ប្រទេសចិនកំពុងពន្លឿនគម្រោងផ្លូវក្រវាត់ក្រុងហាយវេតម្លៃជិត៨៣០លានដុល្លារ តភ្ជាប់ទីក្រុងក្នុងខេត្តចំនួន២

ដោយ: លាងហួរ

ប៉េកាំង: បណ្តាសហគ្រាសរដ្ឋ ដែលផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងនៅទូទាំងប្រទេស និងផ្តោតលើគម្រោងចិញ្ចឹមជីវិតសំខាន់ៗ ដើម្បីបញ្ចូលកម្លាំងជំរុញបន្ថែមទៀតដល់ការស្តារប្រទេសជាតិឡើងវិញ។

ក្រុមហ៊ុន China Railway 24th Bureau Group Corp Ltd (CR24) ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន China Railway Construction Corp បានឱ្យដឹងថាក្រុមអ្នកសាងសង់របស់ខ្លួន នាពេលថ្មីៗនេះ បានដំឡើងធ្នឹមរាងអក្សរ T ដំបូងនៃស្ពានហាយវេ នៅលើក្រវាត់ផ្លូវហាយវេយខាងកើតក្នុងទីក្រុង Fuzhou ខេត្ត Jiangxi។

លោក Chen Bin អ្នកគ្រប់គ្រងគម្រោងជាមួយក្រុមហ៊ុន CR24 បានមានប្រសាសន៍ថា ភាពជោគជ័យនៃការដោះស្រាយធ្នឹមទី១ បានចាក់គ្រឹះយ៉ាងរ៉ឹងមាំ សម្រាប់ការសាងសង់ នាពេលអនាគត ដោយសារការសាងសង់ស្ពានគឺជាផ្នែកមួយដ៏សំខាន់ នៃគម្រោងទាំងមូល។

ផ្លូវ​ក្រវាត់​ខាងកើត​ គឺជា​គម្រោង​ដ៏​សំខាន់​មួយ​ ដែល​ផ្តួចផ្តើម​ឡើងដោយ​រដ្ឋបាល​ក្នុង​តំបន់​ ដោយផ្លូវនេះមាន​ប្រវែង​សរុប៤០,៧៦គីឡូម៉ែត្រ និង​ល្បឿន​កំណត់១០០គីឡូម៉ែត្រ​ នៅក្នុង​មួយ​ម៉ោង។

ជាមួយនឹងទុនវិនិយោគចំនួន៥,៧៤ពាន់លានយ័ន (ប្រមាណ៨២៣,១២លានដុល្លារ) គម្រោងផ្លូវក្រវាត់ក្រុងហាយវេភាគខាងកើតនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរនៅក្នុងទីក្រុង Fuzhou ប៉ុណ្ណោះទេ ប៉ុន្តែផ្លូវនេះថែមទាំងតភ្ជាប់ទីក្រុង Fuzhou និងរដ្ឋធានី Nanchang ក្នុងខេត្ត Jiangxi ផងដែរ៕

China issues rules to assess risks in foreign banks’ Chinese branches

December 27, 2022
BEIJING/SHANGHAI : Chinese regulators published a set of rules on Tuesday to assess the operational risks of foreign banks’ Chinese branches, as well as the level of support they receive from their global headquarters.
The China Banking and Insurance Regulatory Commission (CBIRC) said the rating system is designed to better allocate supervisory resources, and promote healthy development of foreign banks in China.


Based on the annual assessment results, Chinese regulators will instruct poorly rated foreign banks to improve their corporate governance, the CBIRC said in a statement on its website.
Foreign banks, including HSBC and Citi, have set up more than 40 China units, and over 100 local branches in China, according to official data.
Chinese regulators will assess foreign banks’ risk management, operational control, compliance and asset quality, the CBIRC said.
In addition, the regulator will also evaluate whether foreign banks’ headquarters have the ability and willingness to provide adequate financial and management support to their China branches.
Source: Reuters

រូបិយប័ណ្ណនិងផ្សារហ៊ុនអាស៊ីហក់ឡើងថ្លៃ ក្រោយមហាយក្សចិន ប្រកាសបន្ធូរវិធានការកូវីដ-១៩

ដោយៈ សុខុម

អន្តរជាតិ: រូបិយប័ណ្ណ និងផ្សារហ៊ុនអាស៊ី ភាគច្រើនបានហក់ឡើងថ្លៃខ្ពស់កាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូ ដោយប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង បានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងពេល៦ខែមកនេះ។

