វិស័យលំនៅដ្ឋានទាក់ទាញទុនវិនិយោគជាង១៤០០លានដុល្លារជាមួយ គំរោងជាង៤ពាន់ត្រូវបានអនុម័តក្នុងឆ្នាំនេះ

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ វិស័យលំនៅដ្ឋាននៅតែមានភាពប្រសើរ នៅក្នុងឆ្នាំ២០២២ ដោយរដ្ឋាភិបាលបានអនុម័ត គម្រោងចំនួន៤.៣២១គម្រោង និងមានតម្លៃទុនវិនិយោគប្រមាណ១.៤១២លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ លទ្ធផលការងារការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ឆ្នាំ២០២២បានបង្ហាញកាលពីថ្ងៃទី២៧ ធ្នូថា ក្នុងចំណោមគំរោងដែលបានអនុម័តដោយក្រសួង គឺសំណ​ង់ជាលក្ខណៈបុរី មានចំនួន៣៥គម្រោង ស្មើនឹង៩.៩១២ខ្នង មានតម្លៃវិនិយោគប្រមាណ៨២០លានដុល្លារ ប្រភេទផ្ទះល្វែង​មានចំនួន៦.៦០៩ល្វែង ក្នុងតម្លៃវិនិយោគប្រមាណ៥៥៤លានដុល្លារ និងអគារស្នាក់នៅរួម មានចំនួ​ន៥១គម្រោង ដែលមានតម្លៃទុន​វិនិយោគប្រមាណ២២២លានដុល្លារ។

របាយការណ៍ដដែលបានបង្ហាញថា សំណង់សណ្ឋាគារមានចំនួន២០គម្រោង មានតម្លៃទុនវិនិយោគប្រមាណ៧១លានដុល្លារ សំណង់អគារពាណិជ្ជកម្មមានចំនួន១៨៥គម្រោង មានតម្លៃទុនវិនិយោគប្រមាណ៤៣៦លានដុល្លារ សំណង់អគាររោងចក្រមានចំនួន១១៧គម្រោង មានតម្លៃទុនវិនិយោគប្រមាណ៥៣៣​លានដុល្លារ និងសំណង់អគារពហុមុខងារមានចំនួន៧គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណ១៤៩លានដុល្លារ ក៏បានអនុម័តនៅឆ្នាំនេះផងដែរ៕

Tourism officials moving swiftly to attract Chinese visitors

The Tourism Authority of Thailand (TAT) is in talks with its offices in China to update its plan for attracting Chinese tourists following Beijing’s announcement earlier this week that it will begin relaxing restrictions on travel on January 8.The discussions began after China’s National Health Commission announced on Monday that it would allow Chinese citizens to apply for passports for travel from January 8, after nearly three years of strict pandemic border controls prevented tourists from leaving the country.

Visitors from China were Thailand’s largest tourism market before the pandemic struck in 2020.TAT executive director of the East Asia region, Chuwit Sirivejkul, said the Chinese government’s announcement that it would allow its citizens to apply for passports for travel from January 8 was already leading to a surge of interest in travel to Thailand.

Online searches for travel packages skyrocketed in China and airlines have asked its aviation authorities to increase the number of international flights.

Chuwit said the TAT was working with its five offices in China – in Beijing, Shanghai, Guangzhou, Kunming and Chengdu – to revise its plan to attract Chinese tourists to Thailand.

“Chinese travel agencies have launched travel packages to Thailand for the upcoming Chinese New Year festival,” Chuwit added.TAT governor Yuthasak Supasorn said the agency would discuss its plan to attract Chinese tourists with hotel operators, airlines, and airport operators.

Tourism and Sports Minister Phiphat Ratchakitprakarn said Thailand would increase next year’s target for international tourists, from 20 million to 25 million, following Beijing’s announcement. This will help the country reach its 2023 tourism revenue target of 2.38 trillion baht, the minister said.
Source:The Nation

ស្ពានអាកាសព្រះមុនីវង្សចាប់ផ្តើមដំណើរការសាងសង់ហើយគ្រោងចំណាយពេល៣ឆ្នាំ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រោយបើកការដ្ឋានកាលពីប៉ុន្មានខែមុន រហូតមកដល់ពេលនេះគ្រឿងចក្រ និង​អ្នកជំនាញ​បច្ចេកទេស​បាន​ចាប់ផ្តើមដំណើរការការដ្ឋានសាងសង់ស្ពានអាកាស​ព្រះមុនីវង្ស ដែលជាស្ពាន​អាកាស​ដំបូង​មាន​រង្វង់​មូល​លើ​អាកាស។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ៣៧លានដុល្លារអាមេរិក និងចំណាយពេល៣ឆ្នាំ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង​នៅថ្ងៃទី២៨ ខែធ្នូនេះថា នៅដើមឆ្នាំ២០២៣ ​ប៉ុន្មានថ្ងៃខាងមុខទៀតនេះ គ្រឿងចក្រជាច្រើន​នឹងចូលដល់​ការដ្ឋានបន្ថែមទៀត។

