sector would be visible only late in the second half of 2023.

 

“The property market trend for foreigners next year remains to be seen, as Chinese buyers might not have the same purchasing power as before, due to the battering the Chinese economy has taken for nearly two years because of the strict zero-Covid policy,” the REIC pointed out.

“Plus, to boost its economy the Chinese government could impose measures that promote domestic spending rather than overseas purchases.”

Source: The Nation

ខេត្តនិងក្រុងចំនួនពីរស្រូបយកចំណែកទីផ្សារខុនដូប្រទេសថៃលក់ដល់ជនបរទេសច្រើនជាងគេ

ដោយ: លាងហួរ

បាងកក:  យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ របស់ធនាគារលំនៅដ្ឋានរដ្ឋាភិបាល (REIC) បានឱ្យដឹងថា ក្រុមជនបរទេសភាគច្រើនបានទិញខុនដូនៅក្នុងខេត្តចំនួន២ នៅក្នុងប្រទេសថៃ រួមមាន ក្រុងបាងកក និងខេត្តឈុនបុរី ។

របាយការណ៍បានឱ្យដឹងថា ខុនដូចំនួន៣.៣២៥យូនីត នៅក្នុងខេត្តបាងកក ត្រូវបានលក់ទៅឱ្យជនបរទេស ឬស្មើនឹង៤៥,៦ភាគរយ នៃចំនួនខុនដូទាំងអស់ ដែលត្រូវបានលក់ទៅឱ្យជនបរទេស ខណៈខេត្តឈុនបុរីបានកត់ត្រាការលក់ខុនដូចំនួន២.១៥៥យូនីត ឬស្មើនឹង២៩,៦ភាគរយ។

ចំណែក ខេត្ត​ផ្សេង​ៗទៀត​ ដែលមាននៅ​ក្នុង​បញ្ជី ប៉ុន្តែ​មាន​ចំនួន​នៃការលក់ទាប​ជាង​ខេត្ត​កំពូល​ចំនួន​២ខាងលើនេះ រួមមាន ខេត្តសាមុតប្រាកាន ខេត្តភូកេត និង​ ខេត្តឈៀងម៉ៃ។

ទំហំនៃការលក់ខុនដូដល់អតិថិជនបរទេសបានកើនឡើងជាលំដាប់ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ប៉ុន្តែវានៅតែទាបជាងកម្រិតមុនជំងឺរាតត្បាត។ ការបើកព្រំដែនឡើងវិញ ការដកការរឹតបន្តឹងជំងឺកូវីដ-១៩ ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុក គឺជាកត្តាដែលជំរុញការលក់អចលនទ្រព្យដល់ជនបរទេស។

ធនាគារលំនៅដ្ឋានរដ្ឋាភិបាល បានបន្ថែមថា ប្រភពអតិថិជនបរទេសដ៏ធំបំផុតនៃទីផ្សារខុនដូរបស់ប្រទេសថៃ ភាគច្រើនជាជនជាតិចិន។ ទោះបីជាយ៉ាងនេះក្តី ខណៈប្រទេសចិនមិនទាន់បានបើកដំណើរការឡើងវិញយ៉ាងពេញលេញនៅឡើយ ក្រុមអ្នកលក់អចលនទ្រព្យថៃ ត្រូវតែស្វែងរកអតិថិជនបរទេសពីទីផ្សារដទៃផ្សេងទៀត ដូចជា អឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី រុស្ស៊ី និងឥណ្ឌា។

និន្នាការទីផ្សារអចលនទ្រព្យសម្រាប់ជនបរទេសនៅឆ្នាំក្រោយ នៅតែត្រូវបានគេមើលឃើញថា អតិថិជនចិនប្រហែលជាមិនមានអំណាចនៃការទិញ ដូចកាលពីមុនឡើយ ក្រោយសេដ្ឋកិច្ចចិនបានធ្លាក់ចុះអស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ។ លើសពីនេះទៅទៀត រដ្ឋាភិបាល​ចិន​អាច​ដាក់​ចេញវិធានការ​នានា ដើម្បីជំរុញ​ការចំណាយ​ក្នុងស្រុក ជាជាង​ការទិញ​ពី​ក្រៅប្រទេស​ផងដែរ៕

ផ្លូវក្រវាត់ក្រុងទី៣សម្រេចការសាងសង់បានជាង៨១ភាគរយហើយនិងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៣