ជាមួយគ្នានេះ ទីផ្សារភាគហ៊ុនចិនក៏បានហក់ឡើងថ្លៃដែរ បន្ទាប់ពីប្រទេសនេះ ប្រកាសបន្ធូរវិធានការតម្រូវឱ្យធ្វើចត្តាឡីស័ក។

ប្រាក់វ៉ុនរបស់ប្រទេសកូរ៉េខាងត្បូង បានឡើងថ្លៃ០,៦% ខណៈភាគហ៊ុនគោលក្នុងប្រទេសនេះ បានហក់ឡើងថ្លៃ០,៥%។ ទន្ទឹមនឹងនេះ ផ្សារហ៊ុនក្រុងសៀងហៃ ក៏បានកើនឡើងថ្លៃប្រមាណ០,៩%ផងដែរ។

ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតនៅអាស៊ី និងធំបំផុតទី២ ក្នុងពិភពលោកបានប្រកាសថា ខ្លួននឹងឈប់តម្រូវឱ្យអ្នកធ្វើដំណើរ ចូលទឹកដីរបស់ខ្លួន ធ្វើចត្តាឡីស័កទៀតហើយចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ ហើយនឹងកាត់បន្ថយគោលនយោបាយ គ្រប់គ្រងកូវីដ-១៩ របស់ខ្លួន ខណៈជំងឺកូវីដ-១៩ មិនសូវកាចសាហាវដូចមុន។

ចំណុចនេះហើយដែលធ្វើឱ្យរូបិយប័ណ្ណ និងភាគហ៊ុនអាស៊ី ភាគច្រើនហក់ឡើងថ្លៃ ដោយសារតែមានក្ដីសង្ឃឹមថា កំណើនសេដ្ឋកិច្ចនឹងកើនឡើងកាន់តែលឿន។

លោក Moh Siong Sim អ្នកជំនាញខាងយុទ្ធសាស្រ្តប្តូររូបិយប័ណ្ណបរទេសនៅធនាគារសិង្ហបុរី (Bank of Singapore) លើកឡើងថា “យើងបានមើលឃើញបណ្ដារូបិយប័ណ្ណអាស៊ី ហក់ឡើងថ្លៃបន្តិច ដោយសារចិន បើកប្រទេសឡើងវិញ”។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “យើងមើលឃើញកាន់តែច្បាស់ថាការបើកប្រទេសចិនឡើងវិញ គឺជាសញ្ញាបង្ហាញថាវិបត្តិកូវីដ-១៩ ជិតដល់ទីបញ្ចប់ហើយ ហើយខ្ញុំយល់ថា យើងកំពុងដើរក្នុងទិសដៅដ៏ត្រឹមត្រូវសម្រាប់រយៈពេលមធ្យម”៕ The Edge Markets៕

កូរ៉េខាងត្បូងអនុម័តឱ្យសាងសង់អាកាសយានដ្ឋាននៅលើកោះ មួយស្ថិតនៅក្បែរព្រំប្រទល់កូរ៉េខាងជើង

ដោយៈ សុខុម

សេអ៊ូល: ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូ ថា ខ្លួនបានអនុម័តការសិក្សាសមិទ្ធលទ្ធភាព សម្រាប់ការបើកភ្លៀងខៀវសាងសង់ អាកាសយានដ្ឋានតូចមួយនៅលើកោះ Baengnyeong ជិតព្រំដែនកូរ៉េខាងជើង។

ប្រទេសកូរ៉េខាងត្បូង បាននិងកំពុងស្វះស្វែងសាងសង់អាកាសយានដ្ឋានមួយ នៅលើកោះដែលមានភូមិសាស្ត្រ ស្ថិតនៅជិតព្រំដែនសមុទ្រភាគខាងលិចជាមួយកូរ៉េខាងជើង សម្រាប់ទទួលយន្តហោះ៥០កៅអី។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានឱ្យដឹងថា អាកាសយានដ្ឋាន ដែលអាចប្រើប្រាស់បានទាំង សម្រាប់គោលបំណងស៊ីវិល និងយោធានេះ នឹងអនុញ្ញាតឱ្យប្រជាជនពីកោះនេះ ធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Gimpo International Airport ក្នុងរយៈពេលត្រឹមតែមួយម៉ោង។