លោកឱ្យដឹងថា ស្ពានអាកាសព្រះមុនីវង្សនឹងជួយសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែល​មានកំណើនយានយន្ត ​និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពាន​អាកាសនេះ សាងសង់ស្ថិតនៅ​ចំណុច​ប្រសព្វ​មហាវិថី​សម្តេចតេជោ ហ៊ុន សែន​ មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១​ ក្នុងទឹកដីខណ្ឌចំការមន និង​ខណ្ឌមានជ័យ​។

ស្ពានអាកាសនេះ​សាងសង់ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC គ្រោងចំ​ណាយថវិកា៣៦.៧៧៥.០០០ដុល្លារ ​និងយោងតាមផែនការ គ្រោងចំណាយពេលវេលាសាងសង់​៣៦ខែ។

គម្រោងស្ពានអាកាសព្រះមុនីវង្ស ​មានសាងសង់ផ្លូវផ្ទាល់ដី ​ដែលមានរង្វង់មូលបែងចែកទិស និង​ផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស ​មហាវិថីសម្តេចតេជោ ​ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅ​ស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។​

បន្ទាប់មកសាងសង់ ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១​ ជាស្ពានរង្វង់មូល​ នៅត្រង់ចំណុចប្រសព្វ ​ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅ​កាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស ​មហាវិថីព្រះមុនីវង្ស និង​វិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ​ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស ​និងមហាវិថីសម្តេចតេជោ ហ៊ុន សែន៕

អ្នកជំនាញៈ តម្លៃដីធ្លីនៅក្នុងក្រុងបង្កើតថ្មីអាចនឹងកើនឡើងពី២០ទៅ៣០ភាគរយពីតម្លៃបច្ចុប្បន្ន

ដោយៈ សុផារី

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុងថ្មីចំនួនបីប   ន្ថែមទៀត រួមមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូន ស្ថិតក្នុងខេត្តកណ្តាល និងក្រុងឧដុង្គម៉ែជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។

អ្នកជំនាញបញ្ជាក់ថា ក្រោយការប្រកាសបង្កើតក្រុងថ្មីនេះ តម្លៃដីធ្លី និងអចលនទ្រព្យ នៅក្នុងតំបន់ទាំងនោះនឹងមានកំណើនខ្ពស់។

អគ្គនាយកក្រុមហ៊ុន Century 21 Mekong លោកច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់កាលពីថ្ងៃទី២៦ ខែធ្នូថា បានមានប្រសាសន៍ថា ការបង្កើតក្រុងទាំងបីនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចនៅតាមតំបន់ ឱ្យកាន់តែមានភាពទាក់ទាញ និងមានការរីកចម្រើនជាមុន ក៏ដូចជា ការបង្កើនការផ្តល់សេវាសាធារណៈកាន់តែកៀក និងមានប្រសិ​ទ្ធ​ភាព។

លោកមានប្រសាសន៍ថា “ក្នុងពេលដែលទីក្រុងថ្មីនេះ ចាប់ផ្តើមកសាង តម្រូវការដីនឹងមានការកើនឡើង ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង”។ លោកបន្តថា “ប៉ុន្តែយ៉ាងណា ការរៀបចំក្រុងថ្មីនេះ ទាមទារនូវការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានកាន់​តែប្រសើរជាងមុនផងដែរ”។

លោកច្រឹក សុខនីមបានបន្តថា សម្រាប់ឆ្នាំ២០២៣ តម្លៃដីអាចនឹងមិនប្រែប្រួលខ្លាំងនោះទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ក៏ដូចជាបញ្ហាអូសបន្លាយនៃសង្រ្គាមអ៊ុយក្រែន។ តែយ៉ាងណា ចាប់ពីឆ្នាំ២០២៤ និងឆ្នាំ២០២៥ តម្លៃដីអាចនឹងកើនឡើងពី២០% ទៅ៣០%នៃតម្លៃបច្ចុប្បន្ន។

បើតាមលោកសុខនីមបានឲ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងតំបន់អរិយក្សត្រ អចលនទ្រព្យ មានតម្លៃចន្លោះពី៨០ដុល្លារទៅ១៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់នៅតាមផ្លូវធំៗ និងតាមផ្លូវតូចៗ តម្លៃប្រមាណពី២០ដុល្លារទៅក្រោម៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ជាមួយគ្នានេះ លោកថាន់ ចាន់ណា ម្ចាស់បុរីចាន់ណាលែន បានមានប្រសាសន៍ប្រា​ប់Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៨ ខែធ្នូនេះថា ដីធ្លីនៅក្នុងតំបន់អរិយក្សត្រ កំពុងត្រូវបានស្វែងរកកាន់តែច្រើន សម្រាប់ការវិនិយោគ ហើយក៏មានក្រុមហ៊ុនអភិវឌ្ឍន៍មកទិញទុក សម្រាប់សាងសង់ផងដែរ ក្រោយមានការប្រកាសពីរដ្ឋាភិបាលផងដែរ។