ដោយៈ សុផារី

ភ្នំពេញៈ ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ជាផ្លូវយុទ្ធសាស្រ្ដសំខាន់មួយ ដែលជួយសម្រួលដល់ការកកស្ទះ នៅក្នុងក្រុងភ្នំពេញ និងសម្រួលការដឹកទំនិញបច្ចុប្បន្ន សម្រេចវឌ្ឍនភាពជាង៨១ភាគរយហើយ និងគ្រោងបញ្ចប់ការសាងសង់នៅបាក់កណ្តាលឆ្នាំ២០២៣។

លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថា ការសាងសង់ខ្សែក្រវាត់ទី៣សម្រេចវឌ្ឍនភាពបាន៨១,៥៥ភាគរយហើយ គិតរហូតមកទល់នឹងពេលនេះ។

លោកបញ្ជាក់ឱ្យដឹងថា “សម្រាប់ការងារដែលនៅសេសសល់ គឺនៅត្រង់ដូរទំហំការងារស្ពាននៅប្រឡាយ៩៤ និងប្រឡាយ៩៦ ការងារស្ពានរំលងត្រង់ផ្លូវជាតិលេខ៤ និងការងារផ្លូវត្រង់គីឡូម៉ែត្រ០+០០ ដល់គីឡូ​ម៉ែត្រ៥+៩០០ ជាដើម”។

ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងសរុប៥២,៩៨៣គីឡូម៉ែត្រ មានទទឹង២២ម៉ែត្រមាន៤គន្លង។ ហើយផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះ បានតភ្ជាប់ពីផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ រហូតដល់ផ្លូវជាតិលេខ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ក្នុងទំហំទឹកប្រាក់២៦៧លានដុល្លារអាមេរិក។

កន្លងមក លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធា​រណការ និងដឹកជញ្ជូនធ្លាប់បានបញ្ជាក់ថា សព្វថ្ងៃថវិកាដែលយើងមានសាងសង់បានត្រឹមតែពាក់កណ្តាលក្រវ៉ាត់ទេ ដោយសារត្រើយខាងកើតយើងត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅក្ដីតាកុយ និងត្រូវសាងសង់ស្ពាននៅកោះដាច់ ទើបក្លាយទៅជាក្រវាត់ក្រុងពេញលេញ។

គម្រោងនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន សម្បទា​នជាមួយធនាគារ នីហរ័ណអាហរ័ណចិន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងទឹកប្រាក់ចំនួន២៥៩លានដុល្លារអាមេរិក កាលពីខែកក្កដា ឆ្នាំ២០១៨ និងបានបើកការដ្ឋានសាងសង់ នៅខែមករា ឆ្នាំ២០១៩។

ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដី ដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍបូរីលំនៅដ្ឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្ម ដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កម្ពុជា៕

អ្នកអភិវឌ្ឍន៍លើកឡើងពីហេតុផលគួរវិនិយោគផ្ទះនៅតំបន់ ផ្លូវក្រវ៉ាត់ក្រុងទី៣

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកអភិវឌ្ឍន៍បានលើកឡើងថា ការវិនិយោគផ្ទះនៅតំបន់ក្រវ៉ាត់ក្រុងទី៣ ផ្តល់សក្តានុពលខ្ពស់លើប្រាក់ចំណេញ និងឱកាសអាជីវកម្មច្រើន។

លោកតាំង កៅគៀត នាយកប្រតិបត្តិនៃបុរីGB Residenceបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា នាពេលអនាគត តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងមានការរីកចម្រើនមិនចាញ់តំបន់ដទៃនោះទេ ដោយសា​រតំបន់នេះ ស្ថិតនៅកៀកនឹងព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលវានឹងធ្វើឲ្យមនុស្សកាន់តែច្រើនចូលមករស់នៅ និងប្រកបអាជីវកម្មនៅតំបន់នេះ។

លោកបន្តថា “ជាមួយនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងផ្តោតលើសហគមន៍បៃតង បុរីGB Residenceនឹងទាក់ទាញមនុស្សមករស់នៅច្រើន និងប្រកបអាជីវកម្មបាន”។ លោកបន្តថា “ហេតុផលនៅត្រង់ថា មុខបុរីរបស់យើងមានផ្លូវបេតុងទំហំ៥០ម៉ែត្រ ដែលអនុញ្ញាត្តឲ្យសាធារណៈជន ពិសេសអ្នកដំណើរជាតិ អន្តរជាតិនឹងធ្វើដំណើរឆ្លងកាត់តំបន់នេះ ដើម្បីចេញ ចូលទៅកាន់ព្រលានយន្តហោះ”។