បច្ចុប្បន្ន ការធ្វើដំណើរពីកោះនេះ ទៅកាន់ក្រុង Incheon ស្ថិតនៅភាគខាងលិចនៃទីក្រុងសេអ៊ូល គឺត្រូវធ្វើដំណើរតាមនាវា ហើយត្រូវចំណាយពេលដល់ទៅប្រមាណ៤ម៉ោង។

ក្រសួងនិយាយថា “គម្រោងនេះ មិនត្រឹមតែជួយសម្រាលការលំបាកក្នុងការធ្វើដំណើរសម្រាប់អ្នកស្រុកប៉ុណ្ណោះទេ វាក៏នឹងធ្វើឱ្យសមត្ថភាពរបស់កោះនេះកាន់តែប្រសើរឡើងផងដែរ នៅក្នុងការឆ្លើយតបភាពអាសន្ន ដែលនាំឱ្យជីវភាពរស់នៅ កាន់តែប្រសើរឡើងសម្រាប់ពួកគេ”។

ក្រសួងបានបន្ថែមទៀតថា អាកាសយានដ្ឋាននេះ នឹងជួយឱ្យកោះ Baengnyeong ដែលមានអង្គភាពទាហានម៉ារីន ដ៏សំខាន់មួយឈរជើងនៅទីនោះ ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ថ្មីនៅសមុទ្រលឿង (Yellow Sea)។

ក្រសួងបានគូសបញ្ជាក់ថា ដំណើរការសាងសង់គម្រោងអាកាសយា​នដ្ឋាននេះ នឹងចាប់ផ្ដើមពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៩៕ Yonhap៕

កម្ពុជា អាមេរិកជម្រុញទំនាក់ទំនងកាទូតកាន់តែប្រសើរ ខណៈទំហំនាំចេញពីកម្ពុជាហក់ឡើងយ៉ាងខ្លាំង

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានរំពឹងថា ឆ្នាំ​ថ្មី​​​២០២៣ ទំនាក់ទំនង​កម្ពុជា​-​អាមេរិក នឹង​ទទួលបាន​លទ្ធផលល្អ ​ប្រកបដោយ​ផ្លែផ្កា បន្ទាប់ពី​បាន​ជួ​ប​ពិភាក្សា​ ជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុចា អំពី​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនងរវាង​ប្រទេស​ទាំង​២​។​

នៅមុន​ប្រមាណ​១សប្តាហ៍ ដែល​ឆ្នាំ​២០២២ នឹងត្រូវ​បញ្ចប់ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy និង​បុគ្គលិក​ស្ថានទូត កាលពី​ថ្ងៃទី​២៣ ខែធ្នូ បានទទួល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណ​:​ប្រតិភូដែលជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក នៅឯ​ស្ថានទូត​សហរដ្ឋអាមេរិកនៅ​រាជធានី​ភ្នំពេញ​។​

ដោយ​សម្លឹងមើល​ទៅកាន់​ឆ្នាំ​ថ្មី គឺ​ឆ្នាំ​ ២០២៣ លោក Murphy និង​លោក​ហ៊ុន សែន បាន​ពិភាក្សា​លើ​វិធី​កែលម្អ​ទំនាក់​ទំនង​ទ្វេភាគី​។

សហរដ្ឋអាមេរិកក៏បាន​វាយតម្លៃ​ខ្ពស់ ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​របស់​កម្ពុជាលើ​អាស៊ាន ក្នុង​ឆ្នាំដែលមាន​បញ្ហា​ប្រឈមថ្នាក់​តំបន់ និង​សកល​លោកព្រមទាំង​ការគាំទ្រ ​ចំពោះ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក នៅ​ទីក្រុង Washington​។​

សហរដ្ឋអាមេរិក ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បដិសណ្ឋារកិច្ច ដែលមាន​ការចូលរួម​របស់លោក​ប្រធានាធិបតី ​សហរដ្ឋអាមេរិក Joe Biden ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ខែវិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ ហើយ​និង​ការគាំទ្រ​ចំពោះ​ការដំឡើង ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ​នៃ​អាស៊ាន​-​សហរដ្ឋអាមេរិក​។​