លោកបានបញ្ជាក់ថា ត្រឹមរយៈពេល២ទៅ៣ឆ្នាំទៀត គេមិនអាចស្វែងរកដីធ្លីនៅក្នុងតំបន់អរិយក្សត្រ ដែលមានតម្លៃ១០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េទៀតទេ ដោយតម្លៃដីធ្លីនៅជាប់នឹងផ្លូវធំ នឹងមានការឡើងថ្លៃខ្ពស់​។ លោកមានប្រសាសន៍ថា “ដីនៅជាប់នឹងផ្លូវរដ្ឋ ឬផ្លូវធំៗ មួយការ៉េស្ថិតនៅចន្លោះ២០០ដុល្លារអាមេរិកឡើងទៅ ចំណែកដីធ្លីនៅជាប់នឹងផ្លូវតូចៗ ទាបបំផុតក៏១៥០ដុល្លារដែរ។

ចំណែកលោក ហ៊ិន រស់ អគ្គនាយករីសតភូមិចម្ការដូង ដែលមានមូលដ្ឋាននៅក្នុងក្រុងឧដុង្គម៉ែជ័យ បានបង្ហាញថា គម្រោងដីឡូតិ៍និងអចលនទ្រព្យនានា នៅក្នុងក្រុងនាពេលនេះមានការគាំទ្រខ្លាំង ក្រោយការប្រកាសជាផ្លូវការបង្កើតក្រុងឧដុង្គម៉ែជ័យ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៨ ខែធ្នូនេះថា អតិថិជនមកពីរាជធានីភ្នំពេញ និងក្រៅប្រទេស ដែលស្វែងរកដីធ្លីនៅក្នុងក្រុង មានសន្ទុះកាន់តែខ្លាំង ក្រោយរដ្ឋាភិបាលក្រកាសបង្កើតក្រុង។

លោកហៅសន្ទុះទិញលក់នេះថា ជាដំណឹងរីករាយសម្រាប់ប្រជាជននៅក្នុងមូលដ្ឋាន និងសញ្ញានៃការអភិវឌ្ឍទីក្រុងមួយនេះ។

លោក ហ៊ិន រស់ បានឱ្យដឹងថា នៅក្នុងពេលនេះតម្លៃដីធ្លីមានការកើនឡើងតម្លៃបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងរយៈពេលប្រហែលត្រឹមតែ២ទៅ៣ឆ្នាំទៀត នោះតម្លៃដីធ្លីនឹងមានការកើនឡើង ប្រហែល១គុណនឹង២ ឬគុណនឹង៣។

លោកបញ្ជាក់ថា “ដោយសារដំណឹងផ្លូវការ ហើយក្រុងនេះជាក្រុងថ្មី ដូច្នេះដីធ្លីនឹងកើនឡើងថ្លៃ។ ២ឬ៣ឆ្នាំទៀត ខ្ញុំអាចនិយាយបានថា នឹងកើនឡើងគុណនឹង២ ឬ៣”។

យោងតាម លោកច្រឹក សុខនីម តម្លៃដីធ្លីនៅក្នុងតំបន់ក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺវិញ ជាមធ្យមតម្លៃដីប្រហាក់ប្រហែល នឹងតំបន់អរិយក្សត្រដែរ ពោលគឺនៅតាមផ្លូវ៥១ តម្លៃចន្លោះពី៧០ដុល្លារ ទៅជិត២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងនៅតាមផ្លូវតូចៗ នៅរង្វង់២០ទៅ៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕

ទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្មក្នុងប្រទេសចិននឹងងើបឡើងវិញ នៅពាក់កណ្តាលឆ្នាំ២០២៣

ដោយ: លាងហួរ

ប៉េកាំង: ក្រុមអ្នកវិភាគអចលនទ្រព្យបានព្យាករណ៍ថា តម្រូវការនៃទីផ្សារអចលនទ្រព្យ បែបពាណិជ្ជកម្មរបស់ប្រទេសចិន នឹងកើនឡើងនៅពាក់កណ្តាល ឆ្នាំ២០២៣ ដែលជំរុញពីការបើកប្រទេសឡើងវិញកាន់តែធំ និងការងើបឡើងវិញនៃសេដ្ឋកិច្ចជាបន្តបន្ទាប់។

តម្រូវការនៅក្នុងទីក្រុងលំដាប់ទី១ ដូចជាទីក្រុងប៉េកាំង និងសៀងហៃ អាចងើបឡើងវិញ ពីការធ្លាក់ចុះបន្តិចបន្តួចក្នុងអំឡុងពេលជំងឺកូវីដ-១៩ ។