លោកតាំង កៅគៀតបានបន្តថា អ្នកវិនិយោគផ្ទះនៅទីនេះ មិនត្រឹមទទួលបានសំណង់មានគុណភាពនោះទេ ប៉ុន្តែរចនាបទផ្ទះនិមួយៗមានភាពស្រស់ស្អាត ដោយសរាក្រុមហ៊ុនបានចំណាយទុនយ៉ាងច្រើន ដើម្បីជួលស្ថាបត្យករជំនាញលំដាប់ពិភពលោក មកគូរប្លង់និងរចនាម៉ូតផ្ទះក្នុងគំរោងនេះ ដែលមើលកាន់តែយូរកាន់តែមានភាពស្រស់ស្អាត។

លើសពីនេះបុរីGB Residence ក៏បានសាងសង់សួនច្បារដ៏ស្រស់ស្អាតនៅក្នុងគំរោង ដែលអាចឲ្យអ្នកស្នាក់នៅប្រើប្រាស់ សំរាប់ការកំសាន្ត ការហាត់ប្រាណ និងជួបជុំក្រុមគ្រួសារផងដែរ។

កញ្ញាកាំង តារាវត្តី ប្រធានផ្នែកទីផ្សារនៃបុរីGB Residenceបានមានប្រសាសន៍ឲ្យដឹងផងដែរថា បុរីនេះបានផ្តោតលើ់គុណតម្លៃស្នូលធំៗ ដូចជា គុណភាព និងសោភ័ណភាពសំណង់ ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ការកសាងសហគមន៍បែបបៃតង ដែលមានភាពស៊ីវិល័យ និងស្រស់ស្រាយ ពិសេសយើង មានលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងបត់បែនយ៉ាងប្រសើរ។

កញ្ញាបន្តថា “ខ្ញុំគិតថាអ្នកទិញផ្ទះក្នុងបុរីនេះ នឹងមានផលចំណេញត្រលប់ខ្ពស់ នៅពេល៣ឆ្នាំខាងមុខ ក្រោយពេលអ្នកដំណើរចេញចូលព្រលានយន្តហោះឆ្លងកាត់តំបន់នេះកាន់តែច្រើន”៕

 

អ្នកឧកញ៉ាគួច ម៉េងលីនឹងបោះផ្សាយលក់មូលបត្រAISនៅដើម ត្រីមាសទី២ ឆ្នាំ២០២៣

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ប្រធានអគ្គនាយកនៃក្រុមហ៊ុនម៉េង លី ជេ គួច អេឌូខេសិន អ្នកឧកញ៉ាគួច ម៉េងលីនឹងបោះផ្សាយលក់មូលបត្រស្ថាប័នអប់រំនេះ ដើម្បីពង្រីកការប្រមូលទុន ក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។

អ្នកឧកញ៉ាគួច ម៉េងលីបានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី២៧ ធ្នូកន្លងមកថា បច្ចុប្បន្នសាលាAIS និងវិទ្យាស្ថានភាពសាបរទេសAIIមានសាខាចំនួន១៧កន្លែង ប៉ុន្តែយើងមានគោលដៅពង្រីកទៅកាន់គ្រប់រាជធានី ខេត្តឲ្យបានចចំនួន១៥៧សាខា ដើម្បីផ្តល់នូវសេវាកម្មអប់រំប្រកបដោយគុណភាព សម្រាប់សិស្សានុសិស្សកម្ពុជា។

អ្នកឧកញ៉ាបានបន្តថា “ការបោះលក់មូលបត្ររបស់យើង ដើម្បីពង្រីកទុនយកមកសាងសង់អាគារសិក្សា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មាតា បិតា ដែលចង់ឲ្យបុត្រធីតារបស់ខ្លួនបានសិក្សានៅសាលានេះ”។ អ្នកឧក​ញ៉ា​បានបន្ថែមថា “ឪពុក ម្តាយ មាតាបិតា អាណាព្យាបាលអាចចូលរួមទិញភាគហ៊ុនរបស់AIS ដើម្បីចូលរួមអភិវឌ្ឈន៍វិស័យអប់រំនៅកម្ពុជា ព្រោះធន​ធានមនុស្សដើរតួនាទីសំខាន់ណាស់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ”។