ស្ថានទូត​សហរដ្ឋអាមេរិក បញ្ជាក់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់ខ្លួន នា​ថ្ងៃទី​ ២៤ ខែធ្នូថា​ “​យើង​សូម​ស្វាគមន៍​ជំហរ​របស់​កម្ពុជា ក្នុងការ​លើកកម្ពស់​ធ​ម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ការពារ​បូរណភាព​ទឹកដី និង​សហការ​គាំទ្រ ​ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ ដែល​ថ្កោលទោស​ការ​ឈ្លា​ន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន”។

ហ្វេ​ស​ប៊ុ​ក​ដដែល​បន្តថា ​ដោយ​សម្លឹង​ទៅកាន់​ឆ្នាំ​ថ្មី លោក​ឯកអគ្គ​រដ្ឋទូត Murphy និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិភាក្សា​លើ​វិធី​កែលម្អ​ទំនាក់ទំនង​ទ្វេភាគី​។ យើង​រំពឹងថា ឆ្នាំ​ ២០២៣ ល្អ​ប្រកបដោយ​ផ្លែផ្កា ហើយ អាច​បន្ត​ការខិតខំ​ក្នុងការ​ពង្រឹង​មិត្តភាព រវាង​ប្រជាជន​អាមេរិក និង​ប្រជាជន​កម្ពុជា​។​

​លោក Murphy បាន​សរសេរ​លើ​បណ្តាញ​ Twitter របស់លោក នៅ​ថ្ងៃទី​ ២៣ ខែធ្នូ ថា ឆ្នាំ​២០២២ ជា​ឆ្នាំ​ដែល​កម្ពុជា​ ធ្វើជា​ប្រធាន​អាស៊ាន ហើយ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិ​សាស្ត្រ ​ចំពោះ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក និង​ការដំឡើង​ភាពជា​ដៃគូ រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន ​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។

លោក​សរសេរថា​ “ថ្ងៃនេះ ​[២៣ ធ្នូ​] យើង​បានទទួល​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន និង​គណៈប្រតិភូរបស់លោក នៅឯ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ប្រារព្ធ​ពិធី​ដំណាច់ឆ្នាំ​ ២០២២ និង​ពិភាក្សា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី”។​

នេះ​គឺជា​លើក​ទី​១​ ហើយ ដែល​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​នៅឯ​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ទីក្រុង​ភ្នំពេញ ក្នុង​អាណត្តិ​របស់លោកMurphy​។

លោក​ត្រូវបានតែងតាំង​ ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​ខែសីហា ឆ្នាំ ​២០១៩​។

កាលពី​ខែមិថុនា ឆ្នាំ​ ២០២២ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden បានតែងតាំង​លោក William Forden ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ដែល​នឹងត្រូវ​ជំនួស​លោកMurphy​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​សេត​វិមាន​។​

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា លោកបណ្ឌឌិតគិន ភាបានមានប្រសាសន៍ថា កម្ពុជា និង​សហរដ្ឋអាមេរិក នៅតែមាន​ឱកាស និង​លម្ហ​ធំៗ​ជាច្រើន ដើម្បី​កែលម្អ​ទំនាក់ទំនង និង​បង្រួម​គម្លាតនៃ​ទំនុកចិត្ត​គ្នារវាង​ប្រទេស​ទាំង​២​។

លោក​បង្ហាញ​ក្តី​សង្ឃឹមថា មេរៀន​រយៈពេល​៧០​ឆ្នាំ ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២កន្លងមក គឺជា​រយៈពេល​គ្រប់គ្រាន់សម្រាប់​ប្រទេស​ទាំង​ ២ប្រើប្រាស់ ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​ ឱ្យ​កាន់​តែមាន​ស្ថិរភាព​គ្រប់​ជ្រុង​ជ្រោយ​កាន់តែ​ស៊ីជម្រៅ និង​រឹងមាំ​ជាង​មុន សម្រាប់​រយៈពេល​៧០​ឆ្នាំ​ទៅមុខទៀត និង​រយៈពេល​ច្រើនជាង​នេះ​៕

ប្រម៉ូសិនពិសេសចុងឆ្នាំនេះរាល់ការទិញផ្ទះពីបុរីវិមាន សំណាង នឹងទទួលនូវបាន រង្វាន់ និង កាដូរជាច្រើន

ជំរាបសួរបង🙏🙏
ប្រម៉ូសិនពិសេសនៅចុងឆ្នាំនេះ! 🎁 រាល់ការទិញផ្ទះពី បុរី វិមានសំណាង លោកអ្នកនឹងទទួលបាន៖