តម្រូវការបន្ទប់ការិយាល័យពិសេស បានបង្ហាញពីភាពធន់ នឹងផលប៉ះពាល់នៃជំងឺកូវីដ ខណៈក្រុមវិនិយោគិន មានទំនោរចូលចិត្តអចលនទ្រព្យលំដាប់ខ្ពស់ ក្នុងគ្រាមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។

នៅក្នុងទីក្រុងប៉េកាំង អត្រាទំនេរនៃការិយាល័យប្រភេទA បានកើនឡើង១ភាគរយ រហូតដល់១៦ភាគរយ ក្នុងឆ្នាំ២០២២ ស្របពេលតម្លៃនៃការជួលប្រចាំខែ បានធ្លាក់ចុះ១,៧ភាគរយ ដល់៣៣១,១យ័ន ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនអចលនទ្រព្យសកល Colliers ។

អត្រាទំនេរសម្រាប់ទីផ្សារការិយាល័យ ប្រភេទB របស់ទីក្រុងប៉េកាំងបានកើនឡើង៣,៧ភាគរយ ពីឆ្នាំ២០២១ រហូតដល់១៥,៦ភាគរយ ក្នុងឆ្នាំ២០២២ ហើយការជួលជាមធ្យមបានធ្លាក់ចុះ៥,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Charles Yan នាយកគ្រប់គ្រងក្រុមហ៊ុន North China បានមានប្រសាសន៍ នៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃចន្ទ សប្តាហ៍នេះថា វាត្រូវការពេលវេលា ដើម្បីស្តារទំនុកចិត្តទីផ្សារឡើងវិញ និងសម្រាប់ក្រុមហ៊ុននានា ដើម្បីកែសម្រួលយុទ្ធសាស្រ្តជួលរបស់ពួកគេ។

លោករំពឹងថា“ភាពរឹងមាំខាងសេដ្ឋកិច្ច នឹងត្រូវបានស្តារឡើងវិញ ចាប់ផ្តើមពីត្រីមាសទី២ ឆ្នាំ២០២៣” ។

ខណៈដែលលោក Charles Yan ជឿជាក់ថា តម្រូវការនឹងងើបឡើងវិញនៅឆ្នាំ២០២៣យ៉ាងណាក្តី លោករំពឹងថាអត្រាទំនេរ នៅទីក្រុងប៉េកាំង នឹងកើនឡើងដោយជៀសមិនរួច រហូតដល់២០ភាគរយ ដោយសារតែមានការផ្គត់ផ្គង់ដ៏ច្រើនសន្ធឹកសន្ធាប់៕

ក្រសួងដែនដីចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិចំនួន ជាង៥៤,០០០បណ្ណ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ យោងតាមរបាយការណ៍របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយនៅពេលថ្មីៗឱ្យដឹងថា គិតត្រឹមដំណាច់ខែវិច្ឆិកា២០២២ ក្រសួងបានចុះបញ្ជីចំណែកឯកជន នៃអគារសហកម្មសិទ្ធិចំនួន៥៤.០១៨បណ្ណ ដែលមានន័យថាក្នុងរយៈពេលចុងក្រោយនេះ កំនើ​ននៃការសាងសង់ អគារសហកម្មសិទិ្ធ នៅក្នុងប្រទេសមានកំណើនខ្ពស់ ជាពិសេសទៅលើអគារខុនដូ។

របាយការណ៍ដដែលឱ្យដឹងថា ក្នុងចំណោមចំណែកឯកជននៃអគារសហកម្មសិទ្ធិទាំងជាង៥៤,០០០នេះ នៅរាជធានីភ្នំពេញមានចំណែកច្រើនជាងគេ ដែលមានរហូតដល់ទៅ៤៦.៥៩៥បណ្ណ ខេត្តព្រះសីហនុចំនួន ៧.៤១០បណ្ណ និងសៀមរាបចំនួន១៣បណ្ណ ។

ក្រៅពីការចុះបញ្ជីចំណែកឯកជន នៃអគារសហកម្មសិទ្ធិ ក្រសួងក៏បានចុះបញ្ជីផ្ទេរកម្មសិទ្ធិ លើចំណែកឯកជន នៃអគារសហកម្មសិទ្ធិចំនួន១៣.០៩៨បណ្ណផងដែរ ក្នុងនោះជនជាតិខ្មែរមានចំនួន៣.០៨៨បណ្ណ ជនបរទេសមានចំនួន៩.៥៧៩បណ្ណ និងក្រុមហ៊ុនចំនួន៤៣១បណ្ណ។

ទិន្នន័យនេះបានបង្ហាញថា ចាប់តាំងពីផ្ដើមអនុវត្តន៍មកដល់ដំណាច់ខែវិច្ឆិកា ២០២២ ជនបរទេសទិញចំណែកឯកជន នៃអគារសហកម្មសិទ្ធិមានចំនួនច្រើនជាពលរដ្ឋខ្មែរ៣ដងឯណោះ។