អ្នកឧកញ៉ាគួច ម៉េងលីបានបន្តទៀតថា បច្ចុប្បន្នAIS និងAIIមានសិស្សានុសិស្ស កំពុងសិក្សាពីកម្រិតមតេយ្យដល់ថ្នាក់ទី១២ ចំនួនជាង២០,០០០នាក់នៅគ្រប់សាខាទាំង១៧ ហើយយើងកំពុងពង្រីកគោលដៅឲ្យសិស្សានុសិស្សកម្ពុជាកាន់តែច្រើន បានទទួលការបណ្តុះបណ្តាលនៅទីនេះ។

អ្នកឧកញ៉ាបានបន្តថា ជាមួយការពង្រឹងគុណភាពនៃការអប់រំ សាលាបានបន្តពង្រីក និងពង្រឹងសមត្ថភាពរបស់គ្រូ តាមរយៈសិក្ខាសាលា និងវគ្គ​បំពាក់បំប៉នជាច្រើនទៀត ដើម្បីឲ្យគ្រូមានគរុកោសល្យក្នុងការបង្រៀនផង មានចំណេះដឹងទូលំទូលាយ ក្នុងការបញ្រ្ជាបចំណេះដឹងទៅកាន់សិក្សានុសិស្សផង។

អ្នកឧកញ៉ាបានបន្តថា “គ្រូពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការបញ្រ្ជាបចំណេះដឹងដល់សិស្ស ព្រោះប្រសិនជាគ្រូគ្មានគរុកោសល្យ គ្មានចំណេះដឹងទូលំទូលាយ ក៏មិនអាចចែកចំណេះដឹងដល់សិស្សរបស់ខ្លួនបានល្អនោះទេ”។

ជាមួយគ្នានេះ អ្នកឧកញ៉ាគួច ម៉េងលីបានកោតសរសើរដល់រាជរដ្ឋាភិ​បាល ពិសេសរដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ដែលបានកែទម្រង់ប្រព័ន្ឋអប់រំបានយ៉ាងប្រសើរ ប៉ុន្តែអ្នកឧកញ៉ាបានលើកទឹកចិត្តឲ្យមានការកែទម្រង់ច្រើនថែមទៀត ពិសេសក្នុងកម្រិតឧត្តមសិក្សា។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារហ៊ុនកម្ពុជា លោ​កហុង សុហួរបានមានប្រសា​សន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គម​នារសៀលថ្ងៃទី២៨ ធ្នូនេះថា និយ័តករមូលបត្រកម្ពុជា បានទទួលសំណើររបស់អ្នកឧកញ៉ារួចហើយ ប៉ុន្តែមិនទាន់បានបញ្ចប់តាមនិតិវិធីនៅឡើយទេ ដោយក្រុមមន្រ្តីកំពុងប្រមូ​លឯកសារបន្ថែម ដើម្បីបំពេញតាមនិតិវិធីរបស់ផ្សារហ៊ុន ដើម្បីអាចឲ្យក្រុមហ៊ុន ចាប់ផ្តើមបោះផ្សាយលក់មូលបត្រជាផ្លូវការបាន។

លោកបន្តថា “ការងារនេះកំពុងរៀបចំ ហេតុនេះការបោះផ្សាយមូលបត្របានលឿនឬយឺត អាស្រ័យលើការរៀបចំឯកសារ ពីក្រុមហ៊ុនបានរួចរាល់និងទាន់ពេលវេលា”៕

គុណតម្លៃចំនួន៥ដែលលោក អ្នកគួរជ្រើសរើសទិញដីលំហែរ “ឆ្នេរសមុទ្រកោងកាង”

 ដោយៈគង់ សូរិយា

       ខេត្តកែបៈ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវក្នុងសង្គម ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យគំរោងវិនិយោគមួយទទួល​បានជោគជ័យ។

ជាក់ស្តែង ការចំណាយលើហេដ្ឋារចនាសម្ព័ន្ឋ លើគំរោងដីលំហែរពិតជាមានសារៈសំខាន់ ដើម្បីបង្កើតក្តីសុបិនរបស់អ្នកចង់បានដី ដើម្បីសាងសង់ផ្ទះលំហែរកាយ។