🎉ការបង្វិលកងផ្សងសំណាងដែលមានរង្វាន់ទឹកប្រាក់រហូតទៅដល់ 3000$
🎉ទទួលបានដំណើរកម្សាន្តនៅសហរដ្ឋអាមេរិក
🎉ថែមជូនសាទែនទឹក 1500L និងថ្នាំការពារសត្វកណ្តៀរ

🎉អ្វីដែលពិសេសជាងនេះទៅទៀតគឺ អតិថិជននឹងទទួលបានឱកាសចាប់រង្វាន់រថយន្ត Lexus Lx600 ឆ្នាំ2022មួយគ្រឿងភ្លាមៗ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកក្រុមការងារតាមរយៈលេខ
☎️09596 2000
ទីតាំងបុរី៖ https://bit.ly/3rBzGAQ​​ 
#BoreyVimeanSamnang #luxuryvillas #វីឡាបែបអភិជន #ស្ថិតនៅលើមហាវិថីឈ្នះៗ

ការបន្ធូរបន្ថយវិធានការកូវីដ១៩របស់ចិន រំពឹងថារំហូរវិនិយោគិននិងទេសចរចូលមកកម្ពុជាកើនឡើងវិញ

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ព័ត៌មានបរទេសជាច្រើន បានផ្សាយពីប្រទេសចិន ដែលបានបន្ធូរបន្ថយវិធានការរឹតបន្តឹង លើការទប់ស្កាត់កូវីដ១៩ ដោយអនុញ្ញាតឱ្យមានការចេញចូលនៃជនបរទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។

ជាមួយគ្នានេះ រដ្ឋាភិបាលចិនក៏បានអនុញ្ញាត្ត ឲ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរចេញក្រៅប្រទេស ព្រមទាំងលើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាសចិននានាធ្វើការវិនិយោគនៅបរទេសផងដែរ។

អ្នកជំនាញអចលនទ្រព្យកម្ពុជា បានបង្ហាញភាពសុទិដ្ឋិនិយមថា វិនិយោគិនចិន នឹងត្រលប់មកកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹង កាលពីរសៀលថ្ងៃទី២៧ ធ្នូកន្លងមកថា ការបន្ធូរបន្ថយនៃវិធានការ រឹតបន្តឹងចំពោះកូវីដ១៩នៅក្នុងប្រទេសចិន យើងរំពឹងថានឹងជះឥទ្ធិពលល្អដល់កម្ពុជា ទាំងវិនិយោគិន និងទេសចរណ៍ ដោយយើងរំពឹងថា ស្ថានភាពនៃការវិនិយោគ និងកំណើនភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជានឹងកើនឡើង។

អ្នកនាងបន្តថា នៅក្នុងរយៈពេលថ្មីៗនេះ អ្នកនាងគិតថាមិនទាន់មានការហូរចូលនៃវិនិយោគិន និងភ្ញៀវទេសចរចិនច្រើនប៉ុន្មាននោះទេ ដោយ​សារតែបើកភ្លាមៗ មានអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសចិនច្រើន ដែលអាចជាការសាកល្បង ហើយនៅពេលណារដ្ឋាភិបាលចិន ទប់ស្កាត់បានហើយ ការចេញចូលប្រទេសចិន នឹងសកម្មភាពកើនឡើងវិញ និងអាចធ្វើឱ្យវិនិយោគិនចិន និងទេសចរចិនចូលមកកម្ពុជាច្រើនឡើងផងដែរ”។

អ្នកនាងគឹម គិនកេសាបានបន្ថែមថា ទោះបីជាវិនិយោគិនចិន និងទេសចរចិន ចូលមកកម្ពុជាឡើងវិញក្ដី ក្នុងឆ្នាំ២០២៣ខាងមុខនេះ តែស្ថានភាពនៃវិស័យអចចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ប្រហែលជាមិនអាចវិលទៅរកដូចកាលពីឆ្នាំ២០១៨ ឬ២០១៩បានវិញភ្លាមៗដែរ។ វាអាចត្រូវការពេលវេលាបន្តិច អាចនៅចុងឆ្នាំ២០២៣  ឬនៅក្នុងឆ្នាំ២០២៤។

ជាមួយគ្នានេះ អ្នកនាងអាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន PropNex Cambodia ក៏បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ អ្នកនាងរំពឹងថា វិនិយោគិនបរទេស នឹងវិលចូលមកកម្ពុជាឡើងវិញជាពិសេសវិនិយោគិនចិន និងវិនិយោគិនពីបណ្ដាប្រទេសជាច្រើនផងដែរ ។