លោកខន គង្គា អគ្គនាយកនៃក្រុមហ៊ុន ERA Cambodia បានលើកឡើងថា នៅក្នុងអំឡុងឆ្នាំ២០១៦ មកដល់មុនកូវីដ១៩ជាអំឡុងពេលនៃការអភិវឌ្ឍខុនដូនៅក្នុងប្រទេសកម្ពុជា ហើយពេលនោះដែរ ក៏បានឃើញថាមានគម្រោងខុនដូជាច្រើន បានលេចរូបរាងជាបន្តបន្ទាប់ ។ នៅក្រោយវិបត្តិកូវីដ១៩ លោករំពឹងថាកំណើននៃការវិនិយោគលើអគារខុនដូ អគារសហកម្មសិទ្ធិនេះ នឹងមានសន្ទុះកើនឡើង ជាមួយនឹងតម្រូវការកាន់តែខ្ពស់បន្ថែមទៀត ។

លោកបន្តថា ពីមុនអ្នកទិញខុនដូអ្នកស្នាក់នៅក្នុងខុនដូ ភាគច្រើនគឺជាជនបរទេស ឬស្ទើរតែទាំងអស់គឺជាជនបឬទេស តែក្នុងវិបត្តិកូវីដ១៩អ្នកទិញខុនដូ នៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមមានជនជាតិខ្មែរ ឬក៏អ្នកក្នុងស្រុកកាន់តែច្រើន ហើយនៅពេលអនាគត អ្នកទិញខុនដូអ្នកស្នាក់នៅខុនដូនឹងមានប្រជាពលរដ្ឋខ្មែរកាន់តែច្រើន ឬអាចនឹងលើសចំនួនជនបរទេសផង៕

ការបើកដំណើរការជើងហោះហើរត្រង់ឡើងវិញមកកម្ពុជា កំពុងជួយជំរុញ ពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា

ដោយ: លាងហួរ

ភ្នំពេញ: យោងតាមក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍បានឱ្យដឹងថា ចរាចរណ៍អ្នកធ្វើដំណើរ តាមផ្លូវអាកាសរវាងទីក្រុងភ្នំពេញ សិង្ហបុរី និងទីក្រុងសេអ៊ូល បានឆ្លងផុតកម្រិតមុនជំងឺកូវីដ១៩ ឆ្នាំ២០១៩ និងកំពុងបន្តបង្ហាញពីនិន្នាការកើនឡើង។

ខណៈដែលពិភពលោក កំពុងរៀនរស់នៅជាមួយជំងឺកូវីដ ការតភ្ជាប់ផ្លូវអាកាស នៅទូទាំងបណ្តាប្រទេសមាជិកអាស៊ាន និងពិភពលោក កំពុងមានការងើបឡើងវិញ ហើយជើងហោះហើរជាច្រើន ដែលត្រូវបានលុបចោល ក៏ត្រូវបានស្តារឡើងវិញផងដែរ។

ជំងឺរាតត្បាតកូវីដ-១៩បានជះផលប៉ះពាល់ដល់ អាកាសយានដ្ឋាន និងការធ្វើដំណើរតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរ។

តួយ៉ាង នៅក្នុងខែធ្នូ ឆ្នាំ២០១៩ អាកាសយានដ្ឋានអន្តរជាតិកម្ពុជាចំនួន៣ បានទទួលជើងហោះហើរអន្តរជាតិចំនួន ៤.២៤១ និងអ្នកដំណើរប្រមាណ៣៦២.៤១៤នាក់។

លោក Stephen King ប្រធានផ្នែកពាណិជ្ជកម្មនៃអាកាសយានដ្ឋានកម្ពុជា បានមានប្រសាសន៍ថា “ក្រុមអភិវឌ្ឍន៍ផ្លូវនៅក្រុមហ៊ុន Cambodia Airports បានជួបពិភាក្សាជាទៀងទាត់ ជាមួយក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីលើកទឹកចិត្តពួកគេឱ្យចាប់ផ្តើមជើងហោះហើរថ្មីផងដែរ។

ខណៈដែល កម្ពុជាបានលើកឡើងពីបញ្ហាជុំវិញ ការដំណើរការឡើងវិញនៃជើងហោះហើរត្រង់បែបពាណិជ្ជកម្ម រវាងកម្ពុជា និងប្រទេសជប៉ុន ពីសំណាក់ក្រុមហ៊ុន All Nippon Airways។

ចំណែកក្រុមមន្ត្រីមុខងាររបស់វៀតណាម ក៏បានលើកឡើងអំពីការភ្ជាប់ឡើងវិញនូវទីក្រុង Da Nang ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការអប់រំរបស់ប្រទេសវៀតណាម ជាមួយទីក្រុងភ្នំពេញ តាមរយៈជើងហោះហើរត្រង់ផងដែរ។