“គំរោងឆ្នេរសមុទ្រកោងកាង” ដែលស្ថិតនៅខេត្តកែបបាននិងកំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការអភិវឌ្ឍន៍សហគមន៍ ដោយគំរោងនេះបាន​ផ្តល់គុណតម្លៃចំនួន៥ដល់អតិថិជន ដូចជា ទី១ គំរោងដែលមានទស្សនវិស័យ និងការអភិវឌ្ឍពិតប្រាកដ ទី២ គំរោងនេះ បានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការលើកកំពស់កិត្យានុភាពខេត្តកែប ជាខេត្តដែលរាជរដ្ឋាភិបាលជ្រើសរើសជាតំបន់វិស្សមកាលកម្រិតខ្ពស់ ទី៣ ជាគំរោងដែលផ្តោតលើការលំហែរពិតប្រាកដ ដោយក្រុមហ៊ុនYoungsia Real Estateបាននិងកំពុងផ្តល់នូវការអភិវឌ្ឍពិតប្រាកដ។

ទី៤ គំរោងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាស្ពានជាប់ឆ្នេរមានប្រវែង១០០០ម៉ែត្រ ដើមកោងកាងខៀវស្រងាត់ ការរៀបចំហេដ្ឋារចនាសម្ព័​ន្ឋ​ពិតប្រាកដ និងពោរពេញដោយភាពទាក់ទាញ​ ជាមួយនឹងដើមដូងរាប់រយដើម ដែលបាននិងកំពុងចាប់ផ្តើមដាំនៅតំបន់នេះ និងទី៥ ជាគំរោងមានការគាំទ្រពីអាជ្ញាធរខេត្ត ពិសេសការអភិវឌ្ឍន៍ត្រូវបានផ្សារភ្ជាប់នឹងបរិស្ថាន និងគុណភាពទឹក ដើម្បីឲ្យអ្នកទិញដីលំហែរទទួលបាន អារម្មណ៍ស្រស់ស្រា​យពិតប្រាកដ។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateដែលបានវិនិយោគគំរោងនេះ ជាមួយទុនប្រមាណ៧លានដុល្លារអាមេរិកបានមានប្រសាសន៍ថា យើងបាននិងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីអភិវឌ្ឍ​ន៍គំរោងនេះ និងលើកស្ទួយផែនការអភិវឌ្ឍរបស់ខេត្ត ឲ្យកាន់តែមានភាពទាក់ទាញថែមទៀត។

លោកបន្តថា “ដោយសារយើងនិយាយពិត ធ្វើពិត បានធ្វើឲ្យគំរោងរបស់យើងនិមួយៗ ទទួលបានជោគជ័យ រាប់ចាប់តាំងពីបូកគោលែន១ ដល់ទី៣ និងគំរោងឆ្នេរសមុទ្រកោងកាង ដែលរហូតមកទល់ពេលនេះ យើងលក់អស់ជាង៦០ភាគរយហើយ”។ លោកបន្តថា “ការអភិវឌ្ឍរបស់យើងផ្តោតលើ់ហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីឲ្យអ្នកទិញដីលំហែរ ទទួលបានដីលំហែរពិតប្រាកដ”៕

សកម្មភាពសាងសង់កើន ប៉ុន្តែគំរោងនិងទុនវិនិយោគថ្មីដាំ ក្បាលចុះក្នុងឆ្នាំនេះ

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងឆ្នាំ២០២២នេះ គេឃើញថាសកម្មភាពនៃការសាងសង់នៅក្នុងវិស័យសំណង់ ក្នុងប្រទេសកម្ពុជា ហាក់មានកំណើនឡើងច្រើនធៀបនឹងឆ្នាំ២០២១។

យោងរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញឃើញថា ចំនួនគម្រោង និងទឹកប្រាក់វិនិយោគបានធ្លាក់ចុះប្រមាណជិតពាក់កណ្ដាល បើសិនជាធៀបនឹងឆ្នាំ២០២១។