អ្នកនាងបន្តថា ក្នុងឆ្នាំ២០២២នេះ វិនិយោគិនពីបណ្ដាប្រទេសអាស៊ានមានកំណើនច្រើន ដោយជំនួសឱ្យគម្រោងវិនិយោគ មកពីប្រទេសចិនដែលមានចំនួនតិចតួច ក្នុងវិបត្តិកូវីដ១៩នេះ”។ អ្នកនាងបន្តថា “ដូច្នេះនៅក្រោយវិបត្តិកូវីដ១៩ ជាពិសេសតាមរយៈព្រឹត្តិការណ៍សំខាន់ៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២២នេះ នឹងនាំឱ្យកម្ពុជាទទួលបានការវិនិយោគឡើងវិញនៅឆ្នាំក្រោយៗ៕

 

អគារខ្ពស់ៗនៅកម្ពុជាកើនដល់ជាង២,៥ពាន់កន្លែង ខណៈអគារចាប់ពី៤០ជាន់ឡើងមានចំនួន៥០អគារ

ដោយ៖ សុផារី

ភ្នំពេញ៖ គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ទៅ នៅក្នុងប្រទេសកម្ពុជា បានកើនដល់២.៥៣៤កន្លែង ខណៈដែលគម្រោងបុរីនានាមានចំនួន៥១០បុរីផងដែរ​។

នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

យោងតាមរបាយការណ៍ បានឱ្យដឹងថា គិតពីចាប់ផ្តើមអនុវត្តឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេស​ចំនួន២.៥៣៤អគារ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១.៦៧៥អគារ ខេត្តព្រះសីហនុចំនួន៦៨៥អគារ នៅខេត្តបន្ទាយមានជ័យចំនួន១៣១អគារ និងផ្សេងៗចំនួន៤៣អគារ។

ក្នុងចំណោមអគារខ្ពស់ៗទាំងនោះ គឺអគារដែលមានកម្ពស់ចាប់ពី៥ជាន់ ទៅ៩ជាន់ មានចំនួនសរុប១.៤២៣អគារ អគារចាប់ពី១០ជាន់ ទៅ១៩ជាន់ មានចំនួន៦៩៩អគារ អគារចាប់ពី២០ជាន់ ទៅ២៩ជាន់ មានចំនួន ២៣៣អគារ អគារចាប់ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន១២៩អគារ អគារចាប់ពី៤០ជាន់ឡើង មានចំនួន៥០អគារ។

របាយការណ៍ដដែលបានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ សម្រាប់គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន៥១០គម្រោង។ ដោយឡែកគិតពីឆ្នាំ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ អគារផ្ទះល្វែងមានចំនួន៨៩.៥៣១ខ្នង និងអគារស្នាក់នៅរួមមានចំនួន៤៣៤គម្រោង។

គិតពីឆ្នាំ២០០៨ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ មានសំណង់លំនៅឋានមានចំនួន៣៤.៣៧៣គម្រោង សំណង់អគារសណ្ឋាគារមានចំនួន១.០៧៣គម្រោង សំណង់អគារពាណិជ្ជកម្មមានចំនួន៣.១៣៦គម្រោង សំណង់អគាររោងចក្រមានចំនួន១០ ៦២៩គម្រោង និងសំណង់អគារពហុមុខងារមានចំនួន ៣៣០គម្រោង៕

សម្តេចតេជោនឹងអញ្ជើញជាអធិបតីបើកការដ្ឋានស្តារផ្លូវលេខ៣៣នៅចុងខែធ្នូខាងមុខនេះ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន ចុះពិនិត្យទីតាំង ត្រៀមរៀបចំពិធីបើកការដ្ឋានស្តារ និងលើកកម្រិតផ្លូវជាតិលេខ៣៣ និងប្រជុំពិភាក្សាលើការងារគម្រោង ដើម្បីធានាបានថាការអនុវត្ត អាចប្រព្រឹត្តទៅបានដោយរលូន និងគុណភាពខ្ពស់។

លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោង (PMU)កាលពីថ្ងៃទី២៧ ធ្នូកន្លងមកនេះ បានអញ្ជើញដឹកនាំក្រុមការងារចុះ ពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានស្តារ និងលើកកម្រិតផ្លូវជាតិលេខ៣៣ និងបានអញ្ជើ​ញចូលរួមកិច្ចប្រជុំ ពិនិត្យពិភាក្សាលើការងារគម្រោង។