លោក Luong Nguyen Minh Triet អនុលេខាគណៈកម្មាធិការបក្សក្រុង Da Nang បញ្ជាក់ក្តីសង្ឃឹមថា ជើងហោះហើរត្រង់នឹងត្រូវបានដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ។

លោកMinh Triet បានបន្តថា ការចាប់ផ្ដើមឡើងវិញនូវផ្លូវអាកាសដោយផ្ទាល់រវាង កម្ពុជា និងវៀតណាម នឹងជួយសម្រួលដល់កិច្ចសហប្រតិ​បត្តិការទ្វេរភាគី ក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍។

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក Masahiro Mikami កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅ  លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងអំពីការដំណើរការឡើងវិញ នៃជើងហោះហើរបែបពាណិជ្ជកម្ម ដោយផ្ទាល់រវាងកម្ពុជា និងជប៉ុន របស់ក្រុមហ៊ុន All Nippon Airways ដែលត្រូវបានផ្អាកនៅឆ្នាំ២០១៩ផងដែរ។

កម្ពុជាក៏កំពុងស្វែងរកការបង្កើតទំនាក់ទំនង អាកាសចរណ៍ថ្មី ជាមួយបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា ទីម័រខាងកើត និងបណ្តាប្រទេសជាច្រើនទៀត ។

កាលពីខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានប្រកាសជើងហោះហើរត្រង់រវាង ភ្នំពេញ-ទៅកាន់កោះសាមុយ ប្រទេសថៃចំនួន២ដងក្នុងមួយសប្តាហ៍។

ក្រុមហ៊ុន​អាកាសចរណ៍​នេះ ​ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​ជើងហោះហើរ​ ភ្នំពេញ​-​សិង្ហ​បុរី​ពេញ​លេញ​ ផង​ដែរ​កាលពី​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ២០២២នេះ៕

ខេត្តកោះកុងៈ សក្តានុពលមិនទាន់តែងខ្លួនរង់ចាំវិនិយោគិនមក បណ្តាក់ទុនលើគ្រប់វិស័យ

ដោយៈ សុផារី

កោះកុងៈ ក្នុងចំណោមខេត្តជាប់សមុទ្រទាំងបួន (K4) ខេត្តកោះកុងជាខេត្តមានសក្តានុពលខ្ពស់ជាច្រើនផ្នែក មិនថាលើវិស័យទេសចរណ៍ អចលនទ្រព្យប្រភេទដីធ្លី ឧស្សាហកម្ម និងពាណិជ្ជកម្ម ជាដើម។

ខេត្តមួយនេះ បាននិងកំពុងទាក់ទាញអ្នកវិនិយោគ មកកាន់ខេត្តមួយនេះលើគ្រប់វិស័យ។

លោកទុយ ប៉ោហេង ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុង បានមានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះថា ខេត្តកោះកុងមានសក្តានុពលខ្ពស់ លើវិស័យទេស​ចរណ៍ ដោយសារខេត្តនេះ មានឆ្នេរជាប់ជាមួយសមុទ្រ និងមាត់ព្រែកប្រវែងប្រហែល២៣០គីឡូម៉ែត្រ ប៉ុន្តែខេត្តមួយនេះ នៅមិនទាន់មានការកែច្នែគ្រប់គ្រាន់នៅឡើយ។

យោងតាមការបញ្ជាក់របស់អ្នកជំនាញរូបនេះ បច្ចុប្បន្ននេះ ទីផ្សារដីធ្លីនៅក្នុងខេត្តនេះ មានអ្នកវិនិយោគពីបណ្តាខេត្តផ្សេងៗ បានចូលមកស្វែងរកទិញដីធ្លី សម្រាប់ការវិនិយោគទុកចំណេញ និងអភិវឌ្ឍន៍នាពេលអនាគត។ ក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤នេះ ខេត្តកោះកុងជាខេត្តដែលមានភាពអំណោយផលបំផុត សម្រាប់ការវិនិយោគ ព្រោះតម្លៃដីធ្លីនៅមានភាពសមរម្យជាងគេ ដែលសព្វថ្ងៃនេះ តម្លៃដូធ្លីនៅក្នុងខេត្តផ្សេងទៀតបានឡើងខ្ពស់ណាស់ទៅហើយ។

ចំណែក គម្រោងរបស់រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ពង្រីក និងកសាងបន្ថែម ជាក់ស្តែងផ្លូវជាតិលេខ១០ និងគម្រោងផ្លូវលេខ៤៨ ដែលបាន និងកំពុងបញ្ចប់ការសាងសង់ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ និងការមកដល់ នៃទេសចរ និងវិនិយោគិនជាតិ និងអន្តរជាតិ។