របាយការណ៍ដដែលបានបង្ហាញថា ក្នុងរយៈពេល១១ខែក្នុងឆ្នាំនេះទិន្នន័យសំណង់ទូទាំងប្រទេស មានចំនួន៣.៨២៧គម្រោង មានទំហំទឹកប្រាក់សរុបប្រមាណ២,៦៣ពាន់លានដុល្លារអាមេរិក ខណៈឆ្នាំ២០២១មាន៣.៩២៥គម្រោង មានទឹកប្រាក់១២,៨៦ពាន់លានដុល្លារអាមេរិក។ បើធ្វើការប្រៀបធៀបរវាងឆ្នាំ ២០២២ និង២០២១ ទិន្នន័យនេះបានបង្ហាញថា មានការថយចុះរហូតដល់៤៩,៤២ភាគរយ ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា យោងតាមរបាយការណ៍របស់ក្រសួង ក៏ដូចជា ស្ថានភាពជាក់ស្ដែង បានបង្ហាញពីភាពត្រឹមត្រូវ និងដូចអ្វីដែលក្រុមហ៊ុនបានស្រាវជ្រាវផងដែរ ។

អ្នកនាងបន្តថា ក្នុងឆ្នាំ២០២២នេះ ថ្វីត្បិតតែសកម្មភាពសំណង់ ហាក់មានកំណើនឡើងជាងឆ្នាំ២០២១ពិតមែន តែគម្រោងដែលសាងសង់នោះគឺជាគម្រោង ដែលបានផ្អាកដំណើរការកាល ពីអំឡុងពេលបិទខ្ទប់ក្នុងឆ្នាំ ២០២១និងឆ្នាំ២០២០កន្លងមក ។

អ្នកបន្ថែមថា តាមការសិក្សាស្រាវជ្រាវ របស់ក្រុមហ៊ុនបានបង្ហាញថាក្នុងឆ្នាំ២០២២នេះ មិនសូវមានគម្រោងថ្មី បានដាក់ពាក្យស្នើសុំសាងសង់នោះទេ ដូច្នេះទើបឃើញថាក្នុងឆ្នាំ២០២២ សកម្មភាពសំណង់បានកើនឡើងពិតមែន តែគម្រោងបានសាងសង់ពិតប្រាកដ បានថមថយធៀបនឹងឆ្នាំ២០២១៕

ផ្សារទំនើបបែបសហគមន៍AK Avenueគ្រោងបើកដំណើរការនៅ ត្រីមាសទី១ឆ្នាំក្រោយ

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ការប្រកាសបង្កើត “ទីក្រុងអរិយក្សត្រ” របស់ប្រមុខរដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យតំបន់នេះ មានការរីកចម្រើន និងទាក់ទាញលំហូរទុនវិនិយោគកាន់តែច្រើន។

ជាមួយគ្នានឹងកំណើនប្រជាពលរដ្ឋ និងការធ្វើដំណើរកំសាន្តនៅតំបន់នេះមានកាន់តែច្រើន ផ្សារទំនើបបែបសហគមន៍ដំបូងគេមួយ AK Avenueនឹងបើកដំណើរការនាពេលឆាប់ៗខាងមុខនេះ។

កញ្ញាឈាវ គីមហ័ង្សប្រធានផ្នែកផ្សារ នៃគំរោងបុរីវីឡាទួលសង្កែអរិយក្សត្រ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ជាមួយនឹងការរៀប​ចំ និងកំណើននៃការជួលស្តង់នៅផ្សារទំនើបនេះ ក្រុមហ៊ុនបាននិងកំពុងរៀបចំផែនការបើកដំណើរការផ្សារនេះ នៅចុងត្រីមាសទី១ឬដើមត្រីមាសទី២ ឆ្នាំ២០២៣ខាងមុខនេះ។

កញ្ញាបន្តថា “ស្តង់ផ្សាររបស់យើង កំពុងទទួលបានការចាប់អារម្មណ៍ និងជួលច្រើនពីអតិថិជន ដែលរហូតមកទល់ពេលនេះ ស្តង់ទាំងមូលត្រូវបានជួលអស់ប្រមាណ៥០ភាគរយហើយ”។ កញ្ញាបានបន្តថា “លើសពីនេះ យើងកំពុងផ្តល់សេវាកម្មពិគ្រោះយោបល់ជូនអតិថិជន ដើម្បីជួយពួកគាត់រៀបចំស្តង់ និងការឌីសាញឲ្យមានភាពទាក់ទាញ ដើម្បីឲ្យអាជីវកម្មរបស់ពួកគេទទួលបានជោគជ័យផងដែរ”។