តាមរយៈការចុះពិនិត្យទីលាន ត្រៀមរៀបចំកម្មវិធីបើកការដ្ឋាន គម្រោ​ងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៣៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវបានរៀបចំសម្អាត ឈូសឆាយ ចាក់ថ្មកៀរកិនបង្ហាប់ ដើម្បីឱ្យមានរបៀបរៀបរយតាមការគ្រោងទុក។

ទីតាំងសម្រាប់រៀបចំកម្មវិធីខាងលើ គឺស្ថិតនៅតាមដងផ្លូវជាតិលេខ៣៣ផ្ទាល់ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ ៤+៨០០។

ដោយឡែកកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការខេត្ត នៃគម្រោងសាងសង់ និងលើកកម្រិតផ្លូវជាតិលេខ៣៣ ក្នុងភូមិ​សា​ស្រ្តខេត្តកែប និងខេត្តកំពត គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ​ពិភាក្សា លើការងារមួយចំនួននៃគម្រោងដែលនៅសេសសល់ ដើម្បីសម្រួ​លដល់ការអនុវត្តគម្រោង អាចប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយគុណភាព ទៅតាមការផែនការដែលបានគ្រោងទុក។

ផ្លូវជាតិលេខ៣៣ ទទួលបានការសិក្សាបញ្ចប់ និងគ្រោងនឹងអនុវត្តការសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដោយចំនាយពេលសាងសង់សរុបប្រមាណ ២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាកម្ចីហិរញ្ញប្បទានពីប្រទេសចិន។

កំណាត់ផ្លូវនេះគ្រោងពង្រីក និងលើកកម្រិតគុណភាពពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) តភ្ជាប់ពីទីរួមខេត្តកំពត ផ្លូវជាតិលេខ៣ (គីឡូម៉ែត្រ ១៤៨+១០០) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ដោយក្នុងនោះរួមមន៖ ទទឹងតួផ្លូវ១២ម៉ែត្រ និង១១ម៉ែត្រទៅតាមទីតាំងភូមិសាស្ត្រ ស្ពានទទឹង១១ម៉ែត្រ ចំនួន៣កន្លែង លូចំនួន១៣៤កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន៥កន្លែង៕

 

រដ្ឋាករទឹកភ្នំពេញគ្រោងដាក់បំពង់មេទាញយកទឹកពីបាតទន្លេរសាប មកប្រើប្រាស់

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមមន្រ្តីបាបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទាក់ទងនឹងការដាក់បំពង់មេនាំទឹកស្អាត ពីបាតទន្លេសាប ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះដឹកនាំដោយលោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភា​ក្សាលើសំណើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សុំអនុញ្ញាតអនុវត្តគម្រោងដាក់បំពង់មេនាំទឹកស្អាតនៅបាតទន្លេសាប ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពល​រដ្ឋ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេស ពាក់ព័ន្ធក្រោមឱវាទក្រសួង។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុលផុស ទៅលើលទ្ធផលនៃការសិក្សារបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទាក់ទងនឹងគម្រោងដាក់បំពង់មេនាំទឹកស្អាតពីបាតទន្លេសាប ជាពិសេសបច្ចេកទេសសាងសង់ រយៈពេលនៃការសាងសង់ បញ្ហាប្រឈមនៃគម្រោង និងដំណោះស្រាយបន្ទាន់ឆ្លើយតបលើបញ្ហាប្រឈមទាំងនោះ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកយិន បុណ្ណាបានផ្ដល់អនុសា​សន៍ណែនាំ ឱ្យបង្កើតក្រុមការងារ ដើម្បីសហការឱ្យបានជិតស្និទ្ធសិក្សាឱ្យបានកាន់តែច្បាស់លាស់បន្ថែមទៀត អំពីគម្រោងនេះ ជាពិសេសត្រូវស្វែងយល់ពីជម្រៅទឹក ដែលនៅសេសសល់សម្រាប់នាវាធ្វើចរាចរណ៍ ក៏ដូចជាស្វែងយល់អំពីព័ត៌មានបច្ចេកទេសពាក់ព័ន្ធ និងជម្រើសនៃ​ការសាងសង់ផ្សេងៗទៀតផងដែរ៕