ក្រៅពីនេះ វិស័យឧស្សាហកម្មក៏បាន និងកំពុងដើរតួនាទីជាផ្នែកទាក់ទាញលំហូរទុក និងការងារថ្មីមួយមកកាន់ខេត្ត ដ៏ស្រស់ស្អាតមួយនេះផងដែរ។

លោក ប៉ោហេង បញ្ជាក់ថា មានគម្រោងរោងចក្រ សហគ្រាស សិប្បកម្ម និងតំបន់ឧស្សាហកម្ម ជាពិសេសការធ្វើពាណិជ្ជកម្ម តាមបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ។

អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកជំទាវមិថុនា ភូថងធ្លាប់បានមានប្រសាសន៍ថា ខេត្តនេះមានការរីកចម្រើន និងទាក់ទាញការវិនិយោគបានច្រើនពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ទោះជាស្ថិតក្នុងវិបត្តិកូវីដ១៩កន្លងមកក្តី។

លោកជំទាវបន្តថា “ក្នុងនាមអាជ្ញាធរខេត្ត លោកជំទាវសូមស្វាគមន៍និងផ្តល់កិច្ចសហការ និងសម្របសម្រួលជូនអ្នកវិនិយោគជាតិ អន្តរជាតិដែលចង់មកវិនិយោគនៅខេត្តនេះ”៕

អគារសន្និបាទ និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អស់ នៅក្នុងរាជធានីភ្នំពេញ ភីអេច ហ្គ្រេនហល ( PH Grand Hall)

ភីអេច ហ្គ្រេនហល ​ជាអគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេនៅ​ក្នុង​ប្រទេសកម្ពុជា ដែលបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ​និងស័ក្តិសមបំផុត ​សម្រាប់​រៀប​ចំ​ប្រារព្ធកម្មវិធីជា​ច្រើន​ដូច​ជា​៖ ពិធី​មង្គល​ការ​ តាំង​ពិព័រណ៍ កិច្ច​ប្រជុំ សន្និសិទ ក៏​ដូច​ជា​ការ​ប្រគុំ​តន្រ្តីដែលអាចទទួលភ្ញៀវបាន​រហូត​ដល់​ទៅ ជាង 3,000នាក់ ស្របទៅតាមកម្មវិធីជាតិ និង អន្តរជាតិ។

ប៉េង ហួត កម្មវិធីជប់លៀង ជួបជុំមហាគ្រួសារយើង

 

ទិដ្ឋភាពដ៍ស្រស់ត្រកាលរបស់អាគារសន្និបាត និងសាលប្រារព្ធពីធីមង្គលការ ភីអេច ហ្គ្រេនហល រូបភាពជាក់ស្តែង ជាមួយការរចនាភ្លើងពណ៌ដ៏ប្រណិតនាពេលរាត្រី

អគារនេះមានទីតាំងស្ថិត​នៅ​ក្នុង​គម្រោងអភិវឌ្ឍដ៏​​ធំអស្ចារ្យរបស់​បុរី ប៉េង ហួត The Grand Star Platinum ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​១ និងមានច្រកចេញធំៗចំនួន ៥ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើដំណើរមកកាន់អគារដ៍អស្ចារ្យមួយនេះ។

ផ្ដល់ទំនុកចិត្តក្នុងការជ្រើសរើស ភីអេច ហ្រ្គេនហល ជាទីតាំងសម្រាប់រៀបចំកម្មវិធីធំៗរបស់អស់លោកអ្នក ព្រោះថា៖

អគារ ត្រូវបានរចនា និងសាងសង់ឡើង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់តាមរចនាបទបែបអឺរ៉ុបតែមួយគត់នៅក្នុងរាជធានីភ្នំពេញ

ផ្ដល់ជូននូវសេវាកម្មដោយមានការរៀបចំយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់ខ្ពស់

 

មានការសហការជាមួយក្រុមហ៊ុន វើលដ៍ ដាយនីង លីមីតធីត ដែលជាក្រុមហ៊ុនមានចុងភៅពោរពេញទៅដោយបទពិសោធន៍ច្រើនឆ្នាំ និងអាចចម្អិនម្ហូបបានជាច្រើនជម្រើស ព្រមទាំងផ្តល់ជូននូវសេវាកម្មម្ហូបអាហារ​លំដាប់ស្តង់ដារ ដោយចុងភៅមានជំនាញច្បាស់លាស់ក្នុងការចំអិនម្ហូបបែបជាតិ និងអន្តរជាតិមានដូចជា ខ្មែរ ចិន ជប៉ុន និងអឺរ៉ុប ស្របតាមតម្រូវការអតិថិជន។

សាលនីមួយៗរបស់ ភីអេច ហ្គ្រេនហល មានសភាពខ្ពស់និងធំទូលាយព្រមទាំងបាន បំពាក់មកជាមួយនូវអំពូលពិតានគ្រីស្តាល់ដ៏ល្អប្រណីត កម្រាលព្រំដែលមានការរចនាបថទាន់សម័យ ទូរទស្សន៍LED ដែលមានទំហំធំជាងគេ និងការបំពាក់គ្រឿងបរិក្ខារអគ្គីសនី និងប្រព័ន្ធសម្លេងជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត។

មានចំណតរថយន្តធំទូលាយ (Change photo)

ចំពោះចំណតយានយន្ត ត្រូវបានរៀបចំ​និងបំពាក់ដោយប្រព័ន្ធបញ្ជាជាមួយបច្ចេកវិទ្យាឆ្លាតវៃ មានភាពទំនើប ភ្លឺច្បាស់ ព្រមទាំងមានសុវត្ថិភាពខ្ពស់ដែលផ្តល់នូវភាពងាយស្រួលជូនដល់អតិថិជនទាំងអស់។

កាន់តែពិសេសជាងនេះទៅទៀតយើងក៏មានចំណតសម្រាប់ចត ឧទ្ធម្ភាគចក្រ ថែមទៀតផង។

 

នៅជុំវិញអគារនេះពោរពេញទៅដោយទិដ្ឋភាពសួនច្បារដ៏ស្រស់ស្អាត និងស្ថាបត្យកម្មដ៏ប្រណិតដែលជា

ទស្សនីយ៍ភាពអមដំណើរផ្លូវចូលរបស់ភ្ញៀវមកកាន់សាលប្រារព្ធពិធី។ ហើយនៅបរិវេណខាងមុខ សាលកម្មវិធី (Ballroom) នីមួយៗគឺជាបរិវេណរៀបចំកម្មវិធីមុខច្រកចូលរបស់សាលកម្មវិធី (Grand pre-function) គឺអាចរៀបចំទទួលជាកម្មវិធី  cocktail និង​ជា​កន្លែង​ដែល​ភ្ញៀវ​អាច​ទស្សនា​ទេស​ភាព​ក្នុង​សួន​ច្បារនៅ​ខាង​ក្រៅដ៏ស្រស់ស្អាត​​បាន​យ៉ាង​មនោរម្យផង​ដែរ។

អ្វីដែលកាន់តែពិសេសនៅក្នុងបំណាច់ឆ្នាំ២០២២នេះ អគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល និងគម្រោង សួនអឺរ៉ុប ភីអេច យូរ៉ូផាក នឹងនាំមកនូវកម្មវិធី “𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐚𝐧𝐝 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫” ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដោយមានការរៀបចំស្តង់លក់អាហារ ភេសជ្ជៈ ទំនិញចម្រុះ សេវាកម្មផ្សេងៗរហូតដល់ទៅជាង១០០ស្តង់ និងមានសកម្មភាពកម្សាន្តៗសប្បាយៗជាច្រើនដូចជា ការប្រគុំតន្រ្តី ការចែកស្ករគ្រាប់ពីតាណូអែល រួមជាមួយសកម្មភាពសប្បាយៗជាច្រើន ជាមួយនឹងការបំភ្លឺភ្លើងពណ៌ស្អាតៗនៅពេលយប់ និងការអុជកាំជ្រួចដើម្បីអបអរសាទរបុណ្យចូលឆ្នាំសកល ២០២៣ ខាងមុខនេះថែមទៀតផង។

 

(រូបជាក់ស្តែងនៃកម្មវិធី)

 

Cambodia exports over 2,600 tons of fresh longan to China in 2 months

PHNOM PENH, Dec. 27 (Xinhua) — Cambodia had exported more than 2,600 tons of fresh longan to China within two months, Chinese Ambassador to Cambodia Wang Wentian said here on Tuesday.
Cambodia launched its first direct shipment of fresh longan to China on Oct. 27 after the General Administration of Customs of China certified 74 longan orchards and eight packaging plants to export Cambodian fresh longan to China.


“As of Dec. 21, more than 2,600 tons of high-quality longans had been exported to China, and on Dec. 12, the fruit was put up for sale on China’s famous Tmall e-commerce platform,” he said during a handover ceremony of China-donated livestock vaccines to Cambodia.
The ambassador added that Cambodian longan has been gaining popularity among Chinese consumers.
Longan is Cambodia’s third fresh fruit to gain official access to the Chinese market directly after yellow banana and mango.
Cambodian Ministry of Commerce’s Undersecretary of State and Spokesman Penn Sovicheat said China is a huge market for Cambodian agricultural products.
“We’re pleased to provide high-quality products such as milled rice, fresh fruits, and other agricultural items to China,” he told Xinhua. “We hope more Cambodian potential agricultural products such as durian, and peppercorn will be able to export to the Chinese market in the near future.”
According to the agriculture ministry, Cambodia has more than 18,000 hectares of longan trees, yielding more than 131,000 tons of fresh longan annually.

Source:Xinhua