កញ្ញាឈាវ គីមហ័ង្សបានបន្តថា បច្ចុប្បន្នអ្នកមកជួលស្តង់ផ្សារនេះ មានអ្នកផ្តល់សេវាកម្ម ដូចជា ហាងលក់សម្លៀកបំពាក់ តែគុជ ហាងកាហ្វេ និងផលិតផលចាំបាច់ជាច្រើនទៀត ពិសេសផ្សារនេះក៏មានទីកន្លែងកំសាន្ត​សម្រាប់កុមារផងដែរ។

តំបន់ស្ថិតនៅទីក្រុងនេះ កំពុងមានការរីកចម្រើនលឿន និងទាក់ទាញអ្នកវិនិយោគដីធ្លី បន្ទាប់ពីរដ្ឋាភិបាលប្រកាសពីផែនការ សាងសង់ស្ពានពីផ្សារចាស់ទៅតំបន់ជ្រោយចង្វារ និងពីតំបន់ជ្រោយចង្វារទៅកាន់តំបន់អរិយក្សត្រ។

កញ្ញាឈាវ គីមហ័ង្សបានបន្តថា ការបើកដំណើរការផ្សារAK Avenueមិនត្រឹមតែជួយដល់អ្នករស់នៅក្នុងបុរី ឲ្យមានភាពងាយស្រួលរកសេវាកម្មចាំបាច់សម្រាប់ការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយលើកកំពស់វិស័យអច​លនទ្រព្យ និងអ្នកទិញផ្ទះនៅក្នុងបុរីនេះ ក៏ដូចជា ជួយផ្តល់ការលើកកំពស់ការរីកចម្រើនក្នុងតំបន់ ព្រមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋផងដែរ៕

ក្រុមហ៊ុនOCICបោះទុនប្រមាណ៣៣០លានដុល្លារសាងសង់គម្រោងDiamond Bay Garden

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ក្រុមហ៊ុនOCIC បានសម្រេចបោះទុនប្រមាណ៣៣០លានដុល្លារអាមេរិក ដើម្បីសាងសង់បញ្ចប់គំរោងDiamond Bay Garden (DBG)ដែលស្ថិតនៅកណ្តាលទីក្រុងកោះពេជ្រ។

ក្រុមហ៊ុនOCIC បានសម្រេចបង្កើតក្រុមហ៊ុនDBG ដើម្បីធ្វើកិច្ចការដ៏សំខាន់នៃគំរោងនេះ ដែលកាលពីដើមឡើយគំរោងនេះ ត្រូវបានដាក់ឈ្មោះD.I RIVIERA។

អ្នកស្រីរី ណាវីប្រធាននាយកដ្ឋានលក់ នៃក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា អតីតគំរោងD.I RIVIERAបានសម្រេចប្តូរឈ្មោះហើយ ដោយគំរោងនេះបានប្តូរមកឈ្មោះមកជាDBGជំនួសវិញ ស្របពេលការសាងសង់គំរោងនេះ កំពុងពន្លឿនបញ្ចប់នៅពាក់កណ្តាលឆ្នាំ​២០២៤ ប៉ុន្តែបច្ចុប្បន្នមានតែអាគារA និងBប៉ុណ្ណោះ។ ចំណែកអាគារC សាងសង់ឬចាប់ផ្តើមលឿនឬយឺត អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា។

អ្នកស្រីបន្តថា “គំរោងនេះមានកំពស់៣៩ជាន់ ដោយជាន់ដំបូលនៃគំរោងនេះ បានប្តូរពីអាងទឹកមានរាងជាទូក ទៅជាផ្លូវដើរលើអាកាសជំនួសវិញ”។ អ្នកស្រីបន្តថា “ការលក់របស់យើងកំពពុងដំណើរការល្អប្រសើរ ដោ​យខុនដូ បានដាក់លក់ក្នុងតម្លៃ២៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

OCIC ជាក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកលំដាប់យក្សមួយ ដែលបាននិងកំពុងអភិវឌ្ឍន៍ទីក្រុងរណបជាច្រើនដូចជា ទីក្រុងរណបកោះពេជ្រ ទីក្រុងរណបកោះនរា និងទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសា​សន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដំណើរការអភិវឌ្ឍន៍ទីក្រុងរណបទាំងនេះ កំពុងវិវត្តន៍ទៅមុខ ប៉ុន្តែមិនទាន់មានក្រុមហ៊ុនធំៗបោះទុនវិនិយោគលើគំរោងទាំងនេះនៅឡើយទេ ប៉ុន្តែអ្វីៗស្ថិតក្នុងសញ្ញាវិជ្ជមាន